គ្នាយើងដឹងអត់ថា ការពាក់ Lens អាចបង្កហានិភ័យធ្ងន់ធ្ងរជាច្រើនដល់ភ្នែក រួមទាំងការបង្ករោគនៅភ្នែក និងដំបៅកញ្ចក់ភ្នែក។ បញ្ហាទូទៅទាំងនេះ វិវត្តន៍ឆាប់រហ័សណាស់ ហើយក្នុងករណីកម្រខ្លះ ក៏អាចបណ្តាលឲ្យយើងពិការភ្នែកមួយជីវិតថែមទៀតផង។
ពិតណាស់ថា យើងមិនអាចកំណត់បានពីបញ្ហាធ្ងន់ធ្ងរផ្សេងៗ ដែលកើតឡើងនៅពេលដែលយើងពាក់ Lens នោះទេ លើកលែងតែមានការពិនិត្យពីគ្រូពេទ្យឯកទេសភ្នែកផ្ទាល់។
អ៊ឹចឹងហើយ! ក្នុងករណីដែលគ្នាយើងមានរោគសញ្ញាមួយចំនួននៃការរលាក ឬការបង្ករោគនៅភ្នែក យើងគប្បី៖
- ដោះ Lens ចេញភ្លាមៗ
- ពិនិត្យភ្នែកជាមួយនឹងគ្រូពេទ្យជំនាញ
- គួរទុក Lens នោះ ដើម្បីបង្ហាញគ្រូពេទ្យឯកទេសភ្នែក ដើម្បីងាយស្រួលក្នុងការកំណត់ពីមូលហេតុនៃរោគសញ្ញា។
រោគសញ្ញានៃការរលាក ឬបង្ករោគនៃភ្នែក
- មិនស្រួលក្នុងភ្នែក
- ហូរទឹកភ្នែក
- រំញោចនឹងពន្លឺ
- រមាស់ ឬក្រហាយភ្នែក
- ភ្នែកក្រហម
- ព្រឹលភ្នែក
- ហើមភ្នែក
[embed-health-tool-bmr]
ធ្វើម៉េចទើបអាចកាត់បន្ថយហានិភ័យនៃការបង្ករោគនៅភ្នែកពេលត្រូវពាក់ Lens?
- សម្អាត និងសម្លាប់មេរោគនៃ Lens ឲ្យបានត្រឹមត្រូវ
- បោះចោលទឹកសូលុយស្យុងលាងLens បន្ទាប់ពីប្រើប្រាស់រួច
- ផ្លាស់ប្តូរប្រអប់ដាក់Lens រៀងរាល់៣ខែម្តង ឬធ្វើតាមការណែនាំពីគ្រូពេទ្យឯកទេសភ្នែក។
ចំណុចសំខាន់
ពិតណាស់ថា យើងមិនអាចកំណត់បានពីបញ្ហាធ្ងន់ធ្ងរផ្សេងៗ ដែលកើតឡើងនៅពេលដែលយើងពាក់Lensនោះទេ លើកលែងតែមានការពិនិត្យពីគ្រូពេទ្យឯកទេសភ្នែកផ្ទាល់។
អ៊ឹចឹងហើយ! ក្នុងករណីដែលគ្នាយើងមានរោគសញ្ញាមួយចំនួននៃការរលាក ឬការបង្ករោគនៅភ្នែក យើងគប្បី៖
- ដោះLensចេញភ្លាមៗ
- ពិនិត្យភ្នែកជាមួយនឹងគ្រូពេទ្យជំនាញ
- គួរទុកLensនោះ ដើម្បីបង្ហាញគ្រូពេទ្យឯកទេសភ្នែក ដើម្បីងាយស្រួលក្នុងការកំណត់ពីមូលហេតុនៃរោគសញ្ញា។
អត្ថបទពាក់ព័ន្ធ៖