– ផ្សិត៖ មួយក្នុងចំណោមមូលហេតុចម្បង គឺមេរោគផ្សិត Candida albicans។ មេរោគផ្សិតនេះធ្វើឲ្យរមាស់ទ្វារមាស និងធ្លាក់សខាប់ មានក្លិនស្រដៀងហ្វ្រូម៉ា។ ជាញឹកញាប់ វាកើតឡើងដោយការប្រើប្រាស់ថ្នាំផ្សះព្រោះថ្នាំទៅសម្លាប់បាក់តេរីប្រឆាំងមេរោគផ្សិតនៅក្នុងទ្វារមាសដែលបណ្តាលឲ្យផ្សិតធ្វើការបង្ករោគបាន។
– វីរុស៖ វីរុសដែលបង្កជំងឺ គឺវីរុសឆ្លងតាមការរួមភេទមានដូចជា រើម និង Human papillomavirus (HPV)។
– ប៉ារ៉ាស៊ីត៖ អៀន រោគរមាស់ និងចៃ។
– កត្តាបរិស្ថាន៖ កង្វះអនាម័យ និងរបស់មានប្រតិកម្ម ក៏បង្កឲ្យមានជំងឺរលាកទ្វារមាសដែរ។ សម្លៀកបំពាក់តឹងៗពេក កកិតជាមួយស្បែក នាំឲ្យងាយរងប្រតិកម្មដែលប្រឈមនឹងជំងឺរលាកទ្វារមាសជាងស្បែកធម្មតា។ មិនតែប៉ុណ្ណោះ ស្បែកងាយប្រតិកម្មធ្វើឲ្យការជាសះស្បើយយឺតយ៉ាវទៀតផង។
– ឆ្លងមេរោគតាមរយៈការរួមភេទ៖ មេរោគ trichomonas vaginitis ក៏ជាមូលហេតុដែរ វាធ្វើឲ្យរមាស់ទ្វារមាស ធ្លាក់សខ្លាំង (ពណ៌លឿង បៃតង ឬប្រផេះ) និងមានក្លិនស្អុយ។ ស្វាយ ប្រមេះ រើម សុទ្ធតែជាភ្នាក់ងារបង្កជំងឺរលាកទ្វារមាស។ បើសិនជាក្មេងកើតជំងឺនេះ អាចបញ្ជាក់ថាក្មេងនោះត្រូវបានគេរំលោភបំពាន។
– សារធាតុគីមី៖ ជាទូទៅ វាស្ថិតនៅតាមសាប៊ូ ទឹកអនាម័យស្ត្រី ទឹកអប់ ឧបករណ៍ពន្យារកំណើតជាដើម។ សារធាតុដែលបង្កជំងឺញឹកញាប់មាន៖
- Parabens
- Sodium sulfate
- Triclosan
- Dioxane
ប្រសិនជាស្រីៗយើងឃើញសារធាតុទាំងនេះនៅក្នុងសាប៊ូ ឬទឹកបោកខោអាវ គួរតែប្តូរចេញ។
គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ
គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ
ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ
កត្តាប្រឈម
៦- តើអ្វីជាកត្តាប្រឈមឲ្យកើតជំងឺរលាកទ្វារមាស?
ការប្រឈមកើនឡើងតាមរយៈសកម្មភាពដែលអាចឲ្យមេរោគឆ្លងតាមទ្វារមាសបាន ដូចជា ការរួមភេទជាមួយដៃគូច្រើន (ជាពិសេសពេលដែលដៃគូធ្លាប់មានជំងឺឆ្លងតាមការរួមភេទពីមុនមក) ឬរួមភេទមិនប្រើប្រាស់ស្រោមអនាម័យ។
មួយវិញទៀត កត្តាកង្វះអនាម័យ ដូចជា មិនលាងដៃក្រោយបន្ទោបង់ ឬមុនយកដៃមកប៉ះប្រដាប់ភេទ។ ជូតសម្អាតពីក្រោយមកមុខ ក្រោយបន្ទោបង់ ព្រោះវានាំបាក់តេរីពីរន្ធលាមកមកកាន់ទ្វារមាស។
កត្តាមួយទៀត គឺអាយុ ដោយសារកង្វះអ័រម៉ូនអឺស្ត្រូសែន estrogen ចំពោះស្ត្រីអស់រដូវ និងក្មេងស្រីដែលពុំទាន់មានរដូវ ព្រោះជញ្ជាំងទ្វារមាសនៅស្តើងហើយងាយបង្ករោគ។ ម្យ៉ាងទៀត ការស្លៀកពាក់តឹងៗក៏បង្កើតភាពងាយស្រួលដល់មេរោគ និងផ្សិតមករស់នៅដែរ។ ក្រៅពីនោះ មានការមានផ្ទៃពោះ និងប្រវត្តិធ្លាប់ឆ្លងមេរោគតាមទ្វារមាសពីមុនមក។