ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

វ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូចសម្រាប់មនុស្សពេញវ័យមានគុណប្រយោជន៍សុខភាពអ្វីខ្លះ?

គ្នាយើងខ្លះជឿងថា ប្រសិនបើយើងឆ្លងមេរោគដោយខ្លួនឯង នោះយើងនឹងមានប្រព័ន្ធភាពស៊ាំខ្លាំងជាង បើធៀបទៅនឹងការចាក់វ៉ាក់សាំង។ ប៉ុន្តែការឆ្លងមេរោគកញ្ជ្រឹលអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជារលាកសួត រលាកខួរក្បាល និងអាចបាត់បង់ជីវិតផងក៏មាន។ ផ្ទុយទៅវិញ ការចាក់វ៉ាក់សាំងផ្តល់នូវសុវត្ថិភាព ជាមួយប្រព័ន្ធភាពស៊ាំរយៈពេលវែង ដោយមិនមានហានិភ័យឡើយ។ ជាក់ស្តែង វ៉ាក់សាំងវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច (MMR) ផ្ទុកមេរោគកម្រិតស្រាល ដែលអាចជំរុញប្រព័ន្ធភាពស៊ាំឱ្យផលិតអង់ទីក័រដោយមិនបង្កជាជំងឺផ្សេងៗ។ [embed-health-tool-vaccination-tool] ចំនួនដូសដែលត្រូវចាក់សម្រាប់កុមារ និងមនុស្សពេញវ័យ? កុមារចាំបាច់ត្រូវចាក់វ៉ាក់សាំង MMRចំនួន២ដូស ដោយដូសទី១ត្រូវចាក់នៅចន្លោះអាយុ១២ ដល់១៥ខែ និងដូសទី២ ចាប់ពីអាអូនអាយុបាន៤ ឆ្នាំ ដល់៦ឆ្នាំ។ ចំពោះក្មេងដែលមានអាយុលើសពី៦ឆ្នាំ ក្មេងជំទង់ និងមនុស្សពេញវ័យត្រូវចាក់វ៉ាក់សាំងនេះចំនួន១ដូស ឬ២ដូស ប្រសិនបើនៅមិនទាន់មានអង់ទីក័រប្រឆាំងនឹងមេរោគនៅឡើយ ហើយដូសនីមួយៗត្រូវចាក់នៅចន្លោះរយៈពេល ២៨ថ្ងៃ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍នៃវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច វ៉ាក់សាំងMMR អាចការពារកុមារពីជំងឺកញ្ជ្រឹល ស្រឡទែន និងស្អូច ដែលជាជំងឺធ្ងន់ធ្ងរ និងបង្កឡើងដោយមេរោគ។ នៅពេលដែលកុមារ និងមនុស្សពេញវ័យបានចាក់វ៉ាក់សាំងគ្រប់ចំនួន នោះនឹងអាចចាក់បន្ថយការរីករាលដាលនៃមេរោគ ក៏ដូចជាការធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ម្យ៉ាងវិញទៀត ប្រសិនបើស្ត្រីឆ្លងជំងឺស្អូចអំឡុងពេលពពោះ ក៏អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ឬអាចបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃថែមទៀតផង។ ក្រុមមនុស្សប្រភេទណាដែលមិនគួរចាក់វ៉ាក់សាំងនេះ? អ្នកដែលស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរចាក់វ៉ាក់សាំងMMR […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការថែទាំទារក

ទារិកា​​ទើប​កើត​​មាន​ឈាម​តាម​ទ្វារ​មាស​ ប៉ា​ម៉ាក់​គួរ​បារម្ភ​អត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រសិនបើ​ម៉ាក់​ៗ​ទើប​សម្រាល​​កូន​ស្រី​ ហើយ​សង្កេត​ឃើញ​មាន​ធ្លាក់​ឈាម​​​ពណ៌​ក្រហម​ ឬ​ផ្កា​ឈូក​នៅ​ក្នុង​ខោ​ទឹក​នោម​ ម៉ាក់​ៗ​ច្បាស់​ជា​មាន​ការ​បារម្ភ​មិន​ខាន​។​ ​​​ជាក់​ស្ដែង ទារិកា​ដែល​មាន​អាយុ​ចន្លោះ​ពី​២​ទៅ​១០​ថ្ងៃ​ អាច​មាន​ធ្លាក់​ឈាម​តិច​ៗ​ចេញ​ពី​ទ្វារ​មាស​។ តើ​ការ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​​នៃ​ទារិកា​ជា​រឿង​ធម្មតា​ឬ​យ៉ាង​ណា​? ពិត​ណាស់​ ការ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​របស់​ទារិកា​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។​ ជា​ទូទៅ​ ​ការ​មក​រដូវ​របស់​ទារិកា​​ អាច​កើត​ឡើង​នៅ​អំឡុង​ពេល​ពីរ​ឬ​បី​ថ្ងៃ​ដំបូង​ បន្ទាប់​ពី​សម្រាល​។​ កត្តា​នេះ គឺ​ដោយ​សារ​តែ​ទារក​ប៉ះពាល់​នឹង​អ័រម៉ូន​ជា​ច្រើន​ ​ពេល​នៅ​ក្នុង​ស្បូន​ ហើយ​ការ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​នេះ​ គឺ​ជា​សញ្ញា​នៃ​ការ​បញ្ចេញ​អ័រម៉ូន​បន្ត​ពូជ​ពី​រាងកាយ​របស់​ទារិកា​ បន្ទាប់​ពី​កូន​ចេញ​ពី​ស្បូន​។​ ដោយ​សារ​តែ​អ័រម៉ូន​បន្ត​ពូជ​របស់​ម៉ាក់​​ៗ​ត្រូវ​បាន​បញ្ជូន​ទៅ​រាងកាយ​របស់​ទារិកា រាងកាយ​របស់​កូន​ត្រូវ​កម្ចាត់​វា​ចេញ​តាម​រយៈរដូវ​បញ្ឆោត។ តើ​យើង​គួរ​ថែទាំ​កូន​ដោយ​វិធី​ណា​ខ្លះ​? ប៉ា​ម៉ាក់​មិន​ចាំបាច់​មាន​ការ​ភ្ញាក់ផ្អើល​​ឡើយ​ ប្រសិនបើ​សង្កេត​ឃើញ​មាន​ការ​ធ្លាក់​ឈាម​​ចេញ​ពី​ទ្វារ​មាស​របស់​កូន​។​ ចូរ​ធ្វើ​ការ​​សម្អាត​បរិវេណ​ប្រដាប់​ភេទ​​ដោយ​​ញែក​បបូរ​យោនី​រួច​​ជូត​ចង្អូរ​ ថ្នម​ៗ​។​ បន្ថែម​ពី​នេះ​ ម៉ាក់​ៗ​ត្រូវ​ប្រើប្រាស់​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ និង​ជូត​​ពី​ខាង​មុខ​ទៅ​ខាង​ក្រោម​ ដើម្បី​​ជៀសវាង​ការ​ឆ្លង​មេរោគ​លើ​ទ្វារ​មាស​។ ប៉ា​ម៉ាក់​គួរ​បារម្ភ​នៅ​ពេល​ណា​? ទោះ​បី​ជា​ការ​ហូរ​ឈាម​តាម​ទ្វារ​មាស​​នៃ​ទារិកា​គឺ​ជា​រឿង​ធម្មតា​ក៏​ពិត​មែន​ មាន​ករណី​ជាក់លាក់​មួយ​​ចំនួន​ដែល​យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ដូចជា​ការ​ធ្លាក់​ឈាម​មិន​បាត់​​ក្រោយ​រយៈពេល​ពីរ​បី​ថ្ងៃ​ ឬ​ប្រសិនបើ​យើង​សង្កេត​ឃើញ​មាន​ក្លិន​មិន​ល្អ​​ចេញ​ពី​ទ្វារ​មាស​។ ​​​ជា​ទូទៅ​ ការ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​គឺ​ជា​ដំណាក់កាល​ធម្មតា​ ដែល​កើត​​លើ​ទារិកា​ទើប​នឹង​កើត​ជា​ច្រើន​​ ហើយ​វា​នឹង​មិន​កើត​ឡើង​វិញ​ឡើយ​ រហូត​ដល់​ក្មេង​ធំ​ពេញ​វ័យ​ និង​មាន​រដូវ​ដំបូង​តាម​ធម្មជាតិ​។


បញ្ហាសុខភាពកុមារផ្សេងទៀត

ឃើញកូនក្អួតពេលយប់ អាចបណ្ដាលមកពីមូលហេតុប៉ុន្មាននេះ

អាការៈ​ក្អួត​ចង្អោរ ជា​សញ្ញា​មួយ​នៃ​សុខភាព​កូន​ដែល​ធ្វើ​ឲ្យ​ម៉ាក់ប៉ា​បារម្ភ ពិសេស​បើ​អា​អូន​ក្អួត​នៅ​ពេល​យប់។ កូន​ក្អួត​ពេល​យប់​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ពេល​ខ្លះ វា​អាច​បញ្ជាក់​ពី​បញ្ហា​ធ្ងន់ធ្ងរ​ដទៃ​ទៀត​ក៏​ថា​បាន។ ហេតុ​អ្វី​បាន​អា​អូន​ក្អួត​ពេល​យប់? គួរ​យក​ទៅ​ពេទ្យ ឬ​ដោះ​ស្រាយ​តាម​វិធី​ណា? មូល​ហេតុ​បណ្ដាល​ឲ្យ​កូន​ក្អួត​ពេល​យប់ ដើម្បី​រក​ដំណោះ​ស្រាយ​ត្រឹមត្រូវ​មួយ​ទប់​ទល់​នឹង​កូន​ក្អួត​ពេល​យប់ ម៉ាក់​ប៉ា​ត្រូវ​ដឹង​ពី​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អាការៈ​ក្អួត​ជាមុន​សិន​ដូច​ជា៖ ១. ពុល​ចំណី​អាហារ ពេល​ខ្លះ កូន​ក្អួត​អាច​ជា​សញ្ញា​ថា រាងកាយ​អា​អូន​បដិសេធ​នឹង​អាហារ​ណា​មួយ​ដែល​កូន​បាន​ញ៉ាំ​នៅ​ពេល​ថ្ងៃ។ ទាំង​អាហារ​ឆៅ ឬ​ឆ្អិន​សុទ្ធ​តែ​អាច​បណ្ដាល​ឲ្យ​អា​អូន​ពុល​ ប្រសិន​បើ​វា​ជា​អាហារ​ទុក​ចោល​យូរ ចម្អិន​មិន​បាន​ឆ្អិន​ល្អ ឬ​គ្មាន​អនាម័យ​ជាដើម។ ២. បញ្ហាក្រពះពោះវៀន ជំងឺ​​នៅ​ក្រពះពោះវៀនឧស្សាហ៍​កើត​នៅ​លើ​កុមារ​ណាស់ ហើយ​ភាគ​ច្រើន​​ធ្វើ​ទុក្ខ​នៅ​ពេល​យប់។ រោគ​សញ្ញា​ចម្បង​នៃ​ជំងឺ​នេះ​គឺ​ក្អួត បូក​រួម​នឹង​សញ្ញា​ដទៃ​ទៀត មាន ចុក​ពោះ ក្ដៅ​ខ្លួន​ស្ទីញៗ រាករូស និង​ឈឺ​ក្បាល។ ៣. ក្អក​ខ្លាំង បើ​សិន​អា​អូន​ក្អក​ខ្លាំង​ពេល​យប់ វា​អាច​រំញោច​ដល់​រ៉េផ្លិច​បំពង់​ក​របស់​កូន​បណ្ដាល​ឲ្យ​ក្អួត​ចេញ​មក។ ក្នុង​ករណី​ដែល​អា​អូន​ដក​ដង្ហើម​តាម​មាត់​ពេល​គេង មាត់ និង​បំពង់​ក​របស់​អា​អូន​នឹង​ស្ងួត ធ្វើ​ឲ្យ​រមាស់​ក​នាំ​ឲ្យ​កូន​ក្អក ជា​ហេតុ​បណ្ដាល​ឲ្យ​អា​អូន​ក្អួត​ពេល​យប់។ ៤. ជំងឺ​ហឺត ប្រសិន​អា​អូន​មាន​ជំងឺ​ហឺត នោះ​កូន​នឹង​ក្អក ពិបាក​ដង្ហើម​ពេល​គេង​។ នេះដោយសារ​ផ្លូវ​ដង្ហើម​អា​អូន​កាន់​តែ​ឆាប់​រង​ផល​រំខាន​នៅ​ពេល​យប់ អា​អូន​កំពុង​គេង​លក់ ហើយ​រោគ​សញ្ញាមាន​ដូច​ជា​ក្អក ថប់បារម្ភ ពិបាក​គេង អាច​ធ្វើ​ឲ្យ​អា​អូន​ក្អួត​ពេល​យប់​បាន។ វិធី​ដោះស្រាយ​​កូន​ក្អួត​ពេល​យប់ ជា​ធម្មតា អាការៈ​កូន​ក្អួត​ពេល​យប់​កើត​ឡើង​តែ ១-២ដង/យប់ ដែល​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ពេល​អា​អូន​គេង​លក់​វិញ។ ប៉ុន្តែ យើង​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ដោយ ឲ្យ​កូនញ៉ាំទឹក ព្រោះ​ក្អួត​ធ្វើ​ឲ្យ​រាងកាយកូន​ខ្សោះ​ជាតិ​ទឹក ផ្ដល់​អាហារ​ស្រាល​ចំពោះ​ក្រពះ​ឲ្យ​កូន​ញ៉ាំ​ដូច​ជា បបរ ដើម្បី​កុំ​ឲ្យ​កូន​ឃ្លាន ឬ​ឲ្យ​អា​អូន​សម្រាក​ឲ្យ​បាន​ច្រើន​ជាដើម។ […]


ការថែទាំទារក

បកស្រាយ​​ចម្ងល់​! ម៉ាក់​ៗ​គួរ​ច្របាច់​ដោះ​កូន​ឬ​អត់​?

ផល​ប៉ះពាល់​នៃ​​​អ័រម៉ូន​ចំពោះ​ទារក​ទើប​កើត​ អាច​កើត​ឡើង​នៅ​ក្នុង​ស្បូន​ ដោយ​សារ​តែ​ទារក​​ប៉ះពាល់​នឹង​សារធាតុ​គីមី​ជា​ច្រើន​ ដែល​នៅ​ក្នុង​ចរន្ត​ឈាម​របស់​ម្ដាយ​។​ ​បន្ទាប់​ពី​សម្រាល​​រួច​ ទារក​នឹង​លែង​រង​ឥទ្ធិពល​​ពី​​អ័រម៉ូន​ទាំង​នេះ​ទៀត​។​ ប៉ុន្តែ​ការ​ប៉ះពាល់​នេះ​ ក៏​អាច​បង្ក​ជា​ស្ថានភាព​សុខភាព​បណ្ដោះអាសន្ន​ចំពោះ​អា​អូន​ទើប​កើត​ផង​ដែរ​ ដូចជា​ហើម​ដោះ ឬ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​ជាដើម​។ ហេតុអ្វី​បាន​ជា​ដោះ​អា​អូន​ហើម​? ​ពិត​ណាស់​ ​​​អ័រម៉ូន​ពី​ម្ដាយ គឺ​ជា​សារធាតុ​គីមី​មួយ​ចំនួន​ដែល​ឆ្លង​កាត់​សុក​ចូល​ទៅ​ក្នុង​ឈាម​របស់​ទារក​ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​។​ អ័រម៉ូន​ទាំង​នេះ​អាច​ប៉ះពាល់​ដល់​ទារក​បាន​។ ជាក់​ស្ដែង ស្ត្រី​ពពោះ​ផលិត​អ័រម៉ូន​Estrogen​នៅ​ក្នុង​កម្រិត​ខ្ពស់​។​ កត្តា​នេះ​​បណ្ដាល​ឲ្យ​សុដន់​របស់​ម៉ាក់​ៗ​រីក​ធំ​។​ ​នៅ​រយៈពេល​​៣​ថ្ងៃ​ ក្រោយ​សម្រាល​ ទារក​ទើប​កើត​ទាំង​ស្រី​ និង​ប្រុស​អាច​កើត​មាន​អាការៈ​ហើម​​ដោះ​។​ យ៉ាង​ណា​មិញ​ អាការៈ​ហើម​នេះ​មិន​មាន​រយៈពេល​យូរ​ឡើយ ប៉ុន្តែ​វា​ក៏​ក្លាយ​​​ជា​ការ​បារម្ភ​របស់​ប៉ា​ម៉ាក់​ថ្មីថ្មោង​​ជាក់​ជា​មិន​ខាន​។ ប៉ា​ម៉ាក់​គួរ​ច្របាច់​ដោះ​ទារក​ឬ​ទេ​? ការ​ហើម​ដោះ​នឹង​បាត់​ទៅ​វិញ​នៅ​សប្ដាហ៍​ទី​២​បន្ទាប់​ពី​សម្រាល​ ខណៈ​ពេល​​អា​អូន​លែង​មាន​អ័រម៉ូន​​ទាំង​នេះ​ទៀត​។​ ​ប៉ា​ម៉ាក់​មិន​ត្រូវ​ច្របាច់​ ឬ​ម៉ាស្សា​ដោះ​របស់​ទារក​ទើប​កើត​​ឡើយ​ ពីព្រោះ​វា​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​នៅ​ខាង​ក្រោម​ស្បែក​ (អាប់​សែ)​។ ​ជា​មួយ​គ្នា​នេះ​ដែរ​ អ័រម៉ូន​​ដែល​បាន​មក​ពី​ម្ដាយ​ក៏​អាច​នាំ​ឲ្យ​មាន​សារធាតុ​រាវ​លេច​ចេញ​ពី​ក្បាល​ដោះ​របស់​ទារក​ដូច​គ្នា​ ហើយ​ជា​ទូទៅ​ វា​នឹង​បាត់​ទៅ​វិញ​នៅ​ក្នុង​រយៈ​ពេល​២​សប្ដាហ៍​។​ ការ​ប្រែប្រួល​ដទៃ​ទៀត​ចំពោះ​ទារិកា​ មួយ​វិញ​ទៀត​ ចំពោះ​ទារិកា​​អាច​នឹង​មាន​ការ​ប្រែប្រួល​ជា​បណ្ដោះអាសន្ន​នៅ​ក្នុង​​បរិវេណ​ទ្វារ​មាស​។ ​ជាលិកា​ស្បែក​នៅ​ជុំវិញ​បរិវេណ​ទ្វារ​មាស​ ​មើល​ទៅ​ហើម​ដែល​ជា​លទ្ធផល​នៃ​ការ​ប៉ះពាល់​នឹង​អ័រម៉ូន​Estrogen​។ ​មាន​សារធាតុ​រាវ​ពណ៌​ស ហូរ​ចេញ​ពី​ទ្វារ​មាស​ ដែល​ហៅ​ថា​ ធ្លាក់​ស​បែប​ធម្មជាតិ​។ មាន​ឈាម​តិច​ៗ​ចេញ​ពី​ទ្វារ​មាស​។ ជា​ទូទៅ​ ការ​ប្រែប្រួល​ទាំង​នេះ​គឺ​ជា​រឿង​ធម្មតា​ ហើយ​វា​នឹង​បាត់​ទៅ​វិញ​​ដោយ​ខ្លួន​ឯង​នៅ​​ពេល​ដែល​ទារក​អាយុ​បាន​២​ខែ​។


អាហារូបត្ថម្ភ

នេះជាពពួកបាក់តេរីល្អ ជួយប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធការពារក្មេងៗកាន់តែរឹងមាំ

ម៉ាក់ប៉ាមានដឹងទេថា ក្នុងពោះវៀនកូនមានពពួកបាក់តេរីល្អរាប់លានរស់នៅ ចាំបាច់ដល់ការលូតលាស់ ជួយរក្សាសុខភាពពោះវៀន និងសុខភាពទូទៅរបស់កូនយើងបានរឹងមាំល្អ។ មិនត្រឹមតែប៉ុណ្ណោះ ពពួកបាក់តេរីល្អទាំងនេះក៏ការពារសុខភាពអាអូនពីជំងឺមួយចំនួនបានផងដែរ ហើយបាក់តេរីល្អគួរឲ្យកត់សម្គាល់នោះគឺ Probiotics។ Probiotics ជាអ្វីទៅ? Probiotics ជាបាក់តេរីល្អផ្ដល់អត្ថប្រយោជន៍ដល់សុខភាព វាក៏ជួយរក្សាតុល្យភាពបាក់តេរីល្អៗនៅក្នុងបំពង់រំលាយអាហារបានច្រើន ហើយ Probiotics ដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងភាពស៊ាំរបស់ក្មេង។ Probiotics មិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាពពោះវៀនកូនទេ វាក៏ជួយសុខភាពកូនផ្នែកផ្សេងទៀតដែរដូចជា៖ – ពង្រឹងដំណើរការប្រព័ន្ធភាពស៊ាំ – ជួយដល់សុខភាពបេះដូង – កាត់បន្ថយការរលាក – កាត់បន្ថយបញ្ហារាករូស ឬបញ្ហាពោះវៀនផ្សេងៗ – កាត់បន្ថយអាលែកហ្ស៊ី – កម្ចាត់ទល់លាមក – កាត់បន្ថយក្អែ – បំបាត់បញ្ហាខ្យល់ក្នុងពោះ។ល។ ម៉ាក់ប៉ាអាចរក Probiotics បានទាំងនៅក្នុងទឹកដោះម្តាយ ផលិតផលទឹកដោះគោម្សៅ និងអាហារដទៃ ដែលយើងអាចបន្ថែមទៅក្នុងរបបអាហាររបស់អាអូនដូចជា យាអ៉ួរ គីមឈី ជ្រក់ត្រសក់ ឈីសមួយចំនួន (Cheddar, mozzarella…) ផលិតផលធ្វើពីទឹកដោះគោជាដើម។ ដោយសារ Probiotics ផ្ដល់ប្រយោជន៍មិនតិចទេដល់សុខភាព និងការលូតលាស់របស់កូនយើង ទើបថ្មីៗនេះ SYNBIOTICS ត្រូវបានគេណែនាំថា ជារូបមន្តថ្មី នៃអាហារូបត្ថម្ភសម្រាប់ក្មេង។ រូបមន្ត SYNBIOTICS ថ្មីនេះ មានការសំយោគរវាង បាក់តេរីល្អៗ ជាមួយនឹងចំណីអាហាររបស់បាក់តេរីល្អៗ ចូលទៅក្នុងផលិតផលតែមួយ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ហេតុផល ៥យ៉ាង ម៉ាក់ប៉ាល្មមឈប់ប្រៀបធៀបកូនជាមួយក្មេងដទៃ

ការ​ប្រៀបធៀប​កូន​ជា​មួយ​ក្មេង​ដទៃ ជា​វិធីសាស្ត្រចិញ្ចឹមកូន​ទូទៅ​មួយ ដើម្បី​បញ្ជាក់​ពី​ការ​អនុវត្ត​របស់​ក្មេង ដែល​ម៉ាក់​ប៉ា​មួយ​ចំនួន​ចូល​ចិត្ត​និយាយ​ឲ្យ​កូន​ឮ។ “មើល​កូន​គេ​រៀន​បាន​សុទ្ធតែ​លេខ​មួយ កូន​ឯង​គ្រាន់​តែ​រៀន​សោះ​ក៏​ពិបាក​ដែរ” នៅ​មាន​ពាក្យ​ច្រើន​ផ្សេង​ៗ​ទៀត ដែល​ម៉ាក់​ប៉ា​ខ្លះ​និយម​ប្រើ​ពេល​ប្រៀបធៀប​កូន​ជាមួយ​អ្នក​ដទៃ ព្រោះ​តែ​ចង់​ឲ្យ​កូន​ធ្វើ​កិច្ចការ​បាន​ល្អ​ដូច​កូន​គេ។ ប៉ុន្តែ ការ​អប់រំ​កូន​បែប​នេះ ប៉ះពាល់​ខ្លាំង​ណាស់​ទៅ​លើ​ការ​លូតលាស់​របស់​កូន ពិសេសបញ្ហា​ផ្លូវ​អារម្មណ៍ ហេតុ​នេះ​ហើយ ម៉ាក់​ប៉ា​គួរ​កែ​ទម្លាប់​​ ឬ​បញ្ឈប់​ការ​ប្រៀប​ធៀប​នេះ។ ហេតុ​ផល​មិន​ល្អ​នៃ​ការ​ប្រៀបធៀប​កូន​ជាមួយ​អ្នក​ដទៃ ១. ភាព​តាន​តឹង ស្ត្រេស នៅ​ពេល​ប៉ា​ម៉ាក់​ប្រៀប​ធៀប​កូន​ខ្លួន​ជាមួយ​អ្នក​ដទៃ អា​អូន​នឹង​មាន​អារម្មណ៍​ថា​ទទួល​សម្ពាធ​ពី​ខាង​ក្នុង​គ្រួសារ។ តួនាទី​របស់​យើង​មិន​មែន​ដាក់​សម្ពាធ បណ្ដាល​ឲ្យ​កូន​កើត​ថប់​បារម្ភ ឬ​គេង​មិន​លក់​ទេ។ យើង​គួរ​អង្គុយ​ស្ដាប់​ហេតុ​ផល​កូន​ថា តើ​អ្វី​ដែល​រំខាន​ដល់​កូន​ធ្វើ​កិច្ច​ការ​មិន​បាន​ល្អ រួច​រក​ដំណោះ​ស្រាយ​ជាមួយ​គ្នា។ ២. ជំនឿ​ទុក​ចិត្ត​លើ​ខ្លួន​ធ្លាក់​ចុះ មួយ​ថ្ងៃ​ៗ​ឮ​​តែ​ពាក្យពីម៉ាក់ប៉ាថា ​ខ្លួន​មិន​ល្អ​ដូច​កូន​គេ អា​អូន​នឹង​ចាប់​ផ្ដើម​ជឿ​ថា​ខ្លួន​ឯង​អន់​ជាង​គេ ធ្វើ​កិច្ច​ការ​មិន​ល្អ​ទៅ​តាម​ការ​រំពឹង​ទុក​របស់​ម៉ាក់​ប៉ា​ខ្លួន។ ជួន​កាល អា​អូន​ខំ​ប្រឹង​ហើយ តែ​សមត្ថភាព​កូន​ធ្វើ​បាន​តែ​ប៉ុណ្ណឹង ហើយ​ត្រូវ​មក​ឮ​ពាក្យ​ស្ដី​បន្ទោស​ទៀត ​ធ្វើ​ឲ្យ​បាត់​បង់​ទំនុក​លើ​ខ្លួន។ អារម្មណ៍​នេះ​ប៉ះពាល់​ខ្លាំង​ទៅ​ដល់​ការ​លូតលាស់​ផ្ទាល់​ខ្លួន និង​ការសិក្សា​របស់​កូន។ ៣. បំបាត់​ទេពកោសល្យ ម៉ាក់​ប៉ា​ដែល​ប្រៀប​ធៀប​កូន​ខ្លួន​ជាមួយ​ក្មេង​ដទៃ ជា​ទូទៅមើល​មិន​ឃើញ​ពី​សមត្ថភាព​ពិត ឬ​ទេពកោសល្យ​របស់​កូន​ខ្លួន​ទេ។ ឧ. កូន​យើង​មាន​ទេពកោសល្យ​ផ្នែក​និពន្ធ តែ​ម៉ាក់​ប៉ា​ចង់​ឲ្យ​កូន​ធ្វើ​ពេទ្យ ត្រូវ​ឲ្យ​កូន​ខំ​រៀន​មុខវិទ្យាផ្នែក​ពេទ្យ​ទាំង​ដែល​កូន​មិន​ស្រលាញ់។ នេះ​បណ្ដាល​ឲ្យ​ទេពកោសល្យ​ដែល​កូន​មាន ពោល​គឺ​ដុង​ដែល​កូន​មាន​ត្រូវ​បាត់​បង់​ទទេ។ ៤. បាត់​បង់​ទំនាក់​ទំនង​ល្អ​ក្នុង​គ្រួសារ ពេល​ឮ​តែ​ពាក្យ​មិន​ល្អ​ពី​មាត់​ម៉ាក់​ប៉ា​ខ្លួន​ឯង វា​បញ្ជាក់​ច្បាស់​ៗ​ថា ម៉ាក់​ប៉ា​មិន​សូវ​សប្បាយ​ចិត្ត​ពេល​យើង​នៅ​ក្បែរ​ទេ ព្រោះ​ឃើញ​មុខ​ដឹង​តែ នឹក​ឃើញ​រឿង​កូន​ធ្វើ​មិន​បាន​ល្អ​ដូច​កូន​គេ។ ដូច​នេះ​ហើយ វា​ធ្វើ​ឲ្យ​កូន​បាត់​ភាព​ជឿ​ជាក់​លើ​ម៉ាក់​ប៉ា ដែល​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​អភិវឌ្ឍន៍ ឬ​អាកប្បកិរិយា​មិន​សមរម្យ​ពេល​កូន​ពេញ​វ័យ។ ៥. បង្កើត​អាកប្បកិរិយា​មិន​ល្អ ប្រសិន​បើ​ការ​ខំ​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​របស់​កូន ត្រូវ​បាន​មើល​រំលង​ពី​ម៉ាក់​ប៉ា​ខ្លួន​ម្ដង​ហើយ​ម្ដង​ទៀត […]


ការថែទាំទារក

សុដន់ទារកឡើងហើម ឬរឹង ដោយសារមូលហេតុអ្វី? គួរឲ្យបារម្ភអត់?

ការ​ឡើង​ហើម​សុដន់​របស់​ទារក​ដោយសារ​ជាលិកា​ណា​មួយ ច្បាស់​ជា​ធ្វើ​ឲ្យ​ម៉ាក់ប៉ា​បារម្ភ​មិន​ខាន មិន​ថា​នៅ​លើ​កូន​ប្រុស ឬ​កូន​ស្រី​ទេ។ បញ្ហា​សុដន់​ទារក​ឡើង​ហើម ឬ​រឹង​នេះ​ជា​រឿង​ធម្មតា កើតឡើងលើ​ទារក​ទើប​នឹង​កើត និង​បន្ត​រីក​ធំ​រយៈ​ពេល​ខ្លី ហើយ​នឹង​បាត់​ទៅ​វិញ​ក្នុង​អំឡុង ២-៣​សប្ដាហ៍ ឬ​អាច​ច្រើន​ខែ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ។ មូលហេតុ​បង្ក​ឲ្យ​សុដន់​ទារក​ឡើង​ហើម ឃើញ​សុដន់​កូន​ឡើង​រឹង​ម៉ាក់​ប៉ា​ច្បាស់​ជា​ឆ្ងល់​ថា​បញ្ហា​នេះ​កើត​ឡើង​ដោយសារ​មូលហេតុ​អី? ​ខាង​ក្រោម​នេះ​គឺ​ជា​មូលហេតុ​បង្ក​ឲ្យ​អា​អូន​ឡើង​ហើមសុដន់​ដូច​ជា៖ ១. បម្រែបម្រួល​អ័រម៉ូន ម៉ាក់​ៗ​ឆ្លង​កាត់​ការ​ផ្លាស់​ប្ដូរ​អ័រម៉ូន​ច្រើន​អំឡុង​ពេល​ពពោះ ហើយ​ពេល​ខ្លះ អ័រម៉ូន​នោះ​ក៏​អាច​ប៉ះពាល់​ទៅ​ដល់​អា​អូន​ដែរ ជាហេតុ​បណ្ដាល​ឲ្យ​ទារក​ទៅ​ជា​ឡើង​សុដន់​បែប​នេះ។ ២. បម្រែបម្រួល​រាងកាយ មាន​ផ្នែក​រាងកាយ និង​ផ្លូវ​ចិត្ត​ជា​ច្រើន​ដែល​ស្ត្រី​ពពោះ​ត្រូវ​ឆ្លង​កាត់ ហើយ​ការ​ផ្លាស់​ប្ដូរ​នេះ​អាច​ប៉ះពាល់​ដល់​កូន បណ្ដាល​ឲ្យ​សុដន់​ឡើង​ធំ​។ ៣. បម្រែបម្រួល​សារធាតុ​គីមី ពេល​ខ្លះ ទារក​អាច​ស្រូប​យក​សារធាតុ​គីមី​មាន​នៅ​ក្នុង​ចរន្តឈាម​ម្ដាយ។ ប៉ុន្តែ ក្រោយ​កើត​មក ការ​ផ្គត់​ផ្គង​សារធាតុ​គីមី​ក្នុង​ចរន្តឈាម​កូន​អាច​នឹង​ឈប់ ជា​ហេតុ​បណ្ដាល​ឲ្យ​អ័រម៉ូន​មួយ​ចំនួន​ប្រែប្រួល បង្ក​ឲ្យ​សុដន់​ទារក​ឡើង​ធំ ឬ​មាន​ដុំ​ក្នុង​សុដន់។ តិចនិក​ថែទាំ​បញ្ហា​សុដន់​កូន​ឡើង​ធំ – មិន​ត្រូវ​ក្ដិច ឬ​ប៉ះ​លេង​សុដន់​កូន ព្រោះ​អាច​ឆ្លង​មេរោគ – មិន​ត្រូវ​ច្របាច់​យក​ទឹក​ចេញ​ពី​សុដន់​កូន​ទេ (ពេល​ខ្លះ សុដន់​អា​អូន​ឡើង​ហើម និង​ចេញ​ទឹក​ដោះ) – ជូត​សម្អាត​សុដន់​កូន​ជាមួយ​កំណាត់ ឬ​កន្សែង​ទន់ ថ្នមៗ – បន្ត​បំបៅ​ដោះ​កូន​តាម​ទម្លាប់​ធម្មតា ពេល​ណា​គួរ​ជួប​ពេទ្យ? ដូច​ដែល​បាន​លើក​ឡើង​មក​ថា បញ្ហា​សុដន់​ទារក​ឡើង​ហើម ឬ​រឹង ជា​រឿង​ធម្មតា​ដែល​អាច​កើត​ឡើង​លើ​ទារក និង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​។ ប៉ុន្តែ​បើ​ម៉ាក់​ប៉ា​សង្កេត​ឃើញ​សញ្ញា​ទាំង​ប៉ុន្មាន​លើ​អា​អូន គួរ​យក​កូន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទើប​ល្អ៖ សុដន់​កូន​ឡើង​ធំ​ទៅៗ មិន​ស្រក សុដន់​កូន​ឡើង​ក្រហម ឬ​រមាស់ អា​អូន​ក្ដៅ​ខ្លួន មួម៉ៅ ឬ​មិន​ញ៉ាំ​អាហារ។


កង្វះអាហារូបត្ថម្ភ

ទឹកដោះគោស្រស់ល្អចំពោះកូន តែខ្វះជាតិរ៉ែនេះមួយ អាចបង្កជាជំងឺដល់អាអូនវិញ

ទឹកដោះ​គោ​ស្រស់​ផ្ដល់​ប្រយោជន៍​ដល់​កូន​ៗ​យើង​ច្រើន មិន​ត្រឹម​តែ​សម្បូរ​សារធាតុ​ចិញ្ចឹម​ល្អ​ចំពោះ​សុខភាព​ប៉ុណ្ណោះ​ទេ វា​ជួយ​ដល់​ការ​លូតលាស់ និង​អភិវឌ្ឍ​របស់​កូន​យើង​ផង​ដែរ។ ត្បិត​តែ​ទឹក​ដោះ​គោ​ស្រស់មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ជួយ​ដល់​សុខភាព​ទូទៅ​កូន តែ​ទឹក​ដោះ​គោ​ស្រស់​ខ្វះ​ជាតិ​រ៉ែ​ចាំ​បាច់​ដល់​រាងកាយ​មួយ​ដែល​ម៉ាក់​ប៉ា​គួរ​បន្ថែម​ពី​លើ​ការ​ញ៉ាំ​ទឹកដោះគោ ចៀសវាង​អា​អូន​កើត​ជំងឺ​ស្លេកស្លាំង។ ជុំ​វិញ​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ បាន​ឲ្យ​ដឹង​ថា ទឹកដោះ​គោ​ស្រស់ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ច្រើន​ដូច​ជា សម្បូរ​សារជាតិ​ទឹក ប្រូតេអ៊ីន ខ្លាញ់ និង​សារជាតិ​រ៉ែ ជា​ពិសេស គឺ​កាល់ស្យូម​ដែល​ជួយ​ដល់​ការ​លូតលាស់​របស់​កុមារ។ លោក​ស្រី​វេជ្ជបណ្ឌិតបន្ត​ថា ចំណុច​ខ្វះខាត​របស់​ទឹកដោះ​គោ​ស្រស់​ម៉ាក់​ប៉ា​គួរ​ដឹង​នោះ ​គឺទឹក​ដោះ​គោ​ស្រស់​មិន​សម្បូរ​ជាតិ​ដែក ដែល​ជា​ជាតិ​រ៉ែ​ចាំ​បាច់​បំផុត​ដល់​រាងកាយ​មនុស្ស​យើង។ ហេតុ​ដូច​នេះ​កុមារ​ដែល​ផឹក​ទឹកដោះ​គោ​ស្រស់​ច្រើន អាច​បណ្ដាល​ឲ្យ​កើត​ជា​ជំងឺ​ស្លេកស្លាំង​ដោយ​សារ​ការ​ខ្វះ​ជាតិ​ដែក។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ជាន សុផល ប្រធាន​ផ្នែក​ជំងឺ​ឈាម​កុមារ នៃ​មន្ទីរពេទ្យ​កុមារជាតិ​បាន​ពន្យល់​ថា ខ្វះ​ជាតិ​ដែក ធ្វើ​ឲ្យ​គ្រាប់​ឈាម​ក្រហម​ធ្លាក់​ចុះ ការ​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​ខួរក្បាល​មិន​សូវ​បាន​គ្រប់​គ្រាន់​នោះ​ទេ។ មួយ​វិញ​ទៀត ជាតិ​ដែក មាន​ប្រយោជន៍​សម្រាប់​ការ​​ វិវត្ត ការ​លូតលាស់​ប្រព័ន្ធ​ប្រសាទ បើ​ខ្វះ​ជាតិ​ដែក​ធ្វើ​ឲ្យ​ខួរក្បាល​ចោទ​ជា​បញ្ហា។ បើ​សង្ស័យ​កូន​ស្លេក​ស្លាំង​ដោយសារ​ខ្វះ​ជាតិ​ដែក ម៉ាក់ប៉ា​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​ពេទ្យ​ជំនាញ​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ម៉ាក់​ប៉ា​អាច​បន្ថែម និង​ការពារ​អា​អូន​ពី​ការ​ខ្វះ​ជាតិ​ដែក ដោយបន្ថែម​អាហារ​ជាតិ​ដែក​ឲ្យ​កូន​ញ៉ាំ​ឲ្យ​គ្រប់​គ្រាន់ កាត់​បន្ថយ​ការ​ញ៉ាំ​ទឹកដោះ​គោ​ស្រស់ បង្កើន​សមត្ថភាព​ស្រូប​យក​ជីវជាតិ​ចិញ្ចឹម​របស់​កូន។ល។​


អាហារូបត្ថម្ភទារក

ក្មេង ៦ខែឡើង អត់ព្រមញ៉ាំអាហារក្រៅពីទឹកដោះគោ សាកល្បងវិធីនេះបាន

ពេល​ដែល​អា​អូន​លូតលាស់​ដល់​អាយុ​៦​ខែ​ឡើង ម៉ាក់​ប៉ា​អាច​បន្ថែម​អាហារូបត្ថម្ភ​ផ្សេង​ៗ​ឲ្យ​កូន ដើម្បី​បំពេញ​​សារធាតុ​ចិញ្ចឹម​ដែល​រាងកាយ​ត្រូវ​ការ។ ប៉ុន្តែ ក្មេង​អាយុ​៦​ខែ​ឡើង​នេះ អាច​នឹង​រើស​ចំណី​អាហារ ជួន​កាល បើ​មិន​ចង់​ញ៉ាំ វាយ​ស្លាប​ព្រា​ឲ្យ​ជ្រុះ​ទៅ​ដី​ពេល​យើង​បញ្ចុក​ទៀត​ក៏​មាន។ អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ អា​អូន​ទើប​បាន​៦​ខែ គ្រូពេទ្យ​ណែនាំ​ឲ្យ​បន្ថែម​អាហារ​បំប៉ន​ តែ​ក្មេង​ខ្លះ​មិន​ព្រម​ញ៉ាំ​សោះ វា​អាច​មក​ពី​កូន​មិន​ចង់​ញ៉ាំ​អាហារ​ប្លែក​ថ្មី អា​អូន​ទទួល​យក​អាហារ​ថ្មី​មិន​ទាន់​បាន ឬ​មិន​ចូល​ចិត្ត​អាហារ​នោះ។ យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​ណែនាំ​អាហារ​ថ្មី​ៗ​ឲ្យ​កូន​ញ៉ាំ​ឲ្យ​បាន​ច្រើន​មុខ ព្រោះ​វា​ផ្ដល់​សារធាតុ​ចិញ្ចឹម​ដល់​អា​អូន និង​កាត់បន្ថយ​ការ​រើស​អាហារ​ពេល​អា​អូន​ធំ​ឡើង ហើយ​ម៉ាក់​ប៉ា​អាច​ប្រើ​វិធី​ខាង​ក្រោម​នេះ ដើម្បី​ជួយ​ឲ្យ​អា​អូន​ចាប់​ផ្ដើម​ញ៉ាំ​ចំណី​ផ្សេង​ៗ​បាន។ ១. បង្កើត​បរិយាកាស​សប្បាយ​ពេល​ញ៉ាំ​បាយ៖ ព្យាយាម​លេង​សើច​ជាមួយ​កូន​ផង និង​បន្លប់​បញ្ចុក​អាហារ​ចូល​មាត់​កូន​ផង។ ចៀសវាង​ស្រែក ឬ​បញ្ចុក​កូន​ទាំង​បង្ខំ បើ​អា​អូន​មិន​ចង់​ញ៉ាំ​ចំណី​ឥឡូវ យើង​អាច​ទុក​ចោល​សិន សឹម​សាក​ល្បង​ម្ដង​ទៀត​នៅ​ពេល​ក្រោយ។ ២. បណ្ដោយ​តាម​កូន៖ អនុញ្ញាត​ឲ្យ​កូន​បាន​កាន់ លិឍ ឬ​លេង​ជាមួយ​អាហារ​សិន​ ព្រោះ​អា​អូន​កំពុង​រៀន​ញ៉ាំ​អាហារ​ថ្មី​ផ្សេង​ពី​ទឹក​ដោះ​ម៉ាក់ៗ ឬ​ទឹក​ដោះ​គោ។ ៣. ជ្រើស​រើស​អាហារ​ឲ្យ​បាន​ល្អ៖ ព្យាយាម​ប្រើ​ការ​ច្នៃប្រឌិត​របស់​យើង ពេល​ធ្វើ​ម្ហូប ឬ​ជ្រើស​រើស​អាហារ​ថ្មី​ៗ​ឲ្យ​កូន​ញ៉ាំ។ យើង​អាច​ដាក់​បន្លែ ឬ​ផ្លែឈើ​ពណ៌​ចម្រុះ​ឲ្យ​កូន​ញ៉ាំ ព្រោះ​ក្មេង​ចូល​ចិត្ត​ពណ៌​ស្អាត កាល​ណា​ឃើញ​របស់​ស្អាត ក្មេង​ច្បាស់​ជា​ចង់​ចាប់​កាន់ ឬ​ចង់​បាន​មិន​ខាន។ ៤. បន្លប់​កូន៖ ជា​ទូទៅ ក្មេង​ៗ​មិន​ចូល​ចិត្ត​ញ៉ាំ​បន្លែ​ទេ ឬ​​មិន​ចូលចិត្ត​អាហារ​ដែល​ផ្ដល់​អត្ថប្រយោជន៍​ល្អ​សុខភាព​ណា​មួយ។ ហេតុ​នេះ យើង​អាច​លាយ​បញ្ចូល​គ្នា​រវាង​អាហារ​ឲ្យ​កូន​មិន​ចូល​ចិត្ត ដាក់​ក្នុង​អាហារ​កូន​ចូលចិត្ត។ ឧ. កូន​យើង​មិន​ចូលចិត្ត​ញ៉ាំ​ […]


ការលូតលាស់អាយុ ៦ឆ្នាំ

កូនចេះតមាត់ ម៉ាក់ប៉ាប្រើតិចនិកនេះអប់រំ ល្អជាងវាយ ឬស្រែកដាក់អាអូន

ការ​ត​មាត់ គប់​របស់​របរ​ចោល យំ​ននៀលដី ជា​ទម្លាប់​អាក្រក់​របស់​កូន​ៗ ដែល​គ្មាន​ម៉ាក់​ប៉ា​ណា​ចូលចិត្ត​ឡើយ ហើយ​មាន​ម៉ាក់​ប៉ា​មួយ​ចំនួន​ទប់​កំហឹង​មិន​ជាប់​វាយ ឬ​ស្រែក​ឲ្យ​កូន​វិញ​ក៏​មាន។ អំឡុង​ពេល​លូតលាស់​របស់​ក្មេង ច្បាស់​ហើយ​ការ​ត​មាត់​នៅ​ពេល​ម៉ាក់​ប៉ា​ស្ដី​ឲ្យ​ នឹង​លេច​ឡើង​ក្នុង​ពេល​ណា​មួយ និង​ជា​ពេល​ដែល​យើង​ត្រូវ​អប់រំ​ណែនាំ​កូន​បន្ថែម​ទៀត ពី​ទម្លាប់​អាក្រក់​នេះ ដោយ​ប្រើ​វិធី​និយាយ​ណែនាំ​ស្រួល​បួល មិន​មែន​ស្រែក​គំហក ឬ​វាយ​កូន​ទេ។ ខាង​ក្រោម​នេះ ជា​តិចនិក​ដែល​យើង​គួរ​អនុវត្ត​តាម ពេល​កូន​ត​មាត់​ម្ដង។ ១. រក្សា​ជំហរ​របស់​ខ្លួន កុំ​បញ្ចេញ​ប្រតិកម្ម​ហួស​ដូច​ស្រែក ឬ​ស្ទុះ​ទៅ​វាយ​កូន ​ពេល​ឮ​អា​អូន​ត​មាត់​ម្ដងៗ។ ជម្រើស​ល្អ​បំផុត​សម្រាប់​អប់រំ​កូន​ពី​អាកប្បកិរិយា​ត្រឹម​ត្រូវ គឺ​កើត​ចេញ​ពី​ខ្លួន​យើង​ផ្ទាល់ ហេតុ​នេះ​យើង​ត្រូវ​និយាយ​ជាមួយ​កូន​ស្រួល​បួល កុំ​ជេរ កុំ​ស្ដី និង​ប្រើ​ពាក្យ​ឲ្យ​បាន​សមរម្យ ទោះ​ខឹង​ប៉ុនណាក៏​មិន​ត្រូវ​ប្រើ​ពាក្យ​គំរោះ​គំរើយ​ឲ្យ​កូន​ឮដែរ។ ២. តាមដាន​​កូន សាក​សួរ​ខ្លួន​ឯង​មើល៍​ថា​តើ​កូន​ចេះ​ត​មាត់ ឬ​បង្ហាញ​អាកប្ប​កិរិយា​មិន​ល្អ​តាម​អ្នក​ណា តាម​មិត្តភ័ក្ដិ​នៅ​សាលា ឬ​តាម​កម្មវិធី​កូន​មើល​តាម​ទូរស័ព្ទ ឬ​ទូរទស្សន៍។ ក្មេង​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​ខ្លះ​និយាយ​ត​មាត់ ដើម្បី​ជា​កំប្លែង​ឲ្យ​អ្នក​មើល​សើច​សប្បាយ ដូច​នេះ​កូន​យើង​អាច​ត្រាប់​តាម​អ្វី​ដែល​គេ​ឃើញ​ក្នុង​ទូរទស្សន៍។ ៣. បង្ហាញ​ពី​ផល​វិបាក យើង​ជា​ប៉ា​ម៉ាក់​ត្រូវ​ឲ្យ​អូន​ៗ​ដឹង​​ថា​គេ​នឹង​ទទួល​បាន​លទ្ធផល​បែប​ណា​នៅ​ពេល​ពួកគេ​និយាយ​ត​មាត់​ទៅ​ម៉ាក់​ប៉ា​។ ដូចនេះ​ម៉ាក់​ប៉ា​​ត្រូវ​បង្ហាញ​ឲ្យ​ច្បាស់​ថា​អាកប្បកិរិយា​បែប​នេះ​គឺ​មិន​សមរម្យ និង​ទទួល​យក​មិន​បាន។ ម៉ាក់ប៉ា​ក៏​អាច​បង្ហាញ​ដល់​កូន​តូច​នូវ​ផល​វិបាក​ពី​អាកប្បកិរិយា​របស់​ពួកគេ​ដោយ​កំណត់​ម៉ោង​លេង​របស់​ពួកគេ ឬ​កិច្ចការ​អ្វី​ផ្សេង​ទៀត​ជាដើម។ ៤. សរសើរ​កូន​ទៅ​លើ​អាកប្បកិរិយា​ល្អ ប្រសិនជា​កូន​ឈប់​ត​មាត់ និង​បង្ហាញ​ការ​ដឹង​គុណ ម៉ាក់ប៉ា​អាច​ផ្ដល់​រង្វាន់​ដល់​ពួកគេ​ដោយ​ការ​ឱប ការ​សរសើរ ឬ​អរគុណ​ជា​ដើម។ យ៉ាងណាមិញ ត្រូវ​ប្រាកដ​ថា​កូន​យល់​​នូវ​អ្វី​ដែល​​ម៉ាក់ប៉ា​សរសើរ​មិន​មែន​មាន​ន័យ​ថា​គេ​អាច​បាន​អ្វី​គ្រប់​យ៉ាង​តាម​​ត្រូវ​ការ​នោះ​​ទេ។ ៥. បង្កើន​ពេល​វេលា​ជាមួយ​កូន ជួន​កាល​ក្មេង​ៗ​អាច​មាន​អាកប្បកិរិយា​មិន​ល្អ ដោយ​សារ​ការយក​ចិត្ត​ទុក​ដាក់​ពេញ​លេញ​ពី​ម៉ាក់​ប៉ា ហេតុ​នេះ​ហើយ យើង​គួរ​បង្កើន​ពេល​វេលា​សប្បាយ​ៗ​ជួប​ជុំ​គ្រួសារ​ឲ្យ​បាន​ច្រើន ដើម្បី​បំពេញ​នូវ​អារម្មណ៍​ខ្វះ​ខាត​របស់​កូន​ដូច​ជា នាំ​កូន​ដើរ​លេង លេង​ជាមួយ​កូន​នៅ​ផ្ទះ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន

កូន​ក្មេង​ឈ្លោះ​គ្នា​ជា​មួយ​បង​ប្អូន​ភាគ​ច្រើន​ដោយសារ​ហេតុ​ផល​តូច​តាច​មួយ ជួន​កាល បើ​កូន​បង​អផ្សុក​ទៅ​ញោះ​ប្អូន​ឲ្យ​យំ ចុង​ក្រោយ​ប្រកែក​គ្នា​បែក​ផ្ទះ ល្វីង​មុខ​ម៉ាក់​ប៉ា​ឯ​ណេះ​វិញ។ ការ​ប្រកែក​គ្នា ឬ​ការ​មិន​យល់​ស្រប​មតិ​ជាមួយ​របស់​ក្មេង ជា​ផ្នែក​មួយ​ក្នុង​ការ​លូតលាស់​របស់​ក្មេង តែ​យើង​ច្បាស់​ជា​មិន​ចង់​ឃើញ​បង​ប្អូន​មិន​ត្រូវ​គ្នា​ទេ ហើយ​ខាង​ក្រោម​នេះ​ជា​តិចនិក​ម៉ាក់​ប៉ា​អាច​អនុវត្ត ដើម្បី​ជួយ​ទប់ស្កាត់ ឬ​កាត់​បន្ថយ​ជម្លោះ​រវាង​កូន​ៗ​យើង​បាន​។ ១. បង្រៀន​ពី​ការ​ដោះ​ស្រាយ​បញ្ហា ម៉ាក់​ប៉ា​ត្រូវ​តែ​កំណត់​លក្ខណៈ​ឲ្យ​ម៉ឺងម៉ាត់​ពី​សកម្មភាព​អ្វី​ដែល​អាច និង​មិន​អាច​ធ្វើ ប្រាប់​កូន​ឲ្យ​ច្បាស់ៗ នៅ​ពេល​យើង​ដោះ​ស្រាយ​ជម្លោះ ឬ​បញ្ហា​អ្វី​មួយ។ ឧ. ពេល​កូន​ៗ​ឈ្លោះ​គ្នា យើង​អាច​ប្រាប់​កូន​ថា ការ​យំ​ស្រែក ឬ​វាយ​គ្នា​មិន​មែន​ជា​ដំណោះ​ស្រាយ​ត្រឹម​ត្រូវ ដើម្បី​បញ្ចប់​ជម្លោះ​ទេ។ ២. សរសើរ ឬ​ប្រើ​ធម៌​ត្រជាក់​អប់រំ​កូន ការ​សរសើរ ឬ​អប់រំ​កូន​ដោយ​និយាយ​ស្រួល​បួល មិន​ប្រើ​ហិង្សា ជា​តិចនិក​ល្អ​មួយ​ជួយ​ចិញ្ចឹម​កូន​ឲ្យ​មាន​អាកប្បកិរិយា​ល្អ។ ចំណុច​សំខាន់​នោះ គឺ​បង្ការ​កូន​ៗ​កុំ​ឲ្យ​មាន​ការ​ប្រើ​ដៃ​ជើង​ដាក់​គ្នា បន្ទាប់​មក​យើង​អាច​សរសើរ​កូន​ៗ​ពេល​ឃើញ​ពួក​គេ​ធ្វើ​អំពើ​ល្អ​វិញ។ កូន​ក្មេង​នៅ​ពេល​ដែល​យើង​សរសើរ​ពួក​គេ​ពេល​ធ្វើ​ទង្វើ​ណា​មួយ អា​អូន​ច្បាស់​ឧស្សាហ៍​ធ្វើ​វា​ម្ដង​ហើយ​ម្ដង​ទៀត ដើម្បី​យក​ចិត្ត​ប៉ា​ម៉ាក់។ ៣. ក្លាយ​ជា​គំរូ​ល្អ ម៉ាក់​ប៉ា​ត្រូវ​ចាំ​ថា កូន​ៗ​របស់​យើង​ចាំ​សង្កេត​រាល់​ទង្វើ​ដែល​យើង​ធ្វើ​ទាំង​អស់ ហើយ​រៀន​ត្រាប់​តាម។ បើ​យើង​ចង់​ឲ្យ​កូន​មាន​ចរិត​ល្អ យើង​ខ្លួន​ឯង​ផ្ទាល់​ត្រូវ​ព្យាយាម​បង្ហាញ​ថា​តើ​អ្វី​ទៅ​ជា​ទង្វើ​ល្អ និង​ចរិត​ល្អ ហេតុ​នេះ​ហើយ​ការ​ឈ្លោះ​ប្រកែក​គ្នា​ ឬ​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​នៅ​មុខ​កូន​មិន​មែន​ជា​គំរូ​ល្អ ដើម្បី​ឲ្យ​អា​អូន​លូតលាស់​ឡើង​មាន​ចរិត​ល្អ​ឡើយ។ ៤. ផ្ដល់​ឲ្យ​កូន​ស្មើ​ភាព​គ្នា ការ​កាន់​ជើង​កូន​ម្នាក់ ហើយ​ស្ដី​ឲ្យ​កូន​ម្នាក់​ទៀត​ជា​ទម្លាប់​អាក្រក់​របស់​ម៉ាក់ប៉ា​ដែល​កូន​ៗ​ស្អប់​បំផុត ព្រោះ​សម្រាប់​កូន​ៗ ទង្វើ​នេះ​ជា​ការ​លម្អៀង បង្ហាញ​ថា ស្រលាញ់​កូន​មួយ​ជាង​កូន​មួយ​ទៀត។ ការ​លម្អៀង អាច​បណ្ដាល​ឲ្យ​មាន​ការ​បែក​បាក់​ទំនាក់​ទំនង​រវាង​បង​ប្អូន ឬ​នៅ​ក្នុង​គ្រួសារ​ទាំង​មូល។ ហេតុ​នេះ នៅ​ពេល​កូន​ៗ​ឈ្លោះ មុន​នឹង​ស្ដី​ឲ្យ​កូន​ម្នាក់​ជួយ​កូន​ម្នាក់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ