រោគសញ្ញាមុនពេលមករដូវ (PMS) អាចបង្កជាផលរំខានដល់ស្រីៗយើង ទាំងរាងកាយ និងផ្លូវចិត្ត។ ជាក់ស្ដែង ស្ត្រីច្រើនជាង៩០% បានប្រឈមនឹងរោគសញ្ញាមុនពេលមករដូវ ដែលរួមមាន ហើមពោះ ចុកពោះ ឈឺក្បាល ឈឺខ្នង និងទល់លាមកជាដើម។
នៅពេលដែលបញ្ហាទាំងនេះលេចឡើង គ្នាយើងច្បាស់ជាចង់ញ៉ាំអាហារដែលមានជាតិស្ករ និងខ្លាញ់មិនខាន តែជម្រើសអាហារទាំងនេះ ធ្វើឲ្យរោគសញ្ញាមុនមករដូវកាន់តែយ៉ាប់យ៉ឺនទៅៗ។ ហេតុដូច្នេះហើយ យើងគួរជៀសវាងអាហារជាក់លាក់មួយចំនួន ដើម្បីគ្រប់គ្រងរោគសញ្ញាទាំងនេះរយៈពេលយូរ។
១. អាហារប្រៃ
ការញ៉ាំអាហារប្រៃ ដូចជាដំឡូងបំពង ឈីស ស៊ុបកំប៉ុង ឬជ្រក់ សុទ្ធតែជំរុញឲ្យមានការចាល់ទឹក និងបណ្ដាលឲ្យយើងហើមពោះបាន។ ហេតុនេះហើយ យើងគួរញ៉ាំអាហារដែលបញ្ចុះទឹកនោម ដូចជាសាឡាត់ ស្ពៃក្ដោប ទំពាំងបារាំង និងខ្ញី ព្រមទាំងផឹកទឹកឲ្យបានច្រើន ដើម្បីបណ្ដេញជាតិសូដ្យូមដែលលើសចេញពីរាងកាយ។ មួយវិញទៀត យើងមិនគួរញ៉ាំអាហារកែច្នៃដែលមានអំបិលច្រើនពេកឡើយ។
[embed-health-tool-ovulation]
២. ស្ករបន្ថែម
ទន្ទឹមនឹងនេះដែរ អាហារកែច្នៃមួយចំនួន ដូចជាស្ករគ្រាប់ នំដូណាត់ នំឃេក និងភេសជ្ជៈដែលមានជាតិស្ករសិប្បនិម្មិត អាចធ្វើឲ្យជាតិស្ករកើនឡើងខ្ពស់ ដែលជាលទ្ធផលយើងអាចនឹងប្រែប្រួលអារម្មណ៍ខ្លាំង។ លើសពីនេះ ជាតិស្ករបន្ថែមក៏អាចធ្វើឲ្យកម្រិតអ័រម៉ូនTestosterone និង Estrogenនៅក្នុងរាងកាយប្រែប្រួល ព្រមទាំងធ្វើឲ្យអ័រម៉ូនSerotonin (អ័រម៉ូនដែលជួយឲ្យមានអារម្មណ៍ល្អ) ធ្លាក់ចុះ ក៏ដូចជាធ្វើឲ្យរោគសញ្ញានៃការទល់លាមកកាន់តែអាក្រក់ទៅៗ។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
៣. កាហ្វេ
ជាតិកាហ្វេអ៊ីន អាចបណ្ដាលឲ្យសរសៃឈាមរួមតូច រួមទាំងសរសៃឈាមដែលផ្គត់ផ្គង់ឈាមទៅកាន់ស្បូន និងបំពង់អាហារ ។ ដោយសារតែបែបនេះហើយ ទើបគ្នាយើងភាគច្រើនមានអាការៈចុកពោះ និងឈឺក្បាលខ្លាំង។ ដូចនេះ យើងចាំបាច់ត្រូវកាត់បន្ថយជាតិកាហ្វេអ៊ីន ដើម្បីបង្ការអាការៈហើមពោះ ចុកពោះ គេងមិនលក់ និងបញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត។ ជំនួសមកវិញ យើងគួរញ៉ាំតែរុក្ខជាតិ (Herbal teas) ដើម្បីកាត់បន្ថយរោគសញ្ញាមុនពេលមករដូវ ទើបជាការប្រសើរ។
៤. គ្រឿងស្រវឹង
ចំណែកឯគ្រឿងស្រវឹង អាចធ្វើឲ្យរាងកាយបាត់បង់ជាតិទឹក ព្រមទាំងបង្កើនការចាល់ទឹក និងហើមពោះមុនពេលមករដូវ។ បន្ថែមពីនេះ គ្រឿងស្រវឹងក៏អាចពន្យឺតការរំលាយអាហារ បង្កើនការទល់លាមក ចុកពោះ ក៏ដូចជាធ្វើឲ្យគ្នាយើងប្រែប្រួលអារម្មណ៍ខ្លាំង។ ដូច្នេះហើយ យើងគួរតែកាត់បន្ថយការផឹកគ្រឿងស្រវឹងឲ្យស្ថិតនៅក្នុងកម្រិតសមស្របមួយ គឺត្រឹមតែ១កែវក្នុងមួយថ្ងៃ។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី
៥. អាហារហឹរ
ជាមួយគ្នានេះ ការញ៉ាំអាហារហឹរនៅពេលជិតមករដូវ អាចធ្វើឲ្យក្រពះរបស់យើងមានបញ្ហា ជាពិសេស សម្រាប់អ្នកដែលមិនទម្លាប់ញ៉ាំអាហារប្រភេទនេះ។ ជាទូទៅ អាហារហឹរក៏បណ្ដាលឲ្យរាករូស ឈឺក្រពះ និងចង្អោរ ហើយសមាសធាតុសកម្មនៃម្ទេស ដែលមានឈ្មោះថា Capsaicin អាចជំរុញឲ្យមានការឈឺចាប់នៅក្នុងបំពង់រំលាយអាហារ ដោយបង្កឲ្យមានការឈឺពោះ និងបំបៅក្រពះផងដែរ។
ចំណុចសំខាន់
- អំបិល
- ស្ករបន្ថែម
- កាហ្វេ
- គ្រឿងស្រវឹង
- អាហារហឹរ