ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

វ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូចសម្រាប់មនុស្សពេញវ័យមានគុណប្រយោជន៍សុខភាពអ្វីខ្លះ?

គ្នាយើងខ្លះជឿងថា ប្រសិនបើយើងឆ្លងមេរោគដោយខ្លួនឯង នោះយើងនឹងមានប្រព័ន្ធភាពស៊ាំខ្លាំងជាង បើធៀបទៅនឹងការចាក់វ៉ាក់សាំង។ ប៉ុន្តែការឆ្លងមេរោគកញ្ជ្រឹលអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជារលាកសួត រលាកខួរក្បាល និងអាចបាត់បង់ជីវិតផងក៏មាន។ ផ្ទុយទៅវិញ ការចាក់វ៉ាក់សាំងផ្តល់នូវសុវត្ថិភាព ជាមួយប្រព័ន្ធភាពស៊ាំរយៈពេលវែង ដោយមិនមានហានិភ័យឡើយ។ ជាក់ស្តែង វ៉ាក់សាំងវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច (MMR) ផ្ទុកមេរោគកម្រិតស្រាល ដែលអាចជំរុញប្រព័ន្ធភាពស៊ាំឱ្យផលិតអង់ទីក័រដោយមិនបង្កជាជំងឺផ្សេងៗ។ [embed-health-tool-vaccination-tool] ចំនួនដូសដែលត្រូវចាក់សម្រាប់កុមារ និងមនុស្សពេញវ័យ? កុមារចាំបាច់ត្រូវចាក់វ៉ាក់សាំង MMRចំនួន២ដូស ដោយដូសទី១ត្រូវចាក់នៅចន្លោះអាយុ១២ ដល់១៥ខែ និងដូសទី២ ចាប់ពីអាអូនអាយុបាន៤ ឆ្នាំ ដល់៦ឆ្នាំ។ ចំពោះក្មេងដែលមានអាយុលើសពី៦ឆ្នាំ ក្មេងជំទង់ និងមនុស្សពេញវ័យត្រូវចាក់វ៉ាក់សាំងនេះចំនួន១ដូស ឬ២ដូស ប្រសិនបើនៅមិនទាន់មានអង់ទីក័រប្រឆាំងនឹងមេរោគនៅឡើយ ហើយដូសនីមួយៗត្រូវចាក់នៅចន្លោះរយៈពេល ២៨ថ្ងៃ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍នៃវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច វ៉ាក់សាំងMMR អាចការពារកុមារពីជំងឺកញ្ជ្រឹល ស្រឡទែន និងស្អូច ដែលជាជំងឺធ្ងន់ធ្ងរ និងបង្កឡើងដោយមេរោគ។ នៅពេលដែលកុមារ និងមនុស្សពេញវ័យបានចាក់វ៉ាក់សាំងគ្រប់ចំនួន នោះនឹងអាចចាក់បន្ថយការរីករាលដាលនៃមេរោគ ក៏ដូចជាការធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ម្យ៉ាងវិញទៀត ប្រសិនបើស្ត្រីឆ្លងជំងឺស្អូចអំឡុងពេលពពោះ ក៏អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ឬអាចបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃថែមទៀតផង។ ក្រុមមនុស្សប្រភេទណាដែលមិនគួរចាក់វ៉ាក់សាំងនេះ? អ្នកដែលស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរចាក់វ៉ាក់សាំងMMR […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការថែទាំទារក

ហេតុអ្វីបានអាអូនទើបចេះញ៉ាំអាហាររឹង តែងតែខ្ជាក់អាហារចេញមកវិញ?

ពេល​អា​អូន​លូតលាស់​ដល់​វ័យ​ចាប់​ពី ​៦​ខែ​ឡើង​ទៅ ជា​វ័យ​ដែល​ម៉ាក់​ប៉ា​គួរ​បន្ថែម​អាហារ​បំប៉ន ឬ​ឲ្យ​អាហារ​រឹង​ឲ្យ​កូន​ញ៉ាំពី​លើ​ការ​បៅ​ដោះ​ម្ដាយ ឬ​បៅ​ទឹក​ដោះ​គោ។ យើង​សង្កេត​ឃើញ​ថា ចំពោះ​កូន​ក្មេង​មួយ​ចំនួន ពេល​ម៉ាក់​ប៉ា​បញ្ចុក​ចំណី​អាហារ​ឲ្យ​ញ៉ាំ បែរ​ជា​ខ្ជាក់​មក​វិញ។ អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ ចុះ​ហេតុ​អ្វី​បាន​អា​អូន​មិន​លេប ហើយ​ខ្ជាក់​អាហារ​ចេញ​ក្រៅ​វិញ​ចឹង? ចម្លើយ៖ ចំពោះ​កូន​ក្មេង អា​អូន​មាន​រ៉េផ្លិច​រុញ​អណ្ដាត​ចេញ​ក្រៅ រាល់​ពេល​មាន​អ្វី​មួយ​ទៅ​រំញោច​បំពង់​ក​ខាង​ក្រោយ​របស់​ពួក​គេ។ រ៉េផ្លិច​នេះ ក៏​ត្រូវ​បាន​គេ​ហៅ​ថា “រ៉េផ្លិច​អណ្ដាត” ប៉ុន្តែ​វា​នឹង​បាត់​ទៅ​វិញ​បន្តិច​ម្ដងៗ​អាស្រ័យ​ទៅ​តាម​ការ​លូតលាស់​របស់​អា​អូន​។ បញ្ហា​នេះ​ជា​រឿង​ទូទៅ​មួយ ម៉ាក់​ប៉ា​មិន​បាច់​បារម្ភ​ពេល​ឃើញ​កូន​ខ្ជាក់​អាហារ​ចេញ​មក​ក្រៅ​ទៀត​ទេ។ ការ​ខ្ជាក់​ចំណី​ចេញ​មក​ក្រៅ​វិញ ក៏​មិន​មែន​ដោយ​សារ​កូន​អត់​ចូល​ចិត្ត​អាហារ​ដែល​យើង​បញ្ចុក​ដែរ តែ​ដោយសារ​អា​អូន​កំពុង​រៀន​ញ៉ាំ​អាហារ​ថ្មីៗ​ដែល​កូន​មិន​ធ្លាប់​ញ៉ាំ​ពី​មុន​មក។ ហេតុ​នេះ​ហើយ ម៉ាក់​ប៉ា​គួរ​ព្យាយាម​បញ្ចុក​ចំណី​អាហារ​ឲ្យ​អា​អូន​ញ៉ាំ​បន្ត​ទៀត ប៉ុន្តែ​បើ​យើង​សង្កេត​ឃើញ​ថា កូន​នៅ​តែ​ពិបាក​លេប​អាហារ​ចូល​ទៅ អាច​មាន​ន័យ​ថា អា​អូន​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​ញ៉ាំ​អាហារ​ថ្មី​នៅ​ឡើយ​ទេ។ យកល្អ ម៉ាក់​ប៉ា​គួរ​បំបៅ​ដោះ ឬ​ទឹក​ដោះ​គោ​ធម្មតា​រយៈ​ពេល​ ១-២​សប្ដាហ៍​មើល​សិន ហើយ​សឹម​សាក​ល្បង​បញ្ចុក​ចំណី​កូន​ម្ដង​ទៀត។ យើង​គួរ​ធ្វើ​ម៉េច​បើ​កូន​ខ្ជាក់​ចំណី​អាហារ​ចេញ​មក​ក្រៅ? ទារក ជា​ទូទៅ​ចេះ​ញ៉ាំ​អាហារ​ដូច​យើង​មនុស្ស​ធំ​ពេល​អា​អូន​អាយុ​ ៨-១០​ខែ ហើយ​ពេល​អា​អូន​អាយុ​ ១០-១៤​ខែ កូន​ចេះ​ញ៉ាំ​អាហារ​ធម្មតា​យ៉ាង​រលូន លែង​មាន​បញ្ហា​ខ្ជាក់​ចេញ​មក​វិញ​ទៀត​ហើយ។ ប៉ុន្តែ ដើម្បី​ជួយ​ដល់​កូន​ឲ្យ​ស៊ាំ​នឹង​អាហារ​ដែល​ម៉ាក់​ប៉ា​បញ្ចុក យើង​អាច​អនុវត្ត​តិចនិក​ដូច​ខាង​ក្រោម​នេះ៖ ១. ដុស​អញ្ចាញ​កូន៖ ចាប់​ផ្ដើម​ប្រើ​ច្រាស់​ដុស​ធ្មេញ​ទន់​ៗ ដុស​អញ្ចាញ​កូន​២ដង/ថ្ងៃ ដោយសារ​ការ​ដុស​អញ្ចាញ​កូន​ធ្វើ​ឲ្យ​អណ្ដាត​អា​អូន​កម្រើក​ចុះ​ឡើង ជួយ​ដល់​ឲ្យ​អា​អូន​ស៊ាំ​នឹង​មាន​អាហារ​ក្នុង​មាត់។ ២. ប្រើ​ប្រដាប់​លេង​សម្រាប់​ក្មេង​ជិត​ដុះ​ធ្មេញ៖ ផ្ដល់​ប្រដាប់​លេង​សម្រាប់​ក្មេង​ជិត​ដុះ​ធ្មេញ ឬ​ Teether ឲ្យ​អា​អូន​រៀន​ខាំ ឬ​ញេញ​នឹង​ធ្មេញ​កូន ព្រោះ​វា​ជួយ​ពង្រឹង​អណ្ដាត […]


ការលូតលាស់អាយុ ៦ឆ្នាំ

តិចនិកបង្ការជម្លោះនៅសាលារៀន ម៉ាក់ប៉ាគួរបង្រៀនកូនៗពេលចូលរៀន

ម៉ាក់​ប៉ា​មួយ​ចំនួន​ពេល​បាន​ដាក់​កូន​ចូល​សាលារៀន ដូច​បាន​ធូរ​ស្បើយ​ភាព​មមាញឹក​មួយ​កម្រិត ព្រោះ​អា​អូន​មិន​នៅ​ផ្ទះ។ ប៉ុន្តែ នៅ​ក្នុង​សាលារៀន កូន​យើង​ត្រូវ​ប្រឈម​មុខ​នឹង​មនុស្ស​ប្លែក​មុខ​ច្រើន ទោះ​បី​ជា​នៅ​សាលា​សុទ្ធតែ​ក្មេង​ៗ​អាយុ​ប្រហាក់​ប្រហែល​គ្នា​ក្ដី ជួន​កាល កូន​យើង​លេង​មិន​ត្រូវ​គ្នា​ជា​មួយ​មិត្ត​រួម​សាលា បង្ក​ជា​រឿង​ឈ្លោះ​គ្នា កាន់​តែ​នាំ​រវល់​ដល់​ម៉ាក់​ប៉ា​លើស​ដើម។ ហេតុ​នេះ​ហើយ UNICEF កម្ពុជា បាន​ពន្យល់​នូវវិធី​បង្ការ​បញ្ហា​នេះ​កើត​ឡើង​ចំពោះ​កូន​ពេល​ចូល​រៀន ដែល​តម្រូវ​ឲ្យ​ម៉ាក់​ប៉ា​ចូល​រួម​បង្ហាត់​បង្ហាញ​កូន។ ១. អប់រំ​កូន​ពី​ការ​រក​រឿង​ឈ្លោះ នៅ​ពេល​កូន​ៗ​ដឹង​ថា​អ្វី​ជា​ការ​រក​រឿង​ឈ្លោះ អា​អូន​នឹង​អាច​សម្គាល់​វា​បាន​កាន់​តែ​ងាយ មិន​ថា​វា​កំពុង​កើត​ឡើង​ចំពោះ​ខ្លួន​គេ ឬ​លើ​នរណា​ម្នាក់ទៀតឡើយ។ ២. និយាយ​ដោយ​បើក​ចំហ និង​ញឹក​ញាប់​ជាមួយ​កូន ពេល​យើង​និយាយ​ជាមួយ​កូន​កាន់​តែ​ច្រើន​អំពី​ការ​រក​រឿង​ឈ្លោះ ពួក​គេ​នឹង​ប្រាប់​យើង​កាន់​តែ​ច្បាស់ ប្រសិន​បើ​ពួក​គេ​បាន​ឃើញ ឬ​ជួប​ប្រទះ​បញ្ហា​នោះ។ តាម​ដាន​ជាមួយ​កូន​យើង​រាល់​ថ្ងៃ ហើយ​សួរ​អំពី​ពេល​វេលា​ពួក​គេ​នៅ​សាលារៀន និង​សកម្មភាព​តាម​អ៊ីនធឺណិត ដោយ​សាក​សួរ មិន​ត្រឹម​តែ​អំពី​ការ​រៀន​សូត្រ និង​សកម្មភាព​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អំពី​អារម្មណ៍​កូន​ផង​ដែរ។ ៣. គាំទ្រ​កូន​ឲ្យ​ធ្វើ​ជា​គំរូ​ល្អ ជាទូទៅ មាន​ភាគី​ចំនួន​៣ ​នៅ​ក្នុង​ការ​រក​រឿង​ឈ្លោះ មានជនរងគ្រោះ អ្នក​ប្រព្រឹត្ត និង​អ្នក​ឃើញ​ហេតុការណ៍។ ទោះ​បី​ជា​កុមារ​មិន​មែន​ជា​ជន​រងគ្រោះ​ពី​ការ​រក​រឿង​ឈ្លោះ​ក៏ដោយ ក៏​ពួក​គេ​អាច​បង្ការ​បញ្ហា​នេះ​បាន​ដោយ​ការ​ចូល​រួម​ជាមួយ​កុមារ​ទាំងអស់ ការ​គោរព និង​មាន​សន្ដាន​ចិត្ត​ល្អ​ចំពោះ​មិត្តភ័ក្ដិ​ដទៃ​ទៀត។ ប្រសិន​បើ​ពួកគេ​ឃើញ​ការ​រក​រឿង​ឈ្លោះ ពួកគេ​អាច​នឹង​នៅ​ជាប់​នឹង​ជន​រង​គ្រោះ​ហើយ​ផ្ដល់​ការ​គាំទ្រ​និង / ឬ​ដេញ​ដោល​សួរ​អំពី​អាកប្ប​កិរិយា​រក​រឿង​ឈ្លោះ​ទាំង​នោះ។ ៤. ជួយ​កូន​កសាង​ទំនុក​ចិត្ត​លើ​ខ្លួនឯង លើក​ទឹក​ចិត្ត​កូន​យើង​ឲ្យ​ចុះ​ឈ្មោះ​ចូល​រៀន ឬ ចូល​រួម​សកម្មភាព​ដែល​ពួកគេ​ចូលចិត្ត​នៅ​ក្នុង​សហគមន៍។ ទង្វើ​នេះ​នឹង​ជួយ​កសាង​ទំនុក​ចិត្ត​ក៏​ដូច​ជា​បង្កើត​ជា​ក្រុម​មិត្តភ័ក្ដិ​ដែល​មាន​ចំណាប់​អារម្មណ៍​រួម​គ្នា។ ៥.ធ្វើ​ខ្លួន​ជា​ជន​គំរូ បង្ហាញ​កូន​យើង​ពី​អាកប្បកិរិយា​ចំពោះ​កុមារ និង​មនុស្ស​ពេញ​វ័យ​ដទៃ​ទៀត​ប្រកប​ដោយ​ទឹក​ចិត្ត​ល្អ និង​ក្ដី​គោរព តាម​រយៈ​ការ​ធ្វើ​ដូចគ្នា​ចំពោះ​មនុស្ស​ជុំ​វិញ​អ្នក រាប់​បញ្ចូល​ទាំង​ការ​និយាយ​អន្តរាគមន៍​នៅ​ពេល​អ្នក​ដទៃ​ត្រូវ​បាន​គេ​ធ្វើ​បាប។ កុមារ​នឹង​យក​គំរូ​តាម​ឪពុក​ម្ដាយ​ខ្លួន​ពី​អាកប្ប​កិរិយា […]


ការថែទាំទារក

ធ្លាប់​តែ​ឃើញ​មនុស្ស​ចាស់​ជ្រុះ​សក់ ចុះ​បើ​ទារក​ជ្រុះដែរ ​មាន​បញ្ហាទេ?

គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឃើញ​ហើយ ទារក​ទើប​នឹង​កើត​មួយ​ចំនួន​សក់​ក្រាស់​នោះ​ក្រាស់ ខ្លះ​ខ្មៅ​ក្រឹប​ពេញ​ក្បាល ដូច​មនុស្ស​ធំ​ពេញ​វ័យ​ដែរ។ ប៉ុន្តែ នៅ​ពេល​អាអូន​លូតលាស់​ធំ​ទៅ​ ពី​១​ខែ​ទៅ​១​ខែ ស្រាប់​តែ​ចាប់​ផ្ដើម​ជ្រុះ​សក់​មក​ស្ដើង​វិញ តែ​អ្នក​ជំនាញ​អះអាង​ថា វា​ជា​ធម្មជាតិ​របស់​ក្មេង ភាគ​ច្រើន​មិន​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​របស់​កូន​យើង​ទេ។ អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ បាន​ពន្យល់​ឲ្យ​ដឹង​ថា យោង​ទៅ​តាម American Academy of Pediatric (AAP) ភាគ​ច្រើន​នៃ​ទារក ឬ​ស្ទើរ​តែ​គ្រប់​ទារក​ទាំង​អស់​ជ្រុះសក់​ក្នុង​អំឡុង​ពេល​អាយុ​ក្រោម​ ៦​ខែ ជា​ពិសេស​ជ្រុះ​សក់​ច្រើន​នៅ​អាយុ​ ៣ខែ។ ​នេះ​គឺ​ជា​រឿង​ធម្មតា ដែលបណ្ដាល​មក​ពី​បម្រែ​បម្រួល​អ័រម៉ូន​ក្នុង​ខ្លួន​ទារក និង​អាច​បណ្ដាល​មក​ពី​ទី​តាំង​នៃ​ការ​គេង។ សក់​នឹង​ចាប់​ផ្ដើម​ដុះ​វិញ​នៅ​អាយុ ​៦​ខែ​-​១​ខួប។ សក់​ដែល​ដុះ​មក​ហើយ​មាន​អាយុ​កាល​ប្រហែល​ ៣-៦​ខែ​ នឹង​ជ្រុះ​ទៅ​វិញ។ វេជ្ជបណ្ឌិត​ឯកទេស​កុមារ​សញ្ញា​ប័ត្រ​ពី​ប្រទេស​បារាំងរូបនេះ​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ករណី​កូន​តូច​របស់​ម៉ាក់​ប៉ា​មាន​អាយុ​លើស​ពី​៦ខែ ហើយ​សក់​នៅ​តែ​បន្ត​ជ្រុះ​ច្រើន និង​មិន​ដុះ​មក​វិញ​សោះ ម៉ាក់ប៉ា​គួរ​តែ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិតជំនាញ ដើម្បី​ឲ្យ​ប្រាកដ​ថា មិន​មាន​បញ្ហា​សុខភាព​ស្បែក​ដូច​ជា​មេរោគ​ផ្សិត ជំងឺ​​ Alopecia areata ឬ​បញ្ហា Hair shaft trauma។ល។ តិចនិក​ថែ​ទាំ​សក់​ទារក ១. ប្រា​កដ​ថា យើង​ប្រើ​សាប៊ូ​ស្រទន់​ស្រាល​សម្រាប់​ទារក កក់​សក់​ឲ្យ​កូន ដើម្បី​ចៀសវាង​ផល​រំខាន ២. ចៀសវាង​កក់​សក់​កូន​រាល់​ថ្ងៃ តាម​ការ​ណែនាំ​ AAP […]


ទារកលូតលាស់ឆ្នាំដំបូង

ទារកទើបកើត មើលមិនឃើញផង ម៉េចអាចចំណាំម៉ាក់ៗច្បាស់ម៉្លេះ?

គ្នា​យើង​ច្បាស់​ជា​ដឹង​ហើយ​ថា កូន​ក្មេង​ស្ទើរ​តែ​ទាំង​អស់​ហើយ​តាម​ម៉ាក់ៗ​គ្រប់​ទី​កន្លែង ក្មេង​ខ្លះៗ​សូម្បី​តែ​ម៉ាក់ៗ​ចូល​បន្ទប់​ទឹក​ក៏​ចូល​តាម​ដែរ ទម្លាក់​ចុះ​ពី​ដៃ​បន្តិច​មិន​បាន​ទេ។ មិន​ថា​តែ​កូន​ក្មេង​ទេ សូម្បី​តែ​ទារក​ទើប​នឹង​កើត មិន​ទាន់​បើក​ភ្នែក​មើល​ឃើញ​ក៏​ចំណាំ​ម៉ាក់ៗ​ខ្លួន​បាន​ដែរ។ ចុះ​បើ​មើល​មិន​ទាន់​ឃើញ​ច្បាស់​ផង អា​អូន​អាច​ចំណាំ​ម៉ាក់ៗ​បាន​ដោយ​របៀប​ណា​ទៅ? ចាប់​ពី​ពេល​អា​អូន​កើត​មក ម៉ាក់​ប៉ា​ចំណាយ​ពេល​រយៈ​១ឆ្នាំ ឬ​លើស​នេះ ដើម្បី​ស្វែង​យល់​ពី​សមាជិក​គ្រួសារ​តូច​ថ្មី តាំង​ពី​អ្វី​ដែល​ធ្វើ​ឲ្យ​កូន​សើច របៀប​គេង ឬ​សំឡេងកូន​យំ​ម្ដង​ៗ​បញ្ជាក់​ពី​អ្វី យំ​ឃ្លាន យំ​ងងុយ​គេង ឬ​យំ​មិន​ស្រួល​ក្នុង​ខ្លួន​។ល។ ដូច​គ្នា​នេះ​ដែរ ទារក​ក៏​កំពុង​ស្វែង​យល់​ពី​យើង ក៏​ដូច​ជា​បរិយាកាស​ខាង​ក្រៅ​ជុំ​វិញ​ខ្លួន​អាអូន​ដូច​គ្នា។ តាំង​ពី​ពេល​កើត​មក ទារក​ចាប់ផ្ដើម​រៀន​ចំណាំ​សំឡេង ក្លិន ​និង​មុខ​អ្នក​ដែល​ថែទាំ​ខ្លួន​គេ​ញឹក​ញាប់​ជាង​គេ ពោល​គឺ​អ្នក​ម្ដាយ​នេះ​ឯង។ ទារក​ទើប​នឹង​កើត មាន​អារម្មណ៍​ថា​ផាសុកភាព ស្រណុកសុខស្រួល ពោល​គឺ​ងាយ​ស្រួល​ពេល​នៅ​ជាមួយ​អ្នក​ម្ដាយ​ជាង​ពេល​នៅ​ជា​មួយ​អ្នក​ណា​ទាំង​អស់ ព្រោះ​មិន​មែន​តែ​ក្លិន និង​សំឡេង​ម៉ាក់ៗ​ដែល​អាអូន​ចំណាំ​នោះ​ទេ ពេល​ដែល​អា​អូន​មើល​បាន​ច្បាស់ អាអូន​មើល​ឃើញ​មុខ​របស់​ម៉ាក់ៗ​មុន​គេ។ ម៉្យាង​វិញ​ទៀត ទារក​នៅ​ក្បែរ​ម៉ាក់ៗ​ច្រើន​ជាង​អ្នក​ណា​ទាំង​អស់ ហេតុ​នេះ​ហើយ​ទើប​កូន​ចំណាំ និង​តាម​ម៉ាក់ៗ​ជាង​ប៉ាៗ ឬ​សមាជិក​គ្រួសារ​ណា​ទាំង​អស់។ ពេល​ទារក​កើត​បាន​អាយុ​៣​ខែ អា​អូន​អាច​បែងចែក​បាន​រវាង​មុខ​ម៉ាក់ៗ និង​មុខ​សមាជិក​គ្រួសារ​ប្លែក​មុខ​ដទៃ​ទៀត។ បន្ថែម​ពី​លើ​នេះ ទារក​ក៏​អាច​បែងចែក​ក្លិន​របស់​ម៉ាក់ៗ​ពួកគេ ពី​ក្លិន​របស់​មនុស្ស​ដទៃ​នៅ​ជុំ​វិញ​ខ្លួន ហើយ​ក្លិន​ម៉ាក់ៗ​អាច​ជួយ​ឲ្យ​អាអូន​មាន​អារម្មណ៍​ស្ងប់ស្ងាត់ និង​ធូរ​ស្បើយ​បាន​ផង​ដែរ។ ក្នុង​នាម​ជា​ម៉ាក់​ប៉ា​ថ្មី​ថ្មោង យើង​អាច​​បារម្ភ​ថា​តើ កូន​តូច​ចំណាំ​មុខ​យើង​ហើយ​ឬ​នៅ។ តែ​យើង​មិន​បាច់​បារម្ភ​ទេ ព្រោះ​ទារក​គ្រប់​រូប​មិន​ដូច​គ្នា ហើយ​អា​អូន​មាន​ការ​អភិវឌ្ឍ​ន៍ទៅ​តាម​រយៈ​ពេល​ត្រឹម​ត្រូវ​របស់​អាអូន។ នៅ​ក្នុង​រយៈ​ពេល​២-៣​ខែ​ដំបូង ឬ​អំឡុង​ពេល​លូតលាស់​របស់​អាអូន ពួក​គេ​នឹង​ត្រូវ​មើល​មុខ និង​ស្ដាប់​សំឡេងរបស់​ម៉ាក់​ប៉ា​ជា​រៀង​រាល់​ថ្ងៃ ដែល​ផ្ដល់​ឱកាស​ឲ្យ​កូន​សិក្សា​ពី​ម៉ាក់ប៉ា […]


ទារក

ប៉ាម៉ាក់កុំទម្លាប់ឲ្យកូនតូចគេងផ្អៀង ឬពោប ប្រយ័ត្នគ្រោះថ្នាក់

ប៉ាម៉ាក់​ទើប​មាន​អា​អូន​លើក​ទី​មួយ ដឹង​អត់​ថា​ទម្រង់​គេង​សុវត្ថិភាព​បំផុត​សម្រាប់​កូន​តូច​ គឺ​គេង​ផ្ងារ មិន​មែន​គេង​ពោបទេ​។ ការ​សិក្សា​បាន​បង្ហាញ​ថា​កត្តា​ប្រឈម​ជា​ច្រើន​បាន​ធ្វើ​ឲ្យ​ក្មេង​ស្លាប់​ភ្លាមៗ ក្នុង​នោះ​ការ​គេង​ក៏​ជា​កត្តា​សំខាន់​មួយ​ដែរ​។ ​​នៅ​សហរដ្ឋអាមេរិក​ ជា​រៀង​រាល់​ឆ្នាំ​មាន​ទារក​បាន​ស្លាប់​ភ្លាមៗ និង​មិន​បាន​ដឹង​ជា​មុន​ ពេល​ពួក​គេ​កំពុង​គេង​ប្រហែល ​៣ ៥០០​នាក់​។ ប្រ​ហែល​ជា​ពាក់​កណ្ដាល​នៃ​ក្មេង​ស្លាប់​ទាំង​នេះ គ្រូពេទ្យ​រក​មិន​ឃើញ​ពី​មូលហេតុ​​នោះ​ទេ។ នៅ​ពេល​ក្មេង​ស្លាប់​ភ្លាមៗ គ្រូពេទ្យ​មិន​អាច​រក​មូល​ហេតុ​ឃើញ​បែប​នេះ គេ​ឲ្យ​ឈ្មោះ​ថា​ រោគ​សញ្ញា​ស្លាប់​ភ្លាម​ៗ​របស់​ទារក ឬ​ជា​ភាសារ​អង់គ្លេស​ថា Sudden Infant death syndrome ​(SIDS)។ បើ​តាម​គ្រូពេទ្យ​នៅ​វិទ្យាស្ថាន​សុខភាព​ជាតិ​របស់​អាមេរិក ក្មេង​តូច​ៗ​អាយុ​ក្រោម១​​ឆ្នាំ​គ្រប់​រូប​ប្រ​ឈម​នឹង​បញ្ហា​នេះ តែ​ថា​ក្មេង​ដែល​ប្រ​ឈម​ខ្លាំង​គឺ​ពី​អាយុ​០ខែ​ ដល់​អាយុ​៤​ខែ​។ គ្រូពេទ្យ​បញ្ជាក់​ថា​មូល​ហេតុ​មួយ​នៃ​ការ​ស្លាប់​នេះ​គឺ​ទម្រង់​នៃ​​ការ​គេង ហើយ​ថា​ក្មេងៗ​តូច​ៗ​ទើប​កើត​ទាំង​នោះ គួរ​ដាក់​ឲ្យ​គេង​ផ្ងារ​ទើប​ជា​ការ​ល្អ​ ជាជាង​​​ដាក់​កូន​ឲ្យ​គេង​ផ្អៀង ឬ​គេ​ពោប​។ ហេតុអ្វីបានជា​ដំណេក​ជា​បញ្ហា?​ ពេល​ក្មេង​គេង​ពោប​ ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ចុះ​ទាប និង​កាត់​បន្ថយ​សមត្ថ​ភាព​ទួល​បាន​អុកស៊ីសែន ដើម្បី​បញ្ជូន​ទៅ​កាន់​ខួរ​ក្បាល​។ ពិសេស​កូន​តូច​អាយុ​ចន្លោះ​ពី​២ខែ ទៅ​៤ខែ ភាព​បត់​បែន​ក្នុង​ការ​ដក​ដង្ហើម ដើម្បី​ទទួល​បាន​អុកស៊ីសែន​នឹង​ពិបាក​ពេល​ដែល​គេ​គេង​ពោប។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​សង្ស័យ​ថា ក្មេង​ស្លាប់​ភ្លាម​ៗ​ពេល​គេង អាច​បណ្ដាល​មកពី​លក្ខខណ្ឌ​ខួរ​ក្បាល។ អ្នក​ស្រាវ​ជ្រាវ​គិត​ថា ក្មេង​តូច​ៗ​ទាំង​នោះ មិន​អាច​ដឹង​ខ្លួន​ទាន់​ពេល​ ពេល​ដង្ហើម​របស់​ពួក​គេ​​ធ្លាក់​ចុះ ឬ​ឈប់​ដំណើរការ​​។ ​ដូច​គ្នា​ដែរ ក្រុម​អ្នក​ជំនាញ​ទាំង​នោះ បាន​ណែនាំ​ទៀត​ថា ពេល​ដាក់​កូន​ឲ្យ​គេង​ប៉ាម៉ាក់​ត្រូវ​ប្រាកដ​ថា​គ្មាន​អ្វី​នៅ​បាំង​ច្រមុះ និង​មាត់​របស់​កូន​ដែរ​។


ទារកមិនគ្រប់ខែ

ម៉ាក់ៗមកដឹងវិធីថែទាំបែបមេតូតកង់ហ្គូរ៉ូ ល្អចំពោះទារកតូចៗ និងមិនគ្រប់ខែ

ក្រោយ​ពី​សម្រាល​រួច​មក​ហើយ ទារក​ចំបាច់​ទាមទារ​ឲ្យ​មាន​ការ​មើល​ថែ​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត​ពី​ក្រុម​គ្រូពេទ្យ និង​អ្នក​ម្ដាយ​ផ្ទាល់​ ពិសេស​ទារក​តូចៗ ឬ​ទារក​កើត​មក​មិន​គ្រប់​ខែ​ជាដើម។ ក្នុង​ចំណោម​ការ​ថែទាំ​ទារក​មិន​គ្រប់​ខែ​ដទៃ​ទៀត វិធីសាស្ត្រ​ថែទាំ​កូន​តាម​បែប​មេតូត​កង់​ហ្គូរ៉ូ មាន​ភាព​ងាយស្រួល និង​ផ្ដល់​ប្រយោជន៍​ច្រើនដល់​ទារក និង​ម្ដាយ។ អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ អ្វី​ទៅ​ជា​ការ​ថែទាំ​ទារក​មិន​គ្រប់​ខែ​តាម​បែប​មេតូតកង់ហ្គូរ៉ូ? វិធី​ថែទាំ​ទារក​តាម​បែប​មេតូត​កង់ហ្គូរ៉ូ ជា​ការ​ថែទាំ​ទារក​តូច ឲ្យ​ប៉ះ​ជាប់​នឹង​ស្បែក​ម្ដាយ ដើម្បី​ឲ្យ​ទារក​ទទួល​កម្ដៅ​ពី​ម្ដាយ។ វិធី​នេះ មាន​ភាព​សាមញ្ញ តែ​មាន​ប្រសិទ្ធភាព​បំផុត សម្រាប់​ជួយ​ម្ដាយ​ដែល​មាន​ទារក​កើត​មិន​គ្រប់​ខែ ឬ​មាន​គីឡូ​តិច​ពី​កំណើត (តិច​ជាង​២៥០០​ក្រាម)។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត។ វិធី​ថែទាំ​កូន​តាម​បែប​មេតូត​កង់ហ្គូរ៉ូនេះ អាច​ធ្វើ​បាន​លុះ​ត្រា​តែ​នៅ​ក្នុង​លក្ខខណ្ឌដូច​ខាង​ក្រោម​៖ ១. ទារក​រួច​ផុត​ពី​ជំងឺ​ផ្លូវ​ដង្ហើម ជំងឺ​ឆ្លង និង​រួច​ផុត​ពី​សញ្ញា​គ្រោះ​ថ្នាក់​ដទៃ​ទៀត ២. ម្ដាយ​មិន​មាន​ជំងឺ​ឆ្លង ៣. ម្ដាយ​យល់​ដឹង​ពី​ការ​ធ្វើ​អនាម័យ​ច្បាស់​លាស់ ៤. មាន​ជំនួយ​ពី​ខាង​ក្រុម​គ្រួសារ (ប្ដី ម្ដាយឪពុក ឬ​អ្នក​ជួយ​មើល​ថែកូន…) វិធី​ដាក់​ឲ្យ​ទារក​ប៉ះ​ជាប់​នឹង​ស្បែក​ម្ដាយ – ចំពោះ​ទារក ត្រូវ​ស្លៀក​តែ​ខោ​ទឹកនោម ឬ​កន្ទប មិន​បាច់​ស្លៀក​ពាក់​អាវ ឬ​ខោ​ទេ ប៉ុន្តែ​ត្រូវ​ពាក់​មួក ស្រោម​ជើង និង​ស្រោម​ដៃ ដើម្បី​ជួយ​ការពារ​ការ​បាត់​កម្ដៅ – ចំពោះ​ម្ដាយ ត្រូវ​មាន​អាវ​ជាតិ​អំបោះ​ពាក់​ខាង​ក្នុង​មួយ និង​អាវ​ពី​ក្រៅ​មួយ ហើយ​ម៉ាក់ៗ​ត្រូវ​មាន​អនាម័យ​ខ្លួន និង​ដៃ​ឲ្យ​បាន​ស្អាត បន្ទាប់​មក​៖ ដាក់​ក្បាល​ទារក នៅ​ចន្លោះ​ទ្រូង​ម្ដាយ មុខ​ទារក ត្រូវ​ងាក​មក​ឆ្វេង ឬស្ដាំ ចៀសវាង​មុខ​ផ្អាប់​លើ​ទ្រូង​ម៉ាក់ ជើង​ទាំង​ពីរ​របស់​ទារក ត្រូវ​នៅ​ក្នុង​អាវ​ម្ដាយ​ក្នុង​សភាព​ដូច​កង្កែប។ ចំពោះ​វិធី​ថែទាំ​កូន​តាម​បែប​មេតូត​កង់ហ្គូរ៉ូ​នេះ ផល​ប្រយោជន៍​មិន​តិច​ទេ​ចំពោះ​ទារក […]


ការលូតលាស់អាយុ ៦ឆ្នាំ

ពេលកូនខឹង ស្រែកយំម្ដងៗ ម៉ាក់ប៉ាចូលទៅលួងភ្លាម មិនមែនជាវិធីអប់រំកូនល្អទេ

ចំពោះ​កូន​ក្មេង នៅ​ពេល​​ម៉ាក់ប៉ា ឬ​អ្នក​ណា​ម្នាក់​ធ្វើ​អ្វី​ឲ្យ​ទាស់​ចិត្ត​បន្តិច អាអូន​ច្បាស់​ជាង​ស្រែក​យំ ខឹង​បាត​ណា​បាត​ណី​មិន​ខាន ព្រោះ​កូន​ក្មេង​នៅ​មិនទាន់​ចេះ​ទប់​អារម្មណ៍​ដូច​យើង​មនុស្ស​ចាស់​បាន​នៅ​ឡើយ​ទេ។ ការ​ដែល​ឃើញ​កូន​យំ​បែប​នេះ ម៉ាក់ប៉ា​ច្បាស់​ជា​លួង​អាអូន ឬ​សម្លុត​កូន ​បើ​លួង​ស្រួល​ៗ​មិន​បាត់​ភ្លាម តែ​បើ​តាម​អ្នក​ជំនាញ​ផ្នែក​ក្មេង​ថា ពេល​​កូន​ខឹង​ ម៉ាក់ប៉ា​មិន​គួរ​ចូល​ទៅ​លួង​កូន​ភ្លាម​ទេ ទុក​ឲ្យ​គេ​ខឹង​យំ​ម្នាក់​ឯង​សិន​ទៅ។ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ផ្នែក​កុមារ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​កូន​កំពុង​ខឹង ឬ​មិន​សប្បាយ​ចិត្តៗ ម៉ាក់​ប៉ា​មិន​គួរ​ឆាប់​ចូល​ទៅ​លួង​កូន ឬ​ផ្ដល់​វត្ថុ​អ្វី​មួយ​ដែល​អាអូន​ទាមទារ​ចង់​បាន​ភ្លាមៗនោះទេ។ នេះ​ជា​ពេល​វេលា​មួយ​ដែល​អាច​អនុញ្ញាតឲ្យ​អា​អូន​ទទួល​អារម្មណ៍​ខឹង ​ឈឺ​ចាប់ បរាជ័យ និង​ឲ្យ​កូន​រៀន​គ្រប់គ្រង សម្រួល​អារម្មណ៍​របស់​ខ្លួន​ឯង។ ពេល​កូន​រំងាប់អារម្មណ៍​បាន​ហើយ ដល់​ពេល​ដែល​ម៉ាក់ប៉ា​គួរ​ពន្យល់​ពី​ហេតុ និង​ផល​ដល់​កូន។ យើង​អាច​សួរ​កូន​ថា តើ​ពេល​ខឹង​អ៊ីចឹង​កូន​ស្រួល ឬ​ពិបាក​ក្នុង​ខ្លួន? តើ​កូន​សប្បាយ ឬពិបាកចិត្ត? ប្រាប់​កូន​ថា គ្មាន​អ្នក​ណា​ធ្វើ​ឲ្យ​យើង​មិន​សប្បាយ​ចិត្ត​ក្រៅ​ពី​ខ្លួន​ឯង​នោះ​ទេ ឲ្យ​កូន​រៀន​ដេញ​យក្ស​ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​គេ​ចេញ ប្រាប់​កូន​ថា ​Happy ឬ ​Sad គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ឯង។ វេជ្ជបណ្ឌិត​សញ្ញា​ប័ត្រ​ពី​បារាំង​រូប​នេះ​បន្ត​ទៀត​ថា បើ​យើង​គិត​ទៅ​លួងពេល​ក្មេង​ខឹង ​គឺ​គួរ​ឲ្យ​អាណិត​ណាស់ គ្នា​ឡេះឡះ​ក្នុង​ខ្លួន ថប់​ដង្ហើម​ផង ទើប​បញ្ចេញ​អាកប្បកិរិយា​មិន​សមរម្យ​ដូច​ជា​ស្រែក យំ ឬ​គប់​របស់​របរ​ផ្សេង​ៗ​ជាដើម។ កូន​ក្មេង​ត្រូវ​ការ​ឲ្យ​យើង​ជា​មនុស្ស​ចាស់​ជួយ​ប្រាប់ បង្រៀន​ពី​វិធី​ដោះ​ស្រាយ វិធី​សម្រួលអារម្មណ៍ ដើម្បី​ឲ្យ​បាន​ធូរ ប៉ុន្តែ​មនុស្ស​ចាស់​មួយ​ចំនួន​បែរ​ជា​ឆ្លើយ​តប​ខុស​ពី​តម្រូវ​ការ​របស់​កូន​ក្មេង​ទៅ​វិញ។ ម៉ាក់​ប៉ា​មួយ​ចំនួន​បែរ​ជា​ទាញ​រំពាត់​មក​វាយ ស្រែក​សម្លុត​ដាក់​កូន​ផង ដែល​នេះ​ជា​ទង្វើ​ពិបាក​មើល​នឹង​ភ្នែក​ណាស់។ […]


ទារក

អាអូនចេះ​តែ​សម្លឹង​អ្វី​មួយ​​មិន​ដាក់​ភ្នែក ​ អាចមកពីរឿង​​​​​​​​​​​​​​​​​​​​​ទាំង​នេះ​​

ប្រហែល​ជា​ប៉ា​ម៉ាក់​គិត​ថា ​វា​គឺ​ជា​រឿង​ចម្លែក​ដែល​កូនតូច​​ចេះ​តែ​​​សម្លឹង​​មើល​មុខ​មនុស្ស​ប្លែក​​មិន​ដាក់​ភ្នែក​ ឬ​​​អាច​មាន​​របស់​អ្វី​មួយ​មិន​ល្អ​ នៅ​​ពេល​ឃើញ​​កូន​សម្លឹង​មើល​កាច់​ជ្រុង​បន្ទប់​គ្រប់​ពេលវេលា​។​ ប៉ុន្តែ​ នេះ​គឺ​ជា​រឿង​ល្អ​ប៉ុណ្ណោះ ​ដែល​អា​អូន​ចូលចិត្ត​សម្លឹង​​អ្វី​មួយ​ច្រើន​ ពីព្រោះ​វា​គឺ​ជា​សញ្ញា​បង្ហាញ​ថា​ខួរ​ក្បាល​របស់​ក្មេង​មាន​ការ​អភិវឌ្ឍ​ល្អ​​ប្រសើរ​។ ហេតុអ្វី​បាន​ជា​កូនសម្លឹង​មើល​ប៉ា​ម៉ាក់​មិន​ដាក់​ភ្នែក​? ​យោង​តាម​​​សិក្សា​​មួយ​បាន​បង្ហាញ​ថា​ ទារក​តែងតែ​សម្លឹង​​មនុស្ស​មិន​ដាក់​ភ្នែក​ ពីព្រោះ​ពួក​គេ​គិត​ថា​​អ្នក​ទាំង​នោះ​មាន​ភាព​ទាក់ទាញ​។ យ៉ាង​ណា​មិញ ​ភាព​ទាក់ទាញ​នេះ​មិន​សំដៅ​ទៅ​លើ​សម្រស់​ស្រស់​ស្អាត​នោះ​ទេ​ ប៉ុន្តែ​ក្មេង​​គិត​ថា​យើង​មាន​អ្វី​ពិសេស​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ចាប់អារម្មណ៍​។ ម្យ៉ាង​វិញ​ទៀត​ អា​អូន​​​កំពុង​តែ​​រៀន​ស្វែង​យល់​អំពី​អ្វី​ថ្មី​ៗ​ដែល​នៅ​ជុំវិញ​ខ្លួន​ពួក​គេ​។​ ដូច្នេះ​ហើយ​ ពួក​គេ​អាច​នឹង​សម្លឹង​យើង​មិន​ដាក់​ភ្នែក​ ពីព្រោះ​តែ​យើង​​ខុសប្លែក​ពី​ធម្មតា​ ដូចជា​​មាន​ពាក់​វ៉ែន​តា​ មាន​ដុះ​ពុក​មាត់​ ឬ​មាន​អ្វី​នៅ​ជាប់​មុខ​យើង​ជា​ដើម​។ ហេតុ​អ្វី​កូនក​សម្លឹង​មើល​វត្ថុ​អ្វី​មួយ​មិន​ដាក់​ភ្នែក​? ​​ជាមួយ​គ្នា​នេះ​ដែរ​ កូនតូច​​​​​មាន​ភាព​ទាក់ទាញ​ទៅ​នឹង​ចលនា​។​ ហេតុ​នេះ​ហើយ​ ទើប​អា​អូន​ចូលចិត្ត​​សម្លឹង​មើល​វត្ថុ​ផ្សេង​ៗ​ដែល​មាន​ចលនា ​ដូចជា​កង្ហារ​ដែល​​កំពុង​តែ​វិល​ ឬ​តុក្កតា​ដែល​ប៉ា​ម៉ាក់​យក​មក​​ឲ្យ​​​ពួក​គេ​លេង​។ ​​​​​​​​បន្ថែម​ពី​នេះ​ ភ្នែក​របស់​ក្មេង​ក៏​មាន​ភាព​ទាក់ទាញ​ទៅ​នឹង​​​​ពណ៌​ផ្ទុយ​គ្នា​ផង​ដែរ​។​ ​អា​អូន​អាច​នឹង​សម្លឹង​មើល​​ជញ្ជាំង​មិន​ដាក់​ភ្នែក​ ​នៅ​ពេល​ដែល​យើង​​តាំង​ភ្ជាប់​​គ្រឿង​សង្ហារិម​នៅ​លើ​ជញ្ជាំង​​នោះ​។​ ពិត​ណាស់​ ក្មេង​កំពុង​តែ​សិក្សា​ពី​ពិភព​លោក​​នេះ​ ដូច្នេះ​ហើយ​រឿងរ៉ាវ​សាមញ្ញ​ៗ​ទាំង​នេះ​ ក៏​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ពួក​គេ​បាន​ដែរ​។ ហេតុ​អ្វី​កូន​សម្លឹង​ទៅ​កាន់​ទី​​លំហ​​មិន​ដាក់​ភ្នែក​? ​​​នៅ​រយៈពេល​៩០​​ថ្ងៃ​​ដំបូង​ដែល​ទារក​កើត​ ខួរ​ក្បាល​របស់​ពួក​គេ​លូតលាស់​ត្រឹម​៦៤%​ ដែល​មាន​ន័យ​ថា​ទារក​កំពុង​តែ​​ភ្ជាប់​ទំនាក់ទំនង​ថ្មី​ៗ​ និង​រៀន​យល់​ដឹង​ពី​រឿងរ៉ាវ​ថ្មី​ៗ​ជាដើម​។ ដូច្នេះ​ហើយ​ ប្រសិនបើ​ទារក​សម្លឹង​ទៅ​កាន់​ទី​លំហ គឺ​អាច​ពីព្រោះ​តែ​អា​អូន​​បន្ថែម​ពេលវេលា​ក្នុង​ការ​អភិវឌ្ឍខួរ​ក្បាល​របស់​ខ្លួន។​ ពិត​ណាស់​ ប៉ា​ម៉ាក់​មួយ​ចំនួន​ច្បាស់​ជា​មាន​ការ​ព្រួយ​បារម្ភ​ នៅ​ពេល​ឃើញ​កូន​សម្លឹង​អ្វី​មួយ​មិន​ដាក់​ភ្នែក​។​ ប៉ុន្តែ​ ផ្ទុយ​ទៅ​វិញ​ នេះ​គឺ​ជា​សញ្ញា​បង្ហាញ​​ថា​ខួរក្បាល​របស់​ទារក​កំពុង​តែ​ប្រឹងប្រែង​អភិវឌ្ឍ​ឥត​ឈប់ឈរ​ប៉ុណ្ណោះ​។


ជំងឺផ្លូវដង្ហើម

កូនតូចតឹងច្រមុះ ហៀរសម្បោរ ពិបាកដង្ហើម គួរដោះស្រាយបែបណា?

កាលណា​កូន​កើត​ផ្តាសាយ​តែង​មាន​អាការៈ​តឹង​ច្រមុះ ហៀរ​សម្បោរ​មក​ជាមួយ ជា​ហេតុ​ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម។ បើ​កូន​តូចៗ​តឹង​ច្រមុះ ហៀរ​សម្បោរ ពិបាក​ដង្ហើម ម៉ាក់ប៉ា​គួរ​ធ្វើ​បែប​ណា? ដោះស្រាយ​បញ្ហា​តឹងច្រមុះ ហៀរ​សម្បោរ ពិបាក​ដង្ហើម ដែល​កើត​មាន​លើ​អូនតូចៗ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​ណែនាំ​នូវ​វិធីងាយៗ​មួយ​ចំនួន​ខាង​ក្រោម។ ១. លាង ឬ​បន្តក់​សេរ៉ូម​ប្រៃ៖ យក​សេរ៉ូម​ប្រៃ​មក​បន្តក់​លើ​ច្រមុះ​កូន​ទាំង​សងខាង ៤-៥ តំណក់ ដើម្បី​ឲ្យ​សម្បោរ​រាវ រួច​​យក​ប្រដាប់​​បូម​​​ច្រមុះ​យក​សម្បោរ​ចេញ។ ធ្វើ​បែប​នេះ ២-៣/ដង ក្នុង​១​ថ្ងៃ នោះ​ច្រមុះ​កូន​នឹង​ធូរស្រាល មិន​ពិបាក​ដក​ដង្ហើម។ ២. ឆ្ពង់​ច្រមុះ៖ ជា​ការ​ឆ្ពង់​ច្រមុះ​ដោយ​ប្រើ​ម៉ាស៊ីន​សម្រាប់​ឆ្ពង់ មាន​ដាក់​សេរ៉ូម​ប្រៃ វិធី​នេះ​អាច​ធ្វើ ៣-៤ ដង/ថ្ងៃ ដើម្បី​ផ្សើម​ច្រមុះ​កូន​ឲ្យ​ធូរ ងាយ​ដក​ដង្ហើម និង​ពង្រាវ​សម្បោរ។ ៣. ងូត​ទឹក​ឧណ្ហៗ៖ ពេល​ក្មេង​តឹង​ច្រមុះ ហៀរ​សម្បោរ ក្អក និង​មាន​ក្តៅ​ខ្លួន ដាច់​ខាត​យើង​មិន​ត្រូវ​ងូត​ទឹក​ត្រជាក់​ឲ្យ​កូន​ទេ ត្រូវ​ងូត​ទឹក​ក្តៅ​ឧណ្ហៗ ទើប​ជំងឺ​មិន​វិវត្ត​កាន់​តែ​ធ្ងន់​ធ្ងរ។ ក្នុង​ករណី​អូន​តូចៗ​ផ្តាសាយ​មាន​អាការៈ​ក្តៅ​ខ្លួន​មក​ជាមួយ​នោះ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ​បន្ថែម​ទៀត។


អាហារូបត្ថម្ភ

កំពូលអាហារសម្រន់ឆ្ងាញ់ៗ ស័ក្តិសមឲ្យអាអូនញ៉ាំក្នុងអាកាសធាតុក្ដៅហែង

ការ​ផ្ដល់​ចំណី​អាហារ​ត្រឹម​ត្រូវ​ដល់​កូន​ៗ ជា​រឿង​ចាំ​បាច់​សម្រាប់​ម៉ាក់ប៉ា​ត្រូវ​ធ្វើ ព្រោះ​វា​ជា​ផ្នែក​មួយ​ជះ​ឥទ្ទិពល​ដល់​សុខភាព និង​ការ​លូតលាស់​របស់​អាអូន។ ស្របពេល​អាកាសធាតុ​ក្ដៅ​បែបនេះ បើ​យើង​បណ្ដោយ​ឲ្យ​អាអូន​ញ៉ាំ​អី​ផ្ដេសផ្កាស អាច​ធ្វើ​ឲ្យ​បាត់បង់ជាតិទឹក​ខ្ពស់ បង្កើន​ការ​រលាក។ល។ ហេតុ​នេះ​ហើយ ខាង​ក្រោម​នេះ ជា​ជម្រើស​អាហារ​សម្រន់​ឆ្ងាញ់ៗ សម្រាប់​អាអូន​ញ៉ាំ​ក្នុង​អាកាសធាតុ​មេឃ​ក្ដៅ​ហែង​បែប​នេះ។ ១. យ៉ាអ៊ួរ នៅ​ក្នុង​យ៉ាអ៊ួរ​មាន​ផ្ទុក​ជាតិ Probiotics ដែល​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​កូន​ៗ​យើង ហើយ​វា​ក៏​ល្អ​សម្រាប់​អាអូន​ក្នុង​រដូវ​ក្ដៅ ព្រោះ​វា​ជួយ​រាងកាយ​ឲ្យ​នៅ​ត្រជាក់​ពី​ខាង​ក្នុង​មក។ ម៉ាក់​ប៉ា​អាច​បន្ថែម​ជា​ផ្លែ​ឈើ​ទៅ​ក្នុង​យ៉ាអ៊ួរ ដើម្បី​បង្កើន​រសជាតិ និង​ផល​ល្អ​ដល់​រាងកាយ​កូន។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២.ទឹកដូង ទឹក​ដូង​ផ្ដល់​ផល​ល្អ​ដល់​ទាំង​ក្មេង និង​ចាស់ ព្រោះ​វា​សម្បូរ​ដោយ​ប៉ូតាស្យូម អេឡិច​ត្រូលីត និង​សារធាតុ​រ៉ែ​ផ្សេងៗ។ មិន​តែ​ប៉ុណ្ណោះ វា​ក៏​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​យើង​បាន​ល្អ​ផង​ដែរ តែ​ម៉ាក់​ប៉ា​ត្រូវ​ប្រាកដ​ថា ទឹក​ដូង​ដែល​ឲ្យ​កូន​ញ៉ាំ​ជា​ទឹក​ដូង​កាប់​ពី​ដូង​ស្រស់ៗ មិន​មែន​ទឹក​ដូង​កំប៉ុង​មាន​ក្នុង​ផ្សារ​ទំនើប​ទេ។ ៣. បន្លែ និង​ផ្លែឈើ ផ្ដល់​បន្លែ ឬ​ផ្លែឈើ​សម្បូរ​ជាតិ​ទឹក​ឲ្យ​កូន​ញ៉ាំ​ឲ្យ​ច្រើនៗ​ក្នុង​ខែ​នេះ​ដូច​ជា ផ្លែស្ត្រប៊ើរី ផ្លែឪឡឹក ត្រសក់ ស្ពៃ​ក្ដោប។ល។ ដើម្បី​ជួយ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​អាអូន បន្ថែម​ពី​លើ​ការ​ញ៉ាំ​ទឹក។ ៤. ការ៉េម ក្មេងៗ​ឲ្យ​តែ​ឮ​ពាក្យ​ការ៉េម​ម្ដងៗ​មិន​បាន​ទេ ច្បាស់​ជា​ទារ​ម៉ាក់​ប៉ា​ចង់​ញ៉ាំ​ជា​មិន​ខាន ព្រោះ​វា​ផ្អែម ហើយ​ត្រជាក់​ទៀត ស័ក្តិសម​នឹង​រដូវ​ក្ដៅ​បែប​នេះ។ ដោយ​សារ​តែ​ការ៉េម​ផ្អែម ទើប​ម៉ាក់​ប៉ា​មួយ​ចំនួន​មិន​សូវ​ឲ្យ​កូន​ញ៉ាំ​ច្រើន ព្រោះ​ខ្លាច​ប៉ះពាល់​សុខភាព​កូន តែ​បើ​យូរ​ម្ដងៗ​ពេល​មេឃ​ក្ដៅ ឲ្យ​អាអូន​ញ៉ាំ​ការ៉េម​១ដើម ក៏​មិន​សូវ​ជា​បញ្ហា​ដល់​សុខភាព​កូន​ដែរ។ [embed-health-tool-child-growth-chart] ចំណាំ៖ ក្រៅ​ពី​អាហារ​សម្រន់​អស់​នេះ ម៉ាក់​ប៉ា​ត្រូវ​ផ្ដល់​ទឹក​ឲ្យ​កូន​ញ៉ាំ​ឲ្យ​បាន​ច្រើន ពិសេស​ក្នុង​អាកាសធាតុ​ក្ដៅ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ