បើឈានចូលដល់វ័យ៥០ហើយ មិនថាតែបុរសឬស្ដ្រីនោះទេ តែងតែជួបប្រទះបញ្ហាសុខភាព មិនអាចគេចផុត គ្រាន់តែតិចឬច្រើនតែប៉ុណ្ណោះ។ ជាក់ស្ដែងតាមការសង្កេត ឃើញមានជំងឺច្រើនប្រភេទដែលតែងតែកើតមាន ដូចជា ជំងឺលើសឈាម ជំងឺបេះដូង ទឹកនោមផ្អែម ជំងឺសួត និងមហារីកក្រពេញប្រូស្តាត ជាដើម។ ថ្វីត្បិតតែជំងឺទាំងនេះ យើងមិនអាចគ្រប់គ្រងវាបានមែន ប៉ុន្ដែក៏មិនមែនមានន័យថា យើងគ្មានវិធីសាស្ដ្រការពារនោះដែរ ពោលយើងក៏អាច អនុវត្ដវិធីងាយៗ ដោយចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់នៃការញ៉ាំអាហារដោយបន្ថែមនូវអាហារប៉ុន្មានមុខចាំបាច់ខាងក្រោមនេះ ក៏អាចជួយកាត់បន្ថយហារនិភ័យជំងឺទាំងនោះបាន។
១.ផ្សិត
ក្នុងរបបអាហារប្រចាំថ្ងៃ គួរតែមានវត្ដមានមុខម្ហូបណាមួយដែលមានធាតុផ្សំជាមួយផ្សិត។ នេះបើយោងតាមការលើកឡើងរបស់អ្នកស្រី Leslie Bonci នាយកគ្រប់គ្រងផ្នែកអាហាររូបត្ថម្ភកីឡាប្រចាំនៅសាកលវិទ្យាល័យ វេជ្ជសាស្រ្ត Pittsburgh សហរដ្ឋអាមេរិក។ អ្នកស្រីបន្ដទៀតថា ពពួកអាហារផ្សិត មានកាឡូរីត្រឹមតែ ២០កាឡូរីប៉ុណ្ណោះក្នុងមួយពែង ហើយមានផ្ទុកប៉ូតាស្យូមមានប្រយោជន៍ច្រើន ក្នុងការប៉ះប៉ូវពីការខូចខាត ដោយសារធាតុសូដ្យូមដែលជាផ្នែកមួយបង្កជាជំងឹលើសឈាម។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
២.ផ្លែ Cherry
ផែ្លឈើប្រភេទនេះមានមុខងារសំខាន់ ជួយកាត់បន្ថយជំងឺរលាកផ្សេងៗបាន។ អ្នកស្រី Leslie Bonci ក៏បានណែរនាំក្រុមកីឡាករ ឲ្យញ៉ាំផ្លែឈើប្រភេទនេះ មិនថាជាផ្លែឈើ ឬជាទឹកចម្រាញ់ហើយក៏ដោយក្ដី សុទ្ធតែមានអត្ថប្រយោជន៍ដល់សុខភាព។ ការសិក្សាមួយបានបង្ហាញក្នុងឆ្នាំ២០១៣ បានបញ្ជាក់ថា ការញ៉ាំទឹកផ្លែឈើនេះ អាចរួមចំណែកជួយពង្រឹងទៅដល់សមត្ថភាពសាច់ដុំ រារាំងការរលាក និងកាត់បន្ថយភាពតានតឹងដែលបង្កឡើងពីអុកស៊ីតកម្មដែលបណ្តាលមកពីការលំហាត់ប្រាណ និង កាត់បន្ថយការឈឺចាប់ផងដែរ។ ជាធម្មតា យើងអាចញ៉ាំផ្លែឈើ នេះបានយ៉ាងហោច ១០ផ្លែក្នុងមួយថ្ងៃ អាចជួយដល់សុខភាព។
៣.ស៊ុត
សម្រាប់បុរសដែលមានអាយុចាប់ពី ៥០ឡើង សមត្ថភាពសាច់ដុំនៅផ្នែកផ្សេងៗក្នុងរាងកាយនឹងថយចុះ។ ដូច្នេះស៊ុតគឺជាប្រភេទអាហារល្អបំផុតសម្រាប់ទ្រទ្រង់សុខភាព ព្រោះអាហារប្រភេទនេះមានផ្ទុកទៅដោយ ប្រូតេអ៊ីនខ្ពស់។ ក្រៅពីនេះ ស៊ុតក៏មានផ្ទុកនូវសារជាតិ lutein ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយ ដែលអាចបណ្តាលឲ្យងងឹតភ្នែក។ ការបន្ថែមមុខម្ហូបនេះ សម្រាប់អាហារបីពេលគឺជារឿងល្អសម្រាប់សុខភាព។
៤.ផ្លែប៊ឺរី
ផ្លែប៊ឺរីមានតួនាទីសំខាន់ជួយកាត់បន្ថយហារនិភ័យមហារីកបាន។ តាមការសិក្សាស្រាវជ្រាវ ក្នុងឆ្នាំ២០១៣ បានបញ្ជាក់ថា ផ្លែឈើប្រភេទនេះមិនថាជាប៊ឺរីក្រហម ខៀវនោះទេ សុទ្ធតែមានសមត្ថភាពក្នុងការទប់ស្កាត់បញ្ហារលាក ដែលជាហេតុចំបង ឈានទៅដល់ការកើតជំងឺមហារីក។ ការញ៉ាំផ្លែប៊ឺរី អាចជាក្រៀម ស្រស់ ឬជាទឹក សុទ្ធសឹងតែជួយដល់សុខភាព។ ដូច្នេះយើងក៏អាចច្នៃទៅតាមចំណូលចិត្ដ បន្ថែមចូលទៅក្នុងអាហារប្រចាំថ្ងៃសម្រាប់សុខភាព។
អត្ថបទគួរអាន៖
- គេងបើកភ្លើងនៅពេលយប់ អាចប៉ះពាល់សុខភាពបេះដូង
- មូលហេតុ ៨ យ៉ាងអាចធ្វើឱ្យបេះដូងរីកធំខុសធម្មតា
- អាការៈគាំងបេះដូងរបស់ស្រ្តីអាចខុសពីបុរស ត្រូវកត់ចំណាំ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- តាមដានសុខភាពបេះដូង ដោយសង្កេតមើលចំណុចទាំងនេះ
៥.ផ្លែប៊ឺ
បើគិតទៅផ្លែប៊ឺមានអត្ថប្រយោជន៍ច្រើនទៅដល់សុខភាព។ តាមការសិក្សាថ្មីបានរកឃើញថា ការញ៉ាំផ្លែប៊ឺយ៉ាងហោចបានឲ្យពីរពេល ក្នុងមួយសប្ដាហ៍អាចធ្វើឲ្យសុខភាពបេះដូងល្អប្រសើរ ព្រោះថា សារធាតុចិញ្ចឹមមាននៅក្នុងផ្លែប៊ឺ មានផ្ទុកទៅដោយសារធាតុខ្លាញ់មិនឆ្អែត ដែលមានអត្ថប្រយោជន៍ខ្លាំងជួយរក្សាកម្រិតកូលេស្ដេរ៉ូលនៅក្នុងឈាម។ ហេតុនេះហើយអត្ថប្រយោជន៍អាចជាតម្រូវការចាំបាច់សម្រាប់វ័យ៥០ឡើង។ លើសពីនេះទៅទៀត ប្រភេទផ្លែឈើមួយនេះ ក៏ត្រូវបានអ្នកជំនាញផ្នែកសុខភាព ណែរនាំផងដែរសម្រាប់អ្នកដែលធ្វើការសម្រកគីឡូ។
៦.សណ្ដែកក្រហម
សណ្ដែកក្រហមក៏ជាបណ្ដុំនៃប្រូតេអ៊ីនផងដែរ។ ប្រូតេអ៊ីនតូចៗទាំងនេះមានអត្ថប្រយោជន៍ជាច្រើនក្នុងឈាម ដែលអាចជួយរក្សាជំងឺបេះដូង និងទឹកនោមផ្អែមប្រភេទទី២។ តាមការសិក្សាបែបវិទ្យាសាស្ដ្រ បានចេញផ្សាយលទ្ធផលកាលពីឆ្នាំ ២០១៤ បានបញ្ជាក់ថា ការញ៉ាំទឹកសណ្តែក ៣ទៅ៤ ពែងជារៀងរាល់ថ្ងៃអាចបន្ថយកម្រិតកូឡេស្តេរ៉ុល LDL (អាក្រក់) បាន៥ភាគរយ ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ បើសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម គួរញ៉ាំ១ពែងក្នុងមួយថ្ងៃ គឺជាការល្អ ព្រោះវាអាចកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។
ចំណុចសំខាន់
- ផ្សិត
- ផ្លែឆេរី
- ស៊ុត
- ផ្លែប៊ឺរី
- ផ្លែប៊ឺ
- សណ្ដែកក្រហម
[embed-health-tool-bmi]