បើល្វើយអស់កម្លាំង ឬងងុយគេង ហើយចង់ស្វាង ផ្ចង់អារម្មណ៍វិញ​បាន អាចសាកវិធីទាំងនេះ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 26/11/2019 . អាន 2 នាទី
Share now

គ្នាយើងខ្លះ ប្រហែល​ជាទម្លាប់ ព្រឹកឡើង ទាល់តែ​បាន​កាហ្វេ ១កែវ​សិន ទើបមាន​អារម្មណ៍​ស្រស់ស្រាយ អាច​ធ្វើការ​បាន​ល្អ។ បើមិន​អ៊ីចឹងទេ ខួរក្បាល​ហាក់ដូចជា​ស្ពឹក រកគិត​ធ្វើ​អី មិន​សូវល្អ។ ខ្លះទៀត ដោយសារ​បំពេញ​ការងារ​ច្រើន​ម៉ោង អស់កម្លាំង ខួរក្បាល ក៏ចាប់ផ្ដើម​ចុះខ្សោយ​ក្នុង​ការ​គិតគូរ និង​ដោះស្រាយ​បញ្ហា​នានា​ផងដែរ។

ទោះយ៉ាងណា មាន​តិចនិក​ចំនួន ៧ ដែល​យើង​អាច​ប្រើ ដើម្បី​ដាស់​ខួរក្បាល មក​ប្រើប្រាស់​បាន ប្រសិនបើ​យើង​ពិតជា​ត្រូវការ​ចាំបាច់​ខ្លាំង។ តិចនិក​ទាំង​នោះ មាន​ដូចជា៖

១. ខាំក្រូចឆ្មា

មិនថា យើង​ចូលចិត្ត ឬមិន​ចូលចិត្ត​នោះទេ ប៉ុន្ដែ​រសជាតិ​ដ៏ជូរ​ខ្លាំង​របស់​ក្រូចឆ្មា ពិត​ជាអាច​រំញោច​ដល់​ខួរក្បាល​របស់​យើង ដូចទះ ១​កំភ្លៀង​អ៊ីចឹង។

២. លុបមុខ​ជាមួយ​ទឹកត្រជាក់

នៅពេល​ត្របកភ្នែក​របស់​យើង​កាន់តែធ្ងន់ៗទៅ យើង​អាច​លុប​មុខ​ជាមួយ​នឹង​ទឹកត្រជាក់ ព្រោះ​វាជា​មធ្យោបាយ​មួយ ជួយ​ឲ្យ​យើង​ភ្ញាក់ឡើង និង​រក្សាថាមពល។ យើង​ក៏អាច​យក​ដុំទឹកកក មក​ដាក់​លើ​កញ្ចឹងក​បាន​ផងដែរ។

៣. លាងកដៃ​ជាមួយ​ទឹកត្រជាក់

តិចនិកនេះ ស្រដៀង​នឹង​ការ​លប់មុខ​ជាមួយ​នឹង​ទឹកត្រជាក់​ផងដែរ ហើយ​វាប្រើក្នុង​ករណី​យើង Makeup ផ្ទៃមុខ ហើយ​មិនទាន់​ចង់​លាង​មុខ​ចេញ។

៤. ម៉ាស្សាត្រចៀក

តិចនិក​នេះ ជួយ​បំបាត់​បញ្ហា​ងងុយដេក ដោយការ​ទាញ​ចុងត្រចៀក ឲ្យ​ខ្លាំង។ ការសង្កត់​ជីពចរ​ត្រចៀក អាច​ជួយ​ឲ្យ​យើង​ភ្ញាក់ឡើង។

៥. ស្ងាប​ដោយ​បង្ខំ

ស្ងាប​ជាប្រតិកម្ម​រាងកាយ ដើម្បី​សម្រួល​ដល់​ខួរក្បាល។ នៅពេល​យើង​អស់កម្លាំង ឬធុញ សីតុណ្ហភាព​ខួរក្បាល​របស់​យើង​​កើនឡើង ដូច្នេះ​យើង​អាច​ហាមាត់​ស្ងាប ដើម្បី​ប្រឆាំង​នឹង​បញ្ហា​នេះ។ ពេលយើង​បង្ខំ​ហាមាត់​ស្ងាប​ដូច្នេះ ពី ៧-១០​ដង ខួរក្បាល​របស់​យើង​នឹង​រំញោច​ឡើង។

អត្ថបទពាក់ព័ន្ធ៖

៦. ទំពារ​របស់​អ្វីមួយ

យើង​អាច​ធ្វើ​មាត់​ឲ្យ​រវល់ ដោយ​ការ​ទំពារ​ស្ករកៅស៊ូ ឬរបស់​អ្វីមួយ ដែល​មាន​រសជាតិ​ជីអង្កាម។ បើវា​មាន​រសជាតិ​កាន់តែ​ខ្លាំង នោះ​ប្រសិទ្ធភាព​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ភ្ញាក់ ក៏កាន់តែ​ខ្លាំង​ដែរ។

៧. សម្រួល​សាច់ដុំ

ការពត់ខ្លួន ឬការ​សម្រួល​សាច់ដុំ​ក្នុង​រាងកាយ ក៏ជា​វិធីជួយ​រំញោច​ដល់​ខួរក្បាល​ផងដែរ ហើយ​នេះ​ជា​មធ្យោបាយ​ល្អ​មួយ ប្រសិន​បើ​យើង​មិន​ចូលចិត្ត​ការ​ផឹក​កាហ្វេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយគ្រូ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    អណ្ដាតលែងដឹងរសជាតិ ត្រចៀក​ស្ដាប់​មិន​សូវ​បាន អាចមកពីកង្វះវីតាមីន B12

    វីតាមីន B12 - B12 ជា​វីតាមីន​សំខាន់​ខ្លាំងណាស់ វា​តួនាទី​​ក្នុង​ការ​ផលិត​កោសិកា​ឈាម​ក្រហម និង DNA ថែមទាំង​ជួយ​ចរន្ត​ឈាម ឲ្យ​បញ្ជូន​អុកស៊ីសែន ទៅ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    ពេលឈឺ បន្តោងសេរ៉ូម ជួយបានអីខ្លះ?

    ​សេរ៉ូម​ - ការ​ព្យួរ​សេរ៉ូម​ពេញ​និយម​ខ្លាំង​ណាស់ មិន​ថា​ជំងឺ​ស្រាល ​ធ្ងន់ ក្មេង​ឈឺ ឬ​មនុស្ស​ចាស់​ឈឺ​នោះ​ទេ។ ពេល​ឈឺ តើ​ការ​ព្យួរ​សេរ៉ូម​ជួយ​បាន​អ្វីខ្លះ?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី

    ប្រុសៗប្រយ័ត្នបន្តិច! ស្ទះនោម អាចបណ្ដាលមកពីកើតគ្រាប់ក្រួសថ្ពក់ជាប់នៅបង្ហួរនោម

    ក្រួសបង្ហួរនោម - បញ្ហា​គ្រាប់ក្រួស​ថ្ពក់​ជាប់​នៅ​បង្ហួរ​នោម ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​ការ​ស្ទះ​នោម​ស្រួច​ស្រាវ ហើយ​ជំងឺ​នេះ​ភាគ​ច្រើន​...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    អ្នកណាៗក៏ចេះមានអារម្មណ៍ខឹងដែរ តែបើដឹងវិធីនេះអាចជួយរំសាយបានខ្លះ

    ខឹង - អារម្មណ៍​ខឹង​ ឬ​មួម៉ៅ នរណា​ក៏​កើត​មាន​ដែរ ហើយ​កើត​ឡើង​នៅ​ពេល​ណា​មួយ​ដែល​មាន​ទង្វើ​ ឬ​សកម្មភាព​មិន​ល្អ​ណា​មួយ​ប៉ះ​ពាល់​ទៅ​ដល់​រាង​កាយ...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ មាន រតនា

    អត្ថបទគួរអាន

    រលាកថ្លើម១

    មក​ដឹង​ពី​ដំណាក់កាលព្យាបាលជំងឺរលាកថ្លើមប្រភេទ B មិនឲ្យមេរោគរាលដាលខ្លាំង

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 31/07/2020 . អាន 2 នាទី
    ប្រើប្រេងសល់

    កុំស្តាយ! ប្រើខ្លាញ់​ ឬប្រេងសល់ដដែលៗទៅចម្អិនអាហារ គ្រោះថ្នាក់សុខភាពខ្លាំងណាស់

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 31/07/2020 . អាន 2 នាទី
    ប្រតិកម្មថ្នាំ

    លេបថ្នាំហើយ មានអាការៈបែបនេះកុំទុកយូរ ត្រូវទៅជួបពេទ្យភ្លាម

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 30/07/2020 . អាន 1 នាទី
    សម្រកទម្ងន់

    ចង់សម្រកទម្ងន់មិនស្រួលទេ តែបើអនុវត្តចំណុចទាំង ៥ នេះបានមានសង្ឃឹមច្រើន

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 29/07/2020 . អាន 3 នាទី