backup og meta

ម៉ាក់ៗបំបៅកូនដោយទឹកដោះ ពេល​ណា​ទើប​មក​រដូវ​វិញ?

ម៉ាក់ៗបំបៅកូនដោយទឹកដោះ ពេល​ណា​ទើប​មក​រដូវ​វិញ?

សម្រាល​កូន​រួច ម៉ាក់ៗ​មិន​ទាន់​មក​រដូវ​ភ្លាម​នោះ​ទេ ហើយ​បើ​ម៉ាក់ៗ​បំបៅ​ដោះ​កូន​ទៀត នោះ​អាច​ពន្យារ​ការ​មក​រដូវ​បាន​កាន់​តែយូរ។ តើ​ម៉ាក់​ដែល​បំបៅ​ដោះ​កូន អាច​ពន្យារ​ការមក​រដូវ​បាន​យូរ​ប៉ុន​ណា?

ចម្ងល់​នេះ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បកស្រាយ​ថា មិន​ទៀង​នោះ​ទេ អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌ​ដែល​ម៉ាក់ៗ​បំបៅ​កូន តើ​ញឹក​ញាប់ និង​ទៀង​ទាត់​ប៉ុនណា? បើ​ម៉ាក់ៗ​បំបៅ​កូន​បាន​ទៀង​ទាត់ ហើយ​ញឹក​ញាប់​ទៀត​ នោះអាច ​ពន្យារ​ការ​មក​រដូវ​កាន់​តែ​យូរ អាច​ពី៦ខែ ទៅ១ឆ្នាំ ឬ​លើស​ពី​នេះ។

[embed-health-tool-vaccination-tool]

ផ្ទុយទៅវិញ បើ​ម៉ាក់ៗ​បំបៅដោះ​កូន​តិចៗ ហើយ​មិន​សូវ​ទៀង​ទាត់​ទៀត នោះ​ការ​រដូវ​អាច​នឹង​ឆាប់ ដូច​ម៉ាក់ៗ​ដែល​មិន​បំបៅ​ដោះ​កូន​ដែរ។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ម៉ាក់ៗ​បំបៅ​ដោះ​កូន បើ​មិន​មក​រដូវ ពេល​រួមភេទ​មិន​បាច់​ការពារ​បាន​អត់?

លោក​វេជ្ជបណ្ឌិត​ថា ជា​ទូទៅ​ការ​បំបៅដោះ​កូន អាច​ពន្យារ​កំណើត​បាន តែ​មិន​មែន​ការពារ​បាន​១០០%​​នោះ​ទេ អ៊ីចឹង​ហើយ​ទើប​​គ្រូពេទ្យ​ណែនាំ​ឲ្យប្រើ​មធ្យោបាយ​ពន្យារ​កំណើត​បន្ថែម​ទៀត ទោះ​ជា​ស្ត្រី​បំបៅ​ដោះ​កូន​ក៏​ដោយ។ អាច​ប្រើ​ស្រោម​ក៏បាន លេប​ថ្នាំ​ក៏​បាន ឬ​ក៏​ដាក់​កង និង​មាន​វិធី​ច្រើន​ទៀត ម៉ាក់ៗ​អាច​ពិភាក្សាជម្រើសនៃការ​ពន្យារ​កំណើត​​ជាមួយ​គ្រូពេទ្យ​បាន។

បំបៅដោះកូន

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

When will my periods start again after pregnancy?, https://www.nhs.uk/common-health-questions/pregnancy/when-will-my-periods-start-again-after-pregnancy/#:~:text=If%20you%20bottle%20feed%20your,weeks%20after%20you%20give%20birth.

I’m breastfeeding, so why have my periods started again?, https://www.babycentre.co.uk/x553497/im-breastfeeding-so-why-have-my-periods-started-again

Periods while breastfeeding, https://www.healthdirect.gov.au/breastfeeding-and-periods

កំណែ​ប្រែបច្ចុប្បន្ន

18/07/2024

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ហេតុផល ៤យ៉ាង ស្រីៗមករដូវចេះតែមានអារម្មណ៍ធេងធោង

អ្នកអៀនពីបញ្ហាការមករដូវ ហើយចង់ដឹងច្រើនអាចស្វែងយល់បាន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 18

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម