ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

វ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូចសម្រាប់មនុស្សពេញវ័យមានគុណប្រយោជន៍សុខភាពអ្វីខ្លះ?

គ្នាយើងខ្លះជឿងថា ប្រសិនបើយើងឆ្លងមេរោគដោយខ្លួនឯង នោះយើងនឹងមានប្រព័ន្ធភាពស៊ាំខ្លាំងជាង បើធៀបទៅនឹងការចាក់វ៉ាក់សាំង។ ប៉ុន្តែការឆ្លងមេរោគកញ្ជ្រឹលអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជារលាកសួត រលាកខួរក្បាល និងអាចបាត់បង់ជីវិតផងក៏មាន។ ផ្ទុយទៅវិញ ការចាក់វ៉ាក់សាំងផ្តល់នូវសុវត្ថិភាព ជាមួយប្រព័ន្ធភាពស៊ាំរយៈពេលវែង ដោយមិនមានហានិភ័យឡើយ។ ជាក់ស្តែង វ៉ាក់សាំងវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច (MMR) ផ្ទុកមេរោគកម្រិតស្រាល ដែលអាចជំរុញប្រព័ន្ធភាពស៊ាំឱ្យផលិតអង់ទីក័រដោយមិនបង្កជាជំងឺផ្សេងៗ។ [embed-health-tool-vaccination-tool] ចំនួនដូសដែលត្រូវចាក់សម្រាប់កុមារ និងមនុស្សពេញវ័យ? កុមារចាំបាច់ត្រូវចាក់វ៉ាក់សាំង MMRចំនួន២ដូស ដោយដូសទី១ត្រូវចាក់នៅចន្លោះអាយុ១២ ដល់១៥ខែ និងដូសទី២ ចាប់ពីអាអូនអាយុបាន៤ ឆ្នាំ ដល់៦ឆ្នាំ។ ចំពោះក្មេងដែលមានអាយុលើសពី៦ឆ្នាំ ក្មេងជំទង់ និងមនុស្សពេញវ័យត្រូវចាក់វ៉ាក់សាំងនេះចំនួន១ដូស ឬ២ដូស ប្រសិនបើនៅមិនទាន់មានអង់ទីក័រប្រឆាំងនឹងមេរោគនៅឡើយ ហើយដូសនីមួយៗត្រូវចាក់នៅចន្លោះរយៈពេល ២៨ថ្ងៃ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍នៃវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច វ៉ាក់សាំងMMR អាចការពារកុមារពីជំងឺកញ្ជ្រឹល ស្រឡទែន និងស្អូច ដែលជាជំងឺធ្ងន់ធ្ងរ និងបង្កឡើងដោយមេរោគ។ នៅពេលដែលកុមារ និងមនុស្សពេញវ័យបានចាក់វ៉ាក់សាំងគ្រប់ចំនួន នោះនឹងអាចចាក់បន្ថយការរីករាលដាលនៃមេរោគ ក៏ដូចជាការធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ម្យ៉ាងវិញទៀត ប្រសិនបើស្ត្រីឆ្លងជំងឺស្អូចអំឡុងពេលពពោះ ក៏អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ឬអាចបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃថែមទៀតផង។ ក្រុមមនុស្សប្រភេទណាដែលមិនគួរចាក់វ៉ាក់សាំងនេះ? អ្នកដែលស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរចាក់វ៉ាក់សាំងMMR […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការបំបៅដោះ

កំហុស ៣ យ៉ាង ម៉ាក់ៗច្រើនធ្វើ ពេលឲ្យអាអូនបៅម្សៅទឹកដោះគោ

សម្រាប់ម៉ាក់ៗមួយចំនួន ការបំបៅកូនដោយម្សៅទឹកដោះគោ ជាជម្រើសចម្បងស័ក្ដិសមបំផុតចំពោះកូន ឬក៏ជាជម្រើសល្អបំផុតបន្ទាប់ពីផ្ដាច់ដោះ ព្រោះពេលកូនបៅម្សៅទឹកដោះគោ ម៉ាក់ៗមិនចាំបាច់នៅក្បែរកូន ថែមទាំងទំនេរដៃអាចធ្វើកិច្ចការអ្វីផ្សេងបានទៀត។ យ៉ាងណាមិញ ត្បិតតែឲ្យកូនបៅម្សៅទឹកដោះគោផ្ដល់ភាពងាយស្រួល ប៉ុន្តែម៉ាក់ៗមួយចំនួនក៏មានការថ្លោះធ្លោយ បង្កើតជាកំហុសពេលដាក់ឲ្យកូនបៅដែរ ពិសេសកំហុស ៣ យ៉ាងខាងក្រោមនេះ។ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅត្រង់នេះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ១. មិនកាន់កំប៉ុងទឹកដោះគោ ម៉ាក់ៗមួយចំនួន បណ្ដោយឲ្យកូនកាន់កំប៉ុងទឹកដោះគោដោយខ្លួនឯង ពេលអាអូនមិនទាន់រឹងដៃរឹងជើងស្រួលបួលផង។ ការដែលបណ្ដោយឲ្យកូនតូចកាន់កំប៉ុងម្សៅទឹកដោះគោបៅដោយខ្លួនឯង ពិតជាផ្ដល់គ្រោះថ្នាក់ដល់កូនណាស់ ព្រោះពេលកូនឈ្លក់ កូនមិនអាចទាញដបចេញពីមាត់ខ្លួនឯង ហើយការឈ្លក់នោះអាចធ្លាក់ដល់បំពង់ខ្យល់កូនក៏មាន។ ២. ដាក់កូនគេងពេលបៅ បើគិតតាមក្បួនពេទ្យ ការដែលដាក់កូនឲ្យគេងពេលបៅម្សៅទឹកដោះគោ ជាទង្វើខុសឆ្គងមួយ ព្រោះពេលដេកបៅ បំពង់កកូនក៏ផ្ដេកដែរ ហើយពេលកូនបៅគឺងាយនឹងឈ្លក់ ដូចនេះហើយក្មេងជាច្រើនជួបបញ្ហាម៉ឹមរួចក្អែចេញមកវិញអស់ និងពេលខ្លះឈ្លក់ចេញមកតាមច្រមុះទៀត។ ៣. បៅភ្លាមដាក់ឲ្យគេងភ្លែត កំហុសឆ្គងចុងក្រោយនោះគឺ ដាក់ឲ្យកូនគេងភ្លាមៗក្រោយបៅម្សៅទឹកដោះគោរួច ដែលនេះជាទម្លាប់មិនល្អ អាចធ្វើឲ្យកូនភើចេញទឹកដោះគោមកវិញ។ អ្វីដែលម៉ាក់ៗគួរធ្វើនោះ គឺត្រូវលើកកូនបញ្ឈរ និងរឹត ឬទះខ្នងកូនតិចៗ ដើម្បីឲ្យទឹកដោះគោធ្លាក់ចូលទៅក្នុងក្រពះអស់ និងមិនក្អែ ឬភើចេញមកវិញ។ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? […]


ការបំបៅដោះ

តិចនិកដោះស្រាយបញ្ហាកូនមិនព្រមបៅទឹកដោះគោ ក្រោយផ្ដាច់ដោះថ្មីៗ

ជាធម្មតា ពេលកូនលូតលាស់ដល់វ័យ ៦ខែហើយ ម៉ាក់ៗភាគច្រើនចាប់ផ្ដើមផ្ដាច់ដោះ និងណែនាំឲ្យអាអូនបៅម្សៅទឹកដោះសត្វវិញម្ដង ពិសេសនោះគឺទឹកដោះគោ។ ប៉ុន្តែ ម៉ាក់ប៉ាអាចជួបឧបសគ្គនៅពេលណែនាំឲ្យកូនបៅទឹកដោះគោដំបូងៗ អាអូនខ្លះ អាចមិនព្រមបៅទឹក​ដោះ​គោ​ព្រោះរសជាតិប្លែកពីទឹកដោះម្ដាយ។​ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចត្រង់នេះ បើតាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនសែនសុខ បានឲ្យដឹងថា កូនមិនព្រមបៅទឹកដោះគោដោយសារប្លែករសជាតិពីទឹកដោះម្ដាយ ឬ អាចដោយសារកូនមិនទាន់ទម្លាប់បៅទឹកដោះគោ ជាហេតុចេះតែមិនព្រមបៅចេះតែរុញ ឬច្រានកំប៉ុងទឹកដោះគោចោល។ ទោះជាយ៉ាងណាក៏ដោយ ម៉ាក់អាចដោះស្រាយបញ្ហានេះបានដោយអនុវត្តតាមជំហានខាងក្រោមនេះ បានយ៉ាងមានប្រសិទ្ធភាពដូចជា៖ ១. ផ្ដល់ទឹកដោះគោឲ្យកូនបៅសន្សឹមៗ ម្ដងបន្ដិចៗ ២. ចាំដល់កូនឃ្លានខ្លាំងល្មមចាំបំបៅកូន ៣. សាកល្បងផ្លាស់ប្ដូរទំហំ រូបរាង និងសណ្ដង់ដោះជ័រ ឬផ្នែកផ្សេងទៀតនៃដប ដើម្បីដឹងថាអាអូនជ្រើសរើសដបប្រភេទណា ៤. សីតុណ្ហភាពទឹកដោះគោមិនត្រូវក្ដៅពេក ឬត្រជាក់ពេក ៥. ចៀសវាងមានអ្វីមករំខានពេលបៅទឹកដោះគោដូចជា ចម្រៀង ឬរបស់លេង ពោលគឺត្រូវទុកពេល ឲ្យកូនផ្ដោតលើការបៅមួយមុខគត់។ អ្វីដែលម៉ាក់ប៉ាត្រូវចងចាំសំខាន់បំផុតពេលជួបឧបសគ្គស្របពេលណែនាំឲ្យកូនបៅម្សៅទឹកដោះគោដំបូងៗ គឺត្រូវមានភាពអត់ធ្មត់ បើអាអូនមិនព្រមបៅភ្លាមៗ ដាច់ខាតកុំស្រែក ឬបង្ខំកូនឲ្យបៅ។ ម៉្យាងវិញទៀត យកល្អម៉ាក់ប៉ាគួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញក្មេងសិនចាំប្ដូរឲ្យកូនបៅទឹកដោះគោក្រោយផ្ដាច់ដោះ។


កុមារគ្រប់អាយុចូលរៀន

កូន​ឈឺ​ទ្រូង​អាច​បណ្ដាល​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​

ក្មេង​ៗ​អាច​ត្អូញត្អែរ​ពី​អាការៈ​​ឈឺ​ទ្រូង​ ដោយ​សារ​តែ​មូលហេតុ​ផ្សេង​ៗ​ ហើយ​មូលហេតុ​ទូទៅ​នៃ​​អាការៈ​នេះ​ មិន​ពាក់ព័ន្ធ​នឹង​បេះដូង​ទេ​ ប៉ុន្តែ​អាចបណ្ដាល​មក​ពី​ជញ្ជាំង​ទ្រូង​ទៅ​វិញ​។ អាការៈ​ឈឺ​ទ្រូង​ចំពោះ​កុមារ​ ជា​មូលហេតុ​ទូទៅ​បំផុត​មួយ​ដែល​ប៉ា​ម៉ាក់​តែងតែ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជំងឺ​បេះដូង​កុមារ​។ យ៉ាង​ណា​មិញ អាការៈ​មួយ​នេះ ភាគ​ច្រើន​អាច​​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង។ ​អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅ​ទី​នេះ​ ការ​ឈឺ​ទ្រូង​​បណ្ដាល​មក​ពី​​អ្វី​? យោង​តាម​គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង​កុមារ​នៅ​ Cleveland Clinic បាន​ឲ្យ​ដឹង​ថា​ កុមារ​អាច​នឹង​កើត​មាន​អាការៈ​ឈឺ​ទ្រូង​ ដោយ​សារ​តែ​ធ្វើ​សកម្មភាព​ផ្សេង​ៗ ឬ​សកម្ម​ភាព​ខ្លាំងក្លា​ជាង​ធម្មតា ហើយ​អាច​បណ្ដាល​មក​ពី​បញ្ហា​នៅ​ក្នុង​សួត ឆ្អឹង​ជំនីរ សាច់ដុំ​ជញ្ជាំង​ទ្រូង​ ឬ​សន្លាក់​រវាង​ឆ្អឹង​ជំនីរ និង​ឆ្អឹង​ដោះ។ ក្នុង​ករណី​ដែល​កុមារ​​មាន​ប្រវត្តិ​គ្រួសារ​កើត​​មាន​អាការៈ​ឈឺ​ទ្រូង​នេះ កូន​ក៏​ងាយ​នឹង​កើត​ជំងឺ​នេះ​ដែរ​។ ចំណែក​ឯ​ការ​ឈឺ​ទ្រូង​​ដែល​បណ្ដាល​មក​ពី​​​សាច់ដុំ​ និង​ឆ្អឹងដែល​កើត​​លើ​កុមារ​ជា​ច្រើន​ គឺ​បណ្ដាល​មក​ពី​មូលហេតុ​ទាំង​នេះ​៖ ការ​កន្ត្រាក់​ ឬ​រមួល​សាច់ដុំ​ និង​សរសៃ​ប្រសាទ​ជញ្ជាំង​ទ្រូង​ ផ្ដាសាយ​ ឬ​ក្អក​ ការ​ឈឺ​ចាប់​ដែល​បណ្ដាល​មក​ពី​ការ​រលាក​នៃ​ឆ្អឹង​​ខ្ចី ​ដែល​ភ្ជាប់​​ឆ្អឹង​ទ្រូង​ ក្រៅ​ពី​ការ​ឈឺ​ទ្រូង​​ដែល​បណ្ដាល​មក​ពី​សាច់ដុំ​ និង​ឆ្អឹង ​មូលហេតុ​ទូទៅ​ផ្សេង​ទៀត រួម​មាន​៖៖ ជំងឺ​រលាក​សួត ជំងឺ​ហឺត​ ជំងឺ​ច្រាល​អាស៊ីដ​ក្រពះ ពេល​ខ្លះ កុមារ​អាច​មាន​ប្រតិកម្ម​ចំពោះ​ភាព​តានតឹង និង​ការ​ថប់បារម្ភ​ ទៅ​ជា​ការ​ឈឺ​ទ្រូង​ ការ​រលាក​ជញ្ជាំង​ទ្រូង​ ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ ជំងឺ​បេះដូង​​​​​​​ ​រោគសញ្ញា​នៃ​បញ្ហា​បេះដូង​កើត​លើ​កុមារ​ ការ​ឈឺ​ទ្រូង ដែល​ទាក់ទង​នឹង​បេះដូង​កម្រ​នឹង​កើត​មាន​លើ​កុមារ​ណាស់​។ ប៉ុន្តែ ប្រសិនបើ​ប៉ា​ម៉ាក់​សង្កេត​ឃើញ​រោគសញ្ញា​ទាំង​នេះ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​​គ្រូពេទ្យ​បេះដូង​កុមារ​។ ការ​ឈឺ​ទ្រូង​អំឡុង​ពេល​ ឬ​ក្រោយ​ពេល​ហាត់​ប្រាណ​ ឈឺចាប់​​ និង​មាន​សម្ពាធ​ក្នុង​ទ្រូង ដែល​មិន​ងាយ​បាត់​ទៅ​វិញ​ សកម្មភាព​រាងកាយ​ថយ​ចុះ​​ក្នុង​រយៈពេល​ជា​ច្រើន​សប្ដាហ៍ ឬ​ច្រើន​ថ្ងៃ​ ការ​ឈឺ​ទ្រូង​ដែល​អាច​ឲ្យ​ក្មេង​សន្លប់​ ឬ​ជិត​សន្លប់​ ការ​ឈឺ​ទ្រូង​ចំពោះ​កុមារ​ដែល​កើត​ជំងឺ​បេះដូង​ពី​កំណើត ពេល​ណា​ប៉ា​ម៉ាក់​គប្បី​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​? ការ​ឈឺ​ទ្រូង​ចំពោះ​កុមារ​ភាគ​ច្រើន​មាន​លក្ខណៈ​ស្រាល​។ ប៉ុន្តែ បើ​កូន​ឈឺ​ទ្រូង​ធ្ងន់ធ្ងរ និង​មាន​រោគសញ្ញា​គ្រុន​ក្ដៅ ពិបាក​ដកដង្ហើម​ ឈឺ​ចាប់​នៅ​ពេល​ដែល​ដកដង្ហើម​វែង​ៗ​ ឬ​ចង្វាក់​បេះដូង​លោត​ញាប់​ជាង​២០០ ចូរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​បេះដូង​កុមារ ក៏​ដូចជា​ធ្វើ​តេស្ត​ដើម្បី​កំណត់​​ពី​បញ្ហា​​សុខភាព​ឲ្យ​បាន​ច្បាស់លាស់​។​​


ការថែទាំទារក

ម៉េចបានកូន​ក្ដៅក្បាល​ ​​តែមិន​មែន​​​គ្រុន​ក្ដៅ?​​​​​​​​​​​​​​​​​​​​​​​

​កត្តា​បរិស្ថាន អាកាសធាតុ ឬ​​លក្ខខណ្ឌ​ជា​ច្រើន​ទៀត អាច​ធ្វើ​ឲ្យ​ កូន​ក្ដៅក្បាល​ជាង​រាងកាយ​ទាំង​មូល។ ទោះ​បី​ជា​អាការៈ​នេះ​កើត​មាន​ជា​ញឹកញាប់​ក៏​ពិត​មែន​ ប៉ុន្តែ​​ពិបាក​ក្នុង​ការ​កំណត់​មូលហេតុ​ជាក់លាក់​ណាស់​។ យ៉ាង​ណា​មិញ ម៉ាក់​ៗ​អាចដោះស្រាយនិង​​គ្រប់គ្រង​​បញ្ហា​នេះ​បាន​ តាមរយៈ​​​វិធីសាស្ត្រ​ខាង​ក្រោម​។ អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅ​ទី​នេះ​ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! មូលហេតុ​អ្វី​បាន​ជា​ក្បាល​កូន​ក្ដៅ តែ​មិន​​​គ្រុន​ក្ដៅ​? សីតុណ្ហភាព​ក្នុង​បន្ទប់​ក្ដៅ​ ជា​ពិសេស​នៅ​រដូវ​ក្ដៅ ហើយ​សើម​។ សំលៀក​បំពាក់​​​ក្ដៅ​ស្អុះស្អាប់​ពេក ឬ​សូម្បី​តែ​ពាក់​ពួក​​សម្រាប់​រដូវ​រងា​ក៏​អាច​ធ្វើ​ឲ្យ​ក្បាល​កូន​ក្ដៅ​ជាង​ខ្លួន​​​ដែរ​។ ​បើ​ម៉ាក់​​ៗ​បី​កូន​ចេញ​ទៅ​ក្រៅ​ក្រោម​ពន្លឺ​ថ្ងៃ ក្បាល​អា​អូន​អាច​នឹង​​ក្ដៅ ដោយ​មិន​មាន​ជំងឺ​គ្រុន​ក្ដៅ​ឡើយ​។ គេង​ផ្ងារ​ច្រើន​ម៉ោង​នៅ​ពេល​យប់​ ការ​យំ និង​ស្រ្តេស​ អាច​នាំ​ឲ្យ​សីតុណ្ហភាព​រាងកាយ​កើន​ឡើង​ ដោយ​សារ​តែ​​ការ​ផ្លាស់ប្ដូរ​ជីវគីមី​ក្នុង​ខ្លួន​។ ការ​កើន​ឡើង​សីតុណ្ហភាព​នេះ​ដែរ ភាគ​ច្រើន​កើត​នៅ​លើ​ក្បាល​ ឬ​ថ្ងាស​។ ដុះ​ធ្មេញ អាច​បណ្ដាល​ឲ្យ​រាងកាយ​របស់កូន​យើង​ឡើង​កម្ដៅ​បាន​។ ម៉ាក់​អាច​សង្កេត​មើល​សញ្ញា​នៃ​ការ​ដុះ​ធ្មេញ ដូចជា​អញ្ចាញ​ហើម​ក្រហម​ និងកូន​​ចូលចិត្ត​ខាំ​របស់​របរ​ ដើម្បី​កាត់បន្ថយ​ការ​ឈឺ​ចាប់​អញ្ចាញ​។ បញ្ចេញ​សកម្មភាព​រាងកាយ​ ដូចជា​វារ​ ឬ​ដើរ​ក៏​អាច​នាំ​ឲ្យ​ក្បាល​អា​អូន​ក្ដៅ​ឧណ្ហ​ៗ​ដូច​គ្នា​។ ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​។ គន្លឹះ​ដោះស្រាយ​ ​ប្រសិនបើ​ម៉ាក់​សង្កេត​ឃើញ​ក្បាល​កូន​ក្ដៅ ចូរ​​វាស់​កម្ដៅ​រាងកាយ​ទាំង​មូល​។ ពិត​ណាស់​ នៅ​ពេល​ដែល​រាងកាយ​កូន​ក្ដៅ​ជាង​៣៨​អង្សាសេ នោះ​មាន​ន័យ​ថា​កូន​គ្រុន​ក្ដៅ​ហើយ​ ដូច្នេះគួរ​ដោះស្រាយតាមការណែនាំរបស់គ្រូពេទ្យ។ ប៉ុន្តែ​ បើ​កូន​មិន​ក្ដៅ​ខ្លួន​ទេ​ ម៉ាក់​អាច​អនុវត្ត​តាម​តិចនិក​ទាំង​នេះ​ ដើម្បី​ដោះស្រាយ​បញ្ហា​ក្ដៅ​ក្បាល​របស់​អា​អូន​។ ១. ស្លៀក​ពាក់​ឲ្យ​កូន​សមរម្យ​ បើ​អាកាសធាតុ​ក្ដៅ​ហើយ​សើម​ […]


ការបំបៅដោះ

ប្រូតេអ៊ីនសំខាន់បែបណា សម្រាប់ការលូតលាស់របស់កូន?

ប្រូតេអ៊ីន​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ផលិត​អ័រម៉ូន បង្កើន​សាច់​ដុំ ពង្រឹង​សុខ​ភាព​ស្បែក និង​ឆ្អឹង និង​​ដឹក​នាំ​សារធាតុ​ចិញ្ចឹម​ក្នុង​រាង​កាយ​។ ​ដូច​នេះ ម៉ាក់​ៗ​ចង់​ឲ្យ​កូន​មាន​​​រាងកាយ​មាំ​មួន​ ត្រូវ​ឲ្យ​កូន​​ញ៉ាំ​អាហារ​មាន​ប្រូតេអ៊ីន​ឲ្យ​បាន​គ្រប់​គ្រាន់​។ សម្រាប់​ម៉ាក់​ៗ​ដែល​មាន​កូន​អាយុ​ចាប់​ពី​ ៦​ខែ​ឡើង គឺ​អាច​បន្ថែម​អាហារ​ក្រៅ​ឲ្យ​កូន​ញ៉ាំ​ក្រៅពី​ការ​បំបៅ​ដោះ ឬ​បៅ​​ទឹកដោះ​សិប្ប​និមិត្ត​។ ត្រី សាច់ ស៊ុត និង​សណ្ដែក សុទ្ធ​តែ​ជា​ប្រភព​នៃ​ប្រូតេអ៊ីន ក៏​ដូច​ជា​វីតាមីន និង​រ៉ែ​ផ្សេងៗ​ទៀត​ ល្អ​ចំពោះ​សុខ​ភាព​កូន​។ កុមារ​មាន​អាយុ​ចាប់ពី​ពីរ​ទៅ​បី​ឆ្នាំ គួរ​តែ​មាន​របប​អាហារ​សម្បូរ​ប្រូតេអ៊ីន​មួយ​ពេល​ក្នុង​មួយ​ថ្ងៃ​​។ យ៉ាងណា​មិញ​ក៏​មាន​ដែរ កូន​ដែល​រើស​អាហារ មិន​សូវ​ចង់​ញ៉ាំ​អាហារ​បន្ថែម ដែល​អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ឈឺ​ក្បាល​ និង​មាន​​ក្ដី​បារម្ភ​ថា​កូន​អាច​ខ្វះ​ប្រូតេអ៊ីន​។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ម៉ាក់​ៗ​មួយ​ចំនួន​បាន​ជ្រើស​រើស​ប្រើ​ម្សៅ​ទឹក​ដោះ​គោ​ ឬ​ម្សៅទឹក​ដោះ​ពពែ​ ​ទៅ​តាម​លទ្ធភាព​។ ​ប៉ុន្តែ​ម៉ាក់​ៗ​ក៏​គួរ​ដឹង​ដែរ​ថា ប្រូតេអ៊ីន​នៅ​ក្នុង​ទឹក​ដោះ​ពពែ​មាន​ទំហំ​តូចជាង និង​ទន់​ជាង​ ប្រូតេអ៊ីន​នៅ​​ក្នុង​ម្សៅ​ទឹក​ដោះ​គោ ដែល​កត្តា​ទាំង​នេះ​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយអាហារ​កូន​ងាយ​​រំលាយ​ប្រូតេអ៊ីន​ទាំង​នោះ​បាន​លឿន​​។ មិន​ត្រឹម​តែប៉ុណ្ណោះ ម៉ាក់​ៗ​មិន​សូវ​បារម្ភ​រឿង​កូន​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​។ ក្រៅ​ពីនេះ ទឹកដោះពពែ​ក៏​មាន Prebiotics បង្កើន​បាក់តេរី​ល្អ​ក្នុង​ក្រពះ​ពោះ​វៀន​កូន និង​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ច្រើន​ពី​ធម្មជាតិ​បើ​ធៀប​នឹង​ទឹក​ដោះ​គោ។ លើស​ពី​នេះ ជា​ធម្មជាតិ​ទឹក​ដោះ​ពពែ ងាយ​ស្រួល​រំលាយ និង​អាច​ដោះ​បញ្ចៀស​បញ្ហា​ទល់​លាមក ហើមពោះ ឬ​ពិបាក​រលាយ​អាហារ ក្អែ និង​អាការៈ​សើ​ស្បែក​ជា​ដើម​៕


បញ្ហាសុខភាពកុមារផ្សេងទៀត

តិចនិក​បង្ការ​កុំ​ឲ្យ​កូន​ឆ្លង​មេរោគ​​ផ្លូវ​ទឹក​នោម​ ម៉ាក់​ប៉ា​​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ កុមារ​ចាំបាច់​ត្រូវ​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​​ឆ្លង​មេរោគ​ផ្សេង​ៗ មុន​ពេល​ដែល​ការ​ឆ្លង​មេរោគ​​ទាំង​​នោះ​មិន​ទាន់​បង្ក​ជា​គ្រោះថ្នាក់។ ជាក់​ស្ដែង ការ​ប្រែប្រួល​អាកាសធាតុ​ភ្លាម​ៗ​​​ អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ក្មេង​មាន​ការ​ថយ​ចុះ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អា​អូន​ងាយ​នឹង​ឆ្លង​មេរោគ​ផ្សេង​ៗ ដូចជា​ការ​បង្ក​រោគ​​ផ្លូវ​ទឹក​នោម​ជា​ដើម​។ ការ​​ឆ្លង​មេរោគ​មួយ​ប្រភេទ​នេះ អាច​បណ្ដាល​ឲ្យ​ក្មេង​មាន​បញ្ហា​តម្រង​នោម​ ប្រសិនបើ​មិន​ព្យាបាល​ទាល់​ពេលវេលា​។ អត្ថន័យពណ៌ និងរូបរាងលាមកទារក ​នៅ​ទី​នេះ​ ​​​រោគសញ្ញា​មួយ​ចំនួន​នៃ​ការ​ឆ្លង​មេរោគ​​ផ្លូវ​ទឹក​នោម​ មាន​ឈាម​ក្នុង​ទឹក​នោម​ ទឹក​នោម​មាន​ក្លិន​មិន​ល្អ​ មាន​អារម្មណ៍​រលាក​នៅ​ពេល​នោម​ ទឹក​នោម​ស្រអាប់​ ឬ​មាន​ពពុះ ​នោម​ញឹកញាប់​ជាង​ធម្មតា​ ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ ដែល​ពុំ​មាន​ការ​ព្យាបាល​ នឹង​រាលដាល​ដល់​តម្រង​នោម​ អាច​មាន​រោគសញ្ញា​ទាំង​នេះ​៖ ចង្អោរ និង​ក្អួត​ពេញ​មួយ​ថ្ងៃ ឈឺ​ចង្កេះ​ គ្រុន​ក្ដៅ​ កុមារ​អាច​ឆ្លង​មេរោគ​​ផ្លូវ​ទឹក​នោម​ ប្រសិនបើ​​ក្មេង​មិន​ធ្វើ​អនាម័យ​នៅ​បរិវេណ​​តំបន់​ពិសេស​របស់​ខ្លួន​ ក្រោយ​ពេល​ចេញ​ពី​បន្ទប់​ទឹក​។ យ៉ាង​ណា​មិញ ការ​ឆ្លង​មេរោគ​ទាំង​នេះ​អាច​ព្យាបាល​​បាន​យ៉ាង​ងាយ​ស្រួល​ ដោយ​ប្រើ​ថ្នាំ​ផ្សះ​ ដែល​ចេញ​វេជ្ជបញ្ជា​ដោយ​គ្រូពេទ្យ​​ទូទៅ​របស់​កុមារ​។ ប៉ា​ម៉ាក់​គប្បី​តាមដាន​ថា​កូន​បាន​ញ៉ាំ​ទឹក​គ្រប់​​គ្រាន់​​ និង​ត្រឹមត្រូវ​​។ ក្នុង​ករណី​ដែល​ការ​បង្ក​រោគ​នេះ មិន​បាន​ព្យាបាល​ទាន់​ពេលវេលា​​ទេ​នោះ អាច​មាន​គ្រោះថ្នាក់​យ៉ាង​លឿន​ និង​ថែម​ទាំង​​ប៉ះពាល់​ដល់​តម្រង​នោម​របស់​ក្មេង​ ក៏​ដូចជា​​អាច​បណ្ដាល​ឲ្យ​តម្រង​នោម​ឈប់​ដំណើរការ​ផង​ដែរ​។ គន្លឹះ​ការពារ​ការ​ឆ្លង​មេរោគ​ផ្លូវ​ទឹក​នោម​ ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ យ៉ាង​ហោច​ណាស់​៧​ទៅ​៨​កែវ​ក្នុង​មួយ​ថ្ងៃ​​។ ណែនាំ​កូន​ឲ្យ​ធ្វើ​អនាម័យ​នៅ​តំបន់​ពិសេស ដោយ​ជូត​ពី​ខាង​មុខ​ទៅ​ខាង​ក្រោយ​ ដើម្បី​ជៀសវាង​​ការ​ចម្លង​មេរោគ​ពី​បរិវេណ​គូទ ទៅ​​ប្រដាប់​ភេទ​។ កុំ​ឲ្យ​កូន​ពាក់​សំលៀកបំពាក់​រឹប​តឹង​​ពេក។ តាមដាន​ថា​តើ​កូន​មាន​អាការៈ​ទល់​លាមក​ឬ​អត់​ ពីព្រោះ​បញ្ហា​ទល់លាមក​ក៏​អាច​នាំ​ឲ្យ​មាន​ការឆ្លង​មេរោគ​ផ្លូវទឹក​នោម​ដែរ។ ជៀសវាង​ទប់​នោម។​ ឲ្យ​កូន​អនាម័យ​ខ្លួន​ប្រាណ​ឲ្យ​បាន​​ត្រឹមត្រូវ និង​ពិនិត្យ​ថា​ក្មេង​លាង​សម្អាត​ដៃ​ជា​ប្រចាំ​ឬ​អត់​។ ប្រសិនបើ​កូន​ត្អូញត្អែរ​ពី​ការ​ឈឺចាប់​នៅ​តំបន់​អាង​ត្រគាក​ ឬ​មាន​អារម្មណ៍​ក្រហាយ​ ចូរ​នាំ​កូន​ទៅ​ពិនិត្យ​សុខភាព​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​បាន​​ត្រឹមត្រូវ​ ក៏​ដូចជា​ព្យាបាល​ទាន់​ពេលវេលា​។


កុមារគ្រប់អាយុចូលរៀន

គន្លឹះ​ទាំង​៥ ជួយ​ឲ្យ​កូន​​​ក្លាយ​ជា​ក្មេង​រៀន​ឆាប់​ចេះឆាប់​ចាំ​​​​​​​​​​​​​​​​​​​​​

​ពិត​ណាស់​ ខួរ​ក្បាល​របស់​ក្មេង​បន្ត​អភិវឌ្ឍន៍​ទៅ​តាម​ពេលវេលា។ ជា​ទូទៅ អា​អូន​ត្រូវការ​​ការ​ជំរុញ​ទឹក​ចិត្ត​ និង​អាហារូបត្ថម្ភ​ដ៏​ត្រឹមត្រូវ ជាមួយ​នឹង​គន្លឹះ​ក្នុង​ការ​រៀន​ និង​លេង​ផ្សេង​ៗ​​។ បន្ថែម​ពី​នេះ​ កូន​ក៏​ត្រូវការ​ឱកាស​ជា​ច្រើន​ ដើម្បី​អនុវត្ត​អ្វី​ដែល​ខ្លួន​កំពុង​តែ​រៀន​ដូច​គ្នា។ ទារក​ និង​កុមារ​តូច​ៗ​រៀន​ឆាប់​ចេះ​បំផុត​ នៅ​ពេល​ដែល​ពួកគេ​មាន​ទំនាក់ទំនង​កក់​ក្ដៅ​ និង​ការ​ឆ្លើយតប​ពី​ប៉ា​ម៉ាក់​។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឲ្យកូនរៀន​ឆាប់​ចេះ និង​ពូកែ​​តាំង​តែ​ពី​​ក្មេង​។ អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ គន្លឹះ​ជួយ​ឲ្យ​កូន​​រៀន​ឆាប់​ចេះ​ ១. បង្កើត​បរិយាកាស​រីករាយ​ ប្រសិនបើ​​កូន​មាន​បញ្ហា​ក្នុង​ការ​រៀន​អ្វី​មួយ ចូរ​ណែនាំ​ឲ្យ​កូន​តូច​លេង​ហ្គេម​ និង​សកម្មភាព​ផ្សេង​ៗ​ដែល​​ទាក់ទង​នឹង​មុខវិជ្ជា​នោះ ដើម្បី​ជំរុញ​ចិត្ត​ក្មេង​ ក៏​ដូចជា​ជួយ​ឲ្យ​ពួក​គេ​អភិវឌ្ឍ​ចំណាប់​អារម្មណ៍​​របស់​ខ្លួន​។ ទន្ទឹម​នឹង​នេះ​ដែរ ប៉ា​ម៉ាក់​ត្រូវ​សង្កេត​មើល​ពី​ទម្លាប់​រៀន​របស់​ក្មេង​មួយ​រយៈ ដើម្បី​​ដឹង​ថា​ ពេល​ណា​ដែល​កូន​ត្រូវការ​ជំនួយ​។ ២. ផ្ដល់​អាហារូបត្ថម្ភ​ចាំបាច់​ ជាក់​ស្ដែង អាហារូបត្ថម្ភ​អាច​ប៉ះពាល់​ដល់​សមត្ថភាព​ផ្លូវ​ចិត្ត​របស់​កូន​ដោយ​ផ្ទាល់​។ អាហារូបត្ថម្ភ​ល្អ​ៗ អាច​ជួយ​បង្កើន​ការ​យល់​ដឹង និង​ការ​ផ្ដោត​អារម្មណ៍​ផ្លូវ​ចិត្ត​ វិចារណញ្ញាណ និង​ធ្វើ​ឲ្យ​ក្មេង​​មាន​ហេតុផល។​ លើស​ពី​នេះ របប​អាហារ​មាន​តុល្យភាព​​​ក៏​ជួយ​ឲ្យ​កូន​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ការ​រៀន​សូត្រ​ផង​ដែរ​។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​ត្រូវ​ប្រាកដ​ថា​កូន​​ទទួល​បាន​អាហារូបត្ថម្ភ​សមស្រប​ទៅ​តាម​វ័យ​ តាំង​ពី​វ័យ​ក្មេង ជា​ពិសេស​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​ពួក​គេ​ និង​កាត់បន្ថយ​ពពួក​អាហារ​ដែល​មាន​ខ្លាញ់​ឆ្អែត​ខ្ពស់​ ដូចជា​នំ​ឃេក​ សាច់​មាន​ខ្លាញ់​ ប៊ឺរ សាច់​ក្រក។ល។ ដែល​អាច​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​ដល់​កម្រិត​ថាមពល​របស់​កូន​ និង​សមត្ថភាព​ក្នុង​ការ​រក្សា​ព័ត៌មាន​។ ៣. ​រក្សា​ការ​ផ្ដោត​អារម្មណ៍ ការ​ផ្ដោត​អារម្មណ៍​កាន់​តែ​ប្រសើរ អាច​នាំ​ឲ្យ​កូន​រៀន​កាន់​តែ​ឆាប់​ចេះ​ចាំ​។ ចូរ​រៀបចំ​បរិយាកាស​រៀន​របស់​កូន ដោយ​ជៀសវាង​ការ​រំខាន​ផ្សេង​ៗ​។ ការអភិវឌ្ឍន៍​ការ​ផ្ដោត​អារម្មណ៍​លើ​កិច្ចការ​នៅ​វ័យ​ក្មេង​ អាច​​រួម​ចំណែក​ក្នុង​ការ​កំណត់​អនាគត​ដ៏​ភ្លឺស្វាង​របស់​កូន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ៤. ហាត់​ប្រាណ​​ទៀងទាត់​ ជាមួយ​គ្នា​នេះ​ដែរ […]


វ័យកូនចេះដើរ

ទាំងនេះជាបញ្ហា​ទូទៅតែងកើត​លើ​កូន​តូច និង​តិចនិក​ដោះស្រាយ​​​​​​​​​​​​​​​​​​​​

ជា​ទូទៅ​ កូន​តូច​យល់​ដឹង​ និង​មាន​អារម្មណ៍​លើស​ពី​អ្វី​ដែល​ខ្លួន​អាច​និយាយ​បាន។ ជា​លទ្ធផល​ ពួក​គេ​អាច​​រង​​ការ​ប៉ះ​ទង្គិច​ផ្នែក​អារម្មណ៍​ខ្លាំង ដែល​ធ្វើ​ឲ្យ​កូន​បញ្ចេញ​អាកប្បកិរិយា​មិន​សមរម្យ​​ផ្សេង​ៗ​ ដូចជា​ស្រែក​គំហក ឬមួម៉ៅ​​ខ្លាំង។ ដូច​នេះ ដើម្បី​​​ដោះស្រាយ​បញ្ហា​​អាកប្បកិរិយា​មិន​ល្អ​​​របស់​កូន​ តើ​ប៉ា​ម៉ាក់​គួរ​ធ្វើ​យ៉ាង​ម៉េច​ខ្លះ? ​អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ ១. ស្រែក​គំហក​ កូន​​តូច​ដែល​មាន​អាយុ​ចន្លោះ​ពី​ ១​ឆ្នាំ​ទៅ ​៣​ឆ្នាំ មាន​ថាមពល​ពេញលេញ ហើយ​កូន​អាច​នឹង​ទើប​ដឹង​ថា​ខ្លួន​អាច​ស្រែក​ខ្លាំង​ៗ​បាន​។ យ៉ាង​ណា​មិញ ការ​ស្រែក​មិន​​បាន​បង្ហាញ​ពី​អាកប្បកិរិយា​ខឹង​សម្បារ​​របស់​កូន​ឡើយ​ ពីព្រោះ​​អា​អូន​នៅ​​មិន​ទាន់​យល់​ថា​ការ​ស្រែក​​ជា​រឿង​មិន​ល្អ​។ ប្រសិនបើ​​ប៉ា​ម៉ាក់​ស្រែក​ដាក់​កូន​វិញ ក្មេង​អាច​នឹង​គិត​ថា​ការ​ស្រែក​ជា​រឿង​ធម្មតា​​​ដែល​​អាច​ធ្វើ​ទៅ​បាន​។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​បង្រៀន​កូន​ឲ្យ​ចេះ​បែងចែក​រវាង​សំឡេង​ខ្លាំង និង​សំឡេង​ស្រទន់​។ បន្ទាប់​មក ចូរ​ណែនាំ​ឲ្យ​កូន​សាកល្បង​ស្រែក​នៅ​ក្នុង​សំឡេង​តិច​ទៅ​ៗ ឬ​ឲ្យ​អា​អូន​និយាយ​សំឡេង​ស្រាល​ៗ​ជំនួស​វិញ​។ ២. ខាំ​ក្រចក​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ខាំ​ក្រចក​អាច​ក្លាយ​ជា​ទម្លាប់​ ហើយ​កូន​អាច​ចាប់ផ្ដើម​ធ្វើ​ទង្វើ​នេះ​ដោយ​មិន​ដឹង​ខ្លួន​ នៅ​ពេល​ដែល​ក្មេង​ធុញ​ទ្រាន់​ ឬ​តានតឹង​។ យ៉ាង​ណា​មិញ ប្រសិនបើ​ប៉ា​ម៉ាក់​ស្ដី​ឲ្យ ឬ​បង្ខំ​ឲ្យ​កូន​បញ្ឈប់​ទម្លាប់​អាក្រក់​នេះ​កាន់​តែ​​ខ្លាំង​ប៉ុនណា កូន​នឹង​បន្ត​ធ្វើ​វា​កាន់​តែ​ខ្លាំង​ប៉ុន​នោះ​ដែរ​។ ផ្ទុយ​ទៅ​វិញ អា​អូន​នឹង​បញ្ឈប់​ទម្លាប់​នេះ នៅ​ពេល​ដែល​គេ​ដឹង​ថា​មាន​អ្នក​ផ្សេង​កំពុង​មើល​មក​ខ្លួន។ ប៉ា​ម៉ាក់​គប្បី​ជួយ​កូន​ស្វែង​រក​វិធី​សមស្រប​ដើម្បី​បំបាត់​ភាព​តានតឹង​នេះ ទើប​ជា​ការ​ប្រសើរ​​។ ៣. ខ្លាច​មនុស្ស​ច្រើន​ នៅ​ពេល​ដែល​ក្មេង​នៅ​ក្នុង​ចំណោម​មនុស្ស​ច្រើន​ អា​អូន​អាច​​ពិបាក​គ្រប់គ្រង​អារម្មណ៍។ បញ្ហា​​នេះ​អាច​កើត​ឡើង​នៅ​ផ្សារ​ទំនើប ឬ​ពិធី​ជប់លៀង​ជា​ដើម​។ ពិត​ណាស់​ កូន​អាច​មិន​ទាន់​ស៊ាំ​នឹង​ហ្វូង​មនុស្ស​ចម្លែក​ច្រើន​ និង​នៅ​កន្លែង​ដែល​មិន​ធ្លាប់​ស្គាល់​ ជា​ហេតុ​នាំ​ឲ្យ​កូន​តោង​ប៉ា​ម៉ាក់​មិន​ព្រម​លែង​។ ក្នុង​ករណី​នេះ យើង​គប្បី​ឱប​ និង​កាន់​ដៃ​កូន​ថ្នម​ៗ ដើម្បី​បញ្ជាក់​​ឲ្យ​កូន​ដឹង​ថា​ ពួកគេ​មាន​សុវត្ថិភាព​។ ចូរ​ព្យាយាម​ឲ្យ​កូន​រៀន​ចូល​ទៅ​ក្នុង​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​បន្តិច​ម្ដង​ៗ […]


អាហារូបត្ថម្ភ

ម៉េចក្មេងខ្លះធំហើយ មិនព្រមញ៉ាំអាហារផ្សេងក្រៅពីទឹកដោះគោ?

ទារក​អាយុ​ក្រោម ៦​ខែ ទឹក​ដោះ​ម្ដាយ​ជា​អាហារ​ចាំ​បាច់​បំផុត​សម្រាប់​អា​អូន នេះបើ​យោង​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ។ ប៉ុន្តែ​ពេល​អា​អូន​វិវត្ត​វ័យ​ចាប់​ពី​អាយុ ៦​ខែ​ឡើង​ទៅ ម៉ាក់​ប៉ា​ត្រូវ​បន្ថែម​អាហារ​រឹង​ឲ្យ​អា​អូន​ញ៉ាំ​ក្រៅ​ពីការ​បៅ​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ។ យ៉ាង​ណា​មិញ មាន​ក្មេង​ៗ​មួយ​ចំនួន​អាយុ​ច្រើន​ហើយ (១-២ឆ្នាំ) តែ​មិន​ព្រម​ញ៉ាំ​អាហារ​អ្វីផ្សេង ក្រៅ​ពី​ទឹក​ដោះ​គោ​ ឬ​ទឹក​ដោះ​ម្ដាយ​ទេ។ ហេតុ​អ្វី? ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចត្រង់នេះ តាម​ពិត​ទៅ នេះជា​រឿង​ធម្មតា​ទេ​ដែល​ក្មេងៗ​ដែល​ទើប​ចេះ​ដើរ​តេះតះ ញ៉ាំ​អាហារ​បន្ថែម​តែ​ក្នុង​បរិមាណ​តិច​តួច រើស​ចំណី​ និង​រុញ​ចាន​រុញ​ស្លាប​ព្រា​ចោល​មិន​ព្រម​ញ៉ាំ​ទាល់​តែ​សោះ។ បញ្ហា​កូន​មិន​ព្រម​ញ៉ាំ​អាហារ​ផ្សេង​ក្រៅ​ពី​បៅ​ទឹក​ដោះ​គោ ឬ​ទឹក​ដោះ​ម្ដាយ​អាច​មក​ពី​មូលហេតុ​មួយ​ចំនួន​ដូច​ជា៖ ១. ចំណង់​អាហារ​ក្មេង​តូចៗ​ប្រែ​ប្រួល​ឥត​ឈប់​ឈរ​ដោយសារ​ការ​លូតលាស់​កើន​ឡើង និង​ការ​ប្រែ​ប្រួល​នៃ​សកម្មភាព​កូន​ធ្វើ​ក្នុង​មួយ​ថ្ងៃ។ ២. ក្មេង​តូចៗ​មិន​លូតលាស់​លឿន​ដូច​ទារក​ទេ ដូច​នេះ​អាហារ​ក៏​អា​អូន​ញ៉ាំ​តិច​ដែរ ៣. ក្មេង​តូច​ៗ​មាន​ក្រពះ​តូច ៤. ក្មេង​តូច​ៗ​ចាប់​អារម្មណ៍​នឹង​ពិភពលោក​ជុំ​វិញ​ខ្លួន មិន​សូវ​ខ្វាយ​ខ្វល់​ពី​អាហារ ៥. ក្មេង​តូច​ៗ​បៅ​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ​ឆ្អែត​ពេក ។ ភាគ​ច្រើន កូន​មិន​ព្រម​ញ៉ាំ​អាហារ​ផ្សេង​ គឺ​ដោយ​សារ​តែ​អា​អូន​បៅ​ទឹក​ដោះ​គោ​ឆ្អែត​ពេក​នឹង​ឯង។ ដូច​នេះ ដើម្បី​ឲ្យ​កូន​ញ៉ាំ​អាហារ​ផ្សេងៗ​វិញ ម៉ាក់​ប៉ា​គួរ​តែ​កាត់​បន្ថយ​ការ​ផ្ដល់​ទឹក​ដោះ​គោ​ឲ្យ​កូន​បៅ ព្រោះ​បើ​អា​អូន​ឃ្លាន កូន​នឹង​ញ៉ាំ​អាហារ​ដោយ​ខ្លួន​ឯង។ ពេល​ដែល​អា​អូន​លូតលាស់​ដល់​អាយុ ៥-៦​ខែ​ឡើង​ទៅ ម៉ាក់​ប៉ា​គួរ​តែ​អនុញ្ញាត​ឲ្យ​កូន​រៀន​ញ៉ាំ​​អាហារ​បន្ថែម ព្រោះ​ពេល​កូន​តែ​ធំ​ទៅ​ៗ ទឹក​ដោះ​គោ​គ្រាន់​តែ​ជា​អាហារ​បន្ទាប់​បន្សំ​ប៉ុណ្ណោះ។ ទន្ទឹម​នឹង​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ បាន​ឲ្យ​ដឹង​ថា កាល​ណា​ម៉ាក់​ប៉ា ពន្យារ​ពេលយូរ​​ឲ្យ​កូន​ញ៉ាំ ឬ​ភ្លក់​អាហារ​ផ្សេងៗ ជា​ពិសេស ពេល​កូន​មាន​អាយុ​១០​ខែ​ឡើង​ទៅ អា​អូន​អាច​នឹង​មាន​បញ្ហា​ក្នុង​ការ​ញ៉ាំ​អាហារ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កុមារ​ឈឺ​ក្រលៀន​​បណ្ដាល​មក​ពី​អ្វី? ការពារ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ឈឺ​ក្រលៀន​ដែល​កើត​ឡើង​ចំពោះ​កុមារ​អាច​បណ្ដាល​មក​ពី​កត្តា​ផ្សេង​ៗ ដូចជា​​​របួស​សាច់ដុំ​ក្រលៀន​ជាដើម។ ការ​ឈឺ​ចាប់​នេះ​ បង្ក​ឡើង​ដោយ​សារ​តែ​រមួល​សរសៃ​ប្រសាទ​ សាច់ដុំ​ សរសៃ​ពួរ សរសៃ​ចំណង​ ឬ​ឆ្អឹង​នៅ​ក្នុង​តំបន់​ក្រលៀន​។ ពិត​ណាស់​ អាការៈ​ឈឺ​ក្រលៀន​នេះ​ ជា​ទូទៅ​កើត​ឡើង​ចំពោះ​កុមារ​ដែល​ចូលចិត្ត​​លេង​កីឡា។ ប៉ុន្តែ​ បើ​រោគសញ្ញា​របស់​ក្មេង​នៅ​តែ​បន្ត ទោះ​ជា​បាន​សម្រាក​គ្រប់គ្រាន់​យ៉ាង​ណា​ក្ដី ប៉ា​ម៉ាក់​គប្បី​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ ទើប​ជា​ការ​ប្រសើរ​។ ​អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ ​មូលហេតុ​ និង​កត្តា​ហានិភ័យ​​​នាំ​​ឲ្យ​កុមារ​ឈឺ​ក្រលៀន​ ជា​ធម្មតា ការ​ឈឺ​ចាប់​នៅ​តំបន់​ក្រលៀន​​មាន​ការវិវត្ត​​ដោយ​សារ​តែ​របួស​សាច់ដុំ​ក្រលៀន​នៅ​ពេល​ថ្មី​ៗ​។ បញ្ហា​នេះ​អាច​កើត​ឡើង​ដោយ​សារ​តែ៖ របួស​ពី​មុន​ ការ​លើក​របស់​ធ្ងន់​ៗ​ និង​ការ​ដួល​ភ្លាម​ៗ​ ហាត់​ប្រាណ​ខ្លាំង​ក្លា​ ដោយ​មិន​បាន​កម្ដៅ​សាច់ដុំ​គ្រប់គ្រាន់​ ដែល​នាំ​ឲ្យ​រមួល​ ឬ​រហែក​សាច់ដុំ ការ​ផ្លាស់ប្ដូរ​ទិសដៅ​ភ្លាម​ៗ​នៅ​ពេល​កំពុង​រត់​​ អំឡុង​ពេល​លេង​កីឡា​ សន្ធឹង​ជើង​វែង​​ពេក ​អំឡុង​ពេល​ធ្វើ​សកម្មភាព​ពត់​ពែន​ខ្លួន​ គ្រោះថ្នាក់​ ឬ​របួស​សាច់ដុំ​នៅ​តំបន់​ក្រលៀន​ ការ​បត់​ចូល​នៃ​ត្រគាក​ ដែល​អាច​​ធ្វើ​ឲ្យ​ខូច​សន្លាក់​ត្រគាក និង​នាំ​ឲ្យ​ឈឺ​ក្រលៀន​ បញ្ហា​ត្រគាក​ដូចជា​ ជំងឺ​រលាក​សន្លាក់​ឆ្អឹង​ត្រគាក។ រោគសញ្ញា​នៃ​ការ​ឈឺ​ក្រលៀន​ ឈឺចាប់​ត្រគាក​ស្រួចស្រាល់ និង​ការ​ឈឺ​ចាប់​ចលនា​នៃ​សន្លាក់​ត្រគាក​ ឈឺ​ជង្គង់​ ​ឈឺ​សន្លាក់​ និង​ឈឺ​ភ្លៅ​ភ្លាម​ៗ​ ពិបាក​ក្នុង​ការ​លើក​ជង្គង់​ ដើរ​​មិន​ប្រក្រតី​​ដោយ​សារ​តែ​ឈឺ​សន្លាក់​ ឈឺចាប់​ ហើម​ និង​មាន​ស្នាម​ជាំ​នៅ​បរិវេណ​ក្រលៀន​ ផ្លាស់ប្ដូរ​ពណ៌​នៅ​ស្បែក​​តំបន់​ក្រលៀន​ និង​ជុំវិញ​ក្រលៀន​ គ្មាន​កម្លាំង​កំហែង​នៅ​ជើង។ ​គន្លឹះ​មួយ​ចំនួន​ ដើម្បី​ដោះស្រាយ​បញ្ហា​ឈឺ​ក្រលៀន​ ដើម្បី​ដោះស្រាយ​បញ្ហា​ឈឺ​ក្រលៀន​ យើង​ចាំបាច់​ត្រូវ​កំណត់​ពី​មូលហេតុ​ជា​មុន​សិន​។ កុមារ​ដែល​ជួប​បញ្ហា​នេះ គប្បី​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ ​និង​មិន​ត្រូវ​ធ្វើ​សកម្មភាព​ខ្លាំងក្លា​ឡើយ​។ ការ​ឈឺ​ចាប់​នេះ អាច​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​​មួយ​ខែ ឬ​ពីរ​ខែ​ ប៉ុន្តែ​ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​អនុវត្ត​តិចនិក​មួយ​ចំនួន​ ដើម្បី​ពង្រឹង​សាច់ដុំ​ និង​បង្កើន​ល្បឿន​នៃ​ការ​ព្យាបាល​។ ស្អំ​កំណាត់​ត្រជាក់​នៅ​បរិវេណ​ក្រលៀន​​ពីរ​បី​ដង​ក្នុង​មួយ​ថ្ងៃ រយៈពេល​១០​ទៅ​២០​នាទី ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​ និង​កាត់បន្ថយ​ការ​ហើម។ ស្អំ​កំណាត់​ក្ដៅ​ឧណ្ហ​ៗ នៅ​បរិវេណ​ក្រលៀន​ នៅ​ពេល​ដែល​បាត់​អាការៈ​ហើម​។ ការ​ស្អំ​ត្រជាក់​ និង​ស្អំ​ក្ដៅ​អាច​កាត់បន្ថយ​ការ​ឈឺចាប់​ភ្លៅ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ