ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ហេតុអ្វី Prebiotics អាច​ជួយ​ដល់ប្រព័ន្ធការពារកុមារ ហើយមានក្នុងអាហារអ្វីខ្លះ?

ប្រព័ន្ធ​ការ​ពារ​រាងកាយ ឬ​ប្រព័ន្ធភាព​ស៊ាំ ត្រូវ​បាន​ផ្គុំឡើង​ដោយបណ្តាញកោ​សិកា ជាលិកា និងសរីរាង្គជាច្រើន ជុំ​វិញ​រាង​កាយ​របស់​យើង​។ តួនាទីដ៏ចម្បងរបស់​ប្រព័ន្ធ​ការ​ពារ​រាង​កាយ គឺ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំ​ងឺ​ផ្សេង​ៗ និង​​បង្កើត​ឲ្យ​មាន​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាពស៊ាំ​។ ហើយបើ​តាម​ការ​ស្រាវ​ជ្រាវ​ជាច្រើន​បង្ហាញ​ថា ទី​តាំង​ដ៏សំខាន់​របស់​ប្រព័ន្ធ​ការ​ពារ​រាង​កាយ គឺ​ក្រពះពោះ​វៀន​តែម្តង ឬ​ហៅ​ថា មីក្រូប្យូតាក្នុងក្រពះពោះវៀន (Gut Microbiota) ដោយមីក្រូប្យូតានេះ គឺ​ជា​បាក់តេរីល្អ​រាប់​លាន​ដែល​រស់​នៅ​ក្នុង​ប្រព័ន្ធ​​រំ​លាយ​អាហារ និងបង្កើត​បាន​ទៅ​ជា Prebiotics និង Probiotics​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ដោយសារ​តែ​ទំនាក់ទំនងនេះហើយ ទើប​កុមារ​ដែល​ខ្សោយ​ក្រពះពោះវៀន រមែង​មាន​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ខ្សោយ ហើយ​ការ​មានប្រព័ន្ធ​ការ​ពារ​រាង​កាយ​ខ្សោយ​នេះ នាំ​ឲ្យ​កុមារឧស្សាហ៍ឈឺ មាន​បញ្ហា​ផ្លូវ​ដង្ហើម រាករូស ចុកពោះ ឬហើមពោះ ការលូតលាស់ផ្នែក​បញ្ញាស្មារតី និងរាងកាយយឺតយ៉ាវ និងងាយ​អាលែកហ្ស៊ី​ ជា​ដើម។​ ហេតុនេះ ដើម្បីជួយ​ធ្វើ​ឲ្យ​​ទាំង​សុខភាព​ក្រពះពោះវៀន និង​ប្រព័ន្ធ​​ការ​ពារ​រាង​កាយ​របស់​កុមារ មាន​សុខភាព​ល្អ និង​រឹង​មាំ ក៏ដូច​ជា ជួយ​ដល់​ការអភិវឌ្ឍជា​ទូទៅ​របស់​កុមារ ការ​បញ្ចូល​សារធាតុ Prebiotics និង Probiotics​ ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​កូន ពេលកូន​មាន​អាយុ​២ឆ្នាំ គឺ​ជា​ដំណោះស្រាយ​ដ៏ត្រឹម​ត្រូវ​។ តើ​សារធាតុ Prebiotics និង Probiotics […]

អត្ថបទផ្សេងទៀតពី ទារក

ការបំបៅដោះ

ស្វែងរក ទារក

ទារក

គន្លឹះខ្លី តែខ្លឹមជួយជំរុញការអភិវឌ្ឍខួរក្បាលកុមារ ប៉ាម៉ាក់មិនគួររំលង!

ខួរ​ក្បាល​កុមារ​អភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស​ចាប់​តាំង​ពី​កើត​​​ រហូត​ដល់​អាយុ​៣​ឆ្នាំ។ ជា​ទូទៅ ការអភិវឌ្ឍ​​របស់​ក្មេង​ចែកចេញជា​៤​ផ្នែក​សំខាន់​ៗ រួម​មាន​ ការ​បញ្ជា​នៃ​រាងកាយ (Motor) ភាសា និង​ការ​ទំនាក់ទំនង ជំនាញ​សង្គម និង​អារម្មណ៍ ព្រម​ទាំង​ការ​យល់​ដឹង។ ចំណែក​ឯ​ការអភិវឌ្ឍ​ខួរ​ក្បាល​ គឺ​ជា​ផ្នែក​នៃ​ការ​យល់​ដឹង​ដែល​ទាក់ទង​ទៅ​នឹង​ជំនាញ​គិត​ពិចារណា ការ​រៀន​សូត្រ និង​ជំនាញ​ដោះស្រាយ​បញ្ហា។ ដោយ​សារ​តែ​រយៈពេល​៣​ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​​ក្មេង​មាន​សារៈសំខាន់​សម្រាប់​ការ​រៀន​សូត្រ និង​ការអភិវឌ្ឍ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​ជួយ​​ជំរុញ​​ការអភិវឌ្ឍ​ខួរ​ក្បាល​របស់​ក្មេង ជាមួយ​នឹង​គន្លឹះ​ងាយ​ៗ តែ​ខ្លឹម​ ខាង​ក្រោម​នេះ។ ​​​​​​១. ការ​លេង ពិត​ណាស់​ ការ​លេង​ជា​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​ ដើម្បី​ជួយ​ទារក​ ឬ​កុមារ​តូច​ៗ​ឲ្យ​មាន​ការអភិវឌ្ឍ​ខួរ​ក្បាល​បាន​ល្អ។ ប៉ា​ម៉ាក់​អាច​ចាប់ផ្តើម​ជាមួយ​នឹង​ការ​លេង​ហ្គេម ជជែក​គ្នា ឬ​ច្រៀង​ ដែល​អាច​ឲ្យ​​ខួរ​ក្បាល​ក្មេង​កាន់​តែ​សកម្ម។ ចំពោះ​ទារក​ យើង​អាច​ជជែក​លេង​ជាមួយ​កូន ចំណែក​ឯ​កុមារ​តូច​ៗ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ច្រៀង​ចំរៀង​ដែល​អម​ដោយ​កាយវិការ ឬ​​លេង​ផ្គុំ​រូបភាព​ជា​ដើម។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លួងលោម​កូន ប៉ា​ម៉ាក់​ដឹង​អត់​ថា សូម្បី​តែ​ទារក​ក៏​អាច​មាន​អារម្មណ៍​ស្រ្តេស​ដែរ។ អ៊ីចឹង​ហើយ ប៉ា​ម៉ាក់​គួរ​បី និង​ឱប​​​កូន​ដើម្បី​ផ្តល់​ភាព​កក់ក្តៅ និង​ឲ្យ​អា​អូន​ដឹង​ថា យើង​នៅ​ចាំ​លួងលោម​ និង​ជួយ​កូន​គ្រប់​ពេល​ នៅ​ពេល​ដែល​កូន​មាន​អារម្មណ៍​ស្រ្តេស។ ការ​សិក្សា​បង្ហាញ​ថា​ការ​ថែទាំ​ដែល​ពោរពេញ​ទៅ​ដោយ​ក្តី​ស្រលាញ់ និង​ការ​គាំទ្រ​អាច​ជួយ​កម្ចាត់​ភាព​តានតឹង​របស់​ទារក​បាន។ [embed-health-tool-baby-poop-tool] ៣. ការ​អាន​សៀវភៅ ​ជាមួយ​គ្នា​នេះ​ដែរ ការ​អាន​សៀវភៅ​ជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ ដែល​ជួយ​ដល់​ការអភិវឌ្ឍ​ខួរ​ក្បាល​របស់​កុមារ​។ សូម្បី​តែ​នៅ​មុន​ពេល​ដែល​ក្មេង​មិន​ទាន់​ស្គាល់​អក្សរ […]


ទារក

រោគសញ្ញាបញ្ជាក់ថាទារកណែនទ្រូង ដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ទូទៅ ទារក​តែង​ប្រឈម​នឹង​បញ្ហា​ណែន​ទ្រូង ​ជា​ពិសេស​នៅ​ខែ​ត្រជាក់​តែ​ម្តង។ ទោះ​បី​ជា​បញ្ហា​សុខភាព​​មួយ​នេះ​ មិន​បង្ក​គ្រោះថ្នាក់​ណា​មួយ​ដល់​ទារក​ក៏​ពិត​មែន​ ប៉ុន្តែ​​អា​អូន​​អាច​​មិន​ស្រួល​ក្នុង​ខ្លួន តឹង​​ច្រមុះ ឬ​ដក​ដង្ហើម​​ញាប់​ ។ អាការៈ​ណែន​ទ្រូង​កើត​លើ​ទារក​មាន​រោគសញ្ញា​អ្វី​ខ្លះ? ​​អាការៈ​ណែន​ទ្រូង អាច​បណ្តាល​ឲ្យ​ទារក​ឈឺ​ទ្រូង​ខ្លាំង ហេតុ​នេះ​ហើយ ទើប​ប៉ា​ម៉ាក់​គួរ​យល់​ដឹង​​ពី​រោគសញ្ញា​ និង​ការ​ព្យាបាល​ដែល​សមស្រប​​ឲ្យ​បាន​ឆាប់​រហ័ស។ រោគសញ្ញា​នៃ​អាការៈ​នេះ​ រួម​មាន​៖ តឹង​ច្រមុះ ដកដង្ហើម​​​មាន​សម្លេង ជា​ពិសេស​នៅ​ពេល​យប់ ក្អក​ជាប់​ ហៀរ​សំបោរ និង​ហៀរ​ទឹក​ភ្នែក គ្រុន​ក្តៅ ជួនកាល​ឈឺ​បំពង់​ក។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ការ​ព្យាបាល​អាការៈ​​ណែន​ទ្រូង ប្រសិនបើ​កូន​មាន​អាការៈ​ដូច​ខាង​លើ​រយៈពេល​យូរ យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ ពីព្រោះ​ជា​ធម្មតា រោគសញ្ញា​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​៣​ ទៅ​៤​ថ្ងៃ​ប៉ុណ្ណោះ។ ក្នុង​ករណី​ស្រាល​ ប៉ា​ម៉ាក់​ក៏​អាច​សាកល្បង​វិធីសាស្ត្រ​ព្យាបាល​ខាង​ក្រោម​នេះ៖ ​តាមដាន​សីតុណ្ហភាព​រាងកាយ​ទារក ផ្តល់​ថ្នាំ​បញ្ចុះកម្ដៅតែ​នៅ​ពេល​​ដែល​កូន​ក្តៅ​ខ្លួន​ប៉ុណ្ណោះ (គួរប្រឹក្សាជាមួយ​ឱសថការី ឬ​គ្រូពេទ្យ​សម្រាប់​កូន​តូចៗ) ឆ្ពង់ឲ្យ​កូន ផ្តល់​ជាតិ​ទឹក​គ្រប់គ្រាន់​ដល់​កូន ប្រើ​សេរ៉ូម​ប្រៃលាងសម្អាត​ច្រមុះ។ យ៉ាង​ណា​មិញ ប្រសិនបើ​អា​អូន​មាន​អាការៈ​ពិបាក​ដកដង្ហើម​ ប៉ា​ម៉ាក់​គួរ​​ប្រញាប់​នាំ​កូន​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់​។ [embed-health-tool-child-growth-chart] អត្ថបទគួរអាន៖ ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន មិនចង់ឲ្យកូនធំឡើងកោងកាច […]


ទារក

ប៉ាម៉ាក់ឆ្ងល់អត់ ម៉េចបានអាអូនទើបកើតមានរាងកាយត្រជាក់?

ជា​ទូទៅ​ទារក​ដែល​មាន​សីតុណ្ហភាព​រាងកាយ​ចុះ​ទាប​ខ្លាំង អាច​មាន​បបូរ​មាត់​ ឬ​ម្រាម​ដៃ​ពណ៌​ខៀវ និង​អាច​មាន​អាការៈ​ទន់​ល្ហិតល្ហៃ ឬ​ឈឺ​។ តើ​ប៉ា​ម៉ាក់​ឆ្ងល់​អត់​ថា ម៉េច​បាន​កូន​ទើប​កើត​មាន​​សីតុណ្ហភាព​រាងកាយ​ត្រជាក់​ម្ល៉េះ? ១. អាច​បាត់​បង់​​កម្ដៅ​​យ៉ាង​ឆាប់​រហ័ស ពិត​ណាស់​ នៅ​ពេល​ដែល​ទារក​ទើប​កើត​ភ្លាម​ៗ កូន​នៅ​មិន​ទាន់​អាច​សម្រប​ទៅ​នឹង​ការ​ប្រែប្រួល​សីតុណ្ហភាពខាងក្រៅ ដូច​ទៅ​នឹង​មនុស្ស​ពេញ​វ័យ​ឡើយ។ ​មួយ​វិញ​ទៀត សួត​​របស់​កូន​នៅ​មិន​ទាន់​អភិវឌ្ឍបាន​ល្អ​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ទារក​បាត់បង់​កម្ដៅ​ភ្លាម​ៗ រហូត​ដល់​ជិត​៤​ដង​លឿន​ជាង​​មនុស្ស​ពេញ​វ័យ។ ថ្វី​ត្បិត​តែ​ទារក​ដែល​មាន​សុខភាព​ល្អ​ អាច​មាន​សីតុណ្ហភាព​រាងកាយ​ទាប​ក៏​ពិត​មែន​ ប៉ុន្តែ​បើ​សីតុណ្ហភាព​ទាប​ខ្លាំង​ពេក​ ក៏​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូច​គ្នា។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​២. ទារក​មិន​អាច​​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ​របស់​ខ្លួន​បាន ទន្ទឹម​នឹង​នេះ​ដែរ​ ទារក​ទើប​កើត​​ច្រើន​តែ​មាន​សីតុណ្ហភាព​រាងកាយ​ទាប​ ដោយ​សារ​តែ​អា​អូន​មិន​អាច​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ​បាន​ប្រសើរ​ដូច​មនុស្ស​ពេញ​វ័យ។ ចំណែក​ឯ​កត្តា​ជា​ច្រើន​ទៀត​​ ដូចជា​អាកាសធាតុ​ត្រជាក់ ឬ​មិន​បាន​ជូត​ខ្លួន​ឲ្យ​កូន​​ឲ្យ​ស្ងួត​ល្អ​ក្រោយ​ងូត​ទឹក​រួច ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​សីតុណ្ហភាព​រាងកាយ​ក្មេង​ចុះ​ទាប​​ដែរ​។ ៣. បបូរ​មាត់​ ម្រាម​ដៃ​ពណ៌​ខៀវ និង​​សំឡេង​យំ​ខ្សោយ​ៗ ​​​​ក្នុង​​ករណី​ដែល​ទារក​កើត​មិន​គ្រប់​ខែ ឬ​​មិន​គ្រប់​គីឡូ រាងកាយ​របស់​អា​អូន​រង​ផល​ប៉ះពាល់​ទៅ​នឹង​ការ​ប្រែប្រួល​សីតុណ្ហភាព ដែល​ជួនកាល​អាច​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ និង​អាច​​បាត់បង់​ជីវិត​ក៏​មាន។ ទារក​ដែល​មាន​សីតុណ្ហភាព​ទាប​ខ្លាំង មាន​បបូរ​មាត់ និង​ម្រាម​ដៃ​ពណ៌​ខៀវ ព្រម​ទាំង​មាន​អាការៈ​ល្ហិតល្ហៃ និង​មិន​ស្រួល​ខ្លួន។ [embed-health-tool-child-growth-chart] អត្ថបទគួរអាន៖ ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន មិនចង់ឲ្យកូនធំឡើងកោងកាច […]


ការថែទាំទារក

គន្លឹះ​ល្អៗ ​អំពី​ការ​ថែទាំ​​ទារក​ទើប​កើត ប៉ាម៉ាក់ថ្មីថ្មោងគួរដឹង!

ពិត​ណាស់​ ​ប៉ា​ម៉ាក់​ថ្មី​ថ្មោង​ច្បាស់​ជា​មាន​ចម្ងល់​ជា​​ច្រើន​ទាក់ទង​​នឹង​កូន​ដែល​ទើប​កើត ដូចជា​ការ​បំបៅ​ដោះ​កូន​ ងូត​ទឹក​ និង​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ ឲ្យ​កូន​ជា​ដើម។ ដូច្នេះ​ហើយ​ ដើម្បី​ថែទាំ​កូន​ឲ្យ​បាន​ត្រឹមត្រូវ ប៉ា​ម៉ាក់​អាច​អនុវត្ត​តាម​វិធី​ណែនាំ​ខាង​ក្រោម​​នេះ។ ១. ការ​បំបៅ​ដោះ​កូន នៅ​ពេល​ដំបូង កូន​មើល​ទៅ​​ដូចជា​បៅ​មិន​ឈប់​ ប៉ុន្តែ​យូរ​ៗ​ទៅ​​​​ការ​បៅ​របស់​កូន​នឹង​ថយ​ចុះ​ ទៅ​តាម​បរិមាណ​ទឹក​ដោះ​ដែល​​ម៉ាក់​ផលិត​បាន។ អ៊ីចឹង​ហើយ​ ម៉ាក់​គួរ​បំបៅ​ដោះ​កូន​​ឲ្យ​បាន​ញឹកញាប់​តាម​​ដែល​កូន​ត្រូវការ​។ ២. លាង​សម្អាត​ខ្លួន និង​ងូត​ទឹក​ឲ្យ​កូន នៅ​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង ប៉ា​ម៉ាក់​មិន​ចាំបាច់​ងូត​ទឹក​ឲ្យ​កូន​នោះ​ទេ គ្រាន់​តែ​លាង​សម្អាត​មុខ ក ដៃ និង​គូទ​ដោយ​ប្រុងប្រយ័ត្ន​ប៉ុណ្ណោះ​។ ចូរ​ជ្រើសរើស​ពេល​ដែល​កូន​ភ្ញាក់ និង​មាន​អារម្មណ៍​រីករាយ​ ព្រម​ទាំង​ត្រៀម​សម្ភារៈ​ងូត​ទឹក​ ដូចជា​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ កន្សែង​ជូត​ខ្លួន ខោ​ទឹក​នោម​ថ្មី ឬ​សំលៀក​បំពាក់​ថ្មី​ ជា​ស្រ្តេច​ពេល​ងូតទឹក​ឲ្យ​កូន​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​​៣. ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ឲ្យ​បាន​ញឹកញាប់ ជាក់ស្ដែង ស្បែក​ទារក​ទើប​កើត​មាន​សភាព​ខ្សោយ​ ហេតុនេះ​ហើយ ប៉ា​ម៉ាក់​គួរ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ឲ្យ​បាន​ឆាប់​ កាន់​តែ​ប្រសើរ​ នៅ​ពេល​ដែល​​កូន​នោម​ ឬ​បន្ទោបង់ ដើម្បី​​កុំ​ឲ្យ​​ស្បែក​កូន​​ឡើង​​ក្រហម​ និង​ឈឺចាប់។ ជា​ធម្មតា ទារក​ទើប​កើត​​ត្រូវការ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ពី​១០ ទៅ​១២​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​ពេល​ដែល​ទារក​រៀង​ធំ​បន្តិច​ ​កូន​ត្រូវ​ការ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ប្រហែល​ពី​៦ ទៅ​៨​ដង​ប៉ុណ្ណោះ។ [embed-health-tool-due-date] ៤. ការ​គេង​របស់​ទារក ជា​ទូទៅ ទារក​ទើប​កើត​គេង​តែ​២ ទៅ​៣​ម៉ោង​ប៉ុណ្ណោះ​ ទាំង​នៅ​ពេល​យប់​ និង​ពេល​ថ្ងៃ […]


ទារកលូតលាស់ឆ្នាំដំបូង

ម៉ាក់ប៉ាគេងមិនឆ្អែតពេលមានកូនតូច? សាកវិធីទាំងនេះបាន

​ពិត​ណាស់ ប៉ា​ម៉ាក់​ដែល​មាន​កូន​តូច​ប្រហែល​ជា​ពិបាក​ក្នុង​ការ​គេង​បាន​ស្កប់ស្កល់​ណាស់ ពីព្រោះ​​អា​អូន​មិន​ទាន់​ចេះ​​សម្រប​ខ្លួន​ក្នុង​ការ​គេង​​នៅ​ពេល​យប់​បាន​នៅ​ឡើយ។ ជា​ទូទៅ កូន​​តែងតែ​គេង​លក់​មួយ​ភ្លែត​ៗ​​ទាំង​នៅ​ពេល​ថ្ងៃ និង​ពេល​យប់​ ហើយ​សូម្បី​តែ​​ពេល​កូន​កាន់​តែ​ធំ​ទៅ​ៗ ក៏​នៅ​តែ​ពិបាក​ក្នុង​ការ​គេង​ ដែល​ជា​ញឹកញយ​ក្មេង​ត្រូវការ​ជំនួយ​ពី​ប៉ា​ម៉ាក់​ដដែល។ [embed-health-tool-due-date] ​​​​​​មនុស្ស​ពេញវ័យ​​ត្រូវ​ការ​គេង​ប៉ុន្មាន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​? ជា​ទូទៅ មនុស្ស​ពេញ​វ័យ​ត្រូវ​ការ​គេង​រយៈពេល​៧ ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​អាច​មាន​ភាព​ខុស​ៗ​គ្នា​ អាស្រ័យ​លើ​បុគ្គល​ម្នាក់​ៗ។ យើង​អាច​ត្រូវការ​គេង​កាន់​តែ​ច្រើន​ ប្រសិនបើ៖ ពិបាក​ភ្ញាក់​នៅ​ពេល​ព្រឹក ងងុយ​គេង​គ្រប់​ពេល មិន​អាច​ផ្តោត​អារម្មណ៍​បាន​ល្អ ប្រែប្រួល​អារម្មណ៍ បាក់​ទឹកចិត្ត ឬ​ថប់បារម្ភ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គន្លឹះ​ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់ និង​សម្រាក​បាន​គ្រប់គ្រាន់ ជា​ធម្មតា ការ​គេង​របស់​ប៉ា​ម៉ាក់​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ដំបូង​ដែល​អា​អូន​កើត គឺ​អាស្រ័យ​លើ​​កូន​ទាំងស្រុង​ ប៉ុន្តែ​យើង​នៅ​តែ​អាច​អនុវត្ត​វិធីសាស្ត្រ​មួយ​ចំនួន​ ដើម្បី​​ជួយ​ឲ្យ​​គេង​បាន​​គ្រប់គ្រាន់​ ដែល​ប្រការ​នេះ​​មាន​សារៈសំខាន់​​ទាំង​ចំពោះ​ប៉ា​ម៉ាក់​ផ្ទាល់​ និង​ទារក​។   ​មុន​ពេល​ចូល​គេង ចូល​គេង​ឲ្យ​បាន​ទៀង​ម៉ោង បង្កើត​ទម្លាប់​ដែល​ជួយ​ឲ្យ​គេង​ស្កប់ស្កល់ ដូចជា​អាន​សៀវភៅ ស្តាប់​ចម្រៀង​។ល។ ជៀសវាង​ញ៉ាំ​តែ កាហ្វេ ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន សូកូឡា ជក់​បារី និង​សារធាតុ​រំញោច​ផ្សេង​ទៀត​នៅ​កៀក​ម៉ោង​គេង។ ជៀសវាង​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​នៅ​ម៉ោង​គេង រួម​ទាំង​ទូរទស្សន៍ ទូរស័ព្ទ​ដៃ​ និងTablets។ អត្ថបទគួរអាន៖ ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ […]


ទារក

គន្លឹះ ៥ យ៉ាង ជួយការពារកូនតូចកុំឲ្យងាយ​ឆ្លងមេរោគផ្តេសផ្តាស!

​កូន​តូច​ៗ​​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ ជា​ពិសេស​នៅ​រដូវ​ភ្លៀង​នេះ​តែ​ម្ដង ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ក៏​ដូចជា​ចាត់​វិធានការ​ការពារ​មួយ​ចំនួន​ ដើម្បី​​​ឲ្យ​កូន​មាន​សុខភាព​ល្អ និង​ជៀស​ផុត​ពី​ជំងឺ​នានា។ គន្លឹះ​​​បញ្ចៀស​​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ ១. លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​ល្អ ការ​លាង​សម្អាត​ដៃ​​ជា​ញឹកញាប់ មាន​សារៈសំខាន់​ណាស់​ ដើម្បី​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ ដូច​នេះ​ហើយ ប៉ា​ម៉ាក់​គួរ​លាង​ដៃ​ឲ្យ​បាន​ស្អាត​ មុន​ពេល​បី ឬ​ព​កូន ដើម្បី​កាត់បន្ថយ​ហានិភ័យ ​។ ជាមួយ​គ្នា​នេះ​ដែរ ប្រសិនបើ​មាន​អ្នក​ណា​ម្នាក់​​ចង់​ប៉ះពាល់​កូន​តូច ប៉ាម៉ាក់​គួរ​ស្នើសុំ​ឲ្យ​ពួកគាត់​លាង​សម្អាត​ដៃ​ជាមួយ​នឹង​សាប៊ូ និង​ទឹក​ស្អាត​ជា​មុន​សិន។ ២. ​បោះ​ចោល​ក្រដាស​ជូត​មាត់​រាល់​ពេល​ប្រើប្រាស់​រួច​​​ មួយ​វិញ​ទៀត យើង​ចាំបាច់​ត្រូវ​បោះ​ចោល​ក្រដាស​ជូត​មាត់​រាល់​ពេល​ដែល​​ប្រើប្រាស់​រួច ដើម្បី​បញ្ចៀស​​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ។ ប៉ា​ម៉ាក់​គួរ​ប្រើ​ក្រដាស​ជូត​មាត់​ថ្មី​ជានិច្ច នៅ​ពេល​​ជូត​ច្រមុះ ឬ​ភ្នែក​​​អា​អូន​។ ៣. សម្អាត​វត្ថុ​ប្រើប្រាស់​របស់​ទារក​ឲ្យ​ស្អាត​ល្អ បន្ថែម​ពី​នេះ ការ​សម្អាត​​វត្ថុ​ប្រើប្រាស់​ និង​របស់​លេង​ជា​ប្រចាំ​​​មាន​សារៈសំខាន់​ណាស់​ ពីព្រោះ​មេរោគ​អាច​រស់នៅ​លើ​ផ្ទៃ​​ខាង​ក្រៅ​រហូត​ដល់​៤៨​ម៉ោង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៤. នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ជំងឺ ទន្ទឹម​នឹង​នេះ​ដែរ​ ដើម្បី​ការពារ​កូន​ពី​ការ​ឆ្លង​មេរោគ​​ផ្សេង​ៗ ប៉ា​ម៉ាក់​មិន​ត្រូវ​ឲ្យ​កូន​ប៉ះពាល់​នឹង​មនុស្ស​ធំ ឬ​ក្មេង​ៗ​ដែល​មាន​រោគ​សញ្ញា​ផ្ដាសាយ (ដូចជា​ហៀរ​សំបោរ កណ្ដាស់​ ឬ​មិន​ស្រួល​ខ្លួន) ឬ​អ្នក​ដែល​មាន​អាការៈ​ចុក​ពោះ​ឡើយ ។ [embed-health-tool-bmr] ​​​​​៥. បញ្ឈប់​ការ​​ជក់​បារី ជាក់​ស្ដែង ការ​ជក់​បារី​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ទាំង​អ្នក​ជក់​ និង​អ្នក​​នៅ​ជុំវិញ​ខ្លួន ជា​ពិសេស​ទារក​ និង​កុមារ​តែ​ម្ដង​​។ ​ប្រសិនបើ​ក្មេង​តូចៗ​មាន​ជំងឺ​ស្រាប់​ទៀត​នោះ នឹង​កាន់​តែ​ធ្វើ​ស្ថានភាព​សុខភាព​របស់​ក្មេង​កាន់​តែ​យ៉ាប់យ៉ឺន​ឡើង។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​មិន​គួរ​ឲ្យ​កូន​ប៉ះពាល់​នឹង​ផ្សែង​បារី​ ឬ​នៅ​ក្បែរ​ផ្សេងបារីឡើយ។ ចំណុចសំខាន់ គន្លឹះទាំង៥ […]


ទារក

ប៉ាម៉ាក់គួរដឹង! ទាំងនេះជាសញ្ញាបញ្ជាក់ថាអាអូនបៅ ឬញ៉ាំច្រើនជ្រុល

ជា​ទូទៅ នៅ​ពេល​ដែល​អា​អូន​ញ៉ាំ​ឆ្អែត ឬ​ឃ្លាន​ កូន​តែងតែ​បង្ហាញ​ជា​តម្រុយ​ឲ្យ​ប៉ា​ម៉ាក់​បាន​ដឹង។ ប៉ុន្តែ ជួនកាល​​ប៉ា​ម៉ាក់​ថ្មីថ្មោង ​អាច​មិន​បាន​​ចាប់អារម្មណ៍​​សញ្ញា​ទាំង​នេះ ហើយ​​ផ្ដល់​ចំណី​ដល់​កូន​ច្រើន​ជ្រុល​​ដោយ​មិន​ដឹង​ខ្លួន។ ដូច្នេះ​ ដើម្បី​ដឹង​ថា​អា​អូន​ញ៉ាំ​ច្រើន​ជ្រុល​ ឬ​អត់​ ប៉ា​ម៉ាក់​អាច​សង្កេត​មើល​សញ្ញា​មួយ​ចំនួន​ខាង​ក្រោម​នេះ។ សញ្ញា​បញ្ជាក់​ថា​អា​អូន​បៅ ឬ​ញ៉ាំ​អាហារ​ច្រើន​ជ្រុល ក្អែ​មិន​ឈប់ អាការៈ​ហើម​ពោះ និង​ហ្គាស ចុក​ពោះ​ញឹកញាប់ គន្លឹះ​បញ្ចៀស​ការ​បំបៅ ឬ​ផ្ដល់​អាហារ​ច្រើន​ជ្រុល​ដល់​ទារក ​១. បំបៅ​ដោះ​ គ្រូពេទ្យ​កុមារ​បាន​បញ្ជាក់​ថា​ ទារក​ដែល​បៅ​ទឹក​ដោះ​ម្ដាយ​មាន​អត្រា​ញ៉ាំ​ឆ្អែត​ជ្រុល​តិចតួច ​បើ​ទោះ​បី​ជា​អា​អូន​នៅ​ខាំ​​ក្បាល​សុដន់​​ម៉ាក់​ជាប់​មិន​ព្រម​លែង​ក៏​ដោយ។ នេះ​ដោយ​សារ​តែ​​ក្បាល​សុដន់​ម៉ាក់​មិន​​ហូរ​ទឹក​ដោះ​​ចេញ ដូច​ទៅ​នឹង​ដប​ទឹក​ដោះ​គោ​ឡើយ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. បង្កើត​​កាលវិភាគ​បំបៅ​ដោះ ឬ​ផ្ដល់​អាហារ ទន្ទឹម​នឹង​នេះ​ដែរ ម៉ាក់​គួរ​បង្កើត​កាលវិភាគ​បំបៅ​​ដោះ​​កូន ដើម្បី​ធ្វើ​ឲ្យ​អា​អូន​ឃ្លាន​នៅ​ម៉ោង​ដដែល​ និង​អាច​ញ៉ាំ​អាហារ​ទៀងទាត់​​ពេលវេលា​ ព្រម​ទាំង​បញ្ចៀស​ការ​ញ៉ាំ​ច្រើន​ជាង​ធម្មតា។ [embed-health-tool-due-date] ៣. សង្កេត​មើល​សញ្ញា​​កូន​ឃ្លាន ម៉ាក់ៗ​អាច​រក​មើល​សញ្ញា​ដែល​​បញ្ជាក់​ថា​កូន​ឃ្លាន​ ដូចជា​ជញ្ជក់​ម្រាម​ដៃ។ ជា​ទូទៅ ទារក​ដែល​ឃ្លាន នឹង​​ជញ្ជក់​​ទឹក​ដោះ​ភ្លាម​ៗ។ អត្ថបទគួរអាន៖ ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន បើ​មិន​ចង់​ឲ្យ​​ក្លាយ​ជា​ក្មេង​ទម្រើស សាក​ប៉ុន្មាន​របៀប​នេះ ៤. ជៀសវាង​បង្ខំ​ឲ្យកូន​បៅ នៅ​ពេល​ដែល​កូន​​​បៅ​ឆ្អែត […]


ការបំបៅដោះ

បរិមាណទឹកដោះម៉ាក់ៗចេះតែថយទៅៗមកពីមូលហេតុអ្វី? ដោះស្រាយបែបណា?

នៅសុខៗបរិមាណទឹកដោះរបស់ម៉ាក់ៗស្រាប់តែថយចុះ នេះអាចបណ្តាល​មកពីកត្តាមួយចំនួន​។ តើមូលហេតុអ្វីខ្លះបណ្តាលឱ្យបរិមាណទឹកដោះម៉ាក់ៗថយចុះ ហើយម៉ាក់ៗគួរដោះស្រាយបែបណា? ខាងក្រោមជាកត្តា ៤ យ៉ាងដែលអាចបង្កឱ្យការផលិតទឹកដោះរបស់ម៉ាក់ៗថយចុះ និងវិធីកែខៃ៖ ១. ភាពតានតឹង (ស្ត្រេស) ភាពតានតឹងផ្លូវកាយ និងផ្លូវចិត្តដូចជា ខ្វះបទពិសោធន៍ក្នុងការមើលថែទារក (ចំពោះ​ម៉ាក់ៗ​ថ្មោងថ្មី ) អត់ងងុយ នឿយហត់ បារម្ភពីសុខភាពរបស់កូន មានវិបត្តិហិរញ្ញវត្ថុ ទំនាក់ទំនង​ប្តីប្រពន្ធ​ជាដើម​សុទ្ធតែអាចធ្វើឱ្យការផលិតទឹកដោះរបស់ម៉ាក់ៗថយចុះ។ ដូច្នេះរាល់ពេលមានភាពតានតឹង ម៉ាក់ៗអាចព្យាយាមដកដង្ហើម​ឱ្យវែងៗ ស្តាប់តន្រ្តី ដើរ​ចេញ​មួយស្របក់ ឬនិយាយរឿងក្នុងចិត្ត​ប្រាប់​ញាតិមិត្ត ឬគ្រួសារជាដើម និងគេងឱ្យបានគ្រប់គ្រាន់ដើម្បីកាត់បន្ថយភាពតានតឹង។ ២. បំបៅទឹកដោះលាយទឹកដោះគោម្សៅ រាងកាយម៉ាក់ៗផលិតទឹកដោះទៅតាមតម្រូវការ។ មានន័យថា កាលណា​​ម៉ាក់ៗបំបៅអាអូន​កាន់​តែ​ញឹក រាងកាយម៉ាក់ៗនឹងផលិតទឹកដោះកាន់តែច្រើន។ បើម៉ាក់ៗបំបៅដោះ​លាយ​ទឹកដោះគោម្សៅ​ដោយសារពេលថ្ងៃម៉ាក់ៗត្រូវទៅធ្វើការ ហើយពេលយប់ទើបមានពេលបំបៅ ឬដោយសារ​ទឹកដោះ​ចេញតិចខ្លាចអាអូនបៅមិនឆ្អែត នោះចំនួននៃការបៅដោះរបស់​អាអូននឹងធ្លាក់ចុះ​ដែលជាសញ្ញា​ប្រាប់​រាងកាយម៉ាក់ៗឱ្យផលិតទឹកដោះតិច។ យូរៗទៅបរិមាណទឹកដោះ​របស់ម៉ាក់ៗ​នឹង​ថយ​តិច​ទៅៗ។ ដើម្បីចៀសវាងបញ្ហានេះ ម៉ាក់ៗចៀសវាងឱ្យកូនបៅទឹកដោះលាយទឹកដោះគោម្សៅ។ ម៉្យាងទៀត ម៉ាក់ៗអាចប៉ូមទឹកដោះរៀងរាល់ពីរទៅបីម៉ោង​ម្តងដើម្បីទុកឱ្យអាអូនបៅ ហើយ​អាចក្លាសេ​ទុក​នៅ​ក្នុង​ទូ​ទឹក​កក។ ការប៉ូមទឹកដោះទៀងទាត់ ជា​ការ​​ប្រាប់​រាងកាយម៉ាក់ៗឱ្យបន្តផលិតទឹកដោះ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ការញុំាថ្នាំមួយចំនួន ថ្នាំមួយចំនួនដូចជា ថ្នាំពន្យារកំណើតដែលមានផ្ទុកជាតិអ័រម៉ូន​អ៊ឹស្រ្តូសែន ថ្នាំអាលែកហ្ស៊ី ឬថ្នាំ​ផ្តាសាយ​ជាដើមមានផ្ទុកសារធាតុ pseudoephedrine ដែលអាចកាត់បន្ថយការផលិតទឹកដោះ​។ ហេតុនេះហើយមុននឹងញុំាថ្នាំអ្វីមួយ ម៉ាក់ៗគួរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។ បើ​ម៉ាក់ៗ​ជ្រើសរើសការញុំាថ្នាំគ្រាប់ពន្យារកំណើត ម៉ាក់ៗអាចញុំាថ្នាំគ្រាប់ពន្យារកំណើត​ដែលមិនមាន​ផ្ទុកជាតិអ័រម៉ូនអ៊ីស្រ្តូសែន។ ៤. ញុំាជាតិកាហ្វេអ៊ីនច្រើនពេក ការញុំាទឹកក្រូច […]


ការបំបៅដោះ

ក្បួនច្របាច់ទឹកដោះម្ដាយដោយដៃ ទុកឲ្យកូនបៅតាមការណែនាំពីអ្នកជំនាញ

ទឹក​ដោះ​ម្ដាយ ជា​អាហារ​ចម្បង​បំផុត​សម្រាប់​ទារក​គ្រប់​រូប រហូត​គ្រូពេទ្យ​មួយ​ចំនួន​ប្រៀបធៀប​ទឹក​ដោះ​ម្ដាយ​ទៅ​នឹង​ឱសថ​ទិព្វ ដោយសារ​តែ​សារធាតុ​ចិញ្ចឹម និង​ប្រយោជន៍​ដែល​វា​ផ្ទុក​សម្រាប់​ទៅ​ចិញ្ចឹម​ដល់​ទារក។ យ៉ាង​ណា​មិញ ម្ដាយ​សម័យ​នេះ មិន​សូវ​ជា​បាន​បំបៅ​ដោះ​កូន​ដិត​ដល់​ទេ ព្រោះ​ត្រូវ​ចេញ​ធ្វើ​ការ ឬ​រក​ស៊ី​រក​ចំណូល​ចូល​ផ្ទះ​វិញ ដូច្នេះ​ការ​ច្របាច់​ទឹក​ដោះម្ដាយ​ទុក​ឲ្យ​កូន​បៅ​នៅ​ផ្ទះ ជាជម្រើសពេញនិយមមួយ។ បើ​តាម​ការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ពី​អង្គការ Helen Keller International-Cambodia បាន​ឲ្យ​ដឹង​ជំហាន​នៃ​ការ​ច្របាច់​យក​ទឹក​ដោះ​ម្ដាយ​ត្រឹម​ត្រូវ​ដូច​ខាង​ក្រោម៖ ការ​រៀប​ចំ​មុន​ច្របាច់​ទឹក​ដោះ​ម្ដាយ ១. លាងសម្អាតដៃជាមួយទឹក និងសាប៊ូ ២. លាង​សម្អាត​ពែង​ជាមួយ​ទឹក និង​សាប៊ូ រួច​ស្ងោរ ឬ​ចាក់​ទឹក​ក្ដៅ​ចូល​ក្នុង​នោះ និង​ទុក២-៣​នាទី មុន​ចាក់​ទឹក​ចេញ ៣. ម្ដាយ​អង្គុយ​ក្នុង​ស្ថានភាព​ដែល​គាត់​​យល់​ថា​ស្រួល ដើម្បី​ជួយ​ភ្ញោច​លំហូរ​ទឹក​ដោះ (ម្ដាយ​កាន់​ពែង​ដែល​បាន​លាង​សម្អាត ហើយ​ដាក់​ពី​ក្រោម​ដោះ) ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ការ​ច្របាច់​យក​ទឹក​ដោះ​ម្ដាយ​ដោយ​ដៃ ១. ម៉ាស្សា​ដោះ​ថ្នមៗ ២. ដាក់​មេដៃ និង​ម្រាម​ដៃ​នៅ​សង​ខាង​រង្វង់​ខ្មៅ​ជុំ​វិញ​ក្បាច់​ដោះ រួច​សង្កត់​ចុះ​សំដៅ​ទៅ​រក​ទ្រូង ៣. ម្ដាយ​សង្កត់​ដោះ​ខាង​ក្រោយ រង្វង់​ខ្មៅ​ជុំ​វិញ​ក្បាល​ដោះ ​ដែល​នៅ​ចន្លោះ មេដៃ និង​ម្រាម​ដៃ ៤. ម្ដាយ​បង្វិល​ម្រាម​ដៃ​ចុះ​ឡើង ដៃ​សង្កត់​គ្រប់​ជ្រុង​នៃ​ដោះ រួច​រុញ​មក​មុខ​បន្តិច ដើម្បី​ច្របាច់​បញ្ចេញ​ទឹក​ដោះ ៥. ច្របាច់​ដោះ​ម្ខាងៗ​យ៉ាង​ហោច​ពី៣-៥នាទី រហូត​ដល់​លំហូរ​ទឹក​ដោះ​ចេញ​យឺត​ជិត​អស់ បន្ទាប់​មក​ច្របាច់​ដោះ​ម្ខាង​ទៀត ៦. ច្របាច់​ទឹក​ដោះ​ពី​ដោះ​ទាំង​សង​ខាង ផ្លាស់​ប្ដូរ​ទៅ​វិញ​ទៅ​មក​រហូត​បាន​ទឹក​ដោះ​គ្រប់​គ្រាន់​តាម​តម្រូវ​ការ។ ចុះ​ទឹក​ដោះ​ម្តាយ អាច​ច្របាច់​ទុក​បាន​ប៉ុន្មាន​ម៉ោង? ទឹក​ដោះ​ម្តាយ​អាច​ច្របាច់​ទុក​បាន ៨ ម៉ោង ក្នុង​សីតុណ្ហភាព​ធម្មតា ដោយ​ទុក​ក្នុង​កែវ ឬ​ពែង […]


ការបំបៅដោះ

របបអាហារ ៨ ប្រភេទ ជួយម៉ាក់ៗបង្កើនបរិមាណ និងគុណភាពទឹកដោះ

ទឹកដោះសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយឱ្យអាអូនលូតលាស់បាន​ល្អ និងមិនសូវឈឺ ប៉ុន្តែ​ម៉ាក់ៗ​បំបៅដោះភាគច្រើនប្រឈមនឹងបញ្ហា​មិនសូវសម្បូរទឹកដោះ។ តែមិនថ្វីទេ របបអាហារ​ដែល​សម្បូរ​ជីវជាតិមិនត្រឹមតែអាចជួយបង្កើនបរិមាណ និងគុណភាពទឹកដោះរបស់ម៉ាក់ៗទេ ថែមទាំង​ជួយ​ឱ្យម៉ាក់ៗមានកម្លាំង និងសុខភាពល្អទៀតផង។ តើ​របប​អាហារទាំងនោះមានអ្វីខ្លះ? ម៉ាក់ៗបំបៅដោះគួរញុំាអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដូចខាងក្រោម៖ ១. គ្រាប់ធញ្ញជាតិ គ្រាប់ធញ្ញជាតិដូចជា អង្ករសម្រូប ស្រូវសាលីអូត នំបុ័ង ឬមីដែលធ្វើពីម្សៅគ្រាប់ធញ្ញជាតិ​សម្បូរទៅ​ដោយ​កាបូអ៊ីដ្រាត ជាតិសរសៃ សារធាតុរ៉ែ វីតាមីន B កាបូអ៊ីដ្រាត ប្រូតេអ៊ីន និងខ្លាញ់មិនឆ្អែត​ដែល​ជួយរក្សា​កម្រិត​​ជាតិ​ស្ករ​ក្នុង​ឈាមម៉ាក់ៗ​ឱ្យ​ថេរ ​ជួយ​ដល់​ការ​រំលាយ​អាហារ​ ជួយឱ្យម៉ាក់ៗមានកម្លាំង និងឆ្អែតបានយូរ។ ២. វីតាមីន D ដោយសារទឹកដោះមិនសូវមានវីតាមីន D ដូច្នេះគ្រូពេទ្យជំនាញណែនាំឱ្យម៉ាក់ៗបំបៅដោះ​គួរញុំា​វីតាមីន D ៦០០ IU ជារៀងរាល់ថ្ងៃដើម្បីជួយឱ្យរាងកាយ​ម៉ាក់ៗ និងអាអូនស្រូបយកជាតិកាល់ស្យូម​បានល្អ។ អាហារសម្បូរ​ទៅដោយវីតាមីន D រួមមាន ទឹកដោះគោ ត្រី និងស៊ុតក្រហមជាដើម។ ជាង​នេះ​ទៅទៀត ម៉ាក់ៗក៏អាចទទួលបានវីតាមីន D ដោយ​ហាល​ថ្ងៃពេលព្រឹកព្រលឹមដែរ។ ៣. ជាតិដែក អាហារសម្បូរទៅដោយជាតិដែកដូចជា សាច់សុទ្ធ សាច់មាន់ សណ្តែក និងបន្លែស្លឹកបៃតងជាដើម​អាចជួយឱ្យម៉ាក់ៗមានកម្លាំង និងការពារម៉ាក់ៗ និងអាអូនពីភាពស្លេកស្លាំងព្រោះជាតិដែក​ជួយ​ដឹក​នាំអុកស៊ី​សែន​​​​ទៅគ្រប់ផ្នែកនៃរាងកាយ ហើយរាងកាយយើងត្រូវការជាតិដែក​ដើម្បី​ផលិត​គ្រាប់​ឈាម​ក្រហម។ ៤. កាល់ស្យូម អាហារសម្បូរកាល់ស្យូមដូចជា គ្រាប់ល្ង គ្រាប់ឈៀ ផលិតផលទឹកដោះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ