backup og meta

ស្រីៗយើងដឹងអត់ថា ពេល​មករដូវគួរថែទាំស្បែកបែបណាល្អ?

ស្រីៗយើងដឹងអត់ថា ពេល​មករដូវគួរថែទាំស្បែកបែបណាល្អ?

​អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​យើង​តែងតែ​ប្រឈម​នឹង​​បញ្ហា​ផ្សេង​ៗ​ ដូចជា​ការ​ប្រែប្រួល​អារម្មណ៍ ឬ​អាការៈ​ចុក​ពោះ​​​ជាដើម​។ ជាមួយ​គ្នា​នេះ​ដែរ ស្បែក​របស់​យើង​ក៏​​ជួប​​ប្រទះ​នឹង​ផលវិបាក​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​។ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​ចាំបាច់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្បែក​​​ឲ្យ​បាន​ដិតដល់​ជាង​មុន​ នៅ​អំឡុង​ពេល​មក​រដូវ​។

១. ដោះស្រាយ​បញ្ហា​មុន​​កើត​អំឡុង​ពេល​មក​រដូវ​

ទោះ​បី​ជា​ការ​កើត​មុន​​​អាច​បណ្ដាល​មក​ពី​ការ​ផលិត​ខ្លាញ់​​កើន​ឡើង​ក៏​ពិត​មែន​ ​ប៉ុន្តែ​ការ​ប៉ះពាល់​នឹង​បាក់តេរី​ពី​ខាង​ក្រៅ​ក៏​ជា​ឫសគល់​នៃ​ការ​កើត​មុន​ដូច​គ្នា។​ ដូច្នេះ​ហើយ​ ការ​សម្អាត​​ផ្ទៃ​មុខ​ចំនួន​២​ដង​ក្នុង​មួយ​ថ្ងៃ ដោយ​ប្រើ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ ​និង​ហ្វូម​លាង​មុខ ​salicylic acid​ ប្រភេទ​ស្រាល​ គឺ​ជា​រឿង​ចាំបាច់​មួយ ដែល​យើង​មិន​គួរ​រំលង​ឡើយ​។ ​បន្ថែម​ពី​នេះ​ យើង​គប្បី​ជូត​សម្អាត​មុខ​ស្រាលៗ​ជាមួយ​នឹង​ក្រដាស​ជូត​​មុខ​មួយ​ថ្ងៃ​ ២​ដង​ ដើម្បី​កម្ចាត់​ជាតិ​ប្រេង​ដែល​លើស​។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

២. កាត់បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​សម្អាង​

ទន្ទឹម​នឹង​នេះ​ដែរ​ ស្រី​ៗ​យើង​គប្បី​កាត់បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​សម្អាង​ ដើម្បី​ឲ្យ​ស្បែក​របស់​យើង​​អាច​ដក​ដង្ហើម​បាន​។ បន្ថែម​ពី​នេះ​ យើង​អាច​ប្រើ​ម៉ាស​បិទ​មុខ​ធម្មជាតិ​ដូចជា​ទឹក​ដោះ​គោ​ជូរ​ ស៊ុត​ ផ្លែ​ប័រ​ ឬ​ល្ហុង​ ​ដើម្បី​​ធ្វើ​ឲ្យ​ស្បែក​​វិល​មក​រក​សភាព​ក្មេង​ជាង​វ័យ​។ យ៉ាង​ណា​មិញ​ ប្រសិន​បើ​ចាំបាច់​ត្រូវ​ប្រើប្រាស់​គ្រឿង​សម្អាង​ យើង​​ត្រូវ​លាង​ជម្រះ​ចេញ​ឲ្យ​​ស្អាត​ល្អ​ មុន​ពេល​ចូល​គេង ព្រម​ទាំង​ប្រើប្រាស់​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ជា​ប្រចាំ​។

[embed-health-tool-ovulation]

​​​​​​៣. ផ្ដល់​ជាតិ​ទឹក​ដល់​ស្បែក​

ស្បែក​របស់​យើង​អាច​នឹង​ស្ងួត​ នៅ​អំឡុង​ពេល​មក​រដូវ​។ ​ស្រី​ៗ​យើង​ក៏​អាច​ប្រើប្រាស់​​ក្រែម​ផ្ដល់​សំណើម​ដែល​ស័ក្ដិសម​ចំពោះ​ប្រភេទ​ស្បែក​របស់​យើង​ផង​ដែរ​។

ថែស្បែកអំឡុងពេលមករដូវ១

៤. ញ៉ាំ​​អាហារ​​ល្អ​ចំពោះសុខភាពៗ​

អាហារ​ដែល​សម្បូរ​ដោយ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ វីតាមីន​E និង​សារធាតុ​ប្រឆាំង​​អុកស៊ីតកម្ម​ សុទ្ធ​តែ​ល្អ​បំផុត​ចំពោះ​ស្បែក​។ វា​ជួយ​កាត់​បន្ថយ​ការ​រលាក​ ជួយ​ឲ្យ​ស្បែក​មាន​សំណើម​ និង​​ទន់​ល្មើយ​ ព្រម​ទាំង​ជួយ​ជំរុញ​ចរន្ត​ឈាម​ និង​ពន្យឺត​ភាព​ចាស់​ថែម​ទៀត​ផង​។ ហេតុ​នេះ​ហើយ​ ស្រី​ៗ​យើង​គប្បី​បញ្ចូល​​សាច់​ត្រី ប្រេង​បន្លែ​ គ្រាប់​ធញ្ញជាតិ​ ក៏​ដូចជា​ផ្លែ​បឺរី ដើម្បី​សម្រស់​ស្រស់​ស្អាត​ នៅ​អំឡុង​ពេល​មក​រដូវ​។

៥. ហាត់​ប្រាណ​

ពិត​ណាស់​ លំហាត់​ប្រាណ​មិន​ត្រឹម​តែ​អាច​ជួយ​គ្រប់គ្រង​ទម្ងន់​របស់​យើង​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​​ផ្ដល់​នូវ​ស្បែក​ភ្លឺ​រលោង​បន្ទាប់​ពី​មក​រដូវ​រួច​ ព្រម​ទាំង​កាត់បន្ថយ​អាការៈ​ចុក​ពោះ​នៅ​អំឡុង​ពេល​នេះ​ដែរ។​ ញើស​​អាច​បណ្ដេញ​ភាព​កខ្វក់​ចេញ​ពី​ផ្ទៃ​មុខ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​លាង​សម្អាត​មុខ​ឲ្យ​បាន​ស្អាត​ បន្ទាប់​ពី​ធ្វើ​លំហាត់​ប្រាណ​រួច​។

គួរស្វែងយល់បន្ថែមពីបញ្ហារដូវផ្សេងទៀត៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Skin care during periods – 6 simple tips to get it right

https://nuawoman.com/blog/skin-care-tips-glowing-during-periods/

HOW TO CARE FOR YOUR SKIN DURING YOUR PERIOD

https://www.bebeautiful.in/all-things-skin/everyday/how-to-care-for-your-skin-during-your-period

Period Skincare: How your menstrual cycle can change your skincare routine

https://www.drdivyasharma.com/period-skincare/

https://www.theguardian.com/fashion/2019/jul/30/vicious-cycle-do-women-really-need-period-skincare

https://flo.health/menstrual-cycle/health/period/oily-skin-before-and-during-period

https://www.realsimple.com/beauty-fashion/skincare/how-does-skin-change-on-period

 

កំណែ​ប្រែបច្ចុប្បន្ន

30/09/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗត្រូវនិយាយម៉េចខ្លះឲ្យ​កូនស្រីដឹងពីរឿងមករដូវដំបូង?

ស្រីៗ​មករដូវមិនទៀង​ ដោយសារមូលហេតុ​ទាំង​នេះសោះ!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 30

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម