វីរុសកូរ៉ូណា

វីរុសកូរ៉ូណា​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​ជំងឺ​កូវីដ ១៩ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

វីរុសកូរ៉ូណា

ប្រយ័ត្ន! កូវីដប្រភេទថ្មី កំពុងរាលដាលយ៉ាងឆាប់រហ័សនៅ៣ប្រទេសធំៗនេះ

ចំនួន​អ្នក​កើត​កូវីដ-១៩ កំពុង​តែ​​មាន​ការ​កើន​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន។ វ៉ារ្យង់​ថ្មី​នេះ មាន​ឈ្មោះ​ថា B2.2.86 ដែល​​មាន​សមត្ថភាព​អាច​ឆ្លង​ទៅ​លើ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ទៅ​ហើយ​ក្តី។ ស្រប​ពេល​ដែល​អ្នក​ជំនាញ​​ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​វីរុស​បំប្លែង​ថ្មី​នេះ​ ទី​ភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស បាន​ចាត់​វិធានការ​យ៉ាង​សកម្ម​ ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ។ [embed-health-tool-bmr] វ៉ារ្យង់​កូវីដ​-១៩ ភីរ៉ូឡា វ៉ារ្យង់​ភីរ៉ូឡា Aka BA.2.86 គឺ​ជា​វ៉ារ្យង់​រង​ថ្មី​នៃ​អូមីក្រុង ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣។ ថ្មី​ៗ​នេះ វ៉ារ្យង់​មួយ​នេះ​បាន​រីក​រាលដាល​នៅ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អ្នក​ជំនាញ​នៅ​ជុំវិញ​ពិភពលោក ដោយ​សារ​តែ​វា​មាន​ការ​បំប្លែង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​ដើម ហើយ​​ព្រម​ទាំង​អាច​គេច​ចេញ​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង។ នេះ​មាន​ន័យ​ថា សូម្បី​តែ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​នេះ​ដែរ។   គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​​តើ​វ៉ារ្យង់​កូវីដ​-១៩​ថ្មី​នេះ​ គ្រោះថ្នាក់​កម្រិត​ណា? អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​សិក្សា​អំពី​វ៉ារ្យង់​ភីរ៉ូឡា ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វ៉ារ្យង់​ថ្មី​មួយ​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​ចាំបាច់​ត្រូវ​​មាន​ការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ ដោយ​​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស ​ចាក់​រំលឹក ពាក់​ម៉ាស ក៏​ដូចជា​រក្សា​គម្លាត។ អាន​បន្ថែម​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល […]

ស្វែងរក វីរុសកូរ៉ូណា

វីរុសកូរ៉ូណា

អំឡុងបិទខ្ទប់ អ្នកដល់ពេលចាក់វ៉ាក់សាំងកូវីដដូសទី២ ជាប់នៅទីណា អាចចាក់នៅទីនោះបាន

ក្នុង​អំឡុង​ពេល​បិទខ្ទប់ អ្នក​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ដូសទី២ ហើយ​ជាប់​បម្រាម​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ចាក់​វ៉ាក់សាំង​នៅ​ទីកន្លែងដែល​បាន​ចាក់​លើកទី១ រួច បុគ្គល​នោះ​អាច​ទទួល​វ៉ាក់សាំង​ដូសទី២ នៅ​ខេត្តដែលបាន​ស្នាក់​នៅ មានន័យថា​បើ​ជាប់​នៅ​ខេត្ត​ណា ត្រូវ​ចាក់​នៅ​ខេត្តនោះ​តែ​ម្តង។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល តាម​រយៈ​សារ​ជា​សំឡេង​នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២១នេះ។ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​រូបនេះ​បន្តថា អ្នក​ដែល​ជាប់​បម្រាម​ត្រូវ​ទំនាក់​ទំនង​ជាមួយ​មន្ទីរសុខាភិបាល​ខេត្តនោះ ដើម្បី​ទទួល​បាន​ការ​ចាក់វ៉ាក់សាំង​ដូសទី២ ទៅ​តាម​ថ្ងៃកំណត់ ដោយ​មិន​ហួស​ចន្លោះពី ១៤-២១ថ្ងៃ ក្រោយ​ចាក់​ដូស​លើកទី១ សម្រាប់​វ៉ាក់សាំង​សុីណូវ៉ាក់។ ដើម្បី​សម្រួលដល់​បញ្ហា​ខាងលើ​នេះ គណៈកម្មការ​ចំពោះកិច្ច​ចាក់​វ៉ាក់សាំងកូវីដ-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស នឹង​ចាត់ចែង​ដឹក​វ៉ាក់សាំង​ទៅ​ផ្គត់ផ្គង់​ដល់​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត ទាំង២៥ គឺក្នុង១ខេត្ត ផ្តល់​​វ៉ាក់សាំង ២០០ដូស សម្រាប់​ត្រៀម​បម្រុង​ទុក​ចាក់​ជូន​បុគ្គល ដែល​បាន​ជាប់បម្រាម​បិទ​ខ្ទប់ នៅ​តាម​បណ្តា​ខេត្ត​នីមួយៗ។


វីរុសកូរ៉ូណា

នាយករដ្ឋមន្ត្រីចេញបញ្ជាម្តងទៀត ហាមផ្តាច់ពលរដ្ឋចេញពីផ្ទះ នៅកន្លែងណាគឺនៅកន្លែងនោះ

នៅ​រសៀល​ថ្ងៃទី១៦ មេសា នេះ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារ​បន្ទាន់​ថ្មី​មួយ​ទៀត ពាក់ព័ន្ធ​នឹង​ការ​បិទខ្ទប់ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ដោយ​បញ្ជា​ទៅ​កាន់​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់ ត្រូវ​តែ​អនុវត្ត​វិធានការ​ឱ្យ​បាន​តឹង​រឺង​បំផុត មិន​ឱ្យ​មាន​ការ​ធ្វើ​ដំណើរ​ឆ្លង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ឬ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​នោះ​ឡើយ។ "ពេល​នោះ​គឺ​នៅ​ផ្ទះ​ណា​ត្រូវ​នៅ​ផ្ទះ​នោះ នៅ​ភូមិ​ណា​ត្រូវ​នៅ​ភូមិ​នោះ នៅ​ទី​កន្លែង​ណា​គឺ​នៅ​ទី​កន្លែង​នោះ ក្នុងរយៈពេល ១៤ថ្ងៃ ករណី​នោះ​គឺ​លើកលែង​ករណី​មួយ​ចំនួន ប៉ុន្តែ​មិន​មែន​ចេះ​តែ​លើក​លែង​នោះ​ទេ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ទ្រាំទ្រ​ការ​លំបាក ក្នុង​ពេល​ប្រទេស​ជាតិ​ជួប​ការ​លំបាក"។ ក្នុង​សារ​សំឡេង​នេះ​សម្តេច​តេជោ បាន​កត់​សម្គាល់​ឃើញ​ថា រយៈពេល​ពីរថ្ងៃ​នៃ​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុងតាខ្មៅនេះ នៅ​តែ​មាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ។ ​សម្តេច​នាយក​រដ្ឋមន្ត្រី បញ្ជា​ដាច់​ណាត់​មិន​ឲ្យ​ពលរដ្ឋ​ចេញពី​ទីក្រុង​ភ្នំពេញ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ទៅ​ស្រុក​ហើយ​ត្រលប់​មក​វិញ ដើម្បី​ចូល​ក្រុង​ភ្នំពេញ​ដែរ។


វីរុសកូរ៉ូណា

សភាពការណ៍ទប់លែងជាប់ នាយករដ្ឋមន្ត្រីបញ្ជាឲ្យត្រៀមបិទភ្នំពេញ និងក្រុងតាខ្មៅ

រសៀល​នេះមាន​ការ​បែប​ធ្លាយ​សារ​ជា​សំឡេងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យត្រៀមបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ២សប្តាហ៍ នៅយប់នេះ ដោយសារតែសភាពការណ៍ជំងឺកូវីដ ១៩ ទប់លែងជាប់។ "សភាពការណ៍យើងទ្រាំទ្រលែងបានហើយ ដូច្នេះខ្ញុំសម្រេចថា នឹងបិទរាជធានីក្នុងរយៈពេល ២អាទិត្យ បើមិនដូច្នេះទេវារាលដាលទាំងអស់ហើយ មិនមានខណ្ឌណាមួយដែលមិនប៉ះពាល់ទេ អ៊ីចឹងទេខ្ញុំសុំឲ្យរៀបចំសេចក្តីប្រកាសបិទរាជធានីភ្នំពេញនៅយប់នេះតែម្តង ដោយបិទរាជធានីភ្នំពេញ និងតាខ្មៅ"។​ បើតាមសម្តេចតេជោ ហ៊ុន សែន បិទត្រឹមក្រុងតាខ្មៅ ខេត្តកណ្ដាលប៉ុណ្ណោះ ប៉ុន្ដែតំបន់ផ្សេងក្នុងខេត្តកណ្ដាល មិនបានពាក់ព័ន្ធឡើយ ដោយសារតែ ក្រុងតាខ្មៅ និងភ្នំពេញក្បែរគ្នា។​


វីរុសកូរ៉ូណា

ចាក់វ៉ាក់សាំងកូវីដ-១៩ ហើយ ស្រាប់តែមិនស្រួលខ្លួន គួរធ្វើម៉េច?

ដូចវ៉ាក់សាំង​ផ្សេងទៀតផងដែរ វ៉ាក់សាំងកូវីដ-១៩ នាំ​ឱ្យមានប្រតិកម្មតិចតួច ដូចជា ឡើងកន្តួល​ក្រហម ឡើង​ហើម ឬ​ឈឺ​នៅ​ត្រង់​កន្លែង​ចាក់វ៉ាក់សាំង។ ផលរំខាន​ដែល​តែងកើតឡើងផ្សេងទៀត មានដូចជា គ្រុនក្ដៅ ឈឺក្បាល ឈឺ​ដៃជើង នៅ​ក្នុង​រយៈ​ពេល​ពីរបីថ្ងៃដំបូង ក្រោយចាក់វ៉ាក់សាំង​រួច។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី UNICEF កម្ពុជា។ UNICEF កម្ពុជា បន្ត​ឲ្យ​ដឹង​ថា ផលរំខាន​ធ្ងន់ធ្ងរ​ពីការ​ចាក់វ៉ាក់សាំងអាចកើតឡើង​ផងដែរ ប៉ុន្តែ​កម្រ​មាន​ណាស់។ ប្រសិន​បើ​យើង​មាន​ការ​ព្រួយ​បារម្ភ​នៅ​ពេល​ណា​មួយ​នោះ គួរ​ទាក់​ទង​ទៅ​កាន់​អ្នក​ផ្ដល់​សេវា​សុខភាព។ ចំណុច​សំខាន់​នៅ​មុន​ពេល​ដែល​ទៅ​ចាក់​វ៉ាក់សាំង យើង​ត្រូវ​ប្រាប់​ទៅ​បុគ្គលិកសុខាភិបាល​ឱ្យបាន​ដឹង​ពីស្ថានភាពសុខភាព ឬ​បញ្ហា​អាលែកហ្សី​ដែល​ខ្លួន​មាន។ បើ​យើង​បារម្ភ​ខ្លាច​មិន​ស្រួល​ខ្លួន គួរ​សង្កេត​មើល​សញ្ញា​ព្រមាន​ពី​បញ្ហា​ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​ដូច​ជា កន្លែង​ចាក់ ឡើង​ក្រហម ឬ​រឹង​ខ្លាំង ឬ​មិន​ប្រក្រតី​ក្នុង​រយៈ​ពេល​២៤​ម៉ោង និង​ផល​រំខាន​បង្ក​ជា​ផល​វិបាក​ដល់​យើង ឬ​មិន​ធូរ​ស្បើយ​ក្រោយ​ ២-៣​ថ្ងៃ បន្ទាប់​ពី​ចាក់​ថ្នាំ។ ក្នុង​ករណី​ខ្លួន​យើង​មាន​សញ្ញា​ដូច​រៀប​រាប់​ខាង​លើ យើង​គួរ​រក​គ្រូពេទ្យ​ពិនិត្យ តែ​បើ​គ្រាន់​តែ​ក្ដៅ​ខ្លួន ឬ​ឈឺ​មុខម្ជុល​តិច​តួច មិន​ចាំ​បាច់​បារម្ភ​ពេក​ទេ។ អ្នកដែលទៅ​ចាក់វ៉ាក់សាំងនឹង​ត្រូវ​ស្នើ​ឱ្យ​បន្ត​នៅក្នុង​មូលដ្ឋានសុខាភិបាលរយៈពេល ៣០ នាទី ក្រោយ​ចាក់វ៉ាក់សាំង​រួច ដើម្បី​តាមដានរកផលរំខាននានា។ ប្រតិកម្មធ្ងន់ធ្ងរ​ភាគច្រើន​ពីការចាក់វ៉ាក់សាំង ជាធម្មតាកើតឡើង​នៅក្នុងអំឡុងពេលនេះ បើទោះជា​ផលរំខាន​ទាំងនេះ​កម្រ​កើតមាន​ក៏ដោយ។ បុគ្គលិកសុខាភិបាល​បានទទួល​ការបណ្ដុះបណ្ដាលអំពីរបៀប​គ្រប់គ្រង​ស្ថានការណ៍ សម្រាប់ករណី​ដែលកម្រកើតមានទាំងនេះ។


វីរុសកូរ៉ូណា

ក្រៅពីក្អក ឈឺក ក្ដៅខ្លួន អាការៈសាមញ្ញៗទាំងនេះ ក៏ជារោគសញ្ញាកូវីដ-១៩

តាម​ការ​ណែនាំ​ពី​ក្រសួង​សុខាភិបាល ក៏​ដូច​ជា​អង្គការ​ពិភពលោក (WHO) យើង​គ្រប់​គ្នា​គួរ​តាម​ដាន​សុខភាព​ ចំណាំ​មើល​អាការៈ​ក្អក ឈឺ​ក ក្ដៅ​ខ្លួន ពិបាក​ដក​ដង្ហើម និង​អាការៈ​ស្រដៀង​ជំងឺ​ផ្ដាសាយ​ផ្សេង​ទៀត ព្រោះ​វា​ជា​រោគ​សញ្ញា​ដំបូង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។ យោង​តាម​ការ​បញ្ជាក់​ពី​អង្គការ​សុខភាព​ពិភពលោក ក្រៅ​ពី​អាការៈ​អស់​នោះ មាន​អាការៈ​មួយ​ចំនួន​ទៀត​ដែល​យើង​មិន​សូវ​ចាប់​អារម្មណ៍ តែ​អាច​ជា​សញ្ញា​ជំងឺ​កូវីដ-១៩ ដែរ។ រោគ​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​សូវ​កើត​មាន​ហើយ​អាច​ប៉ះពាល់​ដល់​អ្នក​ជំងឺ​មួយ​ចំនួន​រួម​មាន៖ - បាត់បង់​ក្លិន រសជាតិ - តឹង​ច្រមុះ - ភ្នែក​ឡើង​ក្រហម - ឈឺ​ក្បាល - ឈឺ​សាច់ដុំ ឬ​សន្លាក់ - ឡើង​កន្ទួល​លើ​ស្បែក - រាក​រូស - ព្រឺ​រងា ឬ​វិល​មុខ។ល។ រោគសញ្ញា​នៃ​ជំងឺ​កូវីដ-១៩ ធ្ងន់ធ្ងរ រួមមាន៖ - ពិបាក​ដក​ដង្ហើម - បាត់បង់​ចំណង់​អាហារ - ឈឺ​ចុក​ចាប់​ក្នុង​ទ្រូង​មិន​បាត់ - ក្ដៅ​ខ្លួន​ខ្លាំង (លើស​៣៨អង្សារសេ) រោគសញ្ញា​មិន​សូវ​កើត​ឡើង​ផ្សេងទៀត ​រួម​មាន៖ - មួរម៉ៅ វង្វេង​វង្វាន់ - ថប់​បារម្ភ - អារម្មណ៍​រវើរវាយ មិន​នៅ​ក្នុង​ខ្លួន - បាក់ទឹកចិត្ត - មាន​បញ្ហា​គេង - បញ្ហា​ផ្សេង​ទៀត​ទាក់ទង​នឹង​ប្រព័ន្ធប្រសាទ​ដូច​រលាក​ខួរក្បាល សន្លប់។ល។ អង្គការសុខភាព​ពិភពលោក ឲ្យ​ដឹង​ថា មនុស្ស​គ្រប់​វ័យ​ដែល​មាន​អាការៈ​ក្ដៅ​ខ្លួន ឬ​ក្អក រួម​ជាមួយ​​ពិបាក​ដក​ដង្ហើម ឈឺ​ទ្រូង ត្រូវ​ទទួល​ការ​ព្យាបាល​ឲ្យ​លឿន​បំផុត។ បើ​អាច ទាក់ទង​ទៅ​ផ្នែក​មន្ទីរពេទ្យ​ជិត​ខ្លួន​បំផុត ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល​វេលា។


វីរុសកូរ៉ូណា

តិចនិកថែទាំ អ្នកសង្ស័យ និងព្យាបាលកូវីដ-១៩ នៅផ្ទះ ចៀសវាងឆ្លងសមាជិកគ្រួសារ

ចាប់​តាំង​ពី​សប្ដាហ៍មុន​មក យើង​សង្កេត​ឃើញ​ថា ករណី​កូវីដ-១៩ កើន​ឡើង​រាប់​រយ​នាក់​។ ទន្ទឹម​នេះ​ដែរ ​រដ្ឋា​ភិបាល​ក៏​បាន​សម្រេច​ឲ្យ​មាន​ការ​ព្យាបាល​នៅ​ផ្ទះ សម្រាប់​អ្នក​ជំងឺ​កូវីដ-១៩ ករណី​ស្រាល។ ទោះ​ជា​ករណី​ស្រាល ត្រូវ​ព្យាបាល​នៅ​ផ្ទះ​ក៏​ដោយ ទាំង​អ្នក​ជំងឺ អ្នក​ថែទាំ និង​សមាជិក​គ្រួសារ​ដទៃ ត្រូវ​ការពារ​ឲ្យ​បាន​ខ្ពស់ ចៀសវាង​ចម្លង​ជំងឺ​នោះ ដល់​អ្នក​រស់​នៅ​ក្នុង​ផ្ទះ​ជាមួយ។ ខាង​ក្រោម​នេះ ជា​ការ​ណែនាំ ពី​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភព​លោកដូច​ជា៖ តិចនិក​ថែទាំ និង​ការពារ​ខ្លួន​សម្រាប់​សមាជិក​គ្រួសារ អ្នក​ថែទាំ​អ្នក​ជំងឺ និង​អ្នក​ជំងឺ អ្នក​ថែទាំ​អ្នក​ជំងឺ ត្រូវ​ធានា​អ្នក​ជំងឺ​សម្រាក ញ៉ាំ​អាហារ​មាន​ជីវជាតិ និង​ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ត្រូវ​ពាក់​ម៉ាស់​ពេទ្យ​ជាប់​ជានិច្ច​ពេល​នៅ​បន្ទប់​ជាមួយ​អ្នក​ជំងឺ មិន​ត្រូវ​យក​ដៃ​ប៉ះ​ម៉ាស់ ឬ​មុខ និង​ត្រូវ​បោះ​ម៉ាស់​ចោល​ភ្លាម​ក្រោយ​ប្រើ​រួច ត្រូវ​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់​ជាមួយ​សាប៊ូ​នឹង​ទឹក ឬ​ទឹក​អាល់​កុល​ដៃ​សម្លាប់​មេរោគ ពិសេស ក្រោយ​ប៉ះពាល់​អ្នក​ជំងឺ ឬ​របស់​របរ​នៅ​ជុំ​វិញ​អ្នក​ជំងឺ មុន​ពេល និង​បន្ទាប់​ពី​រៀប​ចំ​ចម្អិន​អាហារ មុន​ពេល​ញ៉ាំ​អាហារ និង​ក្រោយ​ពេល​ប្រើ​បន្ទប់​ទឹក​រួច ត្រូវ​ឲ្យ​អ្នក​ជំងឺ​ប្រើ​ចាន កែវ សម ឬ​ស្លាបព្រា និង​សម្ភារៈ​​ដទៃ ដាច់​ដោយ​ឡែក​ពី​សមាជិក​ផ្សេង ត្រូវ​លាង​សម្អាត សម្ភារៈ​អ្នក​ជំងឺ​ជាមួយ​សាប៊ូ នឹង​ទឹក​ស្អាត កត់​សម្គាល់​ទីតាំង​នានា​ដែល​អ្នក​ជំងឺ​ប៉ះ​ញឹក​ញាប់ និង​ត្រូវ​ជូត​សម្អាត​សម្លាប់​មេ​រោគ​លើ​ផ្ទៃ​ទាំង​នោះ​ជា​ប្រចាំ បើ​អ្នក​ជំងឺ​មាន​អាការៈ​ធ្ងន់ធ្ងរ ទូរស័ព្ទ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ អ្នក​ជំងឺ ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​នឹង​ទឹក ឬ​ទឹក​អាល់កុល​លាង​ដៃ​សម្លាប់​មេរោគ​ឲ្យ​ញឹក​ញាប់ សម្រាក​នៅ​ផ្ទះ […]


វីរុសកូរ៉ូណា

បង្ហាញអត្តសញ្ញាណជនជាតិខ្មែរ ៣នាក់ នៅភ្នំពេញ ស្លាប់ដោយសារជំងឺកូវីដ ១៩

មានករណីស្លាប់ជនជាតិខ្មែរ៣នាក់ ដោយសារជំងឺកូវីដ ១៩ នៅថ្ងៃទី១២ មេសា ២០២១ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល។ ១. ស្រ្តីជនជាតិខ្មែរ អាយុ​ ៧៩ឆ្នាំ​ រស់នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រកឃើញវិជ្ជមានកូវីដ ១៩ និងបានចូលសម្រាកនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី៣០ មីនា ជាមួយស្ថានភាពក្អក និងហត់ខ្លាំង។ ស្ត្រីរូបនេះស្លាប់នៅថ្ងៃទី១២ មេសា វេលាម៉ោង ១រសៀល។ ២. ស្ត្រីជនជាតិខ្មែរ អាយុ ៥៩ឆ្នាំ រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានចូលសម្រាកពេទ្យនៅថ្ងៃទី១០ មេសា ជាមួយស្ថានភាពហត់ដង្ហក់ខ្លាំង និងបាត់បង់ជីវិតនៅថ្ងៃទី១២ មេសា វេលាម៉ោង ០០៖៣០នាទី។ ៣. បុរសជនជាតិខ្មែរ អាយុ ៥៧ឆ្នាំ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានចូលសម្រាកពេទ្យនៅថ្ងៃទី១២ មេសា បានស្លាប់ដោយសារជំងឺកូវីដ ១៩ បានស្លាប់មុនពេលចូលដល់មន្ទីរពេទ្យ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ