កូនៗចូលចិត្តរត់លេងហាលថ្ងៃ ម៉ាក់ប៉ាមកដឹងពីវិធីបង្ការខ្សោះជាតិទឹកលើក្មេង

    កូនៗចូលចិត្តរត់លេងហាលថ្ងៃ ម៉ាក់ប៉ាមកដឹងពីវិធីបង្ការខ្សោះជាតិទឹកលើក្មេង

    កូន​ក្មេង បើ​មាន​មិត្តភ័ក្ដិ ឬ​បង​ប្អូន​តូចៗ​ដូច​គ្នា​មក​ជុំ​គ្នា​ក្នុង​ឱកាស​ពិសេស​ដូច​ថ្ងៃ​ចូល​ឆ្នាំ​នេះ ច្បាស់​ជា​សប្បាយ​ចិត្ត​ជក់​លេង ភ្លេច​បាយ​ភ្លេច​ទឹក​មិន​ខាន។ ជា​ទូទៅ ខែ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​យើង ជា​ខែ​ប្រាំង មាន​ន័យថា​ថ្ងៃ​រះ​ភ្លឺ អាកាសធាតុ​ក៏​ក្ដៅ​ខ្លាំង​ដែរ ហើយ​បើ​កូន​រត់​លេង​ក្រោម​មេឃ​ក្ដៅ​អាច​ប្រឈម​នឹង​បញ្ហា​ខ្សោះ​ជាតិ​ទឹក​លើ​ក្មេង ម៉ាក់​ប៉ា​ត្រូវ​ចេះ​បង្ការ។

    ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក

    គណនាថ្ងៃសម្រាលកូន

    ធ្វើ​ម៉េច​ដើម្បី​បង្ការ​បញ្ហា​ខ្សោះ​ជាតិ​ទឹក​លើ​ក្មេង​បាន?

    សម្រាប់​ក្មេង​ធំ (មាន​ទម្ងន់​លើស ១០​គីឡូ​ក្រាម) មាន​បញ្ហា​ខ្សោះ​ជាតិ​ទឹក ម៉ាក់​ប៉ា​គួរ​ផ្ដល់​ទឹក​យ៉ាង​ហោច​ណាស់ ១​កែវ/ម៉ោង រយៈ​ពេល ៤​ម៉ោង​ជាប់​គ្នា ឬ​ផ្ដល់​ឲ្យ​កូន​លើស​នេះ ក្នុង​ករណី​អា​អូន​ក្អួត ឬរាក​រូស។ ម៉្យាង​ម៉ាក់​ប៉ា​គួរ​តែ​ឧស្សាហ៍​តាម​ដាន និង​ផ្ដល់​ទឹក​ឲ្យ​កូន​ញ៉ាំ ព្រោះ​ក្មេង​តូច​ចូល​ចិត្ត​ញ៉ាំ​ទឹក​ម្ដង​តិចៗ ដូច​នេះ​គួរ​តែ​ផ្ដល់​ទឹក​ឲ្យ​បាន​ញឹក​ដល់​កូន។

    ក្រៅ​ពី​ការ​បំពេញ​ជាតិ​ទឹក​ដោយ​ការ​ផ្ដល់​ទឹក ម៉ាក់​ប៉ា​អាច​ផ្ដល់​ជា​ផ្លែឈើ​សម្បូរ​ជាតិ​ទឹក ឬ​ភេសជ្ជៈ​ដូច​ជា៖

    • ទឹក​ផ្លែ​ឈើ​ស្រស់
    • ផ្លែ​ក្រូច
    • ផ្លែ​ឪឡឹក
    • ផ្លែត្រសក់ ឬ​ត្រសក់​ផ្អែម
    • ផ្លែ​ល្ហុង ។ល។

    ផ្ទុយ​ទៅ​វិញ បើ​កូន​ជួប​បញ្ហា​ខ្សោះ​ជាតិ​ទឹក​លើ​ក្មេង ម៉ាក់​ប៉ា​ដាច់​ខាត​កុំ​ឲ្យ​កូន​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​ផ្អែមៗ​ដែល​សម្បូរ​ជាតិ​ស្ករ និង​ហ្គាស។

    បន្ថែម​ពី​នេះ យើង​ក៏​ត្រូវ​ដឹង​ពី​សញ្ញា​ខ្សោះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ​អាច​កើត​ឡើង​លើ​អា​អូន ដើម្បី​បង្ការ​គ្រោះ​ថ្នាក់​ដែរ​ដូច​ជា ស្រេក​ទឹក​ខ្លាំង សន្លឹម ត្រជាក់​ចុង​ដៃ ឬ​ចុង​ជើង ភ្នែក​ខូង ដក​ដង្ហើម​ញាប់ ឬ​បេះដូង​លោត​លឿន​ជាដើម។ ក្នុង​ករណី អា​អូន​ចេញ​សញ្ញា​បែប​នេះ គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​បាន​លឿន​បំផុត។

    ខ្សោះ​ជាតិ​ទឹក​លើ​ក្មេង

    ចំណុចសំខាន់

    • ខែ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​យើងមានអាកាសធាតុ​ក៏​ក្ដៅ​ខ្លាំង​ដែរ ហើយ​បើ​កូន​រត់​លេង​ក្រោម​មេឃ​ក្ដៅ​អាច​ប្រឈម​នឹង​បញ្ហា​ខ្សោះ​ជាតិ​ទឹក​លើ​ក្មេង។
    • ម៉ាក់​ប៉ា​គួរ​ផ្ដល់​ទឹក​យ៉ាង​ហោច​ណាស់ ១​កែវ/ម៉ោង រយៈ​ពេល ៤​ម៉ោង​ជាប់​គ្នា ឬ​ផ្ដល់​ឲ្យ​កូន​លើស​នេះ ក្នុង​ករណី​អា​អូន​ក្អួត ឬ​រាក​រូស។
    • បើ​កូន​ជួប​បញ្ហា​ខ្សោះ​ជាតិ​ទឹក​លើ​ក្មេង ម៉ាក់​ប៉ា​ដាច់​ខាត​កុំ​ឲ្យ​កូន​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​ផ្អែមៗ​ដែល​សម្បូរ​ជាតិ​ស្ករ និង​ហ្គាស។

    អានបន្ថែម៖

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ 11/04/2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម