backup og meta

គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតអាចវិវត្តន៍ជាជំងឺមហារីកមាត់ស្បូន

គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតអាចវិវត្តន៍ជាជំងឺមហារីកមាត់ស្បូន

ការ​ឆ្លង​មេរោគ​ផ្សិត មាន​រោគសញ្ញា​ស្រដៀង​គ្នា ទៅ​នឹង​ជំងឺ​កាមរោគ​ដូចជា ការ​រលាក​ទ្វារមាស រមាស់ ឈឺ ក្រហាយ និង​ការហូរ​ទឹក​រម្អិល​។ បញ្ហានេះបង្កឡើង​ដោយ​មេរោគ​ផ្សិត​ម្យ៉ាង​ដែល​គេ​ហៅថា Candida Albicans ក្នុង​ទ្វារមាស និង​ផ្នែក​ខាងក្រៅ​ទ្វារមាស​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។

រោគ​សញ្ញា​ទូទៅ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត ស្រីៗ​គួរ​កំណត់​ចំណាំ

១. រមាស់​ទ្វារមាស​

ជា​ធម្មតា ការ​រមាស់​ទ្វារមាស​អាច​នៅ​រហូត តែ​វា​អាច​ធ្ងន់ធ្ងរ បើ​មាន​ការ​ឆ្លង​រាលដាល​នៅ​ជុំវិញ​ទ្វារមាស និង​រន្ធ​គូថ​។ ការឈឺចាប់ និង​ការ​រមាស់ អាច​ជា​រឿង​ធម្មតា ក្នុង​អំឡុង​ពេល​នោម ឬ​ពេល​ទ្វា​មាស​រលាក​។ ស្ត្រីក៏​អាច​កត់សម្គាល់​ឃើញ ការ​ឡើង​ក្រហម រួម​ជាមួយ​ការ​រមាស់ នៅ​ជុំវិញ​ជាលិកា​របស់​ទ្វារមាស​ផង​ដែរ​។​

២. ធ្លាក់ស​

បញ្ហា​ធ្លាក់សចេញពីទ្វារមាស ​ជា​ការ​ហូរ​ទឹក​រម្អិល​ពី​ទ្វារមាស ដែល​មាន​ពណ៌​ស ដុំ​ៗ ហើយ​ញឹកញាប់ មាន​ន័យ​ថា យើង​អាច​មាន​ការ​ឆ្លង​មេរោគ​ផ្សិត​។

៣. រលាក​ទ្វារមាស

បើមើលទ្វារមាស យើង​នឹង​សម្គាល់​ឃើញ​ថា វា​ហាក់​ដូចជា​រលាក និង​មាន​ពណ៌​ក្រហម​។ ការ​ឆ្លង​មេរោគ​ផ្សិត​ក្នុង​ទ្វារមាស​នេះ អាច​ដោយសារ​ការ​រីក​រាលដាល​ពី​ប្រព័ន្ធ​រំលាយ​អាហារ​ទៅ​ឱ្យ​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​។​

កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៤. ឈឺចាប់​ពេល​នោម​

ការឈឺចាប់​នេះ​កើតឡើង​ដោយសារ​ទឹកនោម​មាន​ជាតិ​អាស៊ីដ​ហើយ​វា​ប៉ះ​នឹង​ទ្វារមាស និង​ជាលិកា​ទ្វារមាស ដែល​កំពុង​តែ​រលាក​។​

៥. ឡើង​កន្ទួល​

ការ​ឆ្លង​មេរោគ​ផ្សិត​នេះ អាច​បណ្ដាល​ឲ្យ​ហើម​នៅ​កន្លែង​ដែល​មាន​សំណើម ជុំវិញ​ទ្វារមាស រួម​ជាមួយ​នឹង​ការឈឺចាប់​។

៦. ទ្វារមាស​មាន​ក្លិន​ឆ្អាប​

ការ​ឆ្លង​មេរោគ​ផ្សិត​អាច​ធ្វើ​ឲ្យធ្លាក់ស រួម​ជាមួយ​ក្លិន​ឆ្អាប​​​ខ្លាំង​ ហើយស្រីៗភាគច្រើនចង់ដឹងពីមូលហេតុនិងដំណោះស្រាយបំផុតគ្រាន់តែមិនហ៊ានសួរ។ វា​មាន​ក្លិន​ស្រដៀង​គ្នា​ទៅ​នឹង​នំ​បុ័ង ឬ​ស្រា​បៀ​រ​។​

៧. ឈឺចាប់​អំឡុង​ពេល​រួមភេទ​

វា​កើត​ឡើង​ដោយសារ​ការ​រលាក និង​ហើម​ទ្វារមាស ហើយ​វា​អាច​រួម​ផ្សំ​ជាមួយ​សញ្ញា​ដទៃ​ទៀត​ដូច​ជា ហូរ​ឈាម​ក្រោយ​រួមភេទ​រួច ការ​ហូរ​ឈាម​មិន​ធម្មតា​ទាំង​ឡាយ​​ណា​ដែល​កើត​ឡើង​នៅ​ចន្លោះ​ពេល​មក​រដូវ ការ​ហូរ​ឈាម​ក្រោយ​រាំង​រដូវ ឬ​ឈឺ​ក្នុង​អាង​ត្រគាក​ជា​ដើម។

ស្វែងយល់បន្ថែមពីបញ្ហាទ្វារមាសគួរយកចិត្តទុកដាក់៖

ឆ្លង​មេរោគ​ផ្សិត

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.today.com/health/it-wasn-t-yeast-infection-it-was-hpv-precancerous-cells-t171894

https://www.cdc.gov/fungal/infections/cancer-patients.html

https://www.cancer.gov/types/cervical/understanding-abnormal-hpv-and-pap-test-results

https://www.cancer.net/blog/2019-06/colposcopy-how-prepare-and-what-know

Vulvovaginal Yeast Infections

 

Cervical Cancer

 

កំណែ​ប្រែបច្ចុប្បន្ន

14/09/2022

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ឆ្លង​រោគ​ផ្សិត​​​​ក្រោយ​​​មក​​រដូវ​រួច​ ​បណ្ដាល​មក​ពី​អ្វី​?

ប្រយ័ត្ន​ផង! ស្រីៗ​ងាយបង្ករោគដោយ​ផ្សិត​អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 14, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម