backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ចង់ឲ្យខួរក្បាលល្អ គិតគូបានឆាប់រហ័សសាកតិចនិកទាំង៤នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 06, 2023

ចង់ឲ្យខួរក្បាលល្អ គិតគូបានឆាប់រហ័សសាកតិចនិកទាំង៤នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន ខួរក្បាល​ក៏​ប្រឈម​នឹង​ការ​ប្រែប្រួល​កាន់​តែ​ខ្លាំង​ ដែល​​ជា​ហេតុ​នាំ​ឲ្យ​មុខងារ​ខួរ​ក្បាល​ចុះ​ខ្សោយ។ ជាមួយ​គ្នា​នេះ​ដែរ គ្នា​យើង​អាច​ជួប​នឹង​ការ​ធ្លាក់​ចុះ​ការ​ផលិត​អ័រម៉ូន​ជាក់លាក់​ ចំនួន​កោសិកា​សរសៃ​ប្រសាទ​ក្នុង​ខួរ​ក្បាល​ថយ​ចុះ​ និង​ការ​រលាក​កើន​ឡើង។ ជា​លទ្ធផល​ ការ​ប្រែប្រួល​ទាំង​នេះ អាច​ប៉ះពាល់​ដល់​​ការ​ចងចាំ ការ​គិត និង​សមត្ថភាព​យល់​ដឹង។ ដូច្នេះ​ហើយ ដើម្បី​ជួយ​ពង្រឹង​សមត្ថភាព​ខួរ​ក្បាល​​​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង គ្នា​យើង​អាច​សាកល្បង​វិធីសាស្ត្រ​ខាង​ក្រោម​នេះ។

​​១. ហាត់​ប្រាណ​ជា​ទៀងទាត់

ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ជា​ទៀងទាត់ អាច​ជួយ​ពង្រឹង​លំហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល​ និង​គាំទ្រ​មុខងារ​ខួរ​ក្បាល។ លើស​ពី​នេះ ការ​ហាត់​ប្រាណ​ក៏​អាច​ជួយ​គ្រប់គ្រង​បញ្ហា​ផ្លូវ​ចិត្ត​មួយ​ចំនួន​ ដូចជា​ស្រ្តេស ការ​ថប់​បារម្ភ និង​ការ​បាក់​ទឹក​ចិត្ត។ ដូច​នេះ យើង​គួរ​​ធ្វើ​លំហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​១៥០​នាទី ក្នុង​មួយ​សប្តាហ៍​ ទើប​ជា​ការ​ប្រសើរ។

ចង់គណនា BMR ចុចទីនេះ!

២. ញ៉ាំ​របប​អាហារ​សុខភាព​

ជាមួយ​គ្នា​នេះ​ដែរ​ យើង​ក៏​មិន​គួរ​រំលង​អាហារ​សុខភាព​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អ​ៗ​ចំពោះ​សុខភាព​ខួរ​ក្បាល​ដូច​គ្នា ដែល​របប​អាហារ​ទាំង​នេះ​រួម​មាន​ ផ្កា​ខាត់​ណា​ខៀវ ស៊ុត សណ្តែក​ដី និង​ផ្លែ​ប៊ឺរ​ជា​ដើម។

៣. គេង​ឲ្យ​បាន​គ្រប់គ្រាន់​

ចំណែក​ឯ​ការ​គេង​គ្រប់គ្រាន់​ និង​ស្កប់ស្កល់​មាន​សារៈសំខាន់​ណាស់​ សម្រាប់​មុខងារ​​យល់​ដឹង​ ដោយ​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្ងប់​ល្អ កាត់​បន្ថយ​ស្រេ្តស ក៏​ដូចជា​មាន​ថាមពល​ក្លៀវក្លា​នៅ​ពេល​ព្រឹក​ព្រលឹម។ ហេតុ​នេះ​ហើយ គ្នា​យើង​គួរ​គេង​ឲ្យ​បាន​៧ ទៅ​៩​ម៉ោង​ក្នុង​មួយ​ថ្ងៃ។

សុខភាពខួរក្បាល២

៤. ហ្វឹកហាត់​​ខួរ​ក្បាល​ និង​ចូលរួម​ក្នុង​សង្គម​

ការ​ចូលរួម​នៅ​ក្នុង​សកម្មភាព​​​​កំសាន្ត​មួយ​ចំនួន​​ ដូចជា​ការ​លេង​ហ្គេម​ ឬ​លេង​ផ្គុំ​រូបភាពអាច​ជួយ​ទ្រទ្រង់​មុខងារ​យល់​ដឹង ពង្រឹង​ការ​គិត និង​ការ​ចងចាំ​។ ដូច​គ្នា​នេះ​ដែរ យើង​គួរ​រក្សា​ទំនាក់ទំនង​ល្អ​​ក្នុង​សង្គម​ ដើម្បី​ជួយ​ឲ្យ​សុខភាព​ខួរ​ក្បាល​ដំណើរការ​បាន​​រលូន។

អត្ថបទគួរអាន៖

  • ឈឺក្បាល មិនមែនចេះតែលេបថ្នាំគ្រប់ពេលទេ អាចប៉ះពាល់សុខភាព
  • ប្រយ័ត្ន! ឈឺក្បាលខ្ទោកៗ អាចជាសញ្ញានៃជំងឺគួរឲ្យបារម្ភមួយនេះ
  • ទម្លាប់​៥យ៉ាង នាំឲ្យ​ក្រោក​ពីគេង​មាន​បញ្ហា​ឈឺក្បាល
  • អាហារ ៦ មុខនេះអាចបង្កអាការៈឈឺក្បាលប្រកាំង
  • វិធី ៥ យ៉ាង ជួយ​គ្នា​យើង​អាចគ្រប់គ្រងការឈឺក្បាលប្រកាំងបាន
  • សម្គាល់ម៉េច ទើបដឹងថាឈឺ​ក្បាល​ធម្មតា ឬឈឺ​ក្បាល​ប្រកាំង?
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 06, 2023

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម