ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

វ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូចសម្រាប់មនុស្សពេញវ័យមានគុណប្រយោជន៍សុខភាពអ្វីខ្លះ?

គ្នាយើងខ្លះជឿងថា ប្រសិនបើយើងឆ្លងមេរោគដោយខ្លួនឯង នោះយើងនឹងមានប្រព័ន្ធភាពស៊ាំខ្លាំងជាង បើធៀបទៅនឹងការចាក់វ៉ាក់សាំង។ ប៉ុន្តែការឆ្លងមេរោគកញ្ជ្រឹលអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជារលាកសួត រលាកខួរក្បាល និងអាចបាត់បង់ជីវិតផងក៏មាន។ ផ្ទុយទៅវិញ ការចាក់វ៉ាក់សាំងផ្តល់នូវសុវត្ថិភាព ជាមួយប្រព័ន្ធភាពស៊ាំរយៈពេលវែង ដោយមិនមានហានិភ័យឡើយ។ ជាក់ស្តែង វ៉ាក់សាំងវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច (MMR) ផ្ទុកមេរោគកម្រិតស្រាល ដែលអាចជំរុញប្រព័ន្ធភាពស៊ាំឱ្យផលិតអង់ទីក័រដោយមិនបង្កជាជំងឺផ្សេងៗ។ [embed-health-tool-vaccination-tool] ចំនួនដូសដែលត្រូវចាក់សម្រាប់កុមារ និងមនុស្សពេញវ័យ? កុមារចាំបាច់ត្រូវចាក់វ៉ាក់សាំង MMRចំនួន២ដូស ដោយដូសទី១ត្រូវចាក់នៅចន្លោះអាយុ១២ ដល់១៥ខែ និងដូសទី២ ចាប់ពីអាអូនអាយុបាន៤ ឆ្នាំ ដល់៦ឆ្នាំ។ ចំពោះក្មេងដែលមានអាយុលើសពី៦ឆ្នាំ ក្មេងជំទង់ និងមនុស្សពេញវ័យត្រូវចាក់វ៉ាក់សាំងនេះចំនួន១ដូស ឬ២ដូស ប្រសិនបើនៅមិនទាន់មានអង់ទីក័រប្រឆាំងនឹងមេរោគនៅឡើយ ហើយដូសនីមួយៗត្រូវចាក់នៅចន្លោះរយៈពេល ២៨ថ្ងៃ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍នៃវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច វ៉ាក់សាំងMMR អាចការពារកុមារពីជំងឺកញ្ជ្រឹល ស្រឡទែន និងស្អូច ដែលជាជំងឺធ្ងន់ធ្ងរ និងបង្កឡើងដោយមេរោគ។ នៅពេលដែលកុមារ និងមនុស្សពេញវ័យបានចាក់វ៉ាក់សាំងគ្រប់ចំនួន នោះនឹងអាចចាក់បន្ថយការរីករាលដាលនៃមេរោគ ក៏ដូចជាការធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ម្យ៉ាងវិញទៀត ប្រសិនបើស្ត្រីឆ្លងជំងឺស្អូចអំឡុងពេលពពោះ ក៏អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ឬអាចបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃថែមទៀតផង។ ក្រុមមនុស្សប្រភេទណាដែលមិនគួរចាក់វ៉ាក់សាំងនេះ? អ្នកដែលស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរចាក់វ៉ាក់សាំងMMR […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ជំងឺឆ្លង

វិធីនេះល្អបំផុត លាងដៃកូនតូចបានស្អាត មិនបារម្ភអាអូនពុលអាល់កុល

អំឡុង​ពេល​នេះ​ម៉ាក់​ប៉ា​ច្បាស់​ជា​បារម្ភ​ខ្លាំង​ពី​សុខភាព​កូន ខ្លាច​អា​អូន​ឆ្លង​កូវីដ-១៩ តែ​ការ​ប្រើ​ជែល ឬ​អាល់កុល​លាង​ដៃ​លើ​ទារក និង​ក្មេង​ក្រោម​អាយុ ៥ឆ្នាំ មិនល្អនោះ​ទេ។ ដោយ​សារ​កូន​ក្មេង​អាច​ពុល​នឹង​ជាតិ​អាល់កុល បើ​សិន​ជា​ច្រឡំ​ដាក់ដៃចូល​ក្នុង​មាត់​បន្ទាប់​ពីលាង​អាល់កុល ឬ​ជែល​រួចភ្លាមៗ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ American Academy of Pediatrics (AAP)។ ជំនួស​ដោយ​ការ​ប្រើ​ជែល និង​អាល់កុល​លាង​ដៃ​លើ​ទារក និង​ក្មេង​តូចៗ ម៉ាក់​ប៉ា​អាច​ងាក​មក​ប្រើ​សាប៊ូ និង​ទឹក​ស្អាត​វិញ។ នេះជា​តិចនិក​ល្អ​បំផុត​សម្រាប់​សម្អាត​ដៃ​កូន ហើយ​យើង​មិន​ព្រួយ​ថា​ កូន​អាច​ពុល​ជាតិ​អាល់កុល​ដូច​ការ​ប្រើ​ជែល ឬ​អាល់កុល​លាង​ដៃ ពេល​អា​អូន​ដាក់​ដៃ​ចូល​មាត់​ទេ។ និយាយ​ដល់​ត្រង់​តិចនិក​លាង​ដៃ​កូន មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង​ (CDC) អាមេរិក បាន​ណែនាំ​ពី​តិចនិក​លាង​ដៃ​កូន​ឲ្យ​បាន​ត្រឹម​ត្រូវ​ដូច​ជា៖ ១. ដាក់​ដៃ​កូន​ឲ្យ​សើម រួច​ដាក់​សាប៊ូ​លើ​ដៃ​កូន ២. យក​ដៃ​យើង​ដុស​លើ​ដៃ​កូន​ឲ្យ​គ្រប់​សព្វ ទាំង​បាតដៃ ខ្នង​ដៃ ចន្លោះ​ម្រាម​ដៃ និង​ក្រចក​ដៃ ៣. ដុស​សម្អាត​ដៃ​កូន​យ៉ាង​តិច​ ២០​វិនាទី ៤. លាង​សម្អាត​ដៃ​កូន​ឲ្យ​ស្អាត​ជាមួយ​ទឹក​ស្អាត ៥. ជូត​សម្អាត​ដៃ​កូន​ជាមួយ​កន្សែង ឬ​ កំណាត់​ស្អាត វេជ្ជបណ្ឌិត Patricia Garcia ឯកទេស​ជំងឺ​កុមារ នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​កុមារ Connecticut នៃ​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​ដែល​យើង​នៅ​កន្លែង​គ្មាន​បន្ទប់​ប្រើ​ប្រាស់ យើង​អាច​លាង​សម្អាត​ដៃ​ដោយ​សាប៊ូ និង​ទឹក​ដប​បរិសុទ្ធ​យើង​ញ៉ាំ​ក៏​បាន​ដែរ រួច​ជូត​សម្អាត​ដោយ​ក្រដាស […]


ការថែទាំទារក

លាមក​​ទារក​មាន​ពណ៌​បៃតង​ ប៉ា​ម៉ាក់​គួរ​បារម្ភ​ដែរ​ឬ​អត់​?​

រាល់​ពេល​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​​ប្រចាំ​ថ្ងៃ​ ប៉ា​ម៉ាក់​ប្រាកដ​ជា​ពិនិត្យ​មើល​​លាមក​របស់​កូនមិន​ខាន​។​ ទំហំ​ ពណ៌​ ក្លិន​នៃ​លាមក​អាច​មាន​លក្ខណៈ​ស្រដៀង​គ្នា​នៅ​រយៈពេល​ពីរ​បី​សប្ដាហ៍ដំបូង​​។​ ប៉ុន្តែ​ ប្រសិនបើ​​លាមកមាន​ពណ៌​បៃតង​ជំនួស​ឲ្យ​ពណ៌​លឿង​វិញ​នោះ​ តើ​ប៉ា​ម៉ាក់​គួរ​បារម្ភ​ដែរ​ឬ​យ៉ាង​ណា​? ពិត​ណាស់​ លាមក​ពណ៌​បៃតង​ពុំ​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ​។​ យ៉ាង​ណា​មិញ​ ប៉ា​​ម៉ាក់​គប្បី​ស្វែង​យល់​អំពី​មូលហេតុ​បង្ក​ឲ្យ​បាន​ច្បាស់​លាស់​ ទើប​ជា​ការ​ប្រសើរ​។ មូលហេតុ​បណ្ដាល​ឲ្យ​​​លាមក​ទារក​មាន​ពណ៌​បៃ​តង​ ប៉ា​ម៉ាក់​ច្បាស់​ជា​ចង់​ដឹង​​ថា​ ហេតុ​អ្វី​លាមក​របស់​អូនៗ​​មាន​ពណ៌​បៃតង​។​ ពិត​ណាស់​ មូលហេតុ​មួយ​ចំនួន​ខាង​ក្រោម​នេះ​ នឹង​អាច​បកស្រាយ​ចម្ងល់​របស់​ប៉ា​ម៉ាក់​​មិន​ខាន។ ១. លាមក​ព្រៃ នៅ​ពេល​បំបៅ​ដោះ​​បន្ទាប់​ពី​សម្រាល​រួច​​ ទារក​នឹង​មាន​លាមក​ពណ៌​បៃតង​ចាស់​ ដែល​ជា​លាមក​ដំបូង​របស់​​ទារក​ទើប​កើត​។​ ខណៈ​ពេល​ដែល​​អា​អូន​​​បន្ត​​បៅ​ដោះ​ លាមក​នឹង​ចាប់ផ្ដើម​ប្រែប្រួល​ពី​ពណ៌​ខ្មៅ បៃតង ឬ​ត្នោត​ ទៅ​ជា​ពណ៌​លឿង​ជំនួស​វិញ​។​ កត្តា​នេះ​គឺ​ជា​រឿង​ធម្មជាតិ​ ហើយ​ពុំ​​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ​។ ​​​២. របប​អាហារ​របស់​កូន​​ ជាមួយ​គ្នា​នេះ​ដែរ​ ​ការ​បញ្ចូល​បន្លែ​ស្លឹក​បៃតង​​ ដូចជា​ស្ពៃ​ពួយឡេង​ ឬ​សណ្ដែក​បារាំង​​ពេល​កូន​ចេះញ៉ាំអាហារ ក៏​អាច​ធ្វើ​ឲ្យ​លាមក​របស់​កូន​​មាន​ពណ៌​បៃតង​ដែរ​ ពីព្រោះ​អូនៗអាច​​​​ញ៉ាំ​អាហារ​លឿន​ពេក​ ដោយ​មិន​​ទំពា​ឲ្យ​បាន​ត្រឹមត្រូវ ឬ​អាហារ​បាន​ឆ្លងកាត់​ប្រព័ន្ធ​រំលាយ​អាហារ​លឿន​ពេក​។ ៣. ដុះ​ធ្មេញ​ នៅ​ពេល​ដែល​ទារក​​ចាប់ផ្ដើម​ដុះ​ធ្មេញ​ ពួក​គេ​នឹង​លេប​ទឹក​មាត់​ច្រើន​ជ្រុល​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាក​ពោះវៀន​។​ ការ​រលាក​នេះ​ហើយ​ ដែល​បណ្ដាល​ឲ្យ​លាមក​អា​អូន​មាន​ពណ៌​បៃតង​ និង​មាន​ជាតិ​រម្អិល​​។ ៤. ជំងឺ​ ទារក​អាច​ឆ្លង​មេរោគ​ ឬ​អាច​មាន​ជំងឺ​រោគនៅ​​ក្រពះ​ (stomach flu) ​ដែល​បណ្ដាល​ឲ្យ​អា​អូន​មាន​បញ្ហា​រាករូស​​មាន​ទម្រង់​ជា​លាមក​ពណ៌​បៃតង​លាយ​ទឹក​។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ​ម៉ាក់​ៗ​គប្បី​បន្ត​បំបៅ​ដោះ​ឲ្យ​​កូន​ ពី​ព្រោះ​ទឹក​ដោះ​មាន​ផ្ទុក​អង់ទីករ​ដែល​អាច​ជួយ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ប្រសិនបើ​បញ្ហា​នេះ​បន្ត​ច្រើន​ជាង​ពីរ​បី​ថ្ងៃ​ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​ ពីព្រោះ​ទារក​អាច​មាន​ហានិភ័យ​នៃ​កង្វះ​ជាតិ​ទឹក​។ សញ្ញា​ទាំង​នេះ បញ្ជាក់​ថា​ទារក​ខ្វះ​ជាតិ​ទឹក យំ​គ្មាន​ទឹក​ភ្នែក​ ស្ងួត​បបូរ​មាត់​ […]


ជំងឺឆ្លង

អ្នក​ជំនាញថា ទារក និងក្មេងៗក្រោមអាយុ៥ឆ្នាំ មិនគួរឲ្យប្រើអាល់កុល ឬជែលលាងដៃទេ

ស្រប​គ្នា​ជាមួយ​ការ​ពាក់​ម៉ាស និង​រក្សា​គម្លាត ការ​លាង​ដៃ​ជាមួយ​អាល់កុល ជែល ឬ​សាប៊ូ និង​ទឹក​ស្អាត ជា​វិធី​ចាំបាច់​សម្រាប់​ការពារ​យើង​ឆ្លង​វីរុស​កូវីដ-១៩ ដែល​នេះ​ជា​ការ​ណែនាំ​ពី​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក (WHO)។ ប៉ុន្តែ ចំពោះ​ការ​ឲ្យ​អា​អូន​តូចៗ​ប្រើ​អាល់កុល ឬ​ជែល​លាង​ដៃ ត្រូវ​បាន​អ្នក​ជំនាញ​អះអាង​ថា មិន​មាន​សុវត្ថិភាព​ចំពោះ​ក្មេង និង​មិន​គួរ​ឲ្យ​ក្មេង​ប្រើ​ទេ។ ហេតុ​អ្វី​បាន​ទារក និង​កូន​ក្មេង​មិន​អាច​ប្រើ​អាល់កុល ឬ​ជែល​លាង​ដៃ​បាន? វា​ជា​រឿង​ចាំ​បាច់​ដល់​ម៉ាក់​ប៉ា​គួរ​ដឹង​ថា យើង​មិន​គួរ​ឲ្យ​កូន​តូច​យើង​ប្រើ ឬ​លេង​ជាមួយ​​ជែល ឬ​អាល់កុល​លាង​ដៃ​ទេ។ ព្រោះ​កូន​ក្មេង​អាច​ពុល​នឹង​ជាតិ​អាល់កុល​ផ្ទុក​ក្នុង​ជែល​លាង​ដៃ​បាន ពិសេស​បើ​អា​អូន​ជ្រុល​ផឹក​អាល់កុល​នោះ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ American Academy of Pediatrics (AAP)។ យោង​តាម​លោក​ស្រី Patricia Garcia ឯកទេស​ជំងឺ​កុមារ​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​កុមារ Connecticut នៃ​សហរដ្ឋអាមេរិក ឲ្យ​ដឹង​ថា សូម្បី​តែ​កូន​ក្មេង​ដាក់​ដៃ​ចូល​មាត់ ឬ​បៀម​ដៃ​ក្រោយ​ពេលលាង​ដៃ​ហើយ​អាច​បណ្ដាល​ឲ្យ​ក្មេង​ពុល​នឹង​អាល់កុល​បាន ពិសេស​បើ​កូន​ដាក់​ដៃ​ចូល​មាត់​ពេល​ដៃ​នៅ​សើម​ពី​ជាតិ​អាល់កុល​នោះ។ ជែល ឬ​ទឹក​អាល់កុល​លាង​ដៃ​ខ្លះ​ផលិត​ឡើង​សម្រាប់​កុមារ​ប្រើ ក៏​ប៉ុន្តែ​ភាគ​ច្រើន​វា​មិន​មាន​ផ្ទុក​ជាតិ​អាល់កុល​ទេ ជា​ហេតុ​បណ្ដាល​ឲ្យ​វា​គ្មាន​ប្រសិទ្ធភាព​ទប់​ទល់​នឹង​ពពួក​បាក់តេរី និង​វីរុស​ផ្សេង​ៗ​រួម​ទាំង​វីរុស SARS-CoV-2 ដែរ។ បន្ថែម​ពី​លើ​នេះ ជែល ឬ​ទឹក​អាល់កុល​សម្រាប់​កុមារ​មាន​ផ្ទុក​សារធាតុ Benzalkonium chloride ដែល​អាច​ធ្វើ​ឲ្យ​ពុលបាន​បើ​លេប​ចូល​ក្នុង​ខ្លួន។ AAP បាន​ឲ្យ​ទៀត​ថា កូន​ក្មេង​មាន​អាយុ​លើ​២៤ខែ អាច​ប្រើ​ជែល ឬ​អាល់កុល​លាង​ដៃ​បាន ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​ដែល​ម៉ាក់​ប៉ា​អាច​ចាំ​ឃ្លាំ​មើល​កូន​បាន​ដិត​ដល់។ […]


ការថែទាំទារក

៣ យ៉ាង ជួយឲ្យប្រព័ន្ធការពារទារករឹងមាំ អាចទប់ទល់ជាមួយបាក់តេរីអាក្រក់បាន

ប្រព័ន្ធការពាររាងកាយមានសារៈសំខាន់ណាស់សម្រាប់ប្រឆាំងនឹងបាក់តេរី វីរុសនានាដែលចូលទៅយាយីសុខភាពយើង។ ទារកទើបនឹងកើតក៏មានប្រព័ន្ធភាពស៊ាំការពាររាងកាយពីមេរោគមួយចំនួនដែរ តែខ្សោយ មិនអាចទប់ទល់នឹងពពួកបាក់តេរី ឬវីរុសបង្កជាជំងឺធ្ងន់ធ្ងរបានទេ។ ម៉ាក់ប៉ាមានដឹងទេថា កូនរបស់យើងប៉ះពាល់ជាមួយនឹងមេរោគរាប់ពាន់រាល់ថ្ងៃ តាមរយៈខ្យល់ដែលកូនដកដង្ហើម របស់ដែលដាក់ចូលក្នុងមាត់កូន និងបរិយាកាសជុំវិញខ្លួន។ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC)។ រាល់ពេលដែលកូនឈឺជំងឺអ្វីមួយ រាងកាយកូននឹងបង្កើតអង្គបដិប្រាណថ្មីដែលការពារកូនពីជំងឺនោះនៅពេលអនាគត។ ស្របគ្នានេះដែរ យើងជាម៉ាក់ប៉ាអាចធ្វើរឿងមួយចំនួន ដើម្បីជួយដល់ប្រព័ន្ធការពាររាងកាយកូនឲ្យកាន់តែរឹងមាំ។ ១. បំបៅដោះកូន ទឹកដោះម្ដាយផ្ទុកសារធាតុជួយទ្រទ្រង់ដល់ប្រព័ន្ធការពាររាងកាយកូនរួមមាន ប្រូតេអ៊ីន ជាតិខ្លាញ់ ស្ករ ប្រ៉ូបាយអូទិក (Probiotics) និង ព្រីបាយអូទិក (Prebiotics)។ល។ នៅពេលម៉ាក់ៗប៉ះពាល់មេរោគអ្វីមួយ រាងកាយម៉ាក់ៗនឹងបង្កើតអង់ទីក័រដើម្បីទប់ទល់នឹងមេរោគនោះមិនឲ្យមានការឆ្លងជំងឺ រួចវាក៏បញ្ជូនទៅទារកតាមរយៈទឹកដោះម្ដាយ។ ជាធម្មតា ដោយសារម្ដាយ និងទារក ប៉ះពាល់នឹងមេរោគស្រដៀងគ្នា នេះមានន័យថា អាអូនត្រូវបានការពារពីមេរោគនោះរួចជាស្រេច។ ប៉ុន្តែ ចំពោះទារកដែលបៅទឹកដោះគោ ដើម្បីបានប្រព័ន្ធការរាងកាយរឹងមាំ ម៉ាក់ប៉ាគួរតែជ្រើសរើសយកទឹកដោះគោម្សៅណាដែលសម្បូរសារជាតិ Prebiotics ព្រោះកាលណា អាអូនទទួលបាន Prebiotics គ្រប់គ្រាន់ នាំឲ្យសម្បូរបាក់តេរីល្អក្នុងពោះវៀន រារាំងនូវការកើតជំងឺផ្សេងៗ ទោះជាប្រព័ន្ធភាពស៊ាំរបស់ក្មេងនៅខ្សោយក្តី។ បច្ចេកវិទ្យាថ្មីនេះៗ គេបានបង្កើតទឹកដោះគោម្សៅរូបមន្តថ្មីចុងក្រោយមួយ ដែលមានទាំងប្រ៉ូបាយអូទិក (Probiotics) និង ព្រីបាយអូទិក(Prebiotics) លាយបញ្ចូលគ្នា។ រូបមន្តនេះ […]


ជំងឺឆ្លង

កុំពាក់ម៉ាស ឬរបាំងមុខឲ្យអាអូនអាយុក្រោម ២ ឆ្នាំ ឲ្យសោះ គ្រោះថ្នាក់ណាស់

វីរុស​កូវីដ-១៩ អាច​ឆ្លង​នៅ​ពេល​មនុស្ស​ដក​ដង្ហើម និយាយ ក្អក ឬ​កណ្តាស់។ នៅ​ពេល​នរណា​ម្នាក់​ពាក់​របាំង​មុខ ឬ​ម៉ាស វា​អាច​ការពារ​វីរុស​នេះ​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត។ នេះ​ជាការ​បញ្ជាក់​ពី​អង្គការសុខភាពពិភពលោក (WHO) និង​ក្រសួង​សុខាភិបាល ព្រោះ​សូម្បី​តែ​មនុស្ស​ដែល​មាន​អារម្មណ៍​ធូរ​ស្រាល និង​មិន​មាន​រោគ​សញ្ញា អាច​មាន​ផ្ទុក​វីរុស​នេះ និង​ចម្លង​ទៅ​អ្នក​ដទៃ​ដោយ​មិនដឹងខ្លួន។ ការ​ពាក់​ម៉ាស់ ឬ​របាំង​មុខ ក៏​អាច​បញ្ឈប់​វីរុស​កូវីដ-១៩ ​ឆ្លង​ដល់​ខ្លួន​យើង ហើយ​ប្រសិន​បើ​មនុស្ស​គ្រប់​គ្នា​ពាក់​ម៉ាស នៅ​ទី​សាធារណៈ​មនុស្ស​មាន​ភាគ​រយ​ឆ្លង​តិច។ ដោយសារ​ក្មេង​អាយុ​ក្រោម ២ ឆ្នាំ មិន​អាច​ពាក់​របាំងមុខ ឬ​ម៉ាស​បាន អាអូន​ត្រូវ​បាន​ការពារ​ពី​ការ​ឆ្លង​ដែរ ព្រោះ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​មាន​ពាក់​ម៉ាស់។ ទារក និង​ក្មេង​ទើប​ចេះ​ដើរ​តេះ​តះ​អាយុ​ក្រោម ២ ឆ្នាំ​ មិន​គួរ​ពាក់​របាំង​មុខ ឬ​ម៉ាស់​ទេ​ព្រោះ៖ ១. កូន​ក្មេង​មាន​ផ្លូវ​ដង្ហើម​តូច ដូច្នេះ​ការ​ដក​ដង្ហើម​តាម​រយៈ​ម៉ាស ឬ​របាំង​មុខ​ធ្វើ​ឲ្យ​ពិបាក​ដល់​កូន ២. ប្រសិន​បើ​វា​ពិបាក​សម្រាប់​អា​អូន​ដកដង្ហើម ហើយ​មិន​អាច​ប្រាប់​យើង​ឲ្យ​ដឹង ឬ​យក​ម៉ាសចេញ​ដោយ​ខ្លួន​ឯង​ទេ អា​អូន​អាចថប់ដង្ហើម ៣. ម៉ាស់ធ្វើ​ដោយ​ខ្លួន​ឯង​អាច​មាន​កម្ទេច​កំណាត់​ដែល​កូន​អាច​ស្លាក់​បាន​ដូចជា កំណាត់ ឬ​ខ្សែ​កៅស៊ូ ៤. កូន​ៗទំនង​ជា​នឹង​ព្យាយាម​យក​ម៉ាស់ចេញ​ពី​មុខ ដែល​បណ្តាល​ឲ្យ​ដៃ​ប៉ះ​មុខ​របស់​ពួកគេ​ច្រើន។ នេះ​អាច​បង្កើន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​វិញ ៥. បង្កើនហានិភ័យបញ្ហាទារកស្លាប់ភ្លាម (SIDS)។ យើង​អាច​ការពារ​កូន​តូច​បាន​ដោយ​ចៀស​វាង​ហ្វូង​មនុស្ស​ច្រើន និង​រក្សា​ចម្ងាយ​សុវត្ថិភាព (យ៉ាង​ហោច​ណាស់ ៦ ជំហាន) ពី​មនុស្ស​ផ្សេង​ទៀត​ពេល​ចេញ​ពី​ផ្ទះ។ លាង​ដៃ​ឲ្យ​ស្អាត និង​ព្យាយាម​កុំ​ប៉ះមុខ ច្រមុះ […]


កង្វះអាហារូបត្ថម្ភ

ខ្វះជាតិស័ង្កសី រាងកាយអាអូនលូតលាស់មិនពេញលេញ ចឹង!ត្រូវបំប៉នអាហារអីខ្លះ?

ស័ង្កសី​គឺ​ជា​មីក្រូ​សារជាតិ​ដែល​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លូតលាស់​របស់​កុមារ ក្នុង​ចំណោម​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ដែល​អា​អូន​ត្រូវ​ការ។ ស័ង្កសី ក៏​ជួយ​ដល់​សុខភាព​កូន​ច្រើន​ផ្នែក​ផងដែរ ហេតុ​ដូច្នេះ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ស័ង្កសី​ជា​អាហារ​ដែល​ត្រូវ​បញ្ចូល​ក្នុង​របប​អាហារ​របស់​កូន ព្រោះ​បើ​តាម​អ្នក​ជំនាញ​ក្មេង​ខ្វះ​ជាតិ​ស័ង្កសី​អាច​ជួប​ផល​វិបាក​ច្រើន។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​បារាំង​បាន​ឲ្យ​ដឹង កង្វះ​ជាតិ​ស័ង្កសី​លើ​កុមារ​អាច​បណ្ដាល​ឲ្យ​ក្មេង​ជួប​បញ្ហា​​ដូច​ជា៖ - ប្រព័ន្ធភាពស៊ាំ​ខ្សោយ​បណ្ដាល​ឲ្យ​ឈឺ​ច្រើន - ថយចុះចំណង់អាហារ - លូតលាស់យឺត (ទម្ងន់ និងកម្ពស់) - ឧស្សាហ៍រាកញឹកញាប់ - សក់ផុយស្រួយ ឬសក់ជ្រុះ។ល។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចុះ​ជាតិ​ស័ង្កសី​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ​ដល់​ក្មេង? អត្ថប្រយោជន៍​នៃ​ស័ង្កសី​ផ្ដល់​ឲ្យ​សុខភាព​ក្មេង​រួម​មាន៖ ជួយ​ដល់​ការ​ឡើង​ទម្ងន់ និង​លូត​កម្ពស់ ជួយ​ដល់​ការ​អភិវឌ្ឍ​ការ​យល់​ដឹង ពង្រឹង​ស្មារតី និង​ការ​ចង​ចាំ ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ ទប់​ស្កាត់​ជំងឺ​ផ្ដាសាយ និង​រាក ទប់​ស្កាត់​ការ​បាត់​បង់​គំហើញ ជួយ​បង្ការ​ជំងឺ​មហារីក​លើ​ក្មេង ជួយ​ពង្រឹង​ប្រព័ន្ធ​សរសៃ​ប្រសាទ​ក្មេង។ល។ [embed-health-tool-vaccination-tool] បរិមាណ​អា​អូន​គួរ​ញ៉ាំ​ជាតិ​ស័ង្កសី​ក្នុង​មួយ​ថ្ងៃ អាយុ ៤-៨ឆ្នាំ ៖ ៥ មិល្លីក្រាម/ថ្ងៃ អាយុ ៩-១៣ឆ្នាំ៖ ៨ មិល្លីក្រាម/ថ្ងៃ អាយុ ១៤-១៨ឆ្នាំ៖ ៩​​ មិល្លីក្រាម/ថ្ងៃ ចំពោះ​អាហារដែលសម្បូរជាតិស័ង្កសី យើងអាចរកបានក្នុង៖ សាច់ក្រហម ដំឡូង សណ្ដែក ផ្សិត គ្រាប់ធញ្ញជាតិ […]


ជំងឺឆ្លង

វិធីថែទាំទារកទើបកើត អំឡុងពេលផ្ទុះកូវីដ-១៩

ជា​ទូទៅ​ក្រោយ​ពេល​ចេញ​ពី​ពេទ្យ ទារក​ទើប​នឹង​កើត​តម្រូវ​ឲ្យ​ម៉ាក់​ប៉ា​ជូន​ទៅ​មន្ទីរពេទ្យ​តាម​ការ​ណាត់​របស់​គ្រូពេទ្យ ដើម្បី​ពិនិត្យ​មើល​សុខភាព ការ​លូតលាស់ ឬ​ផ្ដល់​វ៉ាក់សាំង​ឲ្យ​អា​អូន។ តែ​នៅ​ក្នុង​ពេល​ផ្ទុះ​កូវីដ-១៩​ បែប​នេះ មិន​ថា​ទៅ​ទី​ជិត ឬ​ឆ្ងាយ​ទេ យើង​តែង​តែ​ខ្លាច​ឆ្លង​ជំងឺ​នេះ ទាំង​ខ្លួន​ឯង និង​ទាំង​កូន។ ហេតុ​នេះ ខាង​ក្រោម​ជា​ការ​ថែទាំ​ទារក​ទើប​កើត​ ណែនាំ​ពី CDC ​អាមេរិក ​ដែល​ម៉ាក់ប៉ា​គួរ​ដឹង ពេល​នាំ​អា​អូន​ទៅ​ពេទ្យ ឬ​ទៅ​ក្រៅ​ម្ដងៗ។ ១. មិន​គួរ​ប្រើ​របាំង​មុខ ឬ​ម៉ាស់​គ្រប​មុខ​កូន កុមារ​ដែល​មាន​អាយុ​ក្រោម​២ឆ្នាំ មិន​គួរ​ពាក់របាំងមុខទេ របាំង​មុខ ឬ​ម៉ាស់​អាច​បង្កើន​ហានិភ័យ​ទារក​ស្លាប់​ភ្លាមៗ (SIDS) ព្រោះ​អាច​ធ្វើ​ឲ្យ​ថប់​ដង្ហើម​កូន ២. ស្គាល់​ពី​រោគ​សញ្ញា​កូវីដ-១៩​ លើ​ទារក ទារក​មួយ​ចំនួន​មាន​រោគ​សញ្ញា​តិច​តួច​ពេល​ឆ្លង សម្គាល់​មើល​សញ្ញា​ក្ដៅ​ខ្លួន ក្អក ហៀរ​សម្បោរ ឬ​ពិបាក​ដក​ដង្ហើម និង​ប្រាប់​ទៅ​ខាង​មន្ទីរពេទ្យ​ពី​រោគ​សញ្ញា​កូន ករណី​ទារក​ឈឺ​ធ្ងន់​ក្រោយ​ឆ្លង​កូវីដ-១៩ កម្រ​មាន​ណាស់ លើក​ឡើង​តែ​ទារក​មាន​ជំងឺ​ប្រចាំ​កាយ ឬ​កើត​មិន​គ្រប់​ខែ។ល។ ៣.ពិនិត្យ​មើល​សុខភាព​កូន​ឲ្យ​គ្រប់​សព្វ ជា​ទូទៅ ការ​ពិនិត្យ​ទារក​ទើប​កើត​ត្រូវ​ធ្វើ​ឡើង​ដោយ​ផ្ទាល់ ដើម្បី​ឲ្យ​អ្នក​ផ្តល់​សេវា​ថែ​ទាំ​សុខភាព​កូន​របស់​យើង​អាច៖ ពិនិត្យ​មើល​សុខភាព​ទូទៅ​របស់​កូន ពិនិត្យ​មើល​ការ​លូតលាស់ និង​ការ​ញ៉ាំ​អាហារ​របស់​កូន ពិនិត្យ​រក​មើល​ជំងឺ​ខាន់​លឿង បន្ថែម​ពី​លើនេះ ម៉ាក់​ប៉ា​ក៏​ត្រូវធ្វើតាមការណែនាំពីក្រសួងសុខាភិបាល ដើម្បីការពារកូវីដ-១៩ ជាពិសេសពេលចេញក្រៅជាមួយអាអូន ទោះទៅពេទ្យ ឬ​កន្លែងណាក៏ដោយ គឺត្រូវរក្សាគម្លាតពីអ្នកដទៃ ដើម្បីការពារខ្លួនយើងផ្ទាល់ និងអាអូន។


ទារក

ជំនឿ​​ខ្លះ​ៗ​ទាក់​ទង​នឹង​​អត្តចរិត​ក្មេងកើត​ខែ​កុម្ភៈ

​ប៉ា​ម៉ាក់​ដែល​មាន​កូន​កើត​ខែ​កុម្ភៈ​ពិត​ជា​ចង់​ដឹង​មិន​ខាន​ថា​ កូន​របស់​យើង​នឹង​ក្លាយ​ជា​មនុស្ស​បែប​ណា​នៅ​ពេល​ដែល​ពួក​គេ​ធំ​ឡើង​។​ ​ពិត​ណាស់​ ក្មេង​ដែល​កើត​ខែ​នេះ​ មាន​អត្តចរិតហាក់​​ប្លែក​ពី​គេ​ និង​​ចំណុច​ពិសេស​ៗ​ដែល​ប៉ា​ម៉ាក់​នឹក​ស្មាន​មិន​ដល់​។ ខាង​ក្រោម​នេះ​ គឺ​ជា​ជំនឿខ្លះៗ​ទាក់ទង​នឹង​ក្មេងៗកើត​ចំខែកុម្ភៈ​៖ ១. ​ជា​មនុស្ស​ស្មោះត្រង់​ សម្រាប់​ក្មេង​​កើត​ខែ​កុម្ភៈ គឺ​មិន​សូវ​ចេះ​និយាយ​កុហក​ប៉ុន្មាន​ឡើយ​។​ ពួក​គេ​ច្រើន​តែ​ជា​មនុស្ស​ត្រង់​ទៅ​ត្រង់​មក​ មិន​ចេះ​លាក់លៀម​ និង​ស្មោះត្រង់​។​ កូន​កើត​ខែ​នេះ​ មិន​សូវ​ចេះ​និយាយ​ស្ដី​ផ្អែមល្ហែម​ឡើយ​ ហើយ​​ក៏​ពុំ​ចេះ​លាក់​ពុត​ផង​ដែរ​។​ ចំពោះ​មិត្ត​ភក្តិ​វិញ​ ពួក​គេ​តែងតែ​ស្មោះត្រង់​ និង​ស្រលាញ់​រាប់អាន​ដោយ​ចិត្ត​ស្មោះ​។​ ២. ​​ចិត្ត​អាណិត​អាសូរ​ ​​ជាមួយ​គ្នា​នេះ​ ក្មេង​កើត​ខែ​នេះ​​ ​កើត​មក​ជាមួយ​នឹង​ទឹក​ចិត្ត​អាណិត​អាសូរ​អ្នក​ដទៃ​។​ ពួក​គេ​ជា​មនុស្ស​ចិត្ត​ល្អ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្រួសារ​ និង​មិត្តភ័ក្ដិ។​ ប្រសិនបើ​​ពួក​គេ​ទទូច​ចង់​បរិច្ចាគ​ប្រាក់​​ទៅ​ឲ្យ​អ្នក​ដែល​ខ្សត់​ខ្សោយ​ ឬ​ចំណាយ​ពេល​ដើម្បី​ជួយ​មិត្តភ័ក្ដិ​​របស់​ខ្លួន​ ​នេះ​គឺ​ជា​ធម្មជាតិ​របស់​ក្មេង​​ដែល​កើត​ខែ​នេះ​ប៉ុណ្ណោះ​។​ ៣. មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​គេ​ បន្ថែម​ពី​នេះ​ ពួក​គេ​អាច​មាន​ចំណង់​ចំណូល​ចិត្ត​​ខុស​ប្លែក​ពី​មនុស្ស​ផ្សេង​ទៀត​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​ចំណុច​ចាប់​អារម្មណ៍​។​ ប៉ុន្តែ​ លក្ខណៈ​ពិសេស​នេះ​ក៏​ត្រូវការ​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ពី​ប៉ា​ម៉ាក់​ដូច​គ្នា។​ ដូច្នេះ​ហើយ ប៉ា​ម៉ាក់​គប្បី​​កសាង​ទំនុក​ចិត្ត​ដល់​​​កូន​ចំពោះ​ភាព​ពិសេស​ប្លែក​​របស់​ពួក​គេ​។ ៤. ​មាន​ភាព​ច្នៃ​ប្រឌិត​ ជាក់​ស្ដែង​ អ្នក​ច្នៃ​ប្រឌិត​ និង​អ្នក​វិទ្យាសាស្ត្រ​ភាគ​ច្រើន​សុទ្ធ​តែ​កើត​ខែ​កុម្ភៈ។​ ​ដោយ​សារ​តែ​ក្មេង​ដែល​កើត​ខែ​នេះ​​ពិបាក​​នឹង​​ធ្វើ​តាម​​គំរូ​ដែល​មាន​ស្រាប់​ ដូច្នេះ​ហើយ​ពួក​គេ​ចូលចិត្ត​ស្វែង​រក​អ្វី​ដែល​ថ្មី​ប្លែក​។​ ប៉ា​ម៉ាក់​​គួរ​​ជំរុញ​ឲ្យ​ពួក​គេ​ធ្វើ​តាម​​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន នោះ​យើង​នឹង​មើល​ឃើញ​អ្នក​ច្នៃ​ប្រឌិត​វ័យ​ក្មេង​ដ៏​មាន​អនុភាព​ម្នាក់​នៅ​ពេល​អនាគត​មិន​ខាន​។ ៥. ​មានឆន្ទៈខ្ពស់​​ ​​​​នៅ​ពេល​ប្រឈម​នឹង​ឧបសគ្គ​ផ្សេងៗ​ ក្មេង​​កើត​ខែ​កុម្ភៈ​អាច​បង្ហាញ​ពី​កម្លាំង​ចិត្ត​​ដ៏​ខ្លាំង​ក្លា និង​ស្មារតី​​មិន​បោះបង់​។​ ប្រសិនបើ​ពួក​គេ​​ដើរ​ដួល​ ពួក​គេ​នឹង​ងើប​ឈរ​ឡើង​ម្ដង​ទៀត ព្រម​ទាំង​​ប្រយុទ្ធ​ទៅ​នឹង​អ្វី​ដែល​កំពុង​កើត​ឡើង​ដោយ​មិន​រួញរា​ឡើយ។​


ការថែទាំទារក

កូន​ហើម​ភ្នែក​បណ្ដាល​មក​ពី​អ្វី​? គួរ​ដោះស្រាយ​បែប​ណា​?​

នៅ​ពេល​ដែល​​កូន​តូច​មាន​អាការៈ​ហើម​ភ្នែក​ ប៉ា​ម៉ាក់​ច្បាស់​ជា​មាន​ការ​​ព្រួយ​បារម្ភ​ខ្លាំង​មិន​ខាន​។​ ពិត​ណាស់​ កូន​នៅ​តូច​មិន​អាច​​និយាយ​ប្រាប់​យើង​អំពី​អាការៈ​របស់​ខ្លួន​បាន​ឡើយ​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​សង្កេត​​មើល​សញ្ញា​មួយ​ចំនួន​ដែល​បណ្ដាល​ឲ្យ​​កូនហើម​ត្របក​ភ្នែក ក្រហម​ ​ឬ​ចេញ​ទឹក​ភ្នែក​។​ យ៉ាង​ណា​មិញ អាការៈ​ហើម​ភ្នែក​ខ្លះ​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ ប៉ុន្តែ​ករណី​​ខ្លះ​ទៀត​​អាច​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ ប្រសិនបើ​ប៉ា​ម៉ាក់​មិន​ឆាប់​រក​វិធី​ព្យាបាល​ទេ​នោះ​។​ ជា​ទូទៅ​ អាការៈ​ហើម​ភ្នែក​អាច​បណ្ដាល​មក​ពី​កត្តា​ទាំង​នេះ​ ១. អាលែកហ្ស៊ី​ ​​​​​​ប្រសិនបើ​ទារក​ប៉ះពាល់​ទៅ​នឹង​សារធាតុ​ដែល​ធ្វើ​ឲ្យ​រលាក​ក្រហាយ​ ដូចជា​ផ្សែង​បារី​ លម្អង​ ឬ​ពពួក​ចៃ​ អា​អូន​អាច​នឹង​វិវត្ត​ទៅ​ជា​ប្រតិកម្ម​អាលែកហ្ស៊ី​​យ៉ាង​ងាយ​។​ ជា​ទូទៅ​ វា​នឹង​បណ្ដាល​ឲ្យ​កើត​មាន​រោគ​សញ្ញា​​មួយ​ចំនួន​ដូចជា​ហើម និង​ក្រហម​នៅ​លើ​ត្របក​ភ្នែក​ភ្លាម​ៗ​ ដូច​នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​​​សង្កេត​មើល​​ថា​កូន​​បាន​ប៉ះពាល់​អ្វី​​ខ្លះ​នៅ​ពេល​ថ្មី​ៗ​នេះ​។ ២​. មូស​ខាំ​ ​​​មូស​ខាំ​ក៏​អាច​ធ្វើ​ឲ្យ​ភ្នែក​ហើម​ផង​ដែរ​។​ ការ​ហើម​ប្រភេទ​នេះ​ គឺ​មិន​មាន​ការ​ឈឺ​ចាប់​ឡើយ​ ប៉ុន្តែ​វា​​​អាច​​រមាស់​រហូត​ដល់​១០​ថ្ងៃ​ឯ​ណោះ​​ចំពោះ​ទារក​តូច​ៗ​។​ ​ការ​ហើម​ដោយ​សារ​មូស​ខាំ​​មាន​ពណ៌​ផ្កា​ឈូក​ ឬ​ក្រហម​។ ​៣. រង​របួស ​រាល់​ការ​រង​របួស​ក្បាល​​ណា​មួយ ដែល​នៅ​ជិត​ភ្នែក​ អាច​បណ្ដាល​ឲ្យ​ទារក​​មាន​អាការៈ​ហើម​ភ្នែក​ ​រលាក​ ​ឬ​ក្រហម។​ សម្រាប់​កូន​ក្មេង​ដែល​ទើប​ចេះ​ដើរ​ ងាយ​នឹង​រង​របួស​​ណាស់​​ ពីព្រោះ​ពួក​គេ​ផ្លាស់ទី​ញឹកញាប់​។​ ៤. ពពែ​ឆ្កែ​ និង​បូស​ត្របក​ភ្នែក យោង​តាម​សិក្សា​​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ពពែ​ឆ្កែ​កើត​ឡើង​នៅ​ពេល​ដែល​ឫស​រោម​ភ្នែក​រលាក​។​ ពពែ​ឆ្កែ​ភាគ​ច្រើន​មាន​ការ​ឈឺចាប់​ ប៉ុន្តែ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​។​ រី​ឯ​បូស​ត្របក​ភ្នែក​វិញ​ កើត​ឡើង​នៅ​ជិត​ត្របក​ភ្នែក​ នៅ​ពេល​ដែល​​ក្រពេញ​ផលិត​ខ្លាញ់​ចាប់ផ្ដើម​ហើម​ និង​​ស្ទះ​រន្ធ​ខ្លាញ់​​។ ៥. អៀ​ភ្នែក​ ត្របក​ភ្នែក​​​របស់​យើង​មាន​ក្រពេញ​ខ្លាញ់​ ដែល​ជួន​កាល​អាច​កក​ស្ទះ​ ឬ​រលាក​។​ កត្តា​នេះ​អាច​បណ្ដាល​ឲ្យ​កើត​មាន​អៀ​ភ្នែក​ ដែល​ប៉ា​ម៉ាក់​​​អាច​សង្កេត​​ឃើញ​​នៅ​ពេល​ព្រឹក​។​ រោគសញ្ញា​នៃ​​ជំងឺ​នេះ រួម​មាន​ហើម​ត្របក​ភ្នែក​ ​ឬ​រមាស់​ជា​ដើម​។ រូបមន្ត​ងាយ​ៗ​ដោះស្រាយ​បញ្ហា​ហើម​ភ្នែក​កើត​មាន​លើ​ទារក​ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​មាន​បញ្ហា​ហើម​ភ្នែក​នេះ​ […]


ជំងឺឆ្លង

ក្មេងកើតកូវីដ-១៩ អាចវិវត្តទៅរលាកគ្រប់ប្រព័ន្ធក្នុងរាងកាយ

តាម​ CDC ​របស់អាមេរិកឲ្យ​ដឹង​ថា រាងកាយ​កូន​ក្មេង​អាច​ទប់​ទល់​នឹង​វីរុស​កូវីដ-១៩ បាន​ល្អ​ជាង​រាង​កាយ​មនុស្ស​ធំ ហើយ​វីរុស​កូវីដ-១៩ ក៏​អាច​ធ្វើ​ទុក្ខ​លើ​កូន​ក្មេងខ្លាំង​ដូច​មនុស្ស​ធំ រហូត​គំរាម​កំហែង​ដល់​ជីវិត​។ ពេល​ក្មេង​ឆ្លងជំងឺ​កូវីដ-១៩ អា​អូន​ខ្លះ​ចេញ​រោគ​សញ្ញា​តិច ខ្លះ​ទៀត​ស្ទើរ​តែ​គ្មាន​រោគ​សញ្ញា​ឲ្យ​ដឹង​ផង។ ប៉ុន្តែក្នុង​ករណី​មួយ​ចំនួន ពេល​អា​អូន​កើត​ជំងឺ​កូវីដ-១៩ ​ហើយ អាច​វវិត្ត​ទៅ​ជា​ជំងឺ​រលាក​ពហុ​ប្រព័ន្ធ ​(MIS-C) គ្រោះ​ថ្នាក់​ដល់​សុខភាព​។ អ្វី​ទៅ​ជា​ជំងឺ​រលាក​ពហុ​ប្រព័ន្ធ (MIS-C) លើ​ក្មេង? ជំងឺ​រលាក​ពហុ​ប្រព័ន្ធ ឬ​រលាក​គ្រប់​ប្រព័ន្ធ​ទាំង​អស់​ក្នុង​រាងកាយ ជា​ជំងឺ​កម្រ​មួយ​ដែល​អាច​បណ្ដាល​ឲ្យ​ក្មេង​កើត​ជំងឺ​នេះ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ធ្ងរ​។ ជំងឺ ​MIS-C នេះ ស្រដៀង​នឹង​ជំងឺ​កាវ៉ាសាគី (Kawasaki Disease) ដែល​អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​រលាក បណ្ដាល​ឲ្យ​ខូច​បេះ​ដូង​។ កុមារ​ដែល​មាន​ជំងឺ​ MIS-C ភាគ​ច្រើន​គ្រុនក្តៅ (សីតុណ្ហភាព ៣៨ អង្សាសេ ឬ​ខ្ពស់​ជាង​នេះ) មាន​រយៈ​ពេល​ច្រើន​ថ្ងៃ​ រួម​ជាមួយ​រោគ​សញ្ញា​ផ្សេង​ទៀត។ រោគសញ្ញា​ទូទៅ​ផ្សេង​ទៀត​រួមមាន៖ ឆាប់​ខឹង ឬ​មិន​សូវ​លេង​ច្រើន​ដូច​ធម្មតា ឈឺ​ចុក​ពោះ រាក​រូស ក្អួត ឡើង​កន្ទួល​ក្រហម ភ្នែក​ឡើង​ពណ៌​ផ្កា​ឈូក ឬ​ពណ៌​ក្រហម មិន​សូវ​ញ៉ាំ​អាហារ មាត់​ឡើង​ក្រហម ហើយ​ប្រេះ ឬ​អណ្ដាត​ឡើង​ពកៗ​ដូច​ផ្លែ​ស្ដ្រប៊ើរី ហើម​ដៃ ជើង (ស្បែក​អាច​មាន​ពណ៌​ក្រហម)។ ជំងឺ​ MIS-C នេះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ