ស្ត្រីភាគច្រើនគ្រប់វ័យទាំងអស់ អាចនឹងជួបបញ្ហាជំងឺផ្សិតលើទ្វារមាស ក្នុងពេលណាមួយក្នុងជីវិតរបស់ខ្លួន។ ហេតុនេះ ប្រសិនបើសុភាពនារី មានអារម្មណ៍រមាស់ត្រង់កន្លែងសម្ងាត់របស់ខ្លួន នោះអ្នកអាចនឹងកើតជំងឺផ្សិតក៏ថាបាន ព្រោះរោគសញ្ញានៃជំងឺនេះ មានដូចជា ក្រហាយ រមាស់ និងធ្លាក់សខាប់ដុំៗ ជាដើម។
អ្វីទៅជាជំងឺផ្សិតលើទ្វារមាស?
ការឆ្លងមេរោគផ្សិតនៅក្នុងទ្វារមាស គឺជាការឆ្លងមេរោគលើទ្វារមាស ដែលបណ្តាលឱ្យរមាស់ និងក្រហាយត្រង់ទ្វារមាស និងតំបន់ជុំវិញទ្វារមាស។ ការឆ្លងមេរោគផ្សិតនៅក្នុងទ្វារមាស គឺបណ្តាលមកពីការកើនឡើងនៃពពួកផ្សិតឈ្មោះថា Candida។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ស្ត្រី៣នាក់ ក្នុងចំណោម៤នាក់ នឹងជួបបញ្ហាជំងឺផ្សិតលើទ្វារមាស ក្នុងពេលណាមួយក្នុងជីវិតរបស់ខ្លួន ប៉ុន្តែ ជំងឺនេះ កម្រកើតលើស្ត្រីមិនទាន់ពេញវ័យ និងក្រោយពេលអស់រដូវណាស់។ ជំងឺនេះភាគច្រើនកើតលើស្ត្រីមានផ្ទៃពោះ អ្នកមានជំងឺទឹកនោមផ្អែម អ្នកប្រើប្រាស់ថ្នាំពន្យារកំណើតច្រើន ដែលមានសារធាតុ Estrogen ការបាញ់ទឹកចូល (Spray) ដើម្បីសម្អាតទ្វារមាស និងអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ ជាដើម។

តើជំងឺផ្សិតលើទ្វារមាសមានរោគសញ្ញាបែបណា?
រោគសញ្ញាទូទៅបំផុតនៃការបង្ករោគផ្សិតលើទ្វារមាស គឺការរមាស់ផ្នែកខាងក្នុងទ្វារមាស និងជុំវិញទ្វារមាស តែម្តង។
រោគសញ្ញាផ្សេងទៀតមានដូចជា៖
ទ្វារមាសស្ត្រី អាចមានផ្សិតក្នុងចំនួនតិចតួចប៉ុណ្ណោះ ហើយពពួកផ្សិតទាំងនេះ មិនបង្កឱ្យមានរោគសញ្ញាអ្វីឡើយ។ ប៉ុន្តែនៅពេលដែលមានពពួកផ្សិតច្រើនពេក អ្នកអាចនឹងមានការបង្ករោគ។ ទោះបីមិនត្រូវបានចាត់ទុកថា ជាជំងឺឆ្លងតាមការរួមភេទក៏ដោយ ប៉ុន្តែ មេរោគផ្សិតនេះ ក៏អាចឆ្លងតាមរយៈការរួមភេទ ផងដែរ ក្នុងករណីមិនប្រើស្រោមអនាម័យការពារពេលរួមភេទតាមទ្វារមាស មាត់ ឬរន្ធគូទ។
តើគួរតែបង្ការជំងឺនេះបែបណា?
ដើម្បីកាត់បន្ថយការប្រឈមឱ្យនៅទាបបំផុត អ្នកអាចអនុវត្តន៍វិធីដូចខាងក្រោមនេះ៖
- មិនត្រូវបាញ់ទឹកចូលក្នុងទ្វារមាសដើម្បីសម្អាតឡើយ ព្រោះការធ្វើបែបនេះ នឹងកម្ចាត់បាក់តេរីល្អ ដែលជួយការពារការបង្ករោគផ្សេងៗ
- មិនត្រូវប្រើផលិតផលអនាម័យដែលមានក្លិនក្រអូប ដូចជា ស្រ្ពាយបាញ់ និងសំឡីអនាម័យ ជាដើម
- ត្រូវផ្លាស់ប្តូរសំឡីអនាម័យ និងខោក្នុងឱ្យបានញឹក
- មិនត្រូវស្លៀកខោក្នុងដែលរឹបខ្លាំង ខោកង្កែប ឬខោខៅប៊យ ឡើយ ព្រោះអាចធ្វើឱ្យក្តៅ និងសើមនៅត្រង់ទ្វារមាស
- ត្រូវស្លៀកខោក្នុងដែលផលិតពីកប្បាស់
- ផ្លាស់ប្តូរសម្លៀកបំពាក់សើមឱ្យបានឆាប់តាមដែលអាច
- ក្រោយពីងូតទឹករួច ត្រូវជូនខ្លួនឱ្យស្ងួតល្អ ទាំងមុខ និងក្រោយ
- មិនត្រូវងូតទឹកដែលក្តៅខ្លាំងឡើយ
- ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ត្រូវគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឱ្យបានល្អ។
បើទោះបីជំងឺផ្សិតក្នុងទ្វារមាស ងាយស្រួលក្នុងការព្យាបាលក៏ដោយ ប៉ុន្តែ អ្នកគួរតែទៅពិគ្រោះ និងឱ្យគ្រូពេទ្យជំនាញពិនិត្យ ក្នុងករណីអ្នកមានការបង្ករោគ ឬមានរោគសញ្ញាគួរឱ្យសង្ស័យដូចខាងលើ ពិសេសបើបញ្ហារបស់អ្នកបន្តក្នុងរយៈពេលច្រើនថ្ងៃ៕
ចំណុចសំខាន់
អ្វីទៅជាជំងឺផ្សិតលើទ្វារមាស? ការឆ្លងមេរោគផ្សិតនៅក្នុងទ្វារមាស គឺជាការឆ្លងមេរោគលើទ្វារមាស ដែលបណ្តាលឱ្យរមាស់ និងក្រហាយត្រង់ទ្វារមាស និងតំបន់ជុំវិញទ្វារមាស។ ការឆ្លងមេរោគផ្សិតនៅក្នុងទ្វារមាស គឺបណ្តាលមកពីការកើនឡើងនៃពពួកផ្សិតឈ្មោះថា Candida។
តើគួរតែបង្ការជំងឺនេះបែបណា? ដើម្បីកាត់បន្ថយការប្រឈមឱ្យនៅទាបបំផុត អ្នកអាចអនុវត្តន៍វិធីដូចខាងក្រោមនេះ៖