៥- មុខងារប្រពន្ធភាពស៊ាំ
នៅពេលរួមភេទរាងកាយនឹងមានភាពរីករាយ បន្ថយភាពតានតឹង ផ្តល់នូវអារម្មណ៍សុខស្រួល និងសុវត្ថិភាព ហើយក៏អាចធ្វើឲ្យមុខងារប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំដែរ។ ការសិក្សាជាច្រើនបានបង្ហាញពីរបៀបដែលស្ត្រេសបំផ្លាញដល់ប្រព័ន្ធភាពស៊ាំក្នុងខ្លួនមនុស្ស។ ជារឿងសមហេតុផលមួយក្នុងការនិយាយថាការរួមភេទមានប្រសិទ្ធភាពក្នុងការជួយដល់រាងកាយប្រយុទ្ធប្រឆាំងនឹងជំងឺ ប៉ុន្តែបើមិនរួមភេទក៏មិនអាចផ្តល់ឲ្យយើងនូវជំងឺអ្វីដែរ គឺគ្រាន់តែថាបង្កើនឱកាសឲ្យយើងឆ្លងជំងឺដែរតែប៉ុណ្ណោះ។ នេះមានន័យថាការមិនរួមភេទគឺមិនរួមចំណែកពង្រឹងប្រព័ន្ធភាពស៊ាំដែលអាចធ្វើឲ្យយើងប្រឈមនឹងហានិភ័យនៃជំងឺជាច្រើន។
៦- ថយចុះនូវចំណង់ផ្លូវភេទ
មានមនុស្សជាច្រើនបានជឿថាការមិនសូវរួមភេទអាចធ្វើឲ្យយើងមានចំណងផ្លូវភេទកាន់តែខ្លាំង តែនេះគឺមិនពិតនោះឡើយ។ នៅពេលយើងមានចំណងក្នុងការរួមភេទ គឺជាស្ថានភាពមួយដែលយើងគួររួមភេទឬក៏អត់ ហើយអ្វីដែលបានអះអាងខាងលើនេះក៏មានការិក្សាបែបវិទ្យាសាស្ត្រខ្លះគាំទ្រនៃការអះអាងនេះដែរ។ ដូចដែលបានរៀបរាប់ខាងលើ ការរួមភេទតិចអាចធ្វើឲ្យទ្វារមាសអ្នកស្ងួត ឬលិង្គមិនអាចឡើងរឹង ដែលទាំងពីរនេះអាចធ្វើឲ្យយើងពិបាកក្នុងការរួមភេទ។ បើការរួមភេទរបស់យើងកាន់តែតិច នោះអាចធ្វើឲ្យយើងកាន់តែមិនគិតពីការរួមភេទ។ ដូច្នេះយើងមិនបាច់ឆ្ងល់ទេថានៅពេលរួមភេទមានការឈឺចាប់នោះ។
អត្ថបទពាក់ព័ន្ធ៖