ដូចគ្នានេះដែរ ការចាក់វ៉ាក់សាំងកូវីដ-១៩ អាចជួយការពារយើងពីការឆ្លងវីរុសនេះ តែវាបង្កឲ្យរាងកាយយើងបញ្ចេញសញ្ញាជាផលរំខានតិចតួចដែលបញ្ជាក់ថា រាងកាយយើងកំពុងបង្កើតអង់ទីករការពារជំងឺនេះ។ អាការៈរំខានពីការចាក់វ៉ាក់សាំងអាចបណ្ដាលឲ្យយើងពិបាកធ្វើការងារប្រចាំថ្ងៃមួយចំនួន ប៉ុន្តែវានឹងបាត់ទៅវិញដោយឯកឯងប៉ុន្មានថ្ងៃបន្ទាប់ពីចាក់វ៉ាក់សាំងហើយ។ នេះបើតាមការឲ្យដឹងពីមជ្ឈមណ្ឌលគ្រប់គ្រង និងប្រឆាំងជំងឺឆ្លងអាមេរិក (CDC)។
ផលរំខានក្រោយចាក់វ៉ាក់សាំង
លើដៃ (កន្លែងចាក់)៖ ឈឺ ឡើងក្រហម ឬហើម
លើរាងកាយ៖ ហត់ អស់កម្លាំង ឈឺក្បាលឈឺសាច់ដុំ ព្រឺសម្បុរ ក្ដៅខ្លួន ឬចង្អោរ ចង់ក្អួត។ល។