ទារកណែនទ្រូងមានរោគសញ្ញាទាំងនេះ ដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ទារកណែនទ្រូងមានរោគសញ្ញាទាំងនេះ ដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ជា​ទូទៅ ទារក​តែង​ប្រឈម​នឹង​បញ្ហា​ណែន​ទ្រូង ​ជា​ពិសេស​នៅ​ខែ​ត្រជាក់​តែ​ម្តង។ ទោះ​បី​ជា​បញ្ហា​សុខភាព​​មួយ​នេះ​ មិន​បង្ក​គ្រោះថ្នាក់​ណា​មួយ​ដល់​ទារក​ក៏​ពិត​មែន​ ប៉ុន្តែ​​អា​អូន​​អាច​​មិន​ស្រួល​ក្នុង​ខ្លួន តឹង​​ច្រមុះ ឬ​ដក​ដង្ហើម​​ញាប់​ ។

    អាការៈ​ណែន​ទ្រូង​កើត​លើ​ទារក​មាន​រោគសញ្ញា​អ្វី​ខ្លះ?

    ​​អាការៈ​ណែន​ទ្រូង អាច​បណ្តាល​ឲ្យ​ទារក​ឈឺ​ទ្រូង​ខ្លាំង ហេតុ​នេះ​ហើយ ទើប​ប៉ា​ម៉ាក់​គួរ​យល់​ដឹង​​ពី​រោគសញ្ញា​ និង​ការ​ព្យាបាល​ដែល​សមស្រប​​ឲ្យ​បាន​ឆាប់​រហ័ស។ រោគសញ្ញា​នៃ​អាការៈ​នេះ​ រួម​មាន​៖

    • តឹង​ច្រមុះ
    • ដកដង្ហើម​​​មាន​សម្លេង ជា​ពិសេស​នៅ​ពេល​យប់
    • ក្អក​ជាប់​
    • ហៀរ​សំបោរ និង​ហៀរ​ទឹក​ភ្នែក
    • គ្រុន​ក្តៅ
    • ជួនកាល​ឈឺ​បំពង់​ក។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ការ​ព្យាបាល​អាការៈ​​ណែន​ទ្រូង

    ប្រសិនបើ​កូន​មាន​អាការៈ​ដូច​ខាង​លើ​រយៈពេល​យូរ យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ ពីព្រោះ​ជា​ធម្មតា រោគសញ្ញា​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​៣​ ទៅ​៤​ថ្ងៃ​ប៉ុណ្ណោះ។ ក្នុង​ករណី​ស្រាល​ ប៉ា​ម៉ាក់​ក៏​អាច​សាកល្បង​វិធីសាស្ត្រ​ព្យាបាល​ខាង​ក្រោម​នេះ៖

  • ​តាមដាន​សីតុណ្ហភាព​រាងកាយ​ទារក
  • ផ្តល់​ថ្នាំ​បញ្ចុះកម្ដៅតែ​នៅ​ពេល​​ដែល​កូន​ក្តៅ​ខ្លួន​ប៉ុណ្ណោះ (គួរប្រឹក្សាជាមួយ​ឱសថការី ឬ​គ្រូពេទ្យ​សម្រាប់​កូន​តូចៗ)
  • ឆ្ពង់ឲ្យ​កូន
  • ផ្តល់​ជាតិ​ទឹក​គ្រប់គ្រាន់​ដល់​កូន
  • ប្រើ​សេរ៉ូម​ប្រៃលាងសម្អាត​ច្រមុះ។
  • យ៉ាង​ណា​មិញ ប្រសិនបើ​អា​អូន​មាន​អាការៈ​ពិបាក​ដកដង្ហើម​ ប៉ា​ម៉ាក់​គួរ​​ប្រញាប់​នាំ​កូន​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ មួយសប្ដាហ៍​កន្លងទៅ

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម