១. លាបទឹកឃ្មុំ
ទឹកឃ្មុំផ្ទុកទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្មជាច្រើន ដែលអាចជួយបន្សាបរ៉ាឌីកាល់សេរី និងប្រឆាំងភាពចាស់មុនវ័យ។ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ប៉ាម៉ាក់គួរឲ្យកូនលាបទឹកឃ្មុំនៅលើមុខ និងក ដោយទុកចោលប្រហែលពី២០ ទៅ ៣០នាទី ទើបលាងជម្រះជាមួយនឹងទឹកក្ដៅឧណ្ហៗ។ បន្ថែមពីនេះ យើងក៏អាចលាយជាមួយទឹកដោះគោឆៅ ទឹកដោះគោជូរ ឬផ្លែចេក។

២. ជែលប្រទាលកន្ទុយក្រពើ
ទន្ទឹមនឹងនេះដែរ ជែលប្រទាលកន្ទុយក្រពើ មានប្រសិទ្ធភាពក្នុងការជួយបង្កើនការផលិតខូឡាជែន ដោយជួយឲ្យស្បែកតឹងណែនល្អ។ ប៉ាម៉ាក់អាចណែនាំឲ្យកូនសាកល្បងម៉ាស្សាមុខជាមួយជែលប្រទាលកន្ទុយក្រពើឲ្យសព្វ រួចទុកចោលរយៈពេល១៥នាទី និងលាងជម្រះជាមួយទឹកក្ដៅឧណ្ហៗ។ កូនអាចអនុវត្តរូបមន្តនេះជារៀងរាល់ថ្ងៃ សម្រាប់ស្បែកគ្មានស្នាមជ្រីវជ្រួញ។