តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

លម្អិតខ្ទេចពីទឹ​កដោះម៉ាក់ៗប្រែប្រួលម៉េចខ្លះ តាំងពីកើតកូនដល់ផ្ដាច់ដោះ

លម្អិតខ្ទេចពីទឹ​កដោះម៉ាក់ៗប្រែប្រួលម៉េចខ្លះ តាំងពីកើតកូនដល់ផ្ដាច់ដោះ

ទឹកដោះ​ម្ដាយ​ប្រែប្រួល​តាម​ដំណាក់​កាល​វិវត្ត​របស់​ទារក​។ ម៉ាក់ៗផលិត​ទឹកដោះ​ដំបូង​ បន្ទាប់មក​ទឹកដោះ​ធម្មតា​ និង​ចុងក្រោយ​​ទឹកដោះ​សម្រាប់​កុមារ​លូតលាស់។​ តើ​ប្រែប្រួល​ម៉េច​ខ្លះទៅ?

១- ទឹកដោះដំបូង

ទឹកដោះ​ដំបូង​មានត្រឹម ២-៣ ថ្ងៃដំបូង ក្រោយ​សម្រាល​កូន​ប៉ុណ្ណោះ។ វា​ខាប់ មាន​ពណ៌ថ្លា ឬ​លឿង​ប្រឿងៗ ហើយវា​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ ខ្លាញ់​ វីតាមីន​រលាយ​ក្នុង​ខ្លាញ់ ជាតិរ៉ែ ​និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ។ ទឹកដោះ​ដំបូង​ជា​អង់ទីករ​សំខាន់សម្រាប់​ការពារ​កុមារ​មិន​ឲ្យ​​ឆ្លង​មេរោគ​ផ្សេងៗ។

២- ទឹកដោះធម្មតា

ទឹកដោះ​ធម្មតា​ ជំនួស​ទឹកដោះ​ដំបូង ហើយវា​ខាប់​​ជាង ​​ដូចក្រែម។ វាផ្សំ​ឡើង​ពី​កម្រិត​ខ្លាញ់​ខ្ពស់​ រួម​ជាមួយ​ឡាក់តូស​ និង​វីតាមីន​​រលាយ​ក្នុង​ទឹក។​ ទឹកដោះប្រភេទនេះ​ ចាប់ផ្ដើមាន ២-៥ ក្រោយសម្រាល រហូតដល់ ១០-១៤ ថ្ងៃក្រោយសម្រាល។

ពេល​ផលិត​ទឹកដោះ​ធម្មតា ដោះ​ម៉ាក់ៗ​កាន់តែ​ធំ ​រឹងជាងមុន ឬ​មាន​អារម្មណ៍​ឈឺសង្កៀរ ព្រោះ​វា​មាន​ផ្ទុក​ទឹកដោះ​ច្រើន​ជាង​ទឹកដោះ​ដំបូង។ ​​គ្នាយើង​អាច​ដោះ​តឹង​ណែន ដែល​ពិបាក​ឲ្យ​កូនម៉ឹម​បន្តិច។ គួរ​ម៉ាស្សា​ជុំវិញ​​ក្បាលដោះ​ដើម្បីឲ្យ​ចេញ​ទឹកដោះ​ មុន​ពេល​បំបៅ។

ច្របាច់​ឲ្យ​ទឹកដោះ​មាន​លើ​ចុងដោះ​ ដើម្បី​កូន​ងាយស្រួល​បៅ ​ព្រោះ​​ទារក​ច្រើន​រករឿង ពេល​បឺត​មិន​ចេញ​ ហើយព្យាយាម​ឲ្យកូនបៅ​ឲ្យ​បាន​ទៀងទាត់​ ដើម្បី​កាត់បន្ថយ​ភាពតឹងណែន​ក្នុង​ដោះ​។​

​ពេល​អាអូនបឺត​ម៉ឹម​​ ម៉ាក់ៗមានអារម្មណ៍​ឈឺឆៀបៗ។ នេះជា​សញ្ញាប្រាប់ថា ទឹកដោះ​កំពុង​ហូរ​ពី​កោសិកា​ផលិត​ទឹកដោះ​ទៅ​កាន់​បំពង់​បង្ហូរ​ទឹក​ដោះឲ្យ​កូនបៅ។ ដំណើរ​ការ​ស្រៀវ​នេះ គេ​ហៅ​ថា “ការ​រំញោច​ឲ្យបញ្ចេញ​ទឹកដោះ” ដែល​កើត​ឡើង​ពេល​បេប៊ី​ចាប់ផ្ដើម​បឺត​ក្បាល​ដោះម៉ាក់ៗ។ ពេល​រស្រៀវ​នេះ​កើត​ឡើង ទារក​ចាប់ផ្ដើម​សប្បាយ​បៅ ព្រោះ​ទឹកដោះ​ចេញ​ច្រើន ហើយ​ម៉ាក់​នឹង​ឮ​សំឡេង​កូន​លេប​ទឹកដោះ​ក្អឹកៗ។ ម្យ៉ាង​ទៀត ពេល​មាន “រំញោច​ឲ្យ​បញ្ចេញ​ទឹកដោះ” ដោះ​ម្ខាង​ទៀត​របស់​ម៉ាក់ៗ ក៏​ស្រៀវៗ​មាន​ហូរ​ចេញ​ទឹកដោះ​ពី​ក្បាល​ដោះតិចៗ​ដែរ។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

បំបៅ​ដោះ​ អាចធ្វើ​ឲ្យ​​រាងកាយ​បញ្ចេញ​អ័រម៉ូន ​អុកស៊ីតូស៊ីន​។ ប៉ុន្មាន​សប្ដាហ៍​ដំបូង​ពេល​បំបៅដោះ​ អ័រម៉ូន​នេះ​អាច​ធ្វើ​ឲ្យ​ស្បូន​ឈឺ​​ក្រោយ​សម្រាល​កូន។ ព្យាយាម​សម្រាក​ឲ្យ​​បាន​ច្រើន​ ព្រោះ​ស្ត្រេស អារម្មណ៍​មួម៉ៅ​ដោយសារ​ឈឺចាប់ និង​អស់​កម្លាំង ​អាច​បណ្ដាល​ឲ្យ​​ទឹកដោះតិចទៅៗ។

​បំបៅ​ទារក​ទើប​កើត​ឲ្យបានចន្លោះពី ៨-១២​ ដង/ថ្ងៃ។ ពេល​ថ្ងៃ​អាច​ត្រូវ​បំបៅ​ចន្លោះពី​ ១ម៉ោងកន្លះ ​ទៅ ​៣ ម៉ោងម្ដង ហើយបំបៅម្ដងៗ ចាប់ពី​ ១០ ​នាទីដល់ជិត ១ ម៉ោង។​ យូរៗទៅ រយៈពេល និង​ចំនួនដង​បំបៅដោះ​កូន​នឹង​ប្រែប្រួល (តិចជាងមុន) អាស្រ័យលើ​តម្រូវ​ការ​របស់​ទារក។

health-tool-icon

គណនាថ្ងៃសម្រាលកូន

ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

រយៈពេល​វដ្ដរដូវ

28 ចំំនួន​ថ្ងៃ​

៣- ទឹកដោះសម្រាប់វ័យលូតលាស់

វា​កើត​ក្រោយ​ទឹកដោះ​ធម្មតា​ ពោលគឺ ២​ សប្ដាហ៍បន្ទាប់​ពី​សម្រាល​កូន ហើយទឹកដោះ​ប្រភេទ​នេះ​មាន​ច្រើន​ដូច​ទឹកដោះ​ធម្មតា​ដែរ ​ប៉ុន្តែ​​រាវ​ជាង ​ហើយ​មាន​ទឹក​ច្រើន​ប្រមាណ ៩០%​ សម្រាប់​បំពេញ​ជាតិទឹក​ឲ្យកូន ហើយ​ ១០% ​ទៀត​ជា​កាបូអ៊ីដ្រាត​ (ជាតិស្ករ) ប្រូតេអ៊ីន​ និង​ខ្លាញ់​​សម្រាប់​ផ្ដល់​ថាមពល និង​ការ​លូតលាស់។​

ដោះ​​ម៉ាក់ៗ​ចាប់ផ្ដើមប្រែជា​ទន់ ​​តូចជាង​ដំណាក់កាល​ផលិត​ទឹកដោះ​ធម្មតា​ ប៉ុន្តែ​នៅធំ​ជាង​មុន​ពេល​ពពោះ។ ការ​ប្រែប្រួល​ទំហំ​ដោះ និង​ទឹកដោះ ជា​រឿង​ធម្មតាទេ ហើយ​ធម្មជាតិ​បង្កើត​បែបនេះ គឺ​ដើម្បី​ផ្ដល់​សារធាតុ​ចិញ្ចឹម​សម្រាប់​ការលូតលាស់​របស់​ទារក។

ទឹកដោះ​សម្រាប់វ័យ​លូតលាស់​នេះ មាន ២ ប្រភេទ គឺ Foremilk (បៅដំបូង) និង Hindmilk (បៅចុងបញ្ចប់)។ Foremilk ជា​ទឹកដោះ​ពេល​កូន​ចាប់ផ្ដើម​ម៉ឹម​ដំបូង ដោយ​វា​មាន​ទឹក វីតាមីន​ និង​ប្រូតេអ៊ីន។ Hindmilk ជា​ទឹកដោះ​ចេញ​ពេល​កូន​ម៉ឹមជិត​អស់ ដោយ​វា​មាន​កម្រិត​ជាតិ​ខ្លាញ់​ខ្ពស់។ ទឹកដោះ​សម្រាប់​វ័យ​លូតលាស់​នេះ នឹង​អស់ ពេលម៉ាក់ៗ​ផ្ដាច់ដោះ។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ទឹកដោះ​ម្ដាយ​ប្រែប្រួល​តាម​ដំណាក់​កាល​វិវត្ត​របស់​ទារក​។ ម៉ាក់ៗផលិត​ទឹកដោះ​ដំបូង​ បន្ទាប់មក​ទឹកដោះ​ធម្មតា​ និង​ចុងក្រោយ​​ទឹកដោះ​សម្រាប់​កុមារ​លូតលាស់។​
  • ទឹកដោះ​ដំបូង៖ មាន​ត្រឹម​២-៣​ថ្ងៃ​ដំបូង​ក្រោយ​សម្រាល
  • ទឹក​ដោះ​ធម្មតា៖ ជំនួស​ទឹក​ដោះ​ដំបូង ហើយ​វា​ខាប់​ជាង​ដូច​ក្រែម
  • ទឹក​ដោះ​សម្រាប់​វ័យ​លូតលាស់​៖ កើត​ក្រោយ​ទឹក​ដោះ​ធម្មតា​ ពោល​គឺ​២​សប្តាហ៍​បន្ទាប់​ពី​សម្រាល​កូន។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ CHIN Ven កែសម្រួល​ចុងក្រោយ 13/04/2022
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត