backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ស្រីៗលើសទម្ងន់នៅវ័យក្មេង មានហានិភ័យខ្ពស់ប្រឈមនឹងគ្រោះថ្នាក់សរសៃឈាមខួរក្បាល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 11

ស្រីៗលើសទម្ងន់នៅវ័យក្មេង មានហានិភ័យខ្ពស់ប្រឈមនឹងគ្រោះថ្នាក់សរសៃឈាមខួរក្បាល

​ស្រីៗ​ដែល​លើស​ទម្ងន់​ នៅ​​វ័យ​ក្មេង ឬ​វ័យ​ជំទង់​ មាន​ហានិភ័យ​ខ្ពស់​ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​នៅ​វ័យ​កណ្តាល​ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ។

ជាក់ស្តែង ក្រុម​អ្នក​ស្រាវជ្រាវ​បាន​តាមដាន​លើ​អ្នក​ចូលរួម​ចំនួន​ ១០ ០០០ នាក់​ដែល​មាន​វ័យ​ចន្លោះ​ពី​១៤​ឆ្នាំ ដល់​៣១​ឆ្នាំ​ អស់​រយៈពេល​៤០​ឆ្នាំ ដោយ​វាយ​តម្លៃ​លើ​សន្ទស្សន៍​ម៉ាស​រាងកាយ ថា​តើ​អ្នក​ដែល​ធាត់​ជ្រុល អាច​មាន​ហានិភ័យ​​​ប្រឈម​នឹង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​នៅ​មុន​វ័យ​៥៥​ឆ្នាំ​ដែរ​ឬ​ទេ?

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

អំឡុង​ការ​សិក្សា​នេះ​ដែរ អ្នក​ចូលរួម​ចំនួន​៤៥២​នាក់​ បាន​ជួប​ប្រទះ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ហើយ​ករណី​ភាគ​ច្រើន​ គឺ​ជា​ការ​ស្ទះ​សរសៃ​ឈាម​ (ischemic strokes) នៅ​ពេល​ដែល​​កំណក​ឈាម​រាំងស្ទះ​លំហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​តិចតួច (ministrokes) នៅ​ពេល​ដែល​កំណក​ឈាម​បញ្ឈប់​លំហូរ​ឈាម​ត្រឹម​រយៈពេល​ពីរ​បី​នាទី មុន​ពេល​ដែល​ស្ថានភាព​នេះ​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង។

ធាត់ជ្រុល

​​ស្រ្តី​ដែល​ធាត់​ជ្រុល​នៅ​វ័យ​១៤​ឆ្នាំ ទំនង​ជា​អាច​មាន​ហានិភ័យ​​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ចំនួន​៨៧% ស្របពេល​ដែល​ហានិភ័យ​នេះ​កើន​ឡើង​ដល់​ទៅ​១៦៧% ចំពោះ​ស្រ្តី​ដែល​ធាត់​ជ្រុល​នៅ​វ័យ​៣១​ឆ្នាំ។

ហេតុអ្វី​បាន​ជាង​ស្រ្តី​ដែល​លើស​ទម្ងន់​មាន​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល?

អ្នក​ស្រាវជ្រាវ​ឈ្មោះ Ursula Mikkola មក​ពី​សាកលវិទ្យាល័យ​Oulu នៅ​ប្រទេស​ហ្វាំង​ឡង់​​បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​ដែល​យើង​លើស​ទម្ងន់​ នោះ​អាច​នឹង​កើត​មាន​ការ​រលាក​រ៉ាំរ៉ៃ​នៅ​ក្នុង​រាងកាយ​ ដែល​អាច​បំផ្លាញ​សរសៃ​ឈាម​របស់​យើង​បាន ហើយ​ការ​បំផ្លាញ​នេះ នឹង​ប្រមូលផ្តុំ​បន្តិច​ម្តង​ៗ ដែល​នាំ​ឲ្យ​កើត​បញ្ហា​សុខភាព​នៅ​ពេល​ក្រោយ។ ទោះ​បី​ជា​ការ​សិក្សា​មិន​បាន​កំណត់​ថា​តើ​បញ្ហា​លើស​ទម្ងន់ អាច​បណ្តាល​ឲ្យ​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ដោយ​ផ្ទាល់​ ឬ​ហានិភ័យ​មាន​ការ​ខុស​គ្នា​រវាង​ភេទ​យ៉ាង​ណា​ក្តី ប៉ុន្តែ​ភាព​ខុស​គ្នា​នៃ​អរម៉ូន​ដែល​ស្រ្តី​ជួប​ប្រទះ​អំឡុង​ពេល​ពេញ​វ័យ​ មាន​ផ្ទៃពោះ​ និង​អស់​រដូវ អាច​ជា​ដើមចង​ដ៏​សំខាន់​មួយ។

​​យើង​អាច​បង្ការ​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ដោយ​វិធី​ណា?

ប្រការ​សំខាន់​មួយ​ក្នុង​ការ​បង្ការ​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ គឺ​ការ​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សម​ល្មម​ ​ធ្វើ​លំហាត់​ប្រាណ​ទៀងទាត់​ ញ៉ាំ​របប​អាហារ​សុខភាព ជៀសវាង​ជក់​បារី ឬ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល។ ដូច្នេះ​ ស្រីៗ​ដែល​កំពុង​តែ​លើស​ទម្ងន់​ស្រាប់​ គួរ​គិតគូ​ពី​បញ្ហា​សុខភាព ដោយ​ធ្វើការ​សម្រក​គីឡូ​ឲ្យ​បាន​ទាន់ពេលវេលា​ ជៀសវាង​ហានិភ័យ​សុខភាព​ធ្ងន់ធ្ងរ​ផ្សេងៗ។

ស្រីៗលើសទម្ងន់នៅវ័យក្មេង មានហានិភ័យខ្ពស់ប្រឈមនឹងគ្រោះថ្នាក់សរសៃឈាមខួរក្បាល

ស្រីៗ​ដែល​លើស​ទម្ងន់​ នៅ​​វ័យ​ក្មេង ឬ​វ័យ​ជំទង់​ មាន​ហានិភ័យ​ខ្ពស់​ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​នៅ​វ័យ​កណ្តាល​ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ។
ប្រការ​សំខាន់​មួយ​ក្នុង​ការ​បង្ការ​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ គឺ​ការ​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សម​ល្មម​ ​ធ្វើ​លំហាត់​ប្រាណ​ទៀងទាត់​ ញ៉ាំ​របប​អាហារ​សុខភាព ជៀសវាង​ជក់​បារី ឬ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 11

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម