ពិតណាស់ ស្រីៗយើងចាំបាច់ត្រូវថែទាំតំបន់សម្ងាត់ឲ្យបានត្រឹមត្រូវ និងប្រុងប្រយ័ត្នបំផុត។ ជាទូទៅ ទ្វារមាសតែងតែឆ្លងកាត់ការផ្លាស់ប្ដូរជារៀងរាល់ខែ ហើយការផ្លាស់ប្ដូរទាំងនេះក៏អាចចង្អុលបង្ហាញពីស្ថានភាពសុខភាពរបស់យើងផងដែរ។ នៅពេលខ្លះ យើងអាចនឹងមិនយកចិត្តទុកដាក់នឹងការផ្លាស់ប្ដូរនៅតំបន់នោះ ប៉ុន្តែវាអាចជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរមួយ។ ដូច្នេះហើយ ការយល់ដឹងពីសញ្ញានៃទ្វារមាសគឺជារឿងសំខាន់បំផុត។
ភាគច្រើន ការធ្លាក់សគឺជារឿងធម្មតា ប៉ុន្តែបរិមាណ ក្លិន និងពណ៌អាចមានភាពខុសៗគ្នា។ យ៉ាងណាមិញ ប្រសិនបើយើងសង្កេតឃើញមានធ្លាក់សដែលមានពណ៌លឿង ឬបៃតងដុំៗ និងមានក្លិនមិនល្អ យើងគប្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ពីព្រោះសញ្ញានេះអាចបង្ហាញពីការឆ្លងមេរោគនៅទ្វារមាស។
ជាមួយគ្នានេះដែរ ក្លិនធម្មតានៃទ្វារមាសអាចមានក្លិនតិចតួច ។ ប៉ុន្តែ ប្រសិនបើគ្នាយើងមានអារម្មណ៍ថាទ្វារមាសមានក្លិនប្លែក វាអាចដោយសារតែយើងលាងសម្អាតទ្វារមាសជាមួយនឹងសាប៊ូស្ងួត ប្រើសំឡីអនាម័យរយៈពេលយូរ និងបែកញើសច្រើនជ្រុល។ បន្ថែមពីនេះ វាក៏អាចបញ្ជាក់ពីការឆ្លងបាក់តេរី និងជំងឺកាមរោគ។

ស្រីៗយើងអាចសង្កេតឃើញការធ្លាក់សមុនពេលមករដូវ ឬធ្លាក់សខុសប្រក្រតី ដែលអាចមានពណ៌លឿងតិចតួច។ ជាក់ស្ដែង វដ្ដរដូវអាចមានរយៈពេលយូរ ឬឆាប់ ប៉ុន្តែពេលខ្លះ វាក៏អាចជាតម្រុយនៃបញ្ហាសុខភាពមួយចំនួន ដូចជាស្ត្រេស អតុល្យភាពអ័រម៉ូន និងបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាជំងឺដុំគីសទឹកលើក្រពេញអូវែ (PCOS )ជាដើម។
បើស្រីៗយើងមានអាការៈរមាស់ទ្វារមាសខ្លាំង វាមិនមែនជារឿងធម្មតាឡើយ។ ជាទូទៅ ការរមាស់ទ្វារមាសអាចមកពីមូលហេតុផ្សេងៗដូចជា ការឆ្លងមេរោគ និងជំងឺកាមរោគ។ល។ ដូចនេះហើយ យើងគប្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យឲ្យទាន់ពេលវេលា ក៏ដូចជាត្រូវធ្វើការព្យាបាលនៅក្នុងករណីចាំបាច់។

៥. ដុំពកនៅលើទ្វារមាស
ទោះបីជាដុំពកនៅលើទ្វារមាសភាគច្រើនមានសភាពតូច និងមិនមានការឈឺចាប់ក៏ពិតមែន ប៉ុន្តែនៅក្នុងករណីកម្រខ្លះ វាក៏អាចបង្ហាញពីបញ្ហាសុខភាពធ្ងន់ធ្ងរដូចគ្នា។ ជាពិសេស នៅពេលដែលវារីកធំ អាចនឹងមានចេញឈាម ឬមានការឈឺចាប់។ នៅក្នុងករណីនេះ តំបន់ដែលរងផលប៉ះពាល់ អាចមានភាពមិនស្រួល រលាក និងរមាស់ថែមទៀតផង ដែលតម្រូវឲ្យយើងត្រូវទៅជួបពិគ្រោះជាមួយនឹងគ្រូពេទ្យភ្លាមៗ។
៦. ឈឺចាប់ពេលរួមភេទ និងនោម
ស្រីៗយើងភាគច្រើនមានអាការៈឈឺចាប់នៅអំឡុងពេលរួមភេទ ឬនៅពេលនោម ដែលកត្តានេះ អាចជាជំងឺDyspareunia (រួមភេទមានការឈឺចាប់) ដែលបណ្ដាលមកពីការបញ្ចេញទឹករម្អិលមិនគ្រប់គ្រាន់ក្នុងពេលរួមភេទ និង/ឬកង្វះសម្រើបផ្លូវភេទ។ ការឈឺចាប់នេះក៏អាចបង្ហាញពីបញ្ហាផ្លូវចិត្តដូចជាការថប់បារម្ភ ការបាក់ទឹកចិត្ត និងស្រ្តេស។
ពីបញ្ហាទ្វារមាសផ្សេងទៀត