គន្លឹះគ្រប់គ្រងជំងឺគីសទឹកក្រពេញអូវែ ជួយឲ្យជីវិតកាន់តែប្រសើរឡើង
ជំងឺគីសទឹកក្រពេញអូវែ ជាបញ្ហាអ័រម៉ូនដែលកើតលើស្ត្រីក្នុងវ័យបន្តពូជ។ ស្រីៗដែលប្រឈមនឹងជំងឺនេះ អាចមិនធ្លាក់មេជីវិតញី មានកម្រិតអ័រម៉ូនAndrogensខ្ពស់ និងមានគីសតូចៗជាច្រើននៅលើអូវែ ដែលជាហេតុនាំឲ្យយើងមានរដូវមិនទៀង ឬរាំងរដូវ ឡើងមុន មិនអាចមានកូន និងឡើងទម្ងន់ជាដើម។ យ៉ាងណាមិញ គ្នាយើងអាចគ្រប់គ្រងជំងឺគីសទឹកក្រពេញអូវែ ដើម្បីបញ្ចៀសរោគសញ្ញាបាន ដោយអនុវត្តន៍គន្លឹះងាយៗខាងក្រោមនេះ។ ១. ការគេងជាអាទិភាព ការគេងឲ្យបាន៨ម៉ោងក្នុងមួយថ្ងៃ គឺជារឿងសំខាន់មួយ ហើយបើទោះបីជាយើងធ្វើការវេនយប់ក៏ដោយ គ្នាយើងគួរតែគេង និងភ្ញាក់នៅពេលវេលាដដែល ទើបជាការប្រសើរ។ ពិតណាស់ ស្រីៗដែលមានបញ្ហាគីសទឹកក្រពេញអូវែ អាចមិនបានគេងគ្រប់គ្រាន់ ដោយសារតែកត្តាប្រែប្រួលការធ្វើមេតាប៉ូលីស ដូច្នេះហើយ យើងគួរតែព្យាយាមគេងឲ្យបានទៀងទាត់ និងគ្រប់គ្រាន់។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. គ្រប់គ្រងស្រ្តេស ស្រ្តេសជាផ្នែកមួយដែលមិនអាចជៀសបានសម្រាប់ជីវិតរបស់យើងម្នាក់ៗ។ ប៉ុន្តែ ចំពោះស្រីៗដែលកំពុងប្រឈមនឹងបញ្ហាគីសទឹកក្រពេញអូវែ គួរប្រឹងប្រែងកាត់បន្ថយស្រ្តេសឲ្យស្ថិតក្នុងកម្រិតតិចតួច ពីព្រោះថាបើយើងស្រ្តេសខ្លាំង នោះអ័រម៉ូនស្រ្តេសនៅក្នុងរាងកាយនឹងជំរុញឲ្យជំងឺគីសទឹកក្រពេញអូវែកាន់តែដុនដាប។ អ៊ីចឹងហើយ យើងគួររៀនកាត់បន្ថយស្រ្តេសតាមរយៈការធ្វើសមាធិ អានសៀវភៅ ឬដើរលំហែ។ [embed-health-tool-ovulation] ៣. ញ៉ាំអាហារល្អៗ ទន្ទឹមនឹងនេះ ស្រីៗយើងក៏មិនត្រូវរំលងរបបអាហារដែលមានតុល្យភាពឡើយ និងផ្ដោតទៅលើពពួកគ្រាប់ធញ្ញជាតិ ផ្លែឈើ បន្លែ អាហារដែលមានប្រូតេអ៊ីនពីសាច់គ្មានខ្លាញ់ និងទឹកដោះគោដែលមានជាតិខ្លាញ់ទាប ឬគ្មានជាតិខ្លាញ់ ដើម្បីអាចជួយគ្រប់គ្រងទាំងទម្ងន់ខ្លួន និងជាតិស្ករក្នុងឈាមបានល្អ។ ៤. ហាត់ប្រាណជាទៀងទាត់ ក្នុងករណីដែលយើងមានបញ្ហាគីសទឹកក្រពេញអូវែ ការហាត់ប្រាណជាទៀងទាត់កាន់តែមានសារៈសំខាន់ទ្វេដង […]