ការថែទាំទារក

ការថែទាំទារក - កូន​នៅ​តូច​ ទាមទារ​ការ​ថែទាំ​ខ្លាំង​បំផុត។ តើ​ការ​ថែទាំ​ផ្នែក​ណា​ខ្លះ ឬ​ទៅ​តាម​អាយុ(ខែ) របស់​កូនៗ ដែល​ម៉ាក់ប៉ា ទាំង​ឡាយ​គួរ​ដឹង?

ចំណេះដឹងទូទៅ

ការថែទាំទារក

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

ស្វែងរក ការថែទាំទារក

ការថែទាំទារក

ដឹងទេ! ការ​ថើប​កូន​ទើបកើត​​ អាចនឹង​​​បង្ក​​គ្រោះថ្នាក់​ដល់​កូន

​ទារក​​តូច​ៗ​ គឺ​គួរ​ឲ្យ​ស្រលាញ់​ណាស់​ ​ដែល​ធ្វើ​ឲ្យ​​អ្នក​គ្រប់​គ្នា​តែងតែ​​ក្រឺត​ក្នាញ់​។​ ជាមួយ​នឹង​ម្រាម​​ដៃ​ជើង​តូច​ៗ​ ស្នាម​ញញឹម​​ខ្ជូត​ៗ​ និង​ថ្ពាល់​ក្រម៉ាប់​ៗ​ យើង​ពិបាក​នឹង​ហាម​ចិត្ត​ខ្លួន​ឯង​មិន​ឲ្យ​ថើប​​ទារក​តូច​ៗ​ទាំង​នោះ​ណាស់​។​ ពិត​ណាស់​ ការ​ថើប​គឺ​ជា​វិធីសាស្ត្រ​​មួយ​ក្នុង​ការ​បង្ហាញ​ពី​ក្ដី​ស្រលាញ់​ ​ហើយ​វា​មើល​ទៅ​​ហាក់​ដូចជា​ពុំ​មាន​បង្ក​គ្រោះថ្នាក់​នោះ​ទេ​។​ ​ប៉ុន្តែ​ ​ដើម្បី​សុវត្ថិភាព​កូន​តូច​ យើង​ចាំបាច់​ត្រូវ​ជៀសវាង​ការ​ថើប​ទារក​ដែល​ទើប​នឹង​កើត​។​ ១. ហេតុ​អី្វ​យើង​មិន​គួរ​ថើប​ទារក​ដែល​ទើប​នឹង​កើត​? ​ជាទូទៅ​ ​​​ទារក​ទើប​នឹង​កើត​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​ ដែល​ទាមទារ​ការ​ថែទាំ​ជា​ពិសេស​សម្រាប់​ពួក​គេ​ នៅ​ក្នុង​អំឡុង​ពេល​ពីរ​បី​សប្ដាហ៍​ដំបូង​។​ ​ការ​ប៉ះពាល់​ទៅ​នឹង​មេរោគ​ ក៏​ដូចជា​បាក់តេរី​​ប្រភេទ​ណា​មួយ​ គឺ​អាច​​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​របស់​ពួក​គេ​។​ ​សូម្បី​តែ​​មុន​ពេល​ប៉ះពាល់​​ ឬ​បី​ទារក​ ក៏​ទាមទារ​ឲ្យ​យើង​ត្រូវ​​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​​ជា​មុន​សិន​ដែរ​ ពីព្រោះ​ដៃ​របស់​យើង​គឺ​ជា​ប្រភព​នៃ​​ភ្នាក់ងារ​បង្ក​មេរោគ​រាប់​ពាន់​។​ ស្រដៀង​គ្នា​នេះ​ដែរ​ មុខ​របស់​យើង​ក៏​គ្របដណ្ដប់​ដោយ​មេរោគ រាប់​ពាន់​ នៅ​ពេល​ដែល​យើង​ថើប​ ហើយ​ភ្នាក់ងារ​បង្ក​រោគ​ទាំង​នេះ​ នឹង​ត្រូវ​បាន​​ផ្ទេរ​ទៅ​លើ​ស្បែក​របស់​ទារក​តូច​ៗ​​ជាក់​ជា​មិន​ខាន​។ ២. មេរោគ​អាច​ធ្វើ​ឲ្យ​ទារក​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ ​​​​​​ជាក់ស្ដែង​ ​ទារក​ងាយ​នឹង​ប្រឈម​ជាមួយ​នឹង​ជំងឺ​រើមណាស់ ហើយ​​ជំងឺ​​នេះ​ បណ្ដាល​ឲ្យ​មាន​ដំបៅ​នៅ​ជុំវិញ​មាត់​ និង​បបូរ​មាត់​​​ចំពោះ​មនុស្ស​ពេញ​វ័យ​។​ ពេល​ខ្លះ​ ​ជំងឺ​នេះ​មិន​បង្ហាញ​រោគសញ្ញា​ជាក់លាក់​ណាមួយ​ចំពោះ​មនុស្ស​ពេញ​វ័យ​នោះ​ទេ​ ប៉ុន្តែ​វា​អាច​បណ្ដាល​ឲ្យ​ទារក​ស្លាប់​បាន​។​ ​វា​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ នៅ​អាយុ​៤០​ឆ្នាំ​ ​គ្នា​យើង​ជាង​៩០%​​បាន​ប្រឈម​​ទៅ​នឹង​មេរោគ​ជាក់លាក់​នេះ​ និង​អាច​ចម្លង​ទៅ​ទារក​ដែល​ទើប​នឹង​កើត​​បាន​ផង​ដែរ។​ ទោះ​បី​ជា​នរណា​ម្នាក់​​​ដែល​មាន​មេរោគ​ប្រភេទ​នេះ​​ ប៉ះពាល់​ដៃ​របស់​ទារក​ ហើយ​ទារក​យក​ដៃ​ទៅ​ញី​ភ្នែក​ ច្រមុះ​ ឬ​មាត់​ ក៏​មេរោគ​អាច​​រាលដាល​ទៅ​ដល់​ភ្នាសរម្អិល​​​ដែល​នាំ​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​​ទៅ​កាន់​ទារក​បាន​ដូច​គ្នា​​។​ ​​ដោយ​សារ​តែ​ទារក​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​ មេរោគ​អាច​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​រលាក​នៅ​​ក្នុង​ខួរក្បាល​ និង​ខួរ​ឆ្អឹង​ខ្នង​​ថែម​ទៀត​ផង​។ ៣. ប៉ា​ម៉ាក់​គួរ​ធ្វើ​យ៉ាង​ម៉េច​? ​​នៅ​រយៈពេល​ពីរ​បី​ខែ​ដំបូង​ គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ចំពោះ​ទារក​ ដែល​ប៉ា​ម៉ាក់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​បន្ថែម​។​ ​យើង​គួរ​តែ​​​ឲ្យ​អ្នក​ដែល​ឈឺ​នៅ​​ឲ្យ​ឆ្ងាយ​ពី​​ទារក​តូច​ៗ​។ […]


ការថែទាំទារក

កូនទើបកើតយំយប់ខ្លាំង អាច​មកពី​មូល​ហេតុទាំងនេះ

ទើប​ក្លាយ​ជា​ប៉ា​ម៉ាក់​ថ្មី​ថ្មោង​ផង កូន​តូច​ទើប​កើត​ចេះ​តែ​យំ​យប់​​ជា​ប្រចាំ ច្បាស់ជា​ឆ្ងល់​ផង បារម្ភ​ផង និង​ថែម​ទាំង​អាច​មាន​អារម្មណ៍​មួរ​ម៉ៅ​ផង​ដែរ​។ បើ​សិន​ជា​កូន​យើង​ឲ្យ​តែ​ដល់​ពេល​រសៀល ឬ​ពេល​ក្បាល​ព្រលប់​​ចាប់​ផ្ដើម​យំ​ធ្វើ​ទុក្ខ អាច​មកពី​មូល​ហេតុ​ច្រើន​យ៉ាង តែ​ក៏​​មិន​គួរ​បារម្ភ​ពេក​ដែរ ព្រោះ​នេះ​អាច​ជា​រឿង​ធម្មតា ហើយ​ក្មេង​ផ្សេង​ទៀត​ក៏​បែប​ហ្នឹង​ដែរ​។ ១. មូលហេតុ​ក្មេង​យំ​យប់​ មូល​ហេតុ​មួយ​ចំនួន​ខាង​ក្រោម​នេះ​អាច​ជា​មូល​ហេតុ​ដែល​កូន​ទើប​កើត​របស់​យើង​ចេះ​តែ​យំ​ពេល​យប់​។ ​រាងកាយ​កំពុង​លូតលាស់ និង​ឃ្លាន៖ ព្រោះ​តែ​កូន​យើង​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​លូត​លាស់​ខ្លាំង ជា​ធម្មតា​តា​នៅ​អាយុ​២ទៅ​៣​សប្ដាហ៍ ៦​សប្ដាហ៍ និង​៣​ខែ។ ក្នុង​រយៈពេល​នេះ​កូន​ទើប​កើត​តែង​ឃ្លាន​ខ្លាំង និង​ត្រូវ​ការ​បៅ​​ញឹក​​ញាប់​។ លំហូរ​ទឹកដោះ​យឺត ៖ ជា​ធម្មតា​ម៉ាក់​តែ​គិត​ថា​ពេល​កូន​យំ កូន​ប្រហែល​ជា​បៅ​ មិន​បាន​គ្រប់​គ្រាន់ តែ​​វា​មិន​មែន​បែប​នេះ​គ្រប់​ពេល​នោះ​ទេ​។ សារធាតុ​ក្នុង​ទឹក​ដោះ​ម៉ាក់ៗ​ប្រែ​ប្រួល​នៅ​ពេល​យប់​ ហើយ​ម៉ាក់ៗ​ប្រហែល​ជា​អាច​សង្កេត​មើល​ដឹង​ថា​ទឹក​ដោះ​ហូរ​យឺត​ជាង​​ធម្មតា។ ការ​ប្រែ​ប្រួល​បរិមាណ​ទឹក​ដោះ​នេះ អាច​ធ្វើ​ឲ្យ​កូន​រញ៉ាំ​រញ៉ូវ​ដូច​គ្នា​។ ហ្គាស​ក្នុង​ពោះ៖ បើ​កូន​យើង​មាន​ជាតិ​ហ្គាស​នៅ​ក្នុង​ពោះ ហើយ​មិន​អាច​បញ្ចេញ​មក​ក្រៅ​តាម​ប្រព័ន្ធ​រំលាយ​អាហារ​បានទេ​នោះ កូន​នឹង​​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន​ដូច​គ្នា​។​ កូន​អស់កម្លាំង​ខ្លាំង៖ មានការ​យល់​ច្រឡំ​ជា​ទូទៅ​មួយ​ថា​ការ​ដាក់​ក្មេង​ឲ្យ​នៅ​លេង​​យូរ​ម៉ោង និង​ធ្វើ​ឲ្យ​ក្មេង​គេង​បាន​យូរ​ដូច​គ្នា។ ប៉ុន្តែ បើ​កូន​យើង​នៅ​ភ្ញាក់​មិន​បាន​គេង​ថ្ងៃ​ឲ្យ​បាន​ត្រឹម​ត្រូវ នោះ​កូន​យើង​នឹង​បែរ​ជា​អស់​កម្លាំង​ខ្លាំង​ទៅ​វិញ​។ ក្មេង​ដែល​អស់​កម្លាំង​ខ្លាំង នឹង​ពិបាក​គេង​នៅ​ពេល​យប់​​។ ស្មារ​តីរបស់​កូន៖ កូន​តូច​ដែល​មានការ​លូត​លាស់​ប្រព័ន្ធ​ប្រ​សាទ​យឺត​ គឺ​មាន​ប្រតិកម្ម​ខ្លាំង​ទៅ​នឹង​ពន្លឺ សំឡេង និង​ការ​ប្រែ​ប្រួល​មជ្ឈដ្ឋាន​ជុំ​វិញ​​ខ្លួន​។ ឧទាហរណ៍​ដូច​ជា​ពន្លឺ​ទូរទស្សន៍ ឬ​សំឡេង​ណា​មួយបន្លឺ​ឡើង ក៏​ធ្វើ​ឲ្យ​កូន​យើង​យំ​បាន​ដែរ។ ចុក​ក្នុង​ពោះ៖ បើ​សិន​ជា​កូន​យើង​ចេះ​តែ​យំ​​ពី​៣ម៉ោង ឬ​លើស​ពី​នេះ ក្នុង​រយៈពេល​៣​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ពី​បី​សប្ដាហ៍​ឡើង​ទៅ […]


ការថែទាំទារក

​ប៉ា​ម៉ាក់​ត្រូវ​ដឹង​ ម៉េច​ក៏​អា​អូន​ចេះ​តែ​យំ​នៅ​ពេល​ងូត​ទឹក?

ការ​ងូត​ទឹក​ឲ្យ​កូន​តូច​​ជា​ប្រចាំ​ មិន​ត្រឹម​តែ​​​មាន​ភាព​ចាំបាច់​ក្នុង​ការ​រក្សា​អនាម័យ​ឲ្យ​ពួកគេ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​មាន​សារសំខាន់​ក្នុង​ការ​ជួយ​ឲ្យ​កូន​​គេង​លក់​ស្រួល​ផង​ដែរ​។​ យ៉ាង​ណា​មិញ​ ប៉ា​ម៉ាក់​ប្រហែល​ជា​ទទួល​បាន​បទពិសោធន៍​ខុស​ៗ​គ្នា​ក្នុង​ការ​ងូត​ទឹក​ឲ្យ​កូន​មិន​ខាន​ ពីព្រោះ​កូន​ខ្លះ​ចូលចិត្ត​ទឹក​ រី​ឯ​កូន​ខ្លះ​ទៀត​​ចាប់ផ្ដើម​យំ​មិន​បាត់​សោះ។​ កត្តា​នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​ប៉ា​ម៉ាក់​ពិបាក​ចិត្ត​ និង​ចង់​ដឹង​ថា​ហេតុ​អី​បាន​ជា​កូន​មិន​ចូលចិត្ត​ទឹក​ដូច្នេះ​? គន្លឹះ​ខាង​ក្រោម​ នឹង​បង្ហាញ​ប៉ា​ម៉ាក់​​​ឲ្យ​​យល់​កាន់​តែ​ច្បាស់​​អំពី​បញ្ហា​​​នេះ​។ ១. សីតុណ្ហភាព​ទឹក ​​ទារក​តូច​ៗ​ដែល​មាន​​ស្បែក​​ក្រអូប​ប្រហើរ​ ​និង​​ទន់​ល្មើយ​ដូច​សំឡី​ ច្បាស់​ជា​ងាយ​រង​​គ្រោះ​ដោយ​សារ​សីតុណ្ហភាព​ក្ដៅ​ ឬ​ត្រជាក់​មិន​ខាន​។​ ដូច្នេះ​ ប៉ា​ម៉ាក់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​សីតុណ្ហភាព​ទឹក​​ ដែល​ធ្វើ​យ៉ាង​កុំ​ឲ្យ​ក្ដៅ​ពេក​ ឬ​ត្រជាក់​ពេក​។​ ​​ចូរ​ងូត​ទឹក​ក្ដៅ​ឧណ្ណ​​ៗ​​ឲ្យ​កូន​​ជា​ប្រចាំ​ ​ដើម្បី​ឲ្យ​ពួកគេ​មាន​អារម្មណ៍​​​ស្រស់​ស្រាយ​នៅ​រាល់​ពេល​ងូត​ទឹក​។​ ២. លំហូរ​ទឹក​ ​​នៅ​រាល់​ពេល​ងូត​ទឹក​ ប៉ា​ម៉ាក់​គួរ​ចាក់​ទឹក​លើ​ខ្លួន​របស់​កូន​តូច​យឺត​ៗ​។ ​ប្រសិនបើ​​យើង​ប្រើប្រាស់​កាធុន​ងូត​ទឹក​ ចូល​ដាក់​កូន​ចូល​ទៅ​ក្នុង​កាធុន​នោះ​ជា​មុន​ បន្ទាប់​មក​​ចាក់​ទឹក​យឺតៗ​​ចូល​ទៅ​ក្នុង​កាធុន​នោះ​។​ ធ្វើ​ដូច​នេះ​ ទើប​កូន​​មិន​​សូវ​​ប៉ះពាល់​ទឹក​​ច្រើន​ក្នុង​ពេល​តែ​មួយ​។​ ទោះ​បី​ជា​យើង​កក់​សក់​ឲ្យ​កូន​​​យ៉ាង​ណា​ក្ដី​ ការ​ចាក់​ទឹក​យឺត​ៗ​ទើប​ជា​ការ​ប្រសើរ​។ ៣. ​កន្ទួល​ ឬ​ដំបៅ​​​ ​ជា​មួយ​គ្នា​នេះ​ដែរ​ ប៉ា​ម៉ាក់​គួរ​​រក​មើល​កន្ទួល​ ឬ​ដំបៅ​ណា​ដែល​​អាច​រលាក​ នៅ​ពេល​ប៉ះពាល់​ផ្ទាល់​ជាមួយ​សាប៊ូ​ និង​ទឹក​​ ពីព្រោះ​​កត្តា​នេះ​អាច​​បណ្ដាល​​ឲ្យ​កូន​មាន​ការ​ឈឺចាប់​នៅ​ពេល​​ដែល​ងូត​ទឹក​ម្តង​ៗ​​។​ ​ចូរ​​ចៀសវាង​ប្រើ​សាប៊ូ​នៅ​​ត្រង់​បរិវេណ​នោះ​។   ៤. ឃ្លាន ​ប៉ា​ម៉ាក់​គប្បី​ងូត​ទឹក​ឲ្យ​អា​អូន​​នៅ​ពេល​ដែល​ពួក​គេ​​ញ៉ាំ​ឆ្អែត​ និង​គេង​បាន​ស្កប់ស្កល់​។ ប្រសិនបើ​ទារក​ហត់នឿយ​ ឬ​ឃ្លាន​ពេក​ ពួក​គេ​​នឹង​ចាប់ផ្ដើម​រក​រឿង​​​ដោយ​ការ​យំ​មិន​បាត់​នៅ​ពេល​ងូត​ទឹក​មិន​ខាន​។​​ បន្ថែម​ពី​នេះ​ ប៉ា​ម៉ាក់​គួរ​រង់ចាំ​រយៈពេល​៣០​ ទៅ​៤៥​នាទី​សិន​​ បន្ទាប់​ពី​បំបៅ​ដោះ​ ឬ​​ផ្ដល់​​ចំណី​អាហារ​​ដល់​កូន​ សឹម​ងូត​ទឹក​ឲ្យ​ពួកគេ​តាម​ក្រោយ​។ ៥.បង្កើត​ទម្លាប់​ក្នុង​ការ​ងូត​ទឹក ​ការ​បង្កើត​ទម្លាប់​​ដោយ​ងូត​ទឹក​ឲ្យ​កូន​តូច​នៅ​ពេល​ម៉ោង​ដដែល​ៗ​ នឹង​ធ្វើ​ឲ្យ​រាងកាយ​របស់​ទារក​ស៊ាំ​ទៅ​នឹង​ការងារ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​។​ ​វា​ប្រៀប​ដូច​ជា​​​ការ​ដាក់​ឲ្យ​កូន​គេង​ដូច្នោះ​ដែរ​ ប្រសិនបើ​ទារក​ដឹង​ច្បាស់​អំពី​ម៉ោង​គេង​ ​ប៉ា​ម៉ាក់​នឹង​ងាយ​​​ដាក់​កូន​ឲ្យ​គេង​លក់​ជាក់​ជា​មិន​ខាន​។


ការថែទាំទារក

អូនតូចៗក្អែញឹកញាប់​ខុសធម្មតា អាច​មានបញ្ហាមួយនេះ

កូន​ក្មេង​​ក្អែ​ម្ដង​ម្ដាល​ជា​រឿង​ធម្មតា​ទេ ប៉ុន្តែ​បើ​ក្អែ​ញឹកញាប់ជាង​អ្វី​ដែល​កូន​ធ្លាប់​មាន​ អាច​ជា​រឿង​មួយ​ផ្សេង​ទៀត​។​ កូន​តូច​អាយុ​បួន​ខែ​ប្រ​ហែល​ជា​២ភាគ៣ អាច​ជួប​បញ្ហា​ច្រាល​អាស៊ីដ​ក្រពះ(GERD) ហើយ​មាន​ប្រហែល​ជា​១០​ភាគ​រយ​នៃ​ក្មេង​មាន​អាយុ​១​ឆ្នាំ ក៏​អាច​មាន​បញ្ហា​នេះ​ដែរ​។ ​ ១. រោគ​សញ្ញា​​ច្រាល​អាស៊ីដ​ក្រពះ ក្រៅពី​ក្អែ​ញឹក​ញាប់​ជា​ង​ធម្មតា​ ក្មេង​តូចៗ​ដែល​មាន​បញ្ហា​ច្រាល​អាស៊ីដ​ក្រពះ​ក៏​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ផ្សេង​ទៀត​ដូច​ជា៖​ មិន​ព្រម​បៅ ពិបាក​លេប​អាហារ ឈ្លក់ ត្អេឺក​ នៅ​មិន​សុខ​ក្រោយ​បៅ​រួច រមាស់​ខ្នង​ពេល​កំពុង​បៅ ឬ​បៅ​រួច ស្រក​ទម្ងន់ ឬ​មិន​ងាយ​ឡើង​គីឡូ កើត​មាន​អាការៈ​ក្អក ឬ​រលាក​ផ្លូវ​ដង្ហើម ពិបាក​គេង​ និង​ ពិបាក​ដក​ដង្ហើម​ជា​ដើម​។​​ ២. ហេតុ​អ្វី​បាន​អូន​តូចៗ​ជួប​បញ្ហា​នេះ? បញ្ហា​ច្រាល​អាស៊ីដ​ក្រពះ​លើ​អូន​តូចៗនេះ​កើត​ឡើង​ដោយ​សារ​តែ​សាច់ដុំ​ខ្ជិប​បំពង់អាហារ​ផ្នែក​ខាង​ក្រោម​មិន​ទាន់​វិវត្ត​បាន​ពេញ​លេញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សារធាតុ​នៅ​ក្នុង​ក្រពះ​ច្រាល​ឡើង​មក​លើ​តាម​បំពង់​អាហារ។​ នៅ​ពេល​សារធាតុ​ក្នុង​ក្រពះ​ច្រាល​ឡើង​មក​លើចូល​ក្នុង​បំពង់​អាហារ​ អូន​តូច​នឹង​មាន​អាការៈ​ក្អែ​នេះ​កើត​ឡើង។ នៅ​ពេល​ដែល​សាច់​ដុំ​ខ្ជិប​បាន​វិវត្ត​ពេញ​លេញ​អូនៗ​នឹង​លែង​មាន​បញ្ហា​នេះ​ទៀត​ដែរ​។ ៣.​ ពេល​ណា​ត្រូវ​នាំ​អូនៗ​ទៅ​ជួប​ពេទ្យ​? ​បើ​ឃើញ​អូនៗ​មាន​រោគ​សញ្ញា​ដូច​រៀប​រាប់​ខាង​ក្រោម​នេះ ម៉ាក់​ប៉ា​ត្រូវ​នាំកូន​ទៅ​ជួប​គ្រូពេទ្យ​ភ្លាមៗ ដែរ​។​ ក្អួត ឬក្អែមាន​បរិមាណ​ច្រើន​ ក្អួត​ញឹក​ញាប់ ជាពិសេស​អូនៗ​មាន​អាយុ​ក្រោម​ពីរ​ខែ​ ក្អួន​មាន​ពណ៌​បៃតង ឬ​លឿង ឬ​ពណ៌​ដូច​កាហ្វេ ឬ​មាន​ឈាម​ ពិបាក​ដកដង្ហើម​ក្រោយ​ក្អួត ឬ​ក្អែ​ មិន​សូវ​ចង់​បៅ ស្រក​គីឡូ ឬ​មិ​ន​ឡើង​គីឡូ យំ​ច្រើន​ជាង​បីម៉ោង​ក្នុង​មួយ​ថ្ងៃ ឬ​កូន​នៅ​មិន​សុខ ខុស​ធម្មតា​ សញ្ញា​បាត់​បង់​ជាតិ​ទឹក ដូច​ជា​មិន​សូវ​នោម ឬ​កូន​រញ៉ាំ​រ​ញ៉ូវ​ច្រើន។


ការថែទាំទារក

ម៉ាក់ៗដឹងអត់ ការធ្វើតេស្តឈាមទារកទើបកើត អាចជួយអាអូនផុតពីពិការភាព

ក្រោយ​ពេល​សម្រាល​មក​ហើយ ទារក​ទើប​កើត​នឹង​ត្រូវ​យក​មក​ឲ្យ​ម៉ាក់​ប៉ា​ឱប​ស្បែក​នឹង​ស្បែក​សិន បន្ទាប់​ខាង​ក្រុម​គ្រូពេទ្យ​យក​អា​អូន​ទៅ​សម្អាត និង​ពិនិត្យ​មើល​សុខភាព​ទូទៅ​របស់​អា​អូន។ ក្នុង​នោះ វិធី​សាស្ត្រ​មួយ​ដែល​អាច​ពិនិត្យ​ដឹង​ថា ទារក​ទើប​នឹង​កើត​អាច​មាន​បញ្ហា​សុខភាព​ឬ​អត់​នោះ គឺ​ខាង​គ្រូពេទ្យ​ត្រូវ​ធ្វើ​តេស្តឈាម​អា​អូន​ដោយ​ការ​​ជោះ​កែង​ជើង។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា តេស្ត​ជោះ​កែង​ជើង​ទារក ជា​វិធី​សាស្ត្រ​សាមញ្ញ និង​មាន​សារៈសំខាន់​មួយ ដើម្បី​រក​ជំងឺ​កង្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត​ពី​កំណើត​របស់​ទារក​ទើប​នឹង​កើត។ ម៉ាក់​ប៉ា​មិន​ចាំ​បាច់​បារម្ភ​ថា​កូន​ឈឺ​ទេ ព្រោះ​ការ​ធ្វើ​តេស្ត​ឈាម​នេះ មិន​បង្ក​ភាព​ឈឺ​ចាប់​ដល់​ទារក ហើយ​តាម​រយៈ​ការ​ពិនិត្យ​ដ៏​សាមញ្ញ​នេះ ទារក​អាច​រួច​ផុត​​ពី ពិការ​ភាព​កាយ​សម្បទា និង​ស្មារតី។ នៅ​ពេល​អា​អូន​ទើប​នឹង​កើត​មាន​អាយុ​ចាប់​ពី​ ៤៨-៧២​ម៉ោង ជា​ពេល​ដែល​ការ​ធ្វើ​តេស្ត​ឈាម​ទារក​មាន​ប្រសិទ្ធភាព​ខ្ពស់។ ការ​ធ្វើ​តេស្ត​នេះ​មាន​សារៈសំខាន់​ណាស់ ព្រោះ​ជំងឺ​កង្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត អាច​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​តែ​តាម​រយៈ​ការ​យក​ឈាម​ទារក​ទៅ​ពិនិត្យ​មើល ព្រោះ​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​ស្ដែង​ចេញ​មក​នៅ​ពេល​ទារក​អាយុ​ចាប់​ពី​ ៣សប្ដាហ៍-១ខែ ហើយ​រោគ​សញ្ញា​នោះ​ក៏​មាន​ចេញ​ឲ្យ​ដែល​អាច​ធ្វើ​ឲ្យ​គ្រូពេទ្យ​ចាប់​អារម្មណ៍​នៅ​ពេល​ពិនិត្យ​សុខភាព​ទារក​ច្បាស់។ ជា​ទូទៅ ក្រោយ​ពេល​តេស្ត​យក​ឈាម​អា​អូន​រួច​រាល់ លទ្ធផល​អាច​ចេញ​មក​ក្នុង​រយៈ​ពេល​៥​ថ្ងៃ ហើយ​លទ្ធផល​នឹង​ចេញ​ជា​វិជ្ជមាន និង​អវិជ្ជមាន មាន​ន័យ​ថា៖ លទ្ធផល​វិជ្ជមាន៖ ទារក​ប្រឈម​នឹង​ជំងឺ​មេតាបូលិក​ខ្ពស់ លទ្ធផល​អវិជ្ជមាន៖ ទារក​មិន​ប្រឈម​នឹង​ជំងឺ​មេតាបូលិក​ទេ ក្នុង​ករណី​ដែល​លទ្ធផល​តេស្ត​ឈាម​អា​អូន​ចេញ​មក​វិជ្ជមាន ក្រុម​គ្រូពេទ្យ​នឹង​ត្រូវ​ធ្វើ​តេស្ត​ម្ដង​ទៀត ដើម្បី​បញ្ជាក់​ពី​លទ្ធផល​តេស្តជា​លើក​ទីពីរ និង​ដើម្បី​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា។ បើ​អា​អូន​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល ភាគ​រយ​នៃ​ការ​ពិការ​កាយ​សម្បទា និង​ប្រាជ្ញា​ស្មារតី​នឹង​ចុះ​ទាប ប៉ុន្តែ​បើ​សិន​ជា​ហួស​ពេល​ក្នុង​ការ​ព្យាបាល​នោះ អា​អូន​ច្បាស់​ជា​ត្រូវ​ប្រឈម​នឹង​ពិការភាព​ផ្នែក​កាយ​សម្បទា និង​ស្មារតី​ខ្លាំង​មិន​ខាន។


ការថែទាំទារក

កោរ​សក់​កូន​ ពិត​ជា​​ធ្វើ​ឲ្យ​សក់​ដុះ​ក្រាស់​ជាង​មុន​មែន​អត់?

មនុស្ស​ភាគ​ច្រើន​ជឿ​ថា​ ការ​កោរ​សក់​​ទារក​តូច​ៗ​ អាច​ធ្វើ​ឲ្យ​សក់​របស់​ពួកគេ​ដុះ​​មក​ថ្មី​ កាន់​តែ​ក្រាស់​ជាង​មុន​។​ ​​ជា​ពិសេស​ សម្រាប់​​ម៉ាក់​ៗ​​មាន​កូន​ដែល​មាន​សរសៃ​សក់​ទន់​ និង​ស្តើង​ ​ច្បាស់​ជា​សង្ឃឹម​ថា​​ ​សក់​របស់​ពួក​គេ​​កាន់​តែ​លូតលាស់​ល្អ​ជាង​មុន​ជាក់​ជា​មិន​ខាន​​​ ខណៈ​ពេល​ដែល​អ្នក​ម៉ាក់​មួយ​ចំនួន​ទៀត​ ​កោរ​សក់​កូន​សម្រាប់​​ជា​ការ​ធ្វើ​ពិធី​ប្រពៃណី​​​ផ្សេង​ៗ​របស់​ខ្លួន​ទៅ​វិញ​។​ ប៉ុន្តែ​ តើ​ការ​កោរ​សក់​ទារក​ពិត​ជា​ធ្វើ​ឲ្យ​សក់​របស់​ពួក​គេ​ដុះ​កាន់​តែ​ក្រាស់​ជាង​មុន​ពិត​មែន​ ឬ​គ្រាន់​តែ​ជា​ជំនឿ​តៗ​គ្នា​? ១.​តើ​យើង​គួរ​កោរ​សក់​ទារក​នៅ​អាយុ​ប៉ុន្មាន​ទើប​ល្អ​? ​​​​​​​​ប្រសិន​បើ​ម៉ាក់​ៗ​មាន​បំណង​ចង់​កោ​រ​សក់​​ឲ្យ​ទារក​ ​ម៉ាក់​ៗ​គួរ​រង់ចាំ​រហូត​ដល់​ក្បាល​ និង​ក របស់​ក្មេង​រឹង​​ជា​មុន​សិន​។​ ​ពិត​ណាស់​ ​ទារក​តូច​ៗ​ចូលចិត្ត​ធ្វើ​ចលនា​ងាកចុះងាក​ឡើង​ឥត​ឈប់ឈរ​ ហើយ​​ការ​កោរសក់​តម្រូវ​ឲ្យ​ក្មេង​អង្គុយ​ស្ងៀម​មិន​កម្រើក​ទាល់​តែ​សោះ​។​ ដូច​នេះ​ វា​មិន​ត្រឹម​តែ​មាន​ការ​ពិបាក​ក្នុង​ការ​កោរ​សក់​ប៉ុណ្ណោះ​ទេ​ វា​ក៏​អាច​បណ្ដាល​ឲ្យ​កូន​មាន​របួស​ជា​យថាហេតុ​​ផង​ដែរ បើអូនៗ​នៅតូចពេក​។ ​​​២.​តើ​ការ​កោរ​សក់​​អាច​ជួយ​ឲ្យ​សក់​ទារក​ដុះ​ក្រាស់​ជាង​មុន​ពិត​ដែរ​​ឬ​ទេ​? ​ប្រសិន​បើ​ម៉ាក់ៗ​គិត​ថា​ ការ​កោរ​សក់​​ទារក​ អាច​ធ្វើ​ឲ្យ​សក់​របស់​ពួក​គេ​​ដុះ​ក្រាស់​ជាង​មុន​នោះ​ ចូរ​គិត​សា​ជា​ថ្មី​ម្ដង​ទៀត។​ អ្នក​ជំនាញ​ជា​ច្រើន​​បាន​ណែនាំ​ថា​ ការ​កោរ​សក់​មិន​អាច​ធ្វើ​ឲ្យ​សក់​ទារក​ដុះ​​មក​ថ្មី​​ក្រាស់​ជាង​មុន​ឡើយ​។​ ជាក់ស្ដែង​ សក់​យើង​​ដុះ​ចេញ​ពី​ឫស​សក់​ដែល​នៅ​ខាង​ក្រោម​ស្បែក​ក្បាល​។​ នៅ​ពេល​ដែល​យើង​កោរ​សក់​ វា​មិន​មាន​​ផល​ប៉ះពាល់​ដល់​ឫស​សក់​ឡើយ​។​ ដូច្នេះ​ហើយ​ ​ប្រសិន​បើ​វា​ពុំ​មាន​ឥទ្ធិពល​លើ​ឫស​សក់​ទេ​នោះ​ វា​ក៏​​មិន​អាច​ធ្វើ​ឲ្យ​សក់​ដុះ​មក​វិញ​ក្រាស់​ល្អ​នោះ​ដែរ​។​ ​​ជា​ទូទៅ​ សក់​​របស់​ទារក​ដុះ​លូតលាស់​ល្អ​ នៅ​ពេល​ដែល​ពួកគេ​មាន​អាយុ​ចាប់​ពី​​៤ខែ​ឡើង​ទៅ​។ ជា​ធម្មតា​ សរសៃ​សក់​របស់​ទារក​រឹងមាំ​ ឬ​ក្រាស់​ គឺ​អាស្រ័យ​ទៅ​លើ​ហ្សែន​របស់​ប៉ា​ម៉ាក់​ផង​ដែរ​ ប្រសិន​បើ​ប៉ា​ម៉ាក់​មាន​សក់​​ភ្លឺ​រលោង​ និង​ក្រាស់​ល្អ​ កូន​​ក៏​អាច​មាន​សរសៃ​ដូច​គ្នា​ដែរ​។ ៣.​​​​​តិចនិក​ជួយ​ឲ្យ​សក់​ទារក​ដុះ​ក្រាស់​ល្អ ​ផ្ដល់​អាហារ​បំប៉ន​ដល់​កូន​​ ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​រ៉ែ​ និង​វីតាមីន​ល្អ​ៗ​ ពី​ព្រោះ​របប​អាហារ​ត្រឹមត្រូវ​ក៏​មាន​អត្ថប្រយោជន៍​ដល់​ការ​លូតលាស់​នៃ​សក់​របស់​ទារក​ផង​ដែរ​។ ចូរ​ម៉ាស្សា​ស្បែក​ក្បាល​កូន​ថ្នមៗ​ ដោយ​ប្រើ​ប្រេង។ ការ​ធ្វើ​បែប​នេះ​ មិន​ត្រឹម​តែ​ជួយ​បន្ធូរ​អារម្មណ៍​ដល់​ទារក​ប៉ុណ្ណោះ​ទេ​ វា​ក៏​ជួយ​ជំរុញ​ចរន្ត​ឈាម​នៅ​ក្នុង​ស្បែក​ក្បាល​ដែល​ចូល​ទៅ​ចិញ្ចឹម​ឫស​សក់​របស់​អា​អូន​តូចផងដែរ​។​​​​


ការថែទាំទារក

កូនឈឺ ឬក្តៅខ្លួន គួរងូតទឹកឲ្យអត់?

ពេល​កូន​ឈឺ ពិសេស​មាន​អាការៈ​ក្តៅ​ខ្លួន​ ម៉ាក់​ប៉ា​កម្រ​ងូត​ទឹក​ឲ្យ​កូន​ណាស់ ត្រឹម​តែ​ជូត​ខ្លួន​ឲ្យ​ប៉ុណ្ណោះ។ ការ​ដែល​មិន​ងូត​ទឹក​ឲ្យ​នេះ ព្រោះ​តែ​បារម្ភ​ខ្លាច​ទឹក​ចូល​សួត ឬ​ធ្វើ​ឲ្យ​អាការៈ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ ម្យ៉ាង​ក្មេង​ក្តៅ​ខ្លួន​ចាញ់​រងា​ផង។ តើ​ការ​គិតឃើញបែប​នេះ​ត្រឹមត្រូវ​ទេ? តាម​ការ​បកស្រាយ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ងូតទឹក​ ជា​ពិសេស​ពេល​ក្ដៅ​ខ្លួន​ ទឹក​អាច​ចូល​សួត ឬ​ក៏​ស្រោម​សួត​នេះ ការ​ជា​យល់​ឃើញ​ខុស​ទាំង​ស្រុង។ ជាទូទៅ​ពេល​ក្ដៅ​ខ្លួន​ យើងត្រូវ​ព្យាយាម​ងូត​ទឹក​ឲ្យ​បាន​ច្រើន​ដង ដើម្បី​ជួយ​បញ្ចុះ​កម្ដៅ​ក្នុង​ខ្លួន។ ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​ពន្យល់​ឲ្យ​ដឹង​ថា នៅ​ពេល​អា​អូន​ឈឺ​ហើយ​មាន​អាការៈ​ក្ដៅ​ខ្លួន​ខ្លាំង ការ​ដណ្ដប់​កន្សែង​សើម និង​ការ​ងូត​ទឹក​ក្ដៅ​ឧណ្ហៗ គឺ​ជា​មធ្យោបាយ​មួយ​ដែល​ជួយ​បញ្ចុះ​កម្ដៅ​កូន​បន្ទាប់​ពី​បាន​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ​រួច​ហើយ។ លោក​ស្រី​វេជ្ជបណ្ឌិតបញ្ជាក់ថា ការ​ដែល​រុំ​កន្សែង​សើម ឬ​ងូត​ទឹកឲ្យ​កូន​ពេល​ក្ដៅ​ខ្លួន​មិន​មាន​អ្វី​ប៉ះពាល់​ដល់​កូន​ទេ ព្រោះ​ជាតិ​ទឹក​មិន​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ស្រោម​សួត តាម​រយៈ​រន្ធ​ញើស​ដូច​ដែល​ម៉ាក់​ប៉ា​ធ្លាប់​បាន​គិត​នោះ​ទេ។ ចំណែក​ឯ​ករណី​ទឹក​ចូល​សួត​កូន​នោះ អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ច្រើន ដែល​ក្នុង​នោះ​រួមមាន ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ និង​ការ​ព្យួរ​សេរ៉ូម​ច្រើន​ជ្រុល​លើស​ពី​តម្រូវ​ការ​រាងកាយ​របស់ក្មេងជា​ដើម។


ការថែទាំទារក

ដបទឹកដោះគោលាងរួចយកទៅស្ងោរ អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កូន(វីដេអូ)

មាន​ហេតុផល​ជាច្រើន​នាំឲ្យ​ម៉ាក់ប៉ា​សម្រេច​ចិត្ត​ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ ជំនួស​ទឹកដោះ​ម្ដាយ។ ទោះ​ជា​ទឹកដោះគោ​​អាច​ជំនួស តែ​មិន​ល្អ​ដូច​ទឹកដោះ​ម្ដាយ​ឡើយ ហើយ​ការ​ជ្រើសរើស​កំប៉ុង និង​លាង​សម្អាត​មិន​បាន​ត្រឹមត្រូវ រឹតតែ​ផ្ដល់​ហានិភ័យ​ដល់​កូន​ទៅ​វិញ។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​ជាច្រើន​បាន​យល់​ច្រឡំ​ថា បន្ទាប់ពី​លាង​សម្អាត​ដោយ​សាប៊ូ​រួច យក​ដប​ទៅ​ស្ងោរ​សម្លាប់​មេរោគ ទើប​អាច​កម្ចាត់​ជាតិ​កខ្វក់​ពី​ដប​បាន។ ប៉ុន្តែ​ទម្លាប់​បែប​នោះ នាំ​ឲ្យ​ជាតិ​ពុល​ចេញ​ពី​ដប​ទឹកដោះគោ ធ្វើ​ឲ្យ​កូន​មាន​គ្រោះ​ថ្នាក់​ទៅ​វិញ។ លោក​បន្ត​ទៀត​ថា ការ​ស្រុះ ឬ​ស្ងោរ​ដប​ទឹក​ដោះ​គោ​កូន ដោយ​ដាំ​ទឹក​លើ​ភ្លើងចង្ក្រាន គឺ​ប៉ះពាល់​ដល់​ទារក​ ព្រោះ​ជា​ទូទៅ​ដប​ទឹកដោះ​គោ​ផលិត​ពី​សារធាតុ Polycarbonate Plastic Material (PP) មើល​នៅ​បាត​ដប ហើយ​វា​ងាយ​នឹង​បម្លែង​ទៅជា Bisphenol-a (BPA) នៅ​ពេល​ត្រូវ​កម្ដៅ​ខ្លាំង​ក្នុង​ទឹក​ពុះ។ សារធាតុ​នេះ​ប៉ះពាល់​លើ​ផ្នែក​ប្រព័ន្ធ​ភាព​សាំ និង​សុខភាព​កូន​ធ្ងន់ធ្ងរ។ ដូច្នេះ​បើ​ម៉ាក់​ៗ​ចង់​ទិញ​ដប​ដោះ​គោ​ឲ្យ​កូន​បៅ ត្រូវ​ជ្រើសរើស​រក​ប្រភេទ #2,#4,#5, BPA Free ហើយ​ជំនួស​ការ​សម្អាត​ពី​ការ​ស្រុះ​ទឹក​ក្ដៅ​លើ​ភ្លើង ទៅជា​ត្រាំ​ក្នុង​ទឹកក្ដៅឧណ្ហៗ​វិញ។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ បាន​បន្ថែម​ទៀត​ថា ម៉ាក់​ៗ​ខ្លះ​ជឿ​ថា​លាង​សម្អាត​ដប​ទឹកដោះគោ គឺ​ចាំបាច់​ត្រូវតែ​ប្រើ​ទឹក​ក្ដៅ​ដាំ​ពុះ ទើប​សម្លាប់​មេរោគ​អស់។ ប៉ុន្តែ​ទឹក​ក្ដៅ​ខ្លាំង បាន​ធ្វើ​ឲ្យ​ជាតិ​ពុល​ចេញ​ពី​ដប​ទឹកដោះគោ​នៅ​ពេល​ត្រាំ នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន ដោយ​ជំងឺ​ផ្សេង​ៗរួម​ទាំង​ជំងឺ​មហារីក។ សារធាតុ Bisphenol-a មាន​គ្រោះថ្នាក់​បំផុត​សម្រាប់​រាងកាយ​កូន ជាពិសេស​ខូចខាត​ប្រព័ន្ធ​ប្រសាទ និង​ប្រព័ន្ធ​បន្ត​ពូជ។ ដូចនេះ​ជម្រើស​ល្អ​បំផុត គឺ​ទឹកដោះ​ម្ដាយ ព្រោះ​សម្បូរជីវជាតិសព្វបែបយ៉ាង ហើយចំណេញថវិកាលើទឹកដោះគោ ដប […]


ការថែទាំទារក

ពេលណាទារកបញ្ចេញស្នាមញញឹមលើកដំបូង?

សម្រាប់​ម៉ាក់ប៉ា​ថ្មីថ្មោង ជួប​បញ្ហា​ជាច្រើន ដូចជា ការ​បំបៅកូន​ពេល​យប់ជ្រៅ ឬជិតភ្លឺ ការផ្លាស់ប្ដូរ​កន្ទប ឬខោទឹកនោម​ឲ្យកូន រួមជាមួយ​នឹង​ការ​ព្រួយបារម្ភ​ផ្សេងៗ​ទៀត។ តែ​ចំពោះ​រឿង​រំភើប សប្បាយរីករាយ​វិញ ក៏មានដែរ ជាពិសេស​ស្នាមញញឹម​ដំបូង​របស់​កូន ដែល​វាអាច​ធ្វើ​ឲ្យ​ម៉ាក់ប៉ា ភ្លេចអស់​រាល់​ទុក្ខកង្វល់​នានា។ ១.​ តើទារក​អាចបញ្ចេញ​ស្នាមញញឹម​ដំបូង​លឿន​កម្រិតណា? តាមពិតទៅ ទារកទើប​នឹងកើត អាច​បញ្ចេញ​ស្នាមញញឹម​ភ្លាមៗ ដោយ​គ្រូពេទ្យ ហៅ​ស្នាមញញឹមនេះ​ថា Reflexive Smile បណ្ដាល​មកពី​កត្ដា​ខាងក្នុង។ យើងក៏អាច​សម្គាល់​ស្នាមញញឹម​នេះ ពេល​ទារក​គេង​ផងដែរ។ ស្នាមញញឹម​ដំបូង​នេះ អាច​បណ្ដាល​មក​ពីទារក​រីករាយ ដូចជាការបញ្ចេញ​លាមក ផោម ឬទទួល​ភាព​កក់ក្តៅ​ពីការ​ស្ថិតនៅ​ក្នុង​រង្វង់ដៃ​របស់​ម៉ាក់ប៉ា។ នេះបើតាម​វេជ្ជបណ្ឌិត Brittany Odom អ្នកជំនាញ​ផ្នែក​ទារក នៅ​រដ្ឋ Florida អាមេរិក។ ២. តើពេលណា​ទារក​បញ្ចេញ​ស្នាមញញឹម​សង្គម? ស្នាមញញឹម​សង្គម (Social Smile) ជាស្នាម​ញញឹម កើតឡើង​នៅពេល​ទារក​សម្លឹង និង​ប្រតិកម្ម​ជាមួយ​កាយវិកា​របស់​យើង។ ស្នាញញឹម​នេះ អាច​កើតឡើង​ពេលទារក​មាន​អាយុ​ពី ២-៣​ខែ។ វាគឺជា​ការឆ្លើយតប​របស់​ទារក ទៅនឹង​បរិស្ថាន​ជុំវិញ ដូចជា ម៉ាក់ប៉ា អ្នកបីបាច់ថែរក្សា និង​ជាការ​វិវត្ត​នៃ​វិញ្ញាណ​យល់ដឹង​ពី​សង្គម។ ជាមួយ​គ្នានេះ មាន​វិធីមួយ​ចំនួន ជួយជំរុញ​ឲ្យ​ទារក ឆាប់បញ្ចេញ​ការញញឹម មាន​ដូចជា ការបីទារក […]


ការថែទាំទារក

កូនតូចជួប​បញ្ហាស្បែកស្ងួត ម៉ាក់ៗត្រូវ​ដឹងរឿងទាំងនេះ

បញ្ហា​អាច​កើត​ចំពោះ​អាអូន​ទើប​កើត អាច​មាន​ច្រើន តែ​ក្នុង​ចំណោម​នោះ ស្បែក​ស្ងួត ក៏​អាច​ជា​បញ្ហា​រំខាន​ដល់​កូន​សំណព្វ និង​ធ្វើ​ឲ្យ​ម៉ាក់ប៉ា មិន​ស្រណុក​ចិត្ត​ដែរ។ ទោះ​បញ្ហា​ស្បែក​ស្ងួត​អាច​កើត​ឡើង​លើ​មនុស្ស​គ្រប់​វ័យ ឬ​មិនបង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត តែ​អាចនាំ​ឲ្យ​មាន​ហានិភ័យ​ដូចគ្នា ធ្វើ​ឲ្យ​រលាក​ស្បែក​បង្ក​ជា​ស្នាម បើសិន​មិន​ព្យាបាល​ត្រឹមត្រូវ។ ម៉េច​បាន​ស្បែក​កូន​យើង​ស្ងួត? ដោះស្រាយ​ម៉េចទៅ? ១- មូលហេតុបង្កឲ្យស្បែកស្ងួត បេប៊ី​ភាគច្រើន​មាន​ស្បែកស្ងួត​តាំងពី​ពេល​ទើប​កើត ជាពិសេស​បើអូនៗ​សម្រាល​ក្រោយ​សប្តាហ៍ទី ៤០។ អាការៈ​ស្បែកស្ងួត​នេះ ធម្មតា​នឹង​បាត់​ទៅវិញ​ដោយ​ឯកឯង ប៉ុន្តែ​នៅ​មាន​កត្តា​មួយ​ចំនួន​ក៏​អាច​បណ្តាល​ឲ្យ​ស្បែក​ស្ងួត​ដែរ។ កត្តាទាំង​នោះមាន​ដូចជា៖​ - ងូតទឹកញឹកញាប់ ប្រើសាប៊ូច្រើន៖ ប្រើសាប៊ូ​ដុស​សម្អាត​អូនៗ​លើស​កម្រិត នឹងធ្វើ​ឲ្យ​ជាតិសើម​លើ​ស្បែក​បាត់បង់ បណ្តាល​ឲ្យ​ស្បែក​ស្ងួត។ - អាកាសធាតុប្រែប្រួល៖ ក្តៅពេក ឬ​ត្រជាក់​ពេក អាច​ធ្វើឲ្យ​ស្បែក​ទារក​ស្ងួត​ដូចគ្នា។ -ជំងឺហ្សែន ឬជំងឺកម្រផ្សេងៗ៖ ជំងឺ​ត្រអក និង​ជំងឺ Ichthyosis (ជំងឺ​ស្បែក​ពី​កំណើត)។ ២- ពេលណាគួរទៅពេទ្យ? កុំអែ​អង់យូរ យកអូនៗ​ទៅពេទ្យ​ភ្លាម បើប្រទះ​ឃើញ​មាន​សញ្ញា​ណាមួយ​ខាងក្រោម៖ - ឈឺ មានរលាក - ឡើង​បន្ទះៗ​ក្រហម និង​រមាស់ - ចាប់ផ្តើម​មាន​សញ្ញា​ឆ្លងមេរោគ - អាការៈ​ស្បែកស្ងួត​នៅ​តែមិន​បាត់ ឬ​ក៏​កាន់តែ​ធ្ងន់ធ្ងរ។ ៣- វិធីព្យាបាលបញ្ហាស្បែកស្ងួត - កាត់បន្ថយ​ពេលវេលា​ងូតទឹក កុំងូតទឹក​អូនអូន​យូរពេក ពិនិត្យ​សីតុណ្ហភាព (កុំក្តៅពេក ឬ​ត្រជាក់​ពេក)។ ក្នុង​រដូវរងា មិន​ចាំបាច់​ងូតទឹក​ឲ្យ​កូន​រាល់ថ្ងៃ​ក៏​បាន។ - លាបឡេ ឬ​ផលិតផល​ជួយ​ស្បែក​មាន​សំណើម […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ