backup og meta

គ្មាន​ផ្ទៃពោះ តែបែរជាហូរសារធាតុរាវពីចុងសុដន់ អាចជាបញ្ហា​សុខភាពធ្ងន់ធ្ងរ

គ្មាន​ផ្ទៃពោះ តែបែរជាហូរសារធាតុរាវពីចុងសុដន់ អាចជាបញ្ហា​សុខភាពធ្ងន់ធ្ងរ

ពិត​ណាស់​ នៅ​ពេល​ដែល​យើង​មាន​ផ្ទៃពោះ ឬ​បំបៅ​ដោះ​ ការ​ហូរ​សារធាតុ​រាវ​ពី​ចុង​សុដន់​ ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ប្រសិនបើ​ស្រី​ៗ​យើង​​ស្រាប់​តែ​ហូរ​សារធាតុ​រាវ​ពី​ចុង​សុដន់​ ដោយ​មិន​មាន​ផ្ទៃពោះ នោះ​អាច​បង្ហាញ​ពី​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ដែល​​​យើង​មិន​គួរ​ធ្វេសប្រហែស​ឡើយ​។ ក្នុង​ករណី​នេះ យើង​ចាំបាច់​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​​គ្រូពេទ្យ​រោគ​ស្ត្រី​ភ្លាម​ៗ ទើប​ជា​ការ​ប្រសើរ​។

មូលហេតុ​​នៃ​ការ​ហូរ​សារធាតុ​រាវ​ពី​ចុង​សុដន់​ ដោយ​មិន​មាន​ផ្ទៃពោះ

១. អ័រម៉ូន​Prolactin

ពេល​ខ្លះ ការ​ហូរ​សារធាតុ​រាវ​ពី​ចុង​សុដន់​លើ​ស្រ្តី​ដែល​មិន​មាន​ផ្ទៃពោះ កើត​ឡើង​ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​អ័រម៉ូន​Prolactin ហើយ​​នៅ​ពេល​ដែល​អ័រម៉ូន​​មួយ​នេះ​​កើន​ឡើង​ វា​អាច​បណ្ដាល​ឲ្យ​ស្ត្រី​គ្មាន​កូន ពីព្រោះ​អ័រម៉ូន​Prolactin​បញ្ឈប់​ការ​បញ្ចេញ​ពង​អូវុល​ ហើយ​ថែម​ទាំង​រំខាន​ដល់​វដ្ដ​រដូវ​ផង​ដែរ​។

២. ការលូតលាស់​នៃ​ដុំ​​សាច់​មហារីក​

​​​ជា​ទូទៅ ស្រី​ៗ​ដែល​​បំបៅ​ដោះ​កូន​ ឬ​ផ្ដាច់​ដោះ​កូន​ អាច​​ហូរ​​សារធាតុ​រាវ​​ពណ៌​ស ឬ​ពណ៌​ទឹក​ដោះ​ ហើយ​​បញ្ហា​នេះ​ នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​២​ទៅ​៣​ថ្ងៃ​ ​បន្ទាប់​ពី​​ផ្ដាច់​ដោះ​។ យ៉ាង​ណា​មិញ ​ប្រសិនបើ​យើង​ហូរ​ឈាម​ចេញ​ពី​​ចុង​សុដន់​ នេះ​អាច​បង្ហាញ​ពី​ការ​លូតលាស់​នៃ​ដុំ​សាច់​មហារីក​។

៣. រលូត​កូន​

ក្នុង​ករណី​លើស​អ័រម៉ូន​ប្រូឡាក់​ទីន​កម្រិត​ស្រាល​​មួយ​ចំនួន​ ​អូវែ​អាច​បញ្ចេញ​ស៊ុត​ទាន់​ពេល​វេលា ប៉ុន្តែ​រាងកាយ​មិន​ផលិត​បរិមាណ​អ័រម៉ូនProgesterone គ្រប់គ្រាន់​ឡើយ​។ ជា​លទ្ធផល​ ប្រសិនបើ​ស៊ុត​ត្រូវ​បង្ក​កំណើត​ ស៊ុត​នឹង​មិន​អាច​ភ្ជាប់​ខ្លួន​ទៅ​នឹង​ស្បូន​បាន​នោះ​ទេ។​ ហេតុ​ដូច្នេះ​ហើយ​ ស្ត្រី​អាច​រលូត​កូន​ មុន​ពេល​ដែល​ដឹង​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ​ទៅ​ទៀត​។

អត្ថបទគួរអាន៖

ចំណុចសំខាន់

មូលហេតុ​​នៃ​ការ​ហូរ​សារធាតុ​រាវ​ពី​ចុង​សុដន់​ ដោយ​មិន​មាន​ផ្ទៃពោះ រួម​មាន​៖
  • អ័រម៉ូនProlactinកើន​ឡើង
  • ការ​លូតលាស់​នៃ​ដុំ​សាច់​មហារីក
  • រលូត​កូន

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Nipple discharge

https://www.nhs.uk/conditions/nipple-discharge/

An Overview of Nipple Discharge

https://www.verywellhealth.com/benign-nipple-discharge-430412

Nipple Discharge

https://www.bci.org.au/breast-cancer-information/fact-sheets/nipple-discharge/

Nipple Discharge

https://www.merckmanuals.com/professional/gynecology-and-obstetrics/breast-disorders/nipple-discharge

កំណែ​ប្រែបច្ចុប្បន្ន

18/03/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ម៉េចបានឲ្យតែមករដូវ ស្រីៗខ្លះដឹងតែមាន​បញ្ហាស្បែកមុខ?

គេងមិនលក់មុនពេលមករដូវ បណ្តាលមកពីមូលហេតុអ្វី?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 18

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម