ការថែទាំទារក

ការថែទាំទារក - កូន​នៅ​តូច​ ទាមទារ​ការ​ថែទាំ​ខ្លាំង​បំផុត។ តើ​ការ​ថែទាំ​ផ្នែក​ណា​ខ្លះ ឬ​ទៅ​តាម​អាយុ(ខែ) របស់​កូនៗ ដែល​ម៉ាក់ប៉ា ទាំង​ឡាយ​គួរ​ដឹង?

ចំណេះដឹងទូទៅ

ការថែទាំទារក

ដឹងតិចនិច ៥ នេះ ជួយឱ្យទារកគេងលក់ស្កប់រាល់ថ្ងៃ

ការគេងលក់ស្កប់មានសារៈសំខាន់ណាស់ចំពោះទារក ព្រោះមិនត្រឹមតែ ជួយឱ្យទារកមានកម្លាំង និងស្មារតីល្អបន្ទាប់ពីក្រោកពីគេងទេ ថែមទាំងជួយទារកក្នុងការអភិវឌ្ឍរាងកាយ ខួរក្បាល និងប្រព័ន្ធការពាររាងកាយទៀតផង។ ចឹងគួរធ្វើម៉េចជួយឱ្យទារកគេងលក់ស្កប់ល្អ? ដើម្បីជួយ ឱ្យទារកគេងលក់ស្កប់ ម៉ាក់ប៉ាគួរដឹងគន្លឹះទាំងនេះ៖  ១. បង្កើតទម្លាប់មុនពេលគេង ទារករៀនគេងដោយចាប់យកសញ្ញាពីជុំវិញខ្លួន។ ម៉ាក់ប៉ាអាចបង្កើតទម្លាប់មុនពេលគេង ដោយចាប់ផ្តើមជាមួយការរក្សាបន្ទប់គេង ឬកន្លែងគេងឱ្យស្ងប់ស្ងាត់ និងបន្ថយពន្លឺភ្លើង ឬពន្លឺថ្ងៃ ៣០ នាទីមុនពេលដាក់កូនគេង។ ចៀសវាងលេង ឬប្រឡែងលេងជាមួយកូនមុនពេលដាក់កូនឱ្យគេង ព្រោះការរំភើបរីករាយអាចធ្វើឱ្យកូនពិបាកគេង ឬគេងហើយភ្ញាក់មកវិញ។ មួយវិញទៀត ម៉ាក់ប៉ាត្រូវបន្ថយសំឡេង និងនិយាយទៅកាន់កូនបែបលួងលោម ក្នុងគោលបំណងបន្ធូររម្មណ៍កូន។ បន្ទាប់មក ម៉ាក់ប៉ាអាចបង្កើតទម្លាប់ងូតទឹកឱ្យកូន អានរឿងនិទាន ច្រៀងបំពេរ ឬចាក់ភ្លេងបំពេរជាដើម មុនពេលដាក់កូនឱ្យគេង។ ត្រូវប្រកាន់ខ្ជាប់ និងធ្វើតាមទម្លាប់ដដែលៗជារៀងរាល់ពេល យូរៗទៅកូននឹងសុំានឹងទម្លាប់មុនពេលគេងទាំងនេះ។ នៅពេលម៉ាក់ប៉ាធ្វើទម្លាប់ទាំងនេះ កូននឹងដឹងថាដល់ពេលគេងហើយ។ ២. សង្កេតមើលសញ្ញាកូនងងុយគេង បើម៉ាក់ប៉ាឃើញកូនស្ងប់ស្ងាត់ មិនចង់លេង មិនចាប់អារម្មណ៍នឹងសកម្មភាពជុំវិញខ្លួន ស្ងាប់ ញីភ្នែក បៀមម្រាមដៃ មួម៉ៅ ឬសម្លឹងមើលទៅលើបានន័យថា កូនងងុយគេងហើយ។ ម៉ាក់ប៉ាគួររៀបចំឱ្យកូនឱ្យចូលគេង។ ៣. បង្កើតបរិយាកាសកន្លែងគេងកូនឱ្យមានផាសុកភាព កន្លែង ឬបន្ទប់គេងកូនគួរតែមិនមានសម្លេងរំខាន និងមានសីតុណ្ហភាពត្រជាក់ល្មមត្រឹម ២០-២២ អង្សារសេ។ ពូក ឬកម្រាលគេងកូនត្រូវរាបស្មើ មិនទន់ពេក […]

ស្វែងរក ការថែទាំទារក

ការថែទាំទារក

អត្ថន័យភាសាកាយវិការរបស់ទារក ប៉ាម៉ាក់ថ្មោងថ្មីគួរដឹង

ការយល់ពីភាសាកាយវិការរបស់ទារកអាចឱ្យប៉ាម៉ាក់ដឹង និងឆ្លើយតបតម្រូវការរបស់អូនតូច។ តើ​ភាសា​កាយវិការរបស់ទារកប្រាប់អ្វីខ្លះដល់ប៉ាម៉ាក់? ប៉ាម៉ាក់ថ្មោងថ្មីអាចមិនដឹង ឬពិបាកយល់ពីភាសាកាយវិការរបស់ទារក។ ខាងក្រោម​នេះជាអត្ថន័យ​ភាសាកាយវិការរបស់ទារកមួយចំនួន៖ ១. ធាក់ជើងឡើងលើ អូនតូច​អាចរំភើប និង​សប្បាយ​ចិត្ត​​ខ្លាំងដោយសារអូនតូចឃើញប៉ាម៉ាក់ ឬអ្វីមួយដែល​ធ្វើឱ្យ​អូនតូច​ចាប់​អារម្មណ៍ ដូចជា ប្រដាប់ក្មេងលេងដែល​អូន​តូចចូលចិត្ត ឬអាហារ (ប្រសិនបើអូនតូចឃ្លាន)។ ការ​ធាក់ជើង​ឡើង​លើ​​​ជួយ​អូនតូច​​អភិវឌ្ឍ​សាច់ដុំជើង​ដែល​នឹង​ជួយ​ដល់​អូនតូចក្នុង​ការ​វារ។ ដូច្នេះ​ប៉ាម៉ាក់អាចជំរុញឱ្យអូនតូចធាក់ជើង​ឡើង​លើ​​​ដោយបង្ហាញអ្វីដែលធ្វើឱ្យអូនតូចរំភើប។ ២. បែរមុខចេញ កាយវិការនេះអាចមានន័យពីរយ៉ាង។ ទីមួយ អូនតូចប្រហែលជាគ្រាន់​តែព្យាយាមចង់​ដឹងអំពី​អ្វី​ដែល​កំពុងកើតឡើង និង​ ទីពីរអូនតូចអាចខឹងនឹងការរំខានរបស់ប៉ាម៉ាក់។ ប៉ាម៉ាក់ត្រូវ​បណ្តោយ​តាមអូន​តូចបន្តិចសិន។ អូនតូចប្រហែល​ជា​បាន​ឃើញ​​អ្វី ១ ហើយ​ចង់​ដឹង​ថា​វា​ជា​អ្វី។ ពេល​អូនតូចបាន​ដឹង​ពី​ចម្លើយហើយ អូន​តូចនឹងងាកមុខមករកប៉ាម៉ាក់វិញហើយ។​ ៣. ពត់ខ្នង ប្រសិនបើអូនតូចពត់ខ្នងក្នុងអំឡុងពេលបៅ ឬញុំាអាហារមានន័យថា អូន​​តូចលែងចង់បៅ ឬញុំា​អាហារ​ទៀតហើយ។ វាក៏អាចមានន័យថាអូនតូចចុកពោះ ឬមានបញ្ហាប្រព័ន្ធរំលាយអាហារដែរ។ ជាទូទៅបើទារកមានអាយុច្រើនបន្តិចពត់ខ្នងមានន័យថា ពួកគេខកចិត្ត ខឹង ឬអស់កម្លាំង។ ពេលខ្លះ ទារកដែលមានជំងឺអូទីស្សឹម, Rumination (ជំងឺ​ទាក់ទង​នឹងបញ្ហាកាយវិការ) ឬ Kernicterus (ជំងឺ​ទាក់ទង​នឹង​បញ្ហា​ខួរ​ក្បាល​) ក៏ឧស្សាហ៍ពត់ខ្នងដែរ។ ប៉ាម៉ាក់អាចព្យាយាមធ្វើឱ្យអូនតូចស្ងប់។ ប៉ាម៉ាក់​អាច​បង្វែរ​ការ​ចាប់អារម្មណ៍​​​របស់​អូនតូច​ដោយលើ​ក​​ព​អូន​តូច​​ចេញ​ក្រៅ ឬបង្ហាញ​របស់​ដែល​ធ្វើ​ឱ្យ​អូនតូច​ចាប់​អារម្មណ៍។ ប៉ាម៉ាក់​ក៏​អាច​រឺតខ្នងអូនតូច​ថ្នមៗ បំពេរ ឬ​យោល​អូនតូចប្រសិនបើអូនតូច​ងងុយគេង។ ប្រសិនបើអូនតូចនៅតែយំមិនបាត់​ ប៉ាម៉ាក់គួរ​នាំ​អូនតូចទៅជួបគ្រូពេទ្យកុមារ។​ ៤. លាដៃ អូនតូចអាចសប្បាយចិត្ត និងមានអារម្មណ៍ល្អ។ វាក៏អាចមានន័យថាអូនតូចចេះអ្វីមួយថ្មីដែរដូចជា ការ​អង្គុយ […]


ការថែទាំទារក

នេះជាតិចនិកការពារកូនតូចពីភាពរងា គេងលក់ស្រួល

នៅ​ពេល​អាកាសធាតុ​ត្រជាក់ ទាមទារ​ឲ្យ​ម៉ាក់​ប៉ា​ថែ​ទាំ​សុខភាព​កូន​ឲ្យ​បាន​ដិត​ដល់​ជាង​ធម្មតា ព្រោះ​អាកាសធាតុ​បែប​នេះ​ងាយ​បណ្ដាល​ឲ្យ​កូន​តូច​ឈឺ ពិសេស​នោះ​គឺ​តឹង​ច្រមុះ ឬ​ក្អក​ ពិបាក​គេង​ពេល​យប់​ណាស់។ ប៉ុន្តែ បើ​ពេក​ត្រជាក់ ម៉ាក់​ប៉ា​ខំ​ឃ្លុំ​កូន​ឲ្យ​ជិត​ឆឹង​ពេក ក៏​ពិបាក​ដល់​អា​អូន​ដែរ។ ហេតុ​នេះ​ហើយ ខាង​ក្រោម​នេះ​ជា​តិចនិក​ការពារ​កូន​តូច​ពី​ភាព​រងា ជួយ​ឲ្យ​អា​អូន​គេង​លក់​បាន​ស្រួល ម៉ាក់​ប៉ា​គួរ​អនុវត្ត​ដូចជា៖ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ ១. ស្លៀក​ពាក់​ឲ្យ​កូន​ត្រឹម​ត្រូវ ក្នុង​រដូវ​រងា ឬ​ពេល​អាកាសធាតុ​ចុះត្រជាក់​ វិធី​ល្អ​បំផុត​ដើម្បី​ការពារ​កូន​តូច​ពី​ភាព​រងា និង​មាន​ភាព​កក់​ក្ដៅ​ពេល​គេង គឺ​ត្រូវ​ស្លៀក​ពាក់​ឲ្យ​កូន​១-២ជាន់ ពោល​គឺ​ស្លៀក​សំលៀក​បំពាក់​ស្ដើង​ល្មម មិន​ក្រាស់​ពេក​។ ២. កំណត់​សីតុណ្ហភាព​ក្នុង​បន្ទប់​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ប្រាកដ​ថា កូន​តូច​យើង​មិន​ក្ដៅ​ពេក ឬ​ត្រជាក់​ពេក ម៉ាក់​ប៉ា​គួរ​រក្សា​សីតុណ្ហភាព​ក្នុង​បន្ទប់​ពី ១៨-២០​អង្សារសេ។ ប្រើ​ទែរម៉ូមែត្រ​ក្នុង​បន្ទប់ ដើម្បី​ពិនិត្យ​មើល​សីតុណ្ហភាព​ក្នុង​បន្ទប់​ឲ្យ​បាន​ត្រឹម​ត្រូវ។ ជា​ពិសេស​នោះ គឺ​កុំ​ដាក់​កូន​ឲ្យ​គេង​នៅ​មុខ​ម៉ាស៊ីន​ត្រជាក់ ឬ​កង្ហារ។ ៣. ពាក់​ស្រោម​ដៃ​ស្រោម​ជើង យើង​អាច​ពាក់​ស្រោម​ដៃ ស្រោម​ជើង​ឲ្យ​កូន ដើម្បី​បន្ថែម​ភាព​កក់​ក្ដៅ។ បើ​យើង​គិត​ថា ពាក់​ខោ​អាវ​ឃ្លុំ​ចុង​ដៃ​ជើង​កូន​មិន​គ្រប់​គ្រាន់​នឹង​ការពារ​កូន​តូច​ពី​ភាព​រងា យើង​អាច​រុំ​ភួយ​ទន់ៗ​មួយ​ជាន់ទៀត​ឲ្យ​កូន ប៉ុន្តែ​គួរ​ចៀសវាង​ឃ្លុំ​ខ្លួន​កូន​ខ្លាំង​ពេក។ ៤. ពិនិត្យ​មើល​កូន មិន​ត្រូវ​រុំ​ក្បាល​កូន​ពេល​គេង ឬ​ពេល​នៅ​ក្នុង​ផ្ទះ​ធម្មតា។ ពេល​អា​អូន​គេង​លក់ ម៉ាក់​ប៉ា​ត្រូវ​សង្កេត​មើល​ថា កូន​មាន​បែក​ញើស ក្ដៅ ឬ​ដកដង្ហើម​ញាប់ (ក្នុង​ករណី​កូន​មាន​សញ្ញា​នេះ យើង​អាច​តម្លើង​សីតុណ្ហភាព​ក្នុង​បន្ទប់ ឬ​ដក​ភួយ ឬ​ខោ​អាវ​រុំ​កូន​ចេញ​ខ្លះ)។


ការថែទាំទារក

ហេតុផល ៥ យ៉ាងធំៗធ្វើឱ្យទារកមានក្បាលធំ

ក្បាលធំលើទារកកើតឡើង នៅពេលដែលទារកមានទំហំក្បាលធំជាងធម្មតា​ ២ដងបើធៀបទៅនឹងទំហំក្បាលទារកដែលមានអាយុគត៌ ភេទ និងជាតិសាសន៍ដូចគ្នា ។ ភាគច្រើនក្បាល​របស់ទារក​នឹងធំ​លឿន​ខុសធម្មតាក្នុងរយៈពេលប៉ុន្មានខែដំបូងបន្ទាប់ពីសម្រាល និងមាន​ទំហំក្បាលធម្មតានៅអាយុ ១៨-២៤ ខែ។ ហេតុអ្វីទារកខ្លះមានក្បាល​ធំ? ជាធម្មតាក្បាលធំគឺជារោគសញ្ញានៃជំងឺផ្សេងទៀត។ ទារកមានក្បាល​ធំមកពី៖ ១. ទឹកដក់ក្នុងខួរក្បាល ជំងឺ​ទឹកដក់​ក្នុង​ខួរក្បាល គឺជាបញ្ហា​សុខ​ភាព​ដែលមានសារធាតុរាវនៅក្នុងលលាដ៍ក្បាល ជាលទ្ធផលវា​បណ្តាលឱ្យ​ខួរក្បាល​ហើម។ ការ​មានសារធាតុរាវក្នុងលលាដ៍ក្បាលច្រើនបានបន្ថែមសម្ពាធដល់ខួរក្បាលដែលបណ្តាល ឱ្យខូចខួរក្បាល ព្រមទាំងផ្តល់ផលវិបាកដល់សុខភាពជាច្រើន។ ២. កត្តាតំណពូជ ប្រសិនបើទារកដែលមានក្បាលធំមានប្រវត្តិគ្រួសារមានទំហំក្បាលធំជាងធម្មតា នោះទារកក៏ត្រូវ​បាន​ធ្វើរោគវិនិច្ឆ័យថាមានក្បាលធំដែរ តែស្ថានភាពទារកមិនធ្ងន់ធ្ងរទេ ហើយអាចនឹង​មិន​ជួប​ប្រទះ​បញ្ហាសុខភាពអ្វីឡើយ។ ទោះបីជាយ៉ាងណាក៏ដោយក្បាលធំមានទំនាក់ទំនង​នឹងជំងឺ​អូទីស្សឹម ក្មេងដែលមានក្បាលធំអាចមានអត្រាខ្ពស់ក្នុងការកើតជំងឺអូទីស្សឹម។ ៣. បញ្ហានៅក្នុងខួរក្បាល បញ្ហាក្នុងខួរក្បាលដូចជាដុំសាច់ក្នុងខួរក្បាលអាចបណ្តាលឱ្យទារកមានក្បាលធំ។ Megalencephaly (នៅពេលទារកមានខួរក្បាលធំ និងដំណើរការខុសប្រក្រតី) និងជំងឺ hydranencephaly (ជំងឺខួរក្បាលដែលអត់មានថ្នេរនៅក្នុងខួរក្បាល ហើយត្រូវបានជំនួស​ដោយថង់​ទឹកដែលផ្ទុកទៅដោយខួរឆ្អឹងខ្នង) ក៏អាចបណ្តាលឱ្យទារកមានក្បាលធំផងដែរ។ ៤. ការហូរឈាមខាងក្នុងខួរក្បាល ការប៉ះទង្គិច ឬរបួសលលាដ៍ក្បាលអាចបណ្តាលឱ្យមានការហូរឈាមខាងក្នុង និងហើមខួរក្បាល​ក៏អាចបណ្តាលឱ្យមានក្បាលធំបណ្តោះអាសន្នដែរ។ ៥. ការបង្ករោគនៅក្នុងខួរក្បាល ការឆ្លងមេរោគក្នុងខួរក្បាលអាចបណ្តាលឱ្យខួរក្បាល និងលលាដ៍ក្បាលហើម ជាលទ្ធផលធ្វើឱ្យ​ទារក​មានក្បាលធំ។ ចង់ដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ មូលហេតុមួយចំនួនទៀតដែលបណ្តាលឱ្យទារកមានក្បាលធំមាន៖ ជំងឺឆ្អឹងទន់ ឬខ្សោយដោយសារកង្វះវីតាមីន D  Sotos syndrome ធ្វើឱ្យរាងកាយលូតលាស់​លឿន​ហួស​ប្រមាណក្នុង​​អំឡុង​ពេលពីរបីឆ្នាំដំបូងនៃជីវិត។ ចង្កោមរោគសញ្ញាជំងឺមេតាប៉ូលីស ជំងឺកកឈាមក្នុងខួរក្បាលរ៉ាំរ៉ៃ កត្តាតំណពូជ តើក្បាលធំមានរោគសញ្ញាអ្វីខ្លះ? ក្នុងករណីក្បាលធំបណ្តាលមកពីកត្តាតំណពូជ គឺ​គ្មានរោគសញ្ញាអ្វីក្រៅពីក្បាលធំទេ ប៉ុន្តែប្រសិន​បើទារកមានក្បាលធំដោយសារលក្ខខណ្ឌសុខភាព ទារកអាចមានរោគសញ្ញាដូចខាងក្រោម៖ បង្ហើយក្បាលប៉ោងធំ ក្អួត ឬមិនសូវបៅ ចលនាភ្នែកមិនប្រក្រតី មានកាយវិការមិនប្រក្រតី ងងុយគេងខ្លាំង ឆាប់មួម៉ៅ ឬខឹង មានការលូតលាស់រាងកាយ និងខ្សោយប្រាជ្ញា ក្បាលធំលឿនជាងធម្មតា មានជំងឺឆ្កួតជ្រូក មានជំងឺអូទីស្សឹម រហូតមកដល់ពេលនេះអ្នកវិទ្យាសាស្ត្រមិនទាន់មានវិធានការណ៍ការពារជំងឺក្បាលធំលើទារកទេ ប៉ុន្តែ​កុមារដែលមានក្បាលធំដែលបណ្តាលមកពីកត្តាតំណពូជមិនត្រូវការការព្យាបាលទេ ព្រោះ​ពួក​គេអាចធំឡើងធម្មតា និងមិនមានបញ្ហាសុខភាពអ្វីឡើយ។


ការថែទាំទារក

កូនជ្រាំងអណ្តាតមកមូលហេតុអីខ្លះ? ដោះស្រាយបែបណា?

បញ្ហា​ជ្រាំងអណ្ដាត​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​ការ​កើត​បញ្ហា​នេះ​ចំពោះ​ទារក​អាច​ជា​រឿង​ឈឺក្បាល​មួយ​សម្រាប់​ប៉ា​ម៉ាក់ ព្រោះ​អា​អូន​នៅ​តូច​ពិបាក​បៅ និង​ញ៉ាំ​អាហារ​ណាស់។ ចុះ​ជំងឺ​ជ្រាំង​អណ្ដាត​ទារក​ និង​កុមារកើត​ឡើង​បណ្ដាល​មក​ពី​មូលហេតុ​អ្វី ហើយ​មាន​វិធី​អ្វី​ល្អ ម៉ាក់​ប៉ា​អាច​ដោះ​ស្រាយ​បាន? ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ទូទៅ​បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា អណ្ដាត​កូន​មាន​សភាព​ក្រហម ឬ​ឡើង​ស​ក្ដាំង​ដែល​អាច​ជូត​ចេញ​បាន និង​ក្រហាយ​ឈឺចាប់​នៅ​ពេល​ដែល​មាន​ការ​ដាច់​រលាត់ ធ្វើឲ្យ​កូន​ឈឺ ហៀរ​ទឹក​មាត់ ក្ដៅ​ខ្លួន យំ​ច្រើន មិន​ចង់​ញ៉ាំ​អាហារ​មិន​ចង់​បៅ​ជាដើម។ ជំងឺ​ជ្រាំងអណ្ដាត​នេះ ភាគច្រើន​បង្ក​ឡើង​ដោយ​មេរោគ​ផ្សិត និង​មូលហេតុ​ដទៃ​ទៀត​មាន​ដូចជា៖ ខ្វះ​វីតាមីន C B ជាតិ​ស័ង្កសី ជាតិ​ដែក អាស៊ីដ​ហ្វូលិក ឧស្សាហ៍​ប្រើ​ថ្នាំ​ផ្សះ​ពពួក​អង់ទីប៊ីយ៉ូទិក អាច​បង្កើត​ជា​​ផ្សិត​មួយ​ចំនួន​ដុះ​ស​ៗ ទារក​ឧស្សាហ៍​បៀម​របស់​មិន​ស្អាត ម្ដាយ​មិន​លាង​សម្អាត​ដោះ​​ឲ្យ​បាន​ស្អាត មុន​បំបៅ​កូន កូន​បៅ​ក្បាល​ដោះ​ដប​ទឹក​ដោះ​គោ​ទាំង​គគ្រិច ឬ​ក្ដៅ។   វិធីព្យាបាលជំងឺជ្រាំងអណ្ដាតលើទារក ម៉ាក់​ប៉ា​អាច​អនុវត្ត​តិចនិក​សាមញ្ញ​មួយ​ចំនួន​រួមមាន៖ ទី១. ដាំ​ទឹក​ឲ្យ​ពុះ​ហើយ​ទុក​ឲ្យ​នៅ​ក្ដៅ​ឧណ្ហៗ ទី២. បង់​អំបិល​ស្អាត​ទៅ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​នោះ​ឱ្យ​ប្រៃ​ល្មម ទី៣. យក​កំណាត់​ទន់ៗ​ស្អាត ដែល​បាន​ស្ងោរ​សម្លាប់​មេ​រោគ​ហើយ​មក​ជ្រលក់​ទឹក​អំបិល​ក្ដៅ​ឧណ្ហៗ​នោះ​ជូត​សម្អាត​ក្នុង​មាត់ លើ​អណ្ដាត​ឲ្យ​បាន​ញឹក​ញាប់​(៤-៥ដង/ថ្ងៃ) ប៉ុន្តែ មិន​អាច​ជូត​ខ្លាំង​ពេក​ទេ​ព្រោះ​អាច​ធ្វើ​ឲ្យ​កូន​ឈឺ ឬ​ឈាម​បាន។ ផ្ទុយ​ទៅវិញ​បើ​ម៉ាក់ប៉ា​យក​កំណាត់​មិន​ស្អាត ឬ​មិន​បាន​សម្លាប់​មេ​រោគ​ជា​មុន​ទេ​នោះ​ការ​សម្អាត​នឹង​ក្លាយ​ជា​ការ​ចម្លង​មេ​រោគ និង​ធ្វើ​ឲ្យ​ជំងឺ​ជ្រាំង​លើ​កូនកាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត។ បន្ថែម​ពី​លើ​នេះ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​វិធី​ព្យាបាល ក្រៅ​ពី​អនុវត្ត​តាម​តិចនិក​ខាង​លើ ម៉ាក់​ប៉ា​អាច​ប្រើ​ថ្នាំ​លាប​ប្រឆាំង​ពពួក​ផ្សិត ដែល​មាន​លក្ខណៈ​ជា​ពពួក​ក្រេម​ជាដើម។


ការថែទាំទារក

ទារកឡើងកន្ទួលលើស្បែក ប្រើថ្នាំលាបច្រើនអាចផ្ដល់ផលរំខានដល់កូន

ទារក​ឡើង​កន្ទួល​លើ​ស្បែក ឬ​មាន​បញ្ហា​ស្បែក​វា​អាច​ជា​រឿង​ទូទៅ​មួយ​កើត​ឡើង​លើ​ក្មេង ភាគ​ច្រើន​មិន​បង្ក​ជា​គ្រោះ​ថ្នាក់​ដល់​សុខភាព​កូន​ទេ។ ចំពោះ​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ប៉ា​អាច​ព្យាបាល​ឲ្យ​កូន​បាន​ដោយ​ប្រើ​ថ្នាំ​លាប​ទៅ​លើ​កន្ទួល បញ្ហា​នឹង​ជា​វិញ​ហើយ។ ប៉ុន្តែ ម៉ាក់​ប៉ា​ត្រូវ​ចាំ​ថា រាល់​ថ្នាំ​ទាំង​អស់​សុទ្ធ​តែ​មាន​ផល​រំខាន​តិច ឬ​ស្រាល​តាម​ប្រភេទ​ថ្នាំ ហើយ​ចំពោះ​ថ្នាំ​លាប​បំបាត់​កន្ទួល​លើ​ស្បែក​អា​អូន​ក៏​មាន​ផល​រំខាន​ដូច​គ្នា​ដែរ។ ដឹងពីកាលវិភាគចាក់ថ្នាំបង្ការកូនចុចត្រង់នេះ ថ្នាំ​លាបលើស្បែក (Topical Ointment)​ ដែល​ម៉ាក់​ប៉ា​យក​ទៅ​ប្រើ​ពេល​ទារក​ឡើង​កន្ទួល​លើ​ស្បែក ជួយ​កាត់​បន្ថយ​ការ​រលាក​នៃ​ស្បែក ដូច្នេះ​វា​នឹង​កាត់​បន្ថយ​ការ​ឡើង​ក្រហម និង​រមាស់​នៅ​លើ​ស្បែក​របស់​កូន​យើង។ ដូច​នឹង​ថ្នាំ​ដទៃ​ទៀត​ដែរ ពពួក​ថ្នាំ​លាប​បំបាត់​កន្ទួល​ក៏​មាន​ផល​រំខាន​អាច​ប៉ះពាល់​ដល់​កូន​បាន​ដែរ​ដូច​ជា៖ ស្បែក​កូន​អាច​ឡើង​ក្រហម​នៅ​ពេល​យើង​ចាប់​ផ្ដើម​លាប​ថ្នាំ​ដំបូងៗ អា​អូន​អាច​ឡើង​អុច​ៗ​នៅ​លើ​ស្បែក ពេល​ខ្លះ​ស្បែក​កន្លែង​លាប​ថ្នាំ​អាច​មាន​ពណ៌​ស្រាល​ជាង​កន្លែង​ផ្សេង តែ​វា​នឹង​ត្រឡប់​មក​វិញ​ក្រោយ​ព្យាបាល​រួច ប្រសិន​បើ​អា​អូន​ប្រើ​ថ្នាំ​ក្នុង​រយៈ​ពេល​យូរ ស្បែក​អាច​ប្រែ​ជា​ស្ដើង​ជាង​មុន អាច​មាន​ស្លាក​ស្នាម និង​មើល​ឃើញ​ដល់​សរសៃ​ឈាម​តូច​ក្នុង​ស្បែក ថ្នាំ​លាប​បំបាត់​កន្ទួល​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​ដែល​មិន​បាន​ព្យាបាល និង​ធ្វើ​ឲ្យ​វា​កាន់​តែ​ធ្ងន់ធ្ងរ។ ប្រសិន​បើ​ស្បែក​អា​អូន​កាន់​តែ​ក្រហម មាន​ស្នាម​អុចៗ​ពណ៌​ស ឬ​ឡើង​ពង​បែក ក្រោយ​ប្រើ​ថ្នាំ មាន​ន័យ​ថា​ស្បែក​កូន​ឆ្លង​មេរោគ​ហើយ ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ។ បន្ថែម​ពី​លើ​នេះ មុន​នឹង​ប្រើ​ថ្នាំ​លាប​ពេល​ទារក​ឡើង​កន្ទួល​លើ​ស្បែក ម៉ាក់​ប៉ា​ត្រូវ​ពិគ្រោះ​យោបល់​ពី​គ្រូពេទ្យ​ជំនាញ​អំពី​របៀប​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ។ នៅ​ក្នុង​ថ្នាំលាបស្បែក ប្រើ​សម្រាប់​ព្យាបាល​បញ្ហា​លើ​ស្បែក​ភាគ​ច្រើន​មាន​ផ្ទុក​សារធាតុស្តេរ៉យ ហើយ​សារធាតុ​មួយ​នេះ កាល​ណា​បើ​ប្រើ​ក្នុង​រយៈ​យូរ អាច​បង្ក​ជំងឺ Cushing Syndrome ដែល​បណ្ដាល​មក​ពី​ការ​ស្រូប​ចូល​តាម​ស្បែក​យ៉ាង​ច្រើន​នូវ​សារធាតុ ស្តេរ៉យ ផង​ដែរ។ ចំណាំ៖ មុន​នឹង​សម្រេច​ប្រើ​ថ្នាំ​អ្វី​មួយ​លើ​កូន មិន​ថា​ថ្នាំ​ញ៉ាំ​តាម​មាត់ ឬ​លាប​លើ​ស្បែក​ទេ ត្រូវ​សួរ​យោបល់​ពី​គ្រូពេទ្យ​ជំនាញ​ច្បាស់​លាស់ ដើម្បី​ការពារ​គ្រោះ​ថ្នាក់​ដោយ​ការ​ប្រើ​ថ្នាំ​ផ្សេងៗ​លើ​កូន។ ម៉្យាង​វិញ​ទៀត ពេល​កូន​ឈឺ ម៉ាក់​ប៉ា​មិន​ត្រូវ​ប្រើ​ថ្នាំ​តាម​ការ​ណែនាំ​របស់​អ្នក​ស្គាល់​គ្នា ដែល​មិន​មែន​ជា​អ្នក​ជំនាញ​ដាច់​ខាត។ ​


ការថែទាំទារក

អូនតូចចាប់ពីអាយុ ៩-១២ ខែ ប៉ាម៉ាក់អាចបង្រៀនអីខ្លះ?

ដល់អាយុ ៩-១២ ខែ អូនតូចចេះវារ ឈរ តោងដើរ ឬដើរដោយមានការជួយទប់ អាចមើល​ឃើញ​ពណ៌យ៉ាងច្បាស់ អាចប្រើដៃទាំង ២ ចេះធ្ងល់ ចេះ​រុករក ចាំថារបស់ទុកនៅឯណា និងអាចធ្វើតាម​ការប្រាប់សាមញ្ញជាៗដើម។ ដើម្បីជំរុញដល់ការអភិវឌ្ឍអាអូន នៅដំណាក់កាលនេះ​ម៉ាក់ប៉ាអាច​បង្រៀន​អាអូនតាមរយៈការលេង និងតាមរយៈសកម្មភាពប្រចាំថ្ងៃ។ ខាងក្រោមនេះជាគន្លឹះខ្លះៗដែលប៉ាម៉ាក់អាចបង្រៀនអូនតូច ដើម្បីជំរុញដល់​ការលូតលាស់​រាងកាយ​ និងការអភិវឌ្ឍបញ្ញាស្មារតីរបស់អូនតូច៖ ១. លេងលាក់របស់៖ ប៉ាម៉ាក់អាចលាក់របស់លេងនៅក្រោយខ្នង ឬក្រោមខ្នើយ រួចសួរអាអូនថា “ឡាន​អូននៅឯណា?” រួចឱ្យអូនតូចរក។ ការលេងបែប​នេះអាចបង្កើនការយល់ដឹង និង​សមត្ថភាព​រុក​រករបស់អាអូន។ ២. បង្រៀនអូនតូចឱ្យស្គាល់ឈ្មោះ៖ ប៉ាម៉ាក់អាចបង្រៀនអូនតូចឱ្យហៅសមាជិកនៅក្នុងគ្រួសារ និង​បង្រៀនអូនតូចឱ្យស្គាល់ និងហៅឈ្មោះវត្ថុឬ សត្វចិញ្ចឹមដើម្បីឱ្យអូនតូចចាប់អារម្មណ៍ និងបង្កើត​ទំនាក់​ទំនងជាមួយបរិស្ថានជុំវិញខ្លួន និងរៀនពាក្យថ្មីៗ។ អត្ថន័យពណ៌ និងរូបរាងលាមកទារក ៣. បង្រៀនអូនតូចឱ្យប្រើកាយវិការ៖ ម៉ាក់ប៉ាអាចបង្រៀនអាអូនប្រើដៃធ្វើ​កាយវិការមួយចំនួនដូចជា បាយៗ ចាបៗ ប៊ីៗ ទះដៃ កុំមាត់ជាដើម។ ការធ្វើបែបនេះនឹងជួយអាអូនរៀនធ្វើតាមការប្រាប់។ ៤. បង្រៀនអូនតូចពីអវយវៈរាងកាយ៖ ប៉ាម៉ាក់អាចចង្អុល និងប្រាប់ពីភ្នែក​ ច្រមុះ ត្រចៀក មាត់ សក់ ដៃ ជើងរបស់តុក្កតាដល់អូនតូច រួចឱ្យអូនតូចចង្អុលពីភ្នែក ច្រមុះ…របស់អូនតូច និងរបស់ប៉ាម៉ាក់។ […]


ការថែទាំទារក

កូនក្តៅខ្លួន ចង់ឆាប់ត្រជាក់ ឲ្យញ៉ាំថ្នាំបញ្ចុះកម្តៅលើសចំណុះប្រយ័ត្នខូចថ្លើម

តាម​ធម្មតា ពេល​កូន​ក្តៅ​ខ្លួន ម៉ាក់​ប៉ា​តែង​តែ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ តែ​ទោះ​យ៉ាងណា​យើង​មិន​ត្រូវ​ឲ្យ​កូន​លេប​ថ្នាំ​ច្រើន​លើស​លប់​ឡើយ។ លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ​បាន​ឲ្យ​ដឹង​ថា ថ្នាំ​បញ្ចុះ​កម្តៅ ដ្បិត​យើង​អាច​លេប​ដោយ​គ្មាន​វេជ្ជបញ្ជា​ក៏​ពិត​មែន តែការ​លេប​លើស​កំណត់​អាច​ប៉ះពាល់​សុខភាព យូរៗ​ទៅ​ក្មេង​អាច​ប្រឈម​នឹង​ការ​ខូច​ថ្លើម។ ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ប្រើ​ថ្នាំ​បញ្ចុះ​កម្តៅ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ការ​កំណត់​ឲ្យ​ប្រើ​ដែល​មាន​លើ​ប្រអប់​ថ្នាំ ទៅ​តាម​អាយុ និង​គីឡូ​របស់​កូន ទៅ​តាម​ម៉ោង​កំណត់ ១ថ្ងៃ​ប៉ុន្មាន​ដង ដើម្បី​ចៀស​វាង​ផល​ប៉ះពាល់​សុខភាព​ទៅ​ថ្ងៃ​ក្រោយ។ ចំពោះ​បញ្ហា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា គ្រូពេទ្យ​ឯកទេស​ទូទៅ និង​ជំងឺ​កុមារ បាន​លើក​ឡើង​ថា ពពួក​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​បញ្ចុះ​កម្តៅ ឯ​កម្រិត​នៃ​ការ​ប្រើ​វិញគឺ ១០-១៥ មិល្លីក្រាម ក្នុង​ទម្ងន់កូន១គីឡូក្រាម ញ៉ាំ​ក្នុង​រយៈពេល ៤-៦ម៉ោង/ម្តង។ ចំពោះមូលហេតុនៃការញ៉ាំថ្នាំបញ្ចុះកម្តៅលើសកម្រិតនាំខូចថ្លើម នាយកមន្ទីរពេទ្យកុមារបានពន្យល់ថាថ្លើម​​ជា​​​​សរីរាង្គ​ធ្វើ​​មេតាបូលីស​ នៅ​​ពេល​​​យើង​​លេប​​​​ថ្នាំ​​​ចូល​​ទៅ ​ថ្លើម​​​នឹង​​​ព្យាយាម​​​បំបែក ដែល​​​ធ្វើ​​​ឲ្យ​​កោសិកា​​ថ្លើម​​រង​ការ​​ខូច​ខាត ប៉ុន្តែ​​​រាង​កាយ​​​យើង​​​អាច​​​ជួស​ជុល​​​ការ​​​ខូច​ខាត​​​នេះ​​បាន ប្រសិន​​បើ​​កម្រិត​​​ដែល​​ចូល​​មក​​ក្នុង​​បរិមាណ​​ត្រឹម​ត្រូវ។ ក្នុង​ករណី​​​បរិមាណ​​​ដែល​​​យើង​ញ៉ាំ​​​ចូល​​​មក​​ក្នុង​​​បរិមាណច្រើន​​​ហួស​​ហេតុ សរីរាង្គ​​ថ្លើម​នឹង​​​ព្យាយាម​​​ធ្វើ​​មេតាបូលីស​​​បំបែក​​ទ្វេដង ជា​ហេតុ​​​នាំ​​ឲ្យ​​​រាង​កាយ​​​មិន​​អាច​​​ជួសជុល​​ឲ្យ​​​មក​​​សភាព​​​ធម្មតា​​​វិញ​​​បាន​​ទេ ដូច្នេះ​កោសិកា​​ថ្លើម​​ក្រិន​​​​​ឈាន​​ទៅ​​ខូច​​ថ្លើម។​


ការថែទាំទារក

ក្មេងរពឹសណាស់ នេះតិចនិចបង្ការកូនតូចពីគ្រោះថ្នាក់ដោយចៃដន្យផ្សេងៗ

ប៉ាម៉ាកគួររៀបចំផ្ទះឱ្យមានសុវត្ថិភាពមុនពេលអាអូនអាយុ ៦ ខែ ព្រោះចាប់ពីអាយុ ៦ ឡើងទៅ​អា​អូន​នឹងចេះ​វារ អង្គុយ តោងឈរ ដើរ និងចេះរត់ហើយ។ ដោយសារ​ធម្មជាតិរបស់ក្មេង​តូចៗ​គឺចង់ដឹង និងចូលចិត្តរុករក ដែលអាចធ្វើឱ្យអាអូនមានគ្រោះថ្នាក់ដោយប្រការណាមួយដូចជា ធ្លាក់ ដួល ស្លាក់ រលាក ពុល លង់ទឹក រលំរបស់ពីលើ ឆក់ខ្សែភ្លើង ថប់ដង្ហើមជាដើម។ តើមាន​តិចនិច​អ្វីខ្លះ​ដែល​ប៉ាម៉ាក់អាច​បង្ការ​កូនតូចៗពីគ្រោះថ្នាក់ដោយចៃដន្យបាន? ខាងក្រោមនេះជាតិចនិចមួយចំនួនដែលប៉ាម៉ាក់អាចរៀបចំផ្ទះឱ្យមានសុវត្ថិភាពសម្រាប់អូនតូច៖ គ្របព្រីអគ្គិសនីទាំងអស់ ក្នុងបំណងការពារអូនតូចពីការលូកម្រាមដៃចូល ឬយករបស់​ផ្សេងៗ​ញ៉ុក​ចូល។ ដាក់គន្លឹះសុវត្ថិភាពទូទឹកកក និងគ្រប់ទ្វារទូទាំងអស់ ការពារ​អាអូន​បើកហើយចូលទៅក្នុង។ ដំឡើងទ្វារនៅខាងក្រោម និងខាងលើមាត់ជណ្តើរ ក្រែងអូនតូចឡើង​ ឬ​ចុះជណ្តើរ។ ដាក់ជ័រទន់ការពារគ្រប់ជ្រុងតុដែលស្រួចទាំងអស់ដើម្បីការពារអូនតូច​រត់ ឬដើរបុក។ ត្រូវលើកខ្សែនានា (ខ្សែភ្លើង ខ្សែចងវាំងននបង្អួច ខ្សែរនាំងបង្អួច…) ឱ្យផុតពីដៃអូនតូច និងយក​គ្រឿងសង្ហារឹមចេញឱ្យឆ្ងាយពីខ្សែទាំងនោះ។ ត្រូវដាក់បន្ទះការពាររអិលនៅក្រោមគ្រប់កម្រាលឥដ្ឋ។ មិនត្រូវដាំរុក្ខជាតិដែលមានជាតិពុលនៅក្នុងផ្ទះ ឬក្នុងទីធ្លាផ្ទះទេ។ ត្រូវកំណត់កម្តៅម៉ាស៊ីនទឹកក្តៅក្នុងបន្ទប់ទឹកត្រឹម ១២០ អង្សារ ឬទាប​ជាងនេះ។ ដាក់ថ្នាំ សារធាតុគីមី ឬសារធាតុគ្រោះថ្នាក់ទាំងអស់ឱ្យផុតពីដៃទារក ឬផុតពីភ្នែកទារក។ ដាក់ចង្រឹងបង្អួច ខ្លាចអូនតូចចេញតាមបង្អួច។ ភ្ជាប់ទូរទស្សន៍ ធ្នើរសៀវភៅ ឬទូផ្សេងៗទៅនឹងជញ្ជាំង ការពារក្រែង​អា​អូនតោង ឬឡើង​ធ្វើឱ្យ​ដួល​រលំពីលើ។ គ្របឆ្នុកបើកចង្រ្កាន និងបិទហ្គាសដើម្បីការពារកុំឱ្យអូនតូចបើក​ចង្រ្កាន។ បិទទ្វារបន្ទប់ទឹកឱ្យជិត ខ្លាចអូនតូចរអិល ឬលេងទឹក។ ដាក់ឧបករណ៍ទប់មាត់ទ្វារដើម្បីទ្វារកៀបម្រាមដៃអូនតូច។ ត្រូវដាក់កាំបិត របស់របរធ្ងន់ៗ ងាយបែក ឬមុតស្រួចឱ្យផុតពីដៃអូនតូច។ ប្រសិនបើមានអាងហែលទឹក អណ្តូង […]


ការថែទាំទារក

ក្រោយទារកចាក់វ៉ាក់សាំង មានឡើងពក ឬខ្ទុះ តិចច្រឡំច្របាច់ មិនល្អទេ

ជា​ទូទៅ ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​ហើយ មិន​ថា​ចំពោះ​មនុស្ស​ធំ ឬ​ក៏​ទារក​តូច​ទេ តែង​តែ​មាន​បង្ហាញ​រោគ​សញ្ញា​នៃ​ផល​រំខាន​មួយ​ចំនួន​ដូច​ជា ក្ដៅ​ខ្លួន ឈឺ​មុខ​ម្ជុល ឬ​ឈឺ​ចុក​ដៃ​ជាដើម។ ស្រប​គ្នា​នេះ ក្រោយ​ទារក​ចាក់​វ៉ាក់សាំង​ហើយ មួយ​ចំនួន​ឃើញ​មាន​ឡើង​ដុំ​ពក​កន្លែង​ចាក់​នោះ ខ្លះ​មាន​ខ្ទុះ​ទៀត ប៉ុន្តែ​អ្នក​ជំនាញ​មិន​ឲ្យ​យើង​ប៉ះពាល់​ដុំ​ពក​ទេ។ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​រោគ​កុមារ ថា ​ករណី​កន្លែង​ចាក់​វ៉ាក់សាំង​ឡើង​ដុំ​ពក ហើយ​ខ្លះ​មាន​ខ្ទុះ​អាច​បណ្ដាល​មក​ពី​ការ​បង្ក​រោគ រលាក​ស្បែក ដែល​បញ្ហា​នេះ​អាច​បណ្តាល​មក​ពី​ការ​ចាក់​មិន​បាន​ត្រឹមត្រូវ ចាក់​ដោយ​មិន​បាន​ជូត​សម្អាត​ស្បែក​ក្មេង ។ ជួន​កាល វា​អាច​កើត​ឡើង​បាន​ដោយ​សារ​ការ​យក​វត្ថុ​កខ្វក់​មក​ជូត ឬ​បិត​លើ​មុខ​ម្ជុល ឬ​ក៏​អាច​មក​ពី​អា​អូន​មាន​ប្រតិកម្ម​នឹង​សារធាតុ​ក្នុង​វ៉ាក់សាំង។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ទន្ទឹម​នឹង​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា ជា​ធម្មតា ក្រោយ​ទារក​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​របេង (BCG) ហើយ​វា​នឹង​បន្សល់​ស្នាម​ពក​តូច ជួន​កាល​មាន​ខ្ទុះ​តិច​តួច​ដែល​នេះ​ជា​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ទៅ​នឹង​វ៉ាក់សាំង។ “ចាស់​ៗ​ខ្លះ​គាត់​មិន​ដឹង គាត់​យក​ដៃ​ច្របាច់​ទើប​វា​ក្លាយ​ជា​មាន​ខ្ទុះ​កាន់​តែ​ច្រើន ឬ​អាច​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ​ជាដើម។ ម្ដាយ​ទារក​ដែល​យក​កូន​មក​ជួប​ខ្ញុំ​ដោយ​សារ​បញ្ហា​ស្នាម​ពក​នេះ ហើយ​ប្រាប់​ខ្ញុំ​ថា​កូន​គាត់​កើត​បូស។” វេជ្ជបណ្ឌិត កុសល កណិការ បន្ថែម​ពី​លើ​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ បាន​ណែនាំ​ថា អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​ទុក​ឲ្យ​ស្នាម​ពក​តូច​នោះ​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ហើយ​វា​នឹង​បន្សល់​ស្លាក​ស្នាម​លើ​ស្មា​កូន ហើយ​ចៀសវាង​យក​ដៃ​ទៅ​ច្របាច់​ស្នាម​ពក​នោះ។ ប្រសិនបើ​មាន​ឆ្លង​មេរោគ​ក្លាយ​ជា​ដំបៅ […]


ការថែទាំទារក

ទារកទើបកើតយំមានមូលហេតុច្រើន ម៉ាក់ប៉ាថ្មីថ្មោងកុំបារម្ភនេះជាដំណោះស្រាយ

ទារកទើបកើតចំណាយពេលច្រើនលើការគេង ប្រសិនបើអូនតូចយំ​ មានន័យថាអូនតូចត្រូវការ​ការយកចិត្តទុកដាក់ពីមនុស្សធំហើយ។ ដោយ​សារ​អូនតូចមិនទាន់ចេះនិយាយ ឬប្រើកាយវិការ អូន​តូច​ប្រើការយំដើម្បីទំនាក់ទំនងជាមួយប៉ាម៉ាក់ ឬអ្នកនៅជុំវិញខ្លួន។ ប៉ាម៉ាក់​ថ្មីថ្មោង​អាចពិបាក​​ក្នុងការ​ដឹងពីតម្រូវការរបស់អូនតូច ខាងក្រោមនេះជាតិចនិចដោះស្រាយពេលអូនតូចយំ។ មានមូលហេតុជាច្រើនដែលបណ្តាលឱ្យអូនតូចយំ ១. អូនតូចឃ្លាន៖ នេះជាមូលហេតុទូទៅបំផុតដែលធ្វើឱ្យអូនតូចយំ។ ដោយសារ​​ក្រពះររបស់ទារក​ទើប​កើតនៅតូច អូនតូចមិនអាចបៅម្តងបាន​ច្រើនទេ ដូច្នេះអូនតូចត្រូវការបៅញឹកញាប់។  ម៉ាក់ៗ​គួរ​បំបៅអាអូនរៀងរាល់ ១-៣ ម៉ោងម្តង និង ៨-១២ ដង/ថ្ងៃ។ ២. អូនតូចឈឺ ឬហើមពោះ៖ ម៉ាក់ប៉ាអាចសម្គាល់ដោយឃើញអូនតូចក្តាប់​ដៃ បត់ជង្គង់ ឬអែនខ្នង មុខ​ឡើងក្រហម ទោះលួងយ៉ាងម៉េចក៏មិនបាត់​យំ។ វាអាចបណ្តាលមក​ពីបញ្ហា​ប្រព័ន្ធរំលាយអាហារ​របស់អូនតូច ឬអូនតូច​អាលែកហ្ស៊ីជាមួយអ្វីមួយនៅក្នុងទឹកដោះម្តាយ ឬម្សៅទឹកដោះគោ ឬក្បាល​ដបទឹកដោះគោដែលអូនតូចបៅមិនជួយរាំងទប់ខ្យល់ក្នុងដប ដែលធ្វើឱ្យ​អូនតូចបឺត​ខ្យល់ច្រើន​ចូលពោះ។ ម៉ាក់ប៉ាអាច​ម៉ាស្សាពោះអាអូនតាម​​ទិសដៅទ្រនិចនាឡិកា ឬរឺតខ្នងអូនតូចថ្នមៗ។ ប៉ា​ម៉ាក់​ត្រូវ​បញ្ឈរ​អា​អូនទប់នឹងទ្រូង។ ត្រូវដាក់​ចង្កា​អាអូនលើ​ស្មា​ និងយកដៃទប់ក្បាលអាអូន យកបាត​ដៃម្ខាងទៀតរឺតខ្នងអូនតូចថ្នមៗពីចង្កេះឡើងលើ។ ការរឺតខ្នងនេះ​តម្រូវឱ្យម៉ាក់ប៉ាកោងបាតដៃ ព្រោះ​ការ​ធ្វើបែបនេះនឹងបន្ថយសម្ពាធ​លើ​ខ្នងអាអូន។ កាលវិភាគចាក់ថ្នាំបង្ការ មើលនៅទីនេះ ៣. អូនតូចត្រូវការដូរខោទឹកនោម៖ អូនតូចក៏យំដែរ ប្រសិនបើខោទឹក​នោម​សើម ប្រឡាក់លាមក ឬរោលជាមួយខោទឹកនោម។ ៤. អូនតូចរងា ឬស្អុះពេក៖ ប៉ាម៉ាក់អាចដឹងថាអាអូនរងា ឬស្អុះពេកដោយយកដៃស្ទាបពោះ ឬកញ្ចឹង​ក​អាអូន។ កុំស្ទាបបាតដៃ ឬប្រអប់ជើងអាអូន ព្រោះជាមធ្មតាបាតដៃ ឬប្រអប់ជើង​តែងតែត្រជាក់​ជាង​រាងកាយ។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ