backup og meta

កំហុស​៥​ ​​ពេល​ងូត​ទឹក​ អាច​បំផ្លាញ​​​សក់ដោយអត់ដឹងខ្លួន

កំហុស​៥​ ​​ពេល​ងូត​ទឹក​ អាច​បំផ្លាញ​​​សក់ដោយអត់ដឹងខ្លួន

ពេល​ខ្លះ យើង​អាច​បង្កើត​កំហុស​ឆ្គង​នៅ​អំឡុង​ពេល​ងូត​ទឹក​ដោយ​មិន​ដឹង​ខ្លួន ដែល​ជា​ហេតុ​នាំ​ឲ្យ​សក់​របស់​យើង​កាន់​តែ​ស្ដើង​​ទៅ​ៗ។ ពិត​ណាស់​ ​សុខភាព​សក់​ក៏​ជា​រឿង​សំខាន់​មួយ​សម្រាប់​ស្រី​ៗ​យើង​ដែរ​ បើ​សក់​​ជ្រុះ​ច្រើន​​ជ្រុល​ វា​អាច​ធ្វើ​ឲ្យ​យើង​បាត់បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ ដូច្នេះ​ហើយ​ យើង​គួរ​ជៀសវាង​ទម្លាប់​ខុស​ឆ្គង​ទាំង​នេះ​​ អំឡុង​ពេល​ងូត​ទឹក​។

១. មិន​ពាក់​​ថង់​កៅស៊ូ​រុំ​សក់​ពេល​ងូត​ទឹក​ (Shower cap)

នៅ​ពេល​​ងូត​ទឹក​​ម្ដង​ៗ គ្នា​យើង​ប្រហែល​ជា​ចង់​កក់​សក់​​ ដើម្បី​ឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ​។ ប៉ុន្តែ​ ការ​កក់​សក់​គ្រប់​ពេល​ អាច​ធ្វើ​ឲ្យ​ស្បែក​ក្បាល​រលាក​ និង​ស្ងួត​ ហេតុ​នេះ​ហើយ​ ការ​ពាក់​ថង់​កៅស៊ូ​រុំ​សក់​ ជា​ជម្រើស​ដ៏​ល្អ​មួយ​ ដែល​អាច​ជួយ​ការពារ​សរសៃ​សក់​យើង​ឲ្យ​​នៅ​ស្ងួត​ល្អ​​ ក៏​ដូចជា​កាត់​បន្ថយ​បញ្ហា​សក់​ជ្រុះ​។

២. ប្រើ​ទឹក​ក្ដៅ​ជ្រុល​

​​ទន្ទឹម​នឹង​នេះ​ដែរ​ ការ​​ងូត​ទឹក​ក្ដៅ​ជ្រុល​ ​អាច​បំផ្លាញ​សរសៃ​សក់​របស់​យើង​បាន​ ដោយ​​ធ្វើ​ឲ្យ​សក់​​ស្រអាប់​ និង​គ្មាន​ជីវិត​​។ មួយ​វិញ​ទៀត​ ការ​កក់​សក់​ដោយ​ប្រើ​ទឹក​ក្ដៅ​ក៏​អាច​បំផ្លាញ​ស្រទាប់​ការពារ​ធម្មជាតិ​នៃ​ស្បែក​ក្បាល​ ដែល​ធ្វើ​ឲ្យ​ស្បែក​ក្បាល​រមាស់​ និង​ក្រហម​។

៣. មិន​​បាន​សិត​សក់​មុន​ពេល​ងូត​ទឹក​

គ្នា​យើង​​​អាច​នឹង​សិតសក់​ឲ្យ​សព្វ​ល្អ​​ក្រោយ​កក់​សក់​រួច ប៉ុន្តែ​ការ​សិត​សក់​​មុន​ពេល​ងូត​ទឹក​អាច​ជួយ​ឲ្យ​សក់​របស់​យើង​មិន​ស្អិត​ ហើយ​ក្រោយ​កក់​សក់​ យើង​គ្រាន់​តែ​ជូត​ថ្នម​ៗ​ជា​ការ​ស្រេច​។ ផ្ទុយ​ទៅ​វិញ ក្រោយ​កក់​សក់​រួច បើ​យើង​ត្រដុស​ខ្លាំង​ៗ សក់​នឹង​​ជំពាក់​ចូល​គ្នា​ ក៏​ដូចជា​​ជ្រុះ​កាន់​តែ​ច្រើន​។

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

៤. កក់​សក់​​រាល់​ពេល​​​ងូត​ទឹក

​ជា​មួយ​គ្នា​នេះ​ដែរ បើ​យើង​ចង់​បាន​សក់​ដែល​មាន​សុខភាព​ល្អ និង​មាន​ទម្ងន់​ គួរ​ជៀសវាង​កក់​សក់​ញឹកញាប់​ពេក ពីព្រោះ​​ការ​កក់​សក់​ញឹកញាប់​​អាច​​ធ្វើ​ឲ្យ​បាត់បង់​ប្រេង​ធម្មជាតិ​សំខាន់​ សម្រាប់​ធ្វើ​ឲ្យ​សក់​ភ្លឺ​រលោង​ និង​មាន​សំណើម​។

ងូតទឹក

អត្ថបទគួរអាន៖

៥. ញី​ស្បែក​ក្បាល​ជាមួយ​នឹង​ក្រចក​​ដៃ​

​ថ្វី​ត្បិត​តែ​​ការ​ញី​ស្បែក​ក្បាល​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ​​ក៏​ពិត​មែន​ ប៉ុន្តែ​បើ​យើង​ប្រើ​ក្រចក​ដៃ​ វា​អាច​នឹង​ធ្វើ​ឲ្យ​​ស្បែក​ក្បាល​របស់​យើង​​ក្រហាយ​ និង​បណ្ដាល​ឲ្យ​រលាក​ផង​ដែរ​។ ដូច្នេះ​ហើយ​ គ្នា​យើង​គួរ​ម៉ាស្សា​ស្បែក​ក្បាល​ដោយ​ប្រើ​ចុង​ម្រាម​ដៃ​រយៈពេល​ប្រហែល​៣​នាទី និង​ជៀសវាង​ញី​ត្រលប់​ចុះ​ឡើង​ ជៀសវាង​​ធ្វើ​ឲ្យ​សក់​ជំពាក់​​កាន់​តែ​ខ្លាំង​។

ចំណុចសំខាន់

កំហុស​ឆ្គង​មួយ​ចំនួន​ អំឡុង​ពេល​ងូត​ទឹក អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​សក់​​យ៉ាង​ខ្លាំង ដូចជា​ធ្វើ​ឲ្យ​សក់​ជ្រុះ ស្រអាប់ និងមិន​រស់រវើក។ កំហុស​ឆ្គង​ទាំង​នេះ មាន​ដូចជា៖
  • មិន​ពាក់​ថង់​កៅស៊ូ​រុំ​សក់​ពេល​ងូត​ទឹក​
  • ប្រើ​ទឹក​ក្តៅ​ជ្រុល​
  • មិន​បាន​សិតសក់​មុន​ពេល​ងូត​ទឹក​
  • កក់​សក់​រាល់​ពេល​ងូត​ទឹក​
  • ញី​ស្បែក​ក្បាល​ជាមួយ​នឹង​ក្រចក​ដៃ​

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

6 Ways You Might Be Ruining Your Hair in the Shower

https://brightside.me/inspiration-health/6-ways-you-might-be-ruining-your-hair-in-the-shower-805587/

Weird Ways Your Shower Is Ruining Your Hair

https://www.bustle.com/p/11-weird-ways-your-shower-is-ruining-your-hair-61035

Weird Ways you might be ruining your hair in the shower

https://internewscast.com/health/6-weird-ways-you-might-be-ruining-your-hair-in-the-shower/

How to Wash Your Hair (the Right Way) In 7 Stylist-Approved Steps

https://www.teenvogue.com/story/washing-your-hair-wrong

6 Bathroom Habits That Are Causing Irreversible Damage To Your Hair & How To Get Rid Of Them

https://www.mensxp.com/grooming/wellness/70393-bathroom-habits-that-damage-the-hair.html

កំណែ​ប្រែបច្ចុប្បន្ន

09/03/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? ការពារ​បែបណា?

គួរកក់សក់ញឹកញាប់ប៉ុនណាទើបល្អចំពោះសក់ និងស្បែកក្បាល?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 09, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម