ស្រីៗយើងណាខ្លះធ្លាប់ប្រឈមនឹងការឮសំឡេងដូចផោមពីទ្វារមាស? ពិតណាស់ អាការៈបែបនេះ អាចធ្វើឲ្យគ្នាយើងមានអារម្មណ៍អៀនខ្មាស ប៉ុន្តែ ករណីនេះគ្រាន់តែជាការស្ទះខ្យល់ (Trapped air) នៅក្នុងទ្វារមាសធម្មតាប៉ុណ្ណោះ។
មូលហេតុដែលនាំឲ្យមានសំឡេងដូចផោមចេញពីទ្វារមាស
មុនពេលដែលយើងស្វែងយល់ពីវិធីទប់ស្កាត់ និងដោះស្រាយមួយនេះ គ្នាយើងគួរតែដឹងពីមូលហេតុខ្លះៗ ដែលនាំឲ្យមានសំឡេងដូចផោមចេញពីទ្វារមាស៖
១. ការរួមភេទ ឬស៊កវត្ថុផ្សេងៗទៅក្នុងទ្វារមាស
អំឡុងពេលរួមភេទ ឬប្រើឧបករណ៍ផ្សេងៗស៊កបញ្ចូលទៅក្នុងទ្វារមាស ខ្យល់អាចជាប់គាំង និងបញ្ចេញពីទ្វារមាស ដែលប្រការនេះ គឺជារឿងធម្មតា ដែលយើងមិនគួរព្រួយបារម្ភ ឬខ្មាស់អៀនអ្វីឡើយ។
២. ធ្វើលំហាត់ប្រាណ
ដូចគ្នានេះដែរ ខ្យល់អាចជាប់នៅក្នុងទ្វារមាសអំឡុងពេលបញ្ចេញសកម្មភាពរាងកាយមួយចំនួន ដែលពាក់ព័ន្ធទៅនឹងការធ្វើចលនាសាច់ដុំអាងត្រគាក ជាពិសេស គឺការហាត់យូហ្គាតែម្តង។
៣. មានផ្ទៃពោះ
ថ្វីត្បិតតែអ្នកជំនាញ នៅមិនទាន់ដឹងច្បាស់ពីមូលហេតុដែលនាំឲ្យមានសំឡេងដូចផោមចេញពីទ្វារមាសនៅអំឡុងពេលពពោះក៏ដោយ ប៉ុន្តែស្រីៗយើងខ្លះ អាចប្រឈមនឹងការស្ទះខ្យល់នៅក្នុងទ្វារមាស ក្រោយពេលសម្រាលកូនរួច ដែលកត្តានេះ អាចបណ្តាលមកពីអាងត្រគាកខ្សោយចុះ។
៤. ប្រើ Tampon ឬពែងរដូវ (Menstrual cup)
ផលិតផលប្រើប្រាស់អំឡុងពេលមករដូវមួយចំនួន ក៏អាចបណ្តាលឲ្យមានខ្យល់ចូលទៅក្នុងទ្វារមាស នៅពេលដែលយើងស៊កផលិតផលទាំងនោះបញ្ចូលទៅក្នុងទ្វារមាសដែរ ហើយយើងអាចនឹងឮសំឡេងដូចផោម នៅពេលដែលដកយកផលិតផលទាំងនោះចេញពីទ្វារមាសវិញ។
[embed-health-tool-ovulation]
យើងអាចបង្ការបញ្ហាឮសំឡេងដូចផោមចេញពីទ្វារមាសបានដែរអត់?
ទោះបីជាយើងមិនអាចបង្ការបញ្ហាឮសំឡេងដូចផោមចេញពីទ្វារមាសបាន១០០%ក៏ពិតមែន ប៉ុន្តែយើងអាចអនុវត្តន៍វិធីសាស្ត្រមួយចំនួន ដើម្បីកាត់បន្ថយអាការៈនេះបាន ដូចជា៖
- ហាត់ប្រាណប្រភេទ Kegal (ចលនាសាច់ដុំ) ឲ្យបានទៀងទាត់
- និងជៀសវាងឥរិយាបថរួមភេទណាដែលអាចបណ្តាលឲ្យឮសំឡេងដូចផោម។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី