ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ដឹងតិចនិច ៥ នេះ ជួយឱ្យទារកគេងលក់ស្កប់រាល់ថ្ងៃ

ការគេងលក់ស្កប់មានសារៈសំខាន់ណាស់ចំពោះទារក ព្រោះមិនត្រឹមតែ ជួយឱ្យទារកមានកម្លាំង និងស្មារតីល្អបន្ទាប់ពីក្រោកពីគេងទេ ថែមទាំងជួយទារកក្នុងការអភិវឌ្ឍរាងកាយ ខួរក្បាល និងប្រព័ន្ធការពាររាងកាយទៀតផង។ ចឹងគួរធ្វើម៉េចជួយឱ្យទារកគេងលក់ស្កប់ល្អ? ដើម្បីជួយ ឱ្យទារកគេងលក់ស្កប់ ម៉ាក់ប៉ាគួរដឹងគន្លឹះទាំងនេះ៖  ១. បង្កើតទម្លាប់មុនពេលគេង ទារករៀនគេងដោយចាប់យកសញ្ញាពីជុំវិញខ្លួន។ ម៉ាក់ប៉ាអាចបង្កើតទម្លាប់មុនពេលគេង ដោយចាប់ផ្តើមជាមួយការរក្សាបន្ទប់គេង ឬកន្លែងគេងឱ្យស្ងប់ស្ងាត់ និងបន្ថយពន្លឺភ្លើង ឬពន្លឺថ្ងៃ ៣០ នាទីមុនពេលដាក់កូនគេង។ ចៀសវាងលេង ឬប្រឡែងលេងជាមួយកូនមុនពេលដាក់កូនឱ្យគេង ព្រោះការរំភើបរីករាយអាចធ្វើឱ្យកូនពិបាកគេង ឬគេងហើយភ្ញាក់មកវិញ។ មួយវិញទៀត ម៉ាក់ប៉ាត្រូវបន្ថយសំឡេង និងនិយាយទៅកាន់កូនបែបលួងលោម ក្នុងគោលបំណងបន្ធូររម្មណ៍កូន។ បន្ទាប់មក ម៉ាក់ប៉ាអាចបង្កើតទម្លាប់ងូតទឹកឱ្យកូន អានរឿងនិទាន ច្រៀងបំពេរ ឬចាក់ភ្លេងបំពេរជាដើម មុនពេលដាក់កូនឱ្យគេង។ ត្រូវប្រកាន់ខ្ជាប់ និងធ្វើតាមទម្លាប់ដដែលៗជារៀងរាល់ពេល យូរៗទៅកូននឹងសុំានឹងទម្លាប់មុនពេលគេងទាំងនេះ។ នៅពេលម៉ាក់ប៉ាធ្វើទម្លាប់ទាំងនេះ កូននឹងដឹងថាដល់ពេលគេងហើយ។ ២. សង្កេតមើលសញ្ញាកូនងងុយគេង បើម៉ាក់ប៉ាឃើញកូនស្ងប់ស្ងាត់ មិនចង់លេង មិនចាប់អារម្មណ៍នឹងសកម្មភាពជុំវិញខ្លួន ស្ងាប់ ញីភ្នែក បៀមម្រាមដៃ មួម៉ៅ ឬសម្លឹងមើលទៅលើបានន័យថា កូនងងុយគេងហើយ។ ម៉ាក់ប៉ាគួររៀបចំឱ្យកូនឱ្យចូលគេង។ ៣. បង្កើតបរិយាកាសកន្លែងគេងកូនឱ្យមានផាសុកភាព កន្លែង ឬបន្ទប់គេងកូនគួរតែមិនមានសម្លេងរំខាន និងមានសីតុណ្ហភាពត្រជាក់ល្មមត្រឹម ២០-២២ អង្សារសេ។ ពូក ឬកម្រាលគេងកូនត្រូវរាបស្មើ មិនទន់ពេក […]

អត្ថបទផ្សេងទៀតពី ទារក

ការបំបៅដោះ

ស្វែងរក ទារក

ការបំបៅដោះ

៤ យ៉ាង ម៉ាក់ប៉ាថ្មីថ្មោងគួរដឹងពេលឲ្យកូនបៅទឹកដោះគោម្សៅ

ការ​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ម្សៅ​មិន​មែន​ចប់​ត្រឹម​ពេល​ជ្រើស​រើស​ម៉ាក​ទឹក​ដោះ​គោ​ឲ្យ​កូន​បៅ​នោះ​ទេ នៅ​មាន​រឿង​ច្រើន​ទៀត​តាំង​ពី​ការ​ប៉ះពាល់​ទៅ​លើ​លាមក​កូន បរិមាណ​កូន​បៅ។ ក្នុង​អត្ថបទ​នេះ " Hello គ្រូពេទ្យ " នឹង​បង្ហាញ​ពី​ចំណុច​ភ្ញាក់​ផ្អើល ៤ យ៉ាង ជុំ​វិញ​ការ​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ម្សៅ ម៉ាក់​ប៉ា​ថ្មី​ថ្មោង​មិន​ទាន់​ដឹង​ច្បាស់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ១. លាមក​ខុស​ពី​ក្មេង​បៅ​ដោះ​ម្ដាយ របស់​ដែល​យើង​ឃើញ​ក្នុង​ខោ​ទឹក​នោម​កូន​រង​ឥទ្ធិពល​ផ្ទាល់​ពី​អ្វី​ដែល​កូន​ញ៉ាំ ហើយ​មិន​ត្រឹម​តែ​កូន​បៅ​ទឹក​ដោះ​គោ​ម្សៅ​មាន​សណ្ឋាន​លាមក​ខុស​ទេ ជួន​កាល​អាច​ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​ភ្ញាក់​ផ្អើល​ក៏​ថា​បាន ពិសេស​កូន​ទើប​ផ្លាស់​ទៅ​បៅ​ទឹក​ដោះ​គោ​ក្រោយ​ផ្ដាច់​ដោះ​ម្ដាយ។ ហេតុ​អ្វី​បាន​ខុស​គ្នា? យោង​តាម​ការ​ពន្យល់​របស់​វេជ្ជបណ្ឌិត Magaret Morris វា​ជា​រឿង​ធម្មតា​របស់​រាងកាយ​ព្យាយាម​ទម្លាប់​ទៅ​តាម​អាហារ​ញ៉ាំ​ចូល​ទៅ។ ម៉ាក់​ប៉ា​មួយ​ចំនួន​ឲ្យ​ដឹង​ថា លាមក​កូន​បៅ​ទឹក​ដោះ​គោ​ម្សៅ​មាន​ក្លិន​ខ្លាំង​ជាង ពណ៌​ក្រមៅ​ជាង និង​មាន​សភាព​ក្រាស់​ជាង​ក្មេង​បៅ​ទឹក​ដោះ​ម្ដាយ។ ២. កម្រិត​នៃ​ការ​រំលាយ​ខុស​គ្នា​រវាង​ទឹក​ដោះ​គោ និង​ទឹក​ដោះ​ម្ដាយ តើ​ទារក​បៅ​ទឹក​ដោះ​គោ​ម្សៅ​ពិត​ជា​មិន​សូវ​ទារ​បៅ​ដូច​ក្មេង​បៅ​ទឹក​ដោះ​ម្ដាយ​មែន? ចម្លើយ​នោះ​គឺ ពិត​មែន។ នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ និង​ទឹក​ដោះ​គោ​ម្សៅ មាន​ផ្ទុក​ប្រូតេអ៊ីន ២​ប្រភេទ​ដូច​គ្នា​គឺ Whey (ងាយ​រំលាយ) និង Casein (ពិបាក​រំលាយ)។ ប៉ុន្តែ​ទឹក​ដោះ​ម្ដាយ​ផ្ទុក​ប្រូតេអ៊ីន Whey ច្រើន​ជាង Casein ខុស​ពី​ទឹក​ដោះ​គោ​ម្សៅ​ដែល​ទារក​រំលាយ​យឺត​ជាង​ទឹក​ដោះ​ម្ដាយ។ ៣. កូន​អាច​អាលែកហ្សី​ទឹក​ដោះ​គោ ទារក​មួយ​ចំនួន​ធំ​អាច​រំលាយ ឬ​បៅ​ទឹក​ដោះ​គោ​ម្សៅ​បាន​យ៉ាង​ងាយ​ស្រួល មិន​ឃើញ​មាន​បញ្ហា​អ្វី​ឡើយ។ ផ្ទុយ​ទៅ​វិញ កូន​ក្មេង​ខ្លះ​អាច​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​ប្រូតេអ៊ីន​នៅ​ក្នុង​ទឹក​ដោះ​គោ​ម្សៅ ជា​ហេតុ​បណ្ដាល​ឲ្យ​អា​អូន​អាច​បៅ​ទឹក​ដោះ​គោ​មិន​បាន។ ក្នុង​ករណី​ដែល​កូន​មាន​បញ្ហា​នេះ […]


ការបំបៅដោះ

ទើបមានកូនមកដឹងរបៀបឆុង និងទុកដាក់ទឹកដោះគោម្សៅឲ្យកូនបៅ

ការមានរបៀបឆុង និងទុកដាក់​ទឹក​ដោះ​គោ​ម្សៅ​កូន​បៅ​ប្រកប​ដោយ​សុវត្ថិភាព​អាច​ការពារ​កូន​យើង​ពី​ហានិភ័យ​នៃ​ការ​ប្រតិកម្ម​ទឹក​ដោះ​គោ និង​បាក់តេរី ឬ​មេរោគ​ផ្សេងៗ​ដែល​អាច​បង្ក​ជា​ជំងឺ​បាន។ ខាង​ក្រោម​នេះ​ជា​តិចនិករបៀបឆុង និងទុកដាក់ទឹកដោះគោម្សៅ និង​ដប​ទឹក​ដោះ​គោ​ត្រឹម​ត្រូវ ជា​ម៉ាក់​ប៉ា​គេ ពិសេស​អ្នក​ទើប​មាន​កូន​គួរ​អនុវត្ត​តាម។ ដឹងពីកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ គណនាថ្ងៃសម្រាលកូន ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ការ​រៀប​ចំ​ទឹក​ដោះ​គោ​ម្សៅ លាង​ដៃ​ឲ្យ​បាន​ល្អ​មុន​ពេល​រៀប​ចំ​ឆុង ឬ​បំបៅ​កូន។ សម្អាត និង​ធ្វើ​អនាម័យ​កន្លែង​រក្សា​កំប៉ុង​ទឹក​ដោះ​គោ​ម្សៅ ឬ​កន្លែង​ដែល​យើង​ត្រូវ​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន​បៅ។ រាល់​ដប​ទឹក​ដោះ​គោ​កូន​ត្រូវ​តែ​សម្អាត សម្លាប់​មេរោគ​ឲ្យ​ស្អាត​ជា​និច្ច។ ពេល​ឆុង​ទឹក​ដោះ​គោ ត្រូវ​ពិនិត្យ​មើល និង​អនុវត្ត​តាម​ការ​ណែនាំ​លើ​សម្បក​កំប៉ុង​ទឹក​ដោះ​គោ​ម្សៅ​ឲ្យ​បាន​ហ្មត់ចត់។ បើ​ចង់​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​នៅ​ក្ដៅ​តិចៗ ចៀសវាង​យក​ដប​ទឹក​ដោះ​គោ​ទៅ​ដាក់​ក្នុង​ម៉ាស៊ីន Microwave យក​ល្អ​ដាក់​ដប​ទឹក​ដោះ​គោ​ម្សៅ​ត្រាំ​ក្នុង​ចាន​ទឹក​ក្ដៅ​ឧណ្ហ​ៗ​បាន (ត្រូវ​ពិនិត្យ​មើល​កម្ដៅ​សិន​មុន​ឲ្យ​កូន​បៅ)។ ការ​រក្សា​ទឹក​ដោះ​គោ​ម្សៅ​ទុក ទឹក​ដោះ​គោ​ឆុង​រួច​អាច​ខូច​បាន បើ​យើង​ទុក​ចោល​យូរ​ក្នុង​សីតុណ្ហភាព​ធម្មតា ហេតុ​នេះ​គួរ​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ក្នុង​រយៈ​ពេល ២ ម៉ោង​ក្រោយ​ឆុង។ ប្រសិន​បើ​យើង​ចង់​ឆុង​ទុក​ឲ្យ​កូន​បៅ គួរ​តែ​រក្សា​ទុក​ក្នុង​ទូ​ទឹក​កក និង​ឲ្យ​កូន​បៅ​ក្នុង​រយៈ​ពេល ២៤ ម៉ោង។ ចាក់​ចោល​ទឹក​ដោះ​គោ​ដែល​កូន​បៅ​សល់​ឲ្យ​អស់ កុំ​ស្ដាយ ព្រោះ​ទឹក​ដោះ​គោ​ដែល​អូន​បៅ​ហើយ ប៉ះ​ជាមួយ​នឹង​ទឹក​មាត់​កូន​អាច​បង្ក​ឲ្យ​មាន​បាក់តេរី​កើត​ឡើង។ រក្សា​កំប៉ុង​ទឹក​ដោះ​គោ​ដែល​មិន​ទាន់​បើក​ប្រើ​នៅ​កន្លែង​ត្រជាក់ ស្ងួត ពោល​គឺ​នៅ​ក្នុង​បន្ទប់ ឬ​កន្លែង​ណា​មាន​សីតុណ្ហភាព​ធម្មតា មិន​ត្រូវ​ថ្ងៃ។ ចំណែក​កំប៉ុង​បើក​ប្រើ​រួច ត្រូវ​រក្សា​នៅ​កន្លែង​ត្រជាក់ ស្ងួត ហើយ​បិទ​គម្រប​ឲ្យ​ជិត និង​មិន​ត្រូវ​ដាក់​ក្នុង​ទូ​ទឹក​កក​ឡើយ។ ទឹក​ដោះ​គោ​ម្សៅ​ភាគ​ច្រើន បើក​ហើយ​ត្រូវ​ប្រើ​ក្នុង​រយៈ​ពេល ១​ខែ និង​មិន​ត្រូវ​ប្រើ​លើស​កាល​កំណត់​លើ​កំប៉ុង​ទឹក​ដោះ​គោ​ឡើយ។ ក្នុង​ករណី​ទារក​នៅ​ក្មេង​ខ្លាំង (អាយុ​តិច​ជាង ៣ […]


ការបំបៅដោះ

ម្ដងភ្លៀង ម្ដងក្ដៅ! ម៉ាក់ៗបំបៅដោះកូនត្រូវចេះការពារសុខភាពកុំឲ្យឈឺ

ការ​បំបៅ​ដោះ​កូន ម៉ាក់ៗ​អាច​ធ្វើ​បាន​គ្រប់​ពេល​វេលា និង​គ្រប់​ទី​កន្លែង​ឲ្យ​តែ​កូន​ត្រូវ​ការ​បៅ ត្រូវ​ហ្អេ៎​ម៉ាក់ៗ? តែ​ការ​បំបៅ​ដោះ​កូន​ក្នុង​អាកាសធាតុ​ត្រជាក់​ដូច​ឥឡូវ​នេះ គឺ​កាន់​តែ​ចាំ​បាច់​សម្រាប់​កូន ព្រោះ​មេរោគ​ក្នុង​បរិយាកាស​ច្រើន​ចាំ​បង្ក​ជំងឺ​ដូច​ជា ផ្ដាសាយ ឬ​គ្រុន​ផ្ដាសាយ​ជាដើម។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តាម​រយៈ​ការ​បំបៅ​ដោះ​កូន ទារក​អាច​ទទួល​បាន​អង់ទីករ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​កូន ដើម្បី​ប្រឆាំង​នឹង​ជំងឺ​តូច​តាច​មួយ​ចំនួន និង​ជួយ​សុខភាព​កូន​រឹង​មាំ​មិន​សូវ​ឈឺ​ច្រើន។ យ៉ាង​ណា​មិញ ដើម្បី​អាច​ផ្ដល់​អង់ទីករ​ឲ្យ​កូន​បាន ម៉ាក់ៗ​ត្រូវ​តែ​មាន​សុខភាព​ល្អ​ខ្លួន​ឯង​ជា​មុន​សិន ហើយ​ខាង​ក្រោម​នេះ​ជា​តិចនិក​ការពារ និង​ថែ​រក្សា​សុខភាព​ក្នុង​ខែ​ត្រជាក់​ពី​ជំងឺ​នា​នាៗ៖ ​ ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​ឲ្យ​ល្អ៖ ផឹក​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​កែវ លាយ​ជាមួយ​ទឹក​ក្រូច​ឆ្មា​ពេល​ព្រឹក​ជា​ការ​ល្អ ព្រោះ​ទឹក​ក្ដៅ​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ ហើយ​វីតាមីន C ពី​ក្រូច​ឆ្មា​ជួយ​បង្កើន​ភាព​ស៊ាំ ការពារ​រាងកាយ​ពី​ជំងឺ។ តាម​ដាន​របប​អាហារ​ប្រចាំ​ថ្ងៃ៖ ម៉ាក់ៗ​គួរ​តែ​ព្យាយាម និង​រក្សា​របប​អាហារ​ឲ្យ​មាន​តុល្យភាព​ជានិច្ច។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គួរ​តែ​មាន​បន្លែ សាច់ គ្រាប់​ធញ្ញជាតិ និង​ផ្លែឈើ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ដល់​រាងកាយ និង​ជំនួយ​ដល់​ការ​ផលិត​ទឹក​ដោះ​គ្រប់​គ្រាន់​សម្រាប់​កូន​បៅ។   ក្នុង​ករណី​ម៉ាក់ៗ​ឈឺ​អំឡុង​ពេល​បំបៅ​ដោះ​កូន ប្រសិន​បើ​ម៉ាក់ៗ​ត្រូវ​លេប​ថ្នាំ ត្រូវ​ប្រាកដ​ថា​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឲ្យ​បាន​ប្រើ​ដោយ​សុវត្ថិភាព ចំពោះ​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន។ ប្រសិន​បើ​ម៉ាក់ៗ​ប្រើ​ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា គួរ​តែ​ពិគ្រោះ​ជាមួយ​ឱសថការី​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​ធានា​ថា ថ្នាំ​មាន​សុវត្ថិភាព​អាច​ប្រើ​បាន ទោះ​យើង​បំបៅ​ដោះ​កូន។ ម៉ាក់ៗ​ក៏​មិន​ត្រូវ​ភ្លេច រឿង​សំខាន់​ក្នុង​ការ​អនុវត្ត​ការ​ថែ​ទាំ និង​អនាម័យ​ផ្ទាល់​ខ្លួន​ឲ្យ​បាន​ល្អ ដោយ​លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់ ក្អក និង​កណ្ដាស់​ឲ្យ​ឆ្ងាយ​ពី​ទារក និង​សម្រាក​ឲ្យ​បាន​ច្រើន។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ […]


ការបំបៅដោះ

តិចនិចរក្សាទឹកដោះច្របាច់រួចទុកឲ្យកូនបៅ ម៉ាក់ៗថ្មីថ្មោងគួរដឹង

ទឹកដោះមានសារធាតុចិញ្ចឹមល្អៗដែលជួយដល់ការលូតលាស់ទារក និងអាចការពារទារក​ពីជំងឺ​មួយ​ចំនួន ទើបគ្រូពេទ្យណែនាំឱ្យម៉ាក់ៗបំបៅ​ដោះ​កូនយ៉ាងតិច ៦ខែ ឬ​ច្រើន​ជាង​នេះ។ ប៉ុន្តែម៉ាក់ៗមួយចំនួន​ត្រូវ​ចូលធ្វើការវិញ ឬត្រូវទៅលក់ដូរ ដូច្នេះដើម្បីអាច​ឱ្យ​អាអូនបន្តបៅទឹកដោះបាន​ ម៉ាក់ៗអាចបូម ​ឬច្របាច់ទឹកដោះទុក។ ពេលរក្សាទុកទឹកដោះ ម៉ាក់ៗ​គួរធ្វើអ្វីខ្លះ ហើយគួររចៀសវាងអ្វីខ្លះ? ទឹកដោះសម្បូរទៅដោយជាតិទឹក ខ្លាញ់ ប្រូតេអ៊ីន កាបូអ៊ីដ្រាត សារធាតុ​រ៉ែ និងវីតាមីនជាច្រើន​ប្រភេទ។ ដូច្នេះដើម្បីកុំឱ្យខូចគុណភាព ម៉ាក់ៗគួរធ្វើតាមការណែនាំដូចខាងក្រោម៖ ១. រក្សាទឹកដោះក្នុងប្រអប់ ឬកំប៉ុងពីកែវ ឬប្លាស្ទិក ម៉ាក់ៗគួររក្សាទឹកដោះក្នុងប្រអប់ ឬកំប៉ុងធ្វើពីកែវ ឬប្លាស្ទិករឹងដែលស្អាត និងមានគម្របបិទជិតល្អ ប៉ុន្តែ​ម៉ាក់ៗ​ត្រូវប្រាកដថា ប្រអប់ ឬកំប៉ុងប្លាស្ទិក​ដែលយកមកប្រើ​មិនត្រូវបានផលិត​ពី​សារធាតុ​គីមី Biphenol A (BPA) ។ ម៉្យាងទៀតម៉ាក់ៗក៏អាចប្រើថង់ប្លាស្ទិកពិសេសដែលត្រូវបានរចនាឡើងសម្រាប់រក្សាទុកទឹកដោះដែរ និង​ចៀសវាង​​ប្រើថង់ប្លាស្ទិកធម្មតា។ លើសពីនេះទៅទៀត ម៉ាក់ៗគួរច្របាច់ ឬបូមទឹកដោះដាក់ចូលក្នុងប្រអប់ ឬកំប៉ុងសម្រាប់​ផ្ទុក​ទឹកដោះ​តែម្តង ចៀសវាងចាក់ទឹកដោះផ្ទេរទៅផ្ទេរមកដែលនាំឱ្យបាត់បង់ជាតិខ្លាញ់ពីទឹកដោះ ព្រោះ​ជាតិ​ខ្លាញ់អាច​នៅជាប់កំប៉ុង ឬប្រអប់ដែលបានផ្ទេរ។ ២. កត់ត្រាកាលបរិចេ្ឆទ ម៉ាក់ៗគួរកត់ត្រាថ្ងៃ ខែ ឆ្នាំដែលទឹកដោះបានប្របាច់ ឬបូមនៅលើប្រអប់ កំប៉ុង ឬថង់ផ្ទុក​ទឹកដោះ​ដោយ​ប្រើស្លាកបិទពីលើដែលមិនជ្រាបទឹក និង​ប្រើហ្វឺតលុបមិនជ្រះសរសេរ ដើម្បីការពារ​ការប្រើទឹកដោះ​ដែលហួសកាល​បរិចេ្ឆទ និងផ្តល់ភាពងាយស្រួលដល់ម៉ាក់ៗ អ្នកផ្ទះ ឬអ្នកមើល​ថែ​អូនតូច​ក្នុងការ​យក​ទឹកដោះដែលបានរក្សាទុកមុនគេមកប្រើ ពោលគឺដូចការបង្វិលស្តុកអ៊ីចឹង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ […]


ការបំបៅដោះ

ឲ្យកូនបៅទឹកដោះគោម្សៅរាល់ថ្ងៃ ដឹងថាទឹកដោះគោមានប៉ុន្មានប្រភេទទេ?

ទឹក​ដោះ​គោ​ម្សៅ ជា​ទូទៅ​ដែល​គ្នា​យើង​ជា​ម៉ាក់​ប៉ា​និយម​ឆុង​ឲ្យ​កូន​បៅ ភាគ​ច្រើន​ផលិត​ឡើង​ពី​ទឹក​ដោះ​គោ​ដែល​សម្រិតសម្រាំង​ឲ្យ​សម​ស្រប​សម្រាប់​ទារក ឬ​ក្មេង​តូចៗ។ តែ​គ្នា​យើង​មាន​ដឹង​ទេ​ថា ក្រៅ​ពី​ផលិត​ឡើង​ដោយ​ទឹក​ដោះ​គោ នៅ​មាន​ប្រភេទ​ម្សៅ​ទឹក​ដោះ​សិប្បនិម្មិត​សម្រាប់​ទារក ឬ​ក្មេង​តូច​មួយ​ចំនួន​ទៀត​ដែល​ផលិត​ឡើង​ដោយ​ប្រើ​រូបមន្ត​ខុស​ពី​ទឹក​ដោះ​គោ។ ដឹងពីកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ គណនាថ្ងៃសម្រាលកូន ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក តើ​ទឹក​ដោះ​គោ​ម្សៅ​មាន​ប្រភេទ​អ្វី​ខ្លះ? ចំពោះ​ទឹក​ដោះ​គោ​ម្សៅ​សម្រាប់​ទារក ឬ​ក្មេង​តូច​ទាំង​អស់ មុន​នឹង​ចូល​ក្នុង​ទី​ផ្សារ​បាន​គឺ​ត្រូវ​មាន​ការ​ទទួល​ស្គាល់​ដោយ​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ ឬ​ហៅ​កាត់​ថា FDA និង​ក្រសួង​សុខាភិបាល។ ទឹក​ដោះ​គោ​ម្សៅ​មាន​រូបមន្ត ៣​ប្រភេទ​ធំ​ៗ​ដូច​ជា៖ រូបមន្ត​ប្រូតេអ៊ីន​ទឹក​ដោះ​គោ៖ ទឹក​ដោះ​គោ​ម្សៅ​សម្រាប់​ទារក​ភាគ​ច្រើន​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ប្រើ​ទឹក​ដោះ ដែល​បន្ថែម​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ឲ្យ​ស្រដៀង​ទៅ​នឹង​ទឹក​ដោះ​ម្ដាយ។ ទឹក​ដោះ​គោ​ម្សៅ​មាន​តុល្យភាព​នៃ​សារធាតុ​ចិញ្ចឹម​ត្រឹម​ត្រូវ ហើយ​ធ្វើ​ឲ្យ​វា​ងាយ​ស្រួល​ក្នុង​ការ​រំលាយ។ ជា​ទូទៅ ក្រៅ​ពី​ទឹក​ដោះ​ម្ដាយ ទារក ឬ​ក្មេង​តូច​អាច​បៅ​ទឹក​ដោះ​គោ​ម្សៅ​បាន​យ៉ាង​ងាយ​ស្រួល។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទារក​មួយ​ចំនួន​អាច​នឹង​មាន​បញ្ហា​អាលែកហ្ស៊ី​ទឹក​ដោះ​គោ បណ្ដាល​ឲ្យ​ប្រើ​ទឹក​ដោះ​គោ​ម្សៅ​មិន​បាន។ រូបមន្ត​សណ្ដែក​សៀង៖ ទឹក​ដោះ​សិប្បនិម្មិត​ដែល​មាន​រូបមន្ត​សណ្ដែក​សៀង អាច​មាន​ប្រយោជន៍ ប្រសិន​បើ​គ្នា​យើង​មិន​ចង់​ឲ្យ​អា​អូន​ទទួល​ប្រូតេអ៊ីន​ពី​សត្វ (ទឹក​ដោះ​គោ ឬ​ទឹក​ដោះ​ពពែ)។ ទឹក​ដោះ​សិប្បនិម្មិត​ដែល​ផលិត​ឡើង​ដោយ​សណ្ដែក​សៀង ក៏​ជា​ជម្រើស​មួយ​ដ៏​ល្អ​សម្រាប់​ទារក​ដែល​មាន​ប្រតិកម្ម​ទឹក​ដោះ​គោ ឬ​អាលែកហ្ស៊ី​នឹង​ជាតិ​ឡាក់តូស (Lactose Intolerant)។ ប៉ុន្តែ យើង​ក៏​ត្រូវ​ដឹង​ដែរ​ថា ក្មេង​ៗ​មួយ​ចំនួន​ដែល​មាន​បញ្ហា​អាលែកហ្ស៊ី​ទឹក​ដោះ​គោ ក៏​អាច​មាន​អាលែកហ្ស៊ី​ជាមួយ​ទឹក​ដោះ​សិប្បនិម្មិត​ផលិត​ឡើង​ដោយ​សណ្ដែក​សៀង​ដែរ។ រូបមន្តhydrolysate៖ រូបមន្ត​ទាំងនេះ​ផ្ទុក​ប្រូតេអ៊ីន​ដែល​បំបែក​ដោយ​ផ្នែក ឬ​ទាំង​មូល​ទៅ​ជា​ទំហំ​តូចៗ​ជា​ជាង​រូបមន្ត​ទឹកដោះគោ ឬ​សណ្ដែក​សៀង។ ទឹក​ដោះ​គោ​សិប្បនិម្មិត​ដែល​មាន​រូបមន្ត​នេះ​ស័ក្ដិសម​បំផុត​សម្រាប់​ទារក ឬ​ក្មេង​ដែល​ក្រពះ​ពោះ​វៀន​មិន​អាច​ទ្រាំ​ទ្រ​នឹង​រូបមន្ត​ប្រូតេអ៊ីន​ទឹក​ដោះ​គោ ឬ​សណ្ដែក​សៀង​បាន ពោល​គឺ​ក្មេង​ៗ​ដែល​មាន​បញ្ហា​អាលែកហ្ស៊ី។ លើស​ពី​នេះ​ទៅ​ទៀត ក៏​មាន​ទឹក​ដោះ​សិ​ប្បនិម្មិត​មាន​រូបមន្ត​ពិសេស​អាច​រក​បាន​សម្រាប់​ទារក​មិន​គ្រប់​ខែ និង​ទារក​ដែល​មាន​បញ្ហា​សុខភាព​ជាក់​លាក់​ណា​មួយ​ដែរ។ ដ្បិត​តែ​ឥឡូវ​នេះ ទឹក​ដោះ​សិប្បនិម្មិត​មាន​ជម្រើស​សម្បូរ​បែប សម្រាប់​ម៉ាក់​ប៉ា​ជ្រើស​រើស ក៏​ប៉ុន្តែ​ពី […]


ការបំបៅដោះ

ឆុងទឹកដោះគោម្សៅជាមួយទឹកបបរ ល្អសម្រាប់អាអូនបៅ?

បើ​តាម​អ្នក​ជំនាញ ក៏​ដូច​ជា​ការ​ណែនាំ​មាន​នៅ​លើ​សំបក​កំប៉ុង​ស្រាប់ គឺ​យើង​ត្រូវ​ឆុង​ទឹក​ដោះ​គោ​ម្សៅ​ជាមួយ​ទឹក​ដាំ​ពុះ រួច​ទុក​ឲ្យ​ត្រជាក់​ប្រហែល ៤០ - ៧០អង្សារសេ ។ លោក​វេជ្ជបណ្ឌិត ឈួ អ៊ីសេង ឯកទេស​រោគ​កុមារ លើកឡើង​ថាឆុង​ទឹក​ដោះ​គោ​ម្សៅ​ជាមួយ​ទឹក​ដាំ​ពុះ និង​នៅ​មាន​សីតុណ្ហភាពក្ដៅ​តិចៗ​ផង ពេល​កូន​បៅអាច​នឹង​រំលាយ​បាន​ល្អ​ ជាង​​ទឹក​ត្រជាក់​​។ ផ្ទុយ​ទៅ​វិញ មាន​ម៉ាក់​ៗមួយ​ចំនួន​បែរ​ជា​យក​ទឹក​បបរ​រាវ​ៗ​ទៅ​ឆុង​ទឹកដោះ​គោ​ឲ្យ​កូន​ជំនួស​ទឹក​វិញ។ ការ​អនុវត្ត​បែប​នេះ​ត្រឹម​ត្រូវ ឬ​ក៏​ខុស? ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ទាក់ទង​នឹង​ការ​អនុវត្ត​បែប​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា មិន​មែនជា​រឿង​​ល្អ​ឡើយ ហើយ​មាន​​ទឹក​តែ​មួយ​មុខ​​ប៉ុណ្ណោះ ទើប​សក្ដិសម​នឹង​ឆុង​ទឹកដោះគោ​ឲ្យ​កូន​បៅ មិន​មែន​ទឹក​បបរ​រាវៗ​នោះទេ។ ទឹក​ដាំ​ពុះ ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ឆុង​ទឹកដោះ​គោម្សៅឲ្យ​កូន ព្រោះ​វា​បាន​សម្លាប់​មេរោគ និង​រាវ​ល្អ​សមស្រប​ជាមួយ​ទឹកដោះ​គោម្សៅ​។ រីឯ ទឹក​បបរ​វិញ វា​មាន​សភាព​ខាប់​ជាង​ទឹក​ធម្មតា ហើយ​វ័យ​កូន​មិន​ទាន់​ដល់​វ័យ ៦ខែ ទៀត​រិត​តែ​មិន​ល្អ​នោះទេ ព្រោះ​វ័យ​នេះ​​មិន​ទាន់​អាច​បន្ថែម​ចំណី​ក្រៅពី​ទឹក​ដោះម្ដាយ ឬ​ទឹក​ដោះគោម្សៅ​នោះទេ​។ ហេតុ​អ្វី​បាន​ជា​ទឹក​បបរ​មិន​ស័ក្ដិសម​សម្រាប់​ការ​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន? លោក​វេជ្ជបណ្ឌិតបន្ត​ថា ទឹក​បបរ មាន​សភាព​ខាប់​ជាង​ទឹក​ធម្មតា ហើយ​បើ​យក​ទៅ​លាយ​ទឹក​ដោះ​គោ​ម្សៅ នោះ​សភាព​ទឹកដោះ​គោ​នឹង​កាន់តែ​ខាប់​អាច​ធ្វើឲ្យ​អា​អូន​រាក ទល់​លាមក ឬ​ងាយ​រលាក​បំពង់ក ពោះវៀន​ជាដើម។ ម៉្យាង​វិញ​ទៀត បើ​ទារក​មិន​ទាន់​គ្រប់ […]


ការបំបៅដោះ

ស្គាល់DHA ឥឡូវមកស្គាល់ MFGM មានក្នុងទឹកដោះម្ដាយ និង​ទឹកដោះគោ

ទឹកដោះគោម្សៅបានវិវត្តកាន់តែជឿនលឿនសម្បូរទៅដោយសារធាតុចិញ្ចឹមស្រដៀងនឹងទឹកដោះម្ដាយមានដូចជា ប្រូតេអ៊ីន ខ្លាញ់ កាបូអ៊ីដ្រាត និង DHA ជាដើម។ ម៉ាក់ប៉ាដែលឲ្យកូនបៅទឹកដោះគោម្សៅច្បាស់ជាស្គាល់ DHA ជាសារធាតុជួយដល់ការលូតលាស់ខួរក្បាលក្មេង និងសុខភាពភ្នែកកូន។ ដោយសារតែភាពជឿនលឿន ឥឡូវនេះរូបមន្តថ្មី MFGM ដែល​ធ្លាប់​មាន​តែ ក្នុង​ទឹក​ដោះ​ម្ដាយ ឥឡូវមានក្នុងទឹកដោះគោម្សៅ និង​ជាដៃគូសហការយ៉ាងស្និទ្ធស្នាលក្នុងការលូតលាស់ខួរក្បាលរបស់កូន។ អ្វីទៅជា MFGM? Milk Fat Globule Membrane ឬហៅកាត់ MFGM ជាសមាសធាតុស្មុគស្មាញត្រូវបានរកឃើញនៅគ្រប់ដំណក់នៃទឹកដោះម្ដាយរួមមានលីពីតជីវសាស្ត្រ និងប្រូតេអ៊ីនជាង ១៥០ និងជួយគាំទ្រទៅដល់ការអភិវឌ្ឍន៍ការយល់ដឹងរបស់កូន ជាពិសេស MFGM ជាភ្នាសដែលកើតឡើងដោយធម្មជាតិ ព័ទ្ធជុំវិញស្រទាប់ខ្លាញ់ក្នុងទឹកដោះម្ដាយ។ ការស្រាវជ្រាវបានបង្ហាញថា MFGM ដើរតួនាទីយ៉ាងសំខាន់ក្នុងរចនាសម្ព័ន្ធ និងមុខងារខួរក្បាល។ MFGM នឹងមានមុខងារអ្វីខ្លះ? ការសិក្សាថ្មីៗបង្ហាញថា MFGM មានក្នុងទឹកដោះគោម្សៅជួយអភិវឌ្ឍនៃការយល់ដឹងស្រដៀងនឹងទឹកដោះម្ដាយ។ លទ្ធផលនោះក៏បង្ហាញដែរថា MFGM មានឥទ្ធិពលវិជ្ជមានទាំងលើការអភិវឌ្ឍផ្នែកប្រព័ន្ធប្រសាទ និងប្រឆាំងការឆ្លងមេរោគផងដែរ។ ការបន្ថែមសារធាតុ MFGM ទៅក្នុងទឹកដោះគោម្សៅអាចបង្រួមគម្លាតនៃការយល់ដឹង និងកាត់បន្ថយអត្រាឆ្លងមេរោគដែលអាចបណ្ដាលឲ្យកូនឈឺរវាងក្មេងបៅទឹកដោះម្ដាយ និងក្មេងបៅទឹកដោះគោម្សៅ។ នេះក៏ដោយសារតែក្មេងបៅទឹកដោះម្ដាយទទួលបានអង់ទីករការពារខ្លួនពីជំងឺពីម៉ាក់ៗ ជាហេតុធ្វើឲ្យអាអូនមិនងាយឈឺដូចក្មេងដទៃ។ លើសពីនេះទៅទៀត MFGM ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឲ្យប្រព័ន្ធរំលាយអាហារក្មេងមានសុខភាពល្អ ព្រោះតែសមត្ថភាពប្រឆាំងមេរោគ និងជួយការពារប្រព័ន្ធភាពស៊ាំ។ ការសិក្សាខ្លះក៏បានឲ្យដឹងថា […]


ទារក

មិនចង់ឲ្យកូនតូចងាយឆ្លងមេរោគ យ៉ាងហោចណាស់គួរដឹងគន្លឹះ ៤ នេះ

មនុស្ស​ពេញ​វ័យ​សុខភាព​មាំ​ទាំ​ខំ​ប្រឹង​អនាម័យ​សឹង​អី​នៅ​ឆ្លង​មេរោគ​កើត​ជា​ជំងឺ​បាន ចុះ​ទម្រាំ​កូន​ក្មេង​ចូល​ចិត្ត​រត់​លេង របស់​អី​ក៏​យក​ដាក់​មាត់ ហើយ​មិន​ទាន់​ចេះ​ធ្វើ​អនាម័យ​ខ្លួន​ឯង​ទៀត​នោះ? កូន​តូច​ងាយ​ឆ្លង​មេរោគ បង្ក​ជា​ជំងឺ​ណាស់ ព្រោះ​ប្រព័ន្ធ​ការពារ​រាងកាយ​កូន​នៅ​ខ្ចី មិន​ងាយ​នឹង​វាយ​ឈ្នះ​វីរុស​ចូល​ទៅ​បង្ក​រឿង​ដល់​សុខភាព​ទេ។ បើ​មិន​ចង់​ឲ្យ​កូន​ពិបាក យក​ល្អ​យើង​ជា​ម៉ាក់​ប៉ា​គួរ​ដឹង​គន្លឹះ​ប៉ុន្មាន​ខាង​ក្រោម​នេះ។ ១. ញ៉ាំ​អាហារ​ចម្រុះ​ល្អៗ របប​អាហារ​មាន​ផ្លែឈើ និង​បន្លែ​ចម្រុះ​ពណ៌​ច្រើន នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​កូន។ នៅ​ក្នុង​របប​អាហារ​កូន​ប្រចាំ​ថ្ងៃ គួរ​តែ​មាន​អាហារ​សម្បូរ​វីតាមីន C (ផ្លែ​ក្រូច ស្ត្របឺរី ឬប្រូខូលី) និង​វីតាមីន D (ធូណា គ្រាប់​ធញ្ញជាតិ) និង​អាច​បន្ថែម​យ៉ាអួរ​សុទ្ធ​តែ​សម្បូរ​ទៅ​ដោយ Probiotics ដើម្បី​ជួយ​សុខភាព​ក្រពះពោះវៀន​កូន និង​រនាំង​ការពារ​រាងកាយ។ [embed-health-tool-child-growth-chart] ដើម្បី​កាន់​តែ​មាន​ភាព​ងាយ​ស្រួល យើង​អាច​ផ្ដល់​ទឹក​ដោះ​គោ​ដែល​មាន​ផ្ទុក​រូបមន្ត​ថ្មី​ស្រឡាង ភ្នាស​កោសិកា​ខ្លាញ់​ទឹក​ដោះ ឬ MFGM ជា​សមាស​ធាតុ​កុំប្លិច​មាន​ក្នុង​ទឹក​ដោះ​ម្ដាយ និង​ទឹក​ដោះ​គោ​ម្សៅ ជួយ​ទ្រទ្រង់​ដល់​ការ​លូតលាស់​ខួរក្បាល ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​កូន​មិន​ងាយ​ឈឺ និង​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​បាន​ល្អ។ ក្នុង​ករណី កូនឧស្សាហ៍ហើមពោះ ឈឺពោះ ម៉ាក់ប៉ាគួរបន្ថែម Partially hydrolyzed protein ឬ PHP ចូលទៅក្នុងរបបអាហារកូនដែរ ព្រោះវាងាយស្រួលរំលាយ ស័ក្តិសមសម្រាប់ប្រព័ន្ធរំលាយអាហារខ្ចីរបស់ក្មេង។ ២. ចាក់​វ៉ាក់សាំង បើ​យើង​មិន​ចង់​ឲ្យ​កូន​តូច​ងាយ​ឆ្លង​មេរោគ​កើត​ជា​ជំងឺ​នោះ គ្មាន​មធ្យោបាយ​អ្វី​ល្អ​ប្រសើរ​ជាង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​នោះ​ទេ។ មជ្ឈមណ្ឌល​គ្រប់គ្រង និង​ប្រឆាំង​ជំងឺ​ឆ្លង​អាមេរិក (CDC) បាន​ឲ្យ​ដឹង​ថា ការ​ចាក់​វ៉ាក់សាំង​ជា​មធ្យោបាយ​ដ៏​ល្អ​តែ​មួយ​គត់ […]


ការថែទាំទារក

ម៉េចបានកូនតូចកើតស្រែងទឹកដោះ? ម៉ាក់ប៉ាគួរដោះស្រាយបែបណា?

ជាទូទៅស្រែងទឹកដោះកើតឡើងនៅលើមាត់ ថ្ពាល់ ចង្កា ផ្នត់ក ឬទ្រូងរបស់ទារក​ដែលធ្វើឱ្យស្បែក​អាអូនរលាកក្រហមៗ។ ហេតុអ្វីបានជា​អាអូន​​​កើតស្រែងទឹកដោះ? ម៉ាក់ប៉ាគួរធ្វើម៉េច? ស្រែងទឹកដោះកើតឡើងដោយសារស្បែកអាអូនរោលជាមួយទឹកមាត់។ ជាទូទៅ កូនអាចកើត​ស្រែង​ទឹកដោះ​នៅអាយុប្រហែល ២ ទៅ ៣ ខែ ព្រោះក្រពេញទឹកមាត់កូន​លូតលាស់ ​ដែលអាចធ្វើឱ្យ​ស្រក់ទឹកមាត់ ឬចេះតែស្រក់ទឹកមាត់។ ម្យ៉ាងទៀតនៅពេលអាអូនដុះធ្មេញ ក៏អាចស្រក់ទឹកមាត់ដែរ ឬរមាស់ធ្មេញដែលធ្វើឱ្យអាអូន​ចេះតែលូកដៃចូលមាត់ ឬខាំរបស់នេះរបស់នោះដែលបណ្តាលឱ្យទឹកមាត់ស្រក់ជាប់លើស្បែក និងបណ្តាលឱ្យ​រោល។ ម៉ាក់ប៉ាអាចធ្វើតាមការណែនាំខាងក្រោម​ដើម្បីកាត់បន្ថយអាការៈរមាស់ និងព្យាបាលស្រែង​ទឹក​ដោះ៖ ១. សម្អាត​ស្បែកកូននឹងទឹកក្តៅឧណ្ហៗ វេជ្ជបណ្ឌិត Livpreet Singh ឯកទេសរោគកុមារនៅ Scripps Coastal Medical Center Eastlake បានណែនាំឱ្យម៉ាក់ប៉ាលាងស្បែកអាអូនកន្លែង​កើតស្រែងទឹកដោះជាមួយ​ទឹកក្តៅឧណ្ហៗ​ពីរដង​ក្នុងមួយថ្ងៃ រួចផ្តិតជាមួយកន្សែងស្អាតទន់​ៗឱ្យស្ងួត។ ២. លាបក្រមួន ឬគ្រីមព្យាបាលរលាកស្បែក ម៉ាក់ប៉ាអាចលាបក្រមួន ឬគ្រីមព្យាបាលរលាកស្បែកដើម្បីកាត់បន្ថយអាការៈរមាស់ ការពារស្បែក​កូន​កុំឱ្យរោលជាមួយទឹកមាត់ និងដើម្បីព្យាបាលស្បែក តែមុនលាបក្រមួន ឬគ្រីមព្យាបាល​រលាក ម៉ាក់ប៉ាគួរផ្តិតស្បែកអាអូនឱ្យស្ងួតសិន។ ៣. ចៀសវាងប្រើផលិតផលថែរក្សាស្បែកប៉ះពាល់ស្បែកទារក ម៉ាក់ប៉ាគួរជ្រើសរើសផលិតផលថែរក្សាស្បែកដូចជា សាប៊ូដុសខ្លួន សាប៊ូកក់សក់ ឬឡេលាបខ្លួន​ដែលគ្មានក្លិនប្រអូប និងមានជាតិសាប៊ូខ្សោយ​ឱ្យ​អាអូន ដើម្បីកុំឱ្យស្បែករលាក ឬរមាស់កាន់តែខ្លាំង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៤. ចៀសវាងប្រើសាប៊ូមានជាតិកាត់ខ្លាំង ម៉ាក់ប៉ាគួរបោកខោអាវ កន្សែង ភួយ […]


ការថែទាំទារក

អស់កង្វល់រឿងអាអូនរោលខោទឹកនោម បើម៉ាក់ៗចេះតិចនិកទាំងនេះ

ទារកភាគច្រើនអាចរោលខោទឹកនោមដែលធ្វើឱ្យគូទ ក្រលៀន ឬប្រដាប់​ភេទឡើងក្រហម កន្ទួល ក្រហាយ និងឈឺ។ ការពារប្រសើរជាងព្យាបាល បើ​អ៊ីចឹងដើម្បីការពារអាអូនពីការរោលខោទឹកនោម ម៉ាក់ប៉ាគួរធ្វើម៉េច? ភាគច្រើនអាអូនរោលខោទឹកនោមដោយសារក្នុងខោទឹកនោមមានសំណើមច្រើនពេក។ ដូច្នេះ ម៉ាក់ប៉ា​អាចថែទាំស្បែកអាអូនតាមវិធីសាស្រ្តដូចខាងក្រោម ដើម្បីចៀសវាងការ​រោលខោ​ទឹក​នោម។​ ១. ប្តូរខោទឹកនោមឱ្យបានញឹកញាប់ ការស្លៀកខោទឹកនោមយូរធ្វើឱ្យស្បែកអាអូនសើមដោយសារទឹកនោម បូករួមនឹងការកកិត​ជាមួយ​ខោទឹកនោមទៀតងាយធ្វើឱ្យស្បែក​​រោលឡើងកន្ទួលរមាស់ និងរលាត់ស្បែកណាស់។ ដូច្នេះ​ម៉ាក់ប៉ាគួរប្តូរខោទឹកនោមឱ្យអាអូនរៀងរាល់ ២ ទៅ ៣ ម៉ោងម្តង។ ២. លាងគូទឱ្យកូនភ្លាមៗបន្ទាប់ពីបត់ជើងធំរួច ក្នុងលាមកមានមេរោគច្រើនដែលអាចធ្វើឱ្យស្បែកអាអូនឆ្លងមេរោគ រួចបណ្តាលឱ្យរលាក និងរោល ជាពិសេសពេលអាអូនរាកដោយសារញុំាអាហារដែលមានជាតិអាស៊ីដខ្ពស់ដូចជា ផ្លែឈើអម្បូរក្រូច ប៉េងប៉ោះ ឬទឹកប៉េងប៉ោះជាដើមដែលធ្វើឱ្យលាមកអាអូនមានជាតិអាស៊ីដច្រើន ហើយងាយ​ធ្វើឱ្យ​ស្បែក​រលាក។ ៣. សម្អាតស្បែករាល់ពេលប្តូរខោទឹកនោម រាល់ពេលប្តូរខោទឹកនោម ម៉ាក់ប៉ាគួរសម្អាតស្បែកអាអូនជាមួយ​ទឹក និងសាប៊ូ​មាន​ជាតិ​កាត់​ខ្សោយៗ​ដើម្បី​សម្អាតទឹកនោម និងកម្ចាត់មេរោគ។ បើម៉ាក់ប៉ាប្រើក្រដាសសើម ម៉ាក់ប៉ាគួរជ្រើសរើសក្រដាស​សើមដែលគ្មានជាតិអាកុល ឬគ្មានក្លិនក្រអូប។ បន្ទាប់មកផ្តិតស្បែកអាអូនថ្នមៗជាមួយកន្សែងពោះគោ និងទុកឱ្យស្បែកស្ងួតសិន ចាំស្លៀកខោទឹកនោមថ្មី។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៤. លាបគ្រីម ឬក្រមួនការពាររលាក មុនពេកស្លៀកខោទឹកនោមថ្មីឱ្យអាអូន ម៉ាក់ប៉ាគួរលាបគ្រីម ឬក្រមួនការពាររលាកលើស្បែក​អាអូន​ដើម្បីការពារស្បែកអាអូនពីការកកិតជាមួយខោទឹកនោម និងការពារសំណើម។ ម៉ាក់ប៉ាគួរ​ជ្រើសរើស​គ្រីម ឬក្រមួនការពារ​រលាកដែលផ្សំពីសារធាតុ Zinc oxide និង petrolatum ដែលគ្មាន​ក្លិន​ក្រអូប។ [embed-health-tool-baby-poop-tool] ៥. ជ្រើសរើសខោទឹកនោមជក់ទឹកបានល្អ ខោទឹកនោមដែលជក់ទឹកបានល្អអាចជួយការពារស្បែកអាអូនមិន​ឱ្យ​សើម និងធ្វើឱ្យស្បែក​ស្ងួតល្អ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ