ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ហេតុអ្វី Prebiotics អាច​ជួយ​ដល់ប្រព័ន្ធការពារកុមារ ហើយមានក្នុងអាហារអ្វីខ្លះ?

ប្រព័ន្ធ​ការ​ពារ​រាងកាយ ឬ​ប្រព័ន្ធភាព​ស៊ាំ ត្រូវ​បាន​ផ្គុំឡើង​ដោយបណ្តាញកោ​សិកា ជាលិកា និងសរីរាង្គជាច្រើន ជុំ​វិញ​រាង​កាយ​របស់​យើង​។ តួនាទីដ៏ចម្បងរបស់​ប្រព័ន្ធ​ការ​ពារ​រាង​កាយ គឺ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំ​ងឺ​ផ្សេង​ៗ និង​​បង្កើត​ឲ្យ​មាន​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាពស៊ាំ​។ ហើយបើ​តាម​ការ​ស្រាវ​ជ្រាវ​ជាច្រើន​បង្ហាញ​ថា ទី​តាំង​ដ៏សំខាន់​របស់​ប្រព័ន្ធ​ការ​ពារ​រាង​កាយ គឺ​ក្រពះពោះ​វៀន​តែម្តង ឬ​ហៅ​ថា មីក្រូប្យូតាក្នុងក្រពះពោះវៀន (Gut Microbiota) ដោយមីក្រូប្យូតានេះ គឺ​ជា​បាក់តេរីល្អ​រាប់​លាន​ដែល​រស់​នៅ​ក្នុង​ប្រព័ន្ធ​​រំ​លាយ​អាហារ និងបង្កើត​បាន​ទៅ​ជា Prebiotics និង Probiotics​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ដោយសារ​តែ​ទំនាក់ទំនងនេះហើយ ទើប​កុមារ​ដែល​ខ្សោយ​ក្រពះពោះវៀន រមែង​មាន​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ខ្សោយ ហើយ​ការ​មានប្រព័ន្ធ​ការ​ពារ​រាង​កាយ​ខ្សោយ​នេះ នាំ​ឲ្យ​កុមារឧស្សាហ៍ឈឺ មាន​បញ្ហា​ផ្លូវ​ដង្ហើម រាករូស ចុកពោះ ឬហើមពោះ ការលូតលាស់ផ្នែក​បញ្ញាស្មារតី និងរាងកាយយឺតយ៉ាវ និងងាយ​អាលែកហ្ស៊ី​ ជា​ដើម។​ ហេតុនេះ ដើម្បីជួយ​ធ្វើ​ឲ្យ​​ទាំង​សុខភាព​ក្រពះពោះវៀន និង​ប្រព័ន្ធ​​ការ​ពារ​រាង​កាយ​របស់​កុមារ មាន​សុខភាព​ល្អ និង​រឹង​មាំ ក៏ដូច​ជា ជួយ​ដល់​ការអភិវឌ្ឍជា​ទូទៅ​របស់​កុមារ ការ​បញ្ចូល​សារធាតុ Prebiotics និង Probiotics​ ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​កូន ពេលកូន​មាន​អាយុ​២ឆ្នាំ គឺ​ជា​ដំណោះស្រាយ​ដ៏ត្រឹម​ត្រូវ​។ តើ​សារធាតុ Prebiotics និង Probiotics […]

អត្ថបទផ្សេងទៀតពី ទារក

ការបំបៅដោះ

ស្វែងរក ទារក

ការថែទាំទារក

ម៉ាក់ប៉ាមកដឹងពីមូលហេតុ ៥ យ៉ាងធ្វើឲ្យទារកក្រោម ២៨ថ្ងៃប្រកាច់

ម៉ាក់​ប៉ា​មួយ​ចំនួន​អាច​នឹង​ជួប​បញ្ហា​ទាក់​ទង​នឹង​ការ​មើល​ថែ​ទារក​ទើប​នឹង​កើត ពិសេស​នោះ​គ្នា​យើង​ដែល​ក្លាយ​ជា​ម៉ាក់​ប៉ា​ថ្មី​ថ្មោង។ ទារក​ទើប​នឹង​កើត​ទាម​ទារ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​មែន​ទែន ព្រោះ​បើ​យើង​ប្រហែស​តែ​បន្តិច អាច​បង្ក​បញ្ហា​ធ្ងន់​ដល់​កូន​ដូច​ជា ប្រកាច់​ជាដើម។ មូល​ហេតុ​អ្វី​បាន​ទារក​ក្រោម២៨​ថ្ងៃ​ប្រកាច់? ១. ខ្វះ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​ខួរក្បាល។ ការ​ប្រកាច់​អាច​ចេញ​ជា​រោគ​សញ្ញា​លើ​ទារក​នៅ​អាយុក្រោម ៧២ម៉ោង ២. ហូរ​ឈាម​ក្នុង​ខួរក្បាល ៣. ជំងឺ​មេតាបូលិក​មួយ​ចំនួន ដូច​ជាការ​ថយ​ចុះ​ជាតិ​ស្ករ ការ​ថយ​ចុះ​កាល់​ស្យូម និង​ការ​ថយ​ចុះ​ម៉ាញ៉េស្យូម ច្រើន​កើត​មាន​លើ​ទារក​អាយុ​ក្រោម ៧២ម៉ោង ឬ​ក៏​នៅ​អំឡុង​ពេល​ចាប់​ផ្ដើម​បំបៅ​ដោះ​ដំបូង ៤. ឆ្លង​មេរោគ​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​ខួរក្បាល​ដូចជា មេរោគ Toxoplasmose, Pneumoniae ៥. ការ​វិវត្តមិន​ធម្មតា​របស់​ខួរ​ក្បាល​តាំង​ពី​កំណើត ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ភាគច្រើន ទារក​អាយុ​ក្រោម ២៨ថ្ងៃ​ដែល​ប្រកាច់ មក​ពី​មាន​ការ​ប៉ះពាល់​ដល់​មុខងារ​ប្រព័ន្ធ​ប្រសាទ។ កាលណា​ទារក​ប្រកាច់ យើង​អាច​សន្និដ្ឋាន​បាន​ពី​ផល​ប៉ះពាល់​ដល់​ការ​វិវត្ត​នៃ​ផ្នែក​បញ្ញា​ស្មារតី និង​កាយ​សម្បទា​ទៅ​ថ្ងៃ​មុខ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត។ ទារក​អាច​ប្រកាច់មួយចំហៀងខ្លួន ឬ​ក៏​ប្រកាច់​ពេញ​តួ​ខ្លួន។ ការ​ប្រកាច់​របស់​ទារក​មាន ៣ សណ្ឋាន​ដូច​ជា៖ Clonic៖ ជាការប្រកាច់នៅផ្នែកខាងចុងម្រាមដៃ ម្រាមជើង ឬក៏មួយចំហៀងខ្លួន។ ចង្វាក់នៃការប្រកាច់សណ្ឋាន Clonic មានសភាពយឺត ហើយអាចមាន ១ ទៅ ៣ចលនាក្នុង ១វិនាទី Tonic៖ ជាការប្រកាច់លើអវៈយវៈ ឬក៏ពេញមួយតួខ្លួន Myoclonic៖ […]


ការថែទាំទារក

កូនអាយុប៉ុន្មានអាចឱ្យគេងឱបតុក្កតាបាន?

តុក្កតាគឺជាអំណោយដ៏គួរឱ្យស្រឡាញ់ដែលប៉ាម៉ាក់ចូលចិត្តទិញឱ្យកូនតូច ឯកូនតូចៗ​ក៏ចូលចិត្ត និងស្រឡាញ់តុក្កតាណាស់ដែរ។ ប៉ុន្តែការដាក់អាអូនគេងក្បែរតុក្កតា ឬការ​ដាក់​តុក្កតាក្នុងអង្រឹងគេងរបស់អាចបង្កគ្រោះថ្នាក់ដល់កូន បើ​កូន​នៅ​វ័យ​តូច​ពេក។ តើការដាក់​អាអូន​គេងក្បែរតុក្កតា ឬការដាក់តុក្កតា​ក្នុងអង្រឹងគេង​របស់អាអូន​អាចបង្កគ្រោះថ្នាក់​អ្វីខ្លះ​ដល់អាអូន ហើយ​ពេលណាទើបអាចឱ្យអាអូនគេងក្បែរ ឬឱបតុក្កតាបាន? សមាគមន​សុខ​ភាព​កុមារអាមេរិក AAP បានណែនាំថា ប៉ាម៉ាក់មិនត្រូវដាក់ប្រដាប់ប្រដា​ក្មេង​លេងដូចជាតុក្កដា ចង្រ្កង់ជាដើម ឬរបស់របរមិនចាំបាច់ក្នុងអង្រឹង ឬកន្លែងគេងរបស់​ទារក​ឡើយ ព្រោះអាចរារាំងដល់ការដកដង្ហើម​របស់ទារកដរាបណាទារកមិន​ទាន់​ដល់​អាយុ ១២ ខែ។ ប្រដាប់ប្រដាទាំងនេះអាចបង្កើនហានិភ័យធ្វើឱ្យទារកថប់ដង្ហើម និងមានជំងឺ​ស្លាប់​ភ្លាមៗ (SIDS) ដែលជាមូលហេតុចម្បងនៃការស្លាប់របស់ទារកអាយុ​ពី ១ ខែដល់ ១ ឆ្នាំ។ លើសពីនេះទៅទៀត ប្រដាប់ប្រដាទាំងនេះអាចប្រមូលផ្តុំធូលី ដែលអាចបណ្តាល​​ឱ្យ​ទារកមានបញ្ហាក្នុងការដកដង្ហើម ជាពិសេសទារកដែលមានជំងឺហឺត។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ហានិភ័យនៃជំងឺស្លាប់ភ្លាមៗរបស់ទារកនឹងធ្លាក់ចុះខ្លាំង នៅក្រោយពេល​ទារក​មាន​អាយុ​ ១ឆ្នាំ​ឡើង។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើនបានណែនាំថា ប៉ាម៉ាក់​ត្រូវ​រង់ចាំយ៉ាងហោចណាស់ដល់ទារកមានអាយុ ២ឆ្នាំ ទើបអាច​ឱ្យកូន​​គេងជាមួយ​តុក្កតាបាន។ តុក្កតាមានប្រយោជន៍ដល់ការលូតលាស់របស់ក្មេងតូចៗដែលទើបនឹងចេះដើរតេះតះណាស់ ព្រោះអាអូននឹងមានដៃគូកំដរ។ ម្យ៉ាងទៀត ការគេងជាមួយ ឬគេង​ឱបតុក្កតា​អាច​ជួយផ្តល់ភាពកក់ក្តៅ និងធ្វើ​ឱ្យ​​​​ឆាប់គេង​លក់ដោយសារ​ក្មេងៗ​ចូលចិត្ត​តុក្កតា​។ ប្រសិនបើប៉ាម៉ាក់ដាក់អាអូនគេងជាមួយតុក្កតា ប៉ាម៉ាក់គួរជ្រើសរើសតុក្កតា​ណា​ដែល​គ្មាន​ឡេវ បូ ភ្នែក (មានគ្រាប់ភ្នែកលៀនចេញក្រៅ) ច្រមុះ (មានគ្រាប់ច្រមុះ​លៀនចេញ​ក្រៅ) ឬមានវត្ថុតូចៗដែលអាចដោះបាន ដោយសារ​ពេលអាយុ ២ខួប […]


ការថែទាំទារក

តិចនិកបំបៅទឹកដោះគោម្សៅដល់កូន​ ប៉ាម៉ាក់ថ្មីថ្មោងគួរដឹង

តាម​ក្រសួង​សុខាភិបាល ម៉ាក់ៗ​គួរ​បំបៅ​ដោះ​កូន​យ៉ាង​តិច ៦ខែ​ ឬ​អាច​លើស​នេះ​កាន់​តែ​ប្រើ​សើរ​។ យ៉ាងណា ម៉ាក់ៗ​មួយ​ចំនួន ក្រោយ​បំបៅ​ដោះកូន​បាន​គ្រប់ ៦ខែហើយ ក៏​អាច​ចង់​ប្ដូរ​ឲ្យ​បៅ​ទឹកដោះគោ​ម្សៅវិញដែរ​។ ដូច​នេះ ការបំបៅទឹកដោះគោម្សៅ​ត្រឹមត្រូវជា​អ្វី​ប៉ាម៉ាក់​គួរ​ដឹង ដើម្បី​អាចជួយដល់ការរំលាយអាហារ​របស់​អា​អូន ថែមទាំងជួយការពារអាអូនពីការហើមពោះ និងរលាកត្រចៀកទៀត​ផង។ តើប៉ាម៉ាក់គួរបំបៅទឹកដោះគោម្សៅបែបម៉េចទើបអាច​ចៀសវាង​​បញ្ហាទាំងនេះបាន? ពេលបំបៅទឹកដោះគោម្សៅឱ្យអាអូន ប៉ាម៉ាក់គួរកាន់ ឬជួយកាន់ដបទឹក​ដោះគោ​ឱ្យ​កូន។ ប៉ាម៉ាក់អាចផ្អៀងដបទឹកដោះគោបន្តិច​ដើម្បីឱ្យទឹកដោះគោ​ហូរចូល​ពេញ​ក្បាល​ដោះ ព្រោះកាលបើក្បាលដោះមានទឹកដោះគោមិនពេញ នៅសល់ចន្លោះ​នឹងធ្វើ​ឱ្យអាអូនបឺតខ្យល់ចូលពោះច្រើន ដែលនឹងធ្វើឱ្យហើមពោះ ឬភើ (ច្រាល់ខ្យល់​ក្នុង​ពោះ)។ ខាងក្រោមនេះជាតិចនិក​មួយចំនួនក្នុងការបំបៅទឹកដោះគោម្សៅឱ្យអាអូន៖ ១. បីត្រកងអាអូន ប៉ាម៉ាក់អាចបីត្រកងអាអូនដោយដាក់ក្បាលនៅលើកែងដៃ ហើយ​យក​បាតដៃ​ទ្រគូទ​ដោយផ្អបទ្រូងកូនជិតទ្រូងប៉ាម៉ាក់។ បន្ទាប់​មក​លើកកែងដៃបន្តិច​ដើម្បី​ឱ្យ​ក្បាលអាអូនខ្ពស់ជាងខ្លួន។ ការដាក់ក្បាលអាអូនឱ្យខ្ពស់ជាងខ្លួនអាចជួយការពារទឹកដោះគោពីការហូរចូលរន្ធត្រចៀកតាមរយៈរន្ធដែលភ្ជាប់បំពង់កទៅនឹងរន្ធត្រចៀក ដែលនឹងបណ្តាលឱ្យអាអូន​រលាក​ត្រចៀក។ ប្រសិនបើប៉ាម៉ាក់រួយដៃ អាចប្តូរអាអូនមកបីដៃម្ខាងទៀតបាន។ ការធ្វើបែបនេះ​ក៏ផ្តល់ពេលវេលាឱ្យកូនសម្រាកពីការខំបឺតទឹកដោះគោ​បាន​មួយភ្លែតដែរ។ ២. ដាក់អាអូនលើភ្លៅ ប៉ាម៉ាក់អាចគេង ឬអង្គុយរួចបញ្ឈរជង្គង់។ បន្ទាប់មកដាក់អាអូន​ផ្អែកលើភ្លៅ​ដោយដាក់​ក្បាល​កូនផ្អែកនឹងជង្គង់បែរមុខមករកប៉ាម៉ាក់ និងដាក់ជើងអាអូនលើពោះប៉ាម៉ាក់។ ការបំបៅបែបនេះអាចបង្កើនភាពស្និទ្ធស្នាលរវាងប៉ាម៉ាក់នឹងអាអូនព្រោះកូនអាចមើលឃើញមុខប៉ាម៉ាក់ចំ ហើយមិន​ធ្វើឱ្យប៉ាម៉ាក់រួយដៃទេ។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៣. ដាក់កូនអង្គុយ ការ​ដាក់ឱ្យអាអូនអង្គុយ​បៅស័ក្តិសមសម្រាប់កូនដែលមានអាយុច្រើនបន្តិច ព្រោះ​រាងកាយរឹងបន្តិចហើយ។ ប៉ាម៉ាក់អាចដាក់អាអូនឱ្យអង្គុយលើលើភ្លៅ រួច​ឱ្យ​ផ្អែកនឹងទ្រូង ឬលើដៃប៉ាម៉ាក់។ ការបៅបែបនេះធ្វើឱ្យអាអូនបៅបានស្រួល ហើយ​អាចគ្រប់គ្រងរំហូរទឹកដោះគោ និងល្បឿន​នៃ​ការបឺតទឹកដោះគោ​ដូច​បៅ​ដោះ​ម្តាយ​ដែរ។ ៤. ដាក់កូនលើខ្នើយ ការបំបៅដោយដាក់អាអូនលើខ្នើយស្រដៀងនឹងការបំបៅដោយបីត្រកង​កូន​អ៊ីចឹង ប៉ុន្តែប៉ាម៉ាក់មិនបាច់ប្រើដៃបីត្រកងទេ ហើយក៏មិនរួយដៃ​ដូចការ​បីត្រកង​ផ្ទាល់ដែរ។ ប៉ាម៉ាក់គ្រាន់តែដាក់អាអូនលើខ្នើយរួចបីទាំងខ្នើយទាំងអាអូនដើម្បីទ្រទម្ងន់ ក៏ដូចជាលើកឱ្យខ្ពស់ដើម្បីឱ្យអាអូនផ្អបមកជិតទ្រូងប៉ាម៉ាក់ដើម្បីបង្កើនភាពស្និទ្ធស្នាល និងផ្តល់ភាពកក់ក្តៅឱ្យកូន។ ប៉ាម៉ាក់ក៏ត្រូវលើកកែង​ដៃ​ឱ្យ​ខ្ពស់​បន្តិចដែរដើម្បីឱ្យក្បាលអាអូនខ្ពស់ជាងខ្លួន […]


ការបំបៅដោះ

ទឹកដោះម្ដាយសំខាន់ តែបើមិន​ប្រយ័ត្ន​កូនអាចខ្វះវីតាមីនមួយ​ប្រភេទ

ទឹក​ដោះ​ម្ដាយ​ជា​អាហារ​លេខ ​១ ​របស់​ទារក ហើយ​អ្នក​ជំនាញ​មួយ​ចំនួន​តែង​ប្រៀប​ធៀប​ទឹក​ដោះ​ម្ដាយ​ដូច​នឹង​ឱសថ​ទិព្វ​សម្រាប់​ទារក ព្រោះ​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​គ្រប់​មុខ​ដែល​ទារក​ត្រូវ​ការ និង​ជួយ​ការពារ​កូន​ពី​ការ​កើត​ជំងឺ​តូច​តាច​មួយ​ចំនួន​ថែម​ទៀត​ផង។ ទោះ​ជា​យ៉ាង​ណា ទឹក​ដោះ​ម្ដាយ​ខ្វះ​នូវ​វីតាមីន​ចាំបាច់​មួយ​សម្រាប់​ទារក​នោះ​គឺ វីតាមីន D។ អត្ថន័យពណ៌ និងរូបរាងលាមកទារក កាលវិភាគចាក់ថ្នាំបង្ការកូន យោង​តាម CDC អាមេរិក​ឲ្យ​ដឹង​ថា វីតាមីន D ត្រូវការ​ជា​ចាំ​បាច់ ដើម្បី​គាំទ្រ​ដល់​ការ​លូតលាស់​ឆ្អឹង​ឲ្យ​មាន​សុខភាព​ល្អ បង្ការ​បញ្ហា​ដែល​បណ្ដាល​ឲ្យ​ឆ្អឹង​ខ្សោយ ឬ​ខូច​ទ្រង់​ទ្រាយ។ កង្វះ​វីតាមីន Dលើ​ទារក​ដែល​បំបៅ​ដោយ​ទឹក​ដោះ​ម្តាយ​គឺ​កម្រ​ណាស់ ប៉ុន្តែ​វា​អាច​កើត​ឡើង​បើ​ទារក​មិន​ទទួល​បាន​វីតាមីន D បន្ថែម​ពី​អាហារ ឬ​អាហារ​បំប៉នវីតាមីន D ឬ​ការ​ទទួល​បាន​ពីពន្លឺ​ព្រះ​អាទិត្យ​មិន​គ្រប់​គ្រាន់។ ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ សញ្ញា​ប័ត្រ​ពី​ប្រទេស​បារាំង បាន​ពន្យល់​ឲ្យ​ដឹង​ដែរ​ថា ដោយ​សារ​ទឹកដោះ​ម្ដាយ​មិន​សូវ​សម្បូរ​វីតាមីន D ហេតុ​ដូច្នេះ​ហើយ ទារក ឬ​កុមារ​ដែល​បៅ​ទឹក​ដោះ​ម្ដាយ ត្រូវ​បាន​ណែ​នាំ​ឲ្យ​ទទួល​វីតាមីន D3 បន្ថែម​ចំនួន ៤០០IU/ថ្ងៃ (ចាប់​តាំង​ពី​ពេល​កើត​ដល់​អាយុ ៦ខែ)។ លោក​ស្រី​បន្ត​ថា ចំណែក កុមារ​ដែល​បៅ​ទឹក​ដោះ​គោ​ម្សៅ មិន​ចាំ​បាច់​ផ្ដល់​វីតាមីន D បន្ថែម​ដូច​ក្មេង​បៅ​ទឹក​ដោះ​ម្ដាយ​នោះ​ទេ។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ចាប់​ពី​អាយុ ៦​ខែ ​នៅ​ពេល​ដែល​កុមារ​ទទួល​បាន​នូវ​អាហារ​សម្រន់​បន្ថែម​ដែល​សម្បូរ​វីតាមីន​ហើយ ​កុមារ​ញ៉ាំ​អាហារ​បាន​ច្រើន និង​ត្រូវ​ពន្លឺ​ថ្ងៃ​គ្រប់​គ្រាន់ […]


ការថែទាំទារក

ព្រឹកៗឡើង​យកទារកទើបកើតហាលថ្ងៃ មានប្រយោជន៍ច្រើនណាស់

ស្បែក​ទារក​ទើប​កើត​ងាយ​នឹង​ប្រតិកម្ម ចាំ​បាច់​ត្រូវ​ការពារ​ពី​ផល​ប៉ះពាល់​ពី​កម្ដៅ​ព្រះ​អាទិត្យ ប៉ុន្តែ​ពន្លឺ​ថ្ងៃ​តិចៗ ពិសេស​ពេល​ព្រឹក ផ្ដល់​ប្រយោជន៍​ច្រើន​យ៉ាង​ដល់​កូន ប្រសិន​បើ​ម៉ាក់ៗ​ឧស្សាហ៍​ដាក់​ទារក​ទើប​កើត​ហាល​ពន្លឺ​ថ្ងៃ។ ការ​ដាក់​ទារក​ទើប​កើត​ហាល​ពន្លឺ​ថ្ងៃ ភាគ​ច្រើន​ធ្វើ​ចំពោះ​ក្មេង​កើត​ជំងឺ​ខាន់​លឿង ប៉ុន្តែ​ទោះ​អា​អូន​កើត ឬ​មិន​កើត​ក្ដី យើង​សុទ្ធ​តែ​អាច​ដាក់​កូន​ហាល​ថ្ងៃ​ព្រោះ​​ល្អ​ចំពោះ​កូន។ នេះ​បើ​តាមការ​​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូន នៅ​ទីនេះ ១. បង្កើន​វីតាមីន D ការ​ដាក់​កូន​ហាល​ថ្ងៃ​ពេល​ព្រឹក ​ជា​គុណ​ប្រយោជន៍​ធំ​បំផុត​មួយ បើ​ម៉ាក់​ប៉ា​ដាក់​ទារក​ទើប​កើត​ហាល​ពន្លឺ​ថ្ងៃ​ពេល​ព្រឹក។ រាងកាយ​យើង​ត្រូវ​ការ​វីតាមីន D ហើយ​ដើម្បី​ទទួល​បាន​វីតាមីន D រាងកាយ​ត្រូវ​នៅ​ក្រោម​កាំ​រស្មី UV របស់​ព្រះ​អាទិត្យ​ពេល​ព្រឹក​យ៉ាង​តិច ១៥​នាទី​ជា​រៀង​រាល់​ថ្ងៃ អាស្រ័យ​ទៅ​តាម​ពណ៌​ស្បែក​របស់​ទារក។ ប៉ុន្តែ​យើង​មិន​ត្រូវ​ដាក់​ទារក​ទើប​កើត​ហាល​ពន្លឺ​ថ្ងៃ​លើស ៣០នាទីក្នុង​មួយ​ថ្ងៃ​ឡើយ។ វីតាមីន D ក៏​ជួយ​ក្នុង​ការ​បឺត​ស្រូប​ជាតិ​កាល់ស្យូម ដើម្បី​ជួយ​ឲ្យ​ឆ្អឹង និង​ធ្មេញ​រឹងមាំ ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ជាដើម។ ២. កាត់​បន្ថយ​ជំងឺ​ខាន់​លឿង ពន្លឺ​ព្រះ​អាទិត្យ​ជួយ​បំបែក​ប៊ីលីរ៉ូប៊ីន (Bilirubin) ជា​សមាសធាតុ​ពណ៌​លឿង​ដែល​កើត​ឡើង​តាម​ផលិត​កម្ម Catabolic ធម្មជាតិ ដូច្នេះ​ថ្លើម​ទារក​អាច​ដំណើរ​ការ​បាន​កាន់​តែ​ងាយ​ស្រួល។ ការ​លូត​លាស់​ប៊ីលីរ៉ូប៊ីន​ដែល​មិន​បាន​ត្រួត​ពិនិត្យ​អាច​បណ្ដាល​ឲ្យ​ស្បែក​ទារក​ទើប​កើត​ឡើង​លឿង​បាន ហើយ​ការ​ដាក់​ទារក​ទើប​កើត​ហាល​ពន្លឺ​ថ្ងៃ​អាច​ជួយ​កាត់​បន្ថយ​អា​អូន​មិន​ឲ្យ​កើត​ជំងឺ​ខាន់​លឿង។ ​ ៣. បង្កើន​កម្រិត​អាំង​ស៊ុយ​លីន ការ​ទទួល​ពន្លឺ​ថ្ងៃ​តាំង​ពី​វ័យ​ក្មេង​អាច​ជួយ​ការពារ​ស្ថានភាព​ដូច​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ក្នុង​កម្រិត​ជាក់លាក់​មួយ។ ទោះ​បី​ជា​​ពន្លឺ​ព្រះ​អាទិត្យ​មិន​មែន​ជា​អ្នក​សម្រប​សម្រួល​តែ​មួយ​គត់​នៃ​កម្រិត​អ៊ាំងស៊ុយលីន​ដ៏​ល្អ​ក៏​ដោយ ការ​ដាក់​ទារក​ទើប​កើត​ហាល​ពន្លៃ​ថ្ងៃ​ពិត​ជា​មាន​ប្រយោជន៍ ព្រោះ​ថា​វីតាមីន D នៅ​ក្នុង​ខ្លួន​ជួយ​គ្រប់គ្រង​កម្រិត​អាំង​ស៊ុយ​លីន។ ៤. បញ្ចេញ​អ័រម៉ូន Serotonin ពន្លឺ​ព្រះ​អាទិត្យ​ជួយ​បង្កើន​ការ​ផលិត​អ័រម៉ូន Serotonin […]


ការបំបៅដោះ

ប្រការគួរធ្វើ និងមិនគួរធ្វើ ពេលបំបៅកូនដោយប្រើដបទឹកដោះគោ

នៅ​ពេល​ទារក​លូតលាស់​ធំ​ទៅ ម៉ាក់​ៗ​សម័យ​ថ្មី​ត្រូវ​ចេញ​ទៅ​ប្រកប​របរ​ចិញ្ចឹមជីវិត មិន​សូវ​មាន​ពេល​បំបៅ​ដោះ​កូន​ដោយ​ផ្ទាល់​នោះ​ទេ។ ភាគ​ច្រើន​គឺ​ម៉ាក់ៗ និយម​ឲ្យ​អា​អូន​បៅ​​ទឹក​ដោះ​គោម្សៅ ឬ​ប៉ូម​ទឹក​ដោះ​ដាក់​ក្នុង​ដបទុក​ឲ្យ​កូន​បៅ ហេតុ​នេះ​ហើយ​ទើប​ម៉ាក់​ៗ​ប៉ា​គួរ​តែ​យល់​ដឹង​ច្បាស់​ពី​របៀប​ដាក់​កូន​បៅ​ដប​ទឹក​ដោះ​គោ​ត្រឹម​ត្រូវ និង​ឥរិយាបថ​មិន​សមរម្យ​ណា​គួរ​ចៀសវាង។ អត្ថន័យពណ៌ និងរូបរាងលាមកទារក តាម​ពិត​ទៅ កត្តា​គួរ​ធ្វើ​ចម្បង​នោះ​គឺ​រក្សា​ដប​ទឹក​ដោះ​គោ​គ្រប់​ផ្នែក​ទាំង​អស់​ឲ្យ​ស្អាត​ជានិច្ច ដើម្បី​ការពារ​ពពួក​បាក់តេរី​កកើត​បណ្ដាល​ឲ្យ​កូន​ឈឺ​ពេល​ប្រើ​។ ប្រការ​គួរ​ធ្វើ​ពេល​បំបៅ​កូន​ដោយប្រើ​ដប​ទឹក​ដោះ​គោ ១. ជ្រើសរើស​ពេល​វេលា​ដែល​កូន​មិន​រក​រឿង ហើយ​មិន​ឃ្លាន​ពេក​ពេល​បំបៅ​ដោយ​ប្រើ​ដប​ទឹក​ដោះ​គោ ២. ដាក់​ដប​នៅ​មុំ​មួយ (ផ្អៀង​បន្តិច) ជា​ជាង​ដាក់​ដប​ត្រង់​ឡើង​លើ​ចុះ​ក្រោម ដើម្បី​ឲ្យ​ទឹក​ដោះ​គោ​ចេញ​តែ​ពេល​អា​អូន​បឺត​យក ៣. សម្រាក​មួយ​ភ្លែត​សិន ពេល​ឃើញ​អា​អូន​ហត់​ពេល​កំពុង​បៅ ហើយ​សឹម​បន្ត​បៅ​ម្ដង​ទៀត ៤. ដាក់​កូន​ក្នុង​ទម្រង់​ក្បាល​ខ្ពស់​ជាង​ខ្លួន ៥. ឲ្យ​អា​អូន​បៅ​ឲ្យ​ស៊ប់​ក្បាល​ដោះ​ជ័រ ៦. សង្កេត​មើល​កូន​ដើម្បី​ដឹង​ថា​តើ​កូន​ឆ្អែត ឬ​នៅ ទោះ​បី​ជា​ក្នុង​ដប​សល់​ទឹក​ដោះ​ ឬ​ទឹកដោះគោម្សៅក៏​ដោយ។ ប្រការ​មិន​គូរ​ធ្វើ​ពេល​បំបៅ​កូន​ដោយ​ដប​ទឹក​ដោះ​គោ ១. ចៀស​វាង​ផ្ដល់​ទឹក​ឲ្យ​កូន​បៅ បើ​ទារក​ក្រោម​អាយុ ៦​ខែ (អាច​បន្តក់​ទឹក ២-៣តំណក់​ផ្សើម​បំពង់​ក​កូន​បាន បើ​កូន​បៅ​ទឹកដោះគោម្សៅ) ២. មិន​គួរ​ឲ្យ​កូន​កាន់​ដប​ទឹក​ដោះ​គោ​ដោយ​ខ្លួន​ឯង ព្រោះ​កូន​អាច​ឈ្លក់ ឆ្លង​មេរោគ​ក្នុង​ត្រចៀក ឬ​កូន​អាច​បៅ​ច្រើន​លើស​តម្រូវ​ការ ៣. ចៀស​វាង​ឲ្យ​កូន​គេង​បៅ​រហូត​ដល់​គេង​លក់ ៤. កុំ​បណ្ដោយ​ឲ្យ​កូន​បៅ​រហូត​ដល់​អស់​ទឹក​ដោះ​ ឬទឹកដោះគោ​ពី​ដប បើ​ឃើញ​កូន​ឆ្អែត​ហើយ គួរ​ឈប់​ឲ្យ​កូន​បៅ ៥. ចៀស​វាង​ឲ្យ​កូន​បៅ​ទឹក​ដោះ​ ឬទឹកដោះគោ​សល់។ ក្នុង​ករណី ម៉ាក់​ប៉ា​មាន​ចម្ងល់​ណា​មួយ​ទាក់​ទង​នឹង​សុខភាព​កូន ឬ​ចំណី​អាហារ​ដែល​កូន​ញ៉ាំ យក​ល្អ​គួរ​ទៅ​ពិភាក្សាយោបល់​ពី​អ្នក​ជំនាញ​ត្រឹម​ត្រូវ ជា​ជាង​ធ្វើ​សកម្មភាព​តាម​គ្នា ព្រោះ​ក្មេង​ម្នាក់ៗ​លូតលាស់​ខុស​ៗ​គ្នា។


ការបំបៅដោះ

អត្ថប្រយោជន៍ម៉ាក់ៗគួរឆុងម្សៅទឹកដោះគោកូនជាមួយទឹកដាំពុះ

នៅពេលដែលយើងរៀបចំឆុងទឹកដោះគោឲ្យកូនបៅ ចាំបាច់ត្រូវលាយឲ្យបានត្រឹមត្រូវតាមការណែនាំដែលមានលើសម្បកកំប៉ុងទឹកដោះគោជាមួយទឹកស្អាត។ ទឹកដាំពុះមានសារសំខាន់ណាស់ពេលឆុងម្សៅទឹកដោះគោឲ្យកូន ពិសេសចំពោះប្រទេសកំពុងអភិវឌ្ឍន៍ដែលមិនមានការផ្គត់ផ្គង់ទឹកស្អាតបានគ្រប់កន្លែង។ នេះបើតាមការណែនាំពីអង្គការសុខភាពពិភពលោក (WHO)។ ដឹងពីកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ ការណែនាំក្នុងការប្រើ ទឹកដាំពោះ ដោយហេតុថាសីតុណ្ហភាពក្ដៅអាចសម្លាប់មេរោគបាន។ បច្ចុប្បន្ននេះ នៅតាមផ្ទះយើងសុទ្ធតែមានទឹកស្អាតប្រើប្រាស់ ដែលយើងអាចញ៉ាំបានពីម៉ាស៊ីនតែម្ដង ប៉ុន្តែដោយសារក្រពះពោះវៀនកូនតូចនៅខ្ចី និងអាអូនមានប្រព័ន្ធការពាររាងកាយខ្សោយមិនដូចមនុស្សធំ ទើបយើងត្រូវប្រើទឹកដាំពុះមកឆុងម្សៅទឹកដោះគោឲ្យកូនបៅ។ យ៉ាងណា ការប្រើប្រាស់ទឹកដាំពុះក្នុងសីតុណ្ហាភាពក្ដៅពេក ដើម្បីឆុងទឹកដោះគោម្សៅឲ្យកូនបៅអាចសម្លាប់បាក់តេរីផ្សេងៗដែលអាចមាននៅក្នុងទឹកដោះគោម្សៅបានដែរ។ ពិសេស​បើទឹកដោះគោម្សៅ​មានបន្ថែមសារធាតុ Probiotics ព្រោះទឹកក្ដៅពេកអាចសម្លាប់បាក់តេរី Probiotics បាន។ យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត ឈួ អ៊ីសេង ឯកទេសរោគកុមារ បានឲ្យដឹងថា ការប្រើប្រាស់ទឹកដាំពុះ រួចទុកឲ្យសីតុណ្ហភាពចុះនៅចន្លោះ៤០ទៅ៧០អង្សាសេ ជាជម្រើសល្អ ព្រោះថាទឹកក្ដៅឧណ្ហៗអាចធ្វើឲ្យម៉ូលេគុលម្សៅទឹកដោះគោរលាយបានល្អ ជាហេតុផ្ដល់ភាពងាយស្រួលឲ្យប្រព័ន្ធរំលាយអាហារខ្ចីរបស់ក្មេងតូចងាយកិនរំលាយ។ ដូចគ្នាដែរ ម៉ាក់ៗដែលប្រើទឹកដាំពុះឆុងទឹកដោះគោម្សៅឲ្យកូនបៅ ត្រូវប្រាកដដែរថាទឹកដោះគោឆុងរួចមិនមានសីតុណ្ហភាពក្ដៅពេក ព្រោះ អាចនាំឲ្យរលាកមាត់កូនបាន។ ម៉ាក់ៗអាចបន្តក់ទឹកដោះគោឆុងរួចនៅលើស្បែកដៃបន្តិច ដើម្បីដឹងពីកម្ដៅទឹកដោះគោ មុននឹងឲ្យកូនបៅ។


ការបំបៅដោះ

កូនចេញរោគសញ្ញាទាំងនេះ ដល់ពេលប៉ាម៉ាក់គួរប្ដូរម៉ាកទឹកដោះគោហើយ

ដូចយើងដឹងស្រាប់ហើយថា ទឹកដោះគោម្សៅមានច្រើនម៉ាកសម្រាប់ឲ្យម៉ាក់ប៉ាជ្រើសរើសផ្ដល់ឲ្យកូនបៅ ប៉ុន្តែកូនយើងមិនមែនបៅត្រូវគ្រប់ម៉ាកទឹកដោះគោតែម្ដងនោះទេ។ ជួនកាល អាអូនបៅម៉ាកផលិតផលមួយមិនត្រូវ យើងត្រូវប្ដូរទៅម៉ាកមួយទៀត ពិសេសនោះបើកូនចេញសញ្ញាប៉ុន្មានខាងក្រោមនេះ។ ១. ក្អែខ្លាំង ទារកភាគច្រើនក្អែទឹកដោះម្ដាយ ឬទឹកដោះគោចេញមកវិញក្រោយបៅដោយសារតែប្រព័ន្ធរំលាយអាហាររបស់អាអូនមិនទាន់រឹងមាំនៅឡើយ។ តាមពិតទៅ ទារកក្អែជាបញ្ហាទូទៅមួយ ក្មេងណាក៏ដូចក្មេងណាដែរ ក៏ប៉ុន្តែបើកូនក្អែលើសពីបរិមាណ ពីរស្លាបព្រាបាយ ក្រោយពេលបៅទឹកដោះគោម្ដងៗ អាចជាសញ្ញានៃបញ្ហាប្រតិកម្មនឹងទឹកដោះគោ ម៉ាក់​ប៉ា​​ជាការល្អ គួរ​ពិភាក្សាជាមួយ​គ្រូពេទ្យ​ដើម្បី​​ដឹងថា​គួរ​ប្ដូរ​ម៉ាក​ទឹក​ដោះ​គោ ឬ​យ៉ាងណា។ ២. មិនសូវឡើងទម្ងន់ ការតាមដានការឡើងទម្ងន់កូនអាចមានប្រយោជន៍ក្នុងការវាស់ស្ទង់សុខភាពទូទៅរបស់អាអូន។ នៅពេលអាអូនឡើងទម្ងន់បានត្រឹមត្រូវ ម៉ាក់ប៉ាអាចសម្គាល់បានដោយសង្កេតលើចំណុចមួយចំនួន។ អាអូនឡើងទម្ងន់ដូចទម្ងន់ពីកំណើតម្ដងទៀត ១០-១៤ថ្ងៃបន្ទាប់ពីកើត។ ចន្លោះពីកំណើតដល់អាយុ ៣ខែអាអូនឡើង​ទម្ងន់ប្រហែល ២៨ក្រាម/ថ្ងៃ។ នៅពេលពួកគេឈានដល់អាយុ ៦ខែ អាអូនអាចឡើងទម្ងន់បាណប្រហែល ១៨ក្រាម/ថ្ងៃ។ ប្រសិនបើអាអូនមិនឡើងទម្ងន់ដូចការរំពឹងទុក ឬដូចចំណុចខាងលើទេ ម៉ាក់ប៉ាគួរនាំឲ្យទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញ ពិសេសអាអូនមានវ័យលើសពី ៦ខែ ដែលម៉ាក់ៗឲ្យបៅម្សៅទឹកដោះគោ ដើម្បីដឹងថាគួរផ្លាស់ប្ដូរម៉ាកផលិតផលឬយ៉ាងណា។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. កិកកុកច្រើនក្រោយបៅ មានហេតុផលជាច្រើនដែលអាចឲ្យកូនតូចយំ កិកកុក រករឿងម៉ាក់ប៉ា ប៉ុន្តែនៅពេលដែលអាអូនចាប់ផ្ដើមកិកកុកពេលកំពុងបៅទឹកដោះគោ ឬក្រោយបៅ នោះ​អាចដោយសារកូនប្រតិកម្មនឹងម្សៅទឹកដោះគោ។ [embed-health-tool-ovulation] ៤. ជុះចេញឈាម ពេលយើងបើកមើលខោទឹកនោមកូនមកឃើញមានឈាម ម៉ាក់ប៉ាណាដែលថាមិនភ័យនោះ។ ស្របពេលដែលមានហេតុផលជាច្រើនបង្កជាបញ្ហាអាអូនជុះមកចេញឈាម តែហេតុផលគួរឲ្យកត់សម្គាល់មួយគឺអាអូនអាចអាលែកហ្ស៊ីទឹកដោះគោម្សៅ ហើយបើកូនចេញរោគសញ្ញានេះ ម៉ាក់ប៉ាគួរនាំកូនទៅជួបគ្រូពេទ្យ។ ៥. ទល់លាមករ៉ាំរ៉ៃ ទារកដែលបៅទឹកដោះគោ ជាទូទៅជុះយ៉ាងតិច […]


អាហារូបត្ថម្ភទារក

កុំឆ្ងល់! បញ្ហា​មួយចំនួននេះ អាចធ្វើឲ្យកូនមិនសូវឡើងគីឡូ

ការ​ឡើង និង​ស្រក​ទម្ងន់​របស់​កូនតូច អាច​ជា​សញ្ញា​មួយ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​កូន ពិសេស​នោះ ចំពោះ​ទារក​បៅ​ទឹក​ដោះ​គោម្សៅ។ យ៉ាង​ណា​មិញ ក្មេង​ខ្លះ​បៅ​ទឹក​ដោះ​គោ​ម្សៅ​ មួ​យ​ចំនួន​អាចត្រូវ​ម្ដាយ​កត់សម្គាល់​ឃើញ​ថាមិន​ឡើង​គីឡូ តើ​រឿង​នេះ​យ៉ាងម៉េច​វិញ? គណនា BMI នៅទីនេះ ទារក​ទាំង​អស់​លូតលាស់​ក្នុង​ល្បឿន​ខុសៗ​គ្នា ភាគ​ច្រើន​ការ​លូតលាស់​ក្រោយ​ពេល​សម្រាល​រួច​កើត​គឺ​លឿន និង​មាន​ភាព​ងាយ​ស្រួល។ ទារក​ទើប​នឹង​កើត​គួរ​តែ​បៅ​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោម្សៅ​ ប្រហែល ៤៤-៦០ មិល្លីលីត្រ​រៀង​រាល់ ៣ម៉ោង​ម្ដង។ ចំណែក​ឯ​ទារក​មិន​គ្រប់​ខែ ត្រូវ​ការ​កាឡូរី​ច្រើន​ជាង​ទារក​គ្រប់​ខែ​ធម្មតា។ ប៉ុន្តែ​មាន​ទារក​ខ្លះ​ពិបាក​ក្នុង​បៅ ខ្លះ​ក្អែ ឬ​ក្អួត​អាហារ​ចេញ​មក​វិញ​អស់ ខ្លះ​គេង​ច្រើន​ពិបាក​បំបៅ ឬ​ខ្លះ​ទៀត​ពិបាក​លេប​ទឹក​ដោះ​គោ​ចូល។ ទារក​ខ្លះ​ទៀត​ទទួល​បាន​កាឡូរី​គ្រប់​គ្រាន់ ប៉ុន្តែ​នៅ​តែ​ពិបាក​ក្នុង​ការ​ឡើង​ទម្ងន់​ដូច​ការ​រំពឹង​ទុក​របស់​ម៉ាក់​ប៉ា។ នេះ​មាន​ន័យ​ថា ទារក​អាច​មាន​បញ្ហា​ក្នុង​ការ​ស្រូប​យក​អាហារ និង​ការ​ប្រើ​ប្រាស់​កាឡូរី​ដែល​បាន​ផ្ដល់​ឲ្យ​ពួក​គេ។ បញ្ហា​ពោះ​វៀន​មួយ​ចំនួន​ដូច​ជា ជំងឺ Celiac អាលែកហ្ស៊ី​ចំណី​អាហារ និង​រាក​រូស​ដែល​អាច​ធ្វើ​ឲ្យ​ទារក​មិន​អាច​ប្រើ​ប្រាស់​អាហារ​ដែល​ផ្ដល់​ឲ្យ​ពួក​គេ ដើម្បី​លូតលាស់​បាន។ ចុង​ក្រោយ ទារក​មួយ​ចំនួន​ដែល​មាន​បញ្ហា​លូតលាស់ ប្រើ​ប្រាស់​កាឡូរី​យ៉ាង​លឿន​ដោយ​សារ​តែ​ពួក​គេ​មាន​តម្រូវ​ការ​កាឡូរី​កើន​ឡើង។ នេះ​រួម​បញ្ចូល​ទាំង​ក្មេង​ដែល​ត្រូវ​ប្រឹង​ដក​ដង្ហើម កើត​មុន​ខែ ឬ​មាន​បញ្ហា​បេះ​ដូង​ខុស​ប្រក្រតី។ ទារក និង​ក្មេង​ទាំង​នេះ​ត្រូវ​ការ​កាឡូរី​បន្ថែម​សម្រាប់​ការ​ឡើង​ទម្ងន់​គ្រប់​គ្រាន់។ នៅ​ពេល​ក្មេង​បៅ​ទឹក​ដោះ​គោ​មិន​ឡើង​ទម្ងន់ ឬ​ក្មេង​ញ៉ាំ​អាហារ ឬ​បៅ​ដោះ​ម្ដាយ​ក៏​ដោយ ម៉ាក់​ប៉ា​គួរ​តែ​នាំ​កូន​ទៅ​ពិគ្រោះ​រក​ដំណោះ​ស្រាយ​ស័ក្ដិសម​បំផុត​សម្រាប់​កូន​យើង។ ការ​មិន​ឡើង​ទម្ងន់​តាម​ស្តង់ដារ អាច​នាំ​ឲ្យ​មាន​បញ្ហា​ដូច​ជា ការ​ពន្យារ​ពេល​ក្នុង​ការ​អភិវឌ្ឍន៍ មាន​អាកប្បកិរិយា​មិន​សមរម្យ និង​ការ​ងាយ​ឆ្លង​មេរោគ​បង្ក​ជា​ជំងឺ។​


ការបំបៅដោះ

ចង់​ដឹង​កូន​បៅ​ដោះ​​គ្រប់​​ ឬ​​​អត់​ សង្កេត​មើល​សញ្ញា​ទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទឹក​ដោះ​ម្ដាយ​មាន​សារសំខាន់​ខ្លាំង​ណាស់​ សម្រាប់​ការ​លូតលាស់​ និង​ការអភិវឌ្ឍរបស់​ទារក​។ ​ពិត​ណាស់​ បើ​អា​អូន​បៅ​​​ទឹក​ដោះ​គោម្សៅ យើង​អាច​ដឹង​​ពី​បរិមាណ​ច្បាស់លាស់​ថា​តើ​កូន​បៅ​គ្រប់គ្រាន់​ឬ​យ៉ាង​ណា​។ ប៉ុន្តែ​ នៅ​ក្នុង​ករណី​ដែល​​ទារក​បៅ​ទឹក​ដោះ​ម្ដាយ​វិញ​ ​តើ​ម៉ាក់​ៗ​អាច​ដឹង​ថា​កូន​បៅ​​គ្រប់គ្រាន់​ដោយ​របៀប​ណា​? អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅ​ទី​នេះ​ ​សញ្ញា​បញ្ជាក់​ថា​កូន​បៅ​ទឹក​ដោះ​ម្ដាយ​គ្រប់គ្រាន់​ ប្រសិនបើ​អា​អូន​បៅ​ទឹក​ដោះ​គ្រប់គ្រាន់ ម៉ាក់​ៗ​អាច​​សង្កេត​​​ឃើញ​​សញ្ញា​នៃ​ការ​លូតលាស់​ និង​ការអភិវឌ្ឍ​របស់​កូន​ដូច​ខាង​ក្រោម​​​៖ ឡើង​ទម្ងន់​៖ ​ជា​ទូទៅ​​ ទារក​អាច​ស្រក​ទម្ងន់​​បន្តិចបន្តួច​នៅ​សប្ដាហ៍​​ដំបូង​ ប៉ុន្តែ​កូន​នឹង​ចាប់ផ្ដើម​ឡើង​ទម្ងន់​វិញ​​ ព្រម​ទាំង​លូតលាស់ក្នុង​ល្បឿន​ធម្មតា។ គេង​លក់​ពេញ​មួយ​យប់​៖ ភាគ​ច្រើន​ ទារក​ភ្ញាក់​ញឹកញាប់​ដោយ​សារ​តែ​ពួក​គេ​ឃ្លាន។​ ចំណែក​ឯ​ទារក​ដែល​បៅ​ឆ្អែត នឹង​គេង​លក់​ស្រួល​ពេញ​មួយ​យប់​។ នោម​ ឬ​​ជុះ​​​ញឹកញាប់​៖ ជា​មធ្យម​ ទារក​​ទើប​កើត​ជុះ​​ប្រមាណ​៦ដង​ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ។ លេប​ទឹក​ដោះ​៖ ម៉ាក់​ៗ​អាច​លឺ​សំឡេង​កូន​លេប​ទឹក​ដោះ​ និង​ឃើញ​អា​អូន​ជញ្ជក់​ចុង​សុដន់​ នៅ​ពេល​បំបៅ​។ ជា​ទូទៅ ទារក​ឈប់​​បៅ​ដោយ​ខ្លួន​ឯង​ នៅ​ពេល​ដែល​ពួក​គេ​ឆ្អែត​។ ពណ៌​លាមក​៖ នៅ​ពេល​ដែល​ទារក​ចាប់ផ្ដើម​រំលាយ​ទឹក​ដោះ​ម្ដាយ ពណ៌​​លាមក​របស់​កូន​កាន់​តែ​ស្រាល​ទៅ​ៗ និង​​មាន​លាមក​ទន់។ ​​សញ្ញា​បញ្ជាក់​ថា​កូន​បៅ​ទឹក​ដោះ​មិន​គ្រប់គ្រាន់​ ងងុយ​គេង​៖ ជា​ធម្មតា ទារក​បៅ​ជា​រៀង​រាល់​៣​ទៅ​៤​ម៉ោង​ម្ដង​។ សម្រាប់​ទារក​ដែល​បៅ​មិន​គ្រប់​វិញ អាច​នឹង​មិន​បៅ​ និង​គេង​បាន​យូរ​ដោយ​​មិន​ចាំបាច់​​បៅ​​ដោះ​។ បៅ​ដោះ​រយៈពេល​ខ្លី​៖ រយៈពេល​ធម្មតា​នៃ​ការ​បំបៅ​ដោះ​ទារក​ទើប​កើត​ គឺ​នៅ​ចន្លោះ​ពី​២០ ទៅ​៤៥​នាទី​។ ឃ្លាន​បន្ទាប់​ពី​បៅ​រួច៖ ទារក​ជញ្ជក់​មេ​ដៃ ឬ​ម្រាម​ដៃ និង​​ហាក់​ដូចជា​មិន​ពេញ​ចិត្ត​ បន្ទាប់​ពី​បៅ​រួច​។ នោម​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ