ចង់គណនា BMI កូន ចុចទីនេះ!

៤. រារាំងទេពកោសល្យកូន
តាមការសិក្សាបានឱ្យដឹងថា កុមារដែលមានសុខភាពផ្លូវចិត្តល្អនឹងចង់បង្ហាញទេពកោសល្យរបស់គេ ហើយរៀនឆាប់ចេះ។ ដូច្នេះប៉ាម៉ាក់ត្រូវតែឧស្សាហ៍លើកសរសើរកូនគ្រប់គ្នា កុំលើកទឹកចិត្ត ឬសរសើរតែកូនម្នាក់។
នៅពេលប៉ាម៉ាក់សរសើរកូនណាម្នាក់ថាពូកែខ្លាំងជាងគេក្នុងចំណោមកូនទាំងអស់នឹងបណ្តាលកូនដែលប៉ាម៉ាក់មិនសូវស្រឡាញ់លាក់ ឬមិនបញ្ចេញទេពកោសល្យរបស់គេទេ ព្រោះគិតថាធ្វើមិនល្អដូចបង ឬប្អូន ឬដោយសារខ្វះការគាំទ្រពីប៉ាម៉ាក់ ហើយចាប់ផ្តើមសង្ស័យពីសមត្ថភាពខ្លួនឯង ហើយយូរៗទៅទេពកោសល្យរបស់កូននឹងត្រូវកប់ទុកចោល។
៥. កូនខ្វះជំនឿចិត្តលើខ្លួនឯង
អារម្មណ៍ ឬការយល់ឃើញថាជាកូនដែលប៉ាម៉ាក់មិនសូវចូលចិត្ត ឬស្រឡាញ់អាចបណ្តាលឱ្យអាអូនមិនឱ្យតម្លៃខ្លួនឯង។ ឧទាហរណ៍ ការនិយាយថាកូនម្នាក់នេះឆ្លាត និងពូកែជាងគេក្នុងចំណោមកូនទាំងអស់អាចបណ្តាលឱ្យកូនផ្សេងទៀត ជាពិសេសកូនដែលរៀនខ្សោយជាងគិតថាខ្លួនអន់ ឬមិនពូកែ។ ពេលធំឡើង អាអូនអាចខ្វះជំនឿចិត្តលើខ្លួនឯង និងមិនអាចបំពេញការងារបានល្អក្នុងជីវិត។
ការស្រឡាញ់កូនមិនស្មើគ្នាអាចប៉ះពាល់ដល់ផ្លូវចិត្ត និងការអភិវឌ្ឍរបស់កូន។ ប៉ុន្តែមិនអាចទៅរួចទេដែលប៉ាម៉ាក់ស្រឡាញ់កូនស្មើៗគ្នា ដូច្នេះដើម្បីបង្ការបញ្ហា ប៉ាម៉ាក់គួរចៀសវាងការរើសអើង ហើយត្រូវផ្តល់ភាពស្មើគ្នា និងព្យាយាមរក្សាភាពយុត្តិធម៌តាមដែលអាចធ្វើទៅបាន ព្រោះកូនៗទាំងអស់ត្រូវការការយកចិត្តទុកដាក់ និងក្តីស្រឡាញ់ស្មើៗគ្នាពីប៉ាម៉ាក់។ ឧទាហរណ៍ បើមិនមែនក្នុងឱកាសខួបកំណើតទេ ហើយប៉ាម៉ាក់ចង់ទិញអាវថ្មីឱ្យកូន ប៉ាម៉ាក់ត្រូវទិញឱ្យកូនស្មើៗគ្នា និងមានតម្លៃប្រហាក់ប្រហែលគ្នា ទើបកូនមិនតូចចិត្ត ឬច្រណែនគ្នា។