អង្គែជារោគសើស្បែកដែលបណ្តាលឱ្យយើងរមាស់ស្បែកក្បាល និងបង្កឡើងដោយមូលហេតុជាច្រើន។ ទន្ទឹមនឹងមានវិធីការពារកុំឱ្យកើតអង្គែ ក៏មានអាហារមួយចំនួនអាចការពារយើងពីការកើតអង្គែ ឬអាចធ្វើឱ្យយើងងាយកើតអង្គែក៏មានដែរ។ តើអាហារទាំងនោះមានអ្វីខ្លះ?
ក. អាហារយើងគួរញុំាបង្ការបញ្ហាអង្គែ
១. គ្រាប់ផ្កាឈូករ័ត្ន
គ្រាប់ផ្កាឈូករ័ត្នសម្បូរទៅដោយសារធាតុចិញ្ចឹមដែលល្អចំពោះសក់ និងអាចការពារអង្គែផងដែរ ព្រោះគ្រាប់ផ្កាឈូករ័ត្នផ្ទុកទៅដោយស័ង្កសីដែលរាងកាយត្រូវការសម្រាប់ផលិតសារធាតុខ្លាញ់ដើម្បីថែរក្សាស្បែកក្បាលរបស់យើងឱ្យមានសុខភាពល្អ និងការពារស្បែកក្បាលមិនឱ្យស្ងួត។
លើសពីនេះទៅទៀត គ្រាប់ផ្កាឈូករ័ត្នក៏មានផ្ទុកវីតាមីន B កំផ្លេចដែលជំនួយដល់ការរំលាយអាហារព្រោះប្រព័ន្ធរំលាយអាហារដំណើរការមិនល្អក៏បណ្តាលឱ្យយើងកើតអង្គែដែរ។
២. ខ្ទឹមស
ខ្ទឹមសសម្បូរទៅដោយសារធាតុ Allicin ដែលជាសមាសធាតុអាចប្រឆាំងនឹងមេរោគផ្សិត ហើយអាចកម្ចាត់អង្គែបានទៀតផង។ សារធាតុ Allicin ក៏សម្បូរនៅក្នុងខ្ទឹមបារំាង និងខ្ទឹមក្រហមផងដែរ។
[embed-health-tool-bmr]
៣. ខ្ញី
យើងអាចកើតអង្គែដោយសារប្រព័ន្ធរំលាយអាហារដំណើរការមិនល្អ។ ការញុំាខ្ញីអាចជួយឱ្យប្រព័ន្ធរំលាយអាហារយើងដំណើរការល្អ និងអាចរំលាយខ្លាញ់ និងប្រូតេអ៊ីនបានទៀតផង។ ជាងនេះទៅទៀត ខ្ញីក៏មានសារធាតុអាចប្រឆាំងនឹងបាក់តេរី និងមេរោគផ្សិតដែលជួយឱ្យស្បែកក្បាលយើងមានសុខភាពល្អដែរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៤. ចេក
ចេកផ្ទុកទៅដោយវីតាមីន B6, A, C, E និងសារធាតុរ៉ែដូចជា ស័ង្កសី ប៉ូតាស្យូម ជាតិដែ អាស៊ីដអាមីណូ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលសុទ្ធតែជួយឱ្យស្បែកមានសុខភាពល្អ និងអាចការពារការកើតអង្គែ។
ខ. អាហារគួរកាត់បន្ថយ ឬចៀសវាងបង្កាបញ្ហាកើតអង្គែ
១. ស្ករ
ការញុំាជាតិស្ករច្រើនអាចបណ្តាលឱ្យរាងកាយយើងរលាក និងបង្កឱ្យស្បែកក្បាលយើងកើតអង្គែ ដូច្នេះយើងគួរកាត់បន្ថយការញុំាជាតិស្ករដោយកាត់បន្ថយអាហារដែលមានជាតិស្ករខ្ពស់ដូចជា អាហារ Fast food បង្អែម ទឹកក្រូច និងនំខេកជាដើម។
២. ផលិតផលទឹកដោះមានជាតិខ្លាញ់ខ្ពស់
ផលិតផលទឹកដោះដែលមានជាតិខ្លាញ់ខ្ពស់ពិបាកក្នុងការរំលាយ និងអាចបង្កើនការរលាកក្នុងរាងកាយដែលអាចបណ្តាលឱ្យយើងកើតអង្គែ។ ជំនួយមកវិញ យើងអាចជ្រើសរើសញុំាផលិតផលទឹកដោះដែលគ្មានជាតិខ្លាញ់។
អង្គែក៏អាចកើតឡើងដោយសារស្បែកក្បាលស្ងួតដែរ ដូច្នេះយើងគួរញុំាទឹកឱ្យបានគ្រប់គ្រាន់ដើម្បីរក្សាជាតិទឹកក្នុងខ្លួន។
អត្ថបទគួរអាន៖
- នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? ការពារបែបណា?
- ជួបបញ្ហាសក់ឡើងប្រេង គួរពិចារណាលើអាហារប៉ុន្មានប្រភេទនេះ
- ទម្លាប់ចូលគេងទាំងសក់សើម អាចបង្កឲ្យមានបញ្ហាទាំង ៧ យ៉ាងនេះ
- ទម្លាប់សាមញ្ញទាំង៧នេះ អាចបណ្ដាលឲ្យសក់ជ្រុះខ្លាំងហើយស្ដើងទៅៗ
- ងាយៗ ជួយស្បែកក្បាលសុខភាពល្អ សក់កាន់តែវែងទាក់ទាញខ្លាំង
- វីតាមីនសំខាន់ចំនួន ៤ ល្អសម្រាប់សុខភាពសក់
ចំណុចសំខាន់
- គ្រាប់ផ្កាឈូករ័ត្ន
- ខ្ទឹមស
- ខ្ញី
- ចេក
- ស្ករ
- ផលិតផលទឹកដោះដែលមានជាតិខ្លាញ់ខ្ពស់