ការថែទាំទារក

ការថែទាំទារក - កូន​នៅ​តូច​ ទាមទារ​ការ​ថែទាំ​ខ្លាំង​បំផុត។ តើ​ការ​ថែទាំ​ផ្នែក​ណា​ខ្លះ ឬ​ទៅ​តាម​អាយុ(ខែ) របស់​កូនៗ ដែល​ម៉ាក់ប៉ា ទាំង​ឡាយ​គួរ​ដឹង?

ចំណេះដឹងទូទៅ

ការថែទាំទារក

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

ស្វែងរក ការថែទាំទារក

ការថែទាំទារក

ខែរងាផង!​ តិចនិកមួយចំនួនជួយ​ម៉ាក់ៗ​ដឹងថាកូនតូចកំពុងតែរងា

ប៉ា​ម៉ាក់​មាន​កូន​តូច​នៅ​ខែ​រងា​បែប​នេះ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្ពស់​ថែម​ទៀត ព្រោះ​ថា​ខែ​​រងាអាច​ងាយ​ធ្វើ​ឲ្យ​កូន​យើង​ផ្ដាសាយ និង​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ជា​ដើម​។ មួយ​វិញ​ទៀត អូនៗ​នៅ​តូច​ផង មិន​អាច​និយាយ​ប្រាប់​ម៉ាក់ៗ​បាន​ទេទោះ​ជា​​​មិន​ស្រួល​ក៏ដោយ​ តែ​យើង​អាច​ពិនិត្យ​លើ​ចំណុច​មួយ​ចំនួន​ដើម្បី​ដឹង​ថា​កូន​យើង​មាន​សីតុណ្ហ​ភាព​ក្នុង​ខ្លួន​ចុះ​ត្រ​ជាក់​ត្រូវ​ការ​ពាក់​អាវ​បន្ថែម​ ឬ​យ៉ាងណា​។ ១. ស្ទាប​ពោះ​​ ចង់​ដឹង​ថា​កូន​យើង​មាន​សីតុណ្ហ​ភាព​ចុះ​ត្រជាក់​ឬ​យ៉ាងណា ម៉ាក់ៗ​អាច​យក​ដៃ​ដាក់​លើ​ពោះ​កូន​ថ្នមៗ​ បើ​យើង​មាន​អារម្មណ៍​ថា​ត្រជាក់ នោះ​អាច​ជា​សញ្ញា​បញ្ជាក់​ថា​កូន​យើង​កំពុង​តែ​រងា​ហើយ។ ដូច​នេះ​ប៉ាម៉ាក់​ត្រូវ​ធ្វើ​ឲ្យ​កូន​មាន​ភាព​កក់​ក្ដៅ​ឡើង​វិញ ដោយ​អាច​ពាក់​អាវ ឬ​ដណ្ដប់​ភួយ​ឲ្យ​កូន​ថែម​បន្តិច​ទៀត​។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ស្ទាប​ជើង​ វិធី​មួយ​ទៀត បើ​ប៉ាម៉ាក់​ចង់​ដឹង​ថា​កូន​យើង​រងា​ ឬ​យ៉ាងណា ប៉ាម៉ាក់អាច​ប្រើ​វិធី​មួយ​ទៀត គឺ​យក​ដៃ​ស្ទាប​ជើង ឬ​ដៃ​កូន​ដើម្បី​ដឹង​ថា​សីតុណ្ហភាព​ចុះ​ត្រជាក់​ឬ​យ៉ាងណា។ បើ​ប៉ាម៉ាក់​ស្ទាប​ទៅ​ត្រជាក់ នោះ​មាន​ន័យ​ថា​អូនៗ​កំពុង​តែ​រងា​ដែរ​ហើយ។ ដូច​នេះ ប៉ាម៉ាក់​ត្រូវ​ពាក់​អាវ ឬ​ដណ្ដប់​ភួយ​ឲ្យ​អូនៗ​ថែម​បន្តិច​ទៀត​ហើយ​ ដើម្បី​បាន​ភាព​កក់​ក្ដៅ​មក​វិញ​។ ៣. ពិនិត្យមើល​ដៃ និង​ជើង បើ​ប៉ាម៉ាក់​មើល​ឃើញ​ថា​ដៃ និង​ជើង​កូន​យើង​ឡើង​ពណ៌​ស្វាយនោះ​ក៏​មាន​ន័​យ​ថា​សីតុណ្ហភាព​ក្នុង​ខ្លួន​កូន​ចុះ​ត្រជាក់​មែន​ទែន​ហើយ​ដែរ ដែល​នេះ​ប៉ាម៉ាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្ពស់​។ ៤. កូន​យំ កូន​តូច​មិន​ទាន់​អាច​និយាយ​ស្ដី​ប្រាប់​យើង​ថា​មិន​ស្រួល​ខ្លួន ក្ដៅ រងា​បាន​ទេ តែ​វិធី​ម្យ៉ាង​ដែល​អូនៗ​អាច​ធ្វើ​បាន​គឺយំ នៅ​ពេល​មិន​ស្រួល​ខ្លួន។​ នៅ​ពេល​ម៉ាក់​ឃើញ​កូន​យំ ហើយ​មើល​ទៅ​កូន​ដូច​ជា​នៅ​មិន​សុខ កុំ​គិត​ថា​នេះ​មិន​អី​ឲ្យ​សោះ ព្រោះ​ថា​អាការៈ​នេះ​អាច​ថា​កូន​រងា​ខ្លាំង​ហើយ។ ប៉ាម៉ាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់ និង​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​កូន​ភ្លាមៗ​ដែរ​។ [embed-health-tool-baby-poop-tool] ៥. ហៀរសំបោរ ខែ​រងាបែប​នេះ​ផង បើ​ឃើញ​អូនៗ​ហៀរ​សំបោរ ច្បាស់​ណាស់​ថា​អូនៗ​កំពុង​តែ​មាន​ជំងឺ​ផ្ដាសាយ​ហើយ។ អូន​តូចៗ​បែប​នេះ ងាយ​​នឹង​ឆ្លង​វីរុស​ណាស់ ដូច​នេះ​ប៉ាម៉ាក់​កុំ​ប្រហែស​ត្រូវ​ធ្វើ​យ៉ាងណា​កុំ​បណ្ដោយ​ឲ្យ​កូន​រងា​ និង​​ត្រូវ​ប្រាកដ​ថា​កូន​បាន​ពាក់​អាវ​ ឬ ដណ្ដប់​ភួយ​ត្រឹម​ត្រូវ​បាន​កក់​ក្ដៅ​។ អត្ថបទគួរអាន៖ […]


ការថែទាំទារក

រវាងឡេ និងម្សៅ គួរលាបមួយណា ទើបល្អចំពោះកូន? (វីដេអូ)

ទារក​តូច​ៗ​បន្ទាប់ពី​ងូត​ទឹក​​ដុស​សាប៊ូ​រួច រឿង​ត្រូវ​ធ្វើ​បន្ទាប់​ប្រាកដជា​លាប​ម្សៅ ឬ​ឡេ​ផ្ដល់​សំណើម​ដល់​ស្បែក​កូន។ មាន​ម៉ាក់​ៗ​មួយ​ចំនួន​លើក​សំណួរ​មកកាន់ Helloគ្រូពេទ្យ ថា លាប​ឡេ ​ឬ​ម្សៅ​ឲ្យ​កូន​តូច​អាច​ប៉ះពាល់​សុខភាព ឬ​ស្បែក​កូន​អត់? រវាង​ឡេ និង​ម្សៅ​មួយ​ណា​ល្អ ចំពោះ​កូន​ជាង? ចុះ​ការ​ប្រើ​ម្សៅ​ហុយ​ចំពោះ​កូន​តូច​ប៉ះពាល់​អ្វី​ខ្លះ? លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​ Singapore Media Center បាន​បញ្ជាក់​ថា ទាំង​ម្សៅ និង​ឡេ​ជា​ផលិតផល​ធ្វើ​ឡើង​បន្ទាប់បន្សំ​ប៉ុណ្ណោះ វា​មិន​ចាំបាច់​ខ្លាំង​ចំពោះ​កូន​ឡើយ ពោល​លាប​ក៏​បាន មិន​លាប​ក៏​គ្មាន​បញ្ហា។ ចំពោះ​ម្សៅ​ហុយ គ្រូពេទ្យ​មិន​តម្រូវ​ឲ្យ​ប្រើ​ចំពោះ​កូន​តូច​ទេ ព្រោះ​របស់​ហុយ​ចូល​ទៅ​ប្រព័ន្ធ​សួត​ក្មេង​អាច​បង្កើត​ទៅ​ជា​ស្លេស្ម ស្លេស្ម​បង្កើត​ទៅ​ជា​សម្បោរ ធ្វើឲ្យ​កណ្ដាស់ ក្អក រហូត​បណ្ដាល​ឲ្យ​មាន​បញ្ហា​រលាក​ផ្លូវ​ដង្ហើម​ជាដើម។ វេជ្ជបណ្ឌិត ដាលីន បាន​បន្ត​ទៀត​ថា បើ​ឡេ​លាប​ខ្លួន​វិញ​ជា​ផលិតផល​ផលិត​ឡើង ដើម្បី​កាត់បន្ថយ​ការ​កកិត ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម។ ដូចនេះ​បើ​លោកស្រីវេជ្ជបណ្ឌិត អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ឡេ មិន​តម្រូវ​ឲ្យ​ប្រើប្រាស់​ម្សៅ​ហុយ​ចំពោះ​ទារក​ឡើយ ក៏​ប៉ុន្តែ​ឡេ​ដែល​យើង​យក​ទៅ​លាប​លើ​ស្បែក​កូន​នោះ ត្រូវ​ចេះ​ពិនិត្យ​មើល​រក​ប្រភព កាលបរិច្ឆេទ​​ច្បាស់លាស់ មាន PH សមស្រប ​នឹង​ស្បែក​ក្មេង មិន​មាន​បន្ថែម​ក្លិន​ក្រអូប។


ការថែទាំទារក

កូនតូចៗ​រលាក​គូទមកពីមូលហេតុច្រើនយ៉ាង​ តែកុំបារម្ភនេះជាដំណោះស្រាយ

ក្មេង​តូចៗ ពិសេស​ក្មេង​ស្លៀក​ខោទឹក​នោម ងាយ​នឹង​រលាក​គូទ​ណាស់។ ចំពោះ​មូលហេតុ​ធ្វើ​ឲ្យ​ក្មេង​ឧស្សាហ៍​រលាក​គូទ​វិញ​ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានលើកឡើងថា មាន​ច្រើន ដូច​ជា​ក្មេង​រាក​ញឹក​ញាប់ ការ​មិនបាន​លាង​សម្អាត​គូទ​កូន​ឲ្យ​បាន​ស្អាត​ល្អ​ពេល​នោម ឬ​ជុះ ផ្អាប់​កន្ទប​កូន​ទុក​យូរ​ពេក កូន​អាលែកហ្ស៊ី​ជាមួយ​កន្ទប ឬ​ខោ​ទឹក​នោម ឆ្លង​មេរោគ​ផ្សិត ​បាក់​តេរី ឬវីរុស ជាដើម។ តើ​ត្រូវ​ដោះស្រាយ​បែប​ណា​ពេល​កូន​តូច​រលាក​គូទ? - ត្រូវលាប​ក្រែម​ជុំវិញ​បរិវេណ​គូទ​កូន ក្រោយ​សម្អាត​គូទ ឬ​ងូត​ទឹក​រួច - ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​ច្រើន - ឲ្យកូន​តម​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ ​ហឹរ ឬផ្អាប់ - ធ្វើ​អនាម័យ​រាងកាយ និង​គូទ​កូន​ជាប់​ជា​ប្រចាំ - ជ្រើស​រើស​កន្ទប ឬ​ខោទឹក​នោម ដែលទ​ន់ ហើយ​ជក់​ទឹក - ត្រូវ​ផ្លាស់ប្តូរ​កន្ទប​កូន​ឲ្យ​ញឹក​ញាប់។ ចំពោះ​ក្មេង​រលាក​គូទ​ដោយសារខោទឹកនោមវិញអ្នក​គ្រូ​ពេទ្យ​ឆ្មប សុំ សូរិយា បម្រើ​ការ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល បានលើកឡើងថា នៅ​ពេល​ថ្ងៃ​មិន​បាច់​ស្លៀក​ខោ​ទឹក​នោម​ឲ្យ​កូន​ទេ ហើយត្រូវ៖ – ក្រោយ​កូន​ជុះ ឬ​នោម​ត្រូវ​លាង​សម្អាត​ជាមួយ​ទឹកក្ដៅឧណ្ហៗ ឬ​ទឹក​ត្រជាក់​ធម្មតា – បន្ទាប់​មក​ជូត​សម្អាត​គូទ​កូន​ដោយ​កំណាត់​ស្ងួត ទន់ – ផ្លាស់​ប្ដូរ​ខោ​ទឹកនោម​ឲ្យ​បាន​ញឹកញាប់ – បើមិនចាំបាច់ កុំប្រើកន្សែងសើមជូតអី ព្រោះងាយប្រតិកម្ម – ពេល​កូន​បត់​ជើង​ធំ ត្រូវ​ប្រញាប់​ដូរ​ភ្លាម កុំ​ផ្អាប់​ទុក​យូរ។ អ្នកគ្រូបានបន្តថា ​ទារក​ទើប​កើត​ច្រើន​ណាស់​កើត​រោល រមាស់ ព្រោះ​សាច់​ខោ​ទឹកនោមមាន​សារជាតិ​គីមី ហើយ​សារជាតិ​គីមី​នេះ​បាន​ទៅ​ប៉ះ​ទឹកនោម​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ស្បែក​ជួប​ប្រទះ​ក្រហម […]


ការថែទាំទារក

ខែរងាហើយ កុំបើកម៉ាស៊ីនត្រជាក់ខ្លាំងពេក កូនតូចងាយប្រឈមបញ្ហាទាំងនេះ

បច្ចុប្បន្ន​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​រដូវ​រងា ដូចនេះ​ម៉ាក់ប៉ា​​គួរ​ប្រយ័ត្ន និង​យក​ចិត្ត​ទុក​ដាក់​ពី​សុខភាព​កូន​តូច​កាន់តែ​ខ្លាំង ព្រោះ​កូន​ងាយ​នឹង​ប្រឈម​ជំងឺ​ផ្ដាសាយ ហៀរ​សម្បោរ ឬ​អាលែកហ្ស៊ី​ជាមួយ​អាកាស​ធាតុ និង​ធូលី​ដី​ដែល​តោង​ជាប់​នឹង​កង្ហារ ឬ​ម៉ាស៊ីន​ត្រជាក់។ វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា អាកាស​ធាតុ​ចុះ​ត្រជាក់​បែប​នេះ​ទាំង​កូន​ក្មេង និង​មនុស្ស​ចាស់​ងាយ​នឹង​ឈឺ​ដូចគ្នា ចំណែក​អ្នក​ពេញ​កម្លាំង​ចាប់ពី ១៨-៤០ ឆ្នាំ​ក៏​ជួប​ដែរ គ្រាន់តែ​មិន​ច្រើន​ដូច​វ័យ​ទាំង​២។ លោក​បន្ត​ទៀត​ថា ខែ​នេះ​កូន​តូច​នៅ​ក្នុង​ផ្ទះ ដំឡើង​កម្រិត​ម៉ាស៊ីន​ត្រជាក់ ឬ​ផ្អាក​ប្រើ ដោយ​ងាក​មក​បើក​ទ្វារ ឬ​បង្អួច ដើម្បី​ឲ្យ​ខ្យល់​ចេញ​ចូល ឬ​កុំឲ្យ​ហប់ ព្រោះ​អាកាសធាតុ​ត្រជាក់​ពី​ក្រៅ​អាច​ជ្រាប​ចូល​ផ្ទះ​ធ្វើឲ្យ​ត្រជាក់​ល្មម​ហើយ។ ចំពោះ​កូន​ទើប​កើត ត្រូវ​នៅ​កន្លែង​មាន​សីតុណ្ហភាព​មិន​ក្ដៅ និង​មិន​ត្រជាក់​ពេក​ឡើយ ចន្លោះ​ពី ២០ ទៅ ២៣ អង្សាសេ ហើយ​អាកាសធាតុ​ពេល​នេះ​អាច​គ្រប់គ្រាន់​ដោយ​មិន​ចាំបាច់​ពឹង​លើ​គ្រឿង​ម៉ាស៊ីន។ ក្រៅពី​ភាព​ត្រជាក់​ដែល​ងាយ​បង្ក​ឲ្យ​មនុស្ស​ឈឺ​ជំងឺ​ផ្ដាសាយ​ហើយ ម៉ាស៊ីន​ត្រជាក់ ឬ​កង្ហារ​ដែល​មិន​បាន​សម្អាត​ត្រឹមត្រូវ​នាំឲ្យ​យើង​ជួប​បញ្ហា​អាលែកហ្ស៊ី​ស្បែក ច្រមុះ និង​ភ្នែក។ នៅ​ពេល​រន្ធ​ច្រមុះ និង​ភ្នាស​សើម​ក្នុង​រាង​កាយ​ស្ងួត អាច​នឹង​បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ ដោយសារ​ភ្នាសសើម គឺ​ជា​ស្រទាប់​ការពារ​រាងកាយ​ពី​ការ​ឆ្លង​មេរោគ​ផ្សេងៗ ហើយ​បើ​ភ្នាស​សើម​ត្រូវ​បាន​រំខាន​ដោយ​ម៉ាស៊ីន​ត្រជាក់ ទើប​ធ្វើឲ្យ​រាងកាយ​ងាយ​ឆ្លង​មេរោគ។ ចំពោះ​បញ្ហា​ភ្នែក​វិញ​ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន បាន​បញ្ជាក់​ថា នាំ​ឲ្យ​ព្រិល រមាស់ និង​មាន​អារម្មណ៍​ក្រហាយ​ភ្នែក បើ​យើង​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​យូរ​ម៉ោង​រាល់ថ្ងៃ។ ដូចនេះ​ក្នុង​រដូវ​រងា​នេះ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ទាំងអស់​គ្នា​កុំ​គួរ​ចេញ​ក្រៅ​ដែល​មាន​ខ្យល់​ខ្លាំង ហើយ​បើ​នៅ​ក្នុង​ផ្ទះ ក៏​មិន​គួរ​បើក​ម៉ាស៊ីន​ត្រជាក់ ឬ​កង្ហារ​យូរ​ពេក​ដែរ។


ការថែទាំទារក

ទោះធ្លាក់ខ្យល់ត្រជាក់ខ្លាំង អាអូននៅតែមានភាពកក់ក្ដៅ បើម៉ាក់ប៉ាធ្វើបែបនេះ

រដូវ​ធ្លាក់​ខ្យល់​ត្រជាក់​ចូល​មក​ដល់ គ្នា​យើង​ម្នាក់ៗ​ចាប់​ផ្ដើម​ឃ្លុំ ខ្លួន​ជិតៗ ព្រោះ​ធ្លាក់​ខ្យល់​ខ្លាំង​ពេក​ធ្វើ​ឲ្យ​រងា។ ជួន​កាល អាកាសធាតុ​ត្រជាក់​ពេក ធ្វើ​ឲ្យ​យើង​មនុស្ស​ធំ​ពិបាក​ទ្រាំ គេង​មិន​លក់ រងា​ញ័រញាក់ ចុះ​ទម្រាំ​អា​អូន​តូច​ៗ មាន​ប្រព័ន្ធ​ការពារមិន​រឹង​មាំ ងាយ​ឈឺ​ទៀត។ ដូច​នេះ​ហើយ ម៉ាក់​ប៉ា​គួរ​ដឹង​ពី​តិចនិក​ផ្ដល់​ភាព​កក់​ក្ដៅ​ឲ្យ​កូន​ត្រឹម​ត្រូវ ចៀសវាង​ខ្យល់​ត្រជាក់​រំខាន​ដល់​កូន។ តិចនិក​កុំ​ឲ្យ​កូន​រងា​ពេល​យប់ ឬ​ពេល​គេង – ក្នុង​បន្ទប់​កូន​គេង​ត្រូវ​មាន​សីតុណ្ហភាព ២០អង្សារសេ – ស្លៀក​ពាក់​ឲ្យ​កូន​ជិត​ទាំង​ចុង​ដៃ ចុង​ជើង – លាប​ឡេ​ផ្ដល់​សំណើម​ឲ្យ​កូន ចៀសវាង​ស្បែក​ស្ងួត និង​រមាស់​ដោយ​សារ​អាកាសធាតុ ឬ​ពាក់​អាវ​ច្រើន​ជាន់ – បិទ​បង្អួច​ឲ្យ​ជិត បើ​អាកាសធាតុ​ខាង​ក្រៅ​ត្រជាក់​ខ្លាំង តែ​ត្រូវ​ប្រាកដ​ថា នៅ​ក្នុង​បន្ទប់​មាន​ខ្យល់​ចេញ​ចូល​មិន​ហប់​ខ្យល់ – បើ​យើង​គិត​ថា ពាក់​ខោ​អាវ​ឃ្លុំ​ចុង​ដៃ​ជើង​កូន​មិន​គ្រប់​គ្រាន់ យើង​អាច​រុំ​ភួយ​ទន់ៗ​មួយ​តង់​ទៀត​ឲ្យ​កូន – យើង​អាច​ពាក់​ស្រោម​ដៃ ស្រោម​ជើង​ឲ្យ​កូន ដើម្បី​បន្ថែម​ភាព​កក់​ក្ដៅ។ល។ – មិន​ត្រូវ​រុំ​ក្បាល​កូន​ពេល​គេង ឬ​ពេល​នៅ​ក្នុង​ផ្ទះ​ធម្មតា។ ពេល​អា​អូន​គេង​លក់ ម៉ាក់​ប៉ា​ត្រូវ​សង្កេត​មើល​ថា កូន​មាន​បែក​ញើស ក្ដៅ ឬ​ដកដង្ហើម​ញាប់ (ក្នុង​ករណី​កូន​មាន​សញ្ញា​នេះ យើង​អាច​តម្លើង​សីតុណ្ហភាព​ក្នុង​បន្ទប់ ឬ​ដក​ភួយ ឬ​ខោ​អាវ​រុំ​កូន​ចេញ​ខ្លះ)។ តិចនិក​កុំ​ឲ្យ​កូន​រងា​ពេល​ចេញ​ទៅ​ក្រៅ – ស្លៀក​ខោអាវ​ការពារ​កូន​ពី​ខ្យល់​ត្រជាក់ ខោអាវ​កូន​ត្រូវ​មាន​សភាព​ទន់ និង​ងាយ​ស្រួល​ដក​ដង្ហើម – ពាក់​មួក​ឲ្យ​អា​អូន ព្រោះ​វា​អាច​ជួយ​ការពារ​ត្រចៀក​កូន​ពី​ខ្យល់​ត្រជាក់ – ពេល​ចេញ​ទៅ​ក្រៅ ត្រូវ​ពាក់​ស្រោម​ដៃ​ឲ្យ​កូន ឬ​ឃ្លុំ​ខ្លួន​អា​អូន​ជាមួយ​កន្សែង ឬ​ភួយ តែ​ត្រូវ​ប្រាកដ​ថា […]


ការថែទាំទារក

ម៉ាកប៉ាគួរតែស្វែងយល់ពីជំងឺរលាកខួរក្បាល ជេអ៊ី និងវ៉ាក់សាំង

វេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញ​ជំងឺ​ទូទៅ និង​កុមារ បាន​ឲ្យ​ដឹង​ថា ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី បង្ក​ឡើង​ដោយសារ​មូស​ខាំ ហើយ​ភាគច្រើន​បំផុត​កើត​ឡើង​នៅ​តំបន់​អាស៊ី និង​កើត​ច្រើន​នៅ​រដូវ​វស្សា និង​រដូវ​ទឹកជំនន់។ ខាងក្រោម​នេះ​លោក​នឹង​រៀបរាប់​ពី​ស្ថានភាពជំងឺ​ និង​អត្ថប្រយោជន៍​វ៉ាក់សាំង ដែល​គួរតែ​យក​កូន​ទៅ​ចាក់កុំ​បី​ខាន៖ - ជំងឺ​នេះ​មិន​មាន​ថ្នាំ​ព្យាបាល​ទេ តែ​វា​មាន​វ៉ាក់សាំង​ការពារ - ប្រទេស​អាស៊ី​ជាង ២៤ ប្រទេស និង​មនុស្ស​ជាង ៣ ពាន់​លាន​នាក់ ប្រឈម​នឹង​ជំងឺ​នេះ - មនុស្ស​ដែល​កើត​ជំងឺ​នេះ ប្រហែល​ជា ៣០ ទៅ ៥០ % មាន​ពិការ​ភាព​ផ្នែក​អវយវៈ និង​បញ្ញា​ស្មារតី​ក្រោយ​ពេល​ជា - រោគ​សញ្ញា​ជំងឺ៖ រោគ​សញ្ញា​នឹង​មាន​អំឡុង ៤ ទៅ ១៤ ថ្ងៃ​បន្ទាប់ពី​ឆ្លង​មេរោគ រោគ​សញ្ញា​ទូទៅ​រួមមាន ក្ដៅ​ខ្លួន​ខ្លាំង ឈឺក្បាល ចុកពោះ ក្អួត រឹង​ក បង្ហើយ​ប៉ោង (ទារក) វង្វេង សន្លប់ ប្រកាច់ និង​អាច​ស្លាប់ ( អត្រាស្លាប់ ៣០% ជាមួយ​រោគ​សញ្ញា​នេះ) កើត​ច្រើន​លើ​ក្មេង​អាយុ​ចាប់ពី ១-១៥ឆ្នាំ […]


ការថែទាំទារក

ម៉ាក់ៗដឹងអត់ ដាក់ឲ្យកូនផ្កាប់មុខក៏មានប្រយោជន៍ដល់អាអូនដែរ

យើង​សង្កេត​ឃើញ​ថា នៅ​ពេល​ដែល​ទារក​លូតលាស់​ធំ​ឡើង​ៗ ៣-៤ខែ អា​អូន​នឹង​ចាប់​ផ្ដើម​ចេះ​លេង​សើច ញញឹម​ពេល​យើង​និយាយ ឬ​ក្រឡាប់​លេង។ ការ​ចេះ​ក្រឡាប់​នេះ​មិន​មែន​គ្រាន់​តែ​ការ​វិវត្ត​រាងកាយ​របស់​កូន​ទេ តែ​វា​ក៏​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​អា​អូន​ផង​ដែរ។ ហេតុ​អ្វី​យើង​គួរ​ដាក់​កូន​ផ្កាប់? បើ​តាម​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ​បាន​ឲ្យ​ដឹង​ថា ការ​ដែល​ដាក់​កូន​ផ្កាប់​ជួយ​ឲ្យ​កូន​ចេះ​ប្រើ​សាច់​ដុំ​ស្មា ដៃ​ជើង ក​រហ័ស​រឹង​មាំ ហើយ​កាត់​បន្ថយ​ហានិភ័យ​ទារក​គេង​ស្លាប់ ជួយ​ឲ្យ​ទារក​ប្រើ​ប្រាស់​ខួរ​ក្បាល ភ្នែក​ដើម្បី​មើល​គ្រប់​ជ្រុង​ជ្រោយ​បរិយាកាស​ជុំ​វិញ​ខ្លួន បណ្ដុះ​ប្រាជ្ញា និង​ជួយ​ឲ្យ​ក្បាល​ទារក​មួល​ស្អាត។ ហេតុ​អ្វី​បាន​ជា​ការ​ដាក់​ឲ្យ​ទារក​ផ្កាប់​មាន​សារសំខាន់​? តាម​ពិត​ទៅ ការ​ដាក់​ឲ្យ​ទារក​ផ្កាប់​ផ្ដល់​ប្រយោជន៏​ច្រើន​ដល់​កូន​ដូច​ជា៖ ជួយ​ឲ្យ​ទារក​ងាយ​ចេះ​ក្រឡាប់ លូន និង​ចេះ​ដើរ​ឆាប់ ជួយ​ឲ្យ​ទារក​មាន​សុវត្ថិភាព​ពេល​គេង ជួយ​ឲ្យ​សាច់​ដុំ​រឹង​មាំ ដោយ​ទារក​ចេះ​ប្រើ​សាច់​ដុំ ដៃ ជើង លូន​វារ អាច​មាន​សុវត្ថិភាព ហើយ​គេ​អាច​ពត់​ខ្លួន​ ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើ​ការ​បាន​ល្អ ងាយ​ដើរ​ខ្យល់ ភើ កាត់​បន្ថយ​ចុក​ពោះ​ដោយ​សារ​មិន​ដើរ​ខ្យល់ ធ្វើ​ឲ្យ​ទារក​អាច​គេង​លក់​ស្រួល។ នៅ​ពេល​ណា​យើង​គួរ​ដាក់​កូន​គេង​ផ្កាប់? យើង​ត្រូវ​ដាក់​កូន​ផ្កាប់​ពេល​ថ្ងៃ ៣-៤​ដង (ម្ដង​ក្រោម​៥​នាទី ហើយ​ត្រូវ​នៅ​ទារក​ជានិច្ច) អាច​ដាក់​មួយ​ថ្ងៃ​១៥-២០នាទី ដាក់​កូន​ផ្កាប់​ពេល​ទារក​មិន​ទាន់​ឃ្លាន។


ការថែទាំទារក

ចង់​ឲ្យ​ស្បែក​អា​អូន​​ទន់រលោង មិនងាកៗប្រតិកម្ម តិចនិក​ប៉ុន្មាន​ចំណុច​​នេះ​អាច​ជួយ​ម៉ាក់​ប៉ា​បាន

ម៉ាក់​ប៉ា​ថ្មី​ថ្មោង​តែង​បារម្ភ​រឿង​បញ្ហា​លើ​ស្បែក​កូន ព្រោះ​ស្បែក​ទារក​មាន​សភាព​ទន់ និង​ងាយ​ប្រតិកម្ម។ បើ​យើង​មើល​ថែ​ស្បែក​អា​អូន​មិន​ប្រយ័ត្ន និង​មិន​បាន​ការពារ​ត្រឹម​ត្រូវ អាច​បង្ក​ឲ្យ​កូន​រលាក​ស្បែក ឬ​អាលែកហ្សី​ស្បែក​ក៏​ថា​បាន។ ហេតុ​នេះ​ហើយ គ្រូពេទ្យ​ជំនាញ​ណែនាំ​ពី​វិធី​ល្អៗ​សម្រាប់​ម៉ាក់​ប៉ា ដើម្បី​ថែ​ទាំ​ស្បែក​កូន​ឲ្យ​មាន​សុខភាព​ល្អ។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ពន្យល់​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​គ្រប់​រូប​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ពី​តម្រូវ​ការ​ស្បែក​របស់​កូន និង​ប្រើ​ផលិតផល​ធម្មជាតិ គ្មាន​បន្ថែម​សារធាតុ​គីមី​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ស្បែក​កូន។ ប្រសិន​បើ​ម៉ាក់ប៉ា​ថែ​ទាំ​ស្បែក​កូន​បាន​ល្អ​តាំង​ពី​នៅ​ទារក នោះ​ស្បែក​អា​អូន​អាច​មាន​សភាព​ស្អាត មាន​សុខភាព​ល្អ​រហូត​ដល់​ធំ​ពេញ​វ័យ។ ក្រៅ​ពី​ការ​ងូត​ទឹក លាប​ម្សៅ ឬ​ប្រើ​គ្រីម​លើ​ស្បែក​អាអូន តិចនិក​ទូទៅ​នៃ​ការ​ថែ​ស្បែក​ទារក​ឲ្យ​មាន​សុខភាព​ល្អ​ខាង​ក្រោម​នេះ ម៉ាក់​ប៉ា​មិន​គួរ​មើល​រំលង​មាន​ដូច​ជា៖ ទារក​ក្រោម​អាយុ​៦ខែ ​មិន​គួរ​ដាក់​ឲ្យ​ត្រូវ​ចំ​កម្ដៅ​ថ្ងៃ​ទេ។ រាល់​ពេល​ចេញ​ខាង​ក្រៅ មេឃ​ក្ដៅ ម៉ាក់​ប៉ា​គួរ​ការពារ​ស្បែក​កូន​ដោយ​សម្លៀក​បំពាក់​វែងៗ ចៀសវាង​ថ្ងៃ​ក្ដៅ​ប៉ះ​ស្បែក​ស្ដើង​របស់​អា​អូន (ទារក​ចាប់​ពី​៦ខែ​ឡើង​ទៅ) រាល់​ពេល​ប្ដូរ​ខោ​អាវ​កូន ត្រូវ​ប្រាកដ​ថា ជា​ខោអាវ​ស្អាត និង​ត្រូវ​បោក​ខោអាវ​ថ្មីៗ មុន​ពេល​ឲ្យ​កូន​ស្លៀក ចៀស​វាង​កូន​រលាក​ស្បែក​តាម​ក្លៀក គន្លាក់​ដៃ ក ដោយ​សារ​ញើស ឬ​កម្ដៅ ម៉ាក់​ប៉ា​គួរ​បង្កើត​បរិយាកាស​ត្រជាក់ ឬ​ស្លៀក​សម្លៀកបំពាក់​ល្ហើយៗ​ឲ្យ​កូន ត្រូវ​ប្រើ​ផលិតផល​ណា​ដែល​គ្មាន​សារធាតុ​គីមី ម្សៅ​ដែល​មាន​ជាតិ Talcum និង​ប្រើ​ផលិតផល​ធម្មជាតិ ដើម្បី​បង្ការ​ស្បែក​កូន​កុំ​ឲ្យ​ឆ្លង​មេរោគ ឬ​កើត​ជា​អាលែកហ្សី​ស្បែក​។ល។


ការថែទាំទារក

២ ចំណុចសំខាន់ ជួយប្រព័ន្ធការពាររាងកាយកូនតូចរឹងមាំ ជំងឺផ្សេងៗកម្រមកបៀតបៀន

យើង​ហើយ​ថា ប្រព័ន្ធ​ការពារ​រាងកាយ​ក្មេងៗ​ខ្សោយ​ខ្លាំង​ណាស់ ងាយ​នឹង​រង​ការ​វាយ​លុក​ពី​ពពួក​បាក់តេរី ឬ​មេរោគ​ផ្សេងៗ ដែល​នេះ​ជា​ក្តី​បារម្ភ​របស់​ម៉ាក់ប៉ា​ទាំង​អស់។ តើ​ត្រូវ​ធ្វើ​ម៉េច​ខ្លះដើម្បី​ឲ្យ​ប្រព័ន្ធ​ការពារ​កូន​រឹងមាំ មិន​សូវ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ? បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ អ៊ុន យូ ឆ្លើយ​តប​ថា ដើម្បី​ឲ្យ​ទារក ឬ​កុមារ​មាន​ប្រព័ន្ធ​កាពារ​បាន​ល្អ អាច​ប្រឆាំង​ជាមួយ​មេរោគ​ផង និង​ដើម្បី​សម្រួល​ដល់​ការ​លូតលាស់​នៃ​រាង​កាយ បញ្ញា​ស្មារតី​ផង ទី១ ត្រូវ​ឲ្យ​ម៉ឹម​ទឹកដោះ​ម្តាយ ព្រោះ​​ទឹកដោះ​ម្តាយ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម វីតាមីន សារធាតុ​រ៉ែ​ផ្សេងៗ មាន​ទាំង​ព្រីបាយអូទិក ប្រូបាយអូទិក មីក្រូបាយអូតា ដែល​អាច​បង្កើន និង​ជំរុញ​ឲ្យ​ក្មេង​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ​ល្អ។ ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត​សញ្ញាប័ត្រ​ពី​បារាំង និង​កូរ៉េ​រូប​នេះ​បាន​លើក​ឡើងថា ទឹកដោះ​ដំបូង​ល្អ​បំផុត​សម្រាប់​ទារក ដោយសារ​តែ​វា​មាន​ប្រព័ន្ធ​ការពារ​ចេញ​ពី​ម្តាយ​មក អាច​ការពារ​ក្មេង​ពី​ជំងឺ​មួយ​ចំនួន​ធំ ទម្រាំ​ដល់​វ័យ​មួយ​ដែល​អង់ទីករ​ដែល​បាន​ពី​ម្តាយ​នោះ​សាប​រលាប​ទៅ​ម្តង​បន្តិចៗ។ បន្ថែម​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ ទី ២ លោក​វេជ្ជបណ្ឌិត​​បាន​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​មុខ​ទៅ​តាម​កម្មវិធី​ជាតិ ឬ​ក៏​ចាក់​វ៉ាក់សាំង​បន្ថែម​ផ្សេង​ទៀត​ទៅ​តាម​លទ្ធភាព​របស់​ខ្លួន ដើម្បី​ជួយ​ឲ្យ​ប្រព័ន្ធ​កាពារ​របស់​កូន​កាន់​តែ​មាំ​ទៅៗ។ វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ យោង​តាមអង្គការ​សុខភាព​ពិភព​លោក (WHO) ក្មេង​ដែល​បៅ​​ទឹក​ដោះ​ម្តាយ​តែ​មួយ​មុខ​គត់ អាច​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​ធាត់​ជ្រុល ជំងឺ​ហឺត ជំងឺ​សរសៃ​ឈាម​បេះដូង និង​ជំងឺ​ទឹក​នោម​ផ្អែម ប្រភេទ​ទី២។ ក្រៅ​ពី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃ​ជំងឺ​សំខាន់ៗ​ទាំង​ ៤ ​មុខ​នេះ ការ​ដែល​ឲ្យ​កូន​ម៉ឹម​ទឹកដោះ​ម្តាយ អាច​កាត់​បន្ថយ​ជំងឺ​រាករូស ជំងឺ​ផ្លូវ​ដង្ហើម ឯ​បញ្ញា​ស្មារតី​ក៏​ឆ្លាត​វាងវៃ និង​ទទួល​បាន​ភាព​​កក់​ក្តៅ​​ពី​ម្តាយ ដែល​បី​ថ្នាក់​ថ្នម​ពេល​បំបៅ​ម្តងៗ។ ភស្តុតាង​វិទ្យាសាស្ត្រ​ថា […]


ការថែទាំទារក

បើកូនរោលរមាស់ដោយសារខោទឹកនោម នេះជាដំណោះស្រាយ

បច្ចុប្បន្ន​ម៉ាក់​ៗ​សឹងតែ​គ្រប់គ្នា​ទៅ​ហើយ​ប្រើប្រាស់​ខោ​ទឹកនោម ដើម្បី​កុំឲ្យ​នឿយហត់​ក្នុង​ការ​បោក​គក់​កន្ទប និង​ខោ។ ប៉ុន្តែ​ទារក​ខ្លះ​មាន​បញ្ហា​រោល​រមាស់ ឬ​កន្ទួល​ដោយសារ​ខោ​ទឹកនោម​នោះ តើ​យើង​គួរ​ធ្វើ​បែប​ណា? អ្នក​គ្រូ​ពេទ្យ​ឆ្មប សុំ សូរិយា បម្រើ​ការ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល បាន​ឲ្យ​ដឹង​ថា ក្មេង​អាយុ​ក្រោម ២ ឆ្នាំ​មួយ​ចំនួន​ជួប​បញ្ហា​នេះ ហើយ​ទារក​ទើប​កើត​ច្រើន​ណាស់​កើត​រោល រមាស់ ព្រោះ​សាច់​ខោ​មាន​សារជាតិ​គីមី ហើយ​សារជាតិ​គីមី​នេះ​បាន​ទៅ​ប៉ះ​ទឹកនោម​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ស្បែក​ជួប​ប្រទះ​ក្រហម រោល ឬ​កន្ទួល។ មួយ​វិញ​ទៀត​អាច​បណ្ដាល​មកពី​ម៉ាក់​ៗ​ទុក​យូរ​ពេក​មិន​ដូរ ជាពិសេស​ពេល​យប់​តែ​ម្ដង ដោយសារ​តែ​អត់​ងងុយ និង​ខ្ជិល​នោះ ទើប​ម៉ាក់​ៗ​ខ្លះ​បណ្ដោយ​ឲ្យ​កូន​ស្លៀក​ខោ​តែ​១ ក្នុង​មួយ​យប់។ ដូចនេះ​ដើម្បី​កុំឲ្យ​កូន​ជួប​ប្រទះ​បញ្ហា​រោល រមាស់​ម៉ាក់​ៗ​ត្រូវ​ធ្វើ​រឿង​ទាំង​នេះ៖ - នៅ​ពេល​ថ្ងៃ​មិន​បាច់​ស្លៀក​ខោ​ទឹក​នោម​ឲ្យ​កូន​ទេ - ក្រោយ​កូន​ជុះ ឬ​នោម​ត្រូវ​លាង​សម្អាត​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ ឬ​ទឹក​ត្រជាក់​ធម្មតា - បន្ទាប់​មក​ជូត​សម្អាត​គូទ​កូន​ដោយ​កំណាត់​ស្ងួត ទន់ - ផ្លាស់​ប្ដូរ​ខោ​ទឹកនោម​ឲ្យ​បាន​ញឹកញាប់ - បើមិនចាំបាច់ កុំប្រើកន្សែងសើមជូតអី ព្រោះងាយប្រតិកម្ម - ពេល​កូន​បត់​ជើង​ធំ ត្រូវ​ប្រញាប់​ដូរ​ភ្លាម កុំ​ផ្អាប់​ទុក​យូរ - ស្លៀកសម្លៀកបំពាក់ស្ដើងឲ្យមានខ្យល់ចេញចូល - ជ្រើសរើស​សម្លៀកបំពាក់​ធ្វើ​ពី​កប្បាស ដែល​ទន់ មិន​ធ្វើ​ឲ្យ​កកិត​រលាក​ស្បែក - ត្រូវ​បោក​សម្លៀកបំពាក់​កូន​ជាមួយ​នឹង​សាប៊ូ​សម្រាប់​ខោអាវ​ក្មេង ព្រោះ​សាប៊ូ​អស់​ទាំង​នោះ​មិន​សូវ​ជា​មាន​ជាតិ​កាត់​ខ្លាំង - ត្រូវ​បោក​សម្អាត​សម្លៀកបំពាក់​ជាមួយ​ទឹក​ស្អាត​ឲ្យ​អស់​ជាតិ​សាប៊ូ ប្រសិនបើ​កូន​នៅ​តែ​ទទួល​រលាក​ស្បែក​ត្រង់​បរិវេណ​គូទ​ដដែល ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​សើស្បែក ដើម្បី​ពិភាក្សា​កត្តា​នាំ​ឲ្យ​មាន​បញ្ហា​រលាក​ស្បែក​នោះ​ថា​មក​ពី​ខោ​ទឹក​នោម ឬ​អ្វី​ឲ្យ​ប្រាកដ បើ​មក​ពី​ខោ​ទឹក​នោម​គួរតែ​ដូរ​ប្រភេទ​ថ្មី។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ