ជំងឺផ្សិតលើស្បែកក្បាលកុមារ គឺជាការបង្ករោគផ្សិតនៅលើស្បែកក្បាល និងសក់របស់កុមារ ហើយក៏អាចរាលដាលដល់រោមភ្នែក និងចិញ្ចើម។ ជាទូទៅ ជំងឺសើស្បែកមួយនេះ ច្រើនកើតលើកុមារដែលមានអាយុចន្លោះពី ៣ ដល់ ១៤ ឆ្នាំ ហើយក៏អាចកើតលើមនុស្សពេញវ័យ ជាពិសេសអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។
រោគសញ្ញា និងការបង្ករោគ
ភាគច្រើន ជំងឺផ្សិតលើស្បែកក្បាលកុមារកើតនៅក្នុងអាកាសធាតុក្តៅ ហើយសើម តួយ៉ាងដូចជានៅទ្វីបអាមេរិកកណ្តាល អាស៊ីអាគ្នេយ៍ និងអាហ្វ្រិក។
រោគសញ្ញានៃជំងឺនេះ រួមមាន៖
- ស្បែកក្បាលឡើងបន្ទះពណ៌ក្រហម និងហើម
- កមរមាស់នៅលើស្បែកក្បាល
- រមាស់ខ្លាំង
- ជ្រុះសក់នៅត្រង់កន្លែងកើតផ្សិត
- ក្រមរ
- គ្រុនក្តៅតិចតួច
ជំងឺផ្សិតលើស្បែកក្បាលរាលដាលលឿនណាស់ ហើយកុមារអាចកើតជំងឺនេះ តាមរយៈការប៉ះពាល់នឹងអ្នកជំងឺ សត្វ និងដីដែលមានផ្ទុកមេរោគនេះ។ ជាមួយគ្នានេះដែរ ក្មេងៗក៏អាចឆ្លងជំងឺផ្សិតនេះ នៅពេលដែលពួកគេចាប់កាន់វត្ថុ និងផ្ទៃដែលមានផ្សិតដូចគ្នា។
ធ្វើម៉េចទើបអាចបង្ការជំងឺផ្សិតលើស្បែកក្បាលកើតលើកុមារបាន?
- ជៀសវាងប្រើប្រាស់សម្ភារៈរួមគ្នា ដូចជាមួក ក្រាស់សិតសក់ ខ្នើយ និងមួកសុវត្ថិភាព
- ជៀសវាងឲ្យកូនលេងនៅកន្លែងដែលមានមេរោគ
- បោកសម្អាតខ្នើយ សម្រាលពូកឲ្យបានទៀងទាត់
- លាងសម្អាតដៃនៅពេលដែលប៉ះពាល់ជាមួយនឹងសត្វចិញ្ចឹម។
[embed-health-tool-baby-poop-tool]
ជំងឺផ្សិតលើស្បែកក្បាលអាចព្យាបាលដោយរបៀបណា?
ប្រសិនបើកុមារកើតជំងឺផ្សិតលើស្បែកក្បាល គ្រូពេទ្យជំនាញអាចចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំកម្ចាត់រោគផ្សិត ដោយការលេប យ៉ាងហោចណាស់៦ សប្តាហ៍ និងប្រើជាប្រភេទសាប៊ូកម្ចាត់រោគផ្សិត ចំនួន ២ ដងក្នុងមួយសប្តាហ៍។ បន្ថែមពីនេះ គ្រូពេទ្យក៏អាចណែនាំឲ្យប្រើក្រែមការពារផ្សិត ដោយត្រូវលាបលើស្បេកក្បាលដោយផ្ទាល់ ដើម្បីបញ្ចៀសការរាលដាលនៃមេរោគផងដែរ។
ចំណុចសំខាន់
រោគសញ្ញា និងការបង្ករោគ
ភាគច្រើន ជំងឺផ្សិតលើស្បែកក្បាលកើតនៅក្នុងអាកាសធាតុក្តៅ ហើយសើម តួយ៉ាងដូចជានៅទ្វីបអាមេរិកកណ្តាល អាស៊ីអាគ្នេយ៍ និងអាហ្វ្រិក។
រោគសញ្ញានៃជំងឺនេះ រួមមាន៖
- ស្បែកក្បាលឡើងបន្ទះពណ៌ក្រហម និងហើម
- កមរមាស់នៅលើស្បែកក្បាល
- រមាស់ខ្លាំង
- ជ្រុះសក់នៅត្រង់កន្លែងកើតផ្សិត
- ក្រមរ
- គ្រុនក្តៅតិចតួច
អត្ថបទគួរអាន៖
- ស្រីៗយើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប
- វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន
- វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ គួរសាកល្បង
- ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ
- ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ
- តិចនិកកម្ចាត់ខ្លាញ់កកក្រោមស្បែកភ្លៅ ស្រីៗយើងចែកគ្នាដឹង