backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

មេឃថ្ងៃក្ដៅ ល្ងាចភ្លៀងអ៊ីចឹង មកដឹងវិធីការពារសុខភាពកូនកុំឲ្យឈឺច្រើន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 29, 2023

មេឃថ្ងៃក្ដៅ ល្ងាចភ្លៀងអ៊ីចឹង មកដឹងវិធីការពារសុខភាពកូនកុំឲ្យឈឺច្រើន

ខែ​នេះ ដូច​ពិបាក​មើល​ចិត្ត​មេឃ​ដល់​ហើយ! ពេល​ថ្ងៃ​ក្ដៅ​ចង់​ខ្លោច​ស្បែក តែ​ពេល​ល្ងាច​បែរ​ជា​ធ្លាក់​ភ្លៀង​វិញ។ ក្នុង​អាកាស​ធាតុ​បែប​នេះ អាច​ធ្វើ​ឲ្យ​គ្នា​យើង​មួយ​ចំនួន​ងាយ​នឹង​ឈឺ ពិសេស​អ្នក​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ​ដូច​ក្មេងៗ​ជាដើម។ ពេល​ក្មេងៗ​ឈឺ​ពិបាក​ណាស់ អ៊ីចឹង​ម៉ាក់​ប៉ា​គួរ​តែ​ចេះ​តិចនិក​ថែ​សុខភាព​កូន​ក្នុង​អាកាស​ធាតុ​ពិបាក​ទាយ​ដឹង​បែប​នេះ។

ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក

គណនាថ្ងៃសម្រាលកូន

ដើម្បី​សុខភាព​កូន​តូច​ៗ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ពន្យល់​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខែ​ក្ដៅ​អា​អូន​ងាយ​ប្រឈម​នឹង​បញ្ហា​ខ្សោះ​ជាតិ​ទឹក ហើយ​បើ​ក្នុង​ខែ​ភ្លៀង ក្មេង​ៗ​ងាយ​កើត​ជំងឺ​ផ្ដាសាយ គ្រុន​ឈាម គ្រុនចាញ់ ឬ​រលាក​ក្រពះ​ពោះវៀន​ជាដើម។ ហេតុ​នេះ​ហើយ​ទើប​លោក​បាន​ណែនាំ​ឲ្យ​ម៉ាក់​ប៉ា​ការពារ​សុខភាព​ដោយ៖

  • ពេល​មេឃ​ក្ដៅ ឲ្យ​កូន​ញ៉ាំ​ទឹក​គ្រប់​គ្រាន់ ចៀសវាង​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ខ្លាំង ឬ​មាន​សារធាតុ​ហ្គាស (សូដា​កំប៉ុង ។ល។) ការពារ​ស្បែក​កូន​ដោយ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ឬ​ពាក់​អាវ​វែងៗ​ពេល​ចេញ​ក្រៅ ដើម្បី​ចៀស​វាង​កូន​រលាក​ស្បែក
  • ពេល​មេឃ​ភ្លៀង៖ ចៀស​ឲ្យ​កូន​ញ៉ាំ​អាហារ​តាម​ផ្លូវ រក​ទី​ជ្រក ឬ​ពាក់​អាវ​ភ្លៀង ពោល​គឺ​កុំ​ឲ្យ​អា​អូន​ត្រូវ​ទឹក​ភ្លៀង ដើម្បី​បង្ការ​ជំងឺ​ផ្ដាសាយ ឬ​គ្រុន​ក្ដៅ​ជាដើម។
  • សុខភាព​កូន

    បូក​ផ្សំ​នឹង​ការ​ថែ​ទាំ​ខាង​លើ​នេះ វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ទូទៅ​រូប​នេះ ក៏​បាន​ណែនាំ​វិធី​សាស្ត្រ​ផ្សេង​ៗ ក្នុង​ការ​ថែទាំ​សុខភាព​កូន​ដែរ​រួម​មាន៖

    – ត្រូវចាក់វ៉ាក់សាំង

    – អនាម័យសុខភាពខ្ពស់

    – ប្រើប្រាស់ទឹកស្អាត

    – កុំទៅតំបន់ព្រៃ និងតំបន់ដែលមានជំងឺឆ្លង។

    ក្រៅពី​នេះ ម៉ាក់ប៉ាគួរសម្អាតអនាម័យផ្ទះឲ្យបាន​ល្អ ពិសេស​ក្នុង​ខែ​ភ្លៀង ដើម្បី​បង្ការការកើតមូសខ្លា និងឲ្យ​កូនញ៉ាំអាហារក្តៅៗ ហើយមានជីវជាតិ និង​ឲ្យ​កូន​បញ្ចេញ​សកម្មភាព​រាងកាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

    ចំណុចសំខាន់

    • នៅ​ក្នុង​ខែ​ក្ដៅ​អា​អូន​ងាយ​ប្រឈម​នឹង​បញ្ហា​ខ្សោះ​ជាតិ​ទឹក ហើយ​បើ​ក្នុង​ខែ​ភ្លៀង ក្មេង​ៗ​ងាយ​កើត​ជំងឺ​ផ្ដាសាយ គ្រុន​ឈាម គ្រុនចាញ់ ឬ​រលាក​ក្រពះ​ពោះវៀន​ជាដើម។
    • តិចនិកថែសុខភាពកូនពេល​មេឃ​ក្ដៅ៖ ឲ្យ​កូន​ញ៉ាំ​ទឹក​គ្រប់​គ្រាន់ ចៀសវាង​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ខ្លាំង ឬ​មាន​សារធាតុ​ហ្គាស ការពារ​ស្បែក​កូន​ដោយ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ឬ​ពាក់​អាវ​វែងៗ​ពេល​ចេញ​ក្រៅ ដើម្បី​ចៀស​វាង​កូន​រលាក​ស្បែក។
    • តិចនិកថែសុខភាពកូនពេល​មេឃ​ភ្លៀង៖ ចៀស​ឲ្យ​កូន​ញ៉ាំ​អាហារ​តាម​ផ្លូវ រក​ទី​ជ្រក ឬ​ពាក់​អាវ​ភ្លៀង ពោល​គឺ​កុំ​ឲ្យ​អា​អូន​ត្រូវ​ទឹក​ភ្លៀង ដើម្បី​បង្ការ​ជំងឺ​ផ្ដាសាយ ឬ​គ្រុន​ក្ដៅ​ជាដើម។

    អានបន្ថែម៖​

    • ផ្ដាសាយ និងគ្រុនក្ដៅ មានលក្ខណៈសម្គាល់ខុសគ្នាម្ដេចខ្លះ?
    • ហេតុអ្វីគ្រាន់តែរលាកបំពង់ក ក្អក ផ្ដាសាយ នាំឲ្យរលាកត្រចៀកវិញ?
    • ក្រៅពីចាក់វ៉ាក់សាំង ម៉ាក់ប៉ាអាចការពារកូនពីផ្ដាសាយបានតាមវិធីនេះ
    • កុំឲ្យកើត! ក្មេងតូចៗកើតផ្ដាសាយធំ អាចរលាកសួតធ្ងន់ធ្ងរ និងប៉ះពាល់ខួរក្បាល
    • មានអ្នកកើតផ្ដាសាយក្នុងផ្ទះ តើសមាជិកគ្រួសារបានចាក់វ៉ាក់សាំងអាចឆ្លងដែរទេ?
    • បដិសេធ

      Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

      ត្រួតពិនិត្យដោយ

      វេជ្ជ. ចាន់ ស៊ីណេត

      ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


      អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 29, 2023

      ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

      តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

      ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
      ad iconផ្សព្វផ្សាយពាណិជ្ជកម្ម