ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

វ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូចសម្រាប់មនុស្សពេញវ័យមានគុណប្រយោជន៍សុខភាពអ្វីខ្លះ?

គ្នាយើងខ្លះជឿងថា ប្រសិនបើយើងឆ្លងមេរោគដោយខ្លួនឯង នោះយើងនឹងមានប្រព័ន្ធភាពស៊ាំខ្លាំងជាង បើធៀបទៅនឹងការចាក់វ៉ាក់សាំង។ ប៉ុន្តែការឆ្លងមេរោគកញ្ជ្រឹលអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជារលាកសួត រលាកខួរក្បាល និងអាចបាត់បង់ជីវិតផងក៏មាន។ ផ្ទុយទៅវិញ ការចាក់វ៉ាក់សាំងផ្តល់នូវសុវត្ថិភាព ជាមួយប្រព័ន្ធភាពស៊ាំរយៈពេលវែង ដោយមិនមានហានិភ័យឡើយ។ ជាក់ស្តែង វ៉ាក់សាំងវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច (MMR) ផ្ទុកមេរោគកម្រិតស្រាល ដែលអាចជំរុញប្រព័ន្ធភាពស៊ាំឱ្យផលិតអង់ទីក័រដោយមិនបង្កជាជំងឺផ្សេងៗ។ [embed-health-tool-vaccination-tool] ចំនួនដូសដែលត្រូវចាក់សម្រាប់កុមារ និងមនុស្សពេញវ័យ? កុមារចាំបាច់ត្រូវចាក់វ៉ាក់សាំង MMRចំនួន២ដូស ដោយដូសទី១ត្រូវចាក់នៅចន្លោះអាយុ១២ ដល់១៥ខែ និងដូសទី២ ចាប់ពីអាអូនអាយុបាន៤ ឆ្នាំ ដល់៦ឆ្នាំ។ ចំពោះក្មេងដែលមានអាយុលើសពី៦ឆ្នាំ ក្មេងជំទង់ និងមនុស្សពេញវ័យត្រូវចាក់វ៉ាក់សាំងនេះចំនួន១ដូស ឬ២ដូស ប្រសិនបើនៅមិនទាន់មានអង់ទីក័រប្រឆាំងនឹងមេរោគនៅឡើយ ហើយដូសនីមួយៗត្រូវចាក់នៅចន្លោះរយៈពេល ២៨ថ្ងៃ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍នៃវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច វ៉ាក់សាំងMMR អាចការពារកុមារពីជំងឺកញ្ជ្រឹល ស្រឡទែន និងស្អូច ដែលជាជំងឺធ្ងន់ធ្ងរ និងបង្កឡើងដោយមេរោគ។ នៅពេលដែលកុមារ និងមនុស្សពេញវ័យបានចាក់វ៉ាក់សាំងគ្រប់ចំនួន នោះនឹងអាចចាក់បន្ថយការរីករាលដាលនៃមេរោគ ក៏ដូចជាការធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ម្យ៉ាងវិញទៀត ប្រសិនបើស្ត្រីឆ្លងជំងឺស្អូចអំឡុងពេលពពោះ ក៏អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ឬអាចបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃថែមទៀតផង។ ក្រុមមនុស្សប្រភេទណាដែលមិនគួរចាក់វ៉ាក់សាំងនេះ? អ្នកដែលស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរចាក់វ៉ាក់សាំងMMR […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ចិញ្ចឹមកូន

តិចនិកជួយបង្កើនបាក់តេរីល្អក្នុងពោះវៀនកូនតូចៗ ម៉ាក់ប៉ាកត់ចំណាំទុក

ពពួកបាក់តេរីល្អ Probiotics (ប៉្រូបាយអូទិក​) ​ដែល​មាន​នៅ​ក្នុង​ពោះវៀន​កូន​យើង​ មាន​តួនាទី​សំខាន់​ក្នុងការ​ជួយប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អ កាត់បន្ថយអាការៈផ្សេងៗទាក់ទងនឹងក្រពះពោះវៀន ដូចជា ទល់លាមក ចុកពោះ និងរាក ជាដើម។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការ​រក្សា​បរិមាណ​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​កូន ក៏​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ក្នុងរាងកាយ​របស់​អាអូន​ផងដែរ ហេតុនេះហើយ ម៉ាក់ប៉ា​គួរ​តែ​បន្ថែម​ពពួក​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​កូន ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​ជាមួយ​វិធី​ដូច​ជា៖ ១. បំបៅដោះកូន តាមពិត​ទៅ ពោះវៀន​ទារក​ទើប​នឹង​កើត​សម្បូរ​បាក់តេរី​ល្អ​ស្រាប់ ជាពិសេសតាមរយៈការសម្រាលតាមធម្មជាតិ។ ដូចនេះ ​អ្វី​ដែល​កូន​ត្រូវ​ការ​ដើម្បី​ថែទាំ​វា​ឲ្យ​បាន​កាន់​តែ​ល្អ​នោះ គឺ​ការ​បៅដោះ​ម្ដាយ។ ទឹកដោះ​ម្តាយ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក វាជា​​ប្រភព​ដ៏​សំខាន់​នៃសារធាតុ​ចិញ្ចឹម ក្នុងនោះដែរក៏មាន ប្រ៉ូបាយអូទិក (បាក់តេរីល្អ) និងប្រ៊ីបាយអូទិក​ (ចំណីរបស់បាក់តេរីល្អ) ត្រូវបានបញ្ចូនតាមរយៈការបំបៅទឹកដោះម្តាយនេះទៅកាន់កូនតូច​។​ នេះហើយធ្វើឲ្យបាក់តេរីល្អៗក្នុងក្រពះពោះវៀនរបស់ក្មេងកាន់តែរីកលូតលាស់ច្រើនឡើងបន្ថែម។ ២.​ ញ៉ាំ​របប​អាហារ ឬ​ម្សៅទឹកដោះគោមាន Probiotics និង Prebiotics វិធី​មួយ​ទៀត​ ដើម្បី​បង្កើន​បាក់តេរី​ល្អ នៅពេលអូនតូចមានអាយុ ចាប់ពី៦ខែឡើង គឺ​ត្រូវ​ប្រាកដ​ថា​របប​អាហារ​របស់​កូន​មាន​ផ្ទុក ​ Probiotics និង Prebiotics។ អាហារមានប្រ៉ូបាយអូទិក Probiotics ​ ម៉ាក់ប៉ា ​អាច​រក​បាន​នៅ​ក្នុង​យ៉ាអួរ គីមឈី ឈីស (Mozarella, Cheddar...) ឬ​ត្រសក់​ជ្រក់ […]


ការថែទាំទារក

ម៉ាក់​ៗ​ដឹង​អត់?​​ សារធាតុសៗជាប់ស្បែកទារកមានប្រយោជន៍​អ្វី​ខ្លះ​?

ម៉ាក់​មាន​សង្កេត​មើល​ទេ​ថា ទារក​កើត​មក​មាន​ជាប់​ខ្លាញ់​សៗ​លើ​ស្បែក ទារក​ខ្លះ​ជាប់​ច្រើន ខ្លះ​ជាប់​តិច។ សារធាតុ​ពណ៌​ស​ដូច​ឈីស ក្រមួន ឬ​ខ្លាញ់​ជាប់​ស្បែក​ទារក (ភាសា​បច្ចេកទេស​ហៅ​ថា Vernix Caseosa) ជា​ស្រទាប់​ការពារ​នៅ​លើ​ស្បែក​របស់​ទារក​ដែល​ត្រូវ​បាន​ផលិត​ដោយ​កោសិកា​ស្បែក និង​ក្រពេញ​ញើស។ នេះ​បើ​ការ​បកស្រាយ​របស់​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី​ ឯកទេស​ផ្នែក​សម្ភព និង​រោគស្ត្រី។ អត្ថ​ប្រយោជន៍​របស់​ Vernix Caseosa ១. ការពារ​ស្បែក​ទារក​ពី​ការ​ស្វិត​ជ្រីវជ្រួញ ដោយសារ​ទារក​ហែល​ក្នុង​ទឹក​ភ្លោះ​រយៈ​ពេល​ ៤០​សប្ដាហ៍។ ២. ជួយ​ឲ្យ​ស្បែក​ទារក​មាន​សភាព​ទន់​បន្ទាប់​ពី​កំណើត។ ៣. ប្រឆាំង​នឹង​មេរោគ ការពារ​ទារក​ទើប​នឹង​កើត​ពី​ការ​ឆ្លង​មេរោគ​ក្រោយកើត ដោយសារ​វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ក៏​ដូច​ជា​ប្រឆាំង​នឹង​ការរលាក។ ៤. ជា​ប្រេង​រម្អិល​របស់​ទារក​ងាយ​ស្រួល​ឆ្លង​កាត់​ទ្វារ​កំណើត មិន​ត្រឹមតែ​ផ្ដល់​របាំង​ការពារ​សម្រាប់​វត្ថុ​រាវ​ក្នុង​ស្បូន​ប៉ុណ្ណោះ​ទេ​វា ក៏​អាច​កាត់​បន្ថយ​ការ​កកិត​ផង​ដែរ​នៅ​អំឡុង​ពេល​ទារក​សម្រាល។ ៥. ផ្ដល់​សំណើម​ដល់​ស្បែក​របស់​ទារក និង​ជួយ​ធ្វើ​ឲ្យ​ស្បែក​ទារក​ទន់​រលោង​នៅ​ពេល​ចាប់​កំណើត និង​ក្រោយ​សម្រាល។ Vernix Caseosa ជា​សារធាតុ​ផ្ដល់​សំណើម​ធម្មជាតិ​សម្រាប់​ទារក​ការពារ​ស្បែក​កូន​ពី​ភាព​ស្ងួត និង​ស្នាម​ប្រេះ។ ៦. ជួយ​គ្រប់​គ្រង​សីតុណ្ហភាព​រាងកាយ​របស់​ទារក ក្រោយ​ពេល​សម្រាល​រួច។ វេជ្ជបណ្ឌិត​ឯកទេស​សម្ភព​រូប​នេះ​បាន​ណែនាំ​ឲ្យ​ម៉ាក់​ៗ​ដឹង​ពី​ដំបូន្មាន និង​បម្រាម​ដូច​ជា៖ – ទារក​កើត​ភ្លាម ទោះ​សម្រាល​ធម្មជាតិ ឬ​ដោយ​ការ​វះកាត់​ត្រូវ​យក​ទារក​ដាក់​លើ​ទ្រូង​ម្ដាយ ស្បែក​ប៉ះ​ស្បែក – ត្រូវ​ឲ្យ​ទារក​បៅ​ដោះ​ម្ដាយ​ភ្លាមៗ ទោះ​គ្មាន​ទឹក​ដោះ​ចេញ​ក៏​ដោយ – ហាម​ជូត​ខ្លាញ់​លើ​ស្បែក​ទារក​ចេញ ក្រោយ​សម្រាល​រួច​ភ្លាម – ពន្យារ​ពេល​ងូត​ទឹក​ក្នុង​រយៈ​ពេល​២៤-៤៨​ម៉ោង​របស់​ទារក​ទើប​នឹង​កើត – ស្នើ​ឲ្យ​អ្នក​មើល​ថែ​កូន យក​កំណាត់​ទន់​ៗ​ជូត​ស្បែក​ទារក​ថ្នមៗ ដើម្បី​យក​ឈាម និង​ទឹក​ភ្លោះ​ចេញ​ពី​ស្បែក​ទារក។


ការលូតលាស់អាយុ ៦ឆ្នាំ

ការជះឥទ្ធិពលមិនល្អលើកូន ច្រើនទទួលបានពីទង្វើអវិជ្ជមានទាំងនេះ

ការ​ចិញ្ចឹម​កូន​ឲ្យ​លូតលាស់​បាន​ល្អ​ទាំង​សុខភាព និង​ចរិត​ឫកពា ជា​អ្វី​ដែល​ម៉ាក់ប៉ា​គ្រប់​រូប​តែង​ចង់​បាន ឬ​អាច​និយាយ​សាមញ្ញា​ថា ចិញ្ចឹម​កូន​ឲ្យ​ដោយ​គន្លង​ធម៌។ ប៉ុន្តែការ​ចិញ្ចឹម​កូន​ទម្រាំ​បាន​ធំ​ដឹង​ក្ដី មិន​ងាយ​ស្រួល​ដូច​ការ​គិត​នោះ​ទេ ជួន​កាល​ទម្លាប់​ដែល​យើង​ចិញ្ចឹម​កូន​ដែល​គិត​ថា​ល្អ អាច​ជះឥទ្ធិពល​អាក្រក់​​ដោយ​មិន​ដឹង​ខ្លួន​ក៏​មាន។ ក្នុង​ការ​ចិញ្ចឹម​កូន​ម៉ាក់​ប៉ា​គ្រប់រួប​គួរ​តែ​មាន​ការ​អត់ធ្មត់ និង​យល់​ដឹង​ឲ្យ​បាន​ច្រើន​នៃ​ឥទ្ធិពល​ដែល​ជះ​ទៅ​លើ​កូន​ពី​ទង្វើ​ដែល​យើង​ធ្វើ​ដាក់​ពួក​គេ។ ការ​ដែល​ចិញ្ចឹម​កូន​ធូរ​ពេក ឬ​ម៉ឺងម៉ាត់​ពេក​ មិន​មែន​ជា​វិធីសាស្ត្រ​មួយ​ល្អ​ក្នុង​ការ​បីបាច់​កូន​ឲ្យ​លូតលាស់​ល្អ​ទេ ហើយ​ម៉ាក់ប៉ា​អាច​ស្វែង​យល់​តាម​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ។ ១. ការ​ទាស់ទែង​រវាង​ម៉ាក់​ប៉ា​រហូត​ដល់​មាន​ការ​លែងលះ គឺ​ជា​ការ​ឆក់​ប្លន់​យក​ដួង​ព្រលឹង​របស់​កូនៗ ឬជា​ការ​សម្លាប់​ទឹកចិត្ត​របស់​កូនៗ​ចោល​យ៉ាង​អយុត្តិធម៌​បំផុត ។ ២. ចិញ្ចឹម​កូន​បែប​ថ្នម​ពេក ជា​ការ​ផ្តល់​ខ្សែ​ឲ្យ​កូន​ធ្វើ​អត្តឃាត​នៅ​ថ្ងៃ​មុខ លើ​ផែនដី​នេះ​ក្រៅ​ពី​ផ្កាយ និង​ព្រះច័ន្ទ​ចេញ ពុកម៉ែ​រក​ឲ្យ​កូន​បាន​ទាំង​អស់ អត់​ដឹង​ទាល់​តែ​សោះ​ថា តាមពិត​លើ​ផែនដី​នៅ​មាន​របស់​ច្រើនណាស់​ដែល​គេ​មិន​អាច​យក​លុយ​ទិញ​បាន​តាម​អំពើ​ចិត្ត​នោះ​ទេ ។ ៣. ផ្តល់​គំរូ​មិន​ល្អ​ឲ្យ​កូន​ឃើញ ជា​ការ​ជំរុញ​ឲ្យ​កូន​ធ្លាក់​រណ្តៅ​តាម​ខ្លួន ដើម្បី​ជា​មរតក​ដល់​កូន​សម្លាញ់​របស់​ខ្លួន ។ ៤. ផ្តល់​គំនាប​ខ្លាំង​លើ​ក្មេង ជា​ការ​បង្ខំ​ឲ្យ​គេ​ក្លាយ​ជា​មនុស្ស​ចាស់​មុន​អាយុ ទើប​ពេល​ខ្លះ​គេ​ធ្វើ​អំពើ​ដែល​មនុស្ស​ចាស់​មិន​​អាច​ធ្វើ​តាម​បាន ឬ ក្លាយ​ជា​មនុស្សសម្បូរដោយ​ល្បិច​កល ។ តាម​លោក​វេជ្ជបណ្ឌិត​ម្នាក់​ឲ្យ​ដឹង​ថា ការ​ជួយ​អភិវឌ្ឍ​ក្មេង គឺ​ជា​ការ​បង្ហាញ​កាយ​វិការ​ថ្លៃថ្នូរ ឲ្យ​កូន​យក​ចិត្ត​ទុក​ដាក់​ចាប់អារម្មណ៍ ជួយ​ឲ្យ​កូន​ចេះ​សាក​សួរ​បញ្ជាក់​ការ​យល់ដឹង ឧស្សាហ៍​សាកសួរ​ រម្លឹក​ការ​ចងចាំ​អ្វី​ដែល​មាន​ប្រយោជន៍ ពន្យល់​កូន​ៗដោយ​លើក​ឧទាហរណ៍​ងាយ​យល់ រួច​ហើយ​ឲ្យ​កូន​បកស្រាយ​ឡើងវិញ និង​សង្ខេប​ការ​ចងចាំ​ទុក។


បញ្ហាសុខភាពកុមារផ្សេងទៀត

​មូលហេតុ​អ្វី​ទើប​ក្មេង​និយាយកុហក? ប៉ា​ម៉ាក់​គួរ​ធ្វើ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ នៅ​ពេល​កូន​ចាប់ផ្ដើម​ចេះ​និយាយ​កុហក​ ប៉ា​ម៉ាក់​ច្បាស់​ជា​ពិបាក​ចិត្ត​មិន​ខាន ហើយ​ប្រសិនបើ​ប៉ា​ម៉ាក់​មិន​ប្រញាប់​អប់រំ​កូន​តាំង​ពី​ក្មេង​ទេ​នោះ​ ពួក​គេ​អាច​នឹង​បន្ត​ទម្លាប់​មិន​ល្អ​មួយ​​នេះ​ រហូត​ដល់​​ពេល​ដែល​ខ្លួន​ពេញ​វ័យ​​ទៀត​ផង​​។​ ហេតុ​អ្វី​ទើប​ក្មេង​ចេះ​និយាយកុហក​? ក្មេង​ៗ​អាច​កុហក​ ​ក្រោម​លក្ខខណ្ឌ​ដូច​ខាង​ក្រោម​៖ បិទបាំង​រឿង​រ៉ាវ​មួយ​ចំនួន​ ដើម្បី​ជៀស​ផុត​ពី​បញ្ហា​ ​ចង់​ដឹង​ថា​ប៉ា​ម៉ាក់​នឹង​ឆ្លើយតប​បែប​ណា​ បង្កើត​រឿង​ឲ្យ​កាន់​តែ​រំភើប​ ទទួល​បទ​ពិសោធន៍​ ដោយ​​​ធ្វើ​ពើ​ថា​រឿង​ដែល​កើត​ឡើង​គឺ​ជា​ការ​ពិត​ ទទួល​បាន​ចំណាប់​អារម្មណ៍​ ដើម្បី​ទទួល​បាន​អ្វី​ដែល​ខ្លួន​ចង់​បាន​ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ឈឺ​ចាប់​ ជា​ការ​កុហក​ក្នុង​គោលបំណង​ល្អ​ ​នៅ​ពេល​ណា​​ក្មេង​ចាប់ផ្ដើម​ចេះ​កុហក​? ជា​ទូទៅ​ ​កុមារ​ចាប់ផ្ដើម​​ចេះ​និយាយ​កុហក​តាំង​ពី​នៅ​វ័យ​ក្មេង​ គឺ​ប្រហែល​នៅ​អាយុ​៣​ឆ្នាំ​។​ នៅ​វ័យ​នេះ​ ក្មេង​ចាប់ផ្ដើម​ដឹង​ថា​ប៉ា​ម៉ាក់​មិន​អាច​ទាយ​ចិត្ត​កូន​ត្រូវ​ឡើយ​ ដូច្នេះ​ហើយ​ ពួក​គេ​អាច​និយាយ​រឿងរ៉ាវ​ដែល​មិន​ពិត​ ដោយ​យើង​មិន​អាច​ដឹង​បាន​។ ជាមួយ​គ្នា​នេះ​ដែរ​ កុមារ​ចាប់ផ្ដើម​កុហក​កាន់​តែ​ច្រើន​នៅ​អាយុ​៤​ទៅ​៦​ឆ្នាំ​។​ ពួក​គេ​អាច​និយាយ​កុហក​កាន់​តែ​ឈ្លាសវៃ​ជាង​មុន​ ដោយ​ការ​បង្ហាញ​ទឹក​មុខ​ និង​​បញ្ចេញ​សំឡេង​បាន​ល្អ​។ ប្រសិនបើ​ប៉ា​ម៉ាក់​ឲ្យ​កូន​ពន្យល់​ពី​អ្វី​ដែល​ពួក​គេ​និយាយ ​ពួក​គេ​​នឹង​សារភាព​កំហុស​។ នៅ​ពេល​ដែល​កុមារ​កាន់​តែ​ធំ​ទៅ​ ពួក​គេ​អាច​និយាយ​កុហក​ដោយ​ជោគជ័យ​ ដែល​ប៉ា​ម៉ាក់​មិន​អាច​ដឹង​បាន​ ហើយ​ការ​កុហក​នេះ​នឹង​កាន់​តែ​ស្មុគស្មាញ​ជាង​មុន​ ពីព្រោះ​កូន​មាន​ពាក្យ​កាន់​តែ​ច្រើន​ ក៏​ដូចជា​យល់​ដឹង​បាន​ប្រសើរ​ជាង​មុន​ អំពី​អ្វី​ដែល​​អ្នក​ដទៃ​គិត​។ លើក​ទឹក​ចិត្ត​ឲ្យ​កូន​និយាយ​ការ​ពិត​ នៅ​ពេល​ដែល​ក្មេង​​មាន​វ័យ​សម​ល្មម​ដែល​អាច​យល់​ដឹង​ពី​ភាព​ខុស​គ្នា​រវាង​ការ​ពិត​ និង​មិន​ពិត​ វា​គឺ​ជា​ពេល​វេលា​ដ៏​ស័ក្ដិសម​ក្នុង​ការ​លើក​ទឹក​ចិត្ត​ និង​គាំ​ទ្រ​ឲ្យ​ពួក​គេ​និយាយ​ការ​ពិត​។ ប៉ា​ម៉ាក់​អាច​លើក​ទឹក​ចិត្ត​កូន​​ ដោយ​ការ​សង្កត់​ធ្ងន់​ទៅ​លើ​សារសំខាន់​នៃ​ភាព​ស្មោះត្រង់​នៅ​ក្នុង​គ្រួសារ​ និង​ជួយ​កូន​ឲ្យ​យល់​ដឹង​​ថា​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ ប្រសិនបើ​ពួក​គេ​និយាយ​កុហក​។ តិចនិក​មួយ​ចំនួន​ដែល​ប៉ា​ម៉ាក់​អាច​អនុវត្ត​បាន​៖ ជជែក​ជាមួយ​កូន​អំពី​ការ​និយាយ​កុហក​ និង​ការ​ពិត ក៏​ដូចជា​លើក​យក​ឧទាហរណ៍​ ដើម្បី​ឲ្យ​កូន​បាន​យល់​ច្បាស់​ ដូចជា​ ប្រសិនបើ​កូន​កុហក​អ្នក​គ្រូ​ តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​។ ​ជួយ​កូន​ឲ្យ​ជៀសវាង​ពី​ស្ថានភាព​ដែល​ពួក​គេ​មាន​អារម្មណ៍​ថា​ចាំបាច់​ត្រូវ​និយាយ​កុហក​។​ ឧទាហរណ៍៖ ប្រសិនបើ​​យើង​សួរ​កូន​ ថា​តើ​ពួក​គេ​មាន​​ធ្វើ​ឲ្យ​កំពប់​ទឹក​ទឹក​គោ​ឬ​អត់​? ពួក​គេ​អាច​នឹង​មាន​អារម្មណ៍​ថា​​ត្រូវ​និយាយ​កុហក។​ ​សរសើរ​កូន​ នៅ​ពេល​ដែល​ពួក​គេ​ចេះ​សារភាព​កំហុស​។ […]


ការថែទាំទារក

មូលហេតុ​ទាំង​នេះ​ហើយ ទើប​កូន​​​មាន​រង្វង់​ខ្មៅ​ក្រោម​ភ្នែក​

ជា​ទូ​ទៅ​ រង្វង់​ភ្នែក​ខ្មៅ​មិន​សូវ​កើត​ឡើង​ញឹកញាប់​​ចំពោះ​ទារក​​ដូច​ទៅ​នឹង​មនុស្ស​ពេញ​វ័យ​​ឡើយ​។​ ​​ប្រសិនបើ​ អា​អូន​មាន​រង្វង់​ភ្នែក​ខ្មៅ​ ​វា​អាច​បណ្ដាល​មក​ពី​អាលែកហ្ស៊ី​  ​មិន​បាន​គេង​គ្រប់គ្រាន់​ ឬ​ហត់​នឿយ​ជាដើម​។​ ប៉ុន្តែ​ នៅ​ក្នុង​ករណី​កម្រ​ខ្លះ​វា​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ផង​ដែរ​។ មូលហេតុ​អ្វី​ទើប​កូនតូច​មាន​រង្វង់​ភ្នែក​ខ្មៅ​? ពិត​ណាស់​ មាន​កត្តា​​ជា​ច្រើន​ ​ដែល​​បណ្ដាល​ឲ្យ​ទារក​មាន​រង្វង់​ភ្នែក​ខ្មៅ​។​ ស្បែក​ដែល​ងាយ​ប្រតិកម្ម​នៃ​ជុំវិញ​ភ្នែក​របស់​ទារក​ មាន​សភាព​ស្ដើង​ និង​ខ្សោយ​។​ នៅ​ខាង​ក្រោម​ស្បែក​នោះ​ គឺ​ជា​សរសៃ​ឈាម​តូច​ៗ​ ដែល​ភ្ជាប់​​នឹង​ច្រមុះ​។ នៅ​ពេល​ដែល​​បរិវេណ​នោះ​​មាន​ការ​រលាក​ សរសៃ​ឈាម​នឹង​ចាប់ផ្ដើម​ហើម​ ​ហើយ​មើល​ឃើញ​កាន់​តែ​ច្បាស់។​ ខណៈ​ពេល​​​ដែល​សរសៃ​ឈាម​​ខិត​ជិត​ទៅ​នឹង​ស្បែក​ វា​នឹង​​បង្ក​ឲ្យ​បរិវេណ​ទាំង​មូល​ប្រែ​ទៅ​ជា​រង្វង់​ពណ៌​ខ្មៅ​។​ ជា​ធម្មតា​ រង្វង់​ពណ៌​ខ្មៅ​នឹង​លេច​ឡើង​ នៅ​ពេល​កូន​​មាន​បញ្ហា​តឹងច្រមុះ​ ​បង្ក​ឡើង​ដោយ​អាលែកហ្ស៊ី​ ដោយសារ​លម្អង​​ជា​ដើម​​។​ ការ​រលាក​ប្រហោងឆ្អឹងច្រមុះ  ​ក៏​អាច​នាំ​ឲ្យ​កើត​មាន​រង្វង់​ភ្នែក​ខ្មៅ​ នៅ​ពេល​ដែល​ប្រហោង​ឆ្អឹង​ ក្លាយ​ទៅ​ជា​កក​ស្ទះ​ និង​ឆ្លង​បាក់តេរី​ និង​ការ​រលាក​ផ្សេងៗ​ទៀត​​។ ​​​​​​កូន​មាន​រង្វង់​ភ្នែក​ខ្មៅ​គឺ​ជា​រឿង​ធម្មតា​ដែរ​ឬ​ទេ​? ពិត​មែន​ហើយ​ ​វា​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ដែល​ទារក​មាន​រង្វង់​ភ្នែក​ខ្មៅ​។​ ស្បែក​ស្ដើង​ខាង​ក្រោម​ភ្នែក​ ​ដែល​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​សរសៃ​ឈាម​តូច​ៗ​អាច​លេច​ឡើង​ជា​រង្វង់​ពណ៌​ខ្មៅ​។​ ប្រសិនបើ​​សមាជិក​គ្រួសារ​មាន​ស្បែក​ខាង​ក្រោម​ភ្នែក​ស្ដើង​ និង​រង្វង់​ភ្នែក​ខ្មៅ​ នោះ​ទារក​ក៏​អាច​មាន​រង្វង់​ភ្នែក​ខ្មៅ​ដូច​គ្នា​។ តើ​រង្វង់​ភ្នែក​ខ្មៅ​​របស់​កូន​​អាច​បង្ហាញ​យើង​ពី​អ្វី​ខ្លះ​? ​​​បញ្ហា​រង្វង់​ភ្នែក​ខ្មៅ​ភាគ​ច្រើន​ គឺ​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ​​ ពី​ព្រោះ​វា​កើត​ឡើង​ដោយ​សារ​តែ​ទារក​ហត់​នឿយ​ អាលែកហ្ស៊ី​ ឬ​អាច​មក​ពី​កត្តា​ហ្សែន​។​ យ៉ាង​ណា​មិញ​ នៅ​ក្នុង​ករណី​​កម្រ​ខ្លះ​ រង្វង់​ភ្នែក​ខ្មៅ​អាច​បណ្ដាល​មក​ពី​ដុំ​សាច់​។​ ​ប្រសិនបើ​​ប៉ា​ម៉ាក់​សង្កេត​ឃើញ​​កូន​មាន​រង្វង់​ភ្នែក​ខ្មៅ​ជ្រៅ​ដែល​ខុស​ប្លែក​ពី​​ធម្មតា​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​​ជា​បន្ទាន់​។ មូលហេតុ​ដែល​កូន​មាន​រង្វង់​ភ្នែក​ខ្មៅ​ ​កត្តា​ទូទៅ​មួយ​ដែល​​ធ្វើ​ឲ្យ​ទារក​មាន​រង្វង់​ភ្នែក​ខ្មៅ​ មាន​ដូចជា​៖ ស្បែក​ស្ដើង​នៅ​ខាង​ក្រោម​ភ្នែក​ទារក ​កត្តា​ហ្សែន ទារក​ដែល​នឿយ​ហត់​អស់​កម្លាំង​ ​មាន​ករណី​ខ្លះ​ រង្វង់​ភ្នែក​ខ្មៅ​អាច​បណ្ដាល​មក​ពី​លក្ខខណ្ឌ​ស្បែក​ ដូចជា​ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

បង្កើន​ភាព​ជិតស្និទ្ធ​​ជាមួយកូន​ មាន​អត្ថប្រយោជន៍​ច្រើនបែបនេះ

ការ​ទំនាក់ទំនង​​ អាច​​ប៉ះពាល់​ដល់​​ការអភិវឌ្ឍ​របស់​កូន​លើ​គ្រប់​ផ្នែក​ទាំង​អស់​។​ តាម​រយៈ​ទំនាក់ទំនង​ជាមួយ​ប៉ា​ម៉ាក់​ សមាជិក​គ្រួសារ​ដទៃ​ទៀត​ កូន​ៗ​នឹង​រៀន​ស្វែងយល់​អំពី​ពិភពលោក​ដែល​ខ្លួន​កំពុង​រស់​នៅ​កាន់​តែ​ច្បាស់​ថែម​ទៀត​។​ ពិត​ណាស់​ ទំនាក់ទំនង​អាច​ធ្វើ​ឲ្យ​កូន​បង្ហាញ​ពី​ខ្លួន​ឯង​ មិន​ថា​ជា​​ការ​យំ​ សើច​ សួរ​សំណួរ​ ឱប​ ញញឹម​ និង​ឆ្លើយ​សំណួរ​នោះ​ទេ។​ រីឯ​ព័ត៌មាន​ដែល​ពួក​គេ​ទទួល​បាន​ ​មាន​សារសំខាន់​ណាស់​​ក្នុង​ការ​សិក្សា​​អំពី​​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន​ និង​ថា​តើ​ក្មេង​ត្រូវ​​​ធ្វើ​សកម្មភាព​ គិត​ យល់​ ទំនាក់ទំនង​ បញ្ចេញ​អាកប្បកិរិយា​ បង្ហាញ​អារម្មណ៍​ និង​អភិវឌ្ឍ​ជំនាញ​សង្គម​បែប​ណា​។ នៅ​ពេល​ដែល​កូន​ទទួល​បាន​ប្រតិកម្ម​​តប​ដោយ​ភាព​​ទន់ភ្លន់​ ជាមួយ​នឹង​ក្ដី​ស្រលាញ់​ វា​នឹង​ជួយ​ឲ្យ​ក្មេង​រៀន​ចេះ​អំពី​ការ​ទំនាក់​ទំនង​ បញ្ចេញ​ឥរិយាបថ​ និង​អារម្មណ៍​ប្រកប​ដោយ​ភាព​ទន់ភ្លន់​ដូច​គ្នា​។​ ជាមួយ​គ្នា​នេះ​ដែរ​ ​ប្រតិកម្ម​​តប​​របស់​យើង​ នឹង​ធ្វើ​ឲ្យ​ក្មេង​មាន​អារម្មណ៍​សុវត្ថិភាព​ និង​កសាង​ទំនាក់ទំនង​រឹងមាំ​រវាង​ប៉ា​ម៉ាក់​ និង​កូន​ថែម​ទៀត​ផង​។ ទំនាក់​ទំនង​របស់​ប៉ា​ម៉ាក់​ជាមួយ​នឹង​អ្នក​ដទៃ​ក៏​ជះ​ឥទ្ធិពល​ដល់​កូន​ដូច​គ្នា ​​​ជាក់​ស្ដែង មិន​មែន​​តែ​ទំនាក់ទំនង​រវាង​​​ប៉ា​ម៉ាក់​ និង​កូន​ជះឥទ្ធិពល​ដល់​ការអភិវឌ្ឍរបស់​ក្មេង​ប៉ុណ្ណោះ​ទេ​ ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​អ្នក​ដទៃ​ក៏​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​របស់​ក្មេង​ផង​ដែរ​។​ របៀប​ដែល​យើង​ប្រព្រឹត្ត​ ឬ​អាស្រ័យ​ទាក់ទង​នឹង​អ្នក​ដទៃ​ ដូចជា​ដៃគូ​ សមាជិក​គ្រួសារ​ មិត្តភ័ក្ដិ​ ក៏​បង្ហាញ​​អំពី​ឥរិយាបថ​ដែល​ក្មេង​នឹង​​ប្រព្រឹត្ត​ជាមួយ​នឹង​អ្នក​ដទៃ​។ ​ហេតុអ្វី​ការ​លេង​មាន​សារសំខាន់​ចំពោះ​ការអភិវឌ្ឍន៍​ និង​ទំនាក់ទំនង​? ​​​​នៅ​ប៉ុន្មាន​ឆ្នាំ​ដំបូង​ កូន​ៗ​អាច​រៀន​ និង​អភិវឌ្ឍន៍​ខ្លួន​តាម​រយៈ​ការ​លេង​ ដែល​អាច​ជួយ​ឲ្យ​ពួក​គេ​មាន​ឱកាស​ក្នុង​ការ​រុករក​ ស្រាវជ្រាវ​ ទទួល​បទពិសោធន៍​ ដោះស្រាយ​បញ្ហា​ និង​ពេល​ខ្លះ​បង្កើត​កំហុស​ឆ្គង​ជាដើម​។​ ទំនាក់ទំនង​របស់​ប៉ា​ម៉ាក់​ជួយ​កូន​ឲ្យ​​លេង​​​ដោយ​អស់​ពី​ចិត្ត​ ជាមួយ​នឹង​ការ​លើក​ទឹក​ចិត្ និង​ភាណ​ស្និទ្ធស្នាលត​របស់​ប៉ា​ម៉ាក់​ កូន​ៗ​នឹង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ក្នុង​ការ​ស្វែងរក​ ទទួល​បទពិសោធន៍​ និង​បង្កើត​កំហុស​។​ ការ​ចំណាយ​ពេល​លេង​ ជជែក​ ស្ដាប់​ […]


ការបំបៅដោះ

មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ គួរ​ដឹង​អ្វី​ខ្លះ​ពី​ការ​បំបៅ​ដោះ​កូន?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​បំបៅ​ដោះ​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ ទាំង​ចំពោះ​ម្ដាយ​ និង​ទារក​។​ ពិត​ណាស់​ ស្ត្រី​ភាគ​ច្រើន​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​នៅ​តែ​អាច​បំបៅ​ដោះ​កូន​បាន​​ធម្មតា​។​ យ៉ាង​ណា​មិញ ម៉ាក់​ៗ​ត្រូវការ​ការ​អនុវត្ត​ ការ​គាំទ្រ​ និង​ការ​អត់ធ្មត់​នៅ​ក្នុង​ការ​បំបៅ​ដោះ​នេះ​។ បន្ទាប់​ពី​សម្រាល​កូន​រួច ស្ត្រី​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ មាន​ទឹក​ដោះ​នៅ​ពេល​ណា​? ស្ត្រី​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ អាច​មាន​ទឹក​ដោះ​យឺតយ៉ាវ​ជាង​ម៉ាក់​ៗ​ដែល​គ្មាន​ជំងឺ​នេះ​។​ ជា​ទូទៅ​ ទឹក​ដោះ​នឹង​ចេញ​មក​នៅ​ថ្ងៃ​ទី​៣​ បន្ទាប់​ពី​សម្រាល​កូន​។​ នៅ​ក្នុង​ករណី​ដែល​កូន​កើត​​មិន​គ្រប់​ខែ​ ឬ​មាន​ម្ដាយ​មាន​បញ្ហា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ ក្រោយ​សម្រាល​ វា​អាច​ពិបាក​ក្នុង​ការ​បំបៅ​ដោះ​នៅ​ពេល​ដំបូង​ៗ​។ ដូច្នេះ​ហើយ​ យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​៤ទៅ​៥​សប្ដាហ៍​ មុន​ពេល​ដែល​ទារក​កើត​ ដើម្បី​ស្វែង​យល់​បន្ថែម​​អំពី​ការ​បំបៅ​ដោះ​។​ តើ​ស្ត្រី​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ គួរ​បំបៅ​ដោះ​កូន​នៅ​ពេល​ណា​? ការ​បំបៅ​ដោះ​កូន​ គប្បី​ធ្វើ​ឡើង​ភ្លាម​ៗ​ បន្ទាប់​ពី​សម្រាល​ និង​យ៉ាង​ហោច​ណាស់​នៅ​រៀងរាល់​៣​ទៅ​៤​ម៉ោង​ នៅ​អំឡុង​ពេល​ពីរ​បី​ថ្ងៃ​ដំបូង​ ដើម្បី​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​ទារក​ឲ្យ​បាន​ល្អ​។​ ប្រសិនបើ​អា​អូន​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​​ធ្លាក់​ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប  ​ម៉ាក់​ៗ​គប្បី​បំបៅ​ដោះ​កូន​ឲ្យ​កាន់​តែ​ញឹកញាប់​ យ៉ាង​ហោច​ណាស់​នៅ​រៀងរាល់​៣​ម៉ោង​ម្តង​​។ អត្ថប្រយោជន៍​នៃ​ការ​បំបៅ​ដោះ​ ចំពោះ​ម្ដាយ​​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​សុដន់​ និង​មហារីក​ក្រពេញ​អូវែ ​កាត់​បន្ថយ​ឱកាស​នៃ​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ ​អត្ថប្រយោជន៍​នៃ​ការ​បំបៅ​ដោះ​ ចំពោះ​​ទារក​ កាត់​បន្ថយ​ឱកាស​នៃ​ការ​កើត​ជំងឺ​ហឺត​ ជៀសវាង​ការ​ធាត់​​ជ្រុល​ ពុំ​ងាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ​ពុំ​មាន​​ការ​បង្ក​រោគ​នៅ​ត្រចៀក​ មិន​មាន​ហានិភ័យ​នៃ​​ជំងឺ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​ក្រោម​ធ្ងន់ធ្ងរ​ មិន​មាន​ហានិភ័យ​នៃ​ជំងឺ​ស្លាប់​ភ្លាម​ៗ​ក្រោយ​សម្រាល​ តើ​ការ​បំបៅ​ដោះ​ប៉ះពាល់​ដល់​ការ​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ និង​កម្រិត​ជាតិ​ស្ករ​បែប​ណា​? ​ជាក់​ស្ដែង ការ​បំបៅ​ដោះ​​ប្រៀប​ដូចជា​លំហាត់​ប្រាណ​រាងកាយ​​មួយ​​ដែរ​ ដោយ​វា​អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​ ដូច្នេះ​ហើយ​​ម៉ាក់​ៗ​ត្រូវ​ត្រៀម​ខ្លួន​ជា​មុន​ នៅ​អំឡុង​ពេល​បំបៅ​ដោះ​កូន​។ សម្រាប់​ស្ត្រី​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​មួយ​ចំនួន​ អាច​ប្រឈម​នឹង​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​​ទាប​ អំឡុង​ពេល​បំបៅ​ដោះ​ ខណៈ​ពេល​ដែល​ស្ត្រី​មួយ​ចំនួន​ទៀត​ ជួប​ប្រទះ​បញ្ហា​នេះ​នៅ​ពេល​ផ្សេង​ទៀត​។ ដូច្នេះ​ហើយ​ យើង​គប្បី​ត្រៀម​ប្រភព​នៃ​ជាតិ​ស្ករ​នៅ​ជិត​ខ្លួន​ ដូចជា​ទឹក​ផ្លែឈើ​ ឬ​ថ្នាំ​ជាតិ​ស្ករ​ […]


វ័យកូនចេះដើរ

កូន​តូច​ចូលចិត្ត​ស្រែក​ខ្លាំង​ៗ ប៉ាម៉ាក់សាកដោះស្រាយ​បែបនេះ

ប៉ា​ម៉ាក់​ច្បាស់​ជា​មាន​ភាព​នឿយហត់​ និង​ការ​ពិបាក​ក្នុង​ការ​ដោះស្រាយ​មិន​ខាន​ នៅ​ពេល​ដែល​អា​អូន​តែងតែ​ស្រែក​​ខ្លាំង​ៗ​ដោយ​ការ​មួម៉ៅ​​។​ ពិត​ណាស់​ ប៉ា​ម៉ាក់​​​ចាំបាច់​លួងលោម​កូន​ឲ្យ​ស្ងប់​ចិត្ត​ភ្លាម​ៗ​​ ដោយ​មិន​ត្រូវ​ប្រើ​អំពើ​​ហិង្សា​ ឬ​ពាក្យ​សំដី​មិន​ល្អ​ដាក់​ពួក​គេ​ឡើយ​។​ ជាក់​ស្ដែង​ អា​អូន​តូច​ៗ មិន​មែន​ចេះ​តែ​ស្រែក​ខ្លាំង​ៗ​ ដោយ​គ្មាន​មូលហេតុ​ឡើយ​។ ដូច​នេះ​​ យើង​គប្បី​ស្វែង​រក​មូលហេតុ​ជា​មុន​សិន ទើប​ព្យាយាម​រក​ដំណោះស្រាយ​តាម​ក្រោយ​។ មូលហេតុ​ដែល​កូន​តូច​ស្រែក​ខ្លាំង​ៗ​ ​​​​​​​​១. ទាមទារ​ការ​​យក​ចិត្ត​ទុក​ដាក់​​ នៅ​ពេល​ខ្លះ ​អា​អូន​ចង់​បាន​ការ​យក​ចិត្ត​ទុក​ដាក់​​ទាំង​ស្រុង​ពី​ប៉ា​ម៉ាក់​ ទើប​ធ្វើ​ឲ្យ​ពួក​គេ​ស្រែក​ខ្លាំង​ៗ​ គ្រវែង​​របស់​របរ​ និង​យំ​ជា​ដើម​។​ ពួក​គេ​នឹង​ធ្វើ​អ្វី​​គ្រប់​យ៉ាង​ ដើម្បី​ទទួល​បាន​​ការ​យក​ចិត្ត​ទុក​ដាក់​​ពី​យើង​។ ២. លេង​ ​ជាមួយ​គ្នា​នេះ​ដែរ អា​អូន​តូច​អាច​ចង់​លេង​សើច​ដោយ​ប្រើ​សំឡេង​​របស់​​ខ្លួន​។​ ពួក​គេ​អាច​បញ្ចេញ​សំឡេង​ ដោយ​ការ​ស្រែក​ ​ប្រឆាំង​តវ៉ា​ ដើម្បី​ឲ្យ​យើង​យល់​ និង​លួងលោម​​ដោយ​សំឡេង​ស្រទន់​។ ៣. ចង់​ទាក់ទង​​ ​ក្មេង​​ដែល​ទើប​ដើរ​តេះតះ​ មាន​ការ​ពិបាក​ក្នុង​ការ​និយាយ​អ្វី​ដែល​ខ្លួន​ចង់​និយាយ​។​ ដូច្នេះ​ហើយ​ ទើប​ពួក​គេ​ស្រែក​ខ្លាំង​ និង​ធ្វើ​កាយវិការ​ ដើម្បី​ឲ្យ​ប៉ា​ម៉ាក់​យល់​អំពី​អ្វី​ដែល​ខ្លួន​ចង់​បាន​។​ ​​៤. មាន​ថាមពល​ពេញលេញ​ នៅ​ពេល​ដែល​កូន​តូច​មាន​ថាមពល​ពេញលេញ​ ពួក​គេ​អាច​នឹង​បញ្ចេញ​វា​តាម​រយៈ​ការ​ស្រែក​​​លឺ​ៗ​​ និង​មួម៉ៅ​ខ្លាំង​។ ៥. ខឹង​នឹង​រឿង​អ្វី​មួយ បន្ថែម​ពី​នេះ​ កូន​តូច​អាច​នឹង​មិន​សប្បាយ​ចិត្ត​ជាមួយ​នឹង​រឿង​អ្វី​មួយ​ដែល​កំពុង​កើត​ឡើង​ ដូចជា​នៅ​ពេល​ដែល​យើង​មិន​ឲ្យ​ទូរសព្ទ​ទៅ​កូន​​ ឬ​នៅ​ពេល​ដែល​យើង​មិន​ឲ្យ​កូន​តូច​លេង​នៅ​ខាង​ក្រៅ​ជា​ដើម។​ ​វិធីសាស្ត្រ​ដោះស្រាយ​ នៅ​ពេល​​កូន​តូច​ស្រែក​ខ្លាំង​ៗ​ ការ​ស្រែក​ខ្លាំង​ៗ​ គឺ​ជា​អាកប្បកិរិយា​ជាក់លាក់​ ដែល​ក្មេង​តូច​ៗ​តែងតែ​​បង្ហាញ​ឲ្យ​ប៉ា​ម៉ាក់​ឃើញ ជា​ពិសេស​គឺ​​នៅ​ពេល​ដែល​ក្មេង​មាន​​អាយុ​ចន្លោះ​ពី​១​ឆ្នាំ​ ដល់​៣​ឆ្នាំ​។​ ភាគ​ច្រើន​ អាកប្បកិរិយា​នេះ​​​​កើត​ឡើង​នៅ​ដំណាក់កាល​ដែល​ក្មេង​មិន​អាច​និយាយ​បាន​​ច្រើន​ ទើប​ធ្វើ​ឲ្យ​ពួក​គេ​ស្រែក​ខ្លាំង​ៗ​។ ប៉ា​ម៉ាក់​អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ​ តាម​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​។ ១. អង្អែល​ខ្នង​កូន​តូច​ថ្នម​ៗ​ ប្រសិនបើ​អា​អូន​ស្រែក​ខ្លាំង​ៗ​ ដើម្បី​បញ្ចេញ​ថាមពល​របស់​ខ្លួន​ ចូរ​លើក​​អា​អូន​ឡើង​ និង​អង្អែល​ខ្នង​របស់​ពួក​គេ​ថ្នម​ៗ។​ […]


ការបំបៅដោះ

អំឡុង​ពេល​បំបៅ​ដោះ​កូន​ ម៉ាក់​ៗ​អាច​ញ៉ាំ​អាហារ​ហឹរ​បាន​ឬ​អត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​បី​ជា​វា​មាន​សុវត្ថិភាព​ក្នុង​ការ​ញ៉ាំ​អាហារ​ហឹរ​ក៏​ពិត​មែន​ ប៉ុន្តែ​ម៉ាក់​ៗ​មិន​គួរ​ញ៉ាំ​ច្រើន​ពេក​​ទេ និង​គប្បី​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​គ្រប់គ្រាន់​ ទើប​ជា​ការ​ប្រសើរ​។​ ពិត​ណាស់​ ​អា​អូន​នឹង​ទទួល​បរិមាណ​តិចតួច​នៃ​អាហារ​ទាំង​នោះ​តាម​រយៈ​ទឹក​ដោះ​ម្ដាយ ដោយ​ពុំ​មាន​ផល​ប៉ះពាល់​​ឡើយ​។​ តើ​អាហារ​ហឹរ​ប៉ះពាល់​ដល់​ទឹក​ដោះ​ដែរ​ឬ​ទេ​? ​​​​ជាក់​ស្ដែង​ អ្វី​ដែល​ម៉ាក់​ៗ​ញ៉ាំ​​នឹង​ជះ​ឥទ្ធិពល​ដល់​រសជាតិ​នៃ​ទឹក​ដោះ។​ ទារក​អាច​នឹង​ចូលចិត្ត​រសជាតិ​ទឹក​ដោះ​ថ្មី​ៗ​ ហើយ​ទង្វើ​នេះ ក៏​​ជា​គំរូ​ដ៏​ល្អ​សម្រាប់​ទារក​ មុន​ពេល​ដែល​ពួក​គេ​ចាប់ផ្ដើម​ញ៉ាំ​អាហារ​រឹង​​ដែល​មាន​រសជាតិ​ខុស​ៗ​គ្នា​ផង​ដែរ​។ ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​អាហារ​ហឹរ​ចំពោះ​ទឹក​ដោះ​ម្ដាយ​​ ​មិន​មែន​ទារក​គ្រប់​រូប​សុទ្ធ​តែ​ចូលចិត្ត​ការ​ផ្លាស់ប្ដូរ​នៃ​រសជាតិ​ទឹក​ដោះ​នោះ​ទេ ហើយ​កូន​មួយ​ចំនួន​អាច​នឹង​មាន​ប្រតិកម្ម​ជាមួយ​នឹង​ការ​ផ្លាស់ប្ដូរ​នេះ​ផង​ដែរ​។​ ​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​អាច​កើត​មាន​ឡើង​ពី​អាហារ​ហឹរ​​ រួម​មាន​៖ ​កើត​មាន​អាលែកហ្ស៊ី​ចំពោះ​អាហារ​ហឹរ​ ដោយ​មាន​ចេញ​កន្ទួល​រមាស់​លើ​ស្បែក​ មាន​អាការៈ​ចុក​ពោះ​ មាន​បញ្ហា​ហ្គាស​នៅ​ក្នុង​ក្រពះ​​​​ កូន​​មាន​ប្រតិកម្ម​នឹង​អាហារ​ហឹរ​មាន​អាការៈ​ដូច​ម្ដេច​? ​សញ្ញា​ជាក់លាក់​ដែល​​បង្ហាញ​ថា​ទារក​មាន​ប្រតិកម្ម​នឹង​អាហារ​ហឹរ​មាន​ដូច​ខាង​ក្រោម​។ យំ​មិន​ឈប់​ បន្ទាប់​ពី​បៅ​ទឹក​ដោះ​ម្ដាយ ដែល​មាន​រសជាតិ​ហឹរ​ មាន​អាការៈ​រាករូស​ ជា​ពិសេស​ បន្ទាប់​ពី​ម្ដាយ​​ញ៉ាំ​អាហារ​ហឹរ​ រួច​បំបៅ​ដោះ វដ្ដ​ដំណេក​របស់​ទារក​ត្រូវ​បាន​រំខាន​ បន្ទាប់​ពី​បំបៅ​ដោះ​ដែល​មាន​រសជាតិ​ហឹរ​ ហើយ​ទារក​ចាប់ផ្ដើម​ភ្ញាក់​ពី​គេង​យ៉ាង​ឆាប់​រហ័ស​។ ​មិន​ចង់​បៅ​ដោះ​ ជា​ពិសេស​ បន្ទាប់​ពី​ម៉ាក់​ៗ​ញ៉ាំ​អាហារ​ផ្សេង​ៗ​ ចេញ​កន្ទួល​រមាស់​​ និង​កន្ទាលត្រអាក​នៅ​លើ​ស្បែក​របស់​ទារក​ តើ​ការ​ញ៉ាំ​អាហារ​ហឹរ​ អំឡុង​ពេល​បំបៅ​ដោះ​មាន​អត្ថប្រយោជន៍​ចំពោះ​ទារក​ដែរ​ឬ​ទេ​? ​​​​​​​​ប្រសិនបើ​អា​អូន​មិន​មាន​ប្រតិកម្ម​នឹង​អាហារ​ហឹរ​នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ​ទេ​នោះ​ វា​នឹង​មិន​បង្ក​ផល​ប៉ះពាល់​ណា​មួយ​ឡើយ​។​ ផ្ទុយ​ទៅ​វិញ​ ទារក​អាច​នឹង​ទទួល​បាន​អត្ថប្រយោជន៍​​មួយ​ចំនួន​ពី​ទឹក​ដោះ​ម្ដាយ​ ដែល​មាន​រសជាតិ​ហឹរ​ដូច​ជា​៖ ងាយ​ស្រួល​ក្នុង​ការ​ផ្ដាច់​ដោះ​ ​អាច​ស្គាល់​ពី​រសជាតិ​ផ្សេង​ៗ​​ ពង្រឹង​​​មុខងារ​ក្រពះ​ ទទួល​យក​របប​អាហារ​ល្អ​ប្រសើរ​ ​ទាំង​នៅ​វ័យ​ក្មេង​ តើ​ម៉ាក់​ៗ​កំពុង​បំបៅ​ដោះ​កូន​ គួរ​ចាប់ផ្ដើម​ញ៉ាំ​អាហារ​ហឹរ​នៅ​ពេល​ណា​? ម៉ាក់​ៗ​ភាគ​ច្រើន​ចាប់ផ្ដើម​ញ៉ាំ​អាហារ​ហឹរ​នៅ​ក្នុង​បរិមាណ​តិចតួច​បន្ទាប់​ពី​សម្រាល​កូន​រួច​។​ យ៉ាង​ណា​មិញ​ ម៉ាក់​ៗ​គប្បី​រង់ចាំ​រហូត​ដល់​ទារក​ស៊ាំ​នឹង​ការ​បំបៅ​ដោះ​ត្រឹមត្រូវ​ និង​អភិវឌ្ឍ​សុខភាព​ ក៏​ដូចជា​ភាព​ស៊ាំ​របស់​ពួក​គេ​ជា​មុន​សិន​ ​​មុន​នឹង​ចាប់ផ្ដើម​ញ៉ាំ​អាហារ​ហឹរ​ ។


អាហារូបត្ថម្ភទារក

សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ទាំង​៤ សម្រាប់​កូន​​អាយុ​៦​ខែ​​​​​​​​​​​​​​​​​​​​​​​​​ឡើង​

អំឡុង​ពេលកូន​ដល់អាយុ​អាច​ញ៉ាំអាហារ​រឹង​បាន​​ វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ផ្ដល់​​អាហារ​បំប៉ន​​ចាំបាច់​ដល់​កូន​តូច។​ ពិត​ណាស់​ កង្វះ​សារធាតុ​ចិញ្ចឹម​ណា​មួយ​ អំឡុង​ពេល​នេះ​ អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ ដល់​ការ​លូតលាស់​របស់​ក្មេង​នា​ពេល​អនាគត​។​ នៅ​ពេល​ដែល​អា​អូន​មាន​អាយុ​៦​ខែ​ ពួក​គេ​ត្រូវ​ការ​អាហារ​បំប៉ន​ រួម​ជាមួយ​នឹង​ទឹក​ដោះ​ម្ដាយ​ ដើម្បី​ទទួល​បាន​ថាមពល​ច្រើន​ និង​ជួយ​សម្រួល​ដល់​ការអភិវឌ្ឍ​ និង​ការ​លូតលាស់​ថែម​ទៀត​ផង​។ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​គប្បី​បញ្ចូល​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ទាំង​នេះ​ ទៅ​ក្នុង​​របប​អាហារ​របស់​កូន​​ នៅ​ពេល​ដែល​អា​អូន​អាយុ​បាន​​៦ខែ​។ អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅ​ទី​នេះ​ ១. កាល់ស្យូម​ តម្រូវ​ការ​កាល់ស្យូម​​ប្រចាំ​ថ្ងៃ​សម្រាប់​កូន​ គឺ​យ៉ាង​ហោច​ណាស់​៥០០​មិល្លីក្រាម​។​ ភាគច្រើន​ តម្រូវ​ការ​កាល់ស្យូម​ត្រូវ​បាន​បំពេញ​តាម​រយៈ​ទឹក​ដោះ​ម្ដាយ​ ឬ​ម្សៅទឹក​ដោះ​គោ​។​ វា​ជួយ​ដល់​ការអភិវឌ្ឍន៍​ឆ្អឹង​ និង​ធ្មេញ​ ព្រម​ទាំង​ជួយ​ឲ្យ​បញ្ចៀស​ការ​​បាក់​ឆ្អឹង​​​ នៅ​ពេល​ដែល​ក្មេង​ចាប់ផ្ដើម​ចេះ​រត់​លេង​។​ យ៉ាង​ណា​មិញ​ ម៉ាក់​ៗ​ក៏​អាច​បន្ថែម​កាល់ស្យូម​ទៅ​ក្នុង​របប​អាហារ​របស់​កូន​​ ដូចជា​ទឹក​ដោះ​គោ​ជូរ​ ទឹក​ក្រូច​ស្រស់​ និង​ឈីស​ជា​ដើម​ នៅ​ពេល​កូន​កាន់​តែធំ​។ ២. អូមេហ្គា​៣ ​ជាក់​ស្ដែង​ អូមេហ្គា​៣​មិន​ត្រឹម​តែ​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​មនុស្ស​ពេញ​វ័យ​នោះ​ទេ​ វា​ក៏​ផ្ដល់​គុណប្រយោជន៍​ដ៏​អស្ចារ្យ​សម្រាប់​ក្មេងៗ​ដូច​គ្នា​។​ ត្រី​សាល់ម៉ុន​ និង​ផ្លែ​ប័រ​គឺ​ជា​ប្រភព​នៃ​អូមេហ្គា​៣​។​ ម៉ាក់​ៗ​ក៏​អាច​បំពេញ​អូមេហ្គា​៣​ដល់​កូន​ ដោយ​ញ៉ាំ​​វា​ និង​បញ្ជូន​ទៅ​ឲ្យ​កូន​តាម​រយៈ​ទឹក​ដោះ​ម្ដាយ​។​ អូមេហ្គា​៣​មាន​សារសំខាន់​ណាស់​ សម្រាប់​ការអភិវឌ្ឍខួរ​ក្បាល​ និង​ភ្នែក​។​​ ៣. ជាតិ​ដែក​ ​​ជា​មួយ​គ្នា​នេះ​ដែរ​ ជាតិ​ដែក​​មិន​ត្រឹម​តែ​ផលិត​Hemoglobin និង​ផ្ដល់​បរិមាណ​អុកស៊ីសែន​​គ្រប់គ្រាន់​ដល់​បេះដូង​ប៉ុណ្ណោះ​ទេ​ វា​ក៏​មាន​តួនាទី​សំខាន់​ក្នុង​ការ​​បង្កើន​ការ​ចងចាំ​ និង​អភិវឌ្ឍ​ខួរ​ក្បាល​ថែម​ទៀត​ផង​។​ ជា​ធម្មតា ទារក​​កើត​មក​មាន​ជាតិ​ដែក​គ្រប់គ្រាន់​​សម្រាប់​រយៈពេល​៤ ទៅ​៥​ខែ​។​ ប៉ុន្តែ​ បន្ទាប់​ពី​នោះ​ ពួក​គេ​ត្រូវការ​បំពេញ​ជាតិ​ដែក​តាម​រយៈ​តម្រូវការ​ប្រចាំ​ថ្ងៃ​​​នៃ​របប​អាហារ​ចំនួន​១១មិល្លីក្រាម​។​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ