ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការលូតលាស់មុនអាយុ ៥ឆ្នាំ

៦ ជំនាញគួរបង្រៀនកូនតាំងពីតូច បើចង់ឲ្យក្មេងធំឡើងក្លាយជាមនុស្សមានទំនួលខុសត្រូវខ្ពស់

ជំនាញ​ផ្សេងៗ​ក្នុង​ជីវិត​គឺ​ជា​មេរៀន​ដ៏​សំខាន់​មួយ​សម្រាប់​ក្មេងៗ​ដើម្បី​ប្រើប្រាស់​ពេញ​មួយ​ជីវិត។ ប៉ុន្តែ​ក្មេងៗ​មួយ​ចំនួន​មិន​បាន​រៀន​ពី​ជំនាញ​ទាំង​នេះ​រហូត​ដល់​ពេល​ពួកគេ​ចូល​រៀន​នៅ​វិទ្យាល័យ។ ជំនាញ​ក្នុង​ជីវិត​ទាំង​នេះ​អាច​បង្រៀន​ដល់​ក្មេងៗ​បាន​តាំង​ពី​គេ​នៅ​តូច។ យក​ល្អ​ប៉ាម៉ាក់​គួរ​បង្រៀន​ជំនាញ​ទាំង​នេះ​ដល់​កូន ទោះ​បី​ពួក​គេ​មិន​​ទាន់​ចូល​រៀន​ក៏​ដោយ​។ ១. ការ​សម្រេច​ចិត្ត ការ​សម្រេច​ចិត្ត​បាន​ល្អ​គឺ​ជា​ជំនាញ​មួយ​ដែល​ក្មេង​គ្រប់​រូប​គួរ​រៀន​តាំង​ពី​នៅ​តូច​។ ប៉ាម៉ាក់​អាច​ចាប់ផ្ដើម​ដោយ​ឲ្យ​កូន​តូច​ធ្វើ​ការ​សម្រេច​ចិត្ត​ទៅ​លើ​រឿង​តូចតាច​ដូចជា​ការ​ជ្រើសរើស​រសជាតិ​ការ៉េម​ ពណ៌​សម្លៀក​បំពាក់​​ដែល​​គេ​​ចង់​​ពាក់ ឬ​ជ្រើសរើស​ប្រដាប់​លេង ជាដើម​។ នៅ​ពេល​ដែល​ក្មេង​ឈាន​ទៅ​ដល់​វ័យ​ចូល​រៀន ពួកគេ​អាច​ចាប់ផ្ដើម​ស្វែងយល់​អំពី​រង្វាន់​ដែល​គេ​ទទួល​បាន​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​​ល្អ និង​​ផល​វិបាក​ពី​ការ​សម្រេចចិត្ត​មិន​ល្អ​របស់​ពួកគេ។ ២. សុខភាព និង​អនាម័យ ការ​យល់​ដឹង​ពី​សុខភាព និង​អនាម័យ​គឺ​អាច​ចាប់ផ្ដើម​តាំង​ពី​កូន​នៅ​តូច​បាន​។ ប៉ាម៉ាក់​តែង​ប្រាប់​កូន​តូចៗ​ឲ្យ​ងូត​ទឹក​សម្អាត​ខ្លួន ដុស​ធ្មេញ លាង​ដៃ និង​ផ្លាស់​សម្លៀកបំពាក់​ ប៉ុន្តែ​ប៉ាម៉ាក់ទំនង​​មិន​ដែល​ប្រាប់​ពី​មូលហេតុ​ទេ។ ដូចនេះ​ប៉ាម៉ាក់​គួរ​ប្រាប់​កូន​តូច​ពី​មូលហេតុ​ត្រូវ​ថែទាំ​សុខភាព និង​រឿង​ត្រូវ​រក្សា​អនាម័យ ពោល​គឺ​អាច​ប្រាប់​កូន​ថាអ្វីទាំងនេះ​ជា​​ផ្នែក​សំខាន់​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​។ ៣. ការ​គ្រប់គ្រង​ពេល​វេលា ប៉ាម៉ាក់​គ្រប់​រូប​ដឹង​ហើយ​ថា​ការ​គ្រប់គ្រង​ពេលវេលា​គឺ​អាច​ជួយ​យើង​បាន​ច្រើន ហើយ​ក្មេង​ក៏​អាច​ចាប់ផ្ដើម​រៀន​ពី​ការ​គ្រប់គ្រង​ពេលវេលាតាំងពី​តូច​ដូច​គ្នា​។ ការ​បង្រៀន​ការ​គ្រប់គ្រង​ពេល​វេលា​ដល់​កូន​មិន​ត្រឹមតែ​បង្រៀន​ពួកគេ​ឲ្យ​ចេះ​បែង​ចែក​ម៉ោង​​ធ្វើ​កិច្ចការ​អ្វីមួយ ឬ​បង្កើត​កាលវិភាគ​សម្រាប់​កិច្ចការ​ប្រចាំ​ថ្ងៃ​ទេ ប៉ុន្តែ​នៅ​អាច​បង្រៀន​ពួកគេ​ឲ្យ​ចេះ​លៃ​ពេលវេលា​ក្នុង​ការ​ធ្វើ​កិច្ចការ​​​ប្រចាំ​​ថ្ងៃ​​តាំង​​ពី​ក្រោក​ពី​គេង​ និង​ការ​ធ្វើការ​ទៀង​ម៉ោង។ ៤. ការ​គ្រប់គ្រង​ថវិកា ប៉ាម៉ាក់​តែង​បង្រៀន​កូន​តូច​ឲ្យ​ចេះ​រាប់​លុយ ឬ​ការ​គិត​លេខ​ធម្មតាៗ​។ ប៉ាម៉ាក់​ក៏​អាច​បង្រៀន​កូន​ឲ្យ​ចេះ​គ្រប់គ្រង​ថវិកា​ដោយ​បង្រៀន​ពួកគេ​ឲ្យ​សន្សំ និង​ចាយ​ចេះ​គិត​ជាដើម។ ការ​គ្រប់គ្រង​ថវិកា​គឺជា​រឿង​ដែល​ពិបាក​សម្រាប់​មនុស្ស​ពេញ​វ័យ ដូចនេះ​ប៉ាម៉ាក់​អាច​ចាប់ផ្ដើម​បង្រៀន​កូន​ពី​ការ​ចាយ​លុយ​តាំង​ពី​ក្មេង​ដែល​នេះ​អាច​ជួយ​ពួកគេ​ចេះគ្រប់​គ្រង​ការ​ចំណាយ​នៅ​ពេល​គេ​ធំឡើង​ និង​​ចេះ​រក​លុយ​ដោយ​ខ្លួន​ឯង។ ៥. ការ​សម្អាត​ផ្ទះ ប៉ាម៉ាក់​មួយ​ចំនួន​គិត​ថា​ការ​ធ្វើ​ការងារ​ផ្ទះ​ដោយ​ខ្លួនឯង​អាច​មាន​ភាព​ងាយ​ស្រួល​ជាង ប៉ុន្តែ​តាម​ពិត​ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​ខក​ខាន​ឱកាស​ក្នុងការ​បង្រៀន​កូន​ឲ្យ​ចេះ​សម្អាត​ផ្ទះ​ដែល​នេះ​ជា​អ្វី​ដែល​ពួកគេ​ត្រូវ​ចេះ​នៅ​ពេល​ពួកគេ​ធំ​ឡើង​ ឬ​មាន​ផ្ទះ​ផ្ទាល់​ខ្លួន។ ជាដំបូងៗ​ប៉ាម៉ាក់​អាច​ចាប់ផ្តើម​បង្រៀន​កូន​ឲ្យ​ចេះ​រៀប​ចំ​គ្រែ​គេង ឬ​រៀបចំ​ប្រដាប់​លេង​របស់​ពួកគេ ជាដើម​។ ៦. ការ​បោក​សម្លៀកបំពាក់ ការ​បង្រៀន​កូន​ឲ្យ​ចេះ​បោក​សម្លៀកបំពាក់ ឬ​រៀបចំ​សម្លៀកបំពាក់​ដែល​បោក​ហើយ​មិន​ត្រឹម​តែ​អាច​ជួយ​ដល់​ពួកគេ​ទេ​ នៅ​អាច​ជួយ​ដល់​ប៉ាម៉ាក់​ផង​ដែរ។ កូន​តូច​អាច​រៀន​បាន​ច្រើន​ពី​ការ​ជួយ​ប៉ាម៉ាក់​បោក​សម្លៀកបំពាក់​​ដូច​ជា​ការ​បែង​ចែក​ពណ៌ និង​​ប្រភេទ​​ជាដើម​។ កូន​​តូច​ដែល​ចូលរៀន​បឋមសិក្សា​ហើយ​អាច​រៀន​ធ្វើ​កិច្ចការ​​នេះ ឬ​​ប្រើប្រាស់​​ម៉ាស៊ីន​​បោក​​គក់។ នៅ​​ពេល​ពួក​គេ​ធំ​​ឡើង ពួក​គេ​​អាច​​​ធ្វើ​​ដោយ​​ខ្លួន​ឯង​​បាន​។


បញ្ហាប្រព័ន្ធរំលាយអាហារ

កូនមិនទាន់គ្រប់ ៦ ខែ ឲ្យញ៉ាំបបរខាប់គ្រប់គ្រឿង ប្រយ័ត្នជួបបញ្ហានេះ

មាន​ម៉ាក់ប៉ា​ខ្លះ ចាប់​ផ្ដើម​ឲ្យ​កូន​មាន​អាយុ​ទើប ៤-៥ ខែ ​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង ព្រោះ​ចង់​ឲ្យ​កូន​ឆាប់​ទទួល​បាន​ជីវជាតិ​គ្រប់​គ្រាន់ មាន​សាច់​មាន​ឈាម និង​សុខភាព​ល្អ។ តើ​ម៉ាក់ប៉ា​អាច​ឲ្យ​កូន​​ញ៉ាំ​បបរខាប់​គ្រប់​គ្រឿងទាំង​មិន​ទាន់​គ្រប់​អាយុ​បែប​នេះបានទេ? ទារក​អាយុ​ត្រឹម​ ៤-៥ ខែ ​អាច​ឲ្យ​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង​បាន​ទេ? បញ្ហា​នេះ វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា ការ​ដែល​អាច​ឲ្យ​កូន​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង នៅ​អាយុ ៤-៥ ខែ ​បាន​នោះ គឺ​នៅ​ក្នុង​ករណី​ដែល​ខាង​គ្រូពេទ្យ​ពិនិត្យ​មើល​ទៅ​ឃើញ​ថា ទារក​នោះ​មិន​លូត​លាស់​តាម​ស្តង់ដារ ដែល​អាច​ប្រឈម​នឹង​ជំងឺ​កង្វះ​អាហារូបត្ថម្ភ។ បើ​ឲ្យ​ទារក​មិន​ទាន់​គ្រប់​ ៦ ខែ​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង តែ​កូន​បែរ​ជា​ទល់​លាមក​២-៣ថ្ងៃ បណ្ដាល​មក​ពី​អ្វី? លោក​បន្តថា "ក្នុង​ករណី​ដែល​ឲ្យ​កូន​ញ៉ាំ​បបរ​ខាប់​គ្រឿង​ហើយ ប៉ុន្តែ​កូន​បែរ​ជា​មិន​ជុះ មិន​អី​វិញ អាច​ជា​សញ្ញា​មួយ​ទាក់​ទង​នឹង​បញ្ហា​ក្ដៀន​វិញ។ បើ​កូន​មាន​បញ្ហា​នេះ គឺ​ម៉ាក់​ប៉ា​ត្រូវ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រក​មូល​ហេតុ​នៃ​ការ​ក្ដៀន​របស់​កូន"។ វេជ្ជបណ្ឌិតឯក​ទេស​រោគ​កុមារ​រូប​នេះ​បន្ថែម​ថា ប្រសិន​បើ​ទារក​ជួបបញ្ហា​ទល់​លាមក​បណ្ដាល​មក​ពី​អាហារ គឺ​ត្រូវ​ការ​សម្រួលបបរ​ខាប់​គ្រប់​គ្រឿង​ដោយ​មាន​បន្ថែម​ជាតិ​សរសៃ ឬ​បន្លែ​បន្ថែម​ច្រើន ឬ​មួយ​ក៏​ត្រូវ​ដក​បន្លែ​ណាមួយ​ដែល​បណ្ដាល​ឲ្យ​ទល់​លាមក ​(ឧទាហរណ៍៖ ការ៉ុត​ងាយ​ធ្វើ​ឲ្យ​ក្ដៀន) គឺ​ត្រូវ​ដក​ចេញ​ទៅ​តាម​នោះ។ ​ ប្រសិន​បើ​ទារក​មាន​បញ្ហា​ទល់​លាមក ត្រូវ​យក​កូន​ទៅ​ពិនិត្យ​ជាមួយ​ពេទ្យ​ដើម្បី​ស្វែង​រក​កត្តា​បង្ក​ច្បាស់​លាស់​ថា តើ​ទារក​មាន​បញ្ហា​ទល់​លាមក​ដោយ​សារ​តែ​អាហារ ឬ​ក៏​ទល់​លាមក​បណ្ដាល​មក​ពី​បញ្ហា​អ្វី​ផ្សេង។


បញ្ហាសុខភាពកុមារផ្សេងទៀត

មានសេរ៉ូមប្រៃទុកនៅផ្ទះ កូនតូចមានបញ្ហាទាំងនេះអាចជួយដោះស្រាយបាន

​សេរ៉ូម​ប្រៃ ជា​សូលុយស្យុង​លាយ​ជាមួយ​នឹង​ល្បាយ​អំបិល ​អាច​ប្រើ​សម្រាប់​មុខ​ងារ​ជាច្រើន​ផ្សេង​ទៀត​ក្រៅ​ពី​ការ​ចាក់​ចូល​ក្នុង​សរសៃ​ឈាម។ ក្នុង​នោះ​ដែរ សេរ៉ូម​ប្រៃ​ អាច​ប្រើ​ចំពោះ​ទារក​ពេល​មាន​បញ្ហា​មួយ​ចំនួន​ដូចជា​ឈឺ​ភ្នែក តឹង​ច្រមុះ ហៀរ​សំបោរ និង​ឈឺ​ត្រចៀក​ជាដើម។ នេះ​ជា​ការ​លើក​ឡើង​របស់​ឱសថ​ការី គីម កាណែល។ ១- ទារក​មានបញ្ហា​រលាក​កញ្ចក់​ភ្នែក ទារក​ដែល​ទើប​នឹង​កើត​អាច​នឹង​ងាយ​មាន​បញ្ហា​រលាក​កញ្ចក់​ភ្នែក​ខ្លាំង​ណាស់ ដូចនេះ​គ្រូពេទ្យ​ត្រូវ​លាង​សម្អាត​ដោយ​ប្រើ​សេរ៉ូម​ប្រៃ ពេល​ចេញ​ពី​ពោះ​ម៉ាក់​ៗ​​ភ្លាម។ ក្រៅ​ពី​នោះ​កូន​ដែល​មាន​បញ្ហា​រលាក​ភ្នែក​កម្រិត​ស្រាល ក្រហម​ក៏​អាច​យក​សេរ៉ូម​ប្រៃ​ទៅ​បន្តក់​​បាន​ដែរ។ ២- តឹង​ច្រមុះ ពេល​កូន​តូច​មាន​ជំងឺ​ផ្ដាសាយ តឹង​ច្រមុះ ហៀរ​សម្បោរ យើង​អាច​យក​សេរ៉ូម​ប្រៃ​ទៅ​បន្តក់ ដើម្បី​ឲ្យ​សម្បោរ​រាវ ស្រួល​ដក​ដង្ហើម​ឡើង​វិញ។ ប្រសិនបើ​កូន​នៅតែ​មាន​អាការៈ​តឹង​ច្រមុះ យើង​អាច​បន្ថែម​ដោយ​ការ​ឆ្ពុង​១ថ្ងៃ/២ដង ដែល​វិធី​នេះ​មាន​ប្រសិទ្ធភាព​បំបាត់​អាការៈ​តឹង​ច្រមុះ​លឿន កូន​គេង​លក់​ស្រួល ឬ​បើ​នៅតែ​សម្បោររ​ខាប់​ពេញ​ច្រមុះ អាច​បាញ់​លាង​សម្អាត​ច្រមុះ​តែម្ដង។ ៣- សត្វ​ចូល​ត្រចៀក ពេល​មាន​សត្វ​ល្អិត​ចូល​ក្នុង​ត្រចៀក ជម្រើស​ល្អ​គួរ​ប្រើ​ទឹក​សេរ៉ូម​ប្រៃ ដើម្បី​បន្តក់​ឲ្យ​សត្វ​នឹង​អណ្ដែត​ចេញ​មក​វិញ។ ហេតុផល​ដែល​ត្រូវ​យក​ទឹក​សេរ៉ូម​ប្រៃ​ទៅ​បន្តក់ ព្រោះ​ទឹក​នេះ​ស្អាត ពេល​ចូល​ទៅ​មិន​នាំ​មេរោគ​ពី​ក្រៅ​ចូល​ទៅ​ក្នុង​ថែម​ទៀត​នោះ។ ៤ - លាង​សម្អាត និង​រុំ​របួសដែល​ដាច់​រលាត់ បន្ថែម​លើ​គុណ​សម្បត្តិ​ដែល​រៀប​រាប់​ខាង​លើ សេរ៉ូម​ប្រៃ​ក៏​អាច​ប្រើដើម្បី​លាង​សម្អាត របួស​ដែល​ដាច់​រលាត់មុន​នឹង​លាប​ថ្នាំ ហើយ​និង​ប្រើ​ក្នុង​ការ​ជ្រលក់​ក្រណាត់រុំ​ដើម្បី​រុំរបួស​ប្រភេទ​នោះផង​ដែរ ដើម្បី​ឲ្យ​របួស​ឆាប់​ជា​សះ។


បញ្ហាសុខភាពកុមារផ្សេងទៀត

អូនៗក៏មានបញ្ហាជ្រុះសក់ដែរ ប៉ាម៉ាក់កុំមើលរំលង ហើយនេះមូល​ហេតុ

មិន​មែន​មា​នតែ​មនុស្ស​ពេញ​វ័យ​ទេ ដែល​ជួប​បញ្ហា​សក់​ជ្រុះ​នោះ ក្មេង​ៗ​ក៏​ជ្រុះ​សក់​ដូច​គ្នា។ ប៉ុន្តែ​បញ្ហា​សក់​ជ្រុះ​​មិន​ប្រក្រតី​លើ​កុមារ អាច​បណ្ដាល​មក​ពីបញ្ហា​សុខ​ភាព​ណា​មួយ​។ ការ​ពិត​ទៅ​ក្នុង​ចំណោមកូនក្មេង​ដែល​មាន​ជំងឺ​ និង​បាន​​មក​ជួប​ពេទ្យ​រាល់​ថ្ងៃ គឺ​ក្មេង​មាន​បញ្ហា​សក់​ជ្រុះ​រហូត​ដល់៣​ភាគ​រយ​ឯណោះ។ មូលហេតុធ្វើឲ្យក្មេងជ្រុះសក់ មាន​មូល​ហេតុ​ជា​ច្រើន បណ្ដាល​ឲ្យ​យើង​សង្កេត​ដឹង​បាន​ថា កូន​ក្មេង​កំពុង​តែ​មាន​បញ្ហា​សក់​ជ្រុះ។ ខាង​ក្រោម​នេះ​គឺ​ជា​មូល​ហេតុ​ចម្បង បណ្ដាល​ឲ្យ​ក្មេង​ជ្រុះ​សក់។ ពពួកមេរោគផ្សិត ​Tinea Capitis គេ​ស្គាល់ ​Tinea Capitis ​ជា​ព្រូន​នៅ​លើ​ស្បែក​ក្បាល។ Tinea capitis គឺ​ជា​ពពួក​មេរោគ​ផ្សិត​កើត​ច្រើន​ជាង​គេ​លើ​កុមារ។ Tinea capitis អាច​លេច​ចេញ​ក្នុង​ទម្រង់​ជា​ច្រើន ប៉ុន្តែ​ទម្រង់​ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​ជ្រុះ​សក់ គឺ​មាន​ទម្រង់​មូល ឬ​ពង​ក្រពើ​នៅ​លើ​ក្បាល​របស់​ក្មេង។ Tinea Capitis ធ្វើ​ឲ្យ​សក់​ខូច​ ជ្រុះ​ចេញ​ពី​ស្បែក​ក្បាល។ ពពួកមេរោគ​នេះ អាច​កើត​ត្រង់​ស្បែក​ក្បាល រោម​ភ្នែក និង​ចិញ្ចើម។ ភាគ​ច្រើន​នៃ​ជំងឺ Tinea capitis គឺ​អាច​ឲ្យ​យើង​ឃើញ​ច្បាស់​នៅ​លើ​ស្បែក​ក្បាល​តែ​ម្ដង។ គ្រូពេទ្យ​អាច​ឲ្យក្មេង​​លេប​ថ្នាំ​សម្លាប់​​ពួក​ផ្សិត ដូច​ជា​ថ្នាំ Griseofulvin និង ឲ្យ​ក្មេង​កក់​សាប៊ូ​សម្រាប់​សម្លាប់​មេរោគ​ផ្សិត​បន្ថែម។ អត្ថបទពាក់ព័ន្ធ: ការពារ និងថែរក្សាត្រចៀកកុំឲ្យមានបញ្ហា ត្រូវដឹង​តិចនិកមួយចំនួននេះ វិធីងាយៗជួយដោះទ័លពេលឈឺត្រចៀក មុនបានទៅពេទ្យ​ពិនិត្យ យករបស់ទាំងនេះត្បារអាចម៍ត្រចៀក ប្រៀបបានយកមេរោគទៅដាក់ត្រចៀក តិចនិកយកអាចម៍ត្រចៀកក្មេងត្រឹមត្រូវ កុំឲ្យមានរបួស កូនតូចគួរត្បារយកអាចម៍ត្រចៀកចេញអត់ ហេតុអី?  ជំងឺ​​ Alopecia areata Alopecia areata គឺ​ជា​បញ្ហា​ជ្រុះ​សក់ តែ​វា​មិន​មែន​ជា​ជំងឺ​​ឆ្លង​នោះ​ទេ ហើយ​គេ​ជឿ​ថាបញ្ហានេះ​​កើត​ឡើង​ដោយសារ​តែ​ […]


ការបំបៅដោះ

​ម៉ាក់ៗដឹងអត់ថាទឹកដោះដំបូង​មាន និងបាត់ទៅវិញនៅពេលណា?

១- តើអ្វីជាទឹកដោះដំបូង (Colostrum)? ទឹកដោះដំបូង (Colostrum) គឺ​ជា​ទឹក​ដោះ​ដំបូង​បំផុត ដែល​ផលិត​ចេញ​ពី​សុដន់​របស់​ស្ត្រី ក្នុង​អំឡុង​ពេល​ពពោះ។ ពេល​ខ្លះ​មនុស្ស​ស្រី មិន​បាន​ចាប់​អារម្មណ៍​សង្កេត​ឃើញទឹកដោះនេះទេ​ រហូត​ដល់​សម្រាល​កូន​ទើប​ឃើញ។ ការ​ពិត​ទៅទឹក​ដោះ​ដំបូង​នោះ ផលិត​ក្នុង​បរិមាណ​តិច​តួច​ប៉ុណ្ណោះ​ ដែល​វា​សម្បូរ​ទៅ​ដោយ​អង់​ទីករ និង​ពពួក immunoglobulins ដែល​ដើរ​តួ​ជា​អ្នក​ការពារ​ទារក​​ទើប​កើតពី​បាក់​តេរី និង​វីរុស ហើយ​វា​ក៏​ទៅ​ភ្ញោច​ឲ្យ​ទារក​ជុះ​លាមក​ដំបូងដែល​​ហៅ​ថាលាមកព្រៃ( meconium) ដែរ។ ២- តើទឹកដោះដំបូងមានផលប្រយោជន៍អ្វីខ្លះ? ក្រពះ​របស់​ទារក​ទើប​កើត មាន​សភាព​ខ្សោយ និង​ងាយ​រង​គ្រោះ​ថ្នាក់​ណាស់។ ដូច​នេះ​ទឹក​ដោះ​ដំបូង គឺ​ល្អ​បំផុត​សម្រាប់​ឲ្យ​ទារក​អាច​រំលាយ​ក្នុង​ក្រពះ​បាន​ស្រួល។ ទឹក​ដោះ​ដំបូង​នេះ ក៏​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ទើប​ដំណើរ​ការ ត្រៀម​ខ្លួន​ជាមួយ​ទឹក​ដោះ​ធម្មតា ដែល​នឹង​ផលិត​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ ទឹក​ដោះ​ដំបូង គឺ​ពោរ​ពេញ​ទៅ​ដោយ​គ្រាប់​ឈាម​ស ដែល​មាន​មុខ​ងារ​ទៅ​ប្រឆាំង​ជាមួយ​បាក់​តេរី និង​ការ​ចម្លង​រោគ​ដោយ​វីរុស។ ក្មេង​ដែល​បាន​បៅ​ទឺក​ដោះ​ដំបូង មិន​ងាយ​កើត​ជំងឺ​រលាក​សួត រលាក​ផ្លូវ​ដង្ហើម រលាក​ក្រពះ​ពោះ​វៀន ឬ​រលាក​ក្នុង​ត្រចៀក​ឡើយ។ ក្រោយកើត​បាន​មួយ​រយៈ​ក្រោយ​មក ទារក​ចាប់​ផ្ដើម​ផលិត​អង់​ទីករ​ដោយ​ខ្លួន​ឯង។ មួយ​វិញ​ទៀត​ទឹក​ដោះ​ដំបូង​ ក៏​ជួយ​កម្ចាត់​​ប៊ីលីរ៉ូប៊ីន (bilirubin) និង​ការ​ពារ​កុំ​ឲ្យ​ទារក​កើត​ជំងឺ​ខាន់​លឿង​ដែរ។ អត្ថបទពាក់ព័ន្ធ: បំបៅដោះកូន បើម៉ាក់ៗញ៉ាំអាហារឆៅអាចប៉ះពាល់អីខ្លះ? ម៉ាក់ៗបំបៅដោះកូន អាចញ៉ាំថ្នាំ Gluta ឲ្យស្បែកសបានអត់? ធ្លាប់វះកាត់ដើមទ្រូង អាចមានបញ្ហាដល់ការបំបៅដោះកូនទេ? ម៉ាក់ៗទើបកូនដំបូង! ដឹងថា DHA សំខាន់ប៉ុនណាអត់ ពេលបំបៅដោះកូន? ហេតុផលធំៗបញ្ជាក់ថា ថ្នាំវីតាមីនសំខាន់ខ្លាំងប៉ុនណាសម្រាប់ស្រីៗបំបៅដោះកូន ទឹក​ដោះ​ដំបូង​ ជួយ​ដល់​ប្រព័ន្ធ​ក្រពះ​ពោះ​វៀន​របស់​ទារក និង​ការពារ​មិន​ឲ្យ​សារធាតុ​មិន​ល្អជ្រៀប​ចូល​ក្នុង​ខ្លួន​ទារក​តាម​រយៈ​អាហារ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់ប៉ាគួរចាប់អារម្មណ៍ អូនតូចៗក្អែមកមានឈាមអាចបណ្ដាលមកពីជំងឺនេះ

ជា​ទូទៅ ចំពោះ​ទារក​តូចៗ​តែង​តែ​មាន​ក្អែ​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ​ចេញ​មក បន្ទាប់​ពី​បៅ​រួច ព្រោះ​វា​បណ្ដាល​មក​ពី​ឆ្អែត​ពេក ដែល​ធ្វើ​ឲ្យ​ច្រាល​ទឹក​ដោះ​មក​វិញ។ ការ​ក្អែ​គឺ​ជា​រឿង​ធម្មតា​របស់​ក្មេង​ដែល​ម៉ាក់​ប៉ា​មិន​បាច់​បារម្ភ ប៉ុន្តែ​បើ​ឃើញ​កូន​មាន​ក្អែ​ចេញ​មក​លាយ​ឈាម​មក​ដែរ​គឺ​មិន​ត្រូវ​​ធ្វើ​ហី​ទេ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​វេជ្ជបណ្ឌិត អ៊ុន យូ ឯក​ទេស​រោគ​កុមារ​ពី​ប្រទេស​កូរ៉េ និង​បារាំង។ ក្នុង​ករណី ដែល​កូន​តូចៗ​ក្អែ​មក​ឈាម គឺ​ចាំ​បាច់​ត្រូវ​យក​កូន​មក​ជួប​គ្រូពេទ្យ ព្រោះ​ថា​វា​អាច​បណ្ដាល​មក​ពី​ជំងឺ​២​ប្រភេទ​ដែល​ខាង​ពេទ្យ​ជួប​ញឹក​ញាប់​គឺ៖ ទី១.ទាក់​ទង​នឹង​ការ​រលាក​បំពង់​អាហារ​ផ្នែក​ខាង​លើ ទី២. រលាក​ក​ក្រពះ (កន្លែង​ព្រំ​ប្រទល់​រវាង​បំពង់​អាហារ​ខាង​លើ នឹង​ក​ក្រពះ)។ លោកវេជ្ជបណ្ឌិត​បន្ត​ថា នៅ​ពេល​ដែល​កូន​តូច​ៗខំ​ប្រឹង​ក្អែ ឬ​ក្អួត​ខ្លាំង​ពេក គឺ​វា​អាច​ធ្វើ​ឲ្យ​ដាច់​រលាត់​ស្បែក​នៅ​តំបន់​នោះ វា​ធ្វើ​ឲ្យ​ចេញ​ឈាម​មក​ជាមួយ​ដែរ។ បើ​សិន​ឃើញ​ដូច​នេះ គឺ​ត្រូវ​នាំ​កូន​ទៅ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​ករណី​នេះ​មិន​មែន​ជា​ការ​ក្អែ​ធម្មតា​ៗ​ទេ។ លើស​ពី​នេះ​ទៅ​ទៀត ប្រសិន​បើ​ម៉ាក់​ប៉ា​ឃើញ​កូន​តូច​ក្អែ ហើយ​មាន​លាយ​ឡំ​មក​ជា​មួយ​សញ្ញា​ដូច​ជា៖ - ក្អែ​រហូត​ដល់​ឈ្លក់ - ក្អែ​រហូត​ទាល់​មុខ​ឡើង​ខៀវ - កូន​តូច​ពិបាក​ឡើង​ទម្ងន់ ឬក្អួត ជាដើម គឺ​ត្រូវ​នាំ​កូន​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បាន​លឿន ព្រោះ​វា​អាច​បញ្ជាក់​ថា​កូន​តូច​កំពុង​មាន​បញ្ហា​ផ្លូវ​អាហារ​អ្វី​មួយ​ក៏​ថា​បាន។


បញ្ហាការលូតលាស់

ក្មេងខ្សោយបញ្ញាក្រោយពេលកើត អាចមកពីមូលហេតុសំខាន់ប៉ុន្មាននេះ

ក្មេង​មួយ​ចំនួន​តូច​អាច​មាន​ជំងឺ​​ខ្សោយ​បញ្ញា​​ពី​កំណើត ដែល​ពាក្យ​បច្ចេក​​ទេស​​ពេទ្យ​ហៅ​ថា Down Syndrome ឯ​មួយ​ចំនួន​​ទៀត​បែរ​ជា​ជួប​បញ្ហា​ខ្សោយ​បញ្ញា​ក្រោយ​ពេល​កើត​ទៅ​វិញ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ថា បញ្ហា​នេះ​អាច​មក​ពី​កត្តា​រួម​​ផ្សំ​ច្រើន ក្នុង​នោះ​មាន​ទាំង​ជំងឺ ការ​ប៉ះ​ទង្គិច​ក្បាល និង​អាហារូបត្ថម្ភ។ ចំពោះ​ជំងឺ​ដែល​កុមារ​ជួប​ប្រទះ​ក្នុង​វ័យ​​កុមារ ដែល​​អាច​ធ្វើ​ឲ្យ​ប៉ះ​ទង្គិច​ដល់​ខួរក្បាល​ក្មេង ជួន​​កាល​​ទៅ​ជា​ខ្សោយ​បញ្ញា​នោះ​រួម​មាន ជំងឺ​រលាក​ស្រោមខួរ កញ្ជ្រឹល អុតស្វាយ ក្អក​មាន់​ជាដើម។ ងាក​មក​បញ្ហា​ការ​ប៉ះ​ទង្គិច​ក្បាល​វិញ គឺ​សំដៅ​លើ​ការ​ប៉ះពាល់​ក្បាល​ធ្ងន់ធ្ងរ ដូច​ជា​ដួល​បោក​ក្បាល​ញឹក​ញាប់ គ្រោះ​ថ្នាក់​អី​មួយ​ដែល​ប៉ះពាល់​ដល់​ក្បាល និង​សរសៃ​ប្រសាទ​ក្នុង​ក្បាល។ ក្រៅ​នោះ​មាន​ករណី​ពុល​សារធាតុ​សំណ និង​បារ៉ត ក៏​ធ្វើ​ប៉ះពាល់​ដល់​ខួរក្បាល ទៅ​ជា​ខ្សោយ​បញ្ញា​ដែរ។ ឯ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​វិញ លោក​វេជ្ជបណ្ឌិត​ថា ភាគ​ច្រើន​កើត​លើ​ក្មេងៗ​ដែល​មាន​ឪពុក​ម្តាយ​ក្រីក្រ ក្មេង​កំព្រា ដែល​ញ៉ាំ​មិន​បាន​គ្រប់​គ្រាន់ ចំណី​អាហារ​ក៏​ខ្វះ​ជីវជាតិ ធ្វើ​ឲ្យ​ខួរក្បាល​លូតលាស់​យឺត។ ចំពោះ​ដំណោះ​ស្រាយ​បញ្ហា​ក្មេង​ខ្សោយ​បញ្ញា​ពេល​កើត​នេះ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​នាំ​កូន​ទៅ​ចាក់​ថ្នាំ​បង្ការ​ឲ្យ​បាន​គ្រប់​មុខ ពិសេស​ជំងឺ​ដែល​អាច​ប៉ះពាល់​ដល់​ខួរក្បាល និង​ត្រូវ​ថែទាំ​កុមារ​ឲ្យ​បាន​ល្អ កុំ​ឲ្យ​ប៉ះពាល់​ទង្គិច​ក្បាល​ធ្ងន់ធ្ងរ ពិសេស​ត្រូវ​បំប៉ន​អាហារ​ឲ្យ​បាន​គ្រប់​មុខ។


បញ្ហាសុខភាពកុមារផ្សេងទៀត

រឿងម៉ាក់ប៉ាមិនចាប់អារម្មណ៍ តែជាមូលហេតុនាំឲ្យកូនរលាកត្រចៀកខាងក្រៅ

ការ​រលាក​ត្រចៀក​របស់​កូន​តូច ភាគច្រើន​យើង​ដឹង​ត្រឹម​ថា​មាន​ការ​ប៉ះពាល់ ឬ​មាន​ទឹក​ចូល​ទៅ​ក្នុង​ត្រចៀក​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ក្រៅពីបញ្ហា​ទឹក​ចូល​ត្រចៀក ឬ​ការ​ឆ្កឹះឆ្កៀល ត្បារ ម៉ាក់ប៉ា​នៅមានមូលហេតុជាច្រើនទៀត ហើយ​មូលហេតុ​ដូច​ខាងក្រោម​ទាំងអស់នេះ ភាគច្រើន​ប៉ាក់ប៉ាមិនបាន​ចាប់អារម្មណ៍ទេ។ - ទឹកចូលត្រចៀក - រលាក​បំពង់ក ក្អក​ផ្ដាសាយ​ញឹកញាប់ - ឧស្សាហ៍​អេះ​ត្រចៀក ជាពិសេស​បើ​ក្រចក​ដៃ​កូន​វែង​ៗ - កង្វះអនាម័យ និង​កត្តា​ផ្សេង​ៗ​ទៀត ចំពោះ​រោគ​សញ្ញា​វិញ​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បាន​បញ្ជាក់​ថា អាច​នាំឲ្យ​អាច​មាន​ខ្ទុះ (ពេល​មាន​ខ្ទុះ​ត្រូវ​ប្រញាប់​យក​កូន​មក​ពេទ្យ ចៀសវាង​រលាក​ដល់​ក្រដាស​ត្រចៀក​ខាង​ក្នុង អាច​ប៉ះ​ពាល់​ដល់​ការ​ស្ដាប់) ឬ​មាន​ក្រហម ហើម រមាស់ ឈឺ ក្តៅខ្លួន អាច​មាន​ហើម​កូន​កណ្តុរ​នៅ​ជុំវិញ​ត្រចៀក និង​ក។ ចំណែក​ការព្យាបាល​វិញ​មាន​ដូចជា៖ - ត្រូវ​សម្អាត​ខ្ទុះ​ឲ្យ​ស្អាត​បើ​មាន និង​សម្អាត​ដល់​ខាង​ក្នុង ចៀសវាង​រលាក​ត្រចៀក​ក្នុង​ទៀត - បើ​ ក​ខ្ទុះ​ខ្លាំង​មិន​មាន​មុខ ត្រូវ​បង្ហូរ​ខ្ទុះ​ចេញ (ហាម​មិន​ឲ្យ​ខ្ទុះ​ហូរ​ចូល​ក្នុង) - ប្រើ​ថ្នាំ​តាម​ស្ថានភាព​ជាក់ស្ដែង។ វិធី​ការពារ​កូន​មិន​ឲ្យ​កើត​ជំងឺ​រលាក​ត្រចៀក ម៉ាក់ប៉ា​ត្រូវ​តែ៖ - ហាម​ត្បារ​ត្រចៀក​កូន​ញឹកញាប់ ជ្រៅៗ - ហាម​ខ្វារ​អាចម៍​ត្រចៀក​កូន - កាត់​ក្រចក​ដៃ​កូន​ឲ្យ​បាន​ទៀងទាត់ - ហាម​យក​ស្លាប​មាន់ ឬ​របស់​រឹង​ទៅ​ឆ្កឹះ ឬ​ត្បារ - ការពារ​ទឹក​កុំឲ្យ​ចូល​ត្រចៀក - រស់នៅ​មាន​អនាម័យ - ពេល​ឈឺ ឬ​មាន​បញ្ហា​សូម​យក​កូន​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ចៀសវាង​យក​អ្វី​ទៅ​លូក ឬ​បន្តក់​ទឹក​មិន​ស្អាត​ចូល។


បញ្ហាសុខភាពកុមារផ្សេងទៀត

ជំងឺកង្វះអង់ហ្ស៊ីម G6PD បង្កឲ្យទារកចេញសញ្ញាទាំងនេះ តែដើម្បីច្បាស់ត្រូវជោះកែងជើង

មានម៉ាក់ប៉ាមួយចំនួនប្រហែលជាមិនដឹងពីបញ្ហាជំងឺអង់ហ្ស៊ីម G6PD ថា ជាអ្វី ហើយមានរោគសញ្ញាយ៉ាងណានោះទេ។ លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ នឹងពន្យល់ពីមូលហេតុដែលធ្វើឲ្យទារក និងកុមារកើតមានជំងឺអង់ហ្ស៊ីម G6PD ។ ជំងឺកង្វះ​អង់ហ្ស៊ីម G6PD លើទារក ឬកុមារ គឺជាជំងឺពីកំណើតមួយ ដោយឆ្លងពីឪពុក ឬម្ដាយ ឬទាំងឪពុក និងម្ដាយ ដែលកើតមានជំងឺនេះ ហើយវាកើតឡើងដោយសារតែការផ្លាស់ប្ដូរក្រូម៉ូសូម X ។ ក្មេងមួយចំនួនងាយនឹងប្រឈមជំងឺនេះខ្លាំងណាស់ ហើយវាបណ្ដាលឲ្យប៉ះពាល់ទៅដល់សុខភាព និងការលូតលាស់របស់ក្មេងផងដែរ។ វេជ្ជបណ្ឌិតឯកទេសរោគកុមាររូបនោះបានបន្ថែមទៀតថា ជំងឺកង្វះអង់ហ្ស៊ីម កើតឡើងនៅពេលដែលកោសិការបស់ថ្លើម មិនផលិតអង់ហ្ស៊ីមនោះចេញមក ដើម្បីទៅជួយដល់ការរំលាយអាហាររបស់ក្មេង។ ជំងឺនេះអាចចេញរោគសញ្ញាទៅតាមវ័យ ដោយទារកទើបនឹងកើតមានលេចចេញពណ៌លឿងលើស្បែក ភ្នែក រាងកាយស្លេកស្លាំង ក្រោយពេលកើត២៤ម៉ោង ហើយក្របាត់ទៅវិញ។ តែដើម្បីកាន់តែច្បាស់ គឺត្រូវធ្វើតេស្តឈាម ដោយជោះកែងជើងពេលទើបនឹងកើត គឺយកឈាម ១-២ តំណក់ពីកែងជើងទារកទៅពិនិត្យ។ ការធ្វើតេស្តជួសកែងជើងមានប្រសិទ្ធភាពល្អ គឺធ្វើនៅចន្លោះទារកមានអាយុចាប់ពី ៤៨-៧២ ម៉ោង ក្រោយកើត។ ចំពោះក្មេងធំមានជំងឺខ្វះ G6PD វិញ លុះណាពិនិត្យឈាមទើបដឹង ព្រោះភាគច្រើនមិនបង្ហាញរោគសញ្ញាណាមួយទេ លើកលែងតែពួកគេប្រើប្រាស់ […]


ជំងឺស្បែក

បើ​កូន​​មាន​ជំងឺ​អុតស្វាយ ប៉ា​ម៉ាក់​គួរដឹងពីចំណុចទាំងនេះដើម្បីជួយកូន

អុតស្វាយ (Chickenpox) បញ្ហាកន្ទួលរមាស់ក្រហម និងជំងឺកើតលើដៃជើងនិងមាត់ សុទ្ធតែជាជំងឺដែលកើតមានញឹកញាប់បង្កដោយវីរុស។ កន្ទួលរមាស់ដែលបង្កឡើងដោយវីរុស ជាទូទៅអាចសម្គាល់ឃើញបានដោយសង្កេតលើចំណុចរមាស់តូចៗពណ៌ផ្កាឈូក ចេញនៅ ពេញរាងកាយ និងមានរោគសញ្ញាដូចជា គ្រុនក្ដៅ និងរាករូស។ ទោះបីជាកន្ទួលរមាស់ដែលបង្កឡើងដោយវីរុសភាគច្រើនបាត់ទៅវិញដោយខ្លួនឯងក៏ពិតមែន ប៉ុន្តែអាចធ្វើឲ្យ​កូនយើង​មានអារម្មណ៍មិនស្រួល និងក្តៅខ្លួន ជាពិសេស​នៅពេលដែលកើតអុតស្វាយ​តែម្ដង។ ការគ្រប់គ្រងកុំឲ្យ​មានរមាស់ គឺជារឿងសំខាន់ដែលត្រូវធ្វើ ព្រោះថាការអេះរមាស់ទាំងនោះ អាចបង្កឲ្យ​ទៅជាការបង្ករោគទីពីរដោយសារតែបាក់តេរី ហើយនិងធ្វើឲ្យ​មានស្នាម។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រខ្លះៗដែ​លយើង​អាចធ្វើបាន​ដើម្បីជួយកូនយើង​កាន់តែប្រសើរ និងការពារ​អាការរមាស់ឲ្យ​ស្ថិតក្នុង​សភាព​អាច​គ្រប់គ្រងបាន។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក ១- ងូតទឹក ការងូតទឹកអាចជួយបន្ថយអាការរមាស់បាន។ សូមងូតទឹករយៈពេលពី​២០ ទៅ៣០នាទី ឲ្យ​បានច្រើនដងដើម្បីរក្សាអនាម័យ និងកាត់បន្ថយការរមាស់ស្បែក។ យើង​អាចបន្ថែម ម្សៅ Oatmeal មួយដៃពេញ ចូលទឹក​ដើម្បីអាចជួយសម្រួលអាការរមាស់នោះកាន់តែច្រើន។ យើង​ក៏​អាចមានផលិតផលសម្រាប់ងូតទឹកមួយចំនួនដែលមានម្សៅ Oatmeal នៅក្នុងនោះដែល​យើង​អាចរក​ទិញបានដោយមិនចាំបាច់វេជ្ជបញ្ជា។ មិនត្រូវប្រើសាប៊ូឡើយ ឬបើ​ប្រើ​ត្រូវ​ប្រើសាប៊ូដែលខ្សោយ ប្រើសម្រាប់ស្បែកមានប្រតិកម្ម ឬសម្រាប់ទារក។ យើង​ត្រូវ​ជួយ​ឬ​ប្រាប់​កូន​ឲ្យ​ផ្ដិតទឹកនៅលើស្បែកឲ្យ​ស្ងួតបន្ទាប់ពីងូតទឹករួច ហើយមិនត្រូវជូតស្បែកខ្លាំងៗឡើយ។ អត្ថបទពាក់ព័ន្ធ: ម៉េចចាំបាច់យកកូនទៅចាក់វ៉ាក់សាំងអុតស្វាយ បន្ថែមពីលើគោលការណ៍ក្រសួង? កើតស្អូច ឬអុតស្វាយពេលពពោះគ្រោះថ្នាក់ខ្លាំង តើអាចចាក់វ៉ាក់សាំងទាំងនេះពេលពពោះបានអត់?​ គ្រោះ​ថ្នាក់​ខ្លាំង បើកូន​កើត​ស្អូច ឬ​អុតស្វាយ ត្រាំ​ទឹក​រុក្ខជាតិ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ