សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV?

វីរុសRSV អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះទារក និងកុមារតូចៗ ដែលអាចបណ្តាលឱ្យអាអូនកើតជំងឺរលាកទងសួត ឬរលាកសួត។ ពិតណាស់ ជំងឺរលាកទងសួត ឬរលាកផ្លូវដង្ហើមជាមូលហេតុចម្បងដែលនាំឱ្យក្មេងត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាទូទៅ វីរុសRSVរាលដាលខ្លាំងនៅអំឡុងខែតុលា ដល់ខែឧសភាជារៀងរាល់ឆ្នាំ ហើយក្រោយឆ្លងវីរុសRSV ក៏កុមារមិនអាចបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគនេះដោយខ្លួនឯងដែរ អ៊ីចឹងហើយ ទើបអាអូនអាចឆ្លងវីរុសជាច្រើនដង។ រោគសញ្ញានៃវីរុសRSVមានអ្វីខ្លះ? រោគសញ្ញានៃវីរុសRSV អាចមានលក្ខណៈស្រដៀងទៅនឹងវីរុសដទៃទៀតដែរ ដូចជាផ្តាសាយធម្មតា ឬគ្រុនផ្តាសាយ ហើយរោគសញ្ញារួមមាន៖ • ក្អកស្ងួត • ក្តៅខ្លួនស្ទីញៗ • ឈឺក្បាលតិចតួច • ហៀរសម្បោរ ឬតឹងច្រមុះ • ឈឺក • ពិបាកដកដង្ហើម។ ចំពោះក្មេងដែលឆ្លងវីរុសនេះ អាចមិនសូវចង់ញ៉ាំ បៅ ឬផឹក ដូចធម្មតា និងចេះតែងងុយគេង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV? វ៉ាក់សាំងRSV ផ្តល់ការការពារដ៏ល្អ ជាពិសេសសម្រាប់ទារក មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ វ៉ាក់សាំងនេះអាចបង្ការការឆ្លងវីរុសRSVធ្ងន់ធ្ងរ និងផលវិបាកផ្សេងៗដែលបង្កឡើងដោយវីរុសនេះ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)បានណែនាំថា ទារកដែលមានអាយុតិចជាង៨ខែ គួរចាក់វ៉ាក់សាំងបង្ការវីរុសRSV ហើយចំពោះទារកដែលមានអាយុ៨ដល់១៩ខែ ដែលមានហានិភ័យប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៃវីរុសRSV គួរតែទទួលវ៉ាក់សាំងដូសទី២។ [embed-health-tool-vaccination-tool] ចំណុចសំខាន់ ប៉ាម៉ាក់អាចបង្ការកុំឱ្យកូនកើតវីរុសRSVតាមគន្លឹះខាងក្រោមនេះ • ជៀសវាងឱ្យកូននៅជិតនៅអ្នកជំងឺ • លាងសម្អាតដៃឱ្យបានញឹកញាប់ • ជៀសវាងនាំកូនទៅកន្លែងដែលមានក្មេងច្រើន • […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

កង្វះអាហារូបត្ថម្ភ

កូនស្លេកស្លាំងសង្ស័យខ្វះជាតិដែក ម៉ាក់ៗ​គួរធ្វើម៉េច​ខ្លះ?

កង្វះជាតិដែកលើកុមារមិនត្រឹមតែបង្កឱ្យកុមារមានជំងឺស្លេកស្លាំងទេ ថែមទាំង​អាច​បង្ក​ឱ្យកុមារលូតលាស់រាងកាយ និងអភិវឌ្ឍខួរក្បាលយឺតទៀតផង។ ហេតុអ្វីបានជាកុមារ​មាន​ជំងឺ​នេះ? ជំងឺនេះអាចធ្វើរោគវិនិច្ឆ័យ និងព្យាបាលតាមវិធីណាខ្លះ? លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារនៅមន្ទីរពេទ្យកុមារ​ជាតិបាន​ឱ្យ​ដឹងថា កត្តាបង្កឱ្យកុមារខ្វះជាតិដែករហូតដល់ស្លេកស្លាំងរួមមាន៖ - អំឡុងពេលបៅដោះម្តាយ៖ ម្តាយញុំាចំណីអាហារដែលខ្វះជាតិដែក - របបអាហារ៖ ក្រោយពេលកុមារអាយុ ៦ ខែ ម៉ាក់ប៉ាអាចឱ្យកូនញុំាអាហារដែលខ្វះជាតិដែក​ដូចជា បបរសជាមួយទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ឬអំបិលជាដើម ដោយ​មិន​បាន​បន្ថែម​បន្លែ ត្រី សាច់​ត្រឹម​ត្រូវ - ទឹកដោះគោក្រដាស៖ ការឱ្យកូនញុំាទឹកដោះគោក្រដាសមុនអាយុ ១ ខួប - ទឹកដោះគោខាប់៖ ការឆុងទឹកដោះគោខាប់ឱ្យកូនបៅ ឬញុំាជំនួសទឹកដោះម្តាយ ឬបបរខាប់​គ្រប់​គ្រឿង - ការហូរឈាមតិចៗក្នុងខ្លួន៖ ដោយសារដំបៅក្រពះ ឫសដូងបាត ឬដុះសាច់ក្នុងពោះវៀន - ជំងឺដែលធ្វើឱ្យពោះវៀនមិនស្រូបសារធាតុចិញ្ចឹមបានល្អ (Coeliace disease) ៖ ពេលខ្លះកុមារញុំាចំណីអាហារបានគ្រប់គ្រាន់​ហើយ តែពោះវៀនអត់ស្រូបយក។ ដូច្នេះជាតិដែកដែលនាំចូល អត់បានយកទៅ​ប្រើប្រាស់​ទេ​ដែលបណ្តាលឱ្យខ្វះជាតិដែក - ការមានសត្វល្អិតនៅក្នុងខ្លួន៖ ពេលកុមារមានសត្វល្អិតនៅក្នុងខ្លួនក៏​បណ្តាលឱ្យជាតិដែក​ថយ​ចុះ​ដែរ លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារ​នៅមន្ទីរ​ពេទ្យ​កុមារជាតិ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក […]


កង្វះអាហារូបត្ថម្ភ

កូនមានសភាពស្លេកស្លាំង ដោយសារកង្វះជាតិដែក អាចជាបញ្ហាមួយនេះ

ជំងឺស្លេកស្លាំងអាច​កើត​លើកុមារដែល​បណ្ដាល​មកពី​ខ្វះជាតិដែកហើយ​បណ្តាលឱ្យកុមារស្លេកស្លាំង។ ម៉េចបានជាខ្វះជាតិដែកបង្កឱ្យកុមារស្លេកស្លាំង? ហើយជំងឺនេះបង្កផលវិបាក​សុខភាពអ្វីខ្លះដល់កុមារ? ម៉ាក់ប៉ាគួរការពារកូនពីការខ្វះជាតិដែកដោយរបៀបណា? លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារ​នៅមន្ទីរ​ពេទ្យ​កុមារជាតិ​បាន​ឱ្យ​ដឹងថា ជាតិដែកជាសារធាតុរ៉ែដែលមាន​​មុខងារក្នុងការចូលរួមសំយោគ DNA នៅក្នុងកោសិកា និងជាសារធាតុផ្សំមួយយ៉ាងសំខាន់របស់ហ៊ីម (Heme) ដែលមាននៅក្នុងម៉ូលេគុល​ហេម៉ូក្លូប៊ីន (Hemoglobin) ​របស់​គ្រាប់​ឈាមក្រហម។ ដូច្នេះហើយនៅពេលខ្វះជាតិដែក ការផលិតហ៊ីមនៅ​ក្នុង​គ្រាប់ឈាម​ក្រហមមិនបានល្អ ទើបបង្កឱ្យទៅជាខ្វះគ្រាប់​ឈាមក្រហម ហើយស្តែងជា​ភាព​ស្លេកស្លាំង។ ១. រោគសញ្ញាស្លេកស្លាំងដោយសារខ្វះជាតិដែកលើកុមារ កុមារដែលស្លេកស្លាំងដោយសារខ្វះជាតិដែកអាចមានរោគសញ្ញាដូចជា៖ ស្លេកស្លាំងជាងក្មេងធម្មតា ចង្វាក់បេះដូងដើរញាប់ (ដកដង្ហើមញាប់) ឆាប់អស់កម្លាំង ឬខ្សោយ មិនសូវលូតលាស់ ក្រចកស្តើង និងងាយរបក ឬអាចរើសញុំាចំណីប្លែកៗដូចជា ដី ធ្យូង ក្បឿង។ល។ លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារ​នៅមន្ទីរ​ពេទ្យ​កុមារជាតិ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ផលប៉ះពាល់នៃជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែកលើកុមារ ក. លូតលាស់យឺត គ្រាប់ឈាមក្រហមមានមុខងារដឹកនាំអុកស៊ីសែន និងសារធាតុចិញ្ចឹមទៅគ្រប់កោសិកា។ បើកុមារ​ខ្វះ​ជាតិដែក ការផលិតគ្រាប់ឈាមក្រហមក៏ថយចុះ។ ដូច្នេះការដឹកនាំអុកស៊ីសែន និង​សារធាតុ​ចិញ្ចឹម​ទៅគ្រប់កោសិកាក៏អត់ល្អដែលជាហេតុធ្វើឱ្យកុមារខ្វះសារធាតុចិញ្ចឹម និងលូតលាស់យឺត។ ខ. ខ្សោយបេះដូង បេះដូងមាននាទីច្រចាច់ឈាមដើម្បីនាំយកសារធាតុចិញ្ចឹម និងអុកស៊ីសែនទៅឱ្យកោសិកា។ នៅពេលកុមារស្លេកស្លាំងខ្លាំងដោយសារខ្វះជាតិដែក មានន័យថាការផលិតគ្រាប់ឈាម​មានការថយចុះ។ ពេលនោះ​បេះដូង​ត្រូវខំធ្វើការច្របាច់ឈាមជាងធម្មតា ហើយយូរៗទៅសាច់ដុំ​បេះដូង​​ដែលខំប្រឹងច្របាច់ឈាមបន្ថែមនឹងចុះខ្សោយ។ គ. […]


បញ្ហាសុខភាពកុមារផ្សេងទៀត

គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន

អាការៈក្តៅខ្លួនឧស្សាហ៍កើតលើកុមារតូចៗណាស់ដែលបណ្តាលឱ្យសីតុណ្ហភាព​រាងកាយក្មេងឡើង​កម្ដៅ​ដល់ ៣៨ អង្សាសេ ឬលើសពីនេះ។ ពេលកូនតូចក្តៅខ្លួន ម៉ាក់ប៉ាតែងតែចង់ឱ្យកូនឆាប់ថយកម្តៅព្រោះខ្លាច​កូនប្រកាច់ ឬមាន​ផល​ប៉ះពាល់​ខួរក្បាល។ យ៉ាងណាមិញ ពេលកូនក្តៅខ្លួន ម៉ាក់ប៉ា មួយចំនួនបែរជាអាចសាងកំហុសដោយមិនដឹងខ្លួន។ តើកំហុសទាំងនោះមានអ្វីខ្លះ ហើយមានផលប៉ះពាល់បែបណាខ្លះ? ១. ជូតខ្លួនឱ្យកូនជាមួយទឹកត្រជាក់ ឬទឹកកក លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ នៃមន្ទីរពេទ្យកុមារជាតិ​បាន​ឱ្យដឹងថា ការយកទឹកកកទៅជូតឱ្យកូនក្នុងបំណងឱ្យ​សីតុណ្ហភាព​ខ្លួនកូនចុះត្រជាក់​លឿន​ គឺ​គ្រោះថ្នាក់​ណាស់ ព្រោះថា​អាចធ្វើឱ្យកូន​ប្រកាច់។ ពេលកូនក្តៅខ្លួនខ្លាំង អាចឡើងដល់ ៣៩ អង្សាសេ ហើយទឹកកកគឺ ០ អង្សាសេ ប្រៀបដូចជាយើងយកដែកដែល​ដុត​ក្តៅទៅជ្រលក់ទឹកអ៊ីចឹង​ដែរ​។ ម៉ាក់ប៉ាអាចយកទឹកក្តៅ​ឧណ្ហៗ​ មាន​សីតុណ្ហភាព​រង្វង់​ ៣០​អង្សាសេ (ត្រូវ​ទាប​ជាង​កម្ដៅ​ខ្លួន​កូន) មកជូតខ្លួនឱ្យកូន​​ ដើម្បី​ចៀសវាងធ្វើ​ឱ្យកូនស្រៀវ ឬព្រឺរងា ព្រោះពេលក្តៅខ្លួន កូនចាញ់រងា។ លោក​ថា ការ​ជូត​ខ្លួន​កូន​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ល្អ​ជាង​ការ​ជូន​ខ្លួន​ជាមួយ​ទឹក​ត្រជាក់​ធម្មតា​។​ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារនៃមន្ទីរពេទ្យកុមារជាតិ ២. មិនហ៊ានងូតទឹកឱ្យកូនព្រោះខ្លាចទឹកចូលសួត លោកវេជ្ជបណ្ឌិតបានបន្តថា សួតរបស់យើងមិនអាចទឹកចូលដោយសារ​ងូតទឹកទេ ហើយការ​មាន​ទឹក​ក្នុងសួត​បានន័យក្មេងរលាកសួតព្រោះមេរោគ​ចូលក្នុងសួត។ លោក​បន្ត​ថា គ្រូពេទ្យហាមមិនឱ្យងូតទឹកឱ្យកូនពេលក្តៅខ្លួនដោយសារ ពេលងូតទឹកត្រជាក់អាចបណ្តាលឱ្យកូនរងា​ដែលអាចធ្វើឱ្យកូនប្រកាច់ បើកូន​ក្តៅខ្លួនខ្លាំង។ យ៉ាងណា លោក​ថា ម៉ាក់ប៉ាអាច​ងូតទឹកក្តៅ​ឧណ្ហៗ​ឱ្យកូនបាន​ ដើម្បី​ជួយ​បញ្ចុះ​កម្ដៅ​ក្នុង​ខ្លួនកូន។ [embed-health-tool-vaccination-tool] ៣. ស្លៀកពាក់ឱ្យកូនច្រើនជាន់ ឬដណ្តប់ភួយឱ្យកូន ពេលកុមារក្តៅខ្លួន […]


បញ្ហាសុខភាពកុមារផ្សេងទៀត

តិចនិកម៉ាក់ប៉ាគួរដឹង ជួយការពារកុំឱ្យកូនដុះធ្មេញច្រពើស

ធ្មេញច្រពើសទាក់ទងនឹងងាំធ្មេញដែលធ្មេញរត់មិនត្រង់ជួរ ដូចជាធ្មេញមានចេញក្រៅ ចូលក្នុង ហើយធ្មេញខ្លះនៅលើ និងធ្មេញខ្លះនៅក្រោម។ ហេតុអ្វីបានជាកូនដុះធ្មេញស្រុកមកច្រពើស? ធ្មេញ​ច្រពើសអាចបណ្តាល ឱ្យកុមារមានបញ្ហាសុខភាពអ្វីខ្លះ? ហើយម៉ាក់ប៉ាអាចការពារកូនពីការដុះធ្មេញ​ច្រពើសបាន​ដោយវិធីណា? ទន្តបណ្ឌិត ហ្គេក មិនីឡែន ប្រធានផ្នែកព្យាបាលធ្មេញនៅមន្ទីរព្យាបាលធ្មេញអេឡេហ្គង់​បាន​ឱ្យ​ដឹងថា ជាទូទៅធ្មេញច្រពើសកើតឡើងដោយសារបញ្ហាក្រអូមមាត់។ កុមារមួយចំនួនកើតមក​មាន​ឆ្អឹង​ថ្គាម​តូច តែធ្មេញមានទំហំធំៗ  ដែល​ប្រៀប​ដូច​ជា​បន្ទប់តូចមួយហើយ​មានមនុស្សច្រើនដែរ​។ ដូច្នេះធ្មេញ​​ត្រូវ​តែ​ដុះ​ប្រជ្រៀតគ្នា ហើយត្រូវតែមានធ្មេញខ្លះដុះមកក្រៅ និងធ្មេញ​ខ្លះដុះទៅក្នុងប្រជ្រៀតគ្នា​ទៅវិញ​ទៅមក។ ១. វិធីការពារកូនកុំឱ្យដុះធ្មេញច្រពើស ដើម្បីការពារកូនដុះធ្មេញស្រុកមកកុំឱ្យច្រពើស ម៉ាក់ប៉ាគួរយកចិត្តទុក​ដាក់ចាប់តាំងពី​អំឡុង​ពេល​កូន​ដុះធ្មេញថ្មី (ធ្មេញស្រុក)។ បើឃើញពន្លកធ្មេញថ្មីកូនដុះចេញ តែធ្មេញទឹកដោះមិនទាន់រង្គើ ម៉ាក់ប៉ា​ត្រូវនាំកូន​មក​ជួបគ្រូពេទ្យដើម្បីពិនិត្យមើលថា ធ្មេញទឹកដោះនោះដល់អាយុដែល​ត្រូវដក​ចេញ​ហើយឬនៅ? ដូច្នេះគ្រូពេទ្យអាចដកធ្មេញទឹកដោះនោះចេញ​បានទាន់ពេល ដើម្បីទុកកន្លែងឱ្យ​ធ្មេញ​ថ្មីដុះ​ចេញមកឱ្យត្រង់ជួរ។ [embed-health-tool-vaccination-tool] ២. ផលវិបាកនៃការមានធ្មេញច្រពើស ជាទូទៅ បើកុមារមានធ្មេញច្រពើសនឹងមានបញ្ហា៖ ពិបាកសម្អាតធ្មេញ៖ អាចបណ្តាលឱ្យកុមារងាយកើតរោគពុកធ្មេញ (ដង្កូវស៊ីធ្មេញ) និងរលាក​អញ្ចាញ​ធ្មេញ។ ងាំធ្មេញទំពារ៖ កាលណាងាំធ្មេញអត់ត្រូវគ្នា កុមារមានការពិបាកក្នុងការទំពារ​ដែលធ្វើឱ្យទំពារ​អាហារ​មិនម៉ដ្ឋ ហើយបណ្តាលឱ្យមានបញ្ហាក្រពះ។ នៅពេលធ្មេញខុសងាំ វៀចជួរ ទម្រង់មុខ​កុមារក៏អាច​មាន​បញ្ហាដែរដោយអាចវៀចមុខ វៀចចង្កា និងមានបញ្ហាសន្លាក់ថ្គាមនៅថ្ងៃអនាគត (ហាមាត់​ឮសូរខ្លឹកៗ) ។ ទន្តបណ្ឌិត ហ្គេក មិនីឡែន ប្រធានផ្នែកព្យាបាលធ្មេញនៅមន្ទីរព្យាបាលធ្មេញ​អេឡេហ្គង់ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. វិធីកែខៃធ្មេញច្រពើស វិធីកែខែធ្មេញច្រពើសក្មេងបែងចែកចេញជា ២ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

អាហារទាំងនេះ ជួយកូនៗបំបាត់ភាពតានតឹង មានផ្លូវចិត្តរឹងមុំា

ការមានសុខភាពផ្លូវចិត្តល្អមិនត្រឹមតែជួយឱ្យកុមារអភិវឌ្ឍខួរក្បាលបាន​ល្អ មានគំនិតសុទ្ធិដ្ឋិនិយម និងអាចប្រាស្រ័យទាក់ទងជាមួយអ្នកនៅជុំវិញបានល្អទេ ថែមទាំងជួយឱ្យក្មេងមាន​សុខភាពល្អ​ទៀត​ផង។ តើកត្តាអ្វីខ្លះអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តកុមារ? ហើយរបបអាហារអ្វីខ្លះ​អាចជួយ​កាត់​បន្ថយ​ភាពតាន​តឹងរបស់កូនៗបាន? ក្នុងជីរភាពរស់នៅប្រចាំថ្ងៃមានរឿងសាមញ្ញជាច្រើនដែលអាចធ្វើឱ្យកុមារ​មានភាពតានតឹង ប៉ុន្តែ​បើ​កុមារជួបភាពតានតឹងខ្លាំងក្នុងរយៈពេលយូរ និងមិនបានរំសាយចេញ ឬបំបាត់ សុខភាពផ្លូវចិត្ត​កុមារ​នឹង​មានភាពប៉ះពាល់ដែលធ្វើឱ្យក្មេងធុញធប់ ល្វើយ គេងមិនលក់ យល់សប្តអាក្រក់ គេងសង្កៀត​ធ្មេញ មិនឃ្លានអាហារ មួម៉ៅ ច្របូកច្របល់ ឬបាក់ទឹកចិត្តជាដើម៖ ១. អាយុ ០ ខែដល់ ១ ខួប ចាប់តាំងពីកើតអ្វីទារកត្រូវការមុនគេគឺការចម្អែតក្រពះដោយបំបៅទឹកដោះ ឬទឹកដោះគោម្សៅ និង​ភាព​កក់ក្តៅដោយត្រូវការសម្លៀកបំពាក់ និងការថ្នាក់ថ្នមពីម៉ាក់ប៉ា។ បើតម្រូវការទារកមិន​ត្រូវបាន​បំពេញ​ទាន់ពេល ខួរក្បាលទារកនឹងបញ្ចេញអ័រម៉ូនស្រេ្តសដែលធ្វើឱ្យទារកមានភាពតានតឹង មិន​សប្បាស​ចិត្ត រួចក៏យំ។ ឧទាហរណ៍ បើម៉ាក់ៗ​​មិនបានបំបៅទារកទៀងពេល ទារកនឹងយំដោយ​សារ​ឃ្លាន។ ២. អាយុ ១ ខួបដល់ ៣ ខួប ទារកអាចមានភាពតានតឹងដោយសារជួប ឬត្រូវរៀនអ្វីថ្មីៗដូចជា រៀនដើរ ប្រើកន្ថោរ ស្លៀកពាក់ មាន​ប្អូនម្នាក់ទៀត ម៉ាក់ប៉ាទៅធ្វើការបាត់មិនសូវរវល់ជាមួយ ឬរលាកគូទជាដើម។ [embed-health-tool-due-date] ៣. អាយុ ៣ ខួបដល់ ៥ ខួប ជាពេលដែលត្រូវរៀនធ្វើអ្វីៗជាច្រើនដូចជារៀននិយាយ ត្រូវចូលសាលា​មតេ្តយ្យ ត្រូវជួបមជ្ឈដ្ឋាន​ខាងក្រៅ ត្រូវបងប្អូន ឬមិត្តភ័ក្តធ្វើ​បាប ឬ​អត់​លេងជាមួយ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ខែភ្លៀងអាចបង្កជំងឺប៉ុន្មានមុខនេះដល់កូន ម៉ាក់ប៉ាគួរប្រយ័ត្នខ្ពស់

ខែភ្លៀង ឬរដូវវស្សាធ្វើឱ្យអាកាសធាតុប្រែប្រួលមិនទៀងដូចជា បន្តិចក្តៅ បន្តិចស្រទំ បន្តិចភ្លៀង បន្តិចត្រជាក់ បន្តិចក៏ក្តៅវិញ មានជំនន់ទឹកភ្លៀង និងទឹកដក់ជាដើមដែលជាកត្តា​ងាយបង្កឱ្យ​កុមារ​ឈឺ ព្រោះប្រព័ន្ធការពាររាងកាយក្មេងនៅខ្សោយ។ តើជំងឺឧស្សាហ៍កើតលើកុមារ​នៅខែភ្លៀង​មាន​អ្វីខ្លះ? ហើយម៉ាក់ប៉ាគួរធ្វើម៉េចដើម្បីការពារកូនពីជំងឺ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បាន​ឱ្យ​ដឹង​ថា ជំងឺឧស្សាហ៍កើតលើកុមារ​នៅ​រដូវ​វស្សារួមមាន៖ ១. ជំងឺបង្កដោយមូស ជំងឺបណ្តាលមកពីមូសខ្លាញីខាំ មានជំងឺគ្រុនឈាម និងគ្រុនឈីកដែលបង្កឱ្យមានរោគសញ្ញា​ដូចជា​ក្តៅ​ខ្លួន​មានស្នាមអុចៗក្រហមលើស្បែក ឈឺក្បាល ចង់ក្អួត ឬក្អួត ឈឺពោះ ឈឺសាច់ដុំ និង​សន្លាក់​ដៃជើង។ ​ឯជំងឺគ្រុនចាញ់បង្កឡើង​ដោយ​មូសដែក​គោញីខាំ ហើយមានរោគ​សញ្ញា​​ដូចជា គ្រុន រងារ​ញាក់ បែកញើស ក្អួតចង្អោរ និង​វង្វេង​វង្វាន់ ឬសន្លប់ (ក្នុងករណីធ្ងន់ធ្ងរ )។ ២. ជំងឺរលាកផ្លូវដង្ហើម ជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុស ហើយមានជំងឺដូចជា ផ្តាសាយ ផ្តាសាយធំ​ រលាក​ច្រមុះ រលាកបំពង់ក ​រលាកទងសួត ហើមសួត និងរលាក​​​សួតជាដើមដែលបណ្តាលឱ្យកុមារមាន​អាការៈ​ដូចជា ក្តៅខ្លួន ហៀរ​សម្បោរ តឹងច្រមុះ កណ្តាស់ ឈឺក្បាល ណែនទ្រូង ឬឈឺទ្រូង ដក​ដង្ហើម​​​ញាប់ ក្អក ឡើងស្លេស្ម […]


បញ្ហាសុខភាពកុមារផ្សេងទៀត

នេះជាដំណាក់កាលកូន​ត្រូវដូរធ្មេញទឹកដោះ ម៉ាក់ប៉ាគួរដឹង

ជាទូទៅធ្មេញទឹកដោះ ឬធ្មេញព្រៃរង្គើបាក់ ហើយធ្មេញស្រុក (ធ្មេញថ្មី) នឹងដុះមកវិញនៅពេលកុមារមាន​អាយុ​ចាប់​ពី ៥ ឆ្នាំកន្លះដល់ ១២ ឆ្នាំកន្លះ។ តើធ្មេញទឹកដោះណានឹងរង្គើបាក់មុនគេ ហើយ​បន្ទាប់​មក​ធ្មេញ​ទឹកដោះណាខ្លះ? ទន្តបណ្ឌិត ហ្គេក មិនីឡែន ប្រធានផ្នែកព្យាបាលធ្មេញនៅមន្ទីរព្យាបាល​ធ្មេញអេឡេហ្គង់​បាន​បក​ស្រាយ​ថា ជាទូទៅធ្មេញទឹកដោះ​នឹងរង្គើ​បាក់នៅ​ផ្នែកខាងមុខជួរខាងក្រោមមុន បន្ទាប់មកនឹងរង្គើ​បាក់នៅផ្នែក​ខាងមុខជួរខាងលើ។ ធ្មេញទឹកដោះទាំងអស់មានចំនួន​២០ គឺ ខាងលើ១០ និង ខាងក្រោម​១០ ហើយ​ធ្មេញ​ទាំងនេះ​នឹងរង្គើបាក់តាមដំណាក់កាល និងអាយុកាលរបស់ធ្មេញ​នីមួយៗ។​ ធ្មេញចបកាប់ធំ៖ នឹងរង្គើបាក់នៅចន្លោះអាយុពី ៦ ទៅ ៧ ឆ្នាំ ធ្មេញទឹកដោះដែលស្ថិតនៅជាប់ធ្មេញចប់កាប់ធំ នឹងរង្គើបាក់នៅចន្លោះអាយុពី ៧ ទៅ ៨ ឆ្នាំ ធ្មេញថ្គាមធំទីមួយដែលស្ថិតនៅជាប់ធ្មេញចង្កូម៖ នឹងរង្គើបាក់នៅចន្លោះអាយុពី ៩ ទៅ ១១ ឆ្នាំ ធ្មេញថ្គាមធំចុងក្រោយ៖ នឹងរង្គើបាក់នៅចន្លោះអាយុពី ១០ ទៅ ១២ ឆ្នាំ ធ្មេញចង្កូម៖ ដូរក្រោយគេគឺនៅចន្លោះអាយុពី ១០ ទៅ ១២ ឬ ១៣ឆ្នាំ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ទន្តពេទ្យណែនាំតិចនិកដកធ្មេញទឹកដោះឱ្យកូន ដោយសុវត្ថិភាព

ធ្មេញទឹកដោះ ឬធ្មេញព្រៃរង្គើនៅពេលធ្មេញស្រុក (ធ្មេញថ្មី) ចាប់ផ្តើមដុះចេញ ដោយសារ​ធ្មេញស្រុកដុះនៅក្រោមឫសធ្មេញទឹកដោះដែលធ្វើឱ្យឫសធ្មេញទឹកដោះរលាយ ហើយសឹករហូតនៅសល់តែក្បាល​ធ្មេញជាប់នឹងសាច់អញ្ចាញ។ តើកុមារដូរធ្មេញនៅអាយុប៉ុន្មាន? ម៉ាក់ប៉ាគួរជួយដកធ្មេញទឹក​ដោះ​បែបណាទើបមិនឆ្លងមេរោគ? ទន្តបណ្ឌិត ហ្គេក មិនីឡែន ប្រធានផ្នែកព្យាបាលធ្មេញនៅមន្ទីរព្យាបាលធ្មេញ​អេឡេហ្គង់​បានឱ្យ​ដឹង​ថា ជាទូទៅធ្មេញទឹកដោះរង្គើបាក់នៅពេលកុមារ​មានអាយុចាប់ពី ៥ ឆ្នាំកន្លះដល់ ១២ ឆ្នាំកន្លះ។ ១. ពេលធ្មេញទឹកដោះរង្គើ ម៉ាក់ប៉ាគួរធ្វើម៉េចដើម្បី​ឱ្យធ្មេញ​កូនរង្គើខ្លាំងឆាប់បាក់? បើម៉ាក់ប៉ាចង់ជួយឱ្យធ្មេញទឹកដោះកូនរង្គើខ្លាំងឆាប់បាក់ ម៉ាក់ប៉ាអាចជួយអង្រួន​ធ្មេញកូន​តាម​ចលនា​រុញធ្មេញចេញក្រៅចូលក្នុងបាន តែ​ត្រូវលាងសម្អាតដៃឱ្យបានស្អាតជាមុន​សិនចៀសវាង​ចម្លង​មេរោគចូល​ក្នុងមាត់កូន។ លើសពីនេះទៅទៀត ម៉ាក់ប៉ាក៏អាចប្រាប់ឱ្យកូន​យក​អណ្តាតរុញ​ធ្មេញលេងដើម្បីជំរុញធ្មេញទឹកដោះឱ្យឆាប់បាក់បានដែរ។ ២. ពេលធ្មេញទឹកដោះរង្គើ ម៉ាក់ប៉ាគួរជួយដកធ្មេញឱ្យកូនតាមវិធី​ណា និងនៅពេលណា​ទើប​មាន​សុវត្ថិភាព? ម៉ាក់ប៉ាអាចជួយដកធ្មេញទឹកដោះឱ្យកូនក្នុងករណីធ្មេញទឹកដោះនោះរង្គើខ្លាំងដោយលាងសម្អាតដៃជាមុន រួចប្រើដៃចាប់ទាញក្បាលធ្មេញដែល​ជាប់នឹងសាច់អញ្ចាញ ឬប្រើវិធីទាក់ខ្សែអំបោះដោយ​ចង​ខ្សែអំបោះជាមួយក្បាលធ្មេញ រួចទាញកន្រ្តាក់ឱ្យខ្លាំងដើម្បីឱ្យក្បាលធ្មេញរបេះចេញ។ ម៉ាក់ប៉ាគួរ​ដក​ធ្មេញ​ឱ្យកូននៅពេលព្រឹក ឬពេលថ្ងៃដើម្បីងាយស្រួលក្នុងការតាមដានការហូរឈាមរបស់កូន។ ៣. បន្ទាប់ពីដកធ្មេញទឹកដោះ ម៉ាក់ប៉ាគួរធ្វើបែបម៉េចដើម្បី​ជួយ​​ទប់​ឈាម​ និងការពារកុំឱ្យឆ្លង​មេរោគ? បន្ទាប់ពីជួយដកធ្មេញឱ្យកូនហើយ ម៉ាក់ប៉ាអាចមូរកំប្រេស ឬសម្លីដែលបានសម្លាប់មេរោគហើយ​ឱ្យ​ណែន ហើយឱ្យកូនខាំឱ្យនៅ​កន្លែង​ចន្លោះធ្មេញដែលបានដករួចឱ្យជាប់យ៉ាងហោចណាស់ ១៥ នាទីទើបអាចដកចេញ។ បន្ទាប់​ពីដក​សំឡីចេញហើយ ម៉ាក់ប៉ាត្រូវហាមកូនកុំឱ្យយកដៃទៅប៉ះចន្លោះធ្មេញដែលបានដករួច ចៀសវាង​បង្កឱ្យមានការឈឺចាប់ ហូរឈាម ឬឆ្លងមេរោគជាដើម។ ជាងនេះទៅទៀត ដើម្បី​កាត់​បន្ថយ​ការឈឺចាប់ ម៉ាក់ប៉ាអាចឱ្យកូនញុំាថ្នាំ​បំបាត់ការឈឺចាប់ទៅតាមអាយុ និងគីឡូរបស់កូនបាន។ ទន្តបណ្ឌិត ហ្គេក មិនីឡែន ប្រធានផ្នែកព្យាបាលធ្មេញនៅមន្ទីរព្យាបាលធ្មេញ​អេឡេហ្គង់ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៤. […]


បញ្ហាសុខភាពកុមារផ្សេងទៀត

អាការៈ ៥យ៉ាង បញ្ជាក់ថាត្រចៀកកូនឆ្លងមេរោគក្រោយចោះត្រចៀក

ក្រោយចោះត្រចៀក (ឬបាញ់ត្រចៀក) ហើយ យ៉ាងហោចណាស់បីបួនសប្តាហ៍​​ទើបត្រចៀក​កូន​​ជា​សះស្បើយ។ ក្នុងអំឡុងពេលនោះ បាក់តេរីអាចឆ្លងចូលក្នុងរន្ធចោះត្រចៀក​ដែលមិនទាន់​ជា​សះ​ស្បើយ និងបង្ករោគ។ បើរន្ធចោះត្រចៀកឆ្លងមេរោគ កូនអាចមានរោគសញ្ញាអ្វីខ្លះ? បង្ក​ឡើងដោយមូលហេតុអ្វីខ្លះ? ហើយម៉ាក់ប៉ាគួរថែទាំបែបណាទើបឆាប់ជា? បើកូនមានអាការៈដូចខាងក្រោម​ បញ្ជាក់ថារន្ធចោះត្រចៀក​​បាន​ឆ្លង​មេរោគ​ហើយ៖ ១. រន្ធចោះត្រចៀកហើម ជាធម្មតាក្រោយពីចោះត្រចៀករួច រន្ធចោះត្រចៀករបស់កូនអាចក្រហម ឬហើមបន្តិចបន្តួច។ ផ្ទុយមកវិញបើបន្ទាប់ពី ៤៨ ម៉ោង អាការៈហើមនៅតែមិនបាត់ រន្ធចោះត្រចៀកអាច​ឆ្លង​មេរោគហើយ។ ២. រន្ធចោះត្រចៀកចេញទឹករងៃ ឬមានខ្ទុះ បើមានការហូរទឹករងៃពណ៌ត្នោត ប្រផេះ ឬមានហូរខ្ទុះពណ៌លឿងលាយបៃតង ហើយមានក្លិនស្អុយផង​ នោះត្រចៀកកូនឆ្លងមេរោគហើយ តែបើមានហូរទឹករងៃពណ៌ថ្លាគឺជារឿងធម្មតាទេ។ ៣. រន្ធចោះត្រចៀកហូរឈាម ការ​ហូរឈាម​ចេញ​ពី​រន្ធចោះ​ត្រចៀកអាចជាសញ្ញាប្រាប់ថា កូន​អាលែកហ្ស៊ី​នឹងវត្ថុធាតុដើមរប​ស់ក្រវិល ហើយបង្កទៅជាផលវិបាក ឬ​ក្រវិលលើត្រចៀកកូនធ្វើឱ្យរន្ធចោះ​ត្រចៀករបួស។ ៤. រន្ធចោះត្រចៀកឈឺមិនបាត់ កូនអាចឈឺត្រចៀកបន្ទាប់ពីចោះត្រចៀករួចនៅថ្ងៃទីមួយ តែបើ​កូនចេះតែឈឺត្រចៀកមិនបាត់​អាចជាសញ្ញានៃការឆ្លងមេរោគ។ [embed-health-tool-vaccination-tool] ៥. ក្តៅខ្លួន បើកូនមានអាការៈក្តៅខ្លួនចាប់ពី ៣៨ អង្សារឡើងទៅ រួមទាំង​មាន​អាការៈដូចរៀបរាប់ខាងលើផង​ តែ​មិន​មានអាការៈផ្តាសាយ ឬរលាកបំពង​កទេ មានន័យថារន្ធចោះត្រចៀកកូនឆ្លង​មេរោគ​ហើយ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! វីធីថែទាំរន្ធចោះត្រចៀកដែលឆ្លងមេរោគ ម៉ាក់ប៉ាគួរធ្វើតាមការណែនាំដូចខាងក្រោមឲ្យបាន​បី​ដង​ក្នុង​មួយ​ថ្ងៃ​រហូត​ដល់​រន្ធចោះត្រចៀកកូនបាន​ជាសះស្បើយល្អ៖ រាល់ពេលប៉ះពាល់ ឬព្យាបាលត្រចៀកកូន ម៉ាក់ប៉ាត្រូវលាង​សម្អាត​ដៃជាមួយសាប៊ូ និង​ទឹកឱ្យ​បាន​ស្អាត​ជាមុនចៀសវាង​ចម្លងមេរោគ​ដល់រន្ធចោះត្រចៀកបន្ថែម។ បន្ទាប់មកម៉ាក់ប៉ាអាចយកសំឡីជ្រលក់សេរ៉ូមប្រៃ ឬទឹកអំបិលដោយ​លាយអំបិលកន្លះ​ស្លាបព្រា​កាហ្វេ​ជាមួយទឹក ១ ពែង ហើយ​កូរ​ឱ្យអំបិលរលាយ រួចមកដាក់លើរន្ធចោះត្រចៀក​កូន​ទាំងខាង​មុខ […]


ជំងឺស្បែក

កូនឡើងចែងថ្ងៃ វិធីធម្មជាតិ ៥ យ៉ាងអាចជួយបាន

ចែងថ្ងៃ ឬចំហាយក្តៅងាយកើតលើទារក និងកុមារតូចៗណាស់នៅពេលអាកាសធាតុក្តៅ ហើយ​ធ្វើ​ឱ្យអាអូនឡើងកន្ទួលក្រហមតូចៗ មានពងទឹក រលាក និងរមាស់ពិបាកទ្រាំ។ ពេលអាអូន​ឡើង​ចែងថ្ងៃ ម៉ាក់ប៉ាគួរធ្វើបែបណាដើម្បីកាត់បន្ថយអាការៈរមាស់ និងជួយឱ្យកូនឆាប់ជា? ខាងក្រោមនេះជាវិធីធម្មជាតិសម្រាប់ការព្យាបាលអាការៈឡើងចែងថ្ងៃ៖ ១. ស្អំទឹកកក ការស្អំទឹកកក ឬត្រដុសទឹកកកអាចជួយកាត់បន្ថយអាការៈរមាស់ និងកន្ទួលក្រហមបាន។ ម៉ាក់ប៉ាអាចរុំដុំទឹកកក​ជាមួយ​កន្សែងដើម្បីកុំឱ្យអាអូនត្រជាក់ពេក និងការពារស្បែកអាអូនពីការរលាកដោយទឹកកកផង។ ម៉ាក់ប៉ាអាចស្អំទឹកកកលើចែងថ្ងៃរបស់អាអូនប្រហែល ៥ នាទីរួចដកដុំទឹកកកចេញ ៥ នាទីសិន ចាំ​ស្អំម្តងទៀត ហើយធ្វើបែបនេះរហូតទាល់​តែ​អាអូនលែងរមាស់។ ២. ងូតទឹកឱ្យអាអូនញឹកញាប់ ការងូតទឹកញឹកញាប់ អាចកាត់បន្ថយការ​រលាកស្បែក​ដោយសារ​ការចេញ​ចំហាយក្តៅ ឬចែងថ្ងៃបាន ព្រោះអាចកាត់បន្ថយកម្តៅនៅក្នុងខ្លួនអាអូន សម្អាតជាតិញើសចេញពីស្បែក កាត់​បន្ថយ​អាការៈ​រមាស់ និង​ជួយឱ្យបើករន្ធញើសដែលស្ទះ។ ៣. លាបប្រទាលកន្ទុយក្រពើ ប្រទាលកន្ទុយក្រពើមានផ្ទុកសារធាតុប្រឆាំងរលាក និងកម្ចាត់មេរោគ ដូច្នេះម៉ាក់ប៉ាអាចលាប​ប្រទាល​កន្ទុយក្រពើលើចែងថ្ងៃរបស់អាអូន ៣ ដងក្នុងមួយថ្ងៃដើម្បីជួយឱ្យស្បែកអាអូនត្រជាក់ បន្ថយអាការៈរមាស់ និងជួយឱ្យចែងថ្ងៃឆាប់រាប។ ក្រោយពីលាបប្រទាលកន្ទុយក្រពើបានប្រហែល ២០ នាទី ម៉ាក់ប៉ា​អាច​លាងសម្អាត​ជាមួយទឹក និងផ្តិតស្បែក​អាអូន​ឱ្យស្ងួត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៤. លាបម្សៅបែកឃីងសូដា ម្សៅបែកឃីងសូដាអាចជួយបើករន្ធញើសដែលស្ទះដោយជួយកម្ចាត់ស្បែក​ងាប់ ធូលីដី ឬក្អែល​ចេញ​ពីស្បែក។ មួយ​ទៀត ម្សៅបែកឃីង​សូដាក៏មានផ្ទុកសារធាតុប្រឆាំងរលាក និងអាចជួយ​កាត់​បន្ថយអាការៈរមាស់របស់ស្បែក។ ម៉ាក់ប៉ាអាចលាយម្សៅបែកឃីងសូដាមួយស្លាបព្រាកាហ្វេជាមួយទឹកមួយពែង រួចយកក្រណាត់​ស្អាត​ជ្រលក់​ក្នុងល្បាយ និងពូតទឹកចេញបន្តិច។ បន្ទាប់មកយកក្រណាត់មកជូតកន្លែងអាអូនឡើងចែងថ្ងៃ និងទុកឱ្យស្បែកអាអូនស្ងួតជាការស្រេច […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ