ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ម៉េចបានទារកទើបកើតខ្លះមានបញ្ហាផ្ចិតលៀន? អាចបាត់ទៅវិញខ្លួនឯងអត់?

មាន​ម៉ាក់​ៗ​​មួយ​ចំនួន​ឆ្ងល់​ថា បើ​អា​អូន​មាន​បញ្ហា​ផ្ចិត​លៀន​ ឬក្លនលើផ្ចិតកូន អាច​មាន​ផលប៉ះពាល់​ដល់​សុខភាព​កូន​​ដែរទេ? ហើយ​វា​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ដែរ​អត់? ពិត​ណាស់​ បញ្ហា​ផ្ចិត​លៀន​តែង​កើត​ឡើង​ជា​ញឹកញាប់​លើ​ទារក​ និង​កុមារ​តូចៗ ហើយ​ជាពិសេស​គឺ​ទារក​ដែល​កើត​មិន​គ្រប់​ខែ។ ជា​ទូទៅ ផ្ចិត​លៀន​មាន​រាង​ជា​ដុំ​ពក​ដែល​គ្មាន​ការ​ឈឺចាប់​ ឬ​នៅ​ជិត​នឹង​ផ្ចិត​របស់​ទារក។ វា​អាច​រីក​មាឌ​នៅ​ពេល​ដែល​អា​អូន​សើច ក្អក​ យំ ឬ​បន្ទោបង់​ និង​រួម​តូច​ទៅ​វិញ​ នៅ​ពេល​ដែល​កូន​គេង។ ភាគច្រើន​បញ្ហា​ផ្ចិត​លៀន​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ នៅ​ពេល​ដែល​កូន​មាន​អាយុ​៤ឬ​៥​ឆ្នាំ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ម៉េច​បាន​ទារក​កើត​មក​មាន​បញ្ហា​ផ្ចិត​លៀន? រង្វង់​ទងផ្ចិត​គឺ​ជា​សាច់ដុំ​ដែល​ព័ទ្ធ​ជុំវិញ​ផ្ចិត។ អំឡុង​ពេល​ពពោះ ទងផ្ចិត​ហូរ​តាម​រង្វង់​ទងផ្ចិត​ដើម្បី​នាំ​ឈាម​ និង​សារធាតុ​ចិញ្ចឹម​ដល់​ទារក​ដែល​កំពុង​លូតលាស់ ហើយ​រង្វង់​ទងផ្ចិត​នឹង​បិទ​ជិត​ក្រោយ​សម្រាល ប៉ុន្តែ​ប្រសិនបើ​វា​មិន​បិទជិត​ត្រឹមត្រូវ​ទេ​នោះ អា​អូន​អាច​ជួប​បញ្ហា​ប៉ោង​នៅ​ជិត​ផ្ចិត ជា​ពិសេស​នៅ​ពេល​ដែល​ទារក​យំ ឬ​ក្អក។ [embed-health-tool-child-growth-chart] ពេល​ណា​ដែល​គួរ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​? តាម​ធម្មតា ផ្ចិត​លៀន​អាច​នឹង​បាត់​ទៅ​វិញ​ដោយ​មិន​ចាំបាច់​ធ្វើ​ការ​វះកាត់​នោះ​ទេ ប៉ុន្តែ​ប៉ា​ម៉ាក់​គួរ​តាមដាន​ពី​ការប្រែប្រួល​នៅ​លើ​ផ្ចិត​របស់​ទារក។ ប្រសិនបើ​​ផ្ចិត​កូន​នៅ​តែ​លៀន​មិន​បាត់​​ក្រោយ​​អាអូន​អាយុ​៥​ឆ្នាំ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ឬ​ក្នុង​ករណី​ដែល៖ ផ្ចិត​លៀន​កាន់​តែ​ធំ មាន​ហើម​ ឬ​រឹង ផ្ចិត​លៀន​ចេញ​នៅ​ពេល​ដែល​ទារក​គេង និង​មិន​អាច​សង្កត់​ឲ្យ​ចូល​ក្នុង​បាន កូន​មាន​អាការៈ​ឈឺចាប់​នៅ​ពេល​ប៉ះ​ផ្ចិត ស្បែក​នៅ​លើ​ផ្ចិត​ដែល​លៀន​មាន​ពណ៌​ក្រហម​ ឬ​ខ្មៅ​ជាង​ធម្មតា។ អត្ថបទគួរអាន៖ ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុង​មានបញ្ហាប្រព័ន្ធរំលាយអាហារហើយ សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង? អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន […]

អត្ថបទផ្សេងទៀតពី ទារក

ការបំបៅដោះ

ស្វែងរក ទារក

ការថែទាំទារក

អា​អូន​មិន​ព្រមពេល​គេង​ថ្ងៃ ម៉ាក់ៗដោះស្រាយ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​គេង​ថ្ងៃ​មាន​សារសំខាន់​ណាស់​​សម្រាប់​កូន​តូច ដើម្បី​ប៉ះប៉ូវ​ម៉ោង​គេង​តិចតួច​នៅ​ពេល​យប់​របស់​ពួក​គេ ក៏​ដូចជា​ជួយ​ឲ្យ​កូន​មាន​ការអភិវឌ្ឍ​ខួរ​ក្បាល​កាន់​តែ​ប្រសើរ​។​ ពិត​ណាស់​ ទារក​ត្រូវការ​គេង​ថ្ងៃ​​កាន់​តែ​តិច​ជាង​មុន​ នៅ​ពេល​ដែល​​កូន​​កាន់​តែ​ធំធាត់​ឡើង​។ យ៉ាង​ណា​មិញ​ ដើម្បី​ឲ្យ​កូន​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​គេង​ថ្ងៃ​ ប៉ា​ម៉ាក់​គប្បី​ស្វែង​យល់​ពី​មូលហេតុ​មួយ​ចំនួន​ដែល​កូន​មិន​គេង​ និង​រក​វិធីសាស្ត្រ​ដោះស្រាយ​។ មូលហេតុ​ដែល​កូន​មិន​គេង​ថ្ងៃ​ អា​អូន​​មិន​គេង​ថ្ងៃ​ដោយ​សារ​តែ​ហេតុផល​ជា​ច្រើន​​ ដូចជា​ការ​រំខាន​ជុំវិញ​ខ្លួន​ មិន​ស្រណុក​ក្នុង​ខ្លួន​ ឬ​ថប់​បារម្ភ​ជា​ដើម​។ មូលហេតុ​ផ្សេង​ទៀត​មាន​ដូចជា​៖ មិន​សូវ​អស់​កម្លាំង៖​ ដោយ​សារ​តែ​គេង​យប់​​ច្រើន និង​លេង​ច្រើន​មុន​​ម៉ោង​គេង​ថ្ងៃ​។ ហត់​ជ្រុល​៖ ទារក​ដែល​ហត់​ជ្រុល​តែង​រញ៉ាំរញ៉ូវ​ និង​ពិបាក​ក្នុង​ការ​ដាក់​ឲ្យ​គេង​។ ការ​រំខាន​ក្នុង​បន្ទប់​៖ សំឡេង​ ពន្លឺ​ភ្លឺ ​​មនុស្ស​ក្នុង​បន្ទប់​គេង​ និង​​ការ​រំខាន​ដទៃ​ទៀត អាច​រំខាន​ដល់​ការ​គេង​ថ្ងៃ​របស់​កូន​។ ឃ្លាន​៖ ទារក​ដែល​កំពុង​ឃ្លាន​​នឹង​យំ​រក​អាហារ​ ហើយ​មិន​អាច​គេង​លក់​​ឡើយ​។ ខោ​ទឹក​នោម​​សើម​ ឬ​ប្រឡាក់​៖ កូន​អាច​​មាន​អារម្មណ៍​មួម៉ៅ​នៅ​ពេល​ខោ​ទឹក​នោម​សើម​ ឬ​ប្រឡាក់​ ហើយ​តែងតែ​មិន​ចង់​គេង​ថ្ងៃ លុះ​ត្រា​​តែ​ប៉ា​ម៉ាក់​​ប្ដូរ​ខោ​ទឹក​នោម​ឲ្យ​កូន​។ ដុះ​ធ្មេញ​ និង​បញ្ហា​ដទៃ​ទៀត​៖ នៅ​ពេល​ដែល​កូន​ឈឺ​ធ្មេញ និង​មិន​ស្រួល​ខ្លួន​ ពួក​គេ​នឹង​មិន​ងាយ​គេង​លក់​ឡើយ​។ ការ​ភ័យ​ខ្លាច​ពេល​នៅ​តែ​ឯង​៖ ទារក​មួយ​ចំនួន​អាច​មាន​បញ្ហា​គេង​ ​ពេល​នៅ​តែ​ឯង​ ជា​ពិសេស​នៅ​​ចន្លោះ​អាយុ​៦​ខែ​។ គន្លឹះ​ជួយ​ឲ្យ​កូន​គេង​លក់​ពេល​​ថ្ងៃ​ ​​​​​​​​១. ​បង្កើត​ទម្លាប់​គេង​ថ្ងៃ​ ការ​បង្កើត​ទម្លាប់​គេង​ថ្ងៃ អាច​ជួយ​ឲ្យ​អា​អូន​គេង​ឆាប់​លក់​។ ប៉ា​ម៉ាក់​អាច​​​បញ្ចូល​ការ​លេង​ ​​ញ៉ាំ​អាហារ​ ប្ដូរ​ខោ​ទឹក​នោម​​ និង​ម៉ោង​គេង​ថ្ងៃ​​ជាមួយ​គ្នា ដើម្បី​​ឲ្យ​ដឹង​ច្បាស់​ពី​ម៉ោង​ដែល​ត្រូវ​គេង​ ដែល​ចាប់ផ្ដើម​បន្ទាប់​ពី​សកម្មភាព​ណា​មួយ​ ដូចជា​ញ៉ាំ​អាហារ​ ឬ​ប្ដូរ​ខោ​ទឹក​នោម​ជា​ដើម។ ២. ដាក់​ឲ្យ​កូន​គេង​លើ​គ្រែ​ទារក​ គ្រែ​ទារក​ជា​កន្លែង​មាន​សុវត្ថិភាព​សម្រាប់​កូន​ និង​អាច​ជួយ​ឲ្យ​ប៉ា​ម៉ាក់​​អាច​សម្រាក​នៅ​ពេល​តែ​មួយ​។ ជៀសវាង​ទម្លាប់​ឲ្យ​កូន​គេង​នៅ​ក្នុង​រទេះ​រុញ ឬ​ក្នុង​ដៃ​ ពីព្រោះ​អា​អូន​អាច​ទម្លាប់​ និង​មិន​ព្រម​គេង​នៅ​លើ​គ្រែ​នៅ​ពេល​ក្រោយ​​។ ៣. ​មើល​​សញ្ញា​កូន​ងងុយ​គេង​ ជាមួយ​គ្នា​នេះ​ដែរ ប៉ា​ម៉ាក់​គប្បី​សង្កេត​មើល​សញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​ថា​​កូន​ងងុយ​គេង​ […]


ការថែទាំទារក

កូនអាយុក្រោម ៦ខែឈឺ ម៉ាក់ៗ​គួរ​ដឹង​តិចនិកថែទាំទាំងនេះ

បើ​និយាយ​ពី​រឿង​ឈឺ គ្មាន​អ្នក​ណា​ងាយ​ឈឺ​ជាង​កូន​ក្មេង​នោះ​ទេ ងាកៗ​ក្ដៅ​ខ្លួន ងាកៗ​ហៀរ​សម្បោរ នេះ​ក៏​ព្រោះ​តែ​ក្មេង​មាន​​ប្រព័ន្ធ​ការពារ​រាងកាយ​មិន​រឹង​ម៉ាំ​ដូច​យើង​មនុស្ស​ធំ​ពេញ​វ័យ​ទេ។ ជា​ទូទៅ ពេល​ដែល​កូន​ឈឺ ម៉ាក់​ប៉ាក៏​ពិបាក​​មើល​ថែ​ទាំ​កូនដែរ ព្រោះត្រូវ​ចំណាយ​ពេល​រកស៊ី​ផង ត្រូវ​ខ្វល់​ខ្វាយ​ពី​សុខភាព​កូន​ទៀត ពិសេស​គឺ​កូន​អាយុ​ក្រោម ៦​ខែ​តែ​ម្ដង។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុច​ត្រង់​នះ ជុំ​វិញ​បញ្ហា​ថែ​ទាំ​កូន​អាយុ​ក្រោម ៦ខែ​ពេល​ឈឺ ក្រសួង​សុខាភិបាល បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា ត្រូវ​ឲ្យ​ទារក​បៅ​ដោះ​ម្ដាយ​ឲ្យ​បាន​ញឹក​ញាប់​ជាង​ធម្មតា​អំឡុង​ពេល​ឈឺ និង​ពេល​ទើប​ងើប​ពី​ឈឺ​ដូច​ជា​ជំងឺ​រាក​ជាដើម។ ការ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ញឹក​ញាប់ អាច​កាត់​បន្ថយ​ជំងឺ​រាក​ធ្ងន់ធ្ងរ ហើយ​វា​ជួយ​ការពារ​បញ្ហា​ខ្សោះ​ជាតិ​ទឹក បញ្ហា​កង្វះ​អាហារូបត្ថម្ភ និង​ជួយ​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួនកូន​ផង​​ដែរ។ ក្នុង​ករណី​កូន​ឈឺ​រហូត​ជួប​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ខ្លាំង ទារក​អាច​ចេញ​សញ្ញា​ដូច​ជា ភ្នែក​ខូង បបូរមាត់ និង​អណ្ដាត​ស្ងួត និង​ទារក​មិន​នោម។ បន្ថែម​ពី​នេះ កង្វះ​អាហារូបត្ថម្ភ​ក៏​ចោទ​ជា​បញ្ហា​ធំ​មួយ​ដល់​ការ​លូតលាស់​ទាំង​រាងកាយ និង​ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​ក្មេង​ដែរ។ ជួន​កាល ម៉ាក់ៗ ត្រូវ​បាន​គេ​ណែ​នាំ​ឲ្យ​បំបៅ​ដោះ​កូន​តិច​តួច​នៅ​ពេល​ដែល​ទារក​មាន​ជំងឺ​រាក ប៉ុន្តែ​ក្រសួង​សុខាភិបាល​បដិសេធ​ទាំង​ស្រុង​ថា ការ​ណែ​នាំ​បែប​នេះ​គឺ​ខុស​ស្រឡះ។ ទារក​ដែល​ឈឺ គឺ​ត្រូវ​ការ​ចាំ​បាច់​ក្នុង​ការ​បំបៅ​ដោះ​ម្ដាយ​ឲ្យ​បាន​ច្រើន​ទើប​ល្អ ព្រោះ​ទឹក​ដោះ​ម្ដាយ​មាន​សារជាតិ​ចិញ្ចឹម​គ្រប់​គ្រាន់​ងាយស្រួល​ក្នុង​ការ​រំលាយ ហើយ​ជួយ​ទារក​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ និង​ការ​បង្ក​រោគ​ផ្សេងៗ។ ក្រសួង​សុខាភិបាល បញ្ជាក់​បន្ថែម​ថា ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ អាច​ធ្វើ​ឲ្យ​ទារក​ដែល​មាន​អារម្មណ៍​អាប់អួ ​អាច​ប្រែ​ជាសប្បាយ​រីករាយ​ក្នុង​ចិត្ត​បាន។ នៅ​ក្នុង​ករណី​ដែល​ទារក​មាន​ជំងឺ​រាក​ធ្ងន់ធ្ងរ ដូចជា​បង្ហាញ​នូវ​សញ្ញា​គ្រោះ​ថ្នាក់ ម៉ាក់​ប៉ា​គួរ​នាំ​កូន​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ និង​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​កូន​ឲ្យ​បាន​ល្អ​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ។​


ការបំបៅដោះ

ហេតុផលចំនួន​៤ ម៉ាក់ៗគួរជ្រើសរើសម្សៅទឹកដោះពពែសម្រាប់កូន

តាមលក្ខណៈធម្មជាតិ ទឹកដោះពពែតែងតែត្រូវបានទទួលស្គាល់ថាងាយស្រួលរំលាយជាងទឹកដោះគោ។ ឥឡូវនេះ ម៉ាក់ប៉ាមួយចំនួនបានជ្រើសរើសម្សៅទឹកដោះពពែឲ្យកូនបៅបន្ទាប់ពីផ្ដាច់ដោះ ព្រោះ​ថា​សម្បូរសារធាតុចិញ្ចឹមច្រើនជាងទឹកដោះគោ។ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ ហេតុផលទឹកដោះពពែល្អជាងទឹកដោះគោ ១. ប្រូតេអ៊ីនងាយរំលាយ បើប្រៀបធៀបទៅនឹងទឹកដោះគោ ប្រូតេអ៊ីនទឹកដោះពពែមានលក្ខណៈតូចជាង និងទន់ជាង ហើយជួយបង្កើតស្រទាប់ទន់ក្នុងក្រពះដែលនាំឲ្យមានការរំលាយបានរហ័ស និងងាយស្រួល។ ២. ខ្លាញ់ល្អ ខ្លាញ់ដែលមាននៅក្នុងទឹកដោះពពែក៏ងាយរំលាយតាមលក្ខណៈធម្មជាតិផងដែរ ព្រោះតូចជាងខ្លាញ់នៅក្នុងទឹកដោះគោ ហើយសម្បូរទៅដោយអាស៊ីដខ្លាញ់ច្រវ៉ាក់ខ្លី និងមធ្យម ងាយនឹងត្រូវបានបំបែកក្នុងប្រព័ន្ធរំលាយអាហារ។ ៣. Prebiotics បើប្រៀបធៀបទៅនឹងទឹកដោះគោ ទឹកដោះពពែមានផ្ទុកនូវសារធាតុ gut-supportive prebiotic oligosaccharides ៦ដងលើសទឹកដោះគោ។ ៤. មានអាហារូបត្ថម្ភច្រើនពីធម្មជាតិ ទឹកដោះពពែសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗច្រើន​។ បើប្រៀបធៀបទៅនឹងទឹកដោះគោ ទឹកដោះពពែ ថែមទាំងមានផ្ទុកនូវជីវចម្រុះ និងរ៉ែដែលមានគុណភាពខ្ពស់។ បន្ថែមពីលើសារសំខាន់ទាំង ៤ ខាងលើ ទឹកដោះពពែ មានផ្ទុកនុយក្លេថាយ ដែលជាសារធាតុចិញ្ចឹមមួយសំខាន់រហូតដល់ទៅ ៤ដងច្រើនជាងទឹកដោះគោ និងមានប្រយោជន៍ជួយបង្កើនភាពស៊ាំដល់កូន និងការពារសុខភាពក្មេងពីជំងឺតូចធំផ្សេងៗទៀតផង។


ការថែទាំទារក

ម៉ាក់ប៉ាឆ្ងល់អត់ ហេតុអ្វីទារកទើបកើតខ្លះកើតខាន់លឿង?

ខាន់លឿង ជា​បញ្ហា​មួយ​គ្នា​យើង​ច្បាស់​ជាបានឮ​ញឹក​ញាប់ ហើយ​ភាគ​ច្រើន​គិត​ថា​វា​កើត​ឡើង​ចំពោះ​តែ​មនុស្ស​ពេញ​វ័យ​ដែល​មាន​បញ្ហា​ថ្លើម​ប៉ុណ្ណោះ។ ប៉ុន្តែ មាន​ដឹង​ឬ​អត់​ថា ទារក​ទើប​នឹង​កើត​មួយ​ចំនួន​ក៏​កើត​បញ្ហា​ខាន់​លឿង​បាន​ដែរ? ហើយ​វា​កើត​ឡើង​បាន​យ៉ាង​ម៉េច? ដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ បញ្ហា​ខាន់​លឿង​បណ្ដាល​មក​ពី​ការ​កើន​ឡើង​នៃ​កម្រិត ប៊ីលីរ៉ូប៊ីន (Bilirubin) ក្នុង​ឈាម។ ប៊ីលីរ៉ូប៊ីន ជា​សារធាតុ​ពណ៌​លឿង ដែល​ផលិត​ឡើង​អំឡុង​ពេល​បំបែក​កោសិកា​ឈាម​ក្រហម​ធម្មតា ហើយ​វា​ត្រូវ​បាន​បំប្លែង​មួយ​ផ្នែក​ដោយ​ថ្លើម និង​បញ្ចេញ​ចោល​តាម​ទឹក​ប្រមាត់។ ជាក់​ស្ដែង ពេល​គភ៌​នៅ​ក្នុង​ផ្ទៃ ថ្លើម​ម៉ាក់ៗ​ជា​អ្នក​សម្អាត​ជាតិ​ប៊ីលីរ៉ូប៊ីន (ទឹក​ប្រមាត់) ចេញ ប៉ុន្តែ​ពេល​ទារក​កើត​មក ថ្លើម​ទារក​ផ្ទាល់​​ជា​អ្នក​ធ្វើ​ការ​បំបែក​សារធាតុ​រាវ​នេះ​ដោយ​ខ្លួន​ឯង។ ថ្លើម​ទារក ពី​មួយ​ដំណាក់​កាល​ទៅ​មួយ​ដំណាក់​កាល មិន​អាច​ធ្វើ​ការ​ងារ​នេះ​លឿន​បាន​ទេ ជា​ហេតុ​នាំ​ឲ្យ​កើន​ឡើង​ជាតិ ប៊ីលីរ៉ូប៊ីន ហើយ​ដោយ​សារ​តែ​សារធាតុ​នេះ​មាន​​ពណ៌​លឿង ទើប​​បណ្ដាល​ឲ្យ​ស្បែក ឬ​ភ្នែក​ក្មេង​ឡើង​ពណ៌​លឿង​ដូច​គ្នា ជា​ហេតុ​ធ្វើ​ឲ្យ​ទារក​កើត​ខាន់​លឿង​លើ​ក្មេង។ ​ជា​ទូទៅ បញ្ហា​ខាន់​លឿង​លើ​ក្មេង​នេះ​កើត​ឡើង​ចំពោះ​ទារក​កើត​មុន​ខែ ព្រោះ​ពេល​ថ្លើម​​ទារក​កំពុង​លូត​លាស់ ឬ​នៅ​ពេល​​ទារក​បៅ​ដោះ​មិន​គ្រប់​គ្រាន់ ឬ​មិន​មាន​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​​ក្នុង​ទឹក​ដោះ​ម្ដាយ សុទ្ធ​តែ​ជា​មូល​ហេតុ​នាំ​ឲ្យ​ក្មេង​មាន​បញ្ហា​ខាន់​លឿង​នេះ​ឯង។ នៅ​ពេល​ទារក​មាន​អាយុ​ប្រហែល ២ សប្ដាហ៍ ថ្លើម​របស់​ពួក​គេ​កាន់​តែ​រឹងមាំ​អាច​បំបែក​សារធាតុ​ប៊ីលីរ៉ូប៊ីន​បាន ដូច្នេះ​បញ្ហា​ខាន់​លឿន​លើ​ក្មេង​តែង​តែ​បាត់​ទៅ​វិញ​នៅ​អំឡុង​ពេល​នេះ ដោយ​មិន​បង្ក​គ្រោះ​ថ្នាក់​អ្វី​ដល់​សុខភាព​កូន​ឡើយ។ ក្នុង​ករណី​ទារក​កើត​​ខាន់​លឿង​លើ​ក្មេង​កម្រិត​ស្រាល ការ​ថែទាំ ព្យាបាល​អា​អូន​គ្រាន់​តែ​បំបៅ​ដោះ​កូន​ឲ្យ​គ្រប់​គ្រាន់ ដាក់​កូន​នៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ពេល​ព្រឹក (ចន្លោះពីម៉ោង ៦-៩ព្រឹក) និង​តាមដាន​ស្បែក សុខភាព​កូន​តែ​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ​ក្នុង​ករណី​ធ្ងន់ធ្ងរ ម៉ាក់​ប៉ា​ត្រូវ​នាំ​កូន​ទៅ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជា​បន្ទាន់។


ការថែទាំទារក

អត្ថន័យភាសាកាយវិការរបស់ទារក ប៉ាម៉ាក់ថ្មោងថ្មីគួរដឹង

ការយល់ពីភាសាកាយវិការរបស់ទារកអាចឱ្យប៉ាម៉ាក់ដឹង និងឆ្លើយតបតម្រូវការរបស់អូនតូច។ តើ​ភាសា​កាយវិការរបស់ទារកប្រាប់អ្វីខ្លះដល់ប៉ាម៉ាក់? ប៉ាម៉ាក់ថ្មោងថ្មីអាចមិនដឹង ឬពិបាកយល់ពីភាសាកាយវិការរបស់ទារក។ ខាងក្រោម​នេះជាអត្ថន័យ​ភាសាកាយវិការរបស់ទារកមួយចំនួន៖ ១. ធាក់ជើងឡើងលើ អូនតូច​អាចរំភើប និង​សប្បាយ​ចិត្ត​​ខ្លាំងដោយសារអូនតូចឃើញប៉ាម៉ាក់ ឬអ្វីមួយដែល​ធ្វើឱ្យ​អូនតូច​ចាប់​អារម្មណ៍ ដូចជា ប្រដាប់ក្មេងលេងដែល​អូន​តូចចូលចិត្ត ឬអាហារ (ប្រសិនបើអូនតូចឃ្លាន)។ ការ​ធាក់ជើង​ឡើង​លើ​​​ជួយ​អូនតូច​​អភិវឌ្ឍ​សាច់ដុំជើង​ដែល​នឹង​ជួយ​ដល់​អូនតូចក្នុង​ការ​វារ។ ដូច្នេះ​ប៉ាម៉ាក់អាចជំរុញឱ្យអូនតូចធាក់ជើង​ឡើង​លើ​​​ដោយបង្ហាញអ្វីដែលធ្វើឱ្យអូនតូចរំភើប។ ២. បែរមុខចេញ កាយវិការនេះអាចមានន័យពីរយ៉ាង។ ទីមួយ អូនតូចប្រហែលជាគ្រាន់​តែព្យាយាមចង់​ដឹងអំពី​អ្វី​ដែល​កំពុងកើតឡើង និង​ ទីពីរអូនតូចអាចខឹងនឹងការរំខានរបស់ប៉ាម៉ាក់។ ប៉ាម៉ាក់ត្រូវ​បណ្តោយ​តាមអូន​តូចបន្តិចសិន។ អូនតូចប្រហែល​ជា​បាន​ឃើញ​​អ្វី ១ ហើយ​ចង់​ដឹង​ថា​វា​ជា​អ្វី។ ពេល​អូនតូចបាន​ដឹង​ពី​ចម្លើយហើយ អូន​តូចនឹងងាកមុខមករកប៉ាម៉ាក់វិញហើយ។​ ៣. ពត់ខ្នង ប្រសិនបើអូនតូចពត់ខ្នងក្នុងអំឡុងពេលបៅ ឬញុំាអាហារមានន័យថា អូន​​តូចលែងចង់បៅ ឬញុំា​អាហារ​ទៀតហើយ។ វាក៏អាចមានន័យថាអូនតូចចុកពោះ ឬមានបញ្ហាប្រព័ន្ធរំលាយអាហារដែរ។ ជាទូទៅបើទារកមានអាយុច្រើនបន្តិចពត់ខ្នងមានន័យថា ពួកគេខកចិត្ត ខឹង ឬអស់កម្លាំង។ ពេលខ្លះ ទារកដែលមានជំងឺអូទីស្សឹម, Rumination (ជំងឺ​ទាក់ទង​នឹងបញ្ហាកាយវិការ) ឬ Kernicterus (ជំងឺ​ទាក់ទង​នឹង​បញ្ហា​ខួរ​ក្បាល​) ក៏ឧស្សាហ៍ពត់ខ្នងដែរ។ ប៉ាម៉ាក់អាចព្យាយាមធ្វើឱ្យអូនតូចស្ងប់។ ប៉ាម៉ាក់​អាច​បង្វែរ​ការ​ចាប់អារម្មណ៍​​​របស់​អូនតូច​ដោយលើ​ក​​ព​អូន​តូច​​ចេញ​ក្រៅ ឬបង្ហាញ​របស់​ដែល​ធ្វើ​ឱ្យ​អូនតូច​ចាប់​អារម្មណ៍។ ប៉ាម៉ាក់​ក៏​អាច​រឺតខ្នងអូនតូច​ថ្នមៗ បំពេរ ឬ​យោល​អូនតូចប្រសិនបើអូនតូច​ងងុយគេង។ ប្រសិនបើអូនតូចនៅតែយំមិនបាត់​ ប៉ាម៉ាក់គួរ​នាំ​អូនតូចទៅជួបគ្រូពេទ្យកុមារ។​ ៤. លាដៃ អូនតូចអាចសប្បាយចិត្ត និងមានអារម្មណ៍ល្អ។ វាក៏អាចមានន័យថាអូនតូចចេះអ្វីមួយថ្មីដែរដូចជា ការ​អង្គុយ […]


ទារក

ទឹក​នោម​ទារក​ទើបកើតមាន​​ពណ៌​ដូច​ឈាម​ អាច​មក​ពី​សារធាតុ​ម្យ៉ាង​នេះ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្នាម​ប្រឡាក់​ពណ៌​ផ្កា​ឈូក ​ឬ​ពណ៌​ក្រហម​នៅ​លើ​ខោ​ទឹក​នោម​អា​អូន​ អាច​មើល​ទៅ​​ស្រដៀង​នឹង​​ឈាម​ ប៉ុន្តែ​​ភាគ​ច្រើន​ វា​កើត​ឡើង​ដោយ​សារ​តែ​សារធាតុ​គ្រីស្តាល់​អ៊ុយរ៉េត​(Urate crystals)​ក្នុង​ទឹក​នោម​។ ​អ៊ុយរ៉េត ជា​អំបិល​ដែល​បង្កើត​ឡើង​ដោយ​អាស៊ីដ​អ៊ុយរិច ​ហើយ​វា​ក៏​ជា​អាស៊ីដ​សរីរាង្គ​ខ្សោយ​​ដែល​ផលិត​ក្នុង​រាងកាយ​ អំឡុង​ពេល​​ធ្វើ​មេតាប៉ូលីស​​នៃ​ផលិតផល​​មួយ​ចំនួន​នៃ​រាងកាយ​។ គ្រីសា្គល់​អ៊ុយរ៉េត​នៅ​ក្នុង​ទឹក​នោម​ មាន​សំណល់​​ពណ៌​ក្រហម​ ទឹក​ក្រូច ឬ​ផ្កា​ឈូក​។ ​ពិត​ណាស់​ វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ដែល​​​ទឹក​នោម​អា​អូន​មាន​គ្រីស្តាល់​អ៊ុយរ៉េត​ នៅ​ក្នុង​​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង​​បន្ទាប់​ពី​អាអូន​កើត​។ ប៉ុន្តែ​ ការ​បញ្ចេញ​គ្រីស្តាល់​រយៈពេល​យូរ​ អាច​ជា​រឿង​គួរ​ឲ្យ​បារម្ភ​។ មូលហេតុ​អ្វី​បាន​ជា​ទឹក​នោម​​​ទារក​មាន​គ្រីស្តាល់​អ៊ុយរ៉េត? ​​ទារក​អាច​បញ្ចេញ​គ្រីស្តាល់​អ៊ុយរ៉េត​ ដោយ​សារ​តែ​កំហាប់​អាស៊ីដ​អ៊ុយរិក​ខ្ពស់​ក្នុង​ឈាម​។ អាស៊ីដ​ប្រភេទ​នេះ ជា​ផលិតផល​កាកសំណល់​ដែល​​សំយោគ​នៅ​ក្នុង​ថ្លើម​ ពោះវៀន​ និង​កោសិកា​មួយ​ចំនួន​នៃ​ប្រព័ន្ធ​​ចរន្ត​ឈាម​ នៅ​ពេល​ដែល​រាងកាយ​បំបែក​សារធាតុ​Purines ​ដែល​ជា​​សមាសធាតុ​បង្កើត​ឡើង​ក្នុង​អំឡុង​ពេល​ដំណើរការ​ធម្មជាតិ​នៃ​សមាសធាតុ​អាហារ និង​សារធាតុ​ដែល​បញ្ចេញ​​មក​ក្រៅ ដោយ​សារ​តែ​ការ​ងាប់​កោសិកា​តាម​​ធម្មជាតិ​។ អាស៊ីដ​អ៊ុយរិក​​បាន​ចូល​ទៅ​ក្នុង​ឈាម​ ហើយ​ទៅ​ដល់​តម្រង​នោម​។ តម្រង​នោម​ច្រោះ​អាស៊ីដ​អ៊ុយរិក​ ដែល​រលាយ​ជាមួយ​សមាសធាតុ​ផ្សេង​ទៀត​ ដែល​មាន​នៅ​ក្នុង​ទឹក​នោម​ ដើម្បី​បង្កើត​អំបិល​អាស៊ីដ​អ៊ុយរិក ហើយ​​សារធាតុ​អ៊ុយរិក​លើស​​ត្រូវ​បាន​បញ្ចេញ​តាម​​ទឹក​នោម​។ លក្ខខណ្ឌ​ខាង​ក្រោម​ អាច​នាំ​ឲ្យ​មាន​កំហាប់​អាស៊ីដ​អ៊ុយរិក​លើស​ក្នុង​ឈាម​ ដែល​នាំ​ឲ្យ​​​មាន​គ្រីស្តាល់​អ៊ុយរ៉េត​នៅ​ក្នុង​ខោ​ទឹក​នោម​អា​អូន​។ ១. កង្វះ​ជាតិ​ទឹក​ ​ទឹក​ដោះ​ម្ដាយ ជា​អាហារ​តែ​មួយ​គត់​សម្រាប់​ទារក​ទើប​កើត​សម្រាប់​​រយៈពេល​៦​ខែ​ដំបូង​។ ​អា​អូន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ និង​ទឹក​​តាម​រយៈ​​ទឹក​ដោះ​ម្ដាយ​។ កង្វះ​​ការ​បំបៅ​ទឹក​ដោះ​ម្ដាយ អាច​បង្កើន​ហានិភ័យ​នៃ​កង្វះ​ជាតិ​ទឹក​ ដែល​អាច​​នាំ​ឲ្យ​មាន​គ្រីស្តាល់​អ៊ុយរ៉េត​នៅ​ក្នុង​ទឹក​នោម​។ បញ្ហា​បំបៅ​ដោះ​ ដូចជា​ម៉ាក់​ៗ​មិន​សូវ​មាន​ទឹក​នោម​ ជា​មូលហេតុ​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​កូន​ខ្វះ​ជាតិ​ទឹក​។​ [embed-health-tool-baby-poop-tool] ២. ជំងឺ​តម្រង​នោម​ ជំងឺ​តម្រង​នោម​ ដូចជា​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ អាច​ប៉ះពាល់​ដល់​មុខងារ​តម្រង​នោម​ ដែល​ធ្វើ​ឲ្យ​តម្រង​នោម​មិន​អាច​ច្រោះ​ឈាម​​​ប្រកប​ដោយ​ប្រសិទ្ធភាព​។ វា​អាច​​នាំ​ឲ្យ​មាន​ការ​ប្រមូលផ្ដុំ​គ្រីស្តាល់​អ៊ុយរ៉េត​ក្នុង​​តម្រង​នោម​ និង​បណ្ដាល​ឲ្យ​មាន​ក្រួស​ក្នុង​តម្រង​នោម​​ថែម​ទៀត​ផង​។ ទារក​មួយ​ចំនួន​អាច​ប្រឈម​នឹង​បញ្ហា​តម្រង​នោម​ពី​កំណើត​ ដូចជា​ជំងឺ​ដោយ​សារ​កត្តា​ហ្សែន​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ […]


ការបំបៅដោះ

អាអូនអាយុប៉ុន្មាន ទើបអាចណែនាំទឹកដោះពពែឲ្យបៅបាន?

មកដល់ពេលនេះហើយ ម៉ាក់ប៉ាច្បាស់ជាដឹងហើយថា ម្សៅទឹកដោះពពែមានអត្ថប្រយោជន៍ច្រើនប៉ុនណាចំពោះសុខភាពកូន។ ទឹកដោះពពែ ជាជម្រើសដ៏ល្អដូចម្សៅទឹកដោះគោដែរ សម្រាប់ផ្ដល់ឲ្យកូនញ៉ាំបន្ទាប់ពីទឹកដោះម្ដាយ តែម៉ាក់ប៉ាដឹងទេថា កូនអាយុប៉ុន្មានទើបយើងអាចឲ្យកូនញ៉ាំទឹកដោះពពែ? កើតភ្លាមបៅភ្លាម ឬចាំ៦ខែ-១ខួប ចាំផ្ដល់ឲ្យបៅ? អត្ថន័យពណ៌ និងរូបរាងលាមកទារកនៅទីនេះ ម្សៅទឹកដោះពពែ ជាទូទៅមានសុវត្ថិភាពអាចឲ្យទារកទើបកើត-អាយុ១២ខែបៅបាន តែ​យ៉ាងណា ជា​ការណែ​នាំ​របស់​ក្រ​សួង​សុខាភិបាល ក៏​ដូច​ជា​អង្គការ​សុខ​ភា ព​ពិភព​លោក ម៉ាក់ៗ​គួរ​បំបៅ​ដោះ​កូន​យ៉ាង​ហោច​ណាស់​បាន​៦​ខែ​។ ផ្ទុយទៅវិញ ទឹកដោះពពែស្រស់ ឬប្រភេទទឹកដោះគោស្រស់ដែលមិនមែនជាម្សៅទឹកដោះគោ ឬពពែសម្រាប់ទារកទេ គួរតែចៀសវាងឲ្យទារកក្រោម១ឆ្នាំញ៉ាំ។ នេះបើតាមការឲ្យដឹងពី American Academy of Pediatrics (AAP)។ បើប្រៀបនឹងទឹកដោះគោ ទឹកដោះពពែសម្បូរសារធាតុចិញ្ចឹម វីតាមីន និងរ៉ែ ច្រើនជាងទឹកដោះគោ ហើយវាក៏មិនសូវបង្កជាបញ្ហាអាលែកហ្ស៊ីពេលបៅដូចទឹកដោះគោដែរ។ ទឹកដោះពពែមានភាពងាយស្រួលរំលាយជាងទឹកដោះគោ ដោយសារជាតិឡាក់តូស (Lactose) តិចជាងទឹកដោះគោ។ ម៉្យាងវិញទៀត ទឹកដោះពពែផ្ទុកនូវសារធាតុ Prebiotics ប្រហាក់​ប្រហែល​នឹងទឹកដោះម្ដាយ ដែលអាចជួយជំរុញដល់ការរំលាយអាហាររបស់កូន ហើយទឹកដោះពពែមានប្រូតេអ៊ីនតូចៗ ទន់ងាយ​រំលាយបានរហ័សជាងទឹកដោះគោ។ លើសពីនេះ សារធាតុសំខាន់ៗមានក្នុងទឹកដោះពពែជួយអាអូនឲ្យមានប្រព័ន្ធស៊ាំរឹងមាំ ដោយសារសារធាតុចិញ្ចឹមទាំងនេះ ជួយពង្រឹងប្រព័ន្ធភាពស៊ាំកូនៗ ការពារសុខភាពកូន ចៀសវាងជំងឺផ្សេងៗ។ យ៉ាងណាមិញ ម៉ាក់ៗគួរតែបំបៅដោះកូនយ៉ាងហោចណាស់ឲ្យបាន៦ខែ ឬលើសនេះតាមដែលអាចធ្វើទៅបានដូចការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញច្បាស់លាស់ពីផលិតផលម្សៅទឹកដោះសត្វ មិនថាទឹកដោះពពែ ឬទឹកដោះគោ […]


ការថែទាំទារក

នេះជាតិចនិកការពារកូនតូចពីភាពរងា គេងលក់ស្រួល

នៅ​ពេល​អាកាសធាតុ​ត្រជាក់ ទាមទារ​ឲ្យ​ម៉ាក់​ប៉ា​ថែ​ទាំ​សុខភាព​កូន​ឲ្យ​បាន​ដិត​ដល់​ជាង​ធម្មតា ព្រោះ​អាកាសធាតុ​បែប​នេះ​ងាយ​បណ្ដាល​ឲ្យ​កូន​តូច​ឈឺ ពិសេស​នោះ​គឺ​តឹង​ច្រមុះ ឬ​ក្អក​ ពិបាក​គេង​ពេល​យប់​ណាស់។ ប៉ុន្តែ បើ​ពេក​ត្រជាក់ ម៉ាក់​ប៉ា​ខំ​ឃ្លុំ​កូន​ឲ្យ​ជិត​ឆឹង​ពេក ក៏​ពិបាក​ដល់​អា​អូន​ដែរ។ ហេតុ​នេះ​ហើយ ខាង​ក្រោម​នេះ​ជា​តិចនិក​ការពារ​កូន​តូច​ពី​ភាព​រងា ជួយ​ឲ្យ​អា​អូន​គេង​លក់​បាន​ស្រួល ម៉ាក់​ប៉ា​គួរ​អនុវត្ត​ដូចជា៖ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ ១. ស្លៀក​ពាក់​ឲ្យ​កូន​ត្រឹម​ត្រូវ ក្នុង​រដូវ​រងា ឬ​ពេល​អាកាសធាតុ​ចុះត្រជាក់​ វិធី​ល្អ​បំផុត​ដើម្បី​ការពារ​កូន​តូច​ពី​ភាព​រងា និង​មាន​ភាព​កក់​ក្ដៅ​ពេល​គេង គឺ​ត្រូវ​ស្លៀក​ពាក់​ឲ្យ​កូន​១-២ជាន់ ពោល​គឺ​ស្លៀក​សំលៀក​បំពាក់​ស្ដើង​ល្មម មិន​ក្រាស់​ពេក​។ ២. កំណត់​សីតុណ្ហភាព​ក្នុង​បន្ទប់​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ប្រាកដ​ថា កូន​តូច​យើង​មិន​ក្ដៅ​ពេក ឬ​ត្រជាក់​ពេក ម៉ាក់​ប៉ា​គួរ​រក្សា​សីតុណ្ហភាព​ក្នុង​បន្ទប់​ពី ១៨-២០​អង្សារសេ។ ប្រើ​ទែរម៉ូមែត្រ​ក្នុង​បន្ទប់ ដើម្បី​ពិនិត្យ​មើល​សីតុណ្ហភាព​ក្នុង​បន្ទប់​ឲ្យ​បាន​ត្រឹម​ត្រូវ។ ជា​ពិសេស​នោះ គឺ​កុំ​ដាក់​កូន​ឲ្យ​គេង​នៅ​មុខ​ម៉ាស៊ីន​ត្រជាក់ ឬ​កង្ហារ។ ៣. ពាក់​ស្រោម​ដៃ​ស្រោម​ជើង យើង​អាច​ពាក់​ស្រោម​ដៃ ស្រោម​ជើង​ឲ្យ​កូន ដើម្បី​បន្ថែម​ភាព​កក់​ក្ដៅ។ បើ​យើង​គិត​ថា ពាក់​ខោ​អាវ​ឃ្លុំ​ចុង​ដៃ​ជើង​កូន​មិន​គ្រប់​គ្រាន់​នឹង​ការពារ​កូន​តូច​ពី​ភាព​រងា យើង​អាច​រុំ​ភួយ​ទន់ៗ​មួយ​ជាន់ទៀត​ឲ្យ​កូន ប៉ុន្តែ​គួរ​ចៀសវាង​ឃ្លុំ​ខ្លួន​កូន​ខ្លាំង​ពេក។ ៤. ពិនិត្យ​មើល​កូន មិន​ត្រូវ​រុំ​ក្បាល​កូន​ពេល​គេង ឬ​ពេល​នៅ​ក្នុង​ផ្ទះ​ធម្មតា។ ពេល​អា​អូន​គេង​លក់ ម៉ាក់​ប៉ា​ត្រូវ​សង្កេត​មើល​ថា កូន​មាន​បែក​ញើស ក្ដៅ ឬ​ដកដង្ហើម​ញាប់ (ក្នុង​ករណី​កូន​មាន​សញ្ញា​នេះ យើង​អាច​តម្លើង​សីតុណ្ហភាព​ក្នុង​បន្ទប់ ឬ​ដក​ភួយ ឬ​ខោ​អាវ​រុំ​កូន​ចេញ​ខ្លះ)។


ការថែទាំទារក

ហេតុផល ៥ យ៉ាងធំៗធ្វើឱ្យទារកមានក្បាលធំ

ក្បាលធំលើទារកកើតឡើង នៅពេលដែលទារកមានទំហំក្បាលធំជាងធម្មតា​ ២ដងបើធៀបទៅនឹងទំហំក្បាលទារកដែលមានអាយុគត៌ ភេទ និងជាតិសាសន៍ដូចគ្នា ។ ភាគច្រើនក្បាល​របស់ទារក​នឹងធំ​លឿន​ខុសធម្មតាក្នុងរយៈពេលប៉ុន្មានខែដំបូងបន្ទាប់ពីសម្រាល និងមាន​ទំហំក្បាលធម្មតានៅអាយុ ១៨-២៤ ខែ។ ហេតុអ្វីទារកខ្លះមានក្បាល​ធំ? ជាធម្មតាក្បាលធំគឺជារោគសញ្ញានៃជំងឺផ្សេងទៀត។ ទារកមានក្បាល​ធំមកពី៖ ១. ទឹកដក់ក្នុងខួរក្បាល ជំងឺ​ទឹកដក់​ក្នុង​ខួរក្បាល គឺជាបញ្ហា​សុខ​ភាព​ដែលមានសារធាតុរាវនៅក្នុងលលាដ៍ក្បាល ជាលទ្ធផលវា​បណ្តាលឱ្យ​ខួរក្បាល​ហើម។ ការ​មានសារធាតុរាវក្នុងលលាដ៍ក្បាលច្រើនបានបន្ថែមសម្ពាធដល់ខួរក្បាលដែលបណ្តាល ឱ្យខូចខួរក្បាល ព្រមទាំងផ្តល់ផលវិបាកដល់សុខភាពជាច្រើន។ ២. កត្តាតំណពូជ ប្រសិនបើទារកដែលមានក្បាលធំមានប្រវត្តិគ្រួសារមានទំហំក្បាលធំជាងធម្មតា នោះទារកក៏ត្រូវ​បាន​ធ្វើរោគវិនិច្ឆ័យថាមានក្បាលធំដែរ តែស្ថានភាពទារកមិនធ្ងន់ធ្ងរទេ ហើយអាចនឹង​មិន​ជួប​ប្រទះ​បញ្ហាសុខភាពអ្វីឡើយ។ ទោះបីជាយ៉ាងណាក៏ដោយក្បាលធំមានទំនាក់ទំនង​នឹងជំងឺ​អូទីស្សឹម ក្មេងដែលមានក្បាលធំអាចមានអត្រាខ្ពស់ក្នុងការកើតជំងឺអូទីស្សឹម។ ៣. បញ្ហានៅក្នុងខួរក្បាល បញ្ហាក្នុងខួរក្បាលដូចជាដុំសាច់ក្នុងខួរក្បាលអាចបណ្តាលឱ្យទារកមានក្បាលធំ។ Megalencephaly (នៅពេលទារកមានខួរក្បាលធំ និងដំណើរការខុសប្រក្រតី) និងជំងឺ hydranencephaly (ជំងឺខួរក្បាលដែលអត់មានថ្នេរនៅក្នុងខួរក្បាល ហើយត្រូវបានជំនួស​ដោយថង់​ទឹកដែលផ្ទុកទៅដោយខួរឆ្អឹងខ្នង) ក៏អាចបណ្តាលឱ្យទារកមានក្បាលធំផងដែរ។ ៤. ការហូរឈាមខាងក្នុងខួរក្បាល ការប៉ះទង្គិច ឬរបួសលលាដ៍ក្បាលអាចបណ្តាលឱ្យមានការហូរឈាមខាងក្នុង និងហើមខួរក្បាល​ក៏អាចបណ្តាលឱ្យមានក្បាលធំបណ្តោះអាសន្នដែរ។ ៥. ការបង្ករោគនៅក្នុងខួរក្បាល ការឆ្លងមេរោគក្នុងខួរក្បាលអាចបណ្តាលឱ្យខួរក្បាល និងលលាដ៍ក្បាលហើម ជាលទ្ធផលធ្វើឱ្យ​ទារក​មានក្បាលធំ។ ចង់ដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ មូលហេតុមួយចំនួនទៀតដែលបណ្តាលឱ្យទារកមានក្បាលធំមាន៖ ជំងឺឆ្អឹងទន់ ឬខ្សោយដោយសារកង្វះវីតាមីន D  Sotos syndrome ធ្វើឱ្យរាងកាយលូតលាស់​លឿន​ហួស​ប្រមាណក្នុង​​អំឡុង​ពេលពីរបីឆ្នាំដំបូងនៃជីវិត។ ចង្កោមរោគសញ្ញាជំងឺមេតាប៉ូលីស ជំងឺកកឈាមក្នុងខួរក្បាលរ៉ាំរ៉ៃ កត្តាតំណពូជ តើក្បាលធំមានរោគសញ្ញាអ្វីខ្លះ? ក្នុងករណីក្បាលធំបណ្តាលមកពីកត្តាតំណពូជ គឺ​គ្មានរោគសញ្ញាអ្វីក្រៅពីក្បាលធំទេ ប៉ុន្តែប្រសិន​បើទារកមានក្បាលធំដោយសារលក្ខខណ្ឌសុខភាព ទារកអាចមានរោគសញ្ញាដូចខាងក្រោម៖ បង្ហើយក្បាលប៉ោងធំ ក្អួត ឬមិនសូវបៅ ចលនាភ្នែកមិនប្រក្រតី មានកាយវិការមិនប្រក្រតី ងងុយគេងខ្លាំង ឆាប់មួម៉ៅ ឬខឹង មានការលូតលាស់រាងកាយ និងខ្សោយប្រាជ្ញា ក្បាលធំលឿនជាងធម្មតា មានជំងឺឆ្កួតជ្រូក មានជំងឺអូទីស្សឹម រហូតមកដល់ពេលនេះអ្នកវិទ្យាសាស្ត្រមិនទាន់មានវិធានការណ៍ការពារជំងឺក្បាលធំលើទារកទេ ប៉ុន្តែ​កុមារដែលមានក្បាលធំដែលបណ្តាលមកពីកត្តាតំណពូជមិនត្រូវការការព្យាបាលទេ ព្រោះ​ពួក​គេអាចធំឡើងធម្មតា និងមិនមានបញ្ហាសុខភាពអ្វីឡើយ។


ការបំបៅដោះ

កូនអាលែកហ្ស៊ីទឹកដោះគោ អាចចេញ​រោគ​សញ្ញាលើប្រព័ន្ធរំលាយអាហារ ស្បែក

ម្សៅទឹកដោះគោ ជាជម្រើសទឹកដោះសត្វដ៏ពេញនិយមដែលម៉ាក់ប៉ាភាគច្រើនជ្រើសរើសផ្ដល់ឲ្យកូនបៅ បន្ទាប់ពីម៉ាក់ៗផ្ដាច់ដោះ តែមិនមែនក្មេងទាំងអស់បៅទឹកដោះគោត្រូវនោះទេ។ ជួនកាលអាអូនអាចអាលែកហ្ស៊ីទឹកដោះគោ ហេតុនេះហើយម៉ាក់ប៉ាគួរដឹងពីរោគសញ្ញាអាលែកហ្ស៊ីទឹកដោះគោកើតឡើងលើកូន។ បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ កាលណាអាអូនម៉ឹមទឹកដោះគោ ឬញ៉ាំចំណីអាហារណាមួយមួយចូលក្នុងពោះមានប្រតិកម្ម នោះច្បាស់ជាអាលែកហ្ស៊ីជាមួយអាហារទាំងនោះ ហើយបើម៉ាក់ប៉ាមិនយកចិត្តទុកដាក់ទេ កូនតូចងាយនឹងខ្វះអាហារូបត្ថម្ភ។ រោគសញ្ញានៃការអាលែកហ្ស៊ីទឹកដោះគោ អាចមានពីស្រាលទៅមធ្យម​ដូច​ជា៖ រោគសញ្ញាអាលែកហ្ស៊ីទូទៅបង្កដោយប្រូតេអ៊ីនក្នុងទឹកដោះគោ ប្រូតេអ៊ីនក្នុងទឹកដោះគោអាចបង្កជាបញ្ហាអាលែកហ្ស៊ីធ្ងន់ធ្ងរលើអាអូន ដោយរោគសញ្ញាអាលែកហ្ស៊ីអាចកើតឡើងភ្លាមៗក្រោយពីកូនបានបៅម្សៅទឹកដោះគោ ហើយរោគសញ្ញាខ្លះអាចលេចចេញច្រើនម៉ោងក្រោយបៅក៏មាន។ រោគសញ្ញាអាចមានពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ ដោយអាចមានដូចជា៖ ហើមបរិវេណមាត់ ពីបាកលេបអាហារ ក្អួត និងក្អែ រាក ឈាមក្នុងលាមក មិនព្រមបៅ ឈឺក្នុងពោះ ឡើងកន្ទាលត្រអាក រមាស់ ឬត្រអក ករណីកម្រ អាចមានប្រតិកម្មធ្ងន់ធ្ងរ ជាមួយគ្នានេះដែរ ក្មេងខ្លះក៏អាចមាប្រតិកម្មទៅនឹងម្សៅទឹកដោះគោដែលរោគសញ្ញាអាចលេចចេញច្រើនម៉ោងក្រោយបៅ ហើយរោគសញ្ញានេះអាចមានលើប្រព័ន្ធរំលាយអាហារ ស្បែក និងសួត។ រោគសញ្ញាប្រតិកម្មទឹកដោះគោលើប្រព័ន្ធរំលាយអាហារ ឈឺចុកពោះ ហើមពោះ ឬខ្យល់ក្នុងពោះ រាករូស ទល់លាមក រោគសញ្ញាប្រតិកម្មទឹកដោះគោលើសួត និងស្បែក ហៀរសម្បោររ៉ាំរ៉ៃ ក្អករ៉ាំរ៉ៃ តឹងច្រមុះ ឆ្លងមេរោគត្រចៀកញឹកញាប់ កើតជំងឺត្រអក ឡើងកន្ទួលលើស្បែក ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត អ៊ុន យូ អនុប្រធាននៃមន្ទីរសម្រាកព្យាបាល Maxi Care […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ