ចង់ដឹងថា កូនមានជំងឺ Down syndromeឬអត់ គួរពិនិត្យរកនៅសប្តាហ៍ទីប៉ុន្មាន?
Down syndrome ជាជំងឺហ្សែនមួយ ដែលអាចបណ្តាលឱ្យកុមារអសមត្ថភាពខួរក្បាលពីកម្រិតស្រាល ទៅមធ្យម ហើយកុមារដែលមានជំងឺនេះ ច្រើនតែមើលទៅខុសប្លែកពីកុមារឯទៀត ព្រមទាំងមានបញ្ហាសុខភាពថែមទៀតផង។ ជាក់ស្តែង កុមារដែលគ្មានជំងឺ Down syndrome មានក្រូម៉ូសូម ២៣ គូនៅក្នុងកោសិការាងកាយ។ ចំណែកអ្នកជំងឺនេះ មានក្រូម៉ូសូម ២១ បន្ថែម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើមានតេស្តអ្វីខ្លះដើម្បីដឹងថាទារកមានជំងឺ Down syndrome ពីកំណើត? ការធ្វើតេស្ត អាចឱ្យយើងដឹងថា ទារកមានឱកាសខ្ពស់ក្នុងការកើតជំងឺក្រូម៉ូសូម ដូចជាជំងឺ Down syndrome ដែរឬអត់ ហើយការធ្វើតេស្តនេះ ទាក់ទងនឹងការមើលអេកូលើកម្រាស់កញ្ចឹងកកូន ព្រមទាំងធ្វើតេស្តឈាម។ ការធ្វើតេស្តឈាម ធ្វើឡើងនៅចន្លោះសប្តាហ៍១០ ដល់ទី១៣នៃការពពោះ ចំណែកឯការមើលអេកូលើកម្រាស់កញ្ចឹងកកូន អាចចាប់ផ្តើមនៅចន្លោះសប្តាហ៍ទី ១១ ឬមុនសប្តាហ៍ទី ១៤។ [embed-health-tool-baby-poop-tool] ជាក់ស្តែង លទ្ធផលនៃការធ្វើតេស្តឈាម និងការមើលអេកូនេះ អាចរួមបញ្ចូលគ្នា ដើម្បីប៉ាន់ស្មានពីឱកាសនៃការកើតជំងឺ Down syndrome លើទារក។ មួយវិញទៀត កត្តាវ័យ និងទម្ងន់របស់ម្តាយអំឡុងពេលពពោះ ក៏អាចរួមចំណែកដល់ការកើនឡើងហានិភ័យនៃការកើតជំងឺ Down syndrome […]