វីរុសកូរ៉ូណា

វីរុសកូរ៉ូណា​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​ជំងឺ​កូវីដ ១៩ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

វីរុសកូរ៉ូណា

ប្រយ័ត្ន! កូវីដប្រភេទថ្មី កំពុងរាលដាលយ៉ាងឆាប់រហ័សនៅ៣ប្រទេសធំៗនេះ

ចំនួន​អ្នក​កើត​កូវីដ-១៩ កំពុង​តែ​​មាន​ការ​កើន​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន។ វ៉ារ្យង់​ថ្មី​នេះ មាន​ឈ្មោះ​ថា B2.2.86 ដែល​​មាន​សមត្ថភាព​អាច​ឆ្លង​ទៅ​លើ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ទៅ​ហើយ​ក្តី។ ស្រប​ពេល​ដែល​អ្នក​ជំនាញ​​ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​វីរុស​បំប្លែង​ថ្មី​នេះ​ ទី​ភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស បាន​ចាត់​វិធានការ​យ៉ាង​សកម្ម​ ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ។ [embed-health-tool-bmr] វ៉ារ្យង់​កូវីដ​-១៩ ភីរ៉ូឡា វ៉ារ្យង់​ភីរ៉ូឡា Aka BA.2.86 គឺ​ជា​វ៉ារ្យង់​រង​ថ្មី​នៃ​អូមីក្រុង ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣។ ថ្មី​ៗ​នេះ វ៉ារ្យង់​មួយ​នេះ​បាន​រីក​រាលដាល​នៅ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អ្នក​ជំនាញ​នៅ​ជុំវិញ​ពិភពលោក ដោយ​សារ​តែ​វា​មាន​ការ​បំប្លែង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​ដើម ហើយ​​ព្រម​ទាំង​អាច​គេច​ចេញ​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង។ នេះ​មាន​ន័យ​ថា សូម្បី​តែ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​នេះ​ដែរ។   គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​​តើ​វ៉ារ្យង់​កូវីដ​-១៩​ថ្មី​នេះ​ គ្រោះថ្នាក់​កម្រិត​ណា? អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​សិក្សា​អំពី​វ៉ារ្យង់​ភីរ៉ូឡា ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វ៉ារ្យង់​ថ្មី​មួយ​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​ចាំបាច់​ត្រូវ​​មាន​ការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ ដោយ​​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស ​ចាក់​រំលឹក ពាក់​ម៉ាស ក៏​ដូចជា​រក្សា​គម្លាត។ អាន​បន្ថែម​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល […]

ស្វែងរក វីរុសកូរ៉ូណា

វីរុសកូរ៉ូណា

នៅខេត្តកណ្តាល ភូមិ ឃុំ និងស្រុកទាំងនេះមានអ្នកឆ្លងកូវីដច្រើន សូមប្រុងប្រយ័ត្ន

អនុ​គណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា​មាន​ផ្ទុក​ជំងឺ​កូវីដ ១៩ បាន​បង្ហាញ​ឈ្មោះ​ភូមិ ឃុំ និង​ស្រុក​មួយ​ចំនួន នៃ​ខេត្ត​កណ្តាល ដែល​មាន​អ្នក​ឆ្លង​កូវីដ ១៩ ច្រើន នៅ​ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១។ ១. ភូមិ​ចុង​បង្គោល - ឃុំបែកចាន -​ ស្រុកអង្គស្នួល ២. ភូមិ​ស្វាយជ្រុំ - ឃុំបែកចាន - ស្រុកអង្គស្នួល ៣. ភូមិទួលអង្គុញ - ឃុំផ្សារដែក - ស្រុកពញាឮ ៤. ឃុំព្រែកឫស្សី - ក្រុងតាខ្មៅ ៥. ឃុំកំពង់ស្វាយ - ស្រុកកៀនស្វាយ អនុ​គណៈកម្មការ​ខាងលើ​ក៏​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ភូមិ ឃុំ និង​ស្រុក​ទាំងអស់នោះ​ប្រុង​ប្រយ័ត្ន ​និង​​ពាក់​ម៉ាស់ រក្សា​គម្លាត និង​ឧស្សាហ៍លាងដៃ​ឲ្យ​បាន​ខ្ជាប់ខ្ជួន យក​ចិត្ត​ទុកដាក់ តាមដាន​សុខភាព​ខ្លួន។ ប្រសិន​​បើ​មាន​រោគសញ្ញា​ដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ដកដង្ហើមខ្លីៗ  សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ។


វីរុសកូរ៉ូណា

៥ សំណួរពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងកូវីដ ១៩ មានអ្នកចង់ដឹងច្រើន​

បច្ចុប្បន្នកម្ពុជាកំពុងពន្លឿនដំណើរចាក់វ៉ាក់សាំងនៅតំបន់ដែលមានការឆ្លងរាតត្បាតជំងឺកូវីដ ១៩ ពិសេសនៅរាជធានីភ្នំពេញ។ ក្នុងអំឡុងពេលយុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នេះ ក៏មានការចោទសួរ និងការចង់ដឹងច្រើន ដែលខាងក្រោមនេះជាសំណួរអំពីវ៉ាក់សាំងការពារជំងឺកូវីដ ១៩ មានអ្នកសួរញឹកញាប់។ ១. វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ណា​ខ្លះ ​ដែល​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក? ​មក​ដល់​បច្ចុប្បន្ន​នេះ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ទទួល​ស្គាល់ និង​ផ្ដល់​ការ​ចុះ​បញ្ជី​ការ​ប្រើ​ប្រាស់​បន្ទាន់​ដល់​វ៉ាក់សាំង​កូវីដ-១៩ ​ចំនួន ​៦ ​ប្រភេទ​ទៀត រួម​មាន Pfizer-BioNTech, Moderna, Jonhson&Jonhson, Astrezeneca (ទាំង​ផលិត​នៅ​ឥណ្ឌា និង​កូរ៉េ​ខាងត្បូង) Sinopharm និង Sinovac។ ២.ចាក់វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ​រួចគ្រប់ដូស្តមាន​ប្រសិទ្ធ​ភាព​បាន​ប៉ុន្មាន? លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ទូទាំងប្រទេស បក​ស្រាយថា មក​ទល់​ពេល​នេះ​នៅ​លើ​ពិភព​លោក មិន​មាន​ការ​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​កូវីដ ១៩ ប៉ុន្តែ​អ្វី​ដែល​អ្នក​វិទ្យាសាស្ត្រ​សិក្សា​ឃើញ គឺ​ផល​ប្រយោជន៍​របស់​វ៉ាក់សាំង​មាន​ច្រើន​ណាស់ ឯ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​ក៏ ៦ខែ​ឡើង​ដែរ។ ៣. ស្ត្រី​មាន​ផ្ទៃពោះ និង​បំបៅ​ដោះ​កូន អាច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ បាន​អត់? តាម​អង្គការ UNICEF […]


វីរុសកូរ៉ូណា

ប៉ាស្ទ័ររកឃើញវីរុសកូវីដបំប្លែងថ្មីគួរឲ្យបារម្ភ លើពលករខ្មែរ ៣នាក់មកពីថៃ

វិទ្យាស្ថានប៉ាស្ទ័របាន​រកឃើញវីរុសបំប្លែងថ្មី ប្រភេទ B.1.617 លើ​អ្នកជំងឺ​ជា​ពលករ​ខ្មែរ ចំនួន ៣នាក់ ដែល​ទើប​ត្រលប់​មកពី​ប្រទេសថៃ នៅថ្ងៃទី៤ មិថុនា ២០២១នេះ។ អ្នក​ជំងឺ​ដែល​ជា​ពលករ​ខ្មែរទាំង ៣នាក់នោះ មាន​ស្ត្រី២នាក់ និង​​បុរស​ម្នាក់ ដោយ​ម្នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ឧត្តរមានជ័យ ម្នាក់កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកភ្នំ ខេត្ត​បាត់ដំបង និង​ម្នាក់​ទៀត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មោងឫស្សី ខេត្ត​បាត់ដំបង។ នៅ​ក្នុង​សេចក្តីជូនព័ត៌មាន​របស់​ក្រសួង​សុខាភិបាលចេញ​នៅ​យប់នេះ បាន​បញ្ជាប់​ថា  វីរុស​បំប្លែង​ថ្មី​ប្រភេទ B.1.617 ដែល​ពិភពលោក​មាន​ការព្រួយ​បារម្ភ​ខ្លាំងនេះ ត្រូវ​បាន​គេរក​ឃើញ​នៅ​បណ្តា​ប្រទេស​ចំនួន៧ ហើយ នៅក្នុង​តំបន់​អាស៊ាន​យើងនេះ  ក្នុងនោះ​មាន​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម និងកម្ពុជា។


វីរុសកូរ៉ូណា

អាណិតណាស់ នៅព្រៃវែងម៉ាក់ៗចូលពេទ្យសម្រាលកូន តេស្តឃើញវិជ្ជមានកូវីដ ១៩

ស្ត្រីពពោះ​វ័យ ២៥ឆ្នាំ រួម​ទាំងស្វាមី នៅ​ឃុំ អ្នកលឿង ស្រុ​កពាមរក៍ ខេត្ត ព្រៃវែង បាន​ចូល​សម្រាល​កូន​នៅ​មន្ទីពេទ្យនាថ្ងៃទី៣ មិថុនានេះ តេស្ត​សំណាក​ឃើញ​វិជ្ជមានកូវីដ ១៩ ទាំង ២នាក់ប្តីប្រពន្ធ។ បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រៃវែង ស្រ្តី​ខាងលើ​មាន​មុខ​របរ​ជា​កម្មការិនី​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ មក​ស្រុក​នៅ​ខេត្ត​ព្រៃវែង ដើម្បី​សម្រាល​កូន  សង្ស័យ​ក៏​តេស្តរហ័ស រក​ឃើញវិជ្ជមានកូវីដ ១៩ ទាំង២នាក់។ បច្ចុប្បន្ន​អ្នក​ទាំង ២ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង។


វីរុសកូរ៉ូណា

៤ ខេត្តនេះ ក្នុង ២៤ម៉ោង រកឃើញអ្នកឆ្លងកូវីដថ្មី ច្រើនជាង១០០នាក់

ខេត្តចំនួន៤ ក្នុង​នោះ​មាន​ខេត្ត​ព្រះសីហនុ កំពង់ស្ពឺ កណ្ដាល និង​បន្ទាយមានជ័យ រក​ឃើញ​អ្នក​ឆ្លង​កូវីដ ១៩ ថ្មី ច្រើន​ជាង ១០០នាក់ ក្នុង​រយៈពេល ២៤ម៉ោង នេះ​បើ​តាម​ការ​ប្រកាស​របស់​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវីដ ១៩។ ដោយឡែក​នៅ​រាជធានី​ភ្នំពេញ​វិញ អនុ​គណៈកម្មការ​ខាងលើ​អះអាង​ថា ចំនួន​អ្នក​ឆ្លង​​ថ្មីនៅ​ថ្ងៃទី ០២ មិថុនា ២០២១ មាន​ការ​ថយចុះ តែ​មិន​បានបញ្ជាក់​ចំនួន​ប៉ុន្មាន​នោះ​ទេ ស្រប​ពេល​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ខាន​ចេញ​ផ្សាយ​តួលេខ និង​អត្ត​សញ្ញាណ​អ្នក​ឆ្លង​កូវីដ ១៩ ថ្មី ជា​ច្រើន​ថ្ងៃ​មកហើយ។ នៅ​ថ្ងៃទី២ មិថុនា ២០២១ តួលេខ​​ឆ្លង​​កូវីដ ១៩ ថ្មី នៅ​​ទូទាំង​ប្រទេស មាន​​ចំនួន ៧២៩នាក់ (​ព្រឹត្តិការណ៍​សហគមន៍ ៧០០ករណី និង​នាំ​ចូល​ពី​ក្រៅប្រទេស ២៩ករណី) និង​​មាន​​ករណី​​ជា​សះស្បើយ​​ពី​​កូវីដ ១៩ ចំនួន ៧២១នាក់ ស្លាប់ ៦នាក់។


វីរុសកូរ៉ូណា

វ៉ាក់សាំងកូវីដ-១៩ ៦ប្រភេទ ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក

អង្គការសុខភាពពិភពលោក (WHO) បាន​ទទួល​ស្គាល់​ការ​ប្រើ​ប្រាស់​ជា​បន្ទាន់ ​នៃ​វ៉ាក់សាំង​កូវីដ-១៩ Sinovac កាល​ពី​ថ្ងៃ​អង្គារ ទី​០១ ខែ​មិថុនា ឆ្នាំ​២០២១​នេះ។ ការ​ទទួល​ស្គាល់​នេះ បើក​ផ្លូវ​ឲ្យ​វ៉ាក់សាំង​ទី​២ ដែល​ផលិត​នៅ​ប្រទេស​ចិន ត្រូវ​បាន​ចែក​ចាយ​នៅ​ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍។ បូករួមទាំងវ៉ាក់សាំង Sinovac នេះ មានវ៉ាក់សាំង​កូវីដ-១៩ ចំនួន ៦ប្រភេទហើយ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។ ទីភ្នាក់ងារ​ផ្នែក​សុខភាព​របស់​អង្គការ​សហប្រជាជាតិ (The UN Health Agency) បាន​ផ្ដល់​ភ្លើង​ខៀវ​ដល់​វ៉ាក់សាំង ​Sinovac​ ក្រោយ​ទទួល​ស្គាល់​ថា វ៉ាក់សាំង ​Sinovac បំពេញ​តាម​ស្តង់ដារ​អន្តរជាតិ​សម្រាប់​សុវត្ថិភាព ផលិតភាព និង​ផលិតកម្ម។ គួរ​ឲ្យ​ដឹង​ផង​ដែរ​ថា កន្លងមក​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ផ្ដល់​ការ​ចុះ​បញ្ជី​ការ​ប្រើ​ប្រាស់​បន្ទាន់​ដល់​វ៉ាក់សាំង​កូវីដ-១៩​ចំនួន ​៥ ​ប្រភេទ​ទៀត រួម​មាន Pfizer-BioNTech, Moderna, Jonhson&Jonhson, Astrezeneca (ទាំង​ផលិត​នៅ​ឥណ្ឌា និង​កូរ៉េ​ខាងត្បូង) និង Sinopharm ​ជា​វ៉ាក់សាំង​ដំបូង​ផលិត​ដោយ​ប្រទេស​ចិន ដែល​ទទួល​ស្គាល់​ដោយ ​WHO។ យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​ AFP វ៉ាក់សាំង​ Sinovac កំពុង​ចរាចរណ៍​ឲ្យ​ចាក់​ការពារ​ជំងឺ​កូវីដ-១៩​ នៅ​ក្នុង​ប្រទេស​ចំនួន ២២ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ