វីរុសកូរ៉ូណា

វីរុសកូរ៉ូណា​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​ជំងឺ​កូវីដ ១៩ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

វីរុសកូរ៉ូណា

ប្រយ័ត្ន! កូវីដប្រភេទថ្មី កំពុងរាលដាលយ៉ាងឆាប់រហ័សនៅ៣ប្រទេសធំៗនេះ

ចំនួន​អ្នក​កើត​កូវីដ-១៩ កំពុង​តែ​​មាន​ការ​កើន​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន។ វ៉ារ្យង់​ថ្មី​នេះ មាន​ឈ្មោះ​ថា B2.2.86 ដែល​​មាន​សមត្ថភាព​អាច​ឆ្លង​ទៅ​លើ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ទៅ​ហើយ​ក្តី។ ស្រប​ពេល​ដែល​អ្នក​ជំនាញ​​ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​វីរុស​បំប្លែង​ថ្មី​នេះ​ ទី​ភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស បាន​ចាត់​វិធានការ​យ៉ាង​សកម្ម​ ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ។ [embed-health-tool-bmr] វ៉ារ្យង់​កូវីដ​-១៩ ភីរ៉ូឡា វ៉ារ្យង់​ភីរ៉ូឡា Aka BA.2.86 គឺ​ជា​វ៉ារ្យង់​រង​ថ្មី​នៃ​អូមីក្រុង ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣។ ថ្មី​ៗ​នេះ វ៉ារ្យង់​មួយ​នេះ​បាន​រីក​រាលដាល​នៅ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អ្នក​ជំនាញ​នៅ​ជុំវិញ​ពិភពលោក ដោយ​សារ​តែ​វា​មាន​ការ​បំប្លែង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​ដើម ហើយ​​ព្រម​ទាំង​អាច​គេច​ចេញ​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង។ នេះ​មាន​ន័យ​ថា សូម្បី​តែ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​នេះ​ដែរ។   គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​​តើ​វ៉ារ្យង់​កូវីដ​-១៩​ថ្មី​នេះ​ គ្រោះថ្នាក់​កម្រិត​ណា? អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​សិក្សា​អំពី​វ៉ារ្យង់​ភីរ៉ូឡា ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វ៉ារ្យង់​ថ្មី​មួយ​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​ចាំបាច់​ត្រូវ​​មាន​ការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ ដោយ​​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស ​ចាក់​រំលឹក ពាក់​ម៉ាស ក៏​ដូចជា​រក្សា​គម្លាត។ អាន​បន្ថែម​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល […]

ស្វែងរក វីរុសកូរ៉ូណា

វីរុសកូរ៉ូណា

បិទឃ្លាំងស្តុកទំនិញ១កន្លែង នៅស្ទឹងមានជ័យ១ ក្រោយរកឃើញកម្មករជាង៥០នាក់ឆ្លងកូវីដ

អាជ្ញាធរ​បាន​ចុះ​បិទ​ឃ្លាំង​ស្តុក​ទំនិញ ១កន្លែង​នៅ​ក្រុម​ទី៣ ភូមិទ្រា២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី១ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ក្រោយ​រក​ឃើញ​កម្មករ ៥៣នាក់​ឆ្លង​ជំងឺ​កូវីដ ១៩។ តាម​ការ​ផ្សព្វផ្សាយ​នៅ​លើ​ផេក សាលា​សង្កាត់​ស្ទឹង​មាន​ជ័យ ទីតាំងនោះ​ជា​ឃ្លាំង​ស្តុក​ទំនិញ (ស្តុកខារ៉ាបាវ) ហើយ​កម្មករ​ដែល​រក​ឃើញ​វិជ្ជមាន​កូវីដ ១៩ ទាំង ៥៣នាក់​នោះ​បាន​ពាក់ព័ន្ធ​ជាមួយស្ត្រី​ឈ្មោះ ជាម ដា អាយុ ៤៨ឆ្នាំ ជា​ជន​អនាថា ដែល​ស្លាប់​ដោយសារ កូវីដ-១៩ កាល​ពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១កន្លងទៅ ហើយ​មាន​ទីតាំង ស្ថិត​នៅ​ជិត​ឃ្លាំង​ខាងលើ។ កាល​ពី​ព្រឹកមិញ​នេះ ក្រោយហ៊ុំព័ន្ធ​ឃ្លាំង​ខាង​លើ អាជ្ញាធរតម្រូវ​ឲ្យ​អ្នក​ដែល​ធ្វើ​តេស្ត​រួចតែអវិជ្ជមាន​ធ្វើ​ចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ តាម​វិធានការ​សុខាភិបាល ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ កូវីដ-១៩ បន្ត​ទៀត​ក្នុង​មូលដ្ឋាន។


វីរុសកូរ៉ូណា

ចាក់វ៉ាក់សាំងកូវីដ ១៩ រួចទាំង ២ដូស អាចមានប្រសិទ្ធភាពបានប៉ុន្មានទៅ?

ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​មិន​ដូច​គ្នា វ៉ាក់សាំង​ខ្លះ​តម្រូវ​ឲ្យ​ចាក់​ជា​រៀង​រាល់​ឆ្នាំ ឯ​ខ្លះ​ទៀត​ឲ្យ​តែ​ចាក់​គ្រប់​ដូស អាច​ការពារ​ជំងឺ​បាន​រហូត។ ចុះ​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ ១៩ វិញ បើ​សិន​ជា​យើង​បាន​ចាក់​ទាំង ២ ដូស ​រួចរាល់​ហើយ តើ​អាច​មាន​ប្រសិទ្ធភាព​ជា​រៀង​រហូត ឬ​ក្នុង​រយៈ​ពេល​កំណត់​ណា​មួយ? ក្នុង​បទ​សម្ភាស​ជាមួយ PNN លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ បក​ស្រាយថា ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​កូវីដ ១៩ មក​ទល់​ពេល​នេះ​នៅ​លើ​ពិភព​លោក មិន​មាន​ការ​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ ថា​មាន​ប្រសិទ្ធភាព​ប៉ុន្មាន ប៉ុន្តែ​អ្វី​ដែល​អ្នក​វិទ្យាសាស្ត្រ​សិក្សា​ឃើញ គឺ​ផល​ប្រយោជន៍​របស់​វ៉ាក់សាំង​មាន​ច្រើន​ណាស់ ឯ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​ក៏ ៦ខែ​ឡើង​ដែរ។ “គេ​មិន​ទាន់​មាន​ការ​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់​មែន​ទែន ដែល​កំណត់​ថា តើប្រសិទ្ធភាព​របស់​វ៉ាក់សាំង បាន ១ឆ្នាំ ២ឆ្នាំ ឬ​ក៏​បាន​រហូត កន្លែង​ហ្នឹង​អត់​មាន​ទេ”។ លោកជំទាវបានបន្តថា បច្ចុប្បន្ន​អ្នក​វិទ្យាសាស្ត្រ​កំពុង​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់​អំពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង តើមានប្រសិទ្ធភាព​រយៈ​ប៉ុន្មាន ដោយ​អ្នក​វិទ្យាសាស្ត្រ​ដាក់​ការ​សង្ស័យ​ថា ប្រសិទ្ធភាព និង​ការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ អាច​ប្រហាក់​ប្រហែល​នឹង​វ៉ាក់សាំង​ផ្តាសាយ ដែល​តម្រូវ​ឲ្យ​ចាក់​រៀង​រាល់​ឆ្នាំ។ ទោះ​ជា​បែប​នេះ​ក្តី អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​រូប​នេះ​សង្កត់​ធ្ងន់​ថា មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​សិក្សា​ណា​បញ្ជាក់​ច្បាស់លាស់​នៅ​ឡើយ​ទេ អំពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​កូវីដ ១៩ ទេ អ្វីៗ​ទាំង​អស់​គ្រាន់​តែ​ជា​ការ​ដាក់​ការ​សង្ស័យ​ប៉ុណ្ណោះ។


វីរុសកូរ៉ូណា

បាត់ដំបងមានករណីស្លាប់ដោយសារកូវីដលើកដំបូង ជាស្ត្រី និងបានចម្លងក្រុមគ្រួសារ ៥នាក់

នៅថ្ងៃទី២៦ ឧសភា ២០២១ នៅ​​ខេត្ត​បាត់ដំបង មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺកូវីដ ១ករណី ជា​ស្ត្រី​វ័យ ៧០ឆ្នាំ រស់នៅ​ភូមិ​សំរោងស្នោរ ឃុំ​សំរោង​ក្នុង​ស្រុក​ឯកភ្នំ។ បើ​តាម​ការ​ប្រកាស​នៅ​លើ​ផេក​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង ស្ត្រី​ដែល​​បាន​បាត់​បង់​ជីវិត​ដោយសារ​ជំងឺកូវីដ ១៩ ខាងលើ​ឈ្មោះ ស៊ិន សាវឿនបាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត កាលពីថ្ងៃទី២៣ ឧសភា ហើយ​នេះ​ជា​ករណីទី១ នៃ​ការ​ស្លាប់​របស់​អ្នក​ជំងឺកូវីដ១៩ នៅ​ខេត្តបាត់ដំបង។ បើតាម​ឱសថ​បណ្ឌិត វឿង ប៊ុនរេត ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ត​បាត់ដំបង មាន​អ្នក​ពាក់ព័ន្ធ​នឹង​ស្ត្រី​ស្លាប់​ដោយសារ​កូវីដ ១៩ ខាងលើចំនួន៤២នាក់ ដែល​ក្នុង​នោះ​សមាជិក​គ្រួសារ​ប៉ះពាល់ ផ្ទាល់​ចំនួន១៣នាក់ និង​បាន​ធ្វើ​សំណាក​រក​ឃើញ​វិជ្ជមានកូវីដ១៩ ចំនួន៥នាក់។


វីរុសកូរ៉ូណា

នៅភ្នំពេញតំបន់មួយចំនួននេះ ផ្ទុះការឆ្លងកូវីដ ១៩ ឡើងវិញ ត្រូវប្រយ័ត្នឲ្យបានខ្ពស់

ផ្នែកខ្លះ​នៃ​ខណ្ឌ​សែនសុខ សហគមន៍ AB ភូមិផ្សារតូច ក្នុង​សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងភូមិឫស្សី ឫស្សីទី២ ឫស្សីទី៣ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យជាដើម បានផ្ទុះការឆ្លងជំងឺកូវីដ ១៩ ជាថ្មី។ ខណៈមាន​ខណ្ឌមួយចំនួនខាងលើ​បានផ្ទុះជំងឺកូវីដ-១៩ នេះ ជាថ្មី​ឡើង​វិញនេះ ឯកឧត្តម ឃួន ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យអាជ្ញាធរ​ខណ្ឌ​ក្នុង​តំបន់បិទខ្ទប់ (តំបន់លឿងទុំ) និង​មានផ្សារ ត្រូវ​អនុវត្ត​វិធានការ​ការពារ ឲ្យ​បាន​ហ្មត់ចត់​បំផុត ដើម្បី​បង្ការ និង​ទប់​ស្កាត់ការរីករាលដាល​ជំងឺកូវី-១៩ ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត។ ថ្លែង​ក្នុង​កិច្ច​ប្រជុំ Video conference ស្ដីពី​ការ​ត្រួត​ពិនិត្យ​ការងារ​ក្នុង​មូលដ្ឋាន ខណ្ឌទាំង១៤ ក្នុង​រាជធានី​ភ្នំពេញ លើ​កិច្ចការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺកូវីដ១៩ នៅ​​ព្រឹកមិញ​​នេះ ឯកឧត្តម​អភិបាល​រាជធានីភ្នំពេញ ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរខណ្ឌ​ទាំងអស់ ចុះ​ពិនិត្យ​ស្ថានភាព​នៅ​តាម​ផ្សារក្នុង​មូលដ្ឋាន​របស់​ខ្លួន​ជា​ប្រចាំ។ ចំពោះ​ផ្សារ​ក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារ​សហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារ​ជុំវិញ​មន្ទីរពេទ្យ និងផ្សារ​តាម​ចិញ្ចើមផ្លូវ ជាដើម មិនត្រូវ​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើយ ដើម្បី​បង្ការ និង​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺកូវីដ-១៩ ក្នុង​រាជធានី​ភ្នំពេញ។


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ