home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

រលាកបំពង់ក មានសញ្ញាអីខ្លះ? ម៉េចបានក្មេង ងាករលាកបំពង់កៗ?

រលាកបំពង់ក មានសញ្ញាអីខ្លះ? ម៉េចបានក្មេង ងាករលាកបំពង់កៗ?

ក្មេង​តូច​កើត​ជំងឺ​រលាក​បំពង់​ក​ញឹក​ញាប់ ដែល​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​បំពង់ក រួមមាន ក្តៅ​ខ្លួន​លើសពី ៣៩អង្សារសេ ឈឺក ពិបាក​លេប​ចំណី​អាហារ ពិបាក​ដក​ដង្ហើម ក្អួត​ញឹកញាប់ អាច​មាន​កូន​កណ្តុរ​នៅ​ករីកធំ ហើយ​ឈឺ និង​រឹងក។

បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា ឯកទេស​រោគ​កុមារ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ គន្ធបុប្ផា​ភ្នំពេញ ជំងឺ​រលាក​បំពង់ក​លើ​កុមារ​ច្រើន​កើត​នៅ​ចន្លោះ​អាយុ ៦ខែ-៦ឆ្នាំ ក្នុង​នោះ​ការ​សិក្សា​បញ្ជាក់​ថា ក្មេង​ម្នាក់​អាច​កើត​ជំងឺ​រលាក​បំពង់​ក​ពី ៣-៨ដង/ឆ្នាំ។

ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​ក្មេង​ងាយ​នឹង​មាន​ជំងឺ​រលាក​បំពង់​ក​ញឹក​ញាប់ រួមមាន កង្វះ​អនាម័យ ដែល​ក្មេង​ខ្លះ​ចូល​ចិត្ត​បៀម​ដៃ ឬ​ដាក់​របស់​របរ​មិន​ស្អាត​ចូល​ក្នុង​មាត់ ក្មេង​ខ្លះ​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​មិន​សូវរឹង​មាំ ក្មេង​កើត​មិន​គ្រប់​ខែ ក្មេង​មិន​បាន​បំបៅ​ដោយ​ទឹកដោះម្តាយ មិន​បាន​ចាក់​ថ្នាំ​បង្ការ មាន​បញ្ហា​អាលែកហ្ស៊ី​នៅ​ផ្លូវ​ដង្ហើម មាន​ជំងឺ​ច្រាល​ទឹក​អាស៊ីដ​ក្នុង​ក្រពះ​មក​បំពង់ក និង​ជំងឺ​រួមផ្សំ​ផ្សេង​ទៀត។

វិធី​ការពារ​ពី​ជំងឺរក្សា​អនាម័យ ឧស្សាហ៍​លាង​ដៃ​កូន​តូចៗ​ជាមួយ​នឹង​សាប៊ូ អាល់កុល ឬ​ជែល​ឲ្យ​បាន​ញឹក​ញាប់ ឧស្សាហ៍​លាង​សម្ភារៈ​ក្មេង​លេង នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​មុខ​តាម​កម្មវិធី​ជាតិ ត្រូវ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៦ខែ ផ្តល់​ចំណី​អាហារ​​មាន​ជីវជាតិ​ទៅកូន ត្រូវ​ចៀស​វាង​ការ​បញ្ចុក​ចំណី​អាហារ​កុមារ ២-៣នាក់ ដោយ​ប្រើ​ចាន ឬ​ស្លាបព្រា​តែ១ និង​មិនត្រូវ​ឲ្យ​កុមារ​នៅ​ក្បែរអ្នក​ជំងឺ ពិសេស​អ្នក​ជក់​បារី។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 07/08/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត