យើងដឹងហើយថា ក្មេងស្លេកស្លាំង ដោយតែរាងកាយទទួលជាតិដែក និងវីតាមីនសំខាន់ៗមួយចំនួនមិនគ្រប់គ្រាន់ ធ្វើឲ្យចំនួនគ្រាប់ឈាមក្រហមធ្លាក់ចុះ។ ដូចគ្នា បើក្មេងមានជំងឺ Thalassemia ក៏បណ្តាលស្លេកស្លាំងដែរ។
តាមដានវដ្ដរដូវ
ប្រាកដហើយថា អ្នកចង់ចាកចេញ?
យើងដឹងហើយថា ក្មេងស្លេកស្លាំង ដោយតែរាងកាយទទួលជាតិដែក និងវីតាមីនសំខាន់ៗមួយចំនួនមិនគ្រប់គ្រាន់ ធ្វើឲ្យចំនួនគ្រាប់ឈាមក្រហមធ្លាក់ចុះ។ ដូចគ្នា បើក្មេងមានជំងឺ Thalassemia ក៏បណ្តាលស្លេកស្លាំងដែរ។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ នៃ មន្ទីរពេទ្យកុមារជាតិបាន ពន្យល់ថាជំងឺ Thalassemia ជាជំងឺគ្រាប់ឈាមក្រហមពីកំណើត ឬហៅម្យ៉ាងទៀតថា ជាជំងឺតំណពូជពីឪពុក ឬម្តាយ ឬអាចទាំងម្តាយទាំងឪពុកដែលមានជំងឺនេះ រួចបន្តទៅកូន ដែលធ្វើឲ្យរាងកាយមានអេម៉ូក្លូប៊ីនតិចជាងធម្មតា មិនអាចដឹកជញ្ជូនអុកស៊ីសែនទៅចិញ្ចឹមរាងកាយបាន។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតបានបន្តថា ជំងឺ Thalassemia ស្ថិតនៅលើក្រូម៉ូសូមរបស់ម្តាយឪពុកដែលបង្កកំណើតផ្តល់ទៅកូន បើទាំង២នាក់ (ឪពុក និងម្តាយ) មានជំងឺ Thalassemia នោះកូននឹងមានឱកាសកើតជំងឺនេះដែរ។ ផ្ទុយទៅវិញ បើក្នុងចំណោម ២នាក់ (ម្តាយ និងឪពុក) មានតែម្នាក់មានផ្ទុកជំងឺ Thalassemia នេះ នោះកូននឹងមានឱកាសឆ្លងជំងឺនេះ ៥០% តែប៉ុណ្ណោះ (៥០% អាចអត់អី ឯ ៥០% ទៀតអាចកើតជំងឺនេះដូចឪពុក ឬម្តាយ)។
ក្រៅពីស្លេកស្លាំង ក្មេងដែលមានជំងឺ Thalassemiaអាចមានរោគសញ្ញាផ្សេងទៀត ដូចជាអស់កម្លាំង
ខ្សោយ ស្បែកលឿង លូតលាស់យឺត បាត់បង់ចំណង់អាហារ។ លោកវេជ្ជបណ្ដិតថា កូនដែលកើតមកមានជំងឺ Thalassemia ព្យាបាលមិនជានោះទេ។
ដោយឡែកអំឡុងពេលពពោះវិញ យើងអាចដឹងថា កូនក្នុងផ្ទៃមានជំងឺ Thalassemia នេះ ឬអត់ ដោយការបូមទឹកភ្លោះយកទៅពិនិត្យ នៅក្នុងអំឡុងត្រីមាសទី ១២-១៥ សប្តាហ៍។ បើសិនជាពិនិត្យឃើញថា កូនក្នុងផ្ទៃកើតជំងឺ Thalassemia ក្នុងកម្រិតធ្ងន់ នោះក្រុមគ្រូពេទ្យមិនឲ្យឪពុកម្តាយបន្តទុកកូននោះក្នុងផ្ទៃនោះទេ ព្រោះពេលកូនកើតមកឈឺវេទនាណាស់ ត្រូវការព្យាបាល ១ ជីវិត ហើយចំណាយថវិកាក៏ច្រើន។
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
រយៈពេលវដ្ដរដូវ
(ថ្ងៃ)
វដ្ដរដូវ
(ថ្ងៃ)
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕