៣- មានថ្នាំសាគួរនៅផ្ទះ
ពេលមានបញ្ហារមាស់ ឬសត្វល្អិតទិច ខាំ គួរតែមានថ្នាំលាបទុកនៅផ្ទះ ព្រោះទារកខ្លះសាច់ងាយនឹងក្លាយ ហើយរាលដាលដល់កន្លែងផ្សេងពីមុខរបួស។ ដូចនេះគួរតែលាបវាស្កាត់ កុំអេះ ទើបស្បែកមិនរមាស់ ឬដំបៅគ្រប់កន្លែង។ ករណីខ្លះ បើសិនជាកូនមានបញ្ហារោលរមាស់លើសស្បែកដោយសារខោទឹកនោម ឬដោយកត្តាកម្ដៅថ្ងៃជាដើម ម៉ាក់ៗអាចរកទិញប្រភេទម្សៅហុយលាបឲ្យកូនបានដែរ តែត្រូវសួរនាំរបៀបប្រើប្រាស់ពីឱសថការីឲ្យបានត្រឹមត្រូវ។
អត្ថបទគួរអាន៖
៤- កុំលាបប្រេងកូឡា
ចាស់ៗពីមុនពេលកូនមានបញ្ហាអ្វីក៏យកប្រេងកូឡាមកលាបដែរទាំងឈឺពោះ សត្វល្អិតទិចខាំ។ តែគ្រូពេទ្យសូមណែនាំម៉ាក់ៗថា ប្រេងកូឡាមិនមែនអាចប្រើបានគ្រប់ស្ថានភាពឡើយ ជាពិសេសទារកទើបកើត ងាយធ្វើឲ្យរលាកស្បែកដែលមានសញ្ញាអាចសម្គាល់លើស្បែកតាមរយៈក្រហម ឬមានពងទឹក ព្រោះប្រេងកូឡាមានជាតិក្ដៅខ្លាំង។ វិធីល្អ ទៅពិគ្រោះជាមួយអ្នកជំនាញជាមុនសិន។
៥- កុំយករបស់មិនល្អដាក់លើកូន
ស្បែកទារកងាយនឹងប្រតិកម្មជាមួយរបស់មិនល្អ ដូចនេះគួរតែកុំយកសម្លៀកបំពាក់ទើបទិញមិនទាន់បោកមកស្លៀកពាក់ឲ្យកូន និងមិនត្រូវយកកំណាត់ ឬសម្លៀកបំពាក់របស់មនុស្សធំទៅដាក់ពីលើក្មេងឡើយ ព្រោះថាខ្លួនយើងសម្បូរបាក់តេរី និងបែកញើសខ្លាំង។
៦- ប្រើគ្រឿងសម្អាង
ម៉ាក់ៗជាច្រើនតែងតែនាំគ្នាតុបតែងមុខឲ្យកូន ដោយសង្ឃឹមថាជួយបង្កើនសម្រស់បានមួយកម្រិត។ តែទង្វើបែបនោះជាការបំផ្លាញស្បែកកូនទៅវិញទេ ព្រោះគ្រឿងសម្អាងផលិតឡើងមានទាំងសារធាតុគីមីមកជាមួយធ្វើឲ្យស្បែកខ្ចីទៅជាមានបញ្ហារមាស់ និងកន្ទួលជាដើម។