វីរុសកូរ៉ូណា

វីរុសកូរ៉ូណា​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​ជំងឺ​កូវីដ ១៩ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

វីរុសកូរ៉ូណា

ប្រយ័ត្ន! កូវីដប្រភេទថ្មី កំពុងរាលដាលយ៉ាងឆាប់រហ័សនៅ៣ប្រទេសធំៗនេះ

ចំនួន​អ្នក​កើត​កូវីដ-១៩ កំពុង​តែ​​មាន​ការ​កើន​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន។ វ៉ារ្យង់​ថ្មី​នេះ មាន​ឈ្មោះ​ថា B2.2.86 ដែល​​មាន​សមត្ថភាព​អាច​ឆ្លង​ទៅ​លើ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ទៅ​ហើយ​ក្តី។ ស្រប​ពេល​ដែល​អ្នក​ជំនាញ​​ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​វីរុស​បំប្លែង​ថ្មី​នេះ​ ទី​ភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស បាន​ចាត់​វិធានការ​យ៉ាង​សកម្ម​ ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ។ [embed-health-tool-bmr] វ៉ារ្យង់​កូវីដ​-១៩ ភីរ៉ូឡា វ៉ារ្យង់​ភីរ៉ូឡា Aka BA.2.86 គឺ​ជា​វ៉ារ្យង់​រង​ថ្មី​នៃ​អូមីក្រុង ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣។ ថ្មី​ៗ​នេះ វ៉ារ្យង់​មួយ​នេះ​បាន​រីក​រាលដាល​នៅ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អ្នក​ជំនាញ​នៅ​ជុំវិញ​ពិភពលោក ដោយ​សារ​តែ​វា​មាន​ការ​បំប្លែង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​ដើម ហើយ​​ព្រម​ទាំង​អាច​គេច​ចេញ​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង។ នេះ​មាន​ន័យ​ថា សូម្បី​តែ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​នេះ​ដែរ។   គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​​តើ​វ៉ារ្យង់​កូវីដ​-១៩​ថ្មី​នេះ​ គ្រោះថ្នាក់​កម្រិត​ណា? អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​សិក្សា​អំពី​វ៉ារ្យង់​ភីរ៉ូឡា ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វ៉ារ្យង់​ថ្មី​មួយ​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​ចាំបាច់​ត្រូវ​​មាន​ការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ ដោយ​​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស ​ចាក់​រំលឹក ពាក់​ម៉ាស ក៏​ដូចជា​រក្សា​គម្លាត។ អាន​បន្ថែម​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល […]

ស្វែងរក វីរុសកូរ៉ូណា

វីរុសកូរ៉ូណា

កូរ៉េខាងជើង ប្រកាសអាសន្នបិទខ្ទប់ប្រទេសលើកទី១ រារាំងការរាតត្បាតជំងឺកូវីដ-១៩

រដ្ឋាភិបាលកូរ៉េខាងជើងបានចេញសេចក្ដីប្រកាសជាផ្លូវការពីការផ្ទុះរាតត្បាតជំងឺកូវីដ-១៩ ជាលើកដំបូង និងការបញ្ជាឲ្យបិទខ្ទប់ប្រទេសជាបន្ទាន់ ស្របពេលភ្នាក់ងារព័ត៌មានក្នុងស្រុក បានចុះផ្សាយថា ជំងឺនេះនឹងអាចជ្រៀតចូលទៅដល់ទីក្រុងព្យូងយ៉ាង។ សេចក្ដីប្រកាសនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ២០២២។ សាររបស់លោក គីម ជុងអ៊ុន បានចុះផ្សាយដោយភ្នាក់ងារព័ត៌មានប្រមុខរដ្ឋកូរ៉េខាងជើង KCNA បានបញ្ជាក់ថា នេះគឺជាឧប្បត្តិហេតុសង្គ្រោះបន្ទាន់ដ៏ធំបំផុតប្រចាំប្រទេសកូរ៉េខាងជើង ដែលមិនធ្លាប់មានអស់រយៈពេលជាង​២ឆ្នាំ​មកហើយ នៃការផ្ទុះរាតត្បាតជំងឺមួយនេះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! របាយការបានបញ្ជាក់ថា មានប្រជាជននៅក្នុងទីក្រុង ព្យូយ៉ាង បានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ អូមេក្រុង ដែលចំនួនអ្នកដែលប៉ះពាល់ មិនបានបញ្ជាក់ឲ្យច្បាស់នោះទេ ចំណែកទិន្នន័យអ្នកឆ្លង ក៏មិនទាន់បង្ហាច្បាស់នោះដែរ។ សំណាករបស់អ្នកឆ្លងជំងឺ ត្រូវបានប្រមូលកាលពីថ្ងៃ៨ ឧសភាកន្លងទៅ។ លោក គីម ជុងអ៊ុន បានអំពាវនាវមន្ដី្រគ្រប់ជាន់ថ្នាក់របស់ខ្លួនចូលរួមកិច្ចប្រជុំជាបន្ទាន់ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ និង បញ្ជាចាត់វិធានការយ៉ាងកំហឹតឲ្យបិទខ្ទប់តាមបន់រាងៗខ្លួន ក៏ដូចជាក្រុមគូ្រពេទ្យ ជំនួយតាមតំបន់ ដើម្បីរក្សាសុវត្ថិភាពពីការរីករាលដាលនៃជំងឺមួយនេះ។ កូរ៉េខាងជើង គឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំងអស់លើពិភពលោក មិនបានបញ្ជាក់ថាខ្លួនធ្លាប់មានអ្នកកើត​កូវីដ១៩ឡើយសូម្បីតែម្នាក់ ដែលចំណុចនេះស្ថិតក្នុងការសង្ស័យរបស់ សហរដ្ឋអាមេរិក ព្រោះប្រទេសមួយនេះស្ថិតនៅ ជាប់ព្រំដែនប្រទេសចិន កូរ៉េខាងត្បូង ដែលជាប្រទេសស្ថិតក្នុងការវាយប្រហារខ្លាំងនៃជំងឺ។ កន្លងមកប្រទេសកូរ៉េខាងជើង បានបដិសេធកម្មវិធីនៃ ការផ្ដល់ជំនួយវាក់សាំង […]


វីរុសកូរ៉ូណា

ការសិក្សា៖ អ្នក​មាន​បញ្ហាផ្លូវចិត្ត មានហានិភ័យខ្ពស់ឆ្លងកូវីដ-១៩

សុខភាព​ផ្លូវ​ចិត្ត​ ​មាន​សារសំខាន់​ណាស់​ ជា​ពិសេស​ក្នុង​អំឡុង​ពេល​រាតត្បាត​នៃ​វីរុស​កូវីដ​-១៩​នេះ​តែ​ម្ដង​។ ការ​សិក្សា​បាន​រក​ឃើញ​ថា អ្នក​បាន​​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ ហើយ​ក៏ដោយ តែបើ​កំពុង​មាន​ជំងឺទាក់ទង​នឹង​ផ្លូវ​ចិត្ត​​ នឹង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុស​កូវីដ​-១៩ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​JAMA Network Open។ ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​UC San Francisco ​ដែល​ធ្វើការ​ជាមួយ​ក្រុម​ស៊ើប​អង្កេត​មក​ពី​ប្រព័ន្ធ​ថែទាំ​សុខភាព​ San Francisco VA និង​បាន​តាមដាន​ទិន្នន័យ​របស់​អ្នក​ជំងឺ​ជាង​ពីរសែន​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​។ ជា​លទ្ធផល​​ ជាង​ពាក់​កណ្ដាល​នៃ​អ្នក​ចូលរួម​ក្នុង​ការ​សិក្សា​ (៥១%) ​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​បញ្ហា​សុខ​ភាព​ផ្លូវ​ចិត្ត​​​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ និង​ជិត​១៥%​​ នៃ​អ្នក​ទាំង​នេះ​មាន​វិជ្ជមាន​កូវីដ​-១៩។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ទន្ទឹម​នឹង​នេះ​ដែរ ក្រុម​អ្នកស្រាវជ្រាវ​ក៏​បាន​រាយការណ៍​ថា ហានិភ័យ​នេះ​នឹង​កាន់​តែ​ខ្ពស់​ចំពោះ​អ្នក​ដែល​មាន​អាយុ​លើស​ពី​៦៤​ឆ្នាំ​។ តាម​ការ​សិក្សា​នេះ​ដែរ​បាន​​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ដែល​មាន​អាយុ​លើស​៦៥​ឆ្នាំ​ និង​ធ្លាប់​ប្រើប្រាស់​​គ្រឿង​ញៀន​​មាន​ហានិភ័យ​ខ្ពស់​ជាង​រហូត​ដល់​ទៅ​២៤% ហើយ​ចំពោះ​អ្នក​ដែល​មាន​ជំងឺផ្លូវ​ចិត្ត​​មាន​ហានិភ័យ​ខ្ពស់​ជាង​២៣%។ រី​ឯ​អ្នក​ជំងឺ​បាយ​ប៉ូឡា (ជា​ស្ថានភាព​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ ដែល​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ប្រែប្រួល​អារម្មណ៍​យ៉ាង​ខ្លាំង​) ​​មាន​ហានិភ័យ​ខ្ពស់​ជាង​១៦% ស្រប​ពេល​ដែល​អ្នក​ដែល​មាន​ជំងឺ​ថប់​បារម្ភ​មាន​ហានិភ័យ​ខ្ពស់​ជាង​អ្នក​ដែល​មិន​មាន​ជំងឺ​ផ្លូវ​ចិត្ត​​ចំនួន​១២%។ អានបន្ត​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន វីរុស​បំប្លែង​ថ្មី […]


វីរុសកូរ៉ូណា

អាហារ​ទាំងនេះល្អសម្រាប់​អ្នកទើបជាពីកូវីដ-១៩

វីរុស​កូវីដ​-១៩ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​​សួត​នោះ​ទេ ប៉ុន្តែ​វា​ក៏​បង្ក​ហានិភ័យ​ដល់​កោសិកា​ខួរ​ក្បាល​ដូច​គ្នា។ ការសិក្សា​មួយ​បាន​បង្ហាញ​ថា ការ​ឆ្លង​មេរោគ​កូវីដ​-១៩ អាច​បង្រួញ​កោសិកា​ខួរ​ក្បាល​ដែល​នាំ​ឲ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​កោសិកា​ ហើយ​រោគសញ្ញា​មួយ​ដែល​កើត​ឡើង​ជា​ទូទៅ​​ចំពោះ​អ្នក​ជា​សះស្បើយ​ពី​វីរុស​កូវីដ​គឺ​​បញ្ហា​ភ្លេចភ្លាំង​ច្រើន​។ វីរុស​កូវីដ​-១៩​ចូល​ទៅ​ខួរ​ក្បាល​ដោយ​របៀប​ណា​? អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ វីរុស​កូវីដ-១៩​ចូល​ទៅ​ក្នុង​ខួរ​ក្បាល​តាម​រនាំង​ឈាម​-ខួរ​ក្បាល​ ។ រនាំង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សរសៃ​ឈាម​​បិទ​ជិត  ដែល​មាន​តួនាទី​ការពារ​ខួរ​ក្បាល​។ ក្រោយ​ចូល​ទៅ​ក្នុង​ខួរ​ក្បាល​ ​ពពួក​Spike protein នៅ​ក្នុង​វីរុស​ បាន​​តោង​ជាប់​នៅ​សរសៃ​ឈាម​ និង​ចម្លង​ទៅ​ក្នុង​កោសិកា​ខួរ​ក្បាល​ ហើយ​ក្រោយ​មក​ វា​ក៏​បាន​ឆ្លង​​ចូល​ទៅ​ក្នុង​ខួរ​ក្បាល​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​​​​រោគសញ្ញា​វីរុស​កូវីដ​-១៩ បាន​ចូល​ទៅ​កាន់​ខួរ​ក្បាល​ ប្រហែល​២០​%​នៃ​អ្នក​ដែល​កើត​​វីរុស​កូវីដ​-១៩​ វិវត្ត​ទៅ​ជា​​ការ​បាត់បង់​ការ​ចងចាំ​រយៈពេល​ខ្លី ពិបាក​ផ្ចង់​អារម្មណ៍ និង​អស់​កម្លាំង​ជា​ដើម​។ ទន្ទឹម​នឹង​នេះ​ដែរ អ្នក​ជំងឺ​មួយ​ចំនួន​ទៀត បាន​រាយការណ៍​ពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទាក់ទង​នឹង​ខួរ​ក្បាល​ ដែល​បង្ក​ឡើង​ដោយ​វីរុស​កូវីដ​-១៩។ អ្នក​ជំនាញ​​ជឿ​ថា នេះ​ជា​លទ្ធផល​នៃ​អ្នក​ដែល​មាន​រោគសញ្ញា​កូវីដ​-១៩​ ធ្ងន់ធ្ងរ ឬ​បណ្ដាល​មក​ពី​មាន​អុកស៊ីហ្សែន​ទាប​នៅ​រយៈពេល​យូរ​។ រោគសញ្ញា​​អាច​រួម​មាន៖ ច្របូកច្របល់ បាត់បង់​ក្លិន​ និង​រសជាតិ​ ឈឺ​ក្បាល​ ពិបាក​ផ្ដោត​អារម្មណ៍​ ឥរិយាបថ​ប្រែប្រួល ប្រកាច់ បាត់បង់​ស្មារតី គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ [embed-health-tool-vaccination-tool] អានបន្ត​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង […]


វីរុសកូរ៉ូណា

មិនបាច់រុកច្រមុះ អាមេរិកអនុញ្ញាតឲ្យប្រើឧបករណ៍តេស្តកូវីដ-១៩ តាមរយៈផ្លុំ

កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ​២០២២ កន្លងទៅ រដ្ឋបាលចំណីអាហារ និង ឱសថរបស់សហរដ្ឋអាមេរិក(FDA) បានអនុញ្ញាតឲ្យប្រើប្រាស់ឧបករណ៍តេស្ដដង្ហើមរកវីរុសកូវីដ-១៩ ឈ្មោះថា Covid-19 breathalyzer ជាលើកដំបូង ដើម្បីបង្កើនភាពងាយស្រួល និង មានភាពរហ័សក្នុងការធ្វើតេស្ដស្វែងរកអ្នកដែលមានផ្ទុកជំងឺកូវីដ-១៩។ ឧបករណ៍តេស្ដខ្យល់ដង្ហើម Covid-19 breathalyzer បង្កើតឡើងដោយក្រុមហ៊ុន InspectIR ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិកបាន ទទួលការអនុញ្ញាតយ៉ាងពេញលេញពីរដ្ឋបាលចំណីអាហារ និងឱសថ ក្នុងការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោយទទួលការសាកល្បងធ្វើតេស្ដពិសោធន៍ជាមួយនឹងលទ្ធផលបង្ហាញភាព​ត្រឹម​ត្រូវ​លើ​អ្នក​វិជ្ជមានបានលើស ៩១,២% និង កម្រិត​ត្រឹម​ត្រូវ​ពី​ភាព​អវិជ្ជមានបានរហូតដល់ទៅ ៩៩,៣% នៃចំនួន​អ្នក​ចូល​រួម​ធ្វើតេស្ដសរុប២ ៤០៩នាក់។ ទម្រង់​នៃការប្រើ​ប្រាស់​ឧបករណ៍​នេះ ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ការ​វាស់ជាតិ​អាល់កុល​ដែរ ដោយ​អ្នកត្រូវ​ធ្វើ​តេស្ត​ត្រូវ​ផ្លុះ​ខ្យល់​ចូល​ក្នុង​ឧបករណ៍ ហើយ​លទ្ធផល​នឹង​បង្ហាញ​ក្នុង​រយៈពេល​តិច​ជាង​បីនាទី​។​ អត្ថបទគួរអាន៖ អ្នកវិទ្យាសាស្រ្តអាមេរិកបារម្ភថាវីរុស COVID-19 អាចក្លាយជាជំងឺឆ្លងតាមរដូវ ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន WHO ណែនាំពីវិធីកម្ចាត់​វីរុស COVID-19 លើសម្លៀកបំពាក់ ឬកំណាត់ផ្សេងៗ វ៉ាក់សាំងប្រឆាំងCOVID-19 របស់ចិន ឈាន​ដល់ដំណាក់កាលតេស្តលើកទី២ COVID-19 ​អាចចម្លងតាមរយៈអាហារអត់? ការ​ព្យាបាល​សាកល្បង អ្នកជំងឺវីរុស COVID-19 ជាសះស្បើយលឿនប្រើថ្នាំ Remdesivir ជាមធ្យម​មួយថ្ងៃឧបករណ៍មួយនេះអាចធ្វើតេស្ដបានរហូតដល់ទៅ១៦០នាក់។ បន្ថែមពីនេះទៀត វាមានភាពងាយស្រួលនៅក្នុងបេសកម្មផ្សេងៗដោយងាយស្រួលដាក់តាមខ្លួន […]


វីរុសកូរ៉ូណា

ប្រយ័ត្ន! អ្នកជាសះស្បើយពីកូវីដ អាចប្រឈមបញ្ហាកំណកឈាមធ្ងន់ធ្ងរក្នុងសួត

វីរុស​កូវីដ-១៩​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សួត​ប៉ុណ្ណោះ​ទេ ថែមទាំង​​អាច​បំផ្លាញ​​សរីរាង្គ​ជា​ច្រើន​ផ្សេង​ទៀត​នៅ​ក្នុង​រាងកាយ​​ផង​ដែរ​។ តាម​ការ​សិក្សា​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា​ ​អ្នក​ដែល​ជា​សះស្បើយ​ពី​វីរុស​កូវីដ​-១៩ ​មាន​ហានិភ័យ​ខ្ពស់​​ក្នុង​ការវិវត្តទៅ​ជា​បញ្ហា​កំណក​ឈាម​ធ្ងន់ធ្ងរ​រហូត​ដល់​៦​ខែ​ ហើយ​ផលវិបាក​នេះ​​អាច​កើត​ឡើង​ចំពោះ​អ្នក​​ជំងឺ​កូវីដ​ដែល​មាន​រោគសញ្ញា​ស្រាល​ដូច​គ្នា។ អ្នក​ជំនាញ​បាន​​រក​ឃើញ​​ហានិភ័យ​កើន​ឡើង​នៃ​ការ​ស្ទះ​សរសៃ​ឈាម​វ៉ែន​ជ្រៅ ជា​​កំណក​ឈាម​​ដែល​កើត​នៅ​ជើង​រហូត​ដល់​៣​ខែ​បន្ទាប់​ពី​ជា​សះស្បើយ​ពី​កូវីដ​-១៩ និង​​ការ​ស្ទះ​ដុំ​កំណក​ឈាម​ក្នុង​សួតរហូត​ដល់​​៦​ខែ​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ហានិភ័យ​នៃ​កំណក​ឈាម​កើន​ឡើង​ក្រោយ​ជា​សះស្បើយ​រយៈពេល​១៨០​ថ្ងៃ​ ទន្ទឹម​នឹង​នេះ​ដែរ​ អ្នក​ស្រាវជ្រាវ​ក៏​បាន​កត់សម្គាល់​ឃើញ​​ថា លទ្ធផល​ទាំង​នេះ​គាំទ្រ​ដល់​វិធានការ​ការពារ​​​ការ​កើត​​កំណក​ឈាម​ ជា​ពិសេស​ចំពោះ​អ្នក​ជំងឺ​ដែល​មាន​ហានិភ័យ​ខ្ពស់​ ក៏​ដូចជា​សារសំខាន់​នៃ​ការ​​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​វីរុស​កូវីដ​-១៩។ យោង​តាម​លទ្ធផល​នៃ​ការ​សិក្សា​​ ហានិភ័យ​កើន​ឡើង​ក្នុង​រយៈពេល​៩០​ថ្ងៃ​ នៃ​ការ​ស្ទះ​សរសៃ​ឈាម​វ៉ែន​ជ្រៅ និង​​​​រយៈពេល​១៨០​ថ្ងៃ​​នៃ​ការ​ស្ទះ​ដុំ​កំណក​ឈាម​ក្នុង​សួត​ (pulmonary embolism) ព្រម​ទាំង​​​បញ្ហា​ហូរ​ឈាម​នៅ​រយៈពេល​៦០​ថ្ងៃ​ក្រោយ​ជា​សះស្បើយ​ពី​វីរុស​កូវីដ​-១៩​នេះ​​។ [embed-health-tool-vaccination-tool] ​រោគសញ្ញា​នៃ​កំណក​ឈាម​ក្នុង​សួត​ រោគសញ្ញា​ទូទៅ​មួយ​ចំនួន​នៃ​បញ្ហា​កំណក​ឈាម​នៅ​ក្នុង​សួត​ ក្រោយ​ជា​សះស្បើយ​ពី​កូវិដ​-១៩ មាន​ដូចជា៖ ពិបាក​ដក​ដកដង្ហើម​ ឈឺ​ទ្រូង​ធ្ងន់ធ្ងរ ក្អក​ជាប់​ ញ័រ​ទ្រូង​ ចង្វាក់​បេះដូង​លោត​ញាប់។ អានបន្ត​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន វីរុស​បំប្លែង​ថ្មី អូមីក្រុង អាច​ចេញ​រោគសញ្ញា​មួយ​នេះ​លើ​ក្មេង​ក្រោម​ ៥​ ឆ្នាំ ចំណុចសំខាន់ រោគសញ្ញា​ទូទៅ​មួយ​ចំនួន​នៃ​បញ្ហា​កំណក​ឈាម​នៅ​ក្នុង​សួត​ ក្រោយ​ជា​សះស្បើយ​ពី​កូវិដ​-១៩ មាន​ដូចជា៖ ពិបាក​ដកដង្ហើម​ ឈឺ​ទ្រូង​ធ្ងន់ធ្ងរ ក្អក​ជាប់​ […]


វីរុសកូរ៉ូណា

ការពារកុំឲ្យធ្លាក់ខ្លួនឈឺធ្ងន់ អ្នកអាយុ៦០ឆ្នាំឡើង គួរចាក់ដូសជំរុញទី៤

​ពិត​ណាស់​ វីរុស​កូវីដ​-១៩​ ​អាច​ឆ្លង​ទៅ​កាត់​មនុស្ស​គ្រប់​វ័យ​ មិន​ថា​ប្រុស​ ឬ​ស្រី ឬ​ស្ថិត​ក្នុង​លក្ខខណ្ឌ​បែប​ណា​ឡើយ។ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ​​ ករណី​អ្នក​ដែល​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ដោយ​សារ​វីរុស​កូវីដ​-១៩​នេះ ភាគ​ច្រើន​ជា​ក្រុម​មនុស្ស​ដែល​មាន​ជំងឺ​រួម​ផ្សំ​​មួយ​ចំនួន​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ ឬ​ជំងឺ​លើស​សម្ពាធឈាម​ជា​ដើម​​ ហើយ​ហានិភ័យ​នៃ​ការវិវត្តទៅ​ជា​រោគសញ្ញា​ធ្ងន់ធ្ងរ​បន្ទាប់​ពី​ឆ្លង​វីរុស​កូវីដ​-១៩ នឹង​កាន់​តែ​ខ្ពស់ ​នៅ​ពេល​​ដែល​យើង​​មាន​ជំងឺ​រ៉ាំរ៉ៃ​​ទាំង​នេះ​ស្រាប់។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ម៉េច​បាន​អ្នក​អាយុ​​៦០​ឆ្នាំឡើង​​ គួរ​ចាក់​ដូស​​​ជំរុញ​ទី​៤? ជា​ទូទៅ កត្តា​អាយុ​អាច​បង្កើន​ឱកាស​នៃ​ការ​កើត​ជំងឺ​រួម​ផ្សំ​មួយ​ចំនួន ហេតុ​នេះ​ហើយ​អ្នក​ដែល​មាន​វ័យ​កាន់​តែ​ច្រើន​គួរ​ប្រុងប្រយ័ត្ន​​​ឲ្យ​បាន​ដិតដល់ ដើម្បី​​​​​ប្រឆាំង​នឹង​ការ​ឆ្លង​វីរុស​កូវីដ​-១៩​​ ដ៏​កាច​សាហាវ​នេះ​។ យ៉ាង​ណា​មិញ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​អ៊ីស្រាអែល​បាន​បង្ហាញ​ថា ​​ដូស​​ជំរុញ​ទី​៤ មាន​ប្រសិទ្ធភាព​ការពារ​ខ្ពស់​ជាង​មុន​រហូត​ដល់​៣​ដង​ ប្រឆាំង​នឹង​ជំងឺ​ធ្ងន់ធ្ងរ ចំពោះ​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៦០​ឆ្នាំ​ឡើង​ទៅ។ ជាក់​ស្ដែង វ៉ាក់សាំង​ដូស​ទី​៤​​នេះ មិន​ត្រឹម​តែ​​មាន​​គុណប្រយោជន៍​ជួយ​កាត់បន្ថយ​អត្រា​នៃ​​ការវិវត្ត​ជំងឺទៅ​ជា​ធ្ងន់ធ្ងរ​​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​​យើង​នៅ​​រឹងមាំ​​​ក្រោយ​រយៈពេល​៨​សប្ដាហ៍​ ក្រោយ​ចាក់​វ៉ាក់សាំង​រួច​​ថែម​ទៀត​ផង​។ ទន្ទឹម​នឹង​នេះ​ដែរ ការ​សិក្សា​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា អត្រា​​ឆ្លង​កូវីដ​-១៩ នៃ​អ្នក​ដែល​បាន​ទទួល​ដូស​ជំរុញ​ទី​៤ ​មាន​ចំនួន​ទាប​ជាង​អ្នក​ដែល​ទទួល​បាន​​ត្រឹម​ដូស​ជំរុញ​លើក​ទី​៣ ដល់​ទៅ​២​ដង​ឯ​ណោះ​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​ការពារ​ប្រឆាំង​នឹង​ការ​ឆ្លង​វីរុស​កូវីដ-១៩​​ ហាក់​ដូចជា​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដូច​នេះ​ហើយ​ យើង​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ​ និង​ចាំបាច់​​ត្រូវ​​អនុវត្ត​​វិធានការ​ការពារ​បន្ថែម​ឲ្យ​បាន​​ខ្ជាប់ខ្ជួន​ជានិច្ច​។ ​​​​អានបន្ត​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត […]


វីរុសកូរ៉ូណា

រោគសញ្ញាថ្មីៗនៃវ៉ារ្យង់អូមីក្រុងXE គ្នាយើងគួរដឹង

​យើង​បាន​ដឹង​ហើយ​ថា​ វ៉ារ្យង់​អូមីក្រុង​មាន​ការ​ឆ្លង​យ៉ាង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​កូវីដ​-១៩​មុន​ៗ​​។ ប៉ុន្តែ​ ថ្មី​ៗ​នេះ​ មន្ត្រី​សុខាភិបាល​នៃ​ចក្រភព​អង់គ្លេស​បាន​រាយការណ៍​អំពី​វីរុស​បំប្លែង​ថ្មី​មួយ​ប្រភេទ​ទៀត​ គឺ​វីរុស​កូវីដ​-១៩ ប្រភេទ​XE ដែល​មាន​អនុភាព​ឆ្លង​កាន់​តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត​​​។ វីរុស​ប្រភេទ​XEនេះ ជា​ការ​​រួម​​បញ្ចូល​គ្នា​នៃ​វ៉ារ្យង់​អូមីក្រុង​BA.1 និង​BA.2។ អង្គការ​សុខភាព​ពិភពលោក​ បាន​ឲ្យ​ដឹង​ថា​ អត្រា​នៃ​ការ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត គឺ​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​BA.2ដល់​ទៅ​១០%​ ដែល​ធ្វើ​ឲ្យ​វីរុស​បំប្លែង​ថ្មី​នេះ ក្លាយ​ជា​វីរុស​ដែល​ឆ្លង​លឿន​ជាង​គេ​បំផុត​នៅ​ពេល​បច្ចុប្បន្ន​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ រោគសញ្ញា​ថ្មី​នៃ​វីរុស​កូវីដ​-១៩ ខណៈ​ពេល​ដែល​វីរុស​កូវីដ​-១៩ បង្ហាញ​​​រោគសញ្ញា​ជា​ច្រើន​ សេវា​សុខាភិបាល​ជាតិ​នៃ​ចក្រភព​អង់គ្លេស​​បាន​បន្ថែម​រោគសញ្ញា​​មួយ​ចំនួន​ទៀត​ ដែល​យើង​មិន​គួរ​មើល​រំលង​ឡើយ។ រោគសញ្ញា​ទាំង​នេះ​រួម​​មាន​៖ ដកដង្ហើម​ខ្លី​ៗ​ អស់​កម្លាំង​ខ្លាំង ឈឺ​ខ្លួន​ប្រាណ​ ឈឺ​បំពង់​ក​ ឈឺ​ក្បាល​ខ្លាំង​ ហៀរ​សំបោរ ​រាករូស​ មិន​ឃ្លាន​អាហារ​ មិន​ស្រួល​ខ្លួន​ រោគសញ្ញា​ទូទៅ​មួយ​ចំនួន​ទៀត​នៃ​វីរុស​កូវីដ​-១៩​​ មាន​ដូចជា ក្ដៅ​ខ្លួន​ ក្អក​មិន​បាត់​ បាត់បង់​ក្លិន​ និង​រសជាតិ​​។ យ៉ាង​ណា​មិញ ជា​មួយ​នឹង​វត្តមាន​នៃ​វីរុស​បំប្លែង​ថ្មី​ៗ​ជា​បន្តបន្ទាប់​ គ្នា​យើង​គួរ​​យល់​ដឹង​ឲ្យ​បាន​ច្បាស់លាស់​​ពី​រោគសញ្ញា​ថ្មី​ៗ​ ​ទើប​ជា​ការ​ប្រសើរ​។ អានបន្ត​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល ៥យ៉ាង […]


វីរុសកូរ៉ូណា

មិនធ្លាប់មាន! អ្នកឆ្លងកូវីដនៅសៀងហៃកើនដល់ជាង១ម៉ឺននាក់ក្នុងមួយថ្ងៃ

ទីក្រុង​សៀងហៃ​​បាន​រាយការណ៍​ពី​ករណី​ឆ្លង​កូវីដ​-១៩​ខ្ពស់​បំផុត​មួយ​មិន​ធ្លាប់​មាន​​ពី​មុន​មក​ ដែល​មាន​អ្នក​​ឆ្លង​​ច្រើន​ជាង​​១៣ ០០០​នាក់​ក្នុង​មួយ​ថ្ងៃ និង​​មនុស្ស​ចំនួន​២៥​លាន​នាក់​កំពុង​តែ​ស្ថិត​ក្នុង​ការ​បិទ​ខ្ទប់​។ ជាមួយ​នឹង​ការ​ធ្វើ​តេស្ត​ដ៏​ធំ​មួយ​ ​​ទី​ក្រុង​នេះ​បាន​រក​ឃើញ​​ការ​រីក​រាលដាល​ដ៏​​ខ្លាំងក្លា​នៃ​វ៉ារ្យង់​អូមីក្រុង ដែល​នាំ​ឲ្យ​ករណី​​ឆ្លង​កូវីដ​-១៩​​ សរុប​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​១៦ ៤១២​ករណី​ ជា​អត្រា​ខ្ពស់​បំផុត​មិន​ធ្លាប់​​មាន​​​ ចាប់​តាំង​ពី​មាន​ការ​​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩​​នេះ​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា​ អ្នក​ឆ្លង​កូវីដ​-១៩​ នៅ​ទីក្រុង​សៀងហៃ​មាន​ចំនួន​១៣ ៣៥៤​នាក់​កាល​ពី​ថ្ងៃ​ចន្ទ​​ ដែលបាន​​កើន​ឡើង​ពី​៩ ០០៦ករណី ​នៅអាទិត្យ​ ក៏​ដូចជា​ស្ទើរ​តែ​គ្មាន​ករណី​ឆ្លង​សោះ​នៅ​ដើម​ខែ​មីនា​។ ទន្ទឹម​នឹង​នេះ​ដែរ​ បុគ្គលិក​ពេទ្យ​រាប់​ពាន់​នាក់​បាន​មក​ដល់​ទីក្រុង​នេះ ដើម្បី​ជួយ​​ក្នុង​ការ​ធ្វើតេស្ត​។ ចំណែក​ឯ​ជំនួញ​ និង​រោងចក្រ​មួយ​ចំនួន​នៅ​តែ​បន្ត​​បិទ​ទ្វារ​ ហើយ​​រោងចក្រ​នៅ​​សៀងហៃ​របស់​ក្រុមហ៊ុន​Tesla Inc. ក៏​ត្រូវ​បាន​ផ្អាក​ដំណើរការ​អាជីវកម្ម​​អស់​រយៈពេល​​២​សប្ដាហ៍​មក​ហើយ​។ អានបន្ត​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន វីរុស​បំប្លែង​ថ្មី អូមីក្រុង អាច​ចេញ​រោគសញ្ញា​មួយ​នេះ​លើ​ក្មេង​ក្រោម​ ៥​ ឆ្នាំ ប្រទេស​ចិន​ជា​ប្រទេស​ចុងក្រោយ​បង្អស់​ក្នុង​ពិភព​លោក​ ដែល​នៅ​តែ​បន្ត​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ ស្រប​ពេល​​ប្រទេស​​ដទៃ​ទៀត​​​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រឆាំង​នឹង​​វីរុស​រាតត្បាត​ដ៏​កាច​សាហាវ​​មួយ​នេះ ដែល​​រួម​មាន​ប្រទេស​សិង្ហបុរី អូស្រ្តាលី និង​ណូវែលសេឡង់​ […]


វីរុសកូរ៉ូណា

ចិនបញ្ជូនទាហាន និងគ្រូពេទ្យរាប់ពាន់នាក់ទៅទីក្រុងសៀងហៃ ប្រឆាំងកូវីដ-១៩

ចិនបានបញ្ជូនទាហាន និង ក្រុមគ្រូពេទ្យ រាប់ពាន់នាក់ទៅកាន់ទីក្រុងសៀងហៃដើម្បីធ្វើតេស្ដរកអ្នកឆ្លងមេរោគ កូវីដ១៩ លើប្រជាជនចំនួន២៦លាននាក់ទូទាំងទីក្រុង នៅ​ថ្ងៃទី៤ ខែមេសា ឆ្នាំ​២០២២ នេះ។ ការ​បញ្ជូន​ទាំង​ទាហាន និង​គ្រូពេទ្យ​ដ៏​ច្រើន​នេះជាព្រឹត្ដិការណ៍យ៉ាងធំសម្បើមជាប្រវត្ដិសាស្ដ្រ​មួយទៀត​របស់ចិនលើសុវត្ថិភាពសុខភាពសាធារណៈ បន្ទាប់ពីការផ្ទុះមេរោគនេះនៅក្នុងទីក្រុងអ៊ូហានកាលពីចុងឆ្នាំ២០១៩។ ប្រជាជនទាំង ២៦លាននាក់តម្រូវឲ្យក្រោកពីព្រឹក មុនថ្ងៃរះ ដើម្បីធ្វើតេស្ដ។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ របាយការណ៍ព័ត៌មានក្នុងស្រុកចិនបានចុះផ្សាយថា មានទាហាន និងគ្រូ​ពេទ្យ​ប្រមាណជាង ២ពាន់នាក់ ត្រូវបានរៀបចំខ្លួនបញ្ជូនទៅកាន់ទីក្រុងគោលដៅកាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីជាកម្លាំងជួយគាំទ្រ សកម្មភាព​ផ្គត់ផ្គង់សំភារៈទៅដល់ក្រុមគ្រូពេទ្យ​។ របាយការណ៍បន្ដទៀតថា គិតត្រឹមថ្ងៃចន្ទនេះ មានវត្ដ​មាន​ក្រុមគ្រូពេទ្យជាង ១ម៉ឺននាក់ កំពុងតែសកម្មនៅទីនោះ។ អត្ថបទគួរអាន៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន វីរុស​បំប្លែង​ថ្មី អូមីក្រុង អាច​ចេញ​រោគសញ្ញា​មួយ​នេះ​លើ​ក្មេង​ក្រោម​ ៥​ ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គិតចាប់ពីត្រឹមថ្ងៃអាទិត្យ មកទល់ពេលនេះ ក្រុងសៀងហៃ ត្រូវបានបែងចែកតំបន់នៃការបិទខ្ទប់ជាពីរដំណាក់កាល […]


វីរុសកូរ៉ូណា

ប្រយ័ត្ន! វ៉ារ្យង់អូមីក្រុង២បញ្ចូលគ្នា បង្កើត​ជាអូមីក្រុងថ្មី រកឃើញនៅអ៊ីស្រាអែល

បច្ចុប្បន្ន​នេះ​ ពិភពលោក​កំពុង​តែ​ប្រឈម​នឹង​វីរុស​​កូវីដ-១៩​បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង​​ដែល​បាន​រក​ឃើញ​ដំបូង​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​នៅ​ឆ្នាំ​២០២១។ យ៉ាង​ណា​មិញ យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​ប្រទេស​អ៊ីស្រាអែល​​​បាន​បង្ហាញ​ថា វ៉ារ្យង់​ថ្មី​មួយ​នៃ​វីរុស​មួយ​នេះបាន​លេច​ឡើង​​ចំនួន​២​ករណី​ ដែល​ជា​ការ​បញ្ចូល​គ្នា​នៃ​វ៉ារ្យង់​អូមីក្រុង​BA.1 និង​BA.2។ ក្រសួង​សុខាភិបាល​ប្រចាំ​​ប្រទេស​អ៊ីស្រាអែល​បាន​ឲ្យ​ដឹង​ថា​ “​ករណី​ទាំង​២​នៃ​វ៉ារ្យង់​កូវីដ​បំប្លែង​ថ្មី​ (ការ​បញ្ចូល​គ្នា​នៃ​វ៉ារ្យង់​អូមីក្រុង​BA.1 និង​BA.2) ត្រូវ​បាន​រក​ឃើញ​​តាម​រយៈ​ការ​ធ្វើ​តេស្ត​PCR​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​Ben-Gurion ​លើ​អ្នក​ដំណើរ​​ដែល​ចូល​មក​ក្នុង​ប្រទេស​។" គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ រោគសញ្ញា​នៃ​វ៉ារ្យង់​កូវីដ​-១៩​ថ្មី​​ ពិត​ណាស់​ កូវីដ​-១៩​បង្ក​ផល​ប៉ះពាល់​ដល់​សួត​ និង​សរីរាង្គ​ផ្លូវ​ដង្ហើម​ដទៃ​ទៀត​នៃ​រាងកាយ​។ ហេតុ​នេះ​ហើយ​ ទើប​វីរុស​រាតត្បាត​មួយ​នេះ​ បណ្ដាល​ឲ្យ​មាន​រោគសញ្ញា​ផ្លូវ​ដង្ហើម​ភាគ​ច្រើន​។ រោគសញ្ញា​នៃ​វ៉ារ្យង់​អូមីក្រុង​​លាយ​បញ្ចូល​គ្នា​ថ្មី​មាន​៖ ក្ដៅ​ខ្លួន​តិចតួច​ ឈឺ​ក្បាល​ ឈឺ​សាច់ដុំ​ អានបន្ត​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន វីរុស​បំប្លែង​ថ្មី អូមីក្រុង អាច​ចេញ​រោគសញ្ញា​មួយ​នេះ​លើ​ក្មេង​ក្រោម​ ៥​ ឆ្នាំ ​​យើង​គួរ​បារម្ភ​ឬ​អត់​? ក្រសួង​សុខាភិបាល​ប្រចាំ​​ប្រទេស​នេះ​បាន​បន្ត​ថា​ ក្រសួង​កំពុង​តែ​បន្ត​តាមដាន​អំពី​​​ស្ថានភាព​នៅ​ក្នុង​អាកាសយានដ្ឋាន​ ហើយ​នឹង​ផ្ដល់​ព័ត៌មាន​បន្ថែម​នៅ​ពេល​ក្រោយ​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ វ៉ារ្យង់​ថ្មី​មួយ​នេះ​ នៅ​មិន​ទាន់​រក​ឃើញ​នៅ​កន្លែង​ផ្សេង​នៅ​​ឡើយ​​​ ដូច្នេះ​ហើយ​ ​នៅ​មិន​ទាន់​ដឹង​លម្អិត​ពី​វីរុស​បំប្លែង​ថ្មី​នេះ​នៅឡើយ​។ ចំណុចសំខាន់ វ៉ារ្យង់​ថ្មី​មួយ​នៃ​វីរុស​ដ៏​កាច​សាហាវ​​​បាន​លេច​ឡើង​​ចំនួន​២​ករណី​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​​ ដែល​ជា​ការ​បញ្ចូល​គ្នា​នៃ​វ៉ារ្យង់​អូមីក្រុង​BA.1 និង​BA.2។ ​រោគសញ្ញា​នៃ​វ៉ារ្យង់​អូមីក្រុង​​លាយ​បញ្ចូល​គ្នា​ថ្មី​មាន​៖ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ