home

អាហារូបត្ថម្ភ

អាហារូបត្ថម្ភ - ទោះ​កូន​ក្នុង​វ័យ​ណា​ក៏​ដោយ ក៏​សមាសភាព​អាហារូបត្ថម្ភ​នៅ​តែ​​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុតជួយដល់​​ការ​លូតលាស់​របស់​កូនៗ បន្ថែម​ពី​លើ​ការ​បំបៅដោះ។ ផ្នែក​នេះ នឹង​លម្អិត​បញ្ហា នានា និង​ដំណោះស្រាយ​ជូន ថា​តើ​អាហារូបត្ថម្ភណា​ល្អ ដែល​កូន​គួរ​ញ៉ាំ និង​ចៀសវាង

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភ

កម្ពស់​កូន​យើង ភាគ​ច្រើន​គឺ​អាស្រ័យ​ទៅ​តាម​កម្ពស់​របស់​ម៉ាក់ប៉ា ឬ​សាច់ញាតិ ពោល​គឺ​បណ្ដាល​មក​ពី​កត្តា​ហ្សែន។ បន្ថែម​ពី​លើ​កត្តា​ហ្សែន របប​អាហារ ឬ​សារធាតុ​ចិញ្ចឹម​ក៏​ដើរ​តួ​នាទី​សំខាន់​ជួយ​ដល់​ការ​លូតលាស់​ឆ្អឹង និង​កម្ពស់​របស់​អា​អូន​ដែរ។ ហេតុ​នេះ​ហើយ ទើប​វា​ជា​ការ​ចាំបាច់​សម្រាប់​ម៉ាក់ប៉ា​ត្រូវ​ដឹង​ពី​អាហារ​ណា​ល្អ និង​គួរ​បន្ថែម​ទៅ​ក្នុង​របប​អាហារ​កូន ជួយ​ដល់​ការ​ពន្លូត​កម្ពស់​របស់​អា​អូន។ ១. សារធាតុ​ចិញ្ចឹម​ចាំបាច់​ដល់​ការ​លូត​កម្ពស់​កូន អំឡុង​វ័យ​លូតលាស់ កូន​ៗ​ត្រូវ​ការ​របប​អាហារ​ដែល​មាន​តុល្យភាព និង​ធ្វើ​សកម្មភាព​រាងកាយ​ណា​ដែល​ជួយ​ដល់​ការ​លូត​កម្ពស់​កូន​ដូច​ជា លេង​កីឡា​បាល់​បោះ ឬ​ហែល​ទឹក​។ល។ ហើយ​សម្រាប់​សារធាតុ​ចិញ្ចឹម​ចាំបាច់ ផ្ដល់​ជំនួយ​ដល់​ការ​លូត​កម្ពស់​កូន​មាន​ដូចជា ប្រូតេអ៊ីន កាបូអ៊ីដ្រាត វីតាមីន និង​ជាតិ​រ៉ែ​ផ្សេងៗ។ ២. កំពូល​អាហារ​ជួយ​ដល់​ការ​លូត​កម្ពស់​កូន ស៊ុត៖ ស៊ុត ផ្ដល់​ប្រូតេអ៊ីន​យ៉ាង​តិច៦.៥ក្រាម និង​មាន​ផ្ទុក​សារធាតុ​អាស៊ីដ អាមីណូ។ នេះ​បណ្ដាល​ឲ្យ​ស៊ុត​ជា​ប្រភព​សម្បូរ​ប្រូតេអ៊ីន​មួយ​ល្អ​ដល់​ការ​លូតលាស់​ឆ្អឹង​របស់​ក្មេង។ បន្ថែម​ពី​លើ​នេះ ស៊ុត​ក៏​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​ដែរ​ដូចជា វីតាមីនD ខ្លាញ់​អូមេហ្គា៣ សេឡេញ៉ូម ដែល​ជួយ​ដល់​ការ​លូតលាស់ និង​អភិវឌ្ឍន៍​ទូទៅ​របស់​អា​អូន។ ទឹកដោះគោ៖ ប្រូតេអ៊ីន វីតាមីន D និង​ជាតិរ៉ែ​ដូច​ជា ប៉ូតាស្យូម កាល់ស្យូម និង​ម៉ាញេសូម​នៅ​ក្នុង​ទឹកដោះគោ ជួយ​ទ្រទ្រង់​ការ​លូតលាស់​ឆ្អឹង​អា​អូន។ យក​ល្អ​ម៉ាក់​ប៉ា​គួរ​ឲ្យ​អា​អូន​ញ៉ាំ​ទឹកដោះ​គោ​ស្រស់​យ៉ាងតិច​មួយ​កែវ/ថ្ងៃ ដើម្បី​បំពេញ​តម្រូវ​ការ​សារធាតុ​ចិញ្ចឹម​ជួយ​ដល់​កម្ពស់​កូន ឬ​អាច​ឲ្យ​កូន​ញ៉ាំ​យ៉ាអួរ​ជំនួស​ក៏​បាន។ សណ្ដែក​សៀង៖ សណ្ដែក​សៀង​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់ និង​ពោរពេញ​ទៅ​ដោយ​ហ្វូឡាត វីតាមីន កាបូអ៊ីដ្រាត និង​ជាតិ​កាក​សរសៃ ចាំបាច់​ជួយ​ដល់​ការ​លូតលាស់​ឆ្អឹង​របស់​កូន។ បើ​ម៉ាក់​ប៉ា​បន្ថែម​ទឹក​សណ្ដែក​សៀង ឬ​តៅហ៊ូ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​អា​អូន​រឹត​តែ​ពិសេស​ដល់​ការ​លូត​កម្ពស់​កូន។ សាច់​ក្រហម៖ […]

អត្ថបទផ្សេងទៀតពី អាហារូបត្ថម្ភ

អាហារូបត្ថម្ភ

ការ​ផ្ដល់​ចំណី​អាហារ​ត្រឹម​ត្រូវ​ដល់​កូន​ៗ ជា​រឿង​ចាំ​បាច់​សម្រាប់​ម៉ាក់ប៉ា​ត្រូវ​ធ្វើ ព្រោះ​វា​ជា​ផ្នែក​មួយ​ជះ​ឥទ្ទិពល​ដល់​សុខភាព និង​ការ​លូតលាស់​របស់​អាអូន។ ស្របពេល​អាកាសធាតុ​ក្ដៅ​បែបនេះ បើ​យើង​បណ្ដោយ​ឲ្យ​អាអូន​ញ៉ាំ​អី​ផ្ដេសផ្កាស អាច​ធ្វើ​ឲ្យ​បាត់បង់ជាតិទឹក​ខ្ពស់ បង្កើន​ការ​រលាក។ល។ ហេតុ​នេះ​ហើយ ខាង​ក្រោម​នេះ ជា​ជម្រើស​អាហារ​សម្រន់​ឆ្ងាញ់ៗ សម្រាប់​អាអូន​ញ៉ាំ​ក្នុង​អាកាសធាតុ​មេឃ​ក្ដៅ​ហែង​បែប​នេះ។ ១. យ៉ាអ៊ួរ នៅ​ក្នុង​យ៉ាអ៊ួរ​មាន​ផ្ទុក​ជាតិ Probiotics ដែល​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​កូន​ៗ​យើង ហើយ​វា​ក៏​ល្អ​សម្រាប់​អាអូន​ក្នុង​រដូវ​ក្ដៅ ព្រោះ​វា​ជួយ​រាងកាយ​ឲ្យ​នៅ​ត្រជាក់​ពី​ខាង​ក្នុង​មក។ ម៉ាក់​ប៉ា​អាច​បន្ថែម​ជា​ផ្លែ​ឈើ​ទៅ​ក្នុង​យ៉ាអ៊ួរ ដើម្បី​បង្កើន​រសជាតិ និង​ផល​ល្អ​ដល់​រាងកាយ​កូន។ ២.ទឹកដូង ទឹក​ដូង​ផ្ដល់​ផល​ល្អ​ដល់​ទាំង​ក្មេង និង​ចាស់ ព្រោះ​វា​សម្បូរ​ដោយ​ប៉ូតាស្យូម អេឡិច​ត្រូលីត និង​សារធាតុ​រ៉ែ​ផ្សេងៗ។ មិន​តែ​ប៉ុណ្ណោះ វា​ក៏​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​យើង​បាន​ល្អ​ផង​ដែរ តែ​ម៉ាក់​ប៉ា​ត្រូវ​ប្រាកដ​ថា ទឹក​ដូង​ដែល​ឲ្យ​កូន​ញ៉ាំ​ជា​ទឹក​ដូង​កាប់​ពី​ដូង​ស្រស់ៗ មិន​មែន​ទឹក​ដូង​កំប៉ុង​មាន​ក្នុង​ផ្សារ​ទំនើប​ទេ។ ៣. បន្លែ និង​ផ្លែឈើ ផ្ដល់​បន្លែ ឬ​ផ្លែឈើ​សម្បូរ​ជាតិ​ទឹក​ឲ្យ​កូន​ញ៉ាំ​ឲ្យ​ច្រើនៗ​ក្នុង​ខែ​នេះ​ដូច​ជា ផ្លែស្ត្រប៊ើរី ផ្លែឪឡឹក ត្រសក់ ស្ពៃ​ក្ដោប។ល។ ដើម្បី​ជួយ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​អាអូន បន្ថែម​ពី​លើ​ការ​ញ៉ាំ​ទឹក។ ៤. ការ៉េម ក្មេងៗ​ឲ្យ​តែ​ឮ​ពាក្យ​ការ៉េម​ម្ដងៗ​មិន​បាន​ទេ ច្បាស់​ជា​ទារ​ម៉ាក់​ប៉ា​ចង់​ញ៉ាំ​ជា​មិន​ខាន ព្រោះ​វា​ផ្អែម ហើយ​ត្រជាក់​ទៀត ស័ក្តិសម​នឹង​រដូវ​ក្ដៅ​បែប​នេះ។ ដោយ​សារ​តែ​ការ៉េម​ផ្អែម ទើប​ម៉ាក់​ប៉ា​មួយ​ចំនួន​មិន​សូវ​ឲ្យ​កូន​ញ៉ាំ​ច្រើន ព្រោះ​ខ្លាច​ប៉ះពាល់​សុខភាព​កូន តែ​បើ​យូរ​ម្ដងៗ​ពេល​មេឃ​ក្ដៅ ឲ្យ​អាអូន​ញ៉ាំ​ការ៉េម​១ដើម ក៏​មិន​សូវ​ជា​បញ្ហា​ដល់​សុខភាព​កូន​ដែរ។ ចំណាំ៖ ក្រៅ​ពី​អាហារ​សម្រន់​អស់​នេះ ម៉ាក់​ប៉ា​ត្រូវ​ផ្ដល់​ទឹក​ឲ្យ​កូន​ញ៉ាំ​ឲ្យ​បាន​ច្រើន ពិសេស​ក្នុង​អាកាសធាតុ​ក្ដៅ ចៀសវាង​បញ្ហា​បាត់បង់​ជាតិទឹក​កើត​ឡើង​លើ​កូន។

អាហារូបត្ថម្ភ

អាកាស​ធាតុ​ក្តៅ​បែប​នេះ មនុស្ស​ធំសឹង​តែ​ទ្រាំ​មិន​បាន កុំ​ថា​ឡើយក្មេងៗ បើ​ស្រលាញ់​កូន ត្រូវ​ឲ្យ​អាអូន​ មីអូន​ ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ណា​មួយកុំ​ឲ្យ​បាត់​កម្លាំង​ដោយ​សារ​អាកាស​ធាតុ​ក្តៅ ក៏ដូចជា​ការពារ​ពួកគេ​កុំឲ្យ​កើត​ជំងឺជាច្រើន​ ពិសេស​ជំងឺ​​ធាត់ តែម្តង។ ព្រោះ​ការ​សិក្សា​ថ្មី ក្មេងៗផឹកទឹកតិចតួច​ក្នុង​មួយ​ថ្ងៃៗ នឹង​នាំ​ឲ្យអូនៗផឹក​ភេសជ្ជៈ​រសជាតិ​ផ្អែម​កាន់​តែ​ច្រើន។   ការសិក្សា​មួយ ធ្វើ​ឡើង​ដោយមន្ទីរពិសោធន៍ ផ្នែក​អាហារបំប៉ន នៃសាកលវិទ្យាល័យ​រដ្ឋ Pennsylvania សហរដ្ឋអាមេរិក បង្ហាញ​ថា ក្មេងៗផឹក​ទឹកតិចតួច នឹងជំរុញ​ឲ្យការ​ផឹក​ភេសជ្ជៈ​ផ្អែមខ្លាំង និង​មាន​កាឡូរីខ្ពស់ កាន់​តែ​ច្រើន ដែល​ជា​មូលហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​ធាត់ ឈឺធ្មេញ និង​ជំងឺ​ទឹកនោមផ្អែម។ ការសិក្សា​ បាន​ប្រមូល​ទិន្នន័យ​ពី​ការស្ទង់មតិ​ថ្នាក់ជាតិ ពិនិត្យ​លើ​សុខភាព និង​អាហារបំប៉ន នៅអាមេរិក ​ជាលទ្ធផល ក្មេង ១/៥ ​នាក់ មិនផឹក​ទឹក​ទាល់​តែ​សោះ ក្នុងមួយ​​ថ្ងៃៗ។ ទិន្នន័យ​នេះ ប្រមូល​ពី​ឆ្នាំ ​២០១១-២០១២ និង​ឆ្នាំ ​២០១៥-២០១៦ លើ​ក្មេងៗសរុប ៨.៤០០​នាក់ អាយុចាប់​ពី ២-១៩​ ឆ្នាំ។ ក្នុងចំណោមក្មេង ៥​នាក់ គឺ​មាន​ម្នាក់ មិន​ញ៉ាំទឹក​រាល់ថ្ងៃ​ ជំនួស​មក​វិញ​នូវ​ភេសជ្ជៈ​ផ្អែម ដែលមានដល់​ទៅ ២០០​ ​កាឡូរី/​ថ្ងៃ ប្រៀបធៀប​ជាមួយ​ក្មេងៗ​ផឹកទឹក […]