វីរុសកូរ៉ូណា

វីរុសកូរ៉ូណា​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​ជំងឺ​កូវីដ ១៩ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

វីរុសកូរ៉ូណា

ប្រយ័ត្ន! កូវីដប្រភេទថ្មី កំពុងរាលដាលយ៉ាងឆាប់រហ័សនៅ៣ប្រទេសធំៗនេះ

ចំនួន​អ្នក​កើត​កូវីដ-១៩ កំពុង​តែ​​មាន​ការ​កើន​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន។ វ៉ារ្យង់​ថ្មី​នេះ មាន​ឈ្មោះ​ថា B2.2.86 ដែល​​មាន​សមត្ថភាព​អាច​ឆ្លង​ទៅ​លើ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ទៅ​ហើយ​ក្តី។ ស្រប​ពេល​ដែល​អ្នក​ជំនាញ​​ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​វីរុស​បំប្លែង​ថ្មី​នេះ​ ទី​ភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស បាន​ចាត់​វិធានការ​យ៉ាង​សកម្ម​ ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ។ [embed-health-tool-bmr] វ៉ារ្យង់​កូវីដ​-១៩ ភីរ៉ូឡា វ៉ារ្យង់​ភីរ៉ូឡា Aka BA.2.86 គឺ​ជា​វ៉ារ្យង់​រង​ថ្មី​នៃ​អូមីក្រុង ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣។ ថ្មី​ៗ​នេះ វ៉ារ្យង់​មួយ​នេះ​បាន​រីក​រាលដាល​នៅ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អ្នក​ជំនាញ​នៅ​ជុំវិញ​ពិភពលោក ដោយ​សារ​តែ​វា​មាន​ការ​បំប្លែង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​ដើម ហើយ​​ព្រម​ទាំង​អាច​គេច​ចេញ​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង។ នេះ​មាន​ន័យ​ថា សូម្បី​តែ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​នេះ​ដែរ។   គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​​តើ​វ៉ារ្យង់​កូវីដ​-១៩​ថ្មី​នេះ​ គ្រោះថ្នាក់​កម្រិត​ណា? អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​សិក្សា​អំពី​វ៉ារ្យង់​ភីរ៉ូឡា ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វ៉ារ្យង់​ថ្មី​មួយ​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​ចាំបាច់​ត្រូវ​​មាន​ការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ ដោយ​​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស ​ចាក់​រំលឹក ពាក់​ម៉ាស ក៏​ដូចជា​រក្សា​គម្លាត។ អាន​បន្ថែម​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល […]

ស្វែងរក វីរុសកូរ៉ូណា

វីរុសកូរ៉ូណា

សំណួរ-ចម្លើយជុំវិញវ៉ាក់សាំងកូវីដ-១៩ គ្រប់គ្នាចង់ដឹង

តាំង​ពី​កើត​ជំងឺ​កូវីដ-១៩ រហូត​ដល់​មាន​វ៉ាក់សាំង មាន​គ្នា​យើង​មួយ​ចំនួន​ធំ​មាន​ចម្ងល់​ច្រើន​ពាក់ព័ន្ធ​ពី​របៀប​ចាក់ ប្រសិទ្ធភាព និង​គ្រោះ​ថ្នាក់​របស់​វ៉ាក់សាំង​កូវីដ-១៩​ នេះ។ ហេតុ​នេះ UNICEF កម្ពុជា បាន​បក​ស្រាយ​ជុំវិញ​សំណួរ​ដែល​មាន​ការ​ឆ្ងល់​ច្រើន​ពី​ប្រជាជន​ទូទៅ​ដូច​ខាង​ក្រោម​នេះ។ ១. តើ​វ៉ាក់សាំង​កូវីដ-១៩ មាន​សុវត្ថិភាព​ដែរឬទេ? ចម្លើយ៖ ការអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ ប្រើប្រាស់ជំហានដូចគ្នា​នឹ​ងជំហាន​ដែលប្រើប្រាស់​ក្នុងការ​ផលិត​វ៉ាក់សាំង​ផ្សេងទៀត​ដែរ។ វ៉ាក់សាំង ត្រូវឆ្លងកាត់ការអភិវឌ្ឍ និងការធ្វើ​តេស្តជាច្រើនដំណាក់កាល  មុននឹង​ដាក់​ឱ្យ​សាកល្បង​គ្លីនិក ជាធម្មតា ​ត្រូវ​ឆ្លងកាត់​ ៣ដំណាក់កាលសិន។ នៅរាល់​ដំណាក់កាលទាំងអស់សុទ្ធតែមានការ​វាយតម្លៃលើសុវត្ថិភាព។ ​ដំណាក់កាលទី III ដែលជាដំណាក់កាលចុងក្រោយ ជាធម្មតា ​ធ្វើឡើងជាមួយនឹង​មនុស្ស​ជា​ច្រើននាក់​ពោលគឺរាប់ម៉ឺននាក់។ ប្រទេស​កម្ពុជា មានអាជ្ញាធរ​និយ័តកម្ម​នៅថ្នាក់ជាតិ​មួយ​សម្រាប់គ្រប់គ្រងការងារនេះ ស្ថិត​នៅក្រោមក្រសួង​សុខាភិបាល។ ក្រសួង​សុខាភិបាលចេញ​ការអនុញ្ញាត​ឱ្យ​ប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំង​មួយចំនួន ក្រោយពី​បានវាយតម្លៃលើ​ទិន្នន័យ​អំពី​សុវត្ថិភាពនិង​ប្រសិទ្ធភាព​របស់វ៉ាក់សាំងទាំងនោះ ព្រមទាំង​ទិន្នន័យដែលបាន​ពីអាជ្ញាធរ​និយ័តកម្មដទៃទៀត ឬក្រោយ​ពេលដែល​វ៉ាក់សាំង​ណាមួយ​បានទទួល​ការអនុញ្ញាត​ឱ្យប្រើប្រាស់​បន្ទាន់​ (EUL) ពីអង្គការសុខភាពពិភព​លោក។ ក្រោយពេល​ដាក់ឱ្យប្រើប្រាស់ នឹង​មានការ​បន្តតាមដាន​វ៉ាក់សាំង ដើម្បីធានាថា វ៉ាក់សាំង​ទាំងនេះ​ពិត​ជា​មាន​សុវត្ថិភាព​ពេញលេញ សម្រាប់​អ្នកដែលបានចាក់វ៉ាក់សាំង​ទាំងនេះ​រួច។ ២. មនុស្ស​នៅ​តែ​អាច​ឆ្លង​ជំងឺនេះ ក្រោយ​ពេល​ចាក់វ៉ាក់សាំងរួច ឬថែមទាំង​អាចបាត់បង់ជីវិតទៀត ដូច្នេះ​ហេតុអ្វីបានជា យើងគួរ​ប្រថុយទៅចាក់វ៉ាក់សាំង? ចម្លើយ៖ ក្រោយពេលចាក់វ៉ាក់សាំងរួច វាត្រូវ​ការ​ពេលមួយរយៈ ដើម្បីឱ្យ​សារពាង្គកាយរបស់យើង​ផលិតអង់ទីករប្រយុទ្ធជាមួយនឹង​វីរុសនេះ និងការ​ពារ​អ្នកដែលចាក់វ៉ាក់សាំង​រួចមិន​ឱ្យឆ្លងជំងឺ។ វ៉ាក់សាំង​អាច​ពុំបានផ្ដល់ការការពារ​ភ្លាមៗនោះឡើយ ដូច្នេះ​អាចមានលទ្ធភាព​ដែល​បុគ្គលនេះអាចឆ្លងជំងឺ ក្រោយពេលចាក់វ៉ាក់សាំង​រួច។ នេះគឺជា​មូលហេតុមួយដែលយើងគួរបន្ត​អនុវត្ត​តាមវិធានការការពារ ដូចជា ពាក់ម៉ាស់ លាង​សម្អាតដៃ រក្សា​គម្លាត​សុវត្ថិភាព។ល។ […]


វីរុសកូរ៉ូណា

អ្នកកើតកូវីដ ៩នាក់ នៅភ្នំពេញ មិនទាន់បង្ហាញខ្លួន អាជ្ញាធរទុកពេល ៣ថ្ងៃ នឹងកសាងសំណុំរឿងទៅតុលាការ

រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹកថ្ងៃទី ១២ មេសា ២០២១ នេះ បាន​អំពាវ​នាវ​ឲ្យ​អ្នក​កើត​កូវីដ​ចំនួន ៩នាក់ នៅ​ភ្នំពេញ មក​បង្ហាញ​ខ្លួនក្នុងរយៈពេល ៣ថ្ងៃ ជាកំហិតចាប់ពីថ្ងៃទី១២​ មេសានេះ។ បើ​មិន​ដូច្នេះ​នឹងចាត់វិធានការតាមផ្លូវច្បាប់ ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់​ការ​តាម​ច្បាប់។ ១. ឈ្មោះ ប្រុក ផូ ភេទប្រុស អាយុ ៦៥ឆ្នាំ ជាអាជីវករផ្សារអូរឫស្សី នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ២. ឈ្មោះ ប៊ិច សាវី ភេទស្រី អាយុ ៣៩ឆ្នាំ នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ ៣. ឈ្មោះ អ៊ិន គឹមស៊្រាង ភេទប្រុស អាយុ ៣២ឆ្នាំ កម្មករោងចក្រ ឌីន ហាន់ នៅផ្លូវដួងងៀប ខណ្ឌពោធិ៍សែនជ័យ ៤.​ ឈ្មោះ សៅ ហ៊ាត ភេទស្រី អាយុ ៤០ឆ្នាំ ជាកម្មកររោងចក្រ ឌីន ហាន់ នៅផ្លូវដួងងៀប ខណ្ឌពោធិ៍សែនជ័យ ៥. ឈ្មោះ ង៉ូយ […]


វីរុសកូរ៉ូណា

ព្រឹកនេះមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ម្នាក់ទៀត តួលេខសរុបកើនដល់ ៣០នាក់

ស្រ្តីជនជាតិ​ខ្មែរ​អាយុ​ ៦១ឆ្នាំ​  រស់នៅ​សង្កាត់​ព្រែកព្នៅ ខណ្ឌព្រែកព្នៅ​ស្លាប់​ដោយសារ​ជំងឺកូវីដ-១៩ នៅ​ថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០២១​ ម៉ោង៦៖៣០នាទី​ល្ងាច។ តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ស្ត្រីរូបនេះ​​រក​ឃើញ​វិជ្ជមានកូវីដ ១៩ ហើយ​ត្រូវ​​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ហ្លួងម៉ែ នៅ​ថ្ងៃទី៣០ មីនា ២០២១។ ដោយសារ​អ្នក​ជំងឺ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ និង​មាន​ជំងឺទឹកនោម​ផ្អែម​ប្រចាំកាយ​ផង ទើប​ក្រុមគ្រូពេទ្យ​មិនអាច​ជួយ​សង្គ្រោះ​បាន។ គិត​ត្រឹម​ព្រឹកថ្ងៃទី១២ មេសា ២០២១ ចំនួនករណីជំងឺកូវីដ-១៩ សរុប​កេីន​ ៤៥១៥នាក់​​​​​​​​​​​​​ ចំនួនសម្រាកពេទ្យ ២២៦៨នាក់​​​ និងចំនួនជាសះស្បេីយសរុប​កេីន ២២១២​​​​​​​​​​​​​​​​ និង ស្លាប់ ៣០នាក់។


វីរុសកូរ៉ូណា

ថ្ងៃនេះ មាន​អ្នក​ឆ្លងកូវីដ១៩ ជិត៣០០ករណី ខណៈផ្សារ​ចាស់​ត្រូវបិទ​

​ថ្ងៃទី១២ ខែមេសា ក្រសួងសុខាភិបាល​ប្រកាស​​រកឃើញ​អ្នក​ឆ្លង​កូវីដ ១៩ ចំនួន​ ២៧៧ករណី​ ​ជាអ្នក​​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ២០ កុម្ភៈ និងមានករណីជាសះស្បើយ ៦០នាក់។ ជាមួយ​គ្នា​នេះដែរ អាជ្ញាធរខណ្ឌ​ដូន​ពេញ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ដែរថា ខ្លួន​បាន​សម្រេច​បិទ​ផ្សារ​ចាស់ បន្ទាប់​ពី​បាន​រកឃើញ​ថាមាន​អ្នក​វិជ្ជមាន​កូវីដ​១៩ នៅ​ក្នុង​ផ្សារ​។​​​ ស្ថានភាព​ជំងឺ​កូវីដ ១៩ គិត​ត្រឹមព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ – អ្នក​ឆ្លង​កូវីដ១៩ សរុប ៤ ៥១៥នាក់ – អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ៣ ៩៨២ នាក់ – ព្យាបាល​ជា​សះស្បើយ ២២១២នាក់ – កំពុង​សម្រាក​ព្យាបាល ២ ២៦៨នាក់ – ស្លាប់ ៣០នាក់។




វីរុសកូរ៉ូណា

ផ្ទុះកូវីដ ១៩ នៅផ្សារអូរឫស្សី អ្នកឆ្លងកើនដល់ ២៥៣នាក់

មាន​មនុស្សសរុបចំនួន ២៥៣ នាក់ រកឃើញឆ្លងជំងឺកូវីដ ១៩​ ក្នុងចង្កោមផ្សារអូរឫស្សី គិតត្រឹមព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ ១៩បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកលក់នៅផ្សារអូរឫស្សី ឬអ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ទាំងអស់ បើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ប្រញាប់ទៅធ្វេីតេស្តរកវីរុសកូវីដ ១៩។ ទីតាំងត្រូវទៅធ្វើតេស្តមាន ​វិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម​ មន្ទីរ​ពេទ្យខ្មែរ-សូវៀត​ សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ ចំពោះអ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។


វីរុសកូរ៉ូណា

តួលេខនៅតែខ្ពស់ ថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដ ១៩ ជាង ៤០០នាក់ បន្ថែមទៀត

នៅថ្ងៃទី០៩ មេសា ២០២១ រក​ឃើញ​ករណី​ឆ្លងកូវីដ ១៩ ចំនួន ៤៨៣នាក់បន្ថែមទៀត ធ្វើឲ្យ​តួលេខ​អ្នក​ឆ្លង​សរុប​ទូទាំង​ប្រទេស​កើន​ឡើង​ដល់ជាង ៤ពាន់ករណី។ ថ្លែងសារ​ពិសេស​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ​កូវីដ ១៩ នៅព្រឹក​នេះ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា ពុំមុនប្រទេស​យើង​កម្រ​មាន​ពាក្យ​ថា ឆ្លងរាប់សិបនាក់ណាស់ គឺត្រឹម ១នាក់ ២នាក់ ៥នាក់ ឬ១០នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ចាប់តាំង​ពី​ការ​ឆ្លង​រាលដាល​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ក្នុងមួយថ្ងៃៗ ​មាន​អ្នក​ឆ្លង​រាប់​សិប​នាក់​ឯណោះ ដែល​នេះ​ជា​ព្រឹត្តិការណ៍​អាក្រក់​សម្រាប់​ប្រទេស​កម្ពុជា។ "ពីម្សិលអ្នកជំងឺបានឆ្លង ៥៧៦នាក់ ថ្ងៃនេះទៀត ៤៨៣នាក់​ ពុំមុនយើងកម្រណាស់ពាក្យថា រាប់សិប គឺមាន១​ មាន២ មាន៤ មាន៥ មាន១០ រាប់សិបមិនសូវមានទេ​ តែរាប់ពីព្រឹត្តិការណ៍ ២០ កុម្ភៈ រហូតមក ពាក្យរាប់សិបក្នុង១ថ្ងៃ គឺមានជារៀងរាល់ថ្ងៃ ២ថ្ងៃនេះយើងមានពាក្យថា រាប់រយក្នុង១ថ្ងៃ"។


វីរុសកូរ៉ូណា

បិទភូមិ និងសង្កាត់មួយចំនួន នៅ ៣ខណ្ឌនៅភ្នំពេញ ទាំងយប់

រដ្ឋបាល​រាជធានី​បាន​សម្រេច​បិទភូមិ និង​សង្កាត់​មួយ​ចំនួន ដែល​បាន​ឆ្លង​រីករាលដាល​ជំងឺ​កូវីដ ១៩ ធ្ងន់ធ្ងរ ក្នុង​ខណ្ឌ​ចំនួន ៣ នៅ​ភ្នំពេញ  រយៈពេល ២សប្តាហ៍ ចា​ប់ពីម៉ោង ០០ ថ្ងៃទី១០ មេសា ២០២១។ ១. ខណ្ឌមានជ័យ៖ បិទ ២សង្កាត់ មានសង្កាត់ស្ទឹងមានជ័យ១ និងស្ទឹងមានជ័យ២ ២. ខណ្ឌសែនសុខ៖ បិទ ១ភូមិ គឺ ភូមិទ្រុងមាន់ ៣. ខណ្ឌពោធិ៍សែនជ័យ៖ បិទ ៧ ភូមិ គឺភូមិត្រពាំងថ្លឹង ២ ភូមិទួលពង្រ នៃសង្កាត់ចោមចៅ១ ភូមិចម្ការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់កាកាប១ និងភូមិចម្ការឪឡឹក១ នៃសង្កាត់កាកាប២។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ